ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការកាត់ស្រាយខុសពីរឿងកូនប្រុសដែលខ្ជះខ្ជាយ (សេចក្ដីអធិប្បាយលេខ២ពីរឿងរឿងកូនប្រុសដែលខ្ជះខ្ជាយ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។ |
រឿងប្រៀបប្រដូចពីកូនប្រុសដែលខ្ជះខ្ជាយគឺជារឿងមួយ ដែលខ្ញុំចូលចិត្ដបំផុតនៅក្នុងព្រះគម្ពីរ។ ហើយសព្វថ្ងៃនេះ វាគឺជាអត្ថបទគម្ពីរមួយដែលមានការយល់ច្រលំច្រើនបំផុត ខ្ញុំនឹងរៀបរាប់សង្ខេបពីរឿង ប្រៀបប្រដូច ហើយបន្ទាប់មកខ្ញុំនឹងប្រាប់អ្នក ពីរបៀបដែលវាត្រូវបានបំវែ ហើយត្រូវបានធ្វើឲ្យខូច សូម្បីតែ ដោយសារគ្រូគង្វាលដែលមានចេតនាល្អជាច្រើននាក់។ ដ្បិតខ្ញុំនឹងអធិប្បាយពីវានៅល្ងាចនេះ ខ្ញុំនឹងដោះស្រាយពីរឿងប្រៀបប្រដូចនេះជា២វិធី។ ទីមួយ ខ្ញុំនឹងបង្ហាញពីរបៀបដែលវាត្រូវបាន «អ្នកដីសាយសឹននិយម» ធ្វើឲ្យខូច។ ទីពីរ ខ្ញុំនឹងបង្ហាញពីអត្ថន័យ ពិតប្រាកដរបស់វា ហើយបន្ទាប់មក ខ្ញុំនឹងបង្ហាញពីរបៀបដែលវាបង្រៀនអ្នក។ ប៉ុន្ដែយើងនឹងចាប់ពន្យល់ពី រឿងប្រៀបប្រដូចទាំងស្រុង។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២នាក់ កូនពៅបានមករកឪពុក ហើយសុំមរតកដែលជាចំណែករបស់គាត់ឥឡូវ មុនពេលឪពុកស្លាប់។ ឪពុកបានយល់ព្រម ហើយបានឲ្យ មរតកពាក់កណ្ដាលរបស់គាត់ទៅកូនពៅ។ កូនពៅបានយករបស់ទាំងអស់នោះ ហើយបានចេញពីផ្ទះ គាត់ បានទៅប្រទេសឆ្ងាយមួយ ហើយបានចាយវាយបង្ហិនទ្រព្យទាំងអស់អស់រលីង ហើយរស់នៅពេញដោយ អំពើបាប។ នៅពេលគាត់បានចាយលុយអស់រលីង នោះក៏មានអំណត់មួយបានកើតឡើង ហើយគាត់បានអត់ឃ្លានយ៉ាងខ្លាំង គាត់បានទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក គាត់មានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ។ បន្ទាប់មកគាត់បានភ្ញាក់ដឹងខ្លួន ហើយយល់ដឹងថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ។ គាត់បានសំរេចចិត្ដទៅផ្ទះឪពុកវិញ ហើយនិយាយទៅគាត់ថា «លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ»។ គាត់បានក្រោក ឡើង ហើយបានទៅរកឪពុកវិញ នៅពេលគាត់កំពុងមក ឪពុកបានរត់មក ហើយអោបគាត់ និងថើបគាត់។ ឪពុកបានយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត។ ឪពុកបាននិយាយថា៖ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។ នោះគឺជាកន្លែងដែលសំខាន់នៃរឿងប្រៀបប្រដូច ឥឡូវនេះ ខ្ញុំនឹងបែរទៅវិញ ហើយបង្ហាញអ្នកពីរ របៀបដែលត្រូវបានគេកាត់ស្រាយខុសនៅសព្វថ្ងៃនេះ ហើយបន្ទាប់មកខ្ញុំនឹងបង្ហាញអ្នកពីអត្ថន័យពិត។ ១.ទីមួយវិធីនៃរឿងប្រៀបប្រដូចនេះត្រូវបានគ្រូគង្វាលជាច្រើននៅសម័យនេះកាត់ស្រាយអត្ថន័យខុស។ ខ្ញុំមិនចង់និយាយថា លោក វើនណោន ម៉ាកជីបានកាត់ស្រាយរឿងប្រៀបប្រដូចនេះខុសទេ ប៉ុន្ដែគាត់បានធ្វើ។ លោក ម៉ាកជីបាននិយាយថា «នេះមិនមែនជារូបភាពមួយនៃមនុស្សមានបាបម្នាក់ ដែលបាន សង្រ្គោះនោះទេ...នៅក្នុងរឿងនេះ ព្រះជាម្ចាស់បានមានបន្ទូលថា នៅកន្លែងនោះមិនដែលជាសំនួរខ្លះសូម្បី តែក្មេងប្រុសជាកូនប្រុសម្នាក់ ឬក៏មិនមែនក្ដី...គាត់ជាកូនប្រុសម្នាក់គ្រប់ពេលវេលា...រឿងមួយដែលគាត់ចង់ ទៅផ្ទះរបស់ឪពុកគាត់វិញគឺថា គាត់ជាកូនប្រុសម្នាក់ ហើយនៅថ្ងៃមួយកូនប្រុសនឹងនិយាយថា «ខ្ញុំនឹង ក្រោកឡើង ហើយទៅរកឪពុកខ្ញុំ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, pp. 314, 315; notes on Luke 15:11-19)។ ដូច្នោះ លោក ម៉ាកជីបានបង្រៀនខុសដែលថា បុរសក្មេងនេះបានសង្រ្គោះគ្រប់ពេលវេលា គាត់ បានប៉ះបោរ ហើយបានធ្លាក់ក្នុងជីវិតដ៏ជ្រៅមួយ ហើយបានបន្ដធ្វើបានយ៉ាងយូរ ប៉ុន្ដែគាត់នៅតែបាន សង្រ្គោះ។ នៅពេលក្រោយមក គាត់បានប្រែចិត្ដពីអំពើបាបរបស់គាត់ ហើយប្រគល់ពេលវេលាក្នុងជីវិតគាត់ ទៅព្រះ។ ខ្ញុំស្ដាយ ដើម្បីនិយាយថា ការបង្ហាញនេះលោក ម៉ាកជីនបានទទួលឥទ្ធិពលពី «លទ្ធិដីសាយសឹននិយម» សម័យនេះ។ នោះគឺជាវិធីដែលគ្រូគង្វាលជាច្រើនទទួលឥទ្ធិពល ដូចជា លោក ប៊ីឡី ហ្រ្គែហែម បានកាតស្រាយរឿងប្រៀបប្រដូច ហេតុអ្វីបានជាពួកគេបានធ្វើដូចនោះ? ពួកគេបានធ្វើដូច្នោះ ដោយព្រោះ តែមានមនុស្សរាប់ពាន់នាក់បានសំរេចចិត្ដទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់មកពួកគេបានត្រលប់ទៅ ក្នុងអំពើបាបវិញ។ មានវិធីតែមួយគត់ដែលគ្រូគង្វាលទាំងនេះអាចពន្យល់បានគឺថា ពួកគេដូចជាកូនប្រុស ដែលខ្ជះខ្ជាយនោះ ហើយថ្ងៃមួយ ពួកគេនឹងភ្ញាក់ដឹងខ្លួន ហើយឲ្យពេលវេលាគេទៅផ្ទះ។ អ្នកលឺពួកគេ និយាយថា ពួកគេ «បានសង្រ្គោះ» ពីការញៀនស្រា «បានសង្រ្គោះ» ពីការញៀនថ្នាំញៀន ហើយថែមទាំង «បានសង្រ្គោះ» ពីស្រីសំផឹង។ ចាប់តាំងពីក្មេងនៅក្រុមជំនុំ៨៨%ចាកចេញពីក្រុមជំនុំរបស់គេ ពួកគេ «មិន ដែលត្រលប់មកវិញសោះ ហើយពួកគេទាំងអស់បានអធិស្ឋានទទួលជឿព្រះគ្រីស្ទ គ្រូគង្វាលបានឲ្យទី សង្ឃឹមក្លែងក្លាយទៅឪពុកម្ដាយរបស់គេ ដោយនិយាយថា ពួកគេជាកូនខ្ជះខ្ជាយដែលបានសង្គ្រោះ ប៉ុន្ដែគេ បានរាថយ។ ពួកគេនិយាយថា មនុស្សទាំងអស់នេះ ដែលរសនៅក្នុងអំពើបាបជ្រៅ ហើយមិនចូលរួមក្នុង ក្រុមជំនុំបានសង្រ្គោះ។ ពួកគេទាំងអស់ត្រូវតែត្រលប់មកវិញ ហើយឲ្យពេលវេលាគេទៅព្រះវិញនៅពេលខ្លះ នៅពេលខាងមុខ។ ប៉ុន្ដែសូម្បីតែពួកគេមិនធ្វើដូច្នោះក៏ដោយ ពួកគេនៅតែបានសង្រ្គោះ ដូចជា លោក ម៉ាកជីបាននិយាយថា កន្លែងនោះមិនដែលជាសំនួរខ្លះសូម្បី តែក្មេងប្រុសជាកូនប្រុសម្នាក់ ឬក៏មិនមែនក្ដី គាត់ជាកូនប្រុសម្នាក់នៅគ្រប់ពេលទាំងអស់» ដូច្នោះ លោក ប៊ីល ខ្លីថុន ជាអ្នកបាទីស្ទម្នាក់ ជា«កូនប្រុស ម្នាក់» សូម្បីតែនៅពេលដែលគាត់បានកំពុងតែរួមភេទនៅក្នុងការិយាល័យរបស់ប្រធានាតីបតីជាមួយ ម៊ូនីកា ឡែនវីណស្កីក៏ដោយមែនទេ។ ដូចនេះ អ្នកបាទីស្ទផ្សេងទៀត លោក ជីមី ខាតថើ ជា «កូនប្រុសម្នាក់» សូម្បីតែគាត់បានបដិសេធមិនជឿ ពីការដែលព្រះគម្ពីរមិនអាចត្រូវបានបំផ្លាញបាននោះ ហើយថែមទាំង និយាយថាពួកម៉ូមិនគឺជាគ្រីស្ទពិតប្រាកដ! ពីរបីថ្ងៃកន្លងមកហើយ មានស្រ្ដីម្នាក់ដែលជាអ្នកដឹកផ្ទះស្រី សំផឹងមួយនៅក្នុងរដ្ឋឡូងអង់ចាឡែសនេះ នាងបាននិយាយថា នាងជា «គ្រីស្ទានដែលបានកើតជាថ្មីម្នាក់» មានអ្នកដឹកនាំផ្សាយដំណឹងល្អម្នាក់បានប្រាប់ខ្ញុំថា«កុំថ្កោលទោសនាង»។ គួរឲ្យខឹងម្ល៉េះ! ការយល់ច្រលំ នេះអ្នកផ្សាយដំណឹងល្អនេះត្រូវបានហៅថា «អែនថីណូមាននិយម» ហើយវាចេញពីសេចក្ដីជំនឿមួយដែល អាចរស់នៅក្នុងហ្វូងជ្រូកនៃអំពើបាប ហើយជាកូនព្រះនាមនៅពេលតែមួយ។ ពួកគេត្រូវបានហៅថា «គ្រីស្ទានខាងសាច់ឈាម» ប៉ុន្ដែលោក ម៉ាទីន ឡោដ ជ៉ូនស៍បាននិយាយថា «វាគឺជាការកាតស្រាយខុសពី (រ៉ូម ៨:៥-៨) ដើម្បីនិយាយថា ពួកគេនៅខាងសាច់ឈាម ដូច្នោះត្រូវហៅថា «គ្រីស្ទានខាងសាច់ឈាម» ដ្បិតយើងឃើញថា សាវកប្រាប់ខ្លះអំពីពួកគេ ដែលមិនអាចទៅរួចសោះ ដែលថាពួកគេជាគ្រីស្ទ...ដូចជា សាវកបានប្រាប់យើងជាញឹកញាប់ ពីការទាក់ទងដ៏ពេញលេញមួយ ការផ្លាស់ប្ដូរនៃឬសមួយនៅក្នុងនិស្ស័យ ជាមនុស្សលោក» (D. Martyn Lloyd-Jones, M.D., Exposition of Romans 8:5-17, “The Sons of God,” The Banner of Truth Trust, 2002 reprint, p. 3)។ ពិតជាចូលចិត្ដដើម្បីកែលោក ម៉ាកជីទេ គាត់បានបង្រៀនខ្ញុំយ៉ាងច្រើនពីព្រះគម្ពីរនៅកំឡុងឆ្នាំ ១៩៦០ និងដើមទសវត្ស៧០ ដ្បិតខ្ញុំបានស្ដាប់គាត់រាល់ថ្ងៃនៅតាមវិទ្យុ ខ្ញុំបានរួញរាដើម្បីកែគាត់ពីទស្សនៈ របស់គាត់អំពីកូនប្រុសដែលខ្ជះខ្ជាយ ប៉ុន្ដែខ្ញុំគ្មានជម្រើស។ លោក ម៉ាកជីបានបង្រៀនថា ខ្លួគាត់ផ្ទាល់បាន សង្រ្គោះ នៅពេលដែល «អ្នកផ្សាយដំណឹងល្អម្នាក់នៅOklahoma ភាគខាងត្បូងបានប្រើរឿងប្រៀបដូចនេះ ដើម្បីបង្ហាញពីដំណឹងល្អជាច្រើនឆ្នាំកន្លងមកហើយ... នៅយប់មួយគាត់បានអធិប្បាយពីកូនប្រុសដែលខ្ជះ ខ្ជាយ ហើយនៅយប់នោះខ្ញុំបានស្វែងរកព្រះ»(ibid., p. 314)។ ប៉ុន្ដែបន្ទាប់មក លោក ម៉ាកជីបានបង្រៀន ថា «រឿងប្រៀបប្រដូចគឺមិនមែនជារបៀបដែលមនុស្សមានបាបម្នាក់ទទួលសេចក្ដីសង្រ្គោះនោះទេ»(ibid.) គាត់បានបង្រៀនថា វាសំខាន់ណាស់ប្រាប់អំពីរបៀបដែលព្រះយក «កូនរបស់ទ្រង់ដែលធ្លាក់ក្នុងអំពើបាបមកវិញ»។ លោក ម៉ាកជីមិនបានយកគំនិតនោះពីគ្រូគង្វាលសម័យមុន ដែលនាំឲ្យគាត់បានសង្រ្គោះនៅក្នុង Oklahoma នោះទេ។ ទេ គាត់បានយកគំនិតនោះពីគ្រូផ្សាយដំណឹងល្អថ្មីនៅសព្វថ្ងៃនេះ ដូចជាលោក ប៊ីឡី ហ្រ្គែហាម ដែលចង់បានតែ «ការឲ្យពេលវេលាទៅព្រះ» ជាជាងការប្រែចិត្ដពិតប្រាកដ។ វិធី «ថ្មី» នេះនៃការ មើលទៅកាន់រឿងប្រៀបប្រដូជមានបង្កើតឲ្យមនុស្សរៀនតាមគ្នា ហើយត្រូវបានហៅ «គ្រីស្ទានដែលបាន រាថយ» ដែលមិនដែលធ្លាប់ប្រែចិត្ដសោះ។ ដូចជាលោក ឡូដ ជ៉ូនស៍បានបង្រៀនថា វាមិនអាចទៅរួចសោះ ដែលថា ពួកគេជាគ្រីស្ទាន»។ នៅពេលថ្មីៗនេះ ខ្ញុំបានអានមេរៀនមួយពីគ្រូផ្សាយដំណឹងល្អម្នាក់ដែលបាននិយាយថា៖ ខ្ញុំរស់នៅក្នុងរដ្ឋCarolina ខាងត្បូង ហើយខ្ញុំចូលចិត្ដខាងត្បូង ហើយខ្ញុំមិន មែនកំពុងតែចំអកអ្នកណាម្នាក់នៅទីនោះទេ ប៉ុន្ដែវាហាក់ដូចជាមនុស្សទាំង អស់នៅទីនោះនិយាយថា គេបានសង្រ្គោះ!...នៅក្នុងរដ្ឋភាគខាងត្បូងខ្លះ មានក្រុមជំនុំ១នៅជ្រុងផ្លូវទាំងអស់។ សូម្បីតែអ្នកនយោបាយរបស់យើង និង តារាភាពយន្ដនៅរដ្ឋនោះ ពួកគេបានសង្រ្គោះ...ដ្បិតយើងមានការសំលាប់ ការចាប់រំលោភ ថ្នាំញៀន រឿងអះអាភាស ការលែងលះគ្នា ការកុហក និងមានអំពើចោរកម្មច្រើនណាស់...ដូចនេះតើមានបញ្ហាអ្វី? ហេតុអ្វីបានជា ក្រុមជំនុំក្នុងតំបន់របស់យើងកំពុងតែថយចុះក្នុងការរីកចំរើន និងការឈោង ចាប់ម្ល៉េះ?...តើមានបញ្ហាអ្វី? (Jerry Sivnksty, “Gospel Soaked or Gospel Thirsty?”, Frontline Magazine, July/August 2013, p. 38)។ ខ្ញុំនឹងប្រាប់អ្នកពីបញ្ហា យើងមានមនុស្សរាប់ពាន់នាក់ ដែលបានអធិស្ឋានទទួលសេចក្ដីសង្រ្គោះ ប៉ុន្ដែគេមិន ប្រែចិត្ដទេ! នោះគឺជាបញ្ហា! ហើយវាមិនគ្រាន់តែកើតឡើងនៅខាងត្បូងទេ វាកើតឡើងនៅក្នុងប្រទេស អាមេរិកាំងទាំងមូល! នៅពេលថ្មីនេះ មានគ្រូគង្វាលម្នាក់បានប្រាប់ខ្ញុំថា ស្ទើរតែគ្រប់ទា្វរទាំងអស់ដែលគាត់ បានគោះនៅពេលគាត់ផ្សាយដំណឹងល្អ មនុស្សប្រាប់គាត់ថា សូមចេញទៅ ដោយព្រោះតែពួកគេបាន សង្រ្គោះរួចហើយ! គាត់បាននិយាយថា ពួកគេនឹងមិនមកក្រុមជំនុំទេ ហើយពួកគេនឹងមិនប្រែចិត្ដទេ ដោយ ព្រោះតែពួកគេគិតថា ពួកគេបានសង្រ្គោះរួចហើយ! នោះគឺជាលទ្ធផលជាច្រើនទសវត្សនៃ «លទ្ធិដីសីសិន និយម» និងគំនិតខុសឆ្គងទាំងស្រុងនៃ «រឿងប្រៀបប្រដូច» នោះ ដែលថាគេជាគ្រីស្ទានពិតប្រាកដ! ខ្ញុំ និយាយថា «សូមចេញឆ្ងាយពីដំណឹងល្អខុសឆ្គងមួយដូចនោះ! វាបានបំផ្លាញប្រទេសអាមេរិកទាំងស្រុង» ចេញពីវា! សូមយល់ពីវា! បោះវាចេញ! វាបានបំផ្លាញព្រលឹងមនុស្សរាប់លាននាក់ វាបានធ្វើឲ្យក្រុមជំនុំ របស់យើងគាំង ហើយវានាំឲ្យបំផ្លាញព្រលឹងវិញ្ញាណជាតិរបស់យើង! ខ្ញុំមិនខ្វល់ថា នរណាដែលផ្សាយវា លោក ម៉ាកជី ប៊ីឡី ហ្រ្គែហាម លោក ប៉ា ហ្រាស៊ីស ឬក៏អ្នកប្រឆាំងនឹងព្រះគ្រីស្ទ វាគឺជាគោលទ្ធិរបស់ពួក អារក្សមួយ ដែលពេញទៅដោយពិសរបស់អារក្ស! ដែលនាំយើងមកមើលអត្ថបទគម្ពីររបស់យើងវិញ៖ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។ សូមចុចទីនេះ ដើម្បីអានសេចក្ដីអធិប្បាយផ្សេងទៀត ដែលខ្ញុំបានអធិប្បាយពីរឿងកូនប្រុសដែលខ្ជះខ្ជាយ ដែលមានចំណងជើងថា «គំរូនៃការប្រែចិត្ដ»។ អ្នកគួរតែអានសេចក្ដីអធិប្បាយនេះឲ្យចប់)។ ២. ទីពីរ ព្រះគ្រីស្ទបានប្រាប់ពីរឿងប្រៀបប្រដូចនេះ ដើម្បីបង្ហាញពីរបៀបដែលមនុស្សមានបាបដែលបានសង្រ្គោះ ដែលស្លាប់ក្នុងអំពើរំលង និងស្លាប់ក្នុងអំពើបាប។ មានម្ដង ខ្ញុំបានស្គាល់បុរសម្នាក់ ដែលបានចេញពីប្រពន្ធគាត់ ហើយបានរត់ទៅនៅជាមួស្រ្ដីផ្សេងទៀត។ បន្ទាប់មកគាត់បានប្លន់ធានាគារមួយដោយប្រើកាំភ្លើងមួយ ហើយបានជាប់គុកសំរាប់អំពើប្លន់ធានា គារអស់រយះពេលជាច្រើនឆ្នាំ!។ គាត់ជាអ្នកសាហាយស្មន់ម្នាក់ ជាចោរម្នាក់ ហើយជាចោរប្លន់ធានាគារម្នាក់ ប៉ុន្ដែ គាត់បាននិយាយថា គាត់បានសង្រ្គោះគ្រប់ពេលវេលា! ខ្ញុំបានសួរគាត់ថា ដោយត្រង់នៅទល់មុខថា តើអ្វីនឹងកើតឡើង បើគ្រា លើកឡើងបានកើតឡើង នៅពេលដែលគាត់កំពុងតែប្លន់ធានាគារដោយប្រើកាំភ្លើងនោះ គាត់បាននិយាយថា «កាំភ្លើងនឹងធ្លាក់ចុះទៅកំរាលឥដ្ឋ នៅពេលគាត់ត្រូវបានលើកឡើង ទៅជួបព្រះជាម្ចាស់នៅលើអាកាស!» ខ្ញុំបានប្រាប់គាត់ថា គាត់បានខុសហើយ គាត់មិនដែលប្រែចិត្ដទេ គាត់បាននិយាយពីរឿងកូនប្រុសដែលខ្ជះខ្ជាយនោះ ហើយបានកាត់ស្រាយខុស ហើយខ្ញុំបានពន្យល់គាត់ មួយភ្លែត ដែលគាត់និយាយថា គាត់ជាកូនព្រះម្នាក់គ្រប់ពេលវេលា។ ខ្ញុំបានព្រះគម្ពីរ ខ្ញុំបានមើលកាន់ចង្អុល ដៃរបស់គាត់ ហើយបានដាក់ម្រាមដៃគាត់នៅគម្ពីរលូកា ១៥:២៤ ខ្ញុំបានប្រាប់គាត់ថា «សូមអានវា» នៅចុងបញ្ចប់ ខ្ញុំត្រូវតែនិយាយ៣ ឬ៤ដង មុនពេលគាត់បានអានវាឈប់ ហើយគិតពិចារណា៖ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ ...»(លូកា ១៥:២៤)។ គាត់បានសំឡក់ខ្ញុំដោយភ្នែកដូចសត្វមួយ ដូចជាគាត់ត្រូវបានចាប់! បន្ទាប់មកគាត់បាននិយាយឲ្យរួមពី មាត់ «ប៉ុន្ដែ នោះមិនមានអត្ថន័យដូចនោះទេ» ខ្ញុំបាននិយាយថា «ខ្ញុំបានប្រាប់អ្នកពីអត្ថន័យវាទេ ខ្ញុំគ្រាន់ តែប្រាប់អ្នកឲ្យអានវា»។ បន្ទាប់មកខ្ញុំបានអានវាឲ្យគាត់៖ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ ...»(លូកា ១៥:២៤)។ បន្ទាប់មក ខ្ញុំបាននិយាយថា «ឪពុកផ្ទាល់របស់បុរសបាននិយាយថា គាត់បានស្លាប់ ឪពុកផ្ទាល់របស់បុរសបាននិយាយថា គាត់បាត់ទៅ។ បើឪពុកផ្ទាល់បាននិយាយដូចនោះ តើអ្នកណាប្រកែកនឹងគាត់បាន?» និយាយអញ្ចឹង បើអ្នកមើលទៅកាន់ការពន្យល់របស់លោក ម៉ាកជីន អ្នកនឹងឃើញថា គាត់មិនបានឲ្យយោបល់ខ្លះពីគម្ពីរលូកា ១៥:២៤! គាត់មិនអាចទែ! វានឹងត្រូវបំផ្លាញទ្រឹស្ដីខុសឆ្គងទាំងស្រុងរបស់គាត់! នៅក្នុងគម្ពីរលូកា ១៥:២៤ ឪពុកបាននិយាយថា កូនប្រុសរបស់គាត់បាន «ស្លាប់» នោះគឺ «ស្លាប់ក្នុងអំពើ រំលង និងអំពើបាប» (អេភេសូរ ២:១,៥)។ បន្ទាប់មកឪពុកបាននិយាយថា «គាត់បានបាត់ទៅ» តើអ្វីអាច ច្បាស់ជាងនេះទៅទៀត? កូនដែលខ្ជះខ្ជាយជារូបភាពនៃមនុស្សមានបាបដែលបាត់បង់ម្នាក់! ព្រះយេស៊ូវបានប្រាប់រឿងប្រៀបប្រដូច៣នៅក្នុងជំពូក១៥ ដើម្បីឆ្លើយតបនឹងពួកផារ៉ាស្សី។ ពួកគេ បានត្អូញត្អែរថា ទ្រង់នសោយជាមួយមនុស្សមានបាប(លូកា ១៥:២)។ ទ្រង់បានប្រាប់រឿងប្រៀបប្រដូជ៣ ដើម្បីបង្ហាញពីរបៀបដែលព្រះទ្រង់អរសប្បាយ នៅពេលដែលមនុស្សមានបាបម្នាក់បានសង្រ្គោះ! រឿង ប្រៀបប្រដូចនីមួយៗបង្ហាញថា ព្រះទ្រង់នឹងទទួល ហើយលើកលែងទោសដល់មនុស្សមានបាប។ ទ្រង់បាន ប្រាប់រឿងប្រៀបប្រដូចនៃកូនចៀមដែលវង្វេងនៅក្នុងខ ៣-៧ ទ្រង់បាន ប្រាប់រឿងប្រៀបប្រដូចពីលុយនៅ ក្នុង៨-១០។ ហើយបន្ទាប់មក ទ្រង់បានប្រាប់ពីរឿងប្រៀបប្រដូចនៃមនុស្សបាត់បង់នៅក្នុងខ១១-៣២។ ចំណុចសំខាន់នៅក្នុងរឿងប្រៀបប្រដូចទាំងបីនោះគឺថា ព្រះទ្រង់អរសប្បាយជាខ្លាំងចំពោះ «មនុស្សមាន បាបម្នាក់បានប្រែចិត្ដ» (លូកា ១៥:៧,១០,២៤)។ គួរឲ្យចំលែងណាស់ សូម្បីតែលោក រាយរីមិនបានយល់ ស្របជាមួយលោក ម៉ាកជីន និងលោក ប៊ីឡី ហ្រែហាម។ លោក រាយរីបានយល់ត្រូវ។ នៅក្នុងការកត់ សំគាល់របស់គាត់នៅគម្ពីរលូកា ១៥:៤ គាត់បាននិយាយថា «ពាក្យបាត់ មាន៨ដងនៅក្នុងជំពូកនេះ ដែល បញ្ជាក់ពីមនុស្សដែលបាត់បង់ vv. 4 [twice], 6, 8, 9, 17, 24, 32” (Charles C. Ryrie, Th.D., Ph.D., The Ryrie Study Bible, Moody Press, 1978, p. 1576; note on Luke 15:4)។ «បង្ហាញ បញ្ជាក់ពីមនុស្សដែលបាត់បង់» ពិតប្រាកដណាស់! លោក ម៉ាកជីបានបង្រៀនដដែលៗពីសេចក្ដីនៃរឿងប្រៀបប្រដូចនោះដែលត្រូវបានហៅថា «កូន ប្រុសម្នា់»។ នៅក្នុងរឿងនេះ «កូនប្រុស» មិនមែនមានន័យថា គាត់បានសង្រ្គោះនោះទេ លោក យ៉ូហាន ម៉ាកអោសើរពន្យល់ត្រូវពីចំនុចពិសេសនេះ នៅពេលគាត់បានពន្យល់ថា រឿងនេះ «ជារូបភាពនៃមនុស្ស មានបាបទាំងឡាយណា (ដែលមានទំនាក់ទំនងជាមួយព្រះវរបិតាដែលជាអ្នកបង្កើតគេ) ដែលបានខ្ជះ ខ្ជាយអភ័យឯកសិទ្ធិដ៏មានសក្ដានុពលរបស់ពួកគេ ហើយបដិសេធទំនាក់ទំនងជាមួយទ្រង់ ហើយជ្រើស រើសយកជីវិតមួយដែលពេញទៅដោយអំពើបាបផ្ទាល់ខ្លួនវិញ (John MacArthur, D.D., The MacArthur Study Bible, Word Bibles, 1997, p. 1545; note on Luke 15:12)។ លោក ម៉ាកអោសើរបានបង្រៀនត្រឹមត្រូវពីកូនប្រុសដែលខ្ជះខ្ជាយនោះ «ជាបេក្ខជនម្នាក់សំរាប់ សេចក្ដីសង្រ្គោះ» នៅពេលគាត់បាន «ភ្ញាក់ដឹងខ្លួន»(ibid., កត់សំគាល់នៅ លូកា ១៥:១៧)។ការបង្ហាញ នេះដែលលោក ម៉ាកអោសើរបង្រៀនថា រឿងនោះសំដៅលើមនុស្សបាត់បង់ត្រឹមត្រូវណាស់។ ខ្ញុំនៅខាង លោក ម៉ាកជី ហើយជំទាស់នឹងលោក ម៉ាកអោសើរនៅបញ្ហាជាច្រើន ជាពិសេសពីព្រះលោហិតរបស់ព្រះគ្រីស្ទ។ លោក ម៉ាកជីបង្រៀនត្រូវពីចំនុចសំខាន់នោះ ហើយលោក លោក ម៉ាកអោសើរបង្រៀនខុស ប៉ុន្ដែពីការប្រែចិត្ដនៃរឿងកូនខ្ជះខ្ជាយនោះគាត់ថាត្រូវ អត្ថបទគម្ពីររបស់យើងបង្ខំឲ្យយល់ស្របជាមួយលោក ម៉ាកអោសើរ៖ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ ...»(លូកា ១៥:២៤)។ ការនេះឯង ដែលអ្នកអត្ថាធិប្បាយពីបុរាណទាំងអស់បង្រៀនថា កូនដែលខ្ជះខ្ជាយនោះបានបាត់ បង់ ហើយបន្ទាប់មកគាត់បានប្រែចិត្ដនៅក្នុងរឿងនេះ។ គ្មានអ្នកអត្ថាធិប្បាយពីបុរាណណាម្នាក់សោះ បង្រៀនថា គាត់បាន «ឲ្យពេលវេលា» នៅក្នុងជីវិតរបស់គាត់ទៅព្រះ ហើយបានសង្រ្គោះនៅពេលនោះ! លោក ម៉ាថាយ ផូឡេ(១៦២៤-១៦៧៩) បានបង្រៀនពីអត្ថបទគម្ពីររបស់យើង «ព្រលឹងដែលពេញដោយ អំពើបាបមួយគឺជាព្រលឹងស្លាប់មួយ...ការប្រែចិត្ដនៃមនុស្សមានបាបម្នាក់គឺជាការរស់ពីស្លាប់ឡើងវិញ។ គ្មាន ព្រលឹងខ្លះដែលមានសមត្ថភាពទាក់ទងនឹងព្រះបានទេ លុះត្រាតែបានផ្សះផ្សាជាមួយព្រះ តាមរយះព្រះ លោហិតរបស់ព្រះគ្រីស្ទ (note on Luke 15:24; A Commentary on the Holy Bible, The Banner of Truth Trust, 1990 reprint, volume III, p. 247)។ លោក ម៉ាថាយ ហែនរី(១៦៦២-១៧១៤) បានបង្រៀនថា «រឿងនេះតំណាងពីព្រះជាឪពុក ធម្មតាម្នាក់ដល់មនុស្សលោកទាំងអស់ ជាឪពុកដល់គ្រួសារលោក អាដ៉ាមទាំងមូល...» លោក ម៉ាថាយ ហែនរីបានបន្ដបង្រៀនថា កូនដែលខ្ជះខ្ជាយនោះតំណាងពី «មនុស្សមានបាបម្នាក់ យើងគ្រប់គ្នានៅក្នុង និស្ស័យសាច់ឈាមរបស់យើង...ស្ថានភាពនៃកូនដែលខ្ជះខ្ជាយនោះ...តំណាងពីជីវិតដែលពេញដោយអំពើ បាបរបស់យើង និងតំណាងពីស្ថានភាពដ៏វេទនាដែលមនុស្សបានធ្លាក់ចុះ»។ លោក ម៉ាថាយ ហែនរីបាន បន្ដបង្រៀនវិធី៩យ៉ាង ដែលរឿងកូនដែលខ្ជះខ្ជាយនោះជារូបភាពនៃមនុស្សបាត់បង់ម្នាក់ ( Matthew Henry’s Commentary on the Whole Bible, Hendrickson Publishers, 1996 reprint, volume 5, pp. 599-600)។ លោក ជ៉ោន រាយស៍បានធ្វើតាមវិធីពីចាស់នៃគ្រូអធិប្បាយពីបុរាណ លោក រ៉ាយស៍មិនបានយល់ ស្របជាមួយលោក សេចក្ដីអធិប្បាយរបស់លោក ម៉ាកជីដែលថា «រឿងនេះមិនមែនជារូបភាពមួយនៃមនុស្ស មានបាបម្នាក់បានសង្រ្គោះនោះទេ»។ លោក រាយស៍បានបង្រៀនផ្ទុយ លោក រ៉ាយស៍បង្រៀន «កូនប្រុស នោះជារូបភាពពីមនុស្សមានបាបដែលបាត់បង់ម្នាក់» (John R. Rice, D.D., The Son of Man, Sword of the Lord Publishers, 1971, p. 372; note on Luke 15:11-16)។ លោក ស្ពឺជិន ជាគ្រូគង្វាលដ៏ពូកែម្នាក់ ផ្ដល់ទស្សនៈដូចគ្នានៅក្នុងសេចក្ដីអធិប្បាយរបស់គាត់ «ជាចំនុចដែលសំខាន់បំផុតនៃរឿងនោះ» The Metropolitan Tabernacle Pulpit, Pilgrim Publications, 1975 reprint, volume XLI, pp. 241-249)។ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។ លោក ស្ពឺជិនបានបង្រៀនពីអត្ថបទគម្ពីររបស់យើង «ការប្រែចិត្ដនៃព្រលឹងមួយគឺគ្រប់គ្រាន់ ដើម្បីធ្វើឲ្យមាន សេចក្ដីអំណរដ៏អស់កល្បនៅក្នុងចិត្ដដ៏បរិសុទ្ធ» (ibid., Exposition of the chapter, p. 251)។ ទំងន់នៃ គ្រូអត្ថាធិប្បាយទាំងនេះបង្ហាញយ៉ាងច្បាស់ថា កូនប្រុសនៅក្នុងរឿងនោះជាមនុស្សបាត់បង់ម្នាក់ ហើយរឿង នោះបង្ហាញ ពីរបៀបដែលគាត់បានប្រែចិត្ដ។ នោះគឺជាទស្សនៈដែលអ្នកប្រាជ្ញតាមសម័យកាលបានប្រាប់ រហូតដល់ «លទ្ធិដីសិសសិននិយម» នៅសម័យកាលរបស់យើងបានធ្វើរឿងនេះ «ស្រពិចស្រពិល» ហើយ មិនច្បាស់! ៣. ទីបី រឿងប្រៀបប្រដូចនេះបង្ហាញពីអ្វីដែលត្រូវកើតឡើងចំពោះអ្នកនៅក្នុងការ ប្រែចិត្ដដ៏ពិតប្រាកដមួយ។ បើប្រាថ្នាចង់ប្រែចិត្ដ ហើយចង់ក្លាយជាគ្រីស្ទានពិតប្រាកដម្នាក់ អ្នកនឹងត្រូវតែជឿតាមរឿងកូន ដែលខ្ជះខ្ជាយដូចគ្នា។ បើអ្នកមិនជឿ ព្រះទ្រង់នឹងមិនអាចនិយាយទៅកាន់អ្នកថា៖ «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ ...»(លូកា ១៥:២៤)។ ឥឡូវនេះអ្នកនៅក្រោមការពន្យល់ទាំងអស់នេះ និងសាវតា ហើយចិត្ដរបស់អ្នកចាប់ផ្ដើមដេក សន្សឹមៗ។ អង្គុយឲ្យត្រង់ខ្លួនមនុស្ស! អង្គុយឲ្យត្រង់ខ្លួនមនុស្សស្រ្ដី! ឥឡូវនេះខ្ញុំកំពុងនិយាយទៅកាន់អ្នក! អ្នកត្រូវតែជឿហើយធ្វើតាមយ៉ាងតិចពីចំនុចខ្លះនៃរឿងកូនដែលខ្ជះខ្ជាយ ឬក៏អ្នកនឹងធ្លាក់ទៅឋាននរក! អ្នក ត្រូវតែមានបទពិសោធន៍ ដូចអ្វីដែលគាត់បានធ្លាប់មាន ឬក៏អ្នកនឹងធ្លាក់ក្នុងភ្លើងស្ពាន់ធ័រដ៏នៅអស់កល្បជា និច្ច មានស្នាម និងទទួលទណ្ឌកម្មដោយសារពួកអារក្ស ហើយទទួលទណ្ឌកម្មនៅផ្នែកខ្លះដោយសារ មនៈសិការផ្ទាល់ខ្លួនរបស់អ្នក! នេះគឺជាអ្វីដែលអ្នកត្រូវតែជឿតាម យ៉ាងតិចនៅផ្នែកខ្លះ ដើម្បីអាចសង្រ្គោះ។ ព្រះយេស៊ូវបានសុគតនៅកន្លែងរបស់អ្នក ដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក នៅលើឈើឆ្កាង។ ទ្រង់បាន រស់ពីសុគតឡើងវិញដើម្បីប្រទានជីវិតឲ្យអ្នក។ ប៉ុន្ដែជាធម្មតាមានការប្រយុទ្ធមួយក្នុងការមករកព្រះគ្រីស្ទ។ ចំនុចខាងក្រោមនេះត្រូវបានដកចេញការប្រៀបធៀបនៃរឿងប្រៀបប្រដូច៖ ១. ព្រមទទួលស្គាល់ថាចិត្ដរបស់អ្នកពិតជាអាតា្មនិយម ហើយចង់នៅឆ្ងាយពីព្រះបើអាចទៅរួច។ យើងបានដឹងពីមនុស្សដែលបានមកកាន់បន្ទប់សួរសំនួរ ហើយបាននិយាយថា ពួកគេចង់បាន សង្រ្គោះ ដែលជាមនុស្សនៅពេលតែមួយ ជាមនុស្សដែលកំពុងតែមានគំរោងដើម្បីចេញពី ក្រុមជំនុំ! នេះគឺជាការលាក់សេចក្ដីពិតដ៏ជ្រៅពីខ្លួនគេ ហេតុអ្វីបានជាព្រះគួរតែផ្ដល់ព្រះគុណ ដើម្បីសង្រ្គោះមនុស្សម្នាក់ដែលកំពុងតែគិតចង់ទៅលោកីយវិញដូច្នោះ?«បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ» (យ៉ូហានទី១ ២:១៥)។ «ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ»(យ៉ាកុប ១:៨)។ ២. សូមអធិស្ឋានឲ្យព្រះបង្ហាញអ្នកពីភាពទទេរបស់លោកីយនេះ អ្នកមិនត្រូវតែក្លាយជាមនុស្ស នៅតាមផ្លូវម្នាក់នៅតាម Skid Row ដើម្បីយល់ដឹងថាអ្នកមិនចង់ទៅទីនោះទេ! ព្រះអាច បង្ហាញអ្នកពីការចាប់អារម្មណ៍លើរបៀបរស់នៅតាមសំភារៈនិយមខ្លះ។ អធិស្ឋានសុំព្រះឲ្យ បង្ហាញអ្នកពីភាពទទេពីជីវិតដែលគ្មានព្រះមួយ។ «អ្នករាល់គ្នាសង្វាតចង់ បាន តែមិនបានទេ តែមិនបានអ្វីសោះ ពីព្រោះមិនសូម»»(យ៉ាកុប ៤:២)។ ៣. ភ្ញាក់ដឹងខ្លួនឡើង! ភ្ញាក់ដឹងខ្លួនឡើង! អធិស្ឋានសុំឲ្យព្រះបង្ហាញអ្នកថា អ្នក «វិនាសដោយ ស្រែកឃ្លាន» អធិស្ឋានឲ្យអ្នកអាចមានសេចក្ដីសុខ និងក្ដីអំនរ! ផ្លូវដែលអ្នកនៅឥឡូវនេះ អ្នក មិនមានសេចក្ដីសុខនៅក្នុងចិត្ដសោះ! ហេតុអ្វីបានជាអ្នកបន្ដធ្វើអំពើបាប នៅពេលព្រះគ្រីស្ទ អាចលើកលែងទោសអំពើបាបអ្នក? «ព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលថា គ្មានសេចក្តីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ» (អេសាយ ៥៧:២១)។ ៤. គិតពីអំពើបាបរបស់អ្នក គិតពីអំពើបាបបុគ្គល ថែមទាំងគិតពីអំពើនៅក្នុងចិត្ដរបស់អ្នក។ គិត ពីអំពើបាបរបស់យ៉ាងម៉ត់ចត់ រហូតដល់អ្មនកអាចនិយាយជាមួយកូនប្រុស ដែខ្ជះខ្ជាយនោះ «ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន»(លូកា ១៥:១៨)។ គ្រូគង្វាលរបស់ខ្ញុំ ឈ្មោះលោក ធីម៉ូថេ លីនមិនបានសង្រ្គោះរហូតដល់គាត់បានផ្លាស់ប្ដូរបញ្ជីដ៏វែងពីអំពើបាប របស់គាត់។ គាត់បានបន្ដធ្វើ ហើយបន្ដធ្វើអំពើបាបនៅក្នុងបញ្ជីគាត់ រហូតដល់ព្រះបានប៉ះ ពាល់ចិត្ដគាត់ ហើយគាត់បានដឹងថា គាត់ជាមនុស្សបាត់បង់ម្នាក់! ខ្ញុំមិនមែនកំពុងតែនិយាយ ថា អ្នកត្រូវតែធ្វើដូចនោះទេ ប៉ុន្ដែវាអាចជួយដល់បងប្អូនយើងខ្លះ។ ៥. ទំលាក់ខ្លួនអ្នកទៅព្រះវរបិតាដ៏ជាព្រះរាជបុត្រា «ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(ធីម៉ូថេទី១ ២:៥)។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «បើមិនមកតាមខ្ញុំ គ្មានអ្នកណាទៅឯព្រះវរបិតា បានឡើយ»(យ៉ូហាន ១៤:៦)។ «ចូរខំប្រឹងចូលក្នុង» ព្រះគ្រីស្ទ (លូកា ១៣:២៤)។ ពួក អ្នកណាដែលគ្រាន់តែគិតអំពីការមករកព្រះគ្រីស្ទដោយធម្មតា អ្នកទាំងនោះនឹងមិនបាន សង្រ្គោះនោះទេ។ វាត្រូវតែជារឿងដែលសំខាន់បំផុតនៅក្នុងជីវិតអ្នក! ««ចូរខំប្រឹងចូល»! នៅពេលអ្នកស្វែងរកព្រះគ្រីស្ទ វានឹងក្លាយជារបស់ដែលមានតម្លែបំផុតពីការព្យាយាម និងពី «ការខំប្រឹង» របស់អ្នក។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។ ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(យ៉ូហានទី១ ១:៧)។
ខ្ញុំបានឃ្លាតឆ្ងាយពីព្រះ បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះ សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរ ទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ដ៏ស្ងាត់មួយសំរាប់សេចក្ដីអធិស្ឋាន។ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះ ដើម្បីឲ្យគេជឿទុចិត្ដលើព្រះយេស៊ូវនៅយប់នេះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការកាត់ស្រាយខុសពីរឿងកូនប្រុសដែលខ្ជះខ្ជាយ (សេចក្ដីអធិប្បាយលេខ២ពីរឿងរឿងកូនប្រុសដែលខ្ជះខ្ជាយ) ដោយ Dr. R. L. Hymers, Jr. «ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។ ១. ទីមួយ វិធីនៃរឿងប្រៀបប្រដូចនេះត្រូវបានគ្រូគង្វាលជាច្រើននៅសម័យនេះកាត់ស្រាយអត្ថន័យខុស។ លូកា ១៥:២៤ ២. ទីពីរ ព្រះគ្រីស្ទបានប្រាប់ពីរឿងប្រៀបប្រដូចនេះ ដើម្បីបង្ហាញពីរបៀបដែលមនុស្សមានបាបដែលបានសង្រ្គោះ ដែលស្លាប់ក្នុងអំពើរំលង និងស្លាប់ក្នុងអំពើបាប។ អេភេសូរ ២:១, ៥; លូកា ១៥:៧, ១០, ២៤។ ៣. ទីបី រឿងប្រៀបប្រដូចនេះបង្ហាញពីអ្វីដែលត្រូវកើតឡើងចំពោះអ្នកនៅក្នុងការប្រែចិត្ដដ៏ពិតប្រាកដមួយ។ យ៉ូហានទី១ ២:១៥; យ៉ាកុប ១:៨; ៤:២; អេសាយ ៥៧:២១; លូកា ១៥:១៨; ធីម៉ូថេទី២ ២:៥; យ៉ូហាន ១៤:៦; លូកា ១៣:២៤; ម៉ាថាយ ១១:២៨; យ៉ូហានទី១ ១:៧។ |