Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




លទ្ធិអារមីនីញូសនៅក្នុងប្រទេសអ៊ីតាលី

ANTINOMIANISM IN ITALY
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែកញ្ញា ៨, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 8, 2013

«បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»(កូរិនថូសទី២ ៥:១៧)។

«ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»(យូដា ៤)។


នៅថ្ងៃមុនខ្ញុំបានទទួលអ៊ីមែលមួយពីសុភាពនារីជាទីស្រឡាញ់ ដែលបកប្រែសេចក្ដីអធិប្បាយ របស់ខ្ញុំទៅជាភាសាអ៊ីតាលី។ នាងបានប្រាប់ខ្ញុំថា នាងបានអានសេចក្ដីអធិប្បាយខ្ញុំមួយទៅ «អ្នកដែលជឿ» មួយ ចំនួននៅក្នុងប្រទេសអ៊ីតាលី។ ប៉ុន្ដែខ្ញុំរកឃើញថា ពួកគេមិនមែនជា «អ្នកដែលជឿ» ពិតប្រាកដដូចពាក្យនៅក្នុង ព្រះគម្ពីរប្រាប់! ពាក្យ «អ្នកដែលជឿ» នោះគឺនៅក្នុងការគិតរបស់ខ្ញុំ ច្រើនពេក ហើយពេលខ្លះធ្វើឲ្យយល់ច្រលំ។ វាពិតដែលថា «អ្នកដែលជឿ» ត្រូវបានប្រាប់ពីរដងនៅក្នុងគម្ពីរសញ្ញាថ្មី (កិច្ចការ ៥:១៤, ធីម៉ូថេទី១ ៤:១២)។ ប៉ុន្ដែពាក្យនោះត្រូវបានគេប្រើខុសនៅសព្វថ្ងៃនេះ។ ប៉ុន្ដែពាក្យនោះ ត្រូវបានមនុស្សប្រើខុសសព្វថ្ងៃនេះ វាជាញឹកញាប់ត្រូវបានគេចែកចាយដល់ពួកអ្នកដែល មានជំនឿលើអ្វី មួយនៅក្នុងព្រះគម្ពីរ ដោយគ្មានការរួបរួមជាមួយព្រះគ្រីស្ទក្នុងការប្រែចិត្ដពិតប្រាកដមួយ។ ដ្បិតមនុស្សទាំង នោះត្រូវបានពិពណ៌នា «គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា» (ធីម៉ូថេទី២ ៣:៥)។ ហើយ «គេជាអ្នកទាស់ទទឹងនឹង សេចក្តីពិត គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្តីជំនឿ(ធីម៉ូថេទី២ ៣:៨)។ ខគម្ពីរទាំងនោះបានរៀបរាប់ពីមនុស្សដែលគេហៅថា «អ្នកជឿ» ដែលបដិសេធថា ការប្រែចិត្ដអាចផ្លាស់ប្ដូរទិសដៅនៃជីវិតរបស់អ្នកប្រែចិត្ដ។ ពួកគេនិយាយថា មនុស្សអាចរស់នៅក្នុអំពើបាបបានរហូត ហើយជាគ្រីស្ទាន ដោយព្រោះតែពួកគេជឿលើខគម្ពីរខ្លះនៅក្នុង ព្រះគម្ពីរ។ សំរាប់ពួកគេ គេជឿថា ខគម្ពីរខ្លះក្នុងព្រះគម្ពីរជួយសង្រ្គោះពួកគេ ដោយមិនបានការរួបរួមជាមួយ ព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់ផ្ទាល់។ អត្ថបទគម្ពីរមុនដំបូងប្រាប់ថា «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ »(កូរិនថូសទី២ ៥:១៧)។ ពួកគេបង្វែរទៅមានន័យថា «បានជាបើអ្នក ណាជឿលើខគម្ពីរខ្លះក្នុងព្រះគម្ពីរ អ្នកនោះនឹងបានសង្រ្គោះ»។ នេះគឺជាលទ្ធិខុសឆ្គងដ៏ធំដែលយើងបាន ដឹងដូចជា «លទ្ធិសែនដីមែនណាន»(Sandemanianism)

ម៉្យាងទៀត មនុស្សដែលគេហៅថា អ្នកជឿទាំងនេះគិតថា វាគឺធម្មតាទេសំរាប់គ្រីស្ទានម្នាក់ក្នុងការ បន្ដរស់នៅក្នុងអំពើបាប។ ដូចនេះ ពួកគេកំពុងតែ «បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ» (យូដាស ៤)។ នោះគឺជាកំហុសទីពីរមួយដែលត្រូវបានហៅថា «អ្នកអារមីនីញូស» (លទ្ធិដែលថា មនុស្សមានឆន្ទះសេរីនិយម ដើម្បីឆ្លើយតបចំពោះព្រះគុណ)» នៅក្នុងសេចក្ដីអធិប្បាយមួយពីកូនប្រុសដែលខ្ជះខ្ជាយថ្មីៗនេះ ខ្ញុំបានប្រសាសន៍ថា៖

ពីរបីឆ្នាំកន្លងមកហើយ មានស្រ្ដីម្នាក់ដែលបានដឹកនាំផ្ទះមួយនៃស្រីពេស្យា នៅក្នុងក្នុងទីក្រុង ឡូស អែងចាឡែសនេះ នាងបាននិយាយថា នាងជា «គ្រីស្ទានដែលបានកើតជាថ្មី»។ អ្នកដឹកនាំផ្សាយដំណឹងល្អម្នាក់បានប្រាប់ខ្ញុំ ថា «កុំថ្កោលទោសនាង» គួរឲ្យខឹងណាស់! ការយល់ច្រលំនៃអ្នកផ្សាយ ដំណឹងល្អនេះត្រូវហៅថា «អ្នកអារមីនីញូស» ហើយវាចេញពីសេចក្ដីជំនឿ ដែលថា មនុស្សម្នាក់អាចរស់នៅក្នុងទ្រុងជ្រូកនៃអំពើបាប ហើយក្លាយជា កូនព្រះមួយរូបនៅពេលតែមួយ។ (R. L. Hymers, Jr., Th.D., “Misinterpreting the Prodigal Son,” August 25, 2013)។

ដូច្នោះអ្នកអារមីនីញូសបាន « បំផ្លាស់ព្រះគុណរបស់ព្រះ ឲ្យទៅជាសេចក្តីអាសអាភាស» (ភាព អាសអាភាស ភាពមិនសមរម្យ កិរិយាដែលគ្មានភាពអាម៉ាស» W. E. Vine)។ ពាក្យជាភាសាក្រិចបានបក ប្រែពាក្យ «សេចក្តីអាសអាភាស» ដែលបានឃើញក្នុងគម្ពីរកាឡាទី ៥:១៩ ត្រូវគ្នាជាមួយ «រីឯកិច្ចការខាងសាច់ឈាម» ហើយបន្ទាប់មកបានប្រាប់ថា «អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ» (កាឡាទី ៥:២១)។ អត្ថបទគម្ពីរទាំងស្រុងប្រាប់ថា៖

«រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តី កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ« (កាឡាទី ៥:១៩-២១)។

ខ្ញុំមិនដឹងពីអ្វីដែលអាចច្បាស់ជាងនេះទៀត! «អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ»។ ដ្បិតអ្នកអារមីនីញូសនិយាយថា ពួកគេនឹងគ្រងនរគរព្រះទុកជាមរដក! គួរឲ្យខឹងណាស់ ! នៅក្នុងគម្ពីរ អេភេសូរ ៤:១៧-១៩ ពាក្យជាភាសាក្រិចបានបកប្រែពាក្យ «សេចក្ដីអាសអាភាស» ដើម្បី រៀបរាប់ពីមនុស្សដែលមិនទាន់សង្រ្គោះ។ តើអ្វីច្បាស់ជាងនេះទៀត? ថ្វីដ្បិតអ្នកអារមីនីញូសសព្វថ្ងៃនេះ បន្ដក្នុងការ «បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស» (យូដាស ៤)។ លទ្ធិខុសឆ្គងនេះមិនបង្ខាំងទៅប្រទេសអ៊ីតាលីទេ មិនបង្ខាំងទាល់តែសោះ! វាអាក្រក់ណាស់នៅក្នុងប្រទេស អាមេរិក ដែលស្ទើរតែមនុស្សបាត់បង់ទាំងអស់ដែលអ្នកជួប គេគិតថា គេបានសង្រ្គោះ សូម្បីតែពួកគេកំពុង តែរស់នៅក្នុងទំលាប់នៃអំពើបាប។ ជាការពិត អ្នកអារមីនីញូសកំពុងតែបំផ្លាសាសនាគ្រីស្ទនៅក្នុងប្រទេស អាមេរិក!

លោក យូដាប្រាប់ថា ពួកគេកំពុងតែ «បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»។ ពួកគេ បដិសេធមិនព្រមទទួលភាពជាព្រះជាម្ចាស់របស់ព្រះវរបិតា ហើយពួកគេបដិសេធភាពជាព្រះជាម្ចាស់របស់ ព្រះគ្រីស្ទ។ ពួកគេជាញឹកញាប់ធ្វើរឿងនវ ដោយញែកព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះជាព្រះជាម្ចាស់។ អ្នកបក ប្រែជនជាតិអ៊ីតាលីរបស់យើងប្រាប់ថា «នៅក្នុងប្រទេសអ៊ីតាលីអ្នកផ្សាយដំណឹងល្អជាច្រើននាក់និយាយថា ព្រះយេស៊ូវអាចជាព្រះអង្គសង្រ្គោះរបស់អ្នក ប៉ុន្ដែមិនចាំបាច់ជាព្រះអម្ចាស់របស់អ្នគទេ»។ លោក ថូសើរ បានផ្ដល់សេចក្ដីថ្លែងការណ៍ដ៏ខ្លាំងមួយដើម្បីប្រឆាំងនឹងគោលទ្ធិខុសឆ្គងនោះ។ គាត់បាននិយាយដ៏ល្បីថា៖

         គោលទ្ធិដ៏ធំមួយដែលមាននៅក្នុងគ្រីស្ទានដែលផ្សាយដំណឹងល្អ គឺជា គន្លឹះដែលគេទទួលស្គាល់ដ៏ធំមួយ គឺថាមនុស្សអាចជ្រើសរើសដើម្បីទទួល ព្រះគ្រីស្ទតែមួយគត់ ដោយព្រោះតែយើងត្រូវការទ្រង់ធ្វើជាព្រះអង្គសង្រ្គោះ ហើយថា យើងមានសិទ្ធិដើម្បីផ្អាកមិនការស្ដាប់បង្គាប់របស់យើងទៅទ្រង់ ដើម្បីមិនឲ្យទ្រង់ធ្វើជាព្រះអម្ចាស់យើង ដរាបដល់យើងចង់!...
         សោកនាដកម្មដ៏អាក្រក់មួយនៅសម័យរបស់យើងគឺថា យើងស្ដាប់លឺ ដំណឹងល្អបែបនោះជាញឹញាប់ «មករកព្រះយេស៊ូវ! អ្នកមិនត្រូវស្ដាប់បង្គាប់ អ្នកណាម្នាក់សោះ។ អ្នកមិនត្រូវផ្លាស់ប្ដូរអ្វីសោះ អ្នកមិនត្រូវបោះបង់ចោល អ្វីសោះ គ្រាន់តែមករកទ្រង់ ហើយជឿទ្រង់ជាព្រះអង្គសង្រ្គោះ!»
         ដូច្នោះពួកគេមក ហើយជឿលើព្រះអង្គសង្រ្គោះ នៅពេលក្រោយមក ទៀតនៅក្នុងការប្រជុំមួយ ឬសិក្ខាសិលាមួយ ពួកគេនឹងស្ដាប់លឺការបង្រៀន ផ្សេងទៀត «ឥឡូវនេះដែលអ្នកបានទទួលទ្រង់ជាព្រះអង្គសង្រ្គោះរួចហើយ តើអ្នកចង់យកទ្រង់ជាព្រះអម្ចាស់របៀបណា?»
         ហេតុការណ៍ដែលយើងស្ដាប់លឺគ្រប់ទីកន្លែនេះមិនត្រឹមត្រូវទេ។ ដើម្បី បង្ខំឲ្យមនុស្សប្រុស និងមនុស្សស្រីជឿលើព្រះគ្រីស្ទដែលបែងចែកមួយគឺជា ការបង្រៀនដ៏អាក្រក់ ដ្បិតគ្មានអ្នកណាម្នាក់អាចទទួលយកព្រះគ្រីស្ទពាក់ កណ្ដាល...នៅពេលមនុស្សម្នាក់ជឿលើព្រះយេស៊ូវគ្រីស្ទ គាត់ត្រូវតែជឿល លើព្រះអម្ចាស់យេស៊ូវគី្រស្ទទាំងស្រុង មិនធ្វើការទំនុកបំរុងខ្លះៗទេ! ខ្ញុំស្កប់ ចិត្ដដែលថា វាខុសដើម្បីមើលកាន់ព្រះយេស៊ូវដូចជាគ្រូពេទ្យមើលថែរក្សា អ្នកជំងឺម្នាក់ ហើយយើងអាចទៅរកទ្រង់ នៅពេលអំពើបាបបានធ្វើឲ្យយើង ឈឺ ហើយបន្ទាប់មកទៀត ទ្រង់បានជួយយើង រួចនិយាយថា «លាសិន ហើយ» ហើយបន្ដផ្លូវផ្ទាល់ខ្លួនរបស់យើង...
         យើងមិនមករកទ្រង់ដូចជាមនុស្សម្នាក់ដែលកំពុងតែទិញគ្រឿងសង្ហារ រិមសំរាប់ផ្ទាល់របស់គាត់ ប្រកាស់ថា៖ «ខ្ញុំនឹងយកតុនេះ ប៉ុន្ដែខ្ញុំមិនចង់បាន កៅអ៊ីនោះទេ» គាត់កំពុងបែងចែកវា! ទេ លោក! វាជាព្រះគ្រីស្ទទាំងអស់ ឬក៏គ្មានព្រះគ្រីស្ទ!
         ខ្ញុំជឿថា យើងត្រូវតែអធិប្បាយម្ដងទៀតពីព្រះគ្រីស្ទទាំងស្រុងទៅកាន់ លោកីយ។ ព្រះគ្រីស្ទមួយមិនត្រូវការការលើកលែងទោសរបស់យើងទេ ព្រះ គ្រីស្ទមួយនឹងមិនត្រូវបែងចែកទេ ព្រះគ្រីស្ទមួយនឹងក្លាយជាព្រះអម្ចាស់លើគ្រប់ទាំងអស់ ឬក៏ទ្រង់មិនមែនជាព្រះអម្ចាស់ទាល់តែសោះ!
         ខ្ញុំសូមព្រមានអ្នកថា អ្នកនឹងមិនបានជំនួយអ្វីសោះពីទ្រង់នៅក្នុងវិធី នោះ ដ្បិតព្រះអម្ចាស់នឹងមិនជួយសង្រ្គោះអស់អ្នកណា ដែលទ្រង់មិនអាច បញ្ជាបានទេ! ទ្រង់នឹងមិនបែងចែកកិច្ចការរបស់ទ្រង់ទេ អ្នកមិនអាចជឿលើ ព្រះគ្រីស្ទពាក់កណ្ដាលមួយបានទេ។ យើងរើសយកទ្រង់ ដ្បិតទ្រង់ជាព្រះ អង្គសង្រ្គោះដែលបានចាក់ប្រេង ហើយជាស្ដេចលើសអស់ទាំងស្ដេច និងជា ព្រះអម្ចាស់លើទាំងព្រះអម្ចាស់! ទ្រង់នឹងមិនមែនគ្រាន់តែជួយសង្រ្គោះយើង ហើយបានហៅ និងជ្រើសរើសយើងដោយគ្មានតំរិះនោះទេ ទ្រង់ក៏អាចដឹក នាំយើង ហើយគ្រប់គ្រងលើជីវិតរបស់យើងផងដែរ...
         តើវាអាចថា យើងពិតជាមិនជំពាក់ព្រះយេស៊ូវគ្រីស្ទពីការស្ដាប់បង្គាប់ របស់យើងទេឬ? យើងបានជំពាក់ការស្ដាប់បង្គាប់ដល់ទ្រង់ ចាប់តាំងពីថ្ងៃ ដែលយើងបានស្រែករកទ្រង់សំរាប់សេចក្ដីសង្រ្គោះ ហើយបើ (អ្នក) មិន មិនព្រមស្ដាប់បង្គាប់ទ្រង់ទេ ខ្ញុំមានមូលហេតុដើម្បីឆ្ងល់ថា (អ្នក) បានប្រែ ចិត្ដពិតប្រាកដឬក៏អត់!
         ខ្ញុំឃើញការជាច្រើន និងស្ដាប់លឺការជាច្រើន ដែលគ្រីស្ទានកំពុងតែធ្វើ ហើយខ្ញុំថែមទាំងមើលពួកគេទៀត...ខ្ញុំលើកសំនួរសូម្បីតែពួកគេបានប្រែចិត្ដ ពិតប្រាកដក្ដី...
         ខ្ញុំជឿថា វាគឺជាលទ្ធផលនៃការបង្រៀនខុសឆ្គង។ ពួកគេចាត់ទុក ព្រះអម្ចាស់ដូចជាមន្ទីរពេទ្យ ហើយព្រះយេស៊ូវដូចជាចៅហ្វាយរបស់បុគ្គលិក ដើម្បីជួយមនុស្សមានបាបក្រ ដែលមានបញ្ហា! «សូមជួយខ្ញុំផងព្រះអម្ចាស់» ពួកគេបានទទូច «ដូច្នោះថា ខ្ញុំអាចបន្ដផ្លូវរបស់ខ្ញុំបានហើយ!»
         នោះគឺជាការបង្រៀនដ៏អាក្រក់ណាស់... វាជាការបង្រៀនដែលបាន លាក់សេចក្ដីពិត។ សូមយើងមើលកាន់ព្រះយេស៊ូវដែលជាព្រះអម្ចាស់របស់ យើងដោយ ខ្ពស់ បរិសុទ្ធ កំពុងតែពាក់មកុដ ជាព្រះអម្ចាស់លើសអស់ទាំង អម្ចាស់ ហើយជាស្ដេចលើទាំងអស់ មានសិទ្ធិ ដើម្បីបញ្ជាឲ្យមនុស្សដែលបាន សង្រ្គោះរបស់ទ្រង់ទាំងអស់ស្ដាប់បង្គាប់ទ្រង់!...
         ព្រះសព្វព្រះហឬទ័យឲ្យយើងស្មោះត្រង់ជាមួយទ្រង់លើសជាងវត្ថុទាំង អស់ទៀត។ សូមស្រាវជ្រាវមើលបទគម្ពីរ អានគម្ពីរសញ្ញាថ្មី ហើយបើអ្នក ឃើញថា ខ្ញុំបានឲ្យមេរោគនៃសេចក្ដីពិតនោះ បន្ទាប់មកខ្ញុំបង្ខំអ្នកឲ្យធ្វើរឿង ខ្លះៗអំពីវា។ បើអ្នកត្រូវបានដឹកនាំឲ្យជឿលើព្រះអង្គសង្រ្គោះដែលបានបែង ចែកមិនល្អឥតខ្ចោះមួយ សូមសប្បាយចិត្ដចុះ ដោយព្រោះអ្នកនៅតែមានពេលដើម្បីធ្វើរឿង ខ្លះអំពីវា! (A. W. Tozer, D.D., I Call It Heresy!, Christian Publications, 1974 edition, pp. 9-21)។

ប៉ុន្ដែខ្ញុំឃើញថា វាពិតជាកំរមានអ្នកអារមីនីញូសម្នាក់ដែលប្រែចិត្ដពីភាពគ្មានក្រិត្យវិន័យរបស់គាត់ ហើយបានប្រែចិត្ដពិតប្រាកដ។ ខ្ញុំបានអធិប្បាយច្រើន៥៥មកហើយ ហើយខ្ញុំផ្ទាល់មិនដែលធ្លាប់ជួបអ្នក អារមីនីញូសនៅលីវម្នាក់ស្មោះត្រង់ម្នាក់ ដែលបានប្រែចិត្ដពីលទ្ធិខុសឆ្គងនេះ និងមានការប្រែចិត្ដពិតប្រាកដមួយ។ ខ្ញុំជឿថា រឿងនេះពិតដោយព្រោះតែអ្នកអារមីនីញូសដែលស្មោះត្រង់ស្ថិតនៅក្រោមការត្រួតត្រារបស់ អារក្សសាតាំង។ ខ្ញុំផ្ដោតសំខាន់លើ យ៉ូហានទី១ ៣:៨ ដែលខ្ញុំកំពុងតែចែកចាយពីកន្លែងនេះពីការបកប្រែ ជាភាសាអង់គ្លេស «តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ...» ដូច្នោះគម្ពីរប្រាប់យើង ថា អ្នកអារមីនីញូសដែលប្រព្រឹត្ដអំពើបាបគឺ «មកពីអារក្សទេ» ត្រូវហើយ ពួកគេនៅក្រោមការគ្រប់គ្រង របស់អារក្ស។ អារក្សគឺជា «មេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស»(អេភេសូរ ២:២)។ ខ្ញុំបានដកស្រង់កន្លែងនេះដោយកត់សំគាល់លើ «គោលទ្ធិអារមីនីញូស» នៅក្នុងព្រះគម្ពីរ Reformation Study Bible។ វាប្រាប់ថា៖

គោលទ្ធិអារមីនីញូសមានន័យថា «ប្រឆាំងនឹងច្បាប់» អ្នកអារមីនីញូស យល់ឃើញ អស់អ្នកណាដែលបដិសេធច្បាប់របស់ព្រះនៅក្នុងបទគម្ពីរគួរតែ គ្រប់គ្រងលើជីវិតគ្រីស្ទានដោយផ្ទាល់... ពួកគេទាញការសន្និដ្ឋានខុសឆ្គង ដែលធ្វើឲ្យអាកប្បកិរិយារបស់គេមិនខុសប្លែងសោះ គេបានគាំទ្រងដើម្បីបន្ដ ជឿដូចនោះ។ ប៉ុន្ដែគម្ពីរយ៉ូហានទី១ ១:២-៨ និង ៣:៤-១០ បង្ហាញពីទិស ដៅដែលខុសពីគ្នាមួយ។ វាមិនអាចទៅរួមទេដើម្បីនៅក្នុងព្រះគ្រីស្ទ ហើយ នៅពេលតែមួយ យើងរើសយកអំពើបាបក្នុងផ្លូវជីវិតមួយ(ទំព័រ ១៨៣១)។

ពួកអារមីនីញូសនៅក្នុងប្រទេសអ៊ីតាលីបានអំពាវនាវប្រាប់ពីគម្ពីរកូរិនថូសទី១ ៥:១ ផងដែរ៖

«មានឮរន្ទឺសុលសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិត ជាការកំផិតម្យ៉ាង ដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង គឺថាមានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន»(កូរិនថូសទី១ ៥:១)។

ពួកអារមីនីញូសជនជាតិអ៊ីតាលីបានបង្រៀនថា «នេះគឺជាគំរូនៃការសហាយស្មន់មួយនៅក្នុងចំណោមអ្នក ជឿ» ដូច្នោះពួកគបានបង្រៀនថា នេះបញ្ជាក់ថា «អ្នកជឿម្នាក់អាចជាមនុស្សខាងសាច់ឈាមផងដែរ»។ ខ្ញុំបានលឺពីរឿងដែលគ្មានប្រយោជន៍ប្រភេទនោះនៅក្នុងប្រទេសអាមេរិកាំងផងដែរ។ ប៉ុន្ដែ កូរិនថូសទី១ ៥: ២-១៣ បង្ហាញថា សាវកប៉ុលបានប្រាប់ដល់នៅក្រុមជំនុំទីក្រុងកូរិនថូស «ឲ្យអ្នករាល់គ្នាបណ្តេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ»(កូរិនថូសទី១ ៥:១៣)។ វាច្បាស់ណាស់ សាវកប៉ុលបានប្រាប់ពួកគេ ឲ្យបណ្ដេញ «មនុស្សអាក្រក់» ម្នាក់ចេញក្រុមជំនុំ ហើយថែមទាំងមិនឲ្យបរិភោគជាមួយមនុស្សដូចនោះ (កូរិនថូសទី១ ៥:១១)។ នៅក្នុងកូរិនថូសទី១ ៦:៩-១១ បានប្រាប់ពីសេចក្ដីអត្ថាធិប្បាយពីរឿងនេះ៖

«តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ឯពួកអ្នករាល់គ្នា ខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា»(កូរិនថូសទី១ ៦:៩-១១)។

សាវកបានប្រាប់នៅកន្លែងនេះពីពួកអារមីនីញូស ដែល «មិនបានគ្រងនគរព្រះទុកជាមរដកទេ»(៦:៩)។ កន្លែងនេះប្រាប់យ៉ាងច្បាស់ថា មនុស្សដែលប្រព្រឹត្ដសហាយស្មន់ «មនុស្សកំផិត» នឹង «មិនបានគ្រងនគរព្រះទុកជាមរដកទេ»។ នៅក្នុងកូរិនថូសទី១ ៦:៩ ព្រះគម្ពីរប្រាប់យើងថា «មនុស្សកំផិត» នឹងមិនបាននៅក្នុងនរគព្រះបានឡើយ វិវរណះ ២១:៨ ប្រាប់យើងថា ពួកកំផិតដូចនោះ គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង ។ ពួកគេនឹងធ្លាក់ទៅក្នុងឋាននរកដែលមានភ្លើងឆេះអស់កល្បជានិច្ច។

ដូចជាខ្ញុំបានមានប្រសាសន៍ លទ្ធិអារមីនីញូសមិនកាត់បន្ថយនៅប្រទេសអ៊ីតាលីទេ មិនទាល់តែ សោះ! ការបង្រៀនរបស់ពួកអារក្សកំពុងតែរីកដុះដាលឡើងនៅពាសពេញពិភពលោកខាងលិច ហើយជា ពិសេសនៅក្នុងប្រទេសអាមេរិក។ លទ្ធិអារមីនីញូសត្រូវបានអត្ថបទគម្ពីរទីពីររបស់យើងពិពណ៌ប្រាប់យ៉ាង ច្បាស់៖

«ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»(យូដាស ៤)។

ពួកអារមីនីញូសនិយាយថា ចាប់តាំងពីថ្ងៃដែលយើងបានសង្រ្គោះដោយសារព្រះគុណមក យើង អាចទៅបន្ដរស់នៅក្នុងអំពើបាបបាន។ ពួកគេនិយាយថា អ្នកមិនត្រូវបោះបង់អ្វីៗទាំងអស់ទេ ពួកគេមិនត្រូវ តែដាក់ដង្វាយ១ភាគ១០ ឬផ្សាយដំណឹងល្អទេ។ ពួកគេថែមទាំងមិនត្រូវចូលរួមក្នុងកម្មវិធីថ្វាយបង្គំព្រះនៅ ក្រុមជំនុំទៀតផង! ហើយពួកគេនិយាយថា យើងទាំងអស់គ្នាណាដែលទទូចលើការស្ដាប់បង្គាប់នៅបញ្ហា ទាំងនេះសុទ្ធតែជាអ្នក «អ្នកធ្វើតាមក្រិត្យវិន័យ»។ នោះគឺជាពាក្យមួយដែលពួកពួកអារមីនីញូសចូលចិត្ដ ពួកគេ ហៅគ្រីស្ទានដែលស្ដាប់បង្គាប់ថា «អ្នកធ្វើតាមក្រិត្យវិន័យ» ឬ «ពួកផារ៉ាស្សី»។ ប៉ុន្ដែគេប្រើខុសពីពាក្យទាំងនោះ អ្នកធ្វើតាមក្រិត្យវិន័យ និងពួកផារ៉ាស្សីបានបង្រៀនថា មនុស្សបានសង្រ្គោះដោយសារការធ្វើល្អ។ ដ្បិតយើង បង្រៀនថា យើងបានសង្រ្គោះដោយសារព្រះគុណតែមួយគត់ បន្ទាប់មកការធ្វើល្អនឹងមាននៅក្នុងជីវិត មនុស្សម្នាក់ដែលបានប្រែចិត្ដពិតប្រាកដ។ អ្នកធ្វើតាមក្រិត្យវិន័យ និងពួកផារ៉ាស្សីបង្រៀនថា ការធ្វើល្អអាចជួយសង្រ្គោះអ្នកបាន។ អ្នកគ្រីស្ទានពិតប្រាកដបង្រៀនថា ព្រះគុណតែមួយគត់ដែលអាចជួយសង្រ្គោះអ្នកបាន ហើយធ្វើឲ្យសេចក្ដីសង្រ្គោះដ៏ពិត បន្ទាប់មកការធ្វើល្អចាប់ផ្ដើមមាននៅក្នុងជីវិតមនុស្សគ្រប់រូបដែលបានប្រែចិត្ដពិតប្រាកដ។ អ្នកធ្វើតាមក្រិត្យវិន័យបង្រៀនថា ការធ្វើល្អបង្កើតឲ្យមានសេចក្ដីសង្រ្គោះ យើងបង្រៀនថា ព្រះគុណបង្កើតឲ្យមានសេចក្ដីសង្រ្គោះ លទ្ធផលនៅក្នុងការធ្វើល្អ។ អ្នកធ្វើ តាមក្រិត្យវិន័យបង្រៀនថា ការធ្វើល្អបង្កើតឲ្យមានសេចក្ដីសង្រ្គោះ យើងបង្រៀនថា សេចក្ដីសង្រ្គោះបង្កើត ឲ្យមានការធ្វើល្អ ពិតប្រាកដណាស់ផ្ទុយពីអ្នកធ្វើតាមក្រិត្យវិន័យ! ប៉ុន្ដែពួកអារមីនីញូសមិនបញ្ជាក់ពីការធ្វើ ល្អទាល់តែសោះ។ ពួកគេថែមទាំងមិនគិតថា គ្រីស្ទានត្រូវតែចូលរួមក្រុមជំនុំ ហើយចូលរួមកម្មវិធីថ្វាយបង្គំ ព្រះជារៀងរាល់ថ្ងៃអាទិត្យដោយកុំខានឡើយ។ ពួកគេថែមទាំងមិនគិតថា អ្នកត្រូវតែចូលរួមការជួបជុំគ្នា អធិស្ឋានជារៀងរាល់អាទិត្យផងដែរ។ ពួកគេមិនគិតថា អ្នកត្រូវតែដាក់ដង្វាយ១ភាគ១០ពីប្រាក់ចំណូល របស់អ្នក ឬការផ្សាយដំណឹងល្អជារៀងរាល់អាទិត្យ។ ពួកគេមិនគិតថា អ្នកត្រូវតែស្លៀកពាក់សមរម្យ។ ពួក គេជាញឹកញាប់ចូលរួមក្រុមជំនុំមើលទៅដូចជាមនុស្សអនាថានៅតាមឆ្នេរសមុទ្រ ដោយព្រោះតែពួកគេប៉ះ បោរយ៉ាងខ្លាំងពីការស្លៀកពាក្យសំលៀកបំពាក់សមរម្យ។ សប្ដាហ៍មុន ប្រពន្ធខ្ញុំបានឃើញកូនស្រីជំទង់ របស់គ្រូគង្វាលអារមីនីញូសមា្នក់ពាក់សំពត់ខ្លីតូចល្អីមួយ នៅពិធីសពរបស់គ្រូគង្វាលមួយ! នៅពេលអ្នក ផ្សាយដំណឹងល្អរដែលជាអ្នកអារមីនីញូសម្នាក់ចូលរួមក្រុមជំនុំរបស់យើង យើងឲ្យក្រវាត់កគាត់ពាក់មួយ។ គ្មានអ្នកណាមា្នក់ទៀតសំដែងពីអារម្មណមិនចូលចិត្ដ ពួករ៉ូម៉ាង់កាតូលិក អ្នកកាន់ពុទ្ធសាសនា និងអ្នកផ្សេងទៀត ដែលមិនមែនជាអ្នកផ្សាយដំណឹល្អ មិនដែលសំដែងពីអារម្មណមិនចូលចិត្ដ។ ប៉ុន្ដែអ្នកផ្សាយដំណឹង ល្អរបស់ពួកអារមីនីញូសតែងតែសំដែងពីអារម្មណមិនចូលចិត្ដ។ ពួកគេជាញឹកញាប់ដុះក្រវាត់កចេញ ហើយ បោះវាលើកំរាល ឬបដិសេធមិនពាក់វាទាល់តែសោះ។ ពួកគេប៉ះបោរយ៉ាងខ្លាំងពីការស្លៀកពាក់សមរម្យ! គ្មានក្បួនច្បាប់ខាងសំលៀកបំពាក់សំរាប់ពួកគេ! ពួកគេគ្មានច្បាប់ ពួកគេប្រឆាំងនឹងច្បាប់ទាំងអស់។ ពួកគេ ជាពួកអារមីនីញូស! ពួកគេមិនគិតថា អ្នកត្រូវតែប្រែចិត្ដ ហើយបោះបង់ចោលអំពើបាបដែលអាក្រក់ចេញ។ នៅពេលពាក្យផ្សេងទៀត ពួកអារមីនីញូសគិតថា អ្នកអាចក្លាយជាគ្រីស្ទានដែលបានកើតជាថ្មីម្ដងទៀតបាន ដោយមិនផ្លាស់ប្ដូរអ្វីសោះនៅក្នុងជីវិតរបស់អ្នក!

យើងជឿពីអ្វីដែលព្រះគម្ពីរបង្រៀនថា សេចក្ដីសង្រ្គោះពិតបានមកដោយសារព្រះគុណ ហើយ បង្កើតឲ្យមានការធ្វើល្អ។ នោះគឺជាការប្រាប់យ៉ាងច្បាស់នៅក្នុងបទគម្ពីរជាច្រើន ដូចជាក្នុងអត្ថបទគម្ពីរនៅ ក្នុងអេភេសូរនេះ ជំពូក២៖

«ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ដ្បិតយើងរាល់គ្នាជា ស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម» (អេភេសូរ ២:៨-៩)។

«ទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ» នោះគឺច្បាស់ណាស់ នោះគួរជាខគម្ពីរដែលស្រួលយល់។

ប៉ុន្ដែពួកអារមីនីញូសមិនទទួលយកខគម្ពីរទាំងនោះទេ ពួកគេនឹងប្រឆាំងជាមួយខគម្ពីរទាំងនោះ។ ពួកគេនិយាយថា «កុំថ្កោលទោស» ប៉ុន្ដែពួកគេជាមនុស្សដែលថ្កោលទោសគេខ្លាំងបំផុត! ការរិះគន់ដែល អាក្រក់ខ្លះ ដែលខ្ញុំធ្លាប់មានបទពិសោធន៍នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ និងព័ន្ធកិច្ចបានមកពីពួកអារមីនី ញូសអាក្រក់។ សេចក្ដីអធិប្បាយមុនដំបូងរបស់ខ្ញុំបានប្រឆាំងនឹងលទ្ធិអារមីនីញូស ដែលខ្ញុំបានឃើញក្នុង ចំណោមមនុស្សក្មេងៗនៅក្នុងក្រុមជំនុំ ដែលខ្ញុំជាសមាជិកមួយនៅក្នុង Huntington Park រដ្ឋ California ខ្ញុំមានអាយុ១៧នៅពេលនោះ។ អ្នកដឹកនាំក្មេងជំទង់បានទុកខ្ញុំមួយឡែក ហើយបានប្រាប់ខ្ញុំកុំឲ្យអធិប្បាយ ដូចនោះម្ដងទៀត។ នៅខណៈពេលគាត់បានកំពុងតែស្ដីបន្ទោសខ្ញុំ អ្នកជំនួយការរបស់គាត់ប្រាប់មនុស្ស ក្មេងៗថា ខ្ញុំបានធ្វើខុស ហើយមិនសប្បាយដោយសារតែសេចក្ដីអធិប្បាយរបស់ខ្ញុំ។ ប៉ុន្ដែរយះពេលពីរបីខែ ក្រោយមក នាយកដឹកនាំក្មេងជំទង់នេះត្រូវតែចេញពីក្រុមជំនុំ នៅពេលឪពុកម្ដាយបានរកឃើញថា គាត់ បានរួមភេទជាមួយកូនៗរបស់គេ។ កន្លងផុតជាច្រើនឆ្នាំ ខ្ញុំឃើញដោយជាក់ស្ដែងពីមនុស្សក្មេង! ដែលខ្ញុំបានអធិប្បាយទៅកាន់នៅថ្ងៃនោះ បានចេញពីក្រុមជំនុំទៅរស់នៅក្នុងជីវិតដែលគ្មានព្រះ។ បន្ទាប់មកព្រះ បាននិយាយមកកាន់ចិត្ដខ្ញុំថា «រោមប៊ឺត អ្នកទៅអធិប្បាយប្រឆាំងនឹងលទ្ធិអារមីនីញូសដោយចំៗទៅ វាគឺជា លទ្ធិខុសឆ្គងដែលអាក្រក់មួយ កុំខ្លាចអ៊ី អធិប្បាយប្រឆាំងនឹងវាដោយចិត្ដក្លាហាន!»

ខ្ញុំបានព្យាយាមធ្វើរឿងនោះនៅពេញព័ន្ធកិច្ចរបស់ខ្ញុំទាំងស្រុង ខ្ញុំត្រូវបានអ្នកដឹកនាំក្រុមជំនុំអារមីនីញូសនៅ Marin County នៅខាងជើងនៃទីក្រុងSan Francisco រិះគន់យ៉ាងសាហាវ នៅពេលខ្ញុំបានកំពុងតែអធិប្បាយនៅទីនោះ។ នៅពេលក្រោយមក វាបានសំដែងឲ្យឃើញថា បុរសម្នាក់នេះបានរួមភេទជា ក្មេងស្រីនៅក្នុងក្រុមជំនុំរបស់គាត់។ នៅក្នុង Westwood នៅទិសខាងលិចនៃទីក្រុង Los Angeles អ្នកអារមីនីញូសម្នាក់ «គ្រូបង្រៀនព្រះគម្ពីរ» បានហៅខ្ញុំជាពួកផារ៉ាស្សីម្នាក់ ហើយជាគ្រូបង្រៀនខុសឆ្គង ដែលមានគ្រោះថ្នាក់ម្នាក់។ ខ្ញុំបានស្ដាប់ខ្សែទូរស័ព្ទផ្សេងទៀត នៅពេលគាត់បាននិយាយអាក្រក់អំពីខ្ញុំនៅ តាមទូរស័ព្ទជាមួយមនុស្សក្មេងម្នាក់នៅក្នុងក្រុមជំនុំយើង។ នៅពេលខ្ញុំបាននិយាយ «សួស្ដី លោក បៀល ខ្ញុំ លោក ហ៊ីមើរ» គាត់បានស្រែក ហើយបានដាក់ទូរស័ព្ទចុះ។ មនុស្សក្មេងៗនៅក្នុងថ្នាក់រៀនគម្ពីររបស់គាត់ បានកំពុងតែជក់កញ្ជា ហើយប្រឆាំងយ៉ាងខ្លាំងពីវត្ដមាននៅក្រុមជំនុំនៅថ្ងៃអាទិត្យ។ នោះគឺអ្វីដែលអ្នក អារមីនីញូស «គ្រូបង្រៀន» បានបង្រៀនពួកគេ។ នៅរយះពេលពីរបីឆ្នាំ្ននៃព័ន្ធកិច្ចទាំងស្រុងរបស់គាត់បាន ធ្លាក់ចុះ ហើយបានត្រូវបញ្ឃប់។ សព្វថ្ងៃនេះស្រ្ដីអារមីនីញូសម្នាក់រិះគន់ខ្ញុំជាខ្លាំងតាមអ៊ីធើណែត ហើយថា ខ្ញុំជាអ្នកតាមក្រិត្យវិន័យ ហើយជាគ្រូបង្រៀនខុសឆ្គងម្នាក់។ នាងកាន់កាំភ្លើងដៃមួយ ហើយនិយាយថាកាំ ភ្លើងប្រាប់នាងថា «បាញ់ បាញ់ឲ្យស្លាប់!» យើងបានរាយការណ៍ពីនាងទៅ FBI។ ប៉ុន្ដែរយះពេលយូរកន្លង មក ខ្ញុំមិនបានត្រូវរំខានដោយការរិះគន់របស់អ្នកអារមីនីញូសទៀតទេ។ ការរិះគន់ដូចនោះបានប្រឆាំងនឹង គ្រីស្ទានពិតប្រាកដ ចាប់តាំងពីលោក កាអ៊ីនបានសំលាប់អេបិលនៅពិភពលោកបុរាណមកម្ល៉េះ។ សាវក យ៉ូហានបានសំដៅលើអេបិល ដែលត្រូវបងប្រុសរបស់គាត់កាអ៊ីនបានសំលាប់។ គាត់បានប្រាប់ថា «មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។ បងប្អូនអើយ បើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ»(យ៉ូហានទី១ ៣:១២-១៣)។

ពួកអារមីនីញូសបដិសេធជាខ្លាំងពីការអធិប្បាយលើ «សេចក្តីប្រែចិត្តចេញពីការស្លាប់»(ហេព្រើរ ៦:១)។ ពួកស្អប់ ការអធិប្បាយប្រភេទនោះយ៉ាងខ្លាំង ហើយគេនឹងប្រឆាំងជាមួយគ្រូគង្វាលម្នាក់ដែលធ្វើ ដូចនោះ។ ស្ដេចហេរ៊ូឌបានកាត់ក្បាលលោក យ៉ូហានបាទីស្ទដោយព្រោះតែការអធិប្បាយពីការប្រែចិត្ដពី អំពើបាប។ សែនហេដ្រិន(Sanhedrin) បានស្រែកហៅការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ ដោយព្រោះតែគាត់ បានអធិប្បាយពីការប្រែចិត្ដពីអំពើបាប។ សាវកប៉ុលបាន «អន្ដរាយក្នុងពួកបងប្អូនក្លែងក្លាយដែរ» ដោយ ព្រោះតែការអធិប្បាយពីការប្រែចិត្ដពីអំពើបាប (កូរិនថូសទី២ ១១:២៦, កិច្ចការ ២៦:២០,២១)។

ពួកអារមីនីញូសមិនបានប្រែចិត្ដនោះទេ ពួកគេមិនដែលបានកើតជាថ្មីម្ដងទេ ហើយពួកគេស្អប់ ដល់អស់អ្នកណាដែលប្រាប់គេថា ពួកគេបាត់បង់។ លោក ថូសើរបានសរសេរពីកំហឹងរបស់គេនៅក្នុងការ តែងសេចក្ដីវែងរបស់គាត់ «ការកើត១ដង និងការកើត២ដង»។ គាត់បានបង្ហាញពីបទគម្ពីរដែលពួកអ្នក ដែលមិនបានកើតជាថ្មីម្ដងទៀតតែងតែប្រឆាំងនឹងអ្នកណាដែលបានកើតជាថ្មី កើត២ដង។ពួកអារមីនីញូស និយាយមើលងាយ គំរាមកំហែង ហើយរិះគន់ដែលអស់អ្នកដែលបានកើតជាថ្មី។ លោក ថូសើរបាននិយាយ ថា «កំហឹងដ៏ធមដែលប្រឆាំងនឹងការកើត២ដងនេះគឺគ្រាន់តែជួយអះអាងសេចក្ដីពិត ដែលគេបង្រៀន» (A. W. Tozer, D.D., “The Once-Born and the Twice-Born,” Man: The Dwelling Place of God, Christian Publications, 1966, page 21)។

វាអាក្រក់ណាស់ដែលថា នេះគឺជារឿងក្ដី យើងចងង់ឲ្យពួកអារមីនីញូសបានសង្រ្គោះ យើងជាញឹក ញាប់ថា ពួកគេអាចប្រែចិត្ដ។ ពួកគេដឹងថា ព្រះគ្រីស្ទបានសុគតលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាប របស់គេ ពួកគេដឹងថា ទ្រង់គង់នៅស្ថានសួគ៌ ប៉ុន្ដែពួកគេមិនដែលប្រែចិត្ដពិតប្រាកដទេ ហើយមិនដែលបាន ជឿទុកចិត្ដទ្រង់ពិតប្រាកដនោះទេ។

នៅយប់នេះមានបងប្អូនខ្លះនៅទីនេះអាចជាអ្នកអារមីនីញូសម្នាក់ បងប្អូនកំពុងប្រកាន់ភ្ជាប់ពីការ ប្រែចិត្ដក្លែងក្លាយមួយ ហើយប្រឆាំងក្នុងចិត្ដរបស់អ្នកជាមួយអ្វីដែលពិតមួយ។ ឬក៏មានបងប្អូនខ្លះកំពុងតែ អាន ឬកំពុងស្ដាប់សេចក្ដីអធិប្បាយនៅតាមអ៊ីធើណែតអាចកំពុងតែច្បាំងនឹងការប្រែចិត្ដដ៏ពិតមួយ។ សំរាប់ បងប្អូនទាំងអស់គ្នា ខ្ញុំនិយាយដោយខ្លាំងថា «អ្នកកំពុងតែតោងជាប់សេចក្ដីស្លាប់ ហើយចាក់ឬសរូបកាយ នៃការសារភាពក្លែងក្លាយមួយ។ អ្នកកំពុងតែខកខានសេចក្ដីសុខ និងក្ដីអំណរនៃការប្រែចិត្ដពិតប្រាកដមួយ រើសយកជីវិត! រើសយកជីវិត! បោះចោលការចាក់ឬស សាកសពដែលស្អុយនៃការប្រែចិត្ដក្លែងក្លាយទៅ! ទំលាក់ខ្លួនរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទទៅ! ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏ ផ្ទាល់របស់ទ្រង់! ទ្រង់នឹងប្រទានឲ្យអ្នកបានកើតជាថ្មី ដែលចេះស្ដាប់បង្គាប់ព្រះថែមទាំងស្រឡាញ់ទ្រង់ ជំនួសឲ្យការប៉បោរប្រឆាំងនឹងទ្រង់នៅសម័យដ៏អាក្រក់សព្វថ្ងៃនេះ» ព្រះគម្ពីរប្រាប់ថា៖

«បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (កូរិនថូសទី២ ៥:១៧)។

នៅពេលអ្នកប្រែចិត្ដ ហើយទំលាក់ខ្លួនរបស់អ្នកលើព្រះយេស៊ូវ អ្នកនឹងអាចច្រៀង «គ្រប់ទាំងអស់ខ្ញុំថ្វាយ»។

គ្រប់ទាំងអស់ខ្ញុំថ្វាយ ព្រះយេស៊ូវថ្វាយសព្វគ្រប់ដាច់ដល់ព្រះអង្គ
   ខ្ញុំមានចិត្ដស្រឡាញ់ទ្រង់ស្មោះត្រង់ទាំងជីវិតក៏ថ្វាយទ្រង់ផង
គ្រប់ទាំងអស់ខ្ញុំថ្វាយ ថ្វាយដាច់ដល់ព្រះអង្គ
   ថ្វាយទាំងខ្លួនជីវិតវិញ្ញាណផង ថ្វាយដាច់ដល់ព្រះអង្គ។

គ្រប់ទាំងអស់ខ្ញុំថ្វាយ ព្រះយេស៊ូវថ្វាយឱនខ្លួនក្រាបនៅទៀបព្រះបាទ
   ការលេងល្បែងបានចោលឲ្យចិត្ដស្អាត ខ្ញុំមានចិត្ដប្រុងប្រៀបសង្វាត
គ្រប់ទាំងអស់ខ្ញុំថ្វាយ ថ្វាយដាច់ដល់ព្រះអង្គ
   ថ្វាយទាំងខ្លួនជីវិតវិញ្ញាណផង ថ្វាយដាច់ដល់ព្រះអង្គ។
(«គ្រប់ទាំងអស់ខ្ញុំថ្វាយ» ដោយលោក Judson W. Van DeVenter, 1855-1939)។

យើងអាចនិយាយជាមួយអ្នកអំពើសេចក្ដីសង្រ្គោះតាមរយះព្រះយេស៊ូវ។ បើសិនអ្នកចង់និយាយ ជាមួយយើង សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាចនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានសំរាប់ បងប្អូនយើងខ្លះដែលបានឆ្លើយតប ឲ្យពួកគេនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅយប់នេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេភេសូរ ២:៤-១០។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«គ្រប់ទាំងអស់ខ្ញុំថ្វាយ» ដោយលោក Judson W. Van DeVenter, 1855-1939).