Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ផ្ទុកឈើឆ្កាងរបស់អ្នក

TAKE UP YOUR CROSS
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែកញ្ញា ១៥, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 15, 2013

«កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។


ឧប្បត្ដិហេតុនេះត្រូវបានកត់ត្រានៅក្នុងគម្ពីរដំណឹងល្អទាំងបី ម៉ាថាយ ម៉ាកុស និងលូកា។ គ្រូ បង្រៀនព្រះគម្ពីរខ្លះបង្រៀនថា ខគម្ពីរនេះគឺសំរាប់តែគ្រីស្ទបរិសុទ្ធដែលពេញវ័យប៉ុណ្ណោះ។ ប៉ុន្ដែគម្ពីរដំណឹង ល្អទាំងបីប្រាប់យើងយ៉ាងច្បាស់ថា ខគម្ពីរនេះសំរាប់មនុស្សគ្រប់ៗរូប។ នៅក្នុងម៉ាថាយ យើងអានប្រាប់ថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាថាយ ១៦:២៤)។ ដូចនេះ នៅក្នុងគម្ពីរម៉ាថាយប្រាប់ថា ការលះកាត់ចិត្ដខ្លួនឯង ហើយផ្ទុកឈើ ឆ្កាងគឺសំរាប់ «មនុស្សទាំងអស់»។ ពិតប្រាកដណាស់ពាក្យ «មនុស្ស» បានត្រូវអ្នកបកប្រែគម្ពីរ KJV សរសេរជាអក្សរទ្រេត។ ការបកប្រែពាក្យ «ខ្លះៗ» សម័យនេះ គឺសំដៅលើ «មនុស្សគ្រប់គ្នា» ដូចនៅក្នុងគម្ពីរNKJV។ ដូច្នោះខគម្ពីរប្រាប់ដល់មនុស្សទាំងអស់ដែលចង់ដើរតាមព្រះគ្រីស្ទ នៅក្នុងអត្ថបទគម្ពីរ របស់យើង នៅគម្ពីរម៉ាកុស ព្រះយេស៊ូវបានប្រាប់យើងថា «ហៅហ្វូងមនុស្ស» នឹងពួកសិស្សមក ហើយបាន ប្រាប់ថា «អស់អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»។ ដូច្នោះ ខគម្ពីរនេះសំរាប់មនុស្សគ្រប់ៗរូបនៅក្នុងហ្វូងមនុស្ស ថែមទាំងសំរាប់ពួកសិស្ស ទ្រង់ទាំង១២នាក់ផងដែរ។ នៅក្នុងគម្ពីរ លូកា ៩:២៣ យើងអាន «បើអ្នកណាចង់មកតាមខ្ញុំ...» ដូចនេះវា ច្បាស់ណាស់នៅក្នុងគម្ពីរដំណឹងល្អទាំងបី ដែលព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់ពីការផ្ទុកឈើឆ្កាង ដូច ជាល័ក្ខខ័ណ្ឌមួយសំរាប់មនុស្សទាំងអស់ មិនមែនត្រឹមតែសំរាប់ពួកសិស្សទាំង១២នាក់ប៉ុណ្ណោះទេ។ វា ច្បាស់ណាស់ដែលថា ព្រះយេស៊ូវទ្រង់កំពុងតែមានបន្ទូលទៅកាន់មនុស្សទាំងអស់ នៅពេលទ្រង់មានបន្ទូល ថា «អស់អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាកុស ៨:៣៤)។ នេះជាចំណុច២ដែលដកចេញពីអត្ថបទគម្ពីរនោះ។

១. ទីមួយ ពួកអារមីនីញូសសព្វថ្ងៃនេះបដិសេធមិនទទួលស្គាល់ថា ការនេះកើតឡើង នៅក្នុងការប្រែចិត្ដពិតប្រាកដមួយ។

នៅយប់ថ្ងៃអាទិត្យមុន ខ្ញុំបានអធិប្បាយសេចក្ដីអធិប្បាយមួយប្រឆាំងនឹងលទ្ធិអារមីនីញូស។ ខ្ញុំ បានដកស្រង់ពីសៀវភៅ Reformation Study Bible ដែលប្រាប់ថា «ទស្សនៈរបស់អ្នកអែនថីណោមា គឺជាការបដិសេធទាំងនោះ ដែលបញ្ញាត្ដិរបស់ព្រះគួរតែត្រួតត្រាលើជីវិតរបស់គ្រីស្ទបរិសុទ្ធដោយផ្ទាល់...ពួក ទាញការសន្និដ្ឋានខុសឆ្គង ដែលធ្វើឲ្យការប្រព្រឹត្ដរបស់គេមិនខុសប្លែកពីមុនសោះ ហើយមិនបញ្ជាក់ថា ពួកគេបន្ដជឿ... វាមិនអាចទៅរួចទេ ដើម្បីនៅក្នុងព្រះគ្រីស្ទ បើយើងរើសយកអំពើបាបជាផ្លូវមួយនៃជីវិត នៅពេលតែមួយ»(p. 1831)។ បន្ទាប់មក ខ្ញុំបានដកស្រង់ពីលោក ថូសើរ ដែលបានប្រសាសន៍ថា៖

     លទ្ធិខុសឆ្គងមួយដែលគួរឲ្យកត់សំគាល់ដែលបានមកក្នុងក្រុមគ្រីស្ទានដែលជាអ្នកផ្សាយដំណឹងល្អរបស់យើង គេបានទទួលយកគំនិតមួយដ៏ធំគឺថា មនុស្សអាចជ្រើសរើស ដើម្បីទទួលយកព្រះគ្រីស្ទតែមួយគត់ ដោយព្រោះតែ យើងត្រូវការទ្រង់ជាព្រះអង្គសង្រ្គោះ ហើយយើងមានសិទ្ធិដើម្បីផ្អាកការស្ដាប់ បង្គាប់របស់យើងទៅទ្រង់ដរាបណាយើងចង់!...
     វាជាសោកនាដកម្មដ៏ធំមួយនៅសម័យរបស់យើង ដែលយើងជាញឹក ញាប់ស្ដាប់លឺដំណឹងប្រភេទនេះ «មករកព្រះយេស៊ូវ! អ្នកមិនត្រូវតែស្ដាប់ បង្គាប់អ្នកណាម្នាក់សោះ។ អ្នកមិនត្រូវតែផ្លាស់ប្ដូរអ្វីសោះ អ្នកមិនត្រូវតែបោះ បង់ចោលអ្វីសោះ គ្រាន់តែមករកទ្រង់ ហើយជឿថាទ្រង់ជាព្រះអង្គសង្រ្គោះ!»
     ដូចនេះ ពួកគេមក ហើយជឿលើព្រះអង្គសង្រ្គោះ នៅពេលក្រោយមក នៅក្នុងការប្រជុំគ្នាមួយ ឬសន្និសិទ្ធ ពួកគេនឹងលឺការសំដែងផ្សេងទៀត «ឥឡូវ ដែលអ្នកបានទទួលទ្រង់ជាព្រះអង្គសង្រ្គោះ តើអ្នកចង់យកទ្រង់ជា ព្រះអម្ចាស់ដូចម្ដេចទៅ?»
      ហេតុការណ៍ដែលយើងលឺគ្រប់ទីកន្លែងនេះមិនត្រឹមត្រូវទេ។ ដើម្បីបង្ខំ បុរស និងស្រ្ដីឲ្យជឿលើព្រះគ្រីស្ទដែលបែងចែក គឺជាការបង្រៀនដ៏អាក្រក់ សំរាប់អ្នកណាដែលទទួលទ្រង់ពាក់កណ្ដាល...នៅពេលមនុស្សម្នាក់ជឿលើ ព្រះយេស៊ូវ គាត់ត្រូវតែជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនត្រូវធ្វើការទំនុក បម្រុងខ្លះឡើយ! ខ្ញុំស្កប់ចិត្ដដែលថា វាខុសដើម្បីមើលទៅកាន់ព្រះយេស៊ូវ ដូចជាព្រះ ដែលមើលថែអ្នកជំងឺ ដែលនៅពេលដែលអំពើបាបយើងធ្វើឲ្យ យើងឈឺ យើងអាចទៅរកទ្រង់ ហើយបន្ទាប់មក ទ្រង់បានជួយយើង ឲ្យនិយាយថា «លាសិនហើយ» ហើយបន្ដផ្លូវផ្ទាល់របស់យើង...
     យើងមិនមករកទ្រង់ដូចជាមនុស្សម្នាក់ដែលកំពុងតែទិញគ្រឿងសង្ហា រិមសំរាប់ផ្ទះរបស់គាត់ទេ ទាំងប្រកាសថា «ខ្ញុំនឹងយកតុនេះ ប៉ុន្ដែខ្ញុំមិនចង់ បានកៅអ៊ីនោះទេ» បែងចែកវា! ទេ លោក! វាជាព្រះគ្រីស្ទទាំងអស់ ឬក៏ គ្មានព្រះគ្រីស្ទសោះ!
     ខ្ញុំជឿថា យើងត្រូវតែអធិប្បាយម្ដងទៀតអំពីព្រះគ្រីស្ទទាំងស្រុង ទៅ កាន់លោកីយ ព្រះគ្រីស្ទមិនត្រូវការលើកលែងទោសរបស់យើងទេ ព្រះគ្រីស្ទ នឹងមិនត្រូវបែងចែកទេ ព្រះគ្រីស្ទនឹងជាព្រះអម្ចាស់នៃគ្រប់ទាំងអស់ ឬមិន មែនជាព្រះអម្ចាស់ទាល់តែសោះ!
     ខ្ញុំសូមព្រមានអ្នកថា អ្នកនឹងមិនបានជំនួញពីទ្រង់នៅក្នុងផ្លូវនោះទេ ដ្បិតព្រះអម្ចាស់នឹងមិនជួយសង្រ្គោះអស់អ្នកណា ដែលទ្រង់មិនអាចបញ្ជា! ទ្រង់នឹងមិនបែងចែកកិច្ចការរបស់ទ្រង់ទេ។ អ្នកមិនអាចជឿលើព្រះគ្រីស្ទ ពាក់កណ្ដាលនោះទេ យើងយកទ្រង់ជាព្រះអង្គសង្រ្គោះដែលបានចាក់ប្រេង ហើយជាព្រះអម្ចាស់ដែលជាស្ដេចលើសអស់ទាំងស្ដេច ហើយជាព្រះអម្ចាស់ លើសអស់ទាំងអម្ចាស់! ទ្រង់មិនគ្រាន់តែជាព្រះដែលសង្រ្គោះយើង ហើយ ហៅ ទាំងជ្រើសរើសយើងប៉ុណ្ណោះទេ ទ្រង់អាចថែមទាំងនាំផ្លូវ ហើយត្រួត ត្រាលើជីវិតរបស់យើងផងដែរ...
     តើរឿងនោះអាចធ្វើឲ្យយើងគិតថា យើងមិនជំពាក់ការស្ដាប់បង្គាប់ ព្រះយេស៊ូវគ្រីស្ទរបស់យើងមែនឬទេ? យើងបានជំពាក់ទ្រង់ក្នុងការស្ដាប់ បង្គាប់របស់យើង ចាប់តាំងពីលើកទីពីរ ដែលយើងបានស្រែករកទ្រង់សំរាប់ សេចក្ដីសង្រ្គោះ ហើយបើ(អ្នក) មិនធ្វើតាមទ្រង់ទេ ខ្ញុំមានហេតុផលដើម្បី ឆ្ងល់ពី(អ្នក) ថា អ្នកពិតជាមិនទាន់បានប្រែចិត្ដពិតប្រាកដនោះទេ!
     ខ្ញុំឃើញរឿង ហើយខ្ញុំលឺរឿងជាច្រើនដែលគ្រីស្ទានកំពុងតែធ្វើ ហើយ ដូចជាខ្ញុំមើលពួកគេ...ខ្ញុំលើកសំនួរសូម្បីតែពួកគេបានប្រែចិត្ដពិតប្រាកដក្ដី...
     ខ្ញុំជឿថា វាជាលទ្ធផលនៃការបង្រៀនខុសឆ្គងដើម្បីចាប់ផ្ដើម ពួកគេ បានចាត់ទុក ព្រះអម្ចាស់ដូចជាមន្ទីរពេទ្រមួយ ហើយព្រះយេស៊ូវដូចជា ប្រធានបុគ្គលិក ដើម្បីជួសជុលមនុស្សមានបាបដែលក្រដែលមានបញ្ហា! «សូមទ្រង់ជួសជុលទូលបង្គំ» ពួកគេបានទទូច «ដូចនេះ ខ្ញុំអាចបន្ដផ្លូវរបស់ ខ្ញុំ!»
     នោះគឺជាការបង្រៀនដ៏អាក្រក់... វាជាការបង្រៀនដែលលាក់សេចក្ដី ពិត។ សូមយើងមើលកាន់ព្រះយេស៊ូវដែលជាព្រះអម្ចាស់របស់យើង ទ្រង់ ខ្ពស់ បរិសុទ្ធ ពាក់មកុដ ទ្រង់ជាព្រះអម្ចាស់លើអម្ចាស់ ហើយជាស្ដេចលើស អស់ទាំងសេ្ដច ទ្រង់មានសិទ្ធិដើម្បីបញ្ជាមនុស្សដែលបានសង្រ្គោះរបស់ទ្រង់ ឲ្យស្ដាប់បង្គាប់យ៉ាងពេញលេញ!.. (A. W. Tozer, D.D., I Call It Heresy!, Christian Publications, 1974 edition, pp. 9-21)។

ការប្រែចិត្ដពិតមួយទាមទារឲ្យអ្នកប្រែចិត្ដ ហើយជឿទុកចិត្ដលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ នោះ មានន័យថា ជីវិតរបស់អ្នកនឹងយកទិសដៅថ្មីមួយ ហើយខុសប្លែងពីមុន នៅពេលអ្នកជឿទុកចិត្ដលើទ្រង់ពិត ប្រាកដ។ សាវកប៉ុលបានប្រាប់ពីរឿងនោះយ៉ាងច្បាស់ នៅពេលគាត់និយាយថា៖

« បានជាបើអ្នកណានៅក្នុង ព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (កូរិនថូសទី២ ៥:១៧)។

មនុស្សមានបាបដែលបាត់បង់ម្នាក់មានទិសដៅថ្មីមួយដោយសារព្រះគុណតែមួយគត់ ហើយតាមរយះសេចក្ដីជំនឿនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទតែមួយគត់!

      «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ដ្បិតយើងរាល់គ្នាជា ស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម»(អេភេសូរ ២:៨-១០)។

«ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ» នោះច្បាស់ទៅកាន់មននុស្សទាំងអស់ ដែលស្រឡាញ់ ព្រះយេស៊ូវ ដ្បិតព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ» (យ៉ូហាន ១៤:១៥)។ ព្រះយេស៊ូវទ្រង់មានបន្ទូលម្ដងទៀតថា «អ្នកណាដែលមិនស្រឡាញ់ ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ»(យ៉ូហាន១៤:២៤)។ នៅពេលសាវកប៉ុលបានស្ដីបន្ទោសដល់ពួកអែនថីណោមាន នៅទីក្រុងកូរិនថូស គាត់បាននិយាយថា «ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ»(កូរិនថូសទី១ ៤:២០)។ ពាក្យដែលយើងនិយាយអំពីការស្រឡាញ់ព្រះយេស៊ូវមិនមានន័យអ្វី សោះ បើយើងមិនមានជីវិតដែលផ្លាស់ប្ដូរមួយ ដោយសារអំណាចនៃព្រះគុណ។ ពួកអែនថីណោមានគឺជា អស់អ្នកណាដែល «មានឫកពាជាអ្នកគោរព ប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា» (ធីម៉ូថេទី២ ៣:៥)។ ដូច្នោះ ពួកគេ «រៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ» (ធីម៉ូថេទី២ ៣:៧)។ ហើយព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់ពីសេចក្ដីនៅក្នុងអត្ថបទគម្ពីររបស់យើង៖

«កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។

២. ទីពីរ អស់អ្នកណាដែលប្រែចិត្ដពិតប្រាកដមិនមានបញ្ហា ដើម្បីជឿរឿងនោះទេ។

ដ្បិតពាក្យសំដីនោះបានលាក់ពីមនុស្សដែលមិនប្រែចិត្ដម្នាក់ ឬមនុស្សខាងសាច់ឈាមពិតប្រាកដ

« ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (កូរិនថូសទី១ ២:១៤)។

ពួកគេត្រូវបានលាក់ដោយអារក្សសាតាំង ដែលត្រូវបានហៅថា «ព្រះរបស់លោកីយនេះ»

«បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ» (កូរិនថូសទី២ ៤:៣-៤)។

ដំណឹងល្អត្រូវបានពិពណ៌នាប្រាប់ដោយសាវកប៉ុល៖

«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ» (កូរិនថូសទី១ ១៥:៣-៤)។

ប៉ុន្ដែតើដំណឹងល្អអាចជួយសង្រ្គោះអ្នក ហើយផ្លាស់ប្ដូរជីវិតរបស់អ្នកយ៉ាងម៉េចទៅ?

នៅពេលអ្នកជឿទុកចិត្ដព្រះគ្រីស្ទ ការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ទទួលយកអំពើបាបរបស់ នៅពេលអ្នកជឿទុកចិត្ដព្រះគ្រីស្ទ ការរស់ពីសុគតឡើងវិញរបស់ទ្រង់នឹងផ្ដល់អំណាចឲ្យអ្នកមានទិសដៅថ្មី មួយនៅក្នុងជីវិតរបស់អ្នក។ ខ្ញុំសូមអំពាវនាវម្ដងទៀតពីគម្ពីរ អេភេសូរ ២:៨-១០,

«ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ដ្បិតយើងរាល់គ្នាជា ស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម» (អេភេសូរ ២:៨-១០)។

ដោយសារព្រះគុណ ដែលយើងបានសង្រ្គោះតាមរយះសេចក្ដីជំនឿលើព្រះយេស៊ូវ នៅពេលយើង បានសង្រ្គោះ «ទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវ(សំរាប់)ការល្អ ដែលព្រះបាន (រៀបចំជាមុន) ឲ្យយើងរាល់ គ្នាប្រព្រឹត្ដតាម» (អេភេសូរ ២:១០)។ មានតែសេចក្ដីជំនឿលើព្រះយេស៊ូវតែមួយគត់ ដែលអាចធ្វើឲ្យព្រះ វរបិតាទទួលយើងបាន។ ការកើតជាថ្មីនាំមកដោយសារសេចក្ដីជំនឿលើព្រះគ្រីស្ទ ប៉ុន្ដែការកើតជាថ្មីបង្កើត ជីវិតថ្មីមួយ និងទិសដៅក្នុងជីវិតថ្មីមួយ។ មិនល្អឥតខ្ចោះនោះទេ ការនោះកើតមកតាមរយះដំណើរការនៃ ការញែកជាបរិសុទ្ធ។ ប៉ុន្ដែទិសដៅថ្មីមួយ ផ្លូវនៅក្នុងជីវិតថ្មីមួយ ឆន្ទះថ្មីមួយដើម្បីស្ដាប់បង្គាប់ព្រះគ្រីស្ទ! ហើយការនោះមាននៅក្នុងអត្ថបទគម្ពីររបស់យើង៖

«កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។

ការភ្ញាក់ដឹងខ្លួន ហើយជាពិសេសការកើតជាថ្មី បង្កើតសេចក្ដីប៉ងប្រាថ្នាមួយនៅក្នុងចិត្ដដើម្បីស្ដាប់ បង្គាប់តាមបញ្ជារបស់ព្រះគ្រីស្ទនោះ! បើមិនកើតជាថ្មី នឹងមិនមានសេចក្ដីប៉ងប្រាថា្នដើម្បីស្ដាប់បង្គាប់ព្រះ យេស៊ូវទេ។ ប៉ុន្ដែនៅពេលដែលព្រះវិញ្ញាណរបស់ព្រះធ្វើការក្នុងមនុស្សម្នាក់ ដែលបានកើតជាថ្មី អ្នកនោះ នឹងមិនមិនចេញឆ្ងាយ ហើយបដិសេធបញ្ជារបស់ព្រះគ្រីស្ទនោះទេ៖

«កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។

ទោះបីជាលោក Dietrich Bonhoeffer (១៩០៦-១៩៤៥) ប្រកាន់យកទស្សនៈខុសឆ្គងមួយ ពីការបណ្ដាលឲ្យតែងរបស់ព្រះវិញ្ញាណក្ដី ព្រះបានបំភ្លីសេចក្ដីពិតនេះដល់គាត់។ គាត់បានយល់ថា មនុស្ស ជាច្រើនដែលមានទស្សនៈប្រសើរជាងពីការបណ្ដាលឲ្យតែងរបស់ព្រះបានខកខាន។ លោក Bonhoeffer ជាគ្រូគង្វាលនៅក្រុមជំនុំលូដើរិនដែលក្មែងម្នាក់ ដែលបានបង្រៀនចំទាស់នឹងលោក ហ៊ីក្លែ ហើយត្រូវបាន លោក Nazis ចងករយះពេលពីរបីថ្ងៃមុនពេលប្រទេសអាឡឺម៉ង់បានធ្លាក់ក្នុងដៃប្រទេសសម្ព័ន្វមិត្រ។ គាត់ មានអាយុត្រឹមតែ៣៩ប៉ុណ្ណោះ នៅក្នុងសៀវភៅពីបុរាណរបស់គាត់ The Cost of Discipleship,លោក Bonhoeffer បានប្រាប់ថា «នៅពេលព្រះគ្រីស្ទហៅមនុស្សម្នាក់ ទ្រង់បញ្ជាឲ្យគាត់មក ហើយស្លាប់ វាអាច ស្លាប់ដូចជាសិស្សមុនដំបូង ដែលត្រូវតែចេញពីផ្ទះ និងពីការងារសំរាប់ទ្រង់ ឬក៏វាអាចស្លាប់ដូចជាលោក លូសើរ ដែលត្រូវតែចេញពីព្រះវិហារ ហើយចេញទៅក្នុងលោកីយ។ ប៉ុន្ដែវាជាសេចក្ដីស្លាប់នៅពេលណាមួយ ដូចគ្នាទេ...ជាការពិត គ្រប់ទាំងបញ្ជារបស់ព្រះយេស៊ូវគឺជាការហមកស្លាប់ ដោយអស់ពីអស់ពីចិត្ដ និងសេច ក្ដីប៉ងប្រាថ្នារបស់យើង...រៀងរាល់ថ្ងៃ យើងជួបប្រទះសេចក្ដីល្បួងថ្មីៗ ហើយយើងត្រូវតែរងទុក្ខម្ដងហើយ ម្ដងទៀតសំរាប់ឈ្មោះរបស់ព្រះយេស៊ូវគ្រីស្ទ។ ស្នាមរបួស និងស្លាកស្នាមដែល (យើង) ទទួលនៅក្នុង (ចំបាំង) កំពុងតែជាគ្រឿងសំគាល់នេះការចូលរួមនៅលើឈើឆ្កាងជាមួយព្រះអម្ចាស់... ដ្បិតការរងទុក្ខជា ត្រានៃការបង្កើតសិស្សដ៏ពិត។ សិស្សមិនលើសគ្រូទេ ការដើរតាមព្រះគ្រីស្ទចង់មានន័យថា passio passive, ការរងទុក្ខដោយព្រោះយើងត្រូវតែរងទុក្ខ។ នោះហើយជាមូលហេតុដែល លោក លូសើរគិតពីការ រងទុក្ខនៅក្នុងចំណោមក្រុមជំនុំដ៏ពិតផ្សេងៗទៀត ហើយនឹងកំណត់ហេតុជាចំណាំមួយដែលបានគ្រោងនៅ ក្នុងការរៀបចំសំរាប់ការសារភាពស្រដៀងនៅក្រុមជំនុំ ជាសហគមន៍របស់អស់អ្នកណា «ដែលត្រូវបានគេ បៀតបៀន ហើយត្រូវបានគេសំលាប់ដោយសារតែដំណឹងល្អ»។ បើយើងបដិសេធដើម្បីផ្ទុកឈើឆ្កាងរបស់ យើង ហើយនឹងចុះចូលនឹងការរងទុក្ខ និងការបដិសេធនៅដៃរបស់មនុស្ស ដែលយើង(បាត់បង់)ការប្រកបជាមួយព្រះគ្រីស្ទ ហើយឈប់ដើរតាមទ្រង់...សកម្មភាពរបស់ទុក្ករបុគ្គលដែលជាគ្រីស្ទាននៅដើមដំបូងពេញ ដោយភស្ដុតាង ដែលបង្ហាញពីរបៀបដែលព្រះគ្រីស្ទផ្លាស់ប្ដូរម៉ោងផ្ទាល់ខ្លួនរបស់ទ្រង់នៃការស្រែកថ្ងូរដ៏ជិត ស្លាប់របស់ពួកគេ និងការឲ្យគេធ្វើទារុណកម្មដោយមិននិយាយសោះ។ នៅក្នុងម៉ោងដែលឃោឃៅបំផុតនៃ ការធ្វើទារុណកម្ម ពួកគេទ្រាំទ្រដើម្បីឈ្មោះទ្រង់ ពួកគេបានចំណែកក្នុងសេចក្ដីអំណរដ៏ឥតខ្ចោះ ហើយបាន អរសប្បាយជាមួយទ្រង់។ ដើម្បីផ្ទុកឈើឆ្កាងបាន មានវិធីតែមួយគត់ គឺយកជ័យជះលើការរងទុក្ខ។ នេះគឺ ពិតសំរាប់មនុស្សទាំងអស់ដែលដើរតាមព្រះគ្រីស្ទ ដោយព្រោះតែវាពិតសំរាប់ទ្រង់... ឈើឆ្កាងត្រូវបានដាក់ លើគ្រីស្ទានទាំងអស់។ ការរងទុក្ខរបស់គ្រីស្ទបរិសុទ្ធមុនដំបូង ដែលមនុស្សគ្រប់រូបត្រូវតែមានបទពិសោធន៍ គឺជាការបោះបង់ចោលការចង់ភ្ជាប់ជាមួយលោកីយនេះ។ វាកំពុងតែសំឡាប់មនុស្សចាស់ ដែលជាលទ្ធិផល នៃការជួយប្រទះជាមួយព្រះគ្រីស្ទរបស់គាត់។ បើយើង(ចាប់ផ្ដើមក្លាយជាសិស្ស) យើងថ្វាយខ្លួនរបស់យើង ទៅព្រះគ្រីស្ទក្នុងការជួបជុំជាមួយការសុគតរបស់ទ្រង់ យើងប្រគល់ជីវិតរបស់យើងឲ្យស្លាប់។ ដូច្នោះវាចាប់ ផ្ដើម ឈើឆ្កាង...ជួបយើងនៅការចាប់ផ្ដើមជួបជុំគ្នាជាមួយព្រះគ្រីស្ទ។ នៅពេលព្រះគ្រីស្ទហៅមនុស្សម្នាក់ ទ្រង់បញ្ជាគាត់ឲ្យមក ហើយស្លាប់» (Dietrich Bonhoeffer, The Cost of Discipleship, Collier Books, 1963 paperback edition, pp. 99-101)។

ខ្ញុំស្គាល់គ្រូគង្វាល Richard Wurmbrand (១៩០៩-២០០១) យើងមានរូបថតគាត់មួយ នៅក្នុងក្រុមជំនុំរបស់យើង នៅពេលគាត់កំពុងកាន់កូនប្រុសរបស់យើង នៅពេលគាត់បានអធិស្ឋានសំរាប់ ពួកគេ ហើយថ្វាយពួកគេដល់ព្រះគ្រីស្ទ។ ខ្ញុំបានស្គាល់គ្រីស្ទបរិសុទ្ធល្បីៗជាច្រើននាក់ លោក ធីម៉ូថេ លីន ជាគ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំចិន ជាគ្រូគង្វាលដ៏អស្ចារ្យបំផុតដែលខ្ញុំធ្លាប់បានជួប។ លោក Christopher Cagan ជាគ្រីស្ទបរិសុទ្ធដ៏អស្ចារ្យបំផុតម្នាក់ ដែលខ្ញុំធ្លាប់ស្គាល់ដោយផ្ទាល់។ លោក Herman Otten ជា មនុស្សបរិសុទ្ធនៅចំពោះព្រះនេត្រព្រះ។ គាត់បានការពារព្រះគម្ពីរប្រឆាំងនឹងការវាយប្រហារខុសឆ្គងសំរាប់ រយះពេលច្រើនជាង៥០ឆ្នាំ ហើយបានធ្វើឲ្យគាត់រងទុក្ខជាខ្លាំង ហើយធ្វើឲ្យគាត់បាត់បង់មិត្ដភក្រ្ដជាច្រើន នៅក្នុងនិកាយ Missouri Synod Lutheran។ ខ្ញុំសរសើរបុរសម្នាក់ដូចនោះ ដែលសូម្បីតែខ្ញុំមិនយល់ស្រប ជាមួយអ្វីៗទាំងអស់ដែលគាត់និយាយក្ដី។ ប៉ុន្ដែ អស្ចារ្យជាងនោះទៀត លោក Wurmbrand ជាគ្រីស្ទបរិសុទ្ធដ៏អស្ចារ្យបំផុត ដែលខ្ញុំធ្លាប់បានស្គាល់។

លោក រិនឆាត វើមប្រែដជាគ្រូគង្វាលម្នាក់នៅក្រុមជំនុំលូដឺរិន ដែលបានចំណាយពេល១៤ឆ្នាំនៅ ក្នុងគុករបស់ពួកកុម្មុយនីស្ដនៅក្នុងប្រទេស Romania។ គាត់បានជាប់ឃុំឃាំងពេញ២ឆ្នាំ ដោយមិនដែល ឃើញពន្លឺថ្ងៃ មិនដែលលឺសំលេងមនុស្សម្នាក់សោះ។ គាត់ត្រូវបានគេវាយ អូស ហើយបានទទួលរងការធ្វើ ទារុណកម្មយ៉ាងធ្ងន់ ខ្លួនប្រាណរបស់កាត់ត្រូវបានរហែក ហើយចេញឈាមដោយព្រោះការវាយម្ដងហើយ ម្ដងទៀត។ គេយកដំបងក្ដៅវាយខ្នង និងករបស់គាត់ គាត់មិនអាចឈរអធិប្បាយ នៅពេលគាត់នៅក្នុងក្រុម ជំនុំយើង ដោយព្រោះតែជើងគាត់ត្រូវបានខូច ដោយសារការវាយនឹងរំពាត់ និងដោយសារទារុណកម្ម។ នៅ ក្នុងសៀវភៅរបស់គាត់ In God’s Underground, គាត់មានប្រសាសន៍ថា «នៅក្នុងប្លក់(តំបន់)ពិសេស មួយ ដែលខ្ញុំបានស្ដាប់អូប៉ាល័រ(ប្រដាប់បំពងសម្លេង)ពីមួយថ្ងៃទៅមួយថ្ងៃ។

សាសនាគ្រីស្ទស្លាប់
សាសនាគ្រីស្ទស្លាប់
សាសនាគ្រីស្ទស្លាប់

ហើយចាប់តាំងពេល ដែលខុំបានមកជឿអ្វី ដែលពួកគេបានប្រាប់យើងសំរាប់រយះពេលច្រើនខែទាំងអស់នោះគឺថា សាសនាគ្រីស្ទស្លាប់។ ព្រះគម្ពីរទាយទុកមុន ពីសម័យមួយនៃការបោះបង់ចោលព្រះ ហើយខ្ញុំជឿ ថា វាបានមកដល់ហើយ។ បន្ទាប់មកខ្ញុំបានគិតពី ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ហើយប្រហែលជាគំនិតនេះខ្លាំងជាងអ្នកផ្សេងៗខ្លះទៀត ដែលបានសង្រ្គោះពីថ្នាំពុលដែលសំលាប់ខាងព្រលឹងពីមុន ហើយពីដំណាក់ កាលនៃការបញ្ចុះបញ្ចូលដ៏អាក្រក់។ ខ្ញុំចងចាំពីរបៀបដែលនាងបានស្មោះត្រង់ជាមួយព្រះគ្រីស្ទ នៅពេល ទ្រង់នៅស្រែកនៅលើឈើឆ្កាង «ព្រះវរបិតាអើយ ហេតុអ្វីទ្រង់បោះបង់ចោលទូលបង្គំ?» ហើយនៅពេល ព្រះសពទ្រង់បាននៅក្នុងផ្នូរ នាងបានយំនៅជិតផ្នូរ ហើយរង់ចាំរហូតដល់ទ្រង់បានរស់ពីសុគតឡើងវិញ។ ដូច្នោះនៅពេលខ្ញុំជឿថា នៅចុងបញ្ចប់សាសនាគ្រីស្ទបានស្លាប់ ខ្ញុំនិយាយថា «សូម្បីតែ ខ្ញុំនឹងជឿវា ហើយ ខ្ញុំនឹងយំនៅផ្នូរវារហូតដល់វារស់ពីស្លាប់ឡើងវិញម្ដងទៀត ដ្បិតវាប្រាកដជានឹង» (Richard Wurmbrand, Th.D., In God’s Underground, Living Sacrifice Books, 2004, pp. 263, 264)។

ខ្ញុំមិនដែលបានរងទុក្ខខ្លាំងណាស់សំរាប់ព្រះយេស៊ូវ ប៉ុន្ដែ២ឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យ liberal Southern Baptist នៅជិតទីក្រុង San Francisco ខ្ញុំបានពិបាក។ តាមអារម្មណ៍ ខ្ញុំមានអារម្មណ៍ ហាក់ដូចជាខ្ញុំនៅក្នុងសួនច្បារកេតសេម៉ាណី។ នៅពេលមិត្ដសំឡាញ់ខ្ញុំបានបែចេញពីខ្ញុំ ហើយខ្ញុំនៅតែម្នាក់ ឯង មានសាស្រ្ដាចារ្យ២នាក់បានប្រាប់ខ្ញុំថា ខ្ញុំមិនណាត្រូវបានគេជួលដើម្បីធ្វើជាគ្រូគង្វាលនៅក្រុមជំនុំ Southern Baptist church ទេ បើខ្ញុំបន្ដការពារព្រះគ្រីស្ទ និងព្រះគម្ពីរ។ គ្រូខាងធម្មទេសនា លោក គ្រីន បាននិយាយមកកាន់ខ្ញុំថា «អ្នកជាគ្រូគង្វាលល្អម្នាក់ ប៉ុន្ដែអ្នកកំពុងតែមានកេរ្ដិ៍ឈ្មោះជាអ្នកបង្កើតបញ្ហាម្នាក់ បើអ្នកចង់ធ្វើជាគ្រូគង្វាលនៅក្រុមជំនុំមួយ អ្នកត្រូវតែបញ្ឃប់វាឥឡូវនេះ»។ រឿងនេះគួរតែដូចជាមាននរណា ម្នាក់ប្រាប់ខ្ញុំនៅក្នុងមហាវិទ្យាល័យថា «អ្នកនឹងមិនដែលទទួលបានការងារមួយទេ បើអ្នកមិនឈប់ការពារ ព្រះគម្ពីរ»។

ខ្ញុំបានទៅកាន់បន្ទប់របស់ខ្ញុំវិញ នៅក្នុងកន្លែងដែលគេឲ្យនៅ។ ខ្ញុំបានពាក់អាវធំរបស់ខ្ញុំ ហើយដើរ ទៅឆ្ងាយ នៅពេលនោះខ្យល់ដ៏ត្រជាក់នៅសមុទ្របានធ្វើឲ្យខ្ញុំញាក់។ ខ្ញុំបន្ដគិតពីពាក្យសំដីរបស់សាស្រា្ដ ចារ្យដែលថា «អ្នកកំពុងតែមានឈ្មោះអាក្រកមួយ អ្នកនឹងមិនដែលបានក្រុមជំនុំមួយទេ ឈប់ការពារព្រះ គម្ពីរ»។ ប្រហែលជា ខ្ញុំដើរបានពាក់កណ្ដាលផ្លូវ ខ្ញុំបាននិយាយទៅកាន់ខ្លួនខ្ញុំ «ដើម្បីជេរវា! មិនថាមានអ្វី កើតឡើងក៏ដោយ ខ្ញុំនឹងក្រោកឈរសំរាប់ព្រះយេស៊ូវ និងព្រះបន្ទូលរបស់ទ្រង់។ ដើម្បីជេរពីការមានក្រុមជំនុំ មួយ!» ខ្ញុំដឹងថា ខ្ញុំគួរតែនិយាយពីវិធីផ្សេងខ្លះទៀត ប៉ុន្ដែវាដូចជាឈ្លើយ នោះពិតណាស់ជាអ្វីដែលខ្ញុំបាន និយាយមកខ្លះខ្ញុំនៅថ្ងៃនោះ! លោក យ៉ូហាន រោលីង (១៩១៤-២០១៣) អាចនិយាយពីរឿងនោះ! លោក លូដើរ(១៤៨៣-១៥៤៦)អាចនិយាយពីរឿងនោះ! សាវកប៉ុលបាននិយាយថា «ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ»(ភីលីព ៣:៨)។ ពេលខ្លះមិនមានវិធីផ្សេងណាទៀត ដើម្បីឲ្យខ្ញុំ ប្រាប់ដោយបង្ខំថាជាគំនិតមួយ ខ្ញុំគ្រាន់តែនិយាយថា «ដើម្បីជេរពីរឿងទាំងស្រុង! ទោះបីជាមានរឿងអ្វីកើត ឡើងក៏ដោយ ខ្ញុំនឹងមិនឈប់និយាយការពារព្រះគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់!» ខ្ញុំរាប់របស់ទាំងនេះ «ទុក ជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ»

តើអ្វីទៅដែលអ្នកខ្លាចបាត់បង? តើអ្វីទៅដែលអ្នកខ្លាចដើម្បីបោះបង់ចោល? តើអ្វីទៅដែលធ្វើឲ្យ អ្នកខ្លាចមិនហ៊ានលះកាត់ចិត្ដខ្លួនអ្នក និងមិនហ៊ានផ្ទុកឈើឆ្កាង ហើយដើរតាមព្រះគ្រីស្ទ? វាតែងតែជា ប្រភេទនៃភាពភ័យខ្លាចខ្លះ ដែលបញ្ឃប់មនុស្ស។ តើអ្ននឹងរាប់ការភ័យខ្លាចទាំងនោះដូចជា «សំរាម» ហើយមករកព្រះគ្រីស្ទទេឬ? បើអ្នកធ្វើដូចនោះ អ្នកនឹងក្លាយជាមនុស្សពិសេសម្នាក់នៅចំពោះព្រះនេត្រ របស់ព្រះ!

ពួកអ្នកដែលបានស្លាប់សំរាប់ព្រះគ្រីស្ទនៅក្រុមជំនុំពីបុរាណត្រូវបានហៅថា «ទុក្ករកបុគ្គល» ដ្បិត អ្នកទាំងនោះមានដូចជា លោក វើមប្រែដ ដែលបានរងទុក្ខយ៉ាងខ្លាំងនៅក្រោមការបៀតបៀនដោយមិន ស្លាប់ គាត់ត្រូវបានហៅថា «អ្នកទទួលសារភាព»។ គ្រូគង្វាល វើមប្រែដជាអ្នកទទួលសារភាពម្នាក់ គាត់បាន លះកាត់ចិត្ដខ្លះគាត់ ហើយបានផ្ទុកឈើឆ្កាងរបស់គាត់ ហើយមករកព្រះយេស៊ូវ សូម្បីតែវាបណ្ដាលឲ្យគាត់ មានការរងទុក្ខយ៉ាងខ្លាំងប៉ុណ្ណោះក៏ដោយ។ តើអ្នកនឹងធ្វើដូចនោះទេ? តើអ្នកនឹងរាប់រឿងទាំងអស់ «ប៉ុន្ដែ ទុកជាសំរាម (អ្នក) ប្រយោជន៍ឲ្យបានព្រះគ្រីស្ទទេ»? តើអ្នកនឹងលះកាត់ចិត្ដខ្លះអ្នក ផ្ទុកឈើឆ្កាងរបស់អ្នក ហើយ មករកព្រះយេស៊ូវឬទេ? តើអ្នកនឹងនិយាយដូចពាក្យនៃបទចំរៀងដែលលោក យ៉ូហាន រ៉ាស៍ចូលចិត្ដឬទេ៖

ព្រះយេស៊ូវអើយ ខ្ញុំផ្ទុកឈើឆ្កាងរបស់ទ្រង់ ខ្ញុំចេញទៅហើយតាមទ្រង់
   ទោះជាខ្ញុំត្រូវទ័លក្រ មើលងាយ បោះបង់ ព្រះអង្គអើយខ្ញុំនឹងធ្វើ
សូមទ្រង់លុបមហិច្ជតាខ្ញុំ ឲ្យខ្ញុំស្វែងរកទ្រង់ ដោយសង្ឃឹម ហើយស្គាល់
   ដ្បិតទ្រង់អស្ចារ្យណាស់ ព្រះនឹងស្ថានសួគ៌នៅតែជារបស់ផងខ្ញុំ

វានៅលេខ៨នៅលើក្រដាសចំរៀងរបស់អ្នក សូមក្រោកឡើង ហើយច្រៀងវា

ព្រះយេស៊ូវអើយ ខ្ញុំផ្ទុកឈើឆ្កាងរបស់ទ្រង់ ខ្ញុំចេញទៅហើយតាមទ្រង់
   ទោះជាខ្ញុំត្រូវទ័លក្រ មើលងាយ បោះបង់ ព្រះអង្គអើយខ្ញុំនឹងធ្វើ
សូមទ្រង់លុបមហិច្ជតាខ្ញុំ ឲ្យខ្ញុំស្វែងរកទ្រង់ ដោយសង្ឃឹម ហើយស្គាល់
   ដ្បិតទ្រង់អស្ចារ្យណាស់ ព្រះនឹងស្ថានសួគ៌នៅតែជារបស់ផងខ្ញុំ

ទុកឲ្យលោកីយមើលងាយ និងចេញពីខ្ញុំចុះ ពួកគេចេញពីព្រះសង្រ្គោះខ្ញុំដែរ
   ចិត្ដមនុស្សតែងតែក្បត់ខ្ញុំ តែទ្រង់មិនដែលក្បត់ខ្ញុំដូចជាមនុស្សទេ
ពេលទ្រង់ញញឹមមកលើខ្ញុំ ព្រះដែលពេញដោយប្រាជ្ញា ក្ដីស្រឡាញ់ និងអំណាចអើយ
   សត្រូវអាចស្អប់ខ្ញុំ មិត្ដភក្រ្ដអាចគេចចេញពីខ្ញុំ តែព្រះភក្រ្ដទ្រង់ភ្លឺអស្ចារ្យ។

មនុស្សធ្វើឲ្យខ្ញុំមានបញ្ហា និងធ្វើឲ្យខ្ញុំពិបាកចិត្ដ តែទ្រង់តែងតែជួយគាំពារខ្ញុំជានិច្ច
   ទុក្ខលំបាកក្នុងជីវិតសង្កតលើខ្ញុំ ស្ថានសួគ៌នឹងជាកន្លែងសំរាប់ខ្ញុំឈប់សំរាក
អូ គ្មានអ្វីធ្វើឲ្យខ្ញុំពិបាកចិត្ដទេ នៅពេលសេចក្ដីស្រឡាញ់ទ្រង់បានទុកឲ្យខ្ញុំ
   អូ ក្ដីអំណរមិនបានធ្វើឲ្យខ្ញុំឈ្លក់ចិត្ដ ក្ដីអំណរនោះមិនលាយជាមួយទ្រង់ទេឬ។
(«ព្រះយេស៊ូវអើយ ខ្ញុំផ្ទុកឈើឆ្កាងរបស់ទ្រង់» ដោយលោក Henry F. Lyte, 1793-1847)។

បើអ្នកចង់និយាយជាមួយយើងអំពីការក្លាយជាគ្រីស្ទានម្នាក់ សូមចេញពីកន្លែងអង្គុយអ្នក ហើយ ដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះភ្លាម។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយសំរាប់អធិស្ឋាន លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះដែលបានឆ្លើយតបឲ្យគេបានសង្រ្គោះ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាកុស ៨:៣៤-៣៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ព្រះយេស៊ូវអើយ ខ្ញុំផ្ទុកឈើឆ្កាងរបស់ទ្រង់» ដោយលោក Henry F. Lyte, 1793-1847)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ផ្ទុកឈើឆ្កាងរបស់អ្នក

ដោយលោក Dr. R. L. Hymers, Jr.

«កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាកុស ៨:៣៤)។

(ម៉ាថាយ ១៦:២៤; លូកា ៩:២៣)

១. ទីមួយ ពួកអារមីនីញូសសព្វថ្ងៃនេះបដិសេធមិនទទួលស្គាល់ថា ការនេះកើតឡើងនៅក្នុងការប្រែចិត្ដ ពិតប្រាកដមួយ។ អេភេសូរ ២:៨-១៩; យ៉ូហាន ១៤:១៥, ២៤; កូរិនថូសទី១ ៤:២០; ធីម៉ូថេទី២ ៣:៥, ៧។

២. ទីពីរ អស់អ្នកណាដែលប្រែចិត្ដពិតប្រាកដមិនមានបញ្ហា ដើម្បីជឿរឿងនោះទេ។
កូរិនថូសទី២ ៥:១៧; កូរិនថូសទី១ ២:១៤; កូរិនថូសទី២ ៤:៣-៤; កូរិនថូសទី១ ១៥:៣-៤;
អេភេសូរ ២:៨-១០; ភីលីព ៣:៨។