ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ក្រុមជំនុំសែនដីមែនាណីសិម SANDEMANIANISM ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស « អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។ |
សំរាប់រយះពេល២ពាន់ឆ្នាំ មានការមិនយល់ស្របគ្នាមួយ សូម្បីតែកិរិយាស័ព្ទជាភាសាក្រិកដែល បានបកប្រែកពាក្យថា «ស្ទង់មើល» គឺនៅក្នុងវិធីបញ្ជា ឬរបៀបដែលចង្អុលបង្ហាញប្រាប។ តើព្រះយេស៊ូវ ទ្រង់បានបា្រប់ពួកគេដើម្បីស្ទង់មើលបទគម្ពីរ ឬក៏តើទ្រង់បានពិពណ៌នាប្រាប់ពីសេចក្ដីពិត ដែលពួកគេបាន ស្ទង់មើលនោះ? សំរាប់ខ្ញុំវាគឺជាសំនួរដែលមិនសំខាន់មួយ ដោយព្រោះតែនោះមិនមែនជាចំណុចសំខាន់ ដែលព្រះគ្រីស្ទបានធ្វើនោះទេ។ ខ្ញុំគិតថា នោះគឺជាមូលហេតុដែលព្រះវិញ្ញាណបរិសុទ្ធមិនប្រាប់ពីរបៀបនៃ កិរិយាស័ព្ទ ដោយព្រោះតែទ្រង់ចង់ឲ្យយើងផ្តោតអារម្មណ៍ទៅលើខគម្ពីរនៅពាក់កណ្ដាលទីពីរ។ ម្យ៉ាងវិញ ទៀត ខ្ញុំគិតថា ព្រះគ្រីស្ទបានកំពុងតែពិពណ៌នាប្រាប់ពីអ្វីដែលពួកផារ៉ាស៊ីបានកំពុងធ្វើ។ ពួកគេបានកំពុង តែស្ទង់មើលគម្ពីរ ហើយធ្វើវាដោយខ្ជាប់ខ្ជួនណាស់! ពិតប្រាកដណាស់ព្រះគ្រីស្ទមិនត្រូវតែប្រាប់ពួកគេដើម្បី ស្ទង់មើលគម្ពីរឡើយ! សេចក្ដីអត្ថាធិប្បាយរបស់លោក ជែប៊ែលឡេនប្រាប់ថា៖ «ពួកគេបានសិក្សា(គម្ពីរ សញ្ញាចាស់)ដោយព្យាយាមជាខ្លាំង ដើម្បីដកស្រង់យកអត្ថន័យដែលសំខាន់បំផុតពីពាក្យនៅក្នុងវា ដោយ ព្រោះតែពួកគេជឿថា ការខំប្រឹងរៀនព្រះគម្ពីររបស់ពួកគេ នឹងអាចនាំឲ្យពួកគេបានជីវិត» (Frank E. Gaebelein, D.D., editor, The Expositor’s Bible Commentary, Zondervan, 1981, volume 9, p. 68; note on John 5:39)។ ដោយមិនបានប្រាប់យើងពីវិធីដែលកិរិយាស័ព្ទ «ស្ទង់មើល» បានបកប្រែនោះទេ ព្រះវិញ្ញាណ បរិសុទ្ធរបស់ព្រះផ្តោតលើការយកចិត្ដទុកដាក់របស់យើងនៅចំណុចសំខាន់ថៀមទៀត ដ្បិតពួកគេគិតថា គេ បានមានជីវិតអស់កល្បជានិច្ចតាមរយះការរៀន ហើយជឿលើបទគម្ពីរ...«ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះ» លោក ម៉ាថាយ ហែនរីបានប្រសាសន៍ថា៖ «ពួកគេបានខំស្វែងរក (ជិវិត អស់កល្បជានិច្ច» ដោយសារការអាន និងការរៀនព្រះគម្ពីរតែប៉ុណ្ណឹង។ វាជាការធម្មតាមួយ ប៉ុន្ដែ ពាក្យសំដី ដែលពុករលួយនៅក្នុងចំណោមគេគឺ «បើអ្នកណាកាន់តាមច្បាប់របស់ក្រិត្យវិន័យ អ្នកនោះមានជីវិតអស់ កល្បជានិច្ច ពួកគេបានគិតថា ពួកគេអាចឡើងទៅស្ថានសួគ៌បាន បើសិនជាពួកគេអាចនិយាយចេញពីចិត្ដ ...ដូចជាអត្ថបទរបស់ព្រះគម្ពីរ ដែលពួកគេបានធ្វើដោយផ្ទាល់តាមប្រពៃណីរបស់អ្នកចាស់ទុំ» Matthew Henry’s Commentary on the Whole Bible, Hendrickson Publishers, 1996 edition, volume 5, p. 753; note on John 5:39) ។ពួកគេបានមានបំណងដើម្បីស្ទង់មើលព្រះគម្ពីរ ហើយជឿលើព្រះគម្ពីរ ប៉ុន្ដែពួកគេមិនបានមាន បំណងដើម្បីមករកព្រះយេស៊ូវឡើយ។ ពួកគេបានជឿក្នុងខគម្ពីរក្នុងព្រះគម្ពីរជំនួសឲ្យការមករកព្រះយេស៊ូវ ! នោះគឺជាអ្វីដែលអត្ថបទគម្ពីរបង្រៀន ហើយវាពិតជាមេរៀនដែលសំខាន់មួយណាស់! « អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។ ហើយរឿងនោះនាំយើងឲ្យមករៀនពីព្រលឹងវិញ្ញាណ ដែលត្រូវបណ្ដាសានៃគោលទ្ធិមុនដំបូងរបស់ ក្រុមជំនុំមួយនៃប្រទេសស្កត់ឡែន (Sandemanianism) កំហុសមួយដែលមាននៅក្នុងក្រុមជំនុំរបស់យើង ជាមួយមនុស្សរាប់ពាន់នាក់ដែលមិនបានសង្រ្គោះ ដែលគេស្រមៃថា ពួកគេជាគ្រីស្ទាន ជាការពិត ពួកគេជា កូនររបស់អារក្ស ដែលដឹកនាំពួកគេទៅរកអណ្ដាតភ្លើងអស់កល្បជានិច្ចនៅក្នុងឋាននរក។ តើអ្វីទៅជា (Sandemanianism)? វាគឺជាគោលទ្ធិមួយដែលបានបង្រៀនដោយក្រុមជំនុំនៅប្រទេសស្កតឡែន ដោយ គ្រូគង្វាលឈ្មោះថា យ៉ូហាន ក្លាស(១៦៩៥-១៧៧៣) ហើយបន្ទាប់មកលោក រ៉ោមប៊ើត សែនដីមែន (១៧១៨-១៧៧១)។ ការបង្រៀនដ៏សំខាន់របស់គាត់គឺនេះ អ្នកណាទទួលយកអ្វីដែលព្រះគម្ពីរប្រាប់ អំពីព្រះគ្រីស្ទក្នុងចិត្ដរបស់អ្នកនោះ ហើយទាំងអស់នោះសុទ្ធតែសំខាន់។ គេបង្រៀនថា ដើម្បីបានសង្រ្គោះ អ្នកគ្រាន់តែជឿពីអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះគ្រីស្ទ។ វាពិតណាស់ជាកំហុសដូចគ្នាជាមួយ នឹងពួកផារ៉ាស៊ី ដែលប្រាប់ថា «គាត់មានព្រះបន្ទូល (របស់ព្រះគម្ពីរ) ដូច្នោះគាត់មានជីវិតអស់កល្បជានិច្ច»។ លោក ឡូដ ជ៉ូនស៍ប្រាប់ថា «អ្នកទទួលយរឿងនោះក្នុងចិត្ដអ្នក ហើយរឿងនោះសុទ្ធតែសំខាន់ទាំងអស់...វាជួយខ្លួនវាឲ្យ ដាច់ឆ្ងាយពីការបង្ហាញប្រាប់ខ្លះនៃអារម្មណ៍នៅក្នុងលំហាត់នៃជីវិតរបស់សាសនាមួយ។ ឥឡូវនេះនោះគឺជា បញ្ហាដ៏សំខាន់ណាស់» (Martyn Lloyd-Jones, M.D., “Sandemanianism,” in The Puritans: Their Origins and Successors, The Banner of Truth Trust, 1996 edition, p. 175)។ លោក រ៉ោមប៊ើត សែនដីមែនបានប្រាប់ថា មនុស្សទាំងអស់ដែលយល់ដឹងពីសេចក្ដីស្លាប់ និងការ រស់ពីសុគតរបស់របស់ព្រះគ្រីស្ទ ហើយជឿថា ព្រឹត្ដិការណ៍បានកើតឡើងជាពិតប្រាកដ ដូចជាបានប្រាប់នៅ ក្នុងព្រះគម្ពីរ អ្នកនោះនឹងបានសង្រ្គោះ (Lloyd-Jones, ibid., p. 174)។ សព្វថ្ងៃនេះ Sandemanianism គឺជាបញ្ហាដ៏សំខាន់មួយនៅក្នុងការជំនុំរបស់យើង។ វាបញ្ជូនមនុស្សរាប់លាននាក់ទៅឋាននរក។មានមនុស្ស នៅទីនេះនៅព្រឹកនេះដែលជឿលើកំហុតដែលស្លាប់មួយនេះ! ដូច្នោះ សូមយកចិត្ដទុកដាក់ឲ្យមែនទែនអំពី មេរៀននេះ ដោយព្រោះតែអ្នកអាចជាមនុស្សម្នាក់នៅក្នុងចំណោមពួកគេ! « អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។ យើងរៀនរឿងដ៏សំខាន់ៗចំនួនពីរពីអត្ថបទគម្ពីរនេះ។ ១. ទីមួយ ជំនឿនៅក្នុងព្រះគម្ពីរនឹងមិនជួយសង្រ្គោះអ្នកទេ។ព្រះគ្រីស្ទបានមានបន្ទូលថា ពួកសាសន៍យូដាគេជឿលើព្រះគម្ពីរ ប៉ុន្ដែគេមិនមករកព្រះយេស៊ូវទេ ។ មានអ្នកខ្លះនៅពឹ្រកនេះ ដែលបានជឿលើព្រះគម្ពីរ ហើយអ្នកថែមទាំងជឿអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះ យេស៊ូវ អ្នកជឿថា ទ្រង់បានយាងចុះពីស្ថានសួគ៌មក អ្នកជឿថា ទ្រង់បានប្រសូតជាមួយស្រ្ដីព្រហ្មចារីហ៍ អ្នកជឿថា ទ្រង់យកអំពើបាបរបស់អ្នកដាក់លើទ្រង់ អ្នកជឿថា ទ្រង់បានរងទុក្ខនៅក្រោមទំងន់នៃអំពើបាប របស់នៅក្នុងសួនច្បារកេតសេម៉ាណី ដែលជាកន្លែង «ញើសទ្រង់...ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ អ្នកជឿថា ទ្រង់ត្រូវគេវាយលើខ្នង អ្នកជឿថា ទ្រង់បានទ្រាំទ្រយកអំពើ បាបរបស់អ្នកនៅទីនោះ។ អ្នកជឿថា ទ្រង់បានសុគតដើម្បីបង្កើតឲ្យការសងថ្លៃលោះអំពើបាបនៅលើឈើ ឆ្កាងនោះ។ អ្នកជឿថា ទ្រង់បានរស់ពីសុគតឡើងវិញដោយរូបកាយ។ អ្នកជឿថា ទ្រង់បានយាងឡើងទៅ ស្ថានសួគ៌ ទៅគង់នៅខាងស្ដាំដៃនៃព្រះវរបិតា អ្នជឿថា ទ្រង់កំពុងតែអធិស្ឋានសំរាប់មនុស្សមានបាប អ្នកជឿថា ទ្រង់នឹងយាងមកម្ដងទៀត ដើម្បីទទួលយកកូនរបស់ទ្រង់នៅគ្រាលើកឡើង។ អ្នកជឿថា ទ្រង់ នឹងយាងមកវិញនៅលើពពកដើម្បីសោយរាជ្យនៅលើផែនដីសំរាប់រយះពេល១០០០ឆ្នាំ។ អ្នកថែមទាំងជឿ ថា គ្មានអ្នកណាម្នាក់ទេដែលបានសង្រ្គោះ ដោយមិនមករកព្រះយេស៊ូវ។ ប៉ុន្ដែសូម្បីតែ អ្នកជឿលើរឿងទាំង អស់នោះក្ដី ព្រះគ្រីស្ទនៅតែមានបន្ទូលពីអ្នករាល់គ្នាថា៖ «តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។ មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាបានយល់ច្រលំ អ្នកឆ្ងល់ពីរបៀបដែលអ្នកអាចជឿលើសេចក្ដី ដ៏មានតំលៃអស់នោះ ហើយនៅតែមិនបានសង្រ្គោះ។ អ្នកមិនបានយល់ច្រលំពីសេចក្ដីដែលថា គ្មានអ្នកណា ម្នាក់ទេដែលបានសង្រ្គោះដោយសារការជឿលើបទគម្ពីរ។ សាវកប៉ុលប្រាប់ដល់ធីម៉ូថេថា៖ «...អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង
» នោះគឺជាកន្លែងកំហុសរបស់អ្នកុហក អ្នកជឿពីអ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះយេស៊ូវដោយគ្មាន «សេចក្ដី ជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ» ទ្រង់ផ្ទាល់។ ម្យ៉ាងវិញទៀត អ្នកដូចពួកសាសន៍យូដាទាំងនោះ ដែលព្រះ យេស៊ូវបានមានបន្ទូលទៅកាន់ពួកគេ នៅពេលទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ ៤០ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។ ខ្ញុំត្រូវតែនិយាយទៅកាន់អ្នកម្ដងទៀតដោយខ្លាំងៗតាមតែអាចទៅរួច ជំនឿនៅក្នុងព្រះគម្ពីរ នឹង មិនជួយសង្រ្គោះអ្នកទេ លុះត្រាតែអ្នកមករកព្រះយេស៊ូវទ្រង់ផ្ទាល់! ការគ្រាន់តែជឿក្នុងព្រះគម្ពីរ គឺជាលទ្ធិ ដែលស្លាប់របស់ក្រុមជំនុំដំបូងរបស់ក្រុមជំនុំមួយនៃប្រទេសស្កត់ឡែន។ លោក ថូសើរបានប្រសាសន៍ប្រឆាំងនឹងវាជានិច្ច នៅក្នុងជំពូកមួយបានដាក់ចំណងជើងថា «ព្រះ គម្ពីរបានបង្រៀន ឬក៏ព្រះវិញ្ញាណបានបង្រៀន?» លោក ថូសើរបានប្រាប់ថា៖ វាអាចធ្វើឲ្យអ្នកអានខ្លះភ្ញាក់ផ្អើលដើម្បីនឹកស្មានថា មានភាពខុសប្លែក រវាងការដែលព្រះគម្ពីរបង្រៀន និងការដែលព្រះវិញ្ញាណបង្រៀន។ ទោះបីជា យ៉ាងណាក៏ដោយ វាគឺ... ដូចនេះហើយ លោក ថូសើរ បានអធិប្បាយពីគោលទ្ធិខុសឆ្គងនៃពួក Sandemanianism។ លោក ឡួដ ជ៉ូនស៍បានប្រសាសន៍ថា Sandemanianism «...គឺមុខវិជ្ជាសហសម័យមួយពិតប្រាកដណាស់ ខ្ញុំនឹងពន្យល់ថែមទៀត ហើយស្មានថា នោះគឺជាបញ្ហាដ៏សំខាន់មួយនៅមុខយើងនៅពេលបច្ចុប្បន្ននេះ» (ibid., p. 177)។ «អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ ៤០ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។ ២. ទីពីរ អ្នកត្រូវតែបញ្ឃប់ពីភាពខ្ពិលច្រអូសរបស់អ្នក។ ពេលខ្លះយើងអាចពីអត្ថបទគម្ពីរទាំងស្រុង នៅពេលដែលព្រះគ្រីស្ទ បានបង្រៀនទៅកាន់អ្នកជឿ នៅក្នុងគម្ពីរយ៉ូហាន ជំពូក៥។ ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង ៣៨ អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ»(យ៉ូហាន ៥:៣៧, ៣៨)។ នោះជាសេចក្ដីអធិប្បាយដ៏ខ្លាំង នោះជាប្រភេទនៃសេចក្ដីអធិប្បាយរបស់ជីដូនជីតារបស់យើង ដែលបានលឺ នៅក្នុងការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យមុនដំបូង។ លោក វាយហ្វាល និង អេវើដស៍ និងវែស្លី ហោវែល ហារីស និង គ្រូគង្វាលដ៏អស្ចារ្យផ្សេងៗទៀតនៃសម័យកាលដែលពួកគេបានបាត់បង់ឬស។ ហើយលោក រ៉ោមប៊ឺត សែនដីមែនបានស្អប់ពួកគេដោយព្រោះវា! លោក ឡូដ ជ៉ូនស៍បានប្រសាសន៍ថា៖ អ្នកនៅក្នុងក្រុមជំនុំសែនដីមែន បានកាន់ភ្ជាប់នូវទស្សនៈទាំងនោះ ដើម្បី ជំទាស់នឹងការបង្រៀនបែបមិនត្រជាក់ និងមិនក្ដៅ ការបង្រៀនតាមអារម្មណ៍ និង ជំទាស់នឹងការបង្រៀនដែលនាំឲ្យមនុស្សមានអារម្មណ៍មួយ... ពីសេចក្ដី លោក រ៉ោប៊ឺត សែនដីមែណ និងអ្នកដើរតាមរបស់លោក បានស្អប់សេចក្ដីអធិប្បាយរបស់លោក វាយហ្វាល វែស្លេ ហារីស ដានីយ៉ែល រូយឡែន គ្រីស្ទម៉ាស អេវែនស៍ និងបុរសផ្សែងៗទៀតដែលអធិប្បាយបំពេញខាង ព្រះវិញ្ញាណ ដែលបានអធិប្បាយដាក់ថ្ងាស់របស់គេរហូតនៅក្នុងការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យមុនដំបូង។ គ្រូគង្វាលរបស់ក្រុមជំនុំសែនដីមែនម្នាក់ជឿថា គាត់អាច «បង្រៀន» មនុស្សឲ្យបានសង្រ្គោះបាន ដូចជាគ្រូគង្វាលម្នាក់ដែលមិនគិតពីតំរូវការនៃសេចក្ដីអធិប្បាយ«ខ្លាំង»ដែលនិយាយអំពីអំពើបាប និងក្រិត្យ វិន័យ។ មនុស្សដូចនោះគិតខ្លាំងថា ការបង្រៀន «ក្រិត្យវិន័យ» វាមិនសំខាន់នោះទេ ហើយគ្រាន់តែធ្វើឲ្យ មនុស្សមិនសប្បាយចិត្ដប៉ុណ្ណោះ។ មានគ្រូគង្វាលម្នាក់បានប្រាប់ខ្ញុំ ហើយខ្ញុំបានសួរគាត់ថា «តើអ្នកអាច បង្រៀនខ្ញុំពីពពែមួយដើម្បីឲ្យក្លាយជាចៀមមួយបានទេ?» នោះគឺជាគំនិតថ្មីមួយសំរាប់គាត់ គាត់សំលឹងទៅ កម្រាលឥដ្ឋការូ ហើយមិនឆ្លើយមកខ្ញុំសោះ។ ប៉ុន្ដែវាជាសំនួរដ៏ល្អមួយជ «តើអ្នកអាច បង្រៀនខ្ញុំពីពពែមួយដើម្បីឲ្យក្លាយជាចៀមមួយបានទេ?» បន្ទាប់ពីរយះពេល៥៥ឆ្នាំនៅក្នុងព័ន្ធកិច្ច ខ្ញុំឆ្លើយសំនួរនោះដោយ ខ្លាំងៗថា «ទេ!!!» អ្នកអាច «បង្រៀន» ពីដំណឹងល្អរហូតដល់អ្នកមានមុខពណ៏ ហើយពពែនឹងនៅតែជា ពពែមួយដដែល។ វាត្រូវមានការអស្ចារ្យមួយសំរាប់ពពែមួយដើម្បីឲ្យក្លាយជាចៀមមួយបាន!ដ្បិតការអស្ចារ្យ នៃការប្រែចិត្ដជាធម្មតាទៅជាមួយការបង្រៀនដែលបំពេញខាងព្រះវិញ្ញណ និងក្រិត្យវិន័យ ហើយបង្រៀនពី អំពើបាប និងការជំនុំជំរះ និងភាពគ្មានសង្ឃឹមបើគ្មានព្រះគ្រីស្ទ! លោក ឡូច ជ៉ូនស៍ បានប្រសាសន៍ថា «អ្នកអាចអធិប្បាយដោយគ្មានការគិតបាន អ្នកអាចអធិប្បាយដោយមិនយកចិត្ដទុកដាក់បាន អ្នកអាច អធិស្ឋានដោយគ្មានការគិតបាន អ្នកអធិស្ឋានដោយមិនយកចិត្ដទុកដាក់បាន។ ឥទ្ធិពលនៃការបង្រៀននេះ នៅលើលោក គ្រីស្ទម៉ាស អេវែនស៍ដើម្បីប្លន់គាត់ពីភាពក្ដៅល្មម និងអារម្មណ៍ និងការបន្ទាន់ដែលគាត់បាន ដឹង ហើយដើម្បីណែនាំការអាក្រក់នេះទៅកាន់គាត់»(Lloyd-Jones, ibid., pp. 186-187)។ នៅពេលមួយមានគ្រូគង្វាលម្នាក់ដែលមិនដែលស្រែក ហើយមិនដែលយំ ពេលដែលគាត់អធិស្ឋាន ឬក៏បង្រៀនសេចក្ដីអធិប្បាយ គាត់បានស្ដីបន្ទោសដល់លោក លីសំរាប់ការអធិស្ឋានខ្លាំងពេក។ បញ្ហាមិន មែនជាមួយលោក លីទេ ប៉ុន្ដែជាមួយគ្រូគង្វាលដែលដកស្រង់ពីប្រធានាធិបតី Theodore Roosevelt ការ អធិស្ឋាន និងការអធិប្បាយគឺដូច «ការមិនយកចិត្ដទុកដាក់ទាំងនោះ ហើយដូចជាព្រលឹងមនុស្សដែលមិន ស្គាល់ជ័យជំនះ ឬមិនស្គាល់ការកំចាត់»។ ខ្ញុំបានប្រាប់លោក លីដើម្បីកុំឲ្យគាត់យកចិត្ដទុកដាក់គ្រូគង្វាល នោះ ដោយព្រោះតែជាក់ស្ដែងណាស់ គាត់ដឹងតិចណាស់អំពីចិត្ដដែលខ្ទេចខ្ទាំ និងការអធិស្ឋានដែលឈឺ ចាប់។ អ្វីទាំងអស់ដែលគាត់ស្គាល់គឺគ្មានប្រយោជន៍ ការអធិស្ឋានរបស់អ្នកនៅក្រុមជំនុំសែនដីមែណមិន មានជីវិតទេ គាត់បានស្ដាប់លឺនៅក្នុងក្រុមជំនុំបាទីស្ទនៅសម័យកាល់របស់យើង។ បុរសដ៏ក្រ! គាត់មិន ដែលបានឃើញការរស់ឡើងវិញមួយឡើយ! ភាពគ្មានជីវិតយ៉ាងណាទៅ ហើយគួរឲ្យកំសត់ម្ល៉េះ! «បាទ» អ្នកនិយាយថា «នោះគឺល្អ! លោក លីដាក់ចិត្ដរបស់គាត់ទាំងស្រុងទៅក្នុងការអធិស្ឋាន របស់គាត់។ នោះគឺល្អ!» ប៉ុន្ដែតើខ្ញុំអាចសួរសំនួរអ្នកមួយបានទេ? តើអ្នកដាក់ចិត្ដទាំងស្រុងរបស់អ្នកក្នុងការ ស្វែងរកព្រះគ្រីស្ទឬទេ? ឬក៏អ្នកដូចជាមិនយកចិត្ដទុកដាក់ ហើយគ្មានជីវិតនៅក្នុងការស្វែងរកព្រះគ្រីស្ទដូច មនុស្សនោះនៅក្នុងសេចក្ដីអធិស្ឋានរបស់គាត់? ខ្ញុំនិយាយថា អ្នកមិននៅខាងលោក លីទាល់តែសោះ! ខ្ញុំ និយាយថា អ្នកនៅខាងគ្រូគង្វាលនៅក្រុមជំនុំសែនដីមែន! អ្នកនៅខាងអ្នកនៅក្រុមជំនុំសែនដីមែណ។ ការ ស្វែងរកព្រះគ្រីស្ទរបស់អ្នកមិនងប់ងល់ ហើយមិនខំប្រឹងប្រែងនោះតេ។ អ្នកមិនស្មោះអស់ពីចិត្ដ ហើយ អារម្មណ៍អ្នកមិនជាប់ទាក់ទងក្នុងការស្វែងរកព្រះគ្រីស្ទ មែនឬទេ? ខ្ញុំមិនឃើញទឹកភ្នែកសោះនៅក្នុងភ្នែក របស់អ្នក ដ្បិតអ្នកដើរអូសជើងនៅក្នុងបន្ទប់សួរសំនួរ។ ខ្ញុំនិយាយថា អ្នកដូចជាគ្រូគង្វាលម្នាក់ដែលក្លាហាន ហើយខ្មាស់ ដែលខ្លាចដើម្បីលើកសំលេងរបស់គាត់នៅក្នុងការអធិប្បាយ ឬក្នុងការអធិស្ឋាន ដោយព្រោះតែ គាត់ខ្លាចមនុស្សស្រ្ដី«សំខាន់» ខ្លះនៅក្នុងក្រុមជំនុំរបស់គាត់! «បាទ» អ្នកនិយាយថា «បុរសម្នាក់ដូចនោះ ខ្លាចស្ដ្រីខ្លះនៅក្នុងក្រុមជំនុំ!» បាទ តើអ្នកណាខ្លះដែលអ្នកខ្លាច? ហេតុអ្វីបានជាយើងមិនដែលលឺសំរែកយំ ខ្លាំងមួយ ឬក៏សេចក្ដីអធិស្ឋានខ្លាំងមួយពីអ្នក? ដោយព្រោះតែអ្នកគឺជាអ្នកនៅក្រុមជំនុំសែនដីមែនម្នាក់ ហេតុនោះហើយ! អ្នកមិនក្លាហាន អ្នកស្លាប់ដូចអ្នកនៅក្រុមជំនុំសែនដីមែនដោយខ្លួនរបស់អ្នក! អ្នកមកក្នុងបន្ទប់សួរសំនួរយ៉ាងស្រទន់ ហើយនិយាយថា «ខ្ញុំជឿថា ព្រះយេស៊ូវបានសុគតសំរាប់ ខ្ញុំ»។ អ្នកជឿទុកចិត្ដថា ទ្រងបានសុគតសំរាបអ្នក! អ្នកសុភាព ហើយផ្ចិតផ្ចង់ណាយ៉ាងណាទៅ! អ្នកមិន ក្លាហាន ហើយនិយាយថា «ទ្រង់បានសុគតសំរាបខ្ញុំ! អ្នកជឿទុកចិត្ដលើគោលទ្ធិមួយ ហើយមិនមែនព្រះ គ្រីស្ទផ្ទាល់ទេ! អ្នកមិនសង់ឡើងវិញពីអ្នកនៅក្រុមជំនុំសែនដីមែណទេ! អ្នកនិយាយដោយស្រទន់ អ្នកធ្វើ ដូចជាមនុស្សមិនខ្លាំង ដូចអ្នកនៅក្រុមជំនុំសែនដីមែណ! អ្នកអារក្សធ្វើឲ្យអ្នកខ្វាក់ដូចអ្នកនៅក្រុមជំនុំសែនដីមែណ អ្នកនឹងជឿទុកចិត្ដលើព្រះយេស៊ូវទ្រង់ផ្ទាល់! អូ ទេ! អ្នកផ្ចិតផ្ចង់ម្ល៉េះសំរាប់រឿងនោះ! ជឿទុកចិត្ដ ព្រះយេស៊ូវទ្រង់ផ្ទាល់ទៅ? អូ ទេ! នោះគួរឲ្យស្មោកគ្រោគណាស់។ អ្នកអាចយំ ឬយំខ្សឹបៗបាន! អ្នកអាច យកព្រះលោហិតរបស់ទ្រង់ខ្លះដាក់លើសំលៀកបំពាក់អ្នកបាន! អ្នកនិយាយថា «អ្នកមិនអាចសង្ឃឹមថា ខ្ញុំយករឿងនោះដើម្បីអាចជិតស្និតជាមួយទ្រង់! ខ្ញុំនឹងឈរនៅកន្លែងនេះ ស្អាត ហើយមានសណ្ដាប់ធ្នាប់ ហើយជឿទុកចិត្ដថា ទ្រង់បានសុគតសំរាប់ខ្ញុំ! ឬក៏ខ្ញុំនឹងជឿទុកចិត្ដទ្រង់ដើម្បីលាងសំអាតអំពើបាបរបស់ខ្ញុំ ចេញ។ តើអ្នកនឹងជឿទុកចិត្ដព្រះគ្រីស្ទទ្រង់ផ្ទាល់ឬទេ? «អូ នោះគឺជាជំនឿដ៏តូចមួយសំខាន់ណាស់! វាអាចធ្វើឲ្យខ្ញុំយំបាន។ ទេ ខ្ញុំនឹងមិនមករកទ្រង់ដោយផ្ទាល់ទេ ខ្ញុំនឹងឈរស្ងាត់ស្ងៀមនៅទីនេះ ហើយគ្រាន់ តែជឿទុកចិត្ដទ្រង់ដើម្បីលាងសំអាតអំពើបាបរបស់ខ្ញុំចេញប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា អ្នកយល់»។ បាទ ខ្ញុំយល់ ខ្ញុំយល់ថា អ្នកជាមនុស្សដែលប្រព្រឹត្ដមិនខ្លាំង «កុំធ្វើឲ្យដៃរបស់ខ្ញុំកង្វក់ឡើយ» អ្នក សែនដីមែន។ «ប៉ុន្ដែ» អ្នកនិយាយថា «នេះគឺពិបាកណាស់ដើម្បីយល់!» ទេ វាមិនពិបាក់ទេ!!! យើងមាន កូនក្មេង ដែលបានមកទីនេះរយះពេលខ្លីមួយប៉ុណ្ណោះ គេមករកព្រះគ្រីស្ទ ហើយបានសង្រ្គោះ។ យើងមាន កូនក្មេងដែលជឿទុកចិត្ដព្រះគ្រីស្ទទ្រង់ផ្ទាល់ ហើយបានសង្រ្គោះ ដែលបានមកទីនេះត្រឹមតែរយះពេលខ្លី មួយ។ ជីន និងរ៉ោប៊ឺត និងប៉ារី និងជែកខី ពួកគេទាំងអស់បានជឿទុកចិត្ដលើព្រះយេស៊ូវថ្មីៗនេះ។ ដូច្នោះ អ្នកមិនមានការដោះសារទេ! គ្មានការដោះសារពីអ្វីក៏ដោយសំរាប់ការបដិសេធដែលចេញពីឆន្ទះ ហើយដឹង ខ្លួន ដើម្បីជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់។ ដ្បិតព្រះយេស៊ូវទ្រង់ជ្រាបពីអ្វីដែលពុករលួយ ទ្រង់ ជា្របថា អ្នកមានបាបដែលប៉ះបោរ ទ្រង់ជា្របថាអ្នកបដិសេធដើម្បីមកកាន់សេចក្ដីស្រឡាញ់របស់ព្រះរាជ បុត្រានៃព្រះ។ ដូច្នោះហើយទ្រង់មានបន្ទូលថា៖ «តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។ គ្រូគង្វាលនៅក្រុមជំនុំ Puritan ឈ្មោះថា រិឆាត បេសថើ(១៦១៥-១៦៩១) បានប្រសាសន៍ ហើយខ្ញុំកំពុង បកស្រាយពីទ្រង់នៅក្នុងភាសាអង់គ្លេសសម័យនេះ, បើអ្នកស្រែកឃ្លានចង់ស្គាល់ព្រះគ្រីស្ទ អ្នកត្រូវតែរកថ្នាក់ល្អ ឬក៏ខំរកលុយ ថែមទៀត អ្នកមិនបានសំចៃតម្លៃ ឬការឈឺចាប់រហូតដល់អ្នកបានរកឃើញ ព្រះគ្រីស្ទ។ ឥឡូវនេះ តើរឿងនោះមិនមែនជាសេចក្ដីពិតមែនទេ? តើរឿងនោះមិនពិតទេឬដែលថា អ្នកមិន មានព្រះគ្រីស្ទដោយព្រោះតែអ្នកបានកំពុងតែធ្វើអ្វីដែលគ្មានប្រយោជន៍នៅជុំវិញខ្លួន ធ្វើដូចជាអ្នកខ្លាចម្នាក់ ឬដូចជាអ្នកនៅក្រុមជំនុំសែនដីមែនដ៏ខ្សោយ? ហើយតើវាមិនពិតទេថា មូលហេតុពិតប្រាកដដែលអ្នកមិន មានព្រះគ្រីស្ទគឺដោយព្រោះតែអ្នកមិនចង់បានទ្រង់? អ្នកចង់នៅតែបន្ដធ្វើអំពើបាបរបស់អ្នក អ្នកមិនចង់ បោះបង់មិត្ដភក្រ្ដលោកីយ។ អ្នកចង់នៅតែបន្ដមើលរូបអាសអាភាស អ្នកចង់នៅតែបន្ដគ្រប់លើជីវិតរបស់អ្នក ។ អ្នកមិនចង់បានព្រះគ្រីស្ទដើម្បីត្រួតត្រាលើជីវិតរបស់អ្នកឡើយ! តើរឿងនោះមិនត្រឹមត្រូវទេឬ? អ្នកជា អ្នកនៅក្រុមជំនុំសែនដីមែណ ដែលនិយាយពីព្រះគ្រីស្ទ «យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ»(លូកា ១៩:១៤)។ អ្នកធ្វើពុតថា អ្នកមិនអាចជឿទុកចិត្ដទ្រង់បានទេ ប៉ុន្ដែសេចក្ដីពិតគឺថា អ្នក បដិសេធដើម្បីជឿទុកចិត្ដទ្រង់ ដោយព្រោះតែអ្នកចង់បន្ដធ្វើអំពើបាបរបស់អ្នក! អ្នកដឹងទេ រឿងនោះគឺពិត ខ្ញុំដឹងថា រឿងនោះពិត។ ព្រះជ្រាបថា រឿងនោះពិត ដូច្នោះហេតុអ្វីនៅ តែបន្ដធ្វើពុតថា វាមិនមែនជារឿងពិតដូច្នោះ? ព្រមទទួលវា អ្នកនឹងមិនជឿទុកចិត្ដលើព្រះយេស៊ូវ ដោយ ព្រោះតែអ្នកមិនចង់ឲ្យទ្រង់ត្រួតត្រាលើជីវិតរបស់អ្នក។ ឥឡូវនេះ តើរឿងនោះមិនមែនជាសេចក្ដីពិតទេឬ? ពួកផារ៉ាសីនៅក្នុងអត្ថបទគម្ពីររបស់យើងនឹងមិនមករកទ្រង់ទេ ដោយព្រោះតែពួកគេមិនចង់ឲ្យទ្រង់ផ្លាស់ប្ដូរ ជីវិតរបស់គេ។ ហើយអ្នកនឹងមិនមករកទ្រងទេ ដោយព្រោះតែអ្នកមិនចង់ឲ្យទ្រង់ផ្លាស់ប្ដូរជីវិតរបស់អ្នក។ អ្នកស្កប់ចិត្ដដើម្បីរស់នៅក្នុងអំពើបាប។ ហើយបើអ្នកនៅតែបន្ដបដិសេធព្រះយេស៊ូវគ្រីស្ទ អ្នកនឹងស្លាប់នៅ ក្នុងអំពើបាបរបស់អ្នក។ ពួកផារ៉ាសីទាំងនោះបានស្លាប់នៅក្នុងអំពើបាបរបស់គេ ហើយអ្នកនឹងស្លាប់នៅក្នុង អំពើបាបរបស់អ្នកដែរ។ ហើយពិតប្រាកដណាស់នោះគឺជាសេចក្ដីពិត! អ្នកនឹងស្លាប់នៅក្នុងអំពើបាប អ្នក ជាពួកនៅក្រុមជំនុំសែនដីមែណដែលបាត់បង់ម្នាក់។ អ្នកនឹងស្លាប់នៅក្នុងអំពើបាបរបស់អ្នក! ហើយព្រះ យេស៊ូវទ្រង់មានបន្ទូលទៅអ្នកថា « អ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។ ខ្ញុំនឹងមិនអាចប្រាប់អ្នកពីរឿងទាំងអស់ ដែលអ្នកមិនទាន់បានស្ដាប់លឺនៅក្នុងសេចក្ដីអធិប្បាយនេះ បានទេ។ ខ្ញុំអាចគ្រាន់តែនិយាយប្រាប់អ្នកថា ព្រះយេស៊ូវនឹងលាងសំអាតអ្នកពីអំពើបាបដោយព្រះលោហិត របស់ទ្រង់ នៅពេលណាដែលអ្នកជឿទុកចិត្ដលើទ្រង់ នៅពេលណាដែលអ្នកមករកទ្រង់ ហើយដាក់ខ្លួនអ្នក នៅលើទ្រង់! បើអ្នកចង់និយាយជាមួយយើងអំពីនោះ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់សួរសំនួរ។ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនដែលបានឆ្លើយតបទាំង នោះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may |
ចំណងជើងនៃសេចក្ដីអធិប្បាយ ក្រុមជំនុំសែនដីមែនាណីសិម ដោយ Dr. R. L. Hymers, Jr. « អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។ ១. ទីមួយ ជំនឿនៅក្នុងព្រះគម្ពីរនឹងមិនជួយសង្រ្គោះអ្នកទេ។ លូកា ២២:៤៤;
២. ទីពីរ អ្នកត្រូវតែបញ្ឃប់ពីភាពខ្ពិលច្រអូសរបស់អ្នក។
យ៉ូហាន ៥:៣៧, |