ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការឆ្លើយសំណួរANSWERING QUESTIONS ដោយលោកបណ្ឌិត ច្រៀងចំរៀងមុនមេរៀន៖ |
តើអ្នកគួរអន់ចិត្ដឬទេ បើមនុស្សម្នាក់សួរសំណួរមួយដល់អ្នក? ពិតណាស់មិនគួរឡើយ។ សាវក ពេត្រុសបានប្រាប់ថា «ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះ អម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណា ដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា»(១ពេត្រុស ៣:១៥,)។ សំណួរធម្មតា 1. ខ្ញុំមិនជឿលើព្រះគម្ពីរ សាវកប៉ូលដងស្រង់ព្រះគម្ពីរទៅកាន់សាសន៍ក្រេកដែលមិនជឿលើព្រះគម្ពីរ។ ប៉ុលមិនព្យាយាមបង្ខំមនុស្សដែលគាត់ធ្វើបន្ទាល់ប្រាប់ឡើយ។ នៅក្នុងការធ្វើបន្ទាល់ប្រាប់ មុខងារចម្បងរបស់យើងគឺជាការប្រកាសប្រាប់ មិនមែនការការពារនោះទេ។
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +
មេរៀនចម្បងនៃព្រះគម្ពីរគឺប្រាប់ពីរបៀបដែលមនុស្សអាចមានជីវិតអស់កល្បជានិច្ច។ បើគាត់ថា គាត់មិនជឿលើជីវិតអស់កល្បជានិច្ច នោះអ្នកអាចថា «តើអ្នកយល់អ្វីខ្លះអំពីអ្វីដែលព្រះគម្ពីរប្រាប់ចំពោះប្រ ធានបទនោះ? តើអ្នកយល់អ្វីខ្លះអំពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីប្រធានបទនេះ?» ប្រហែលជា៩៨ ភាគរយនៃពេលវេលា ពួកគេនឹងនិយាយថា «ដោយសារកាន់តាមក្រឹត្យវិន័យដប់ប្រការឬធ្វើតាមគំរូរបស់ព្រះគ្រីស្ទ»។ អ្នកអាចនិយាយថា «នោះជាអ្វីដែលខ្ញុំខ្លាច អ្នកបានបដិសេធព្រះគម្ពីរដោយមិនបានយល់ពីសារសំខាន់របស់វាព្រោះចម្លើយរបស់អ្នកមិនត្រឹមត្រូវវាផ្ទុយស្រឡះពីអ្វីដែលព្រះគម្ពីរបង្រៀន។ឥឡូវនេះតើអ្នកមិនគិតថាការឆ្លើយតបឆ្លៀវឆ្លាតនឹងអនុញ្ញាតឱ្យខ្ញុំចែកចាយជាមួយអ្នកនូវអ្វីដែលព្រះគម្ពីរបង្រៀនលើប្រធានបទនេះទេ? បន្ទាប់មកអ្នកអាចធ្វើការសម្រេចចិត្តឆ្លាតវៃថាតើត្រូវបដិសេធឬទទួលយកវា»។ ឥឡូវខ្ញុំនឹងអាចអានប្រាប់អ្នកពីទំនាយចំនួន១០អំពីព្រះយេស៊ូវ។ (1) ចំអកមើលងាយ «គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារ ហើយកាលទូលបង្គំស្រេក (2) រងទុក្ខសម្រាប់អ្នកដទៃ «ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ... តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ... ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៤-៦)។ (3) ធ្វើការអស្ចារ្យ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន»(អេសាយ ៣៥:៤៣)។ (4) ត្រូវបានមិត្ដភក្ដិក្បត់ « អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ »(ទំនុកតម្កើង ៤១:៩ ទំព័រ៦១៨)។ (5) ត្រូវបានគេលក់សម្រាប់ប្រាក់៣០ដួង «... នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ»(សាការី ១១:១២ ៧១២មុនគ.ស ទំព័រ៧៥៨)។ (6) ត្រូវគេស្ដោះទឹកមាត់ដាក់ ហើយត្រូវគេវាយនឹងរំពាត់ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០:៦ ,៧១២ឆ្នាំមុនគ.ស ទំព័រ៧៥៨)។ (7) ត្រូវគេដុំដែកគោលជាប់នឹងឈើឆ្កាង «គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ»ទំនុកតម្កើង» ២២:១៦ ទំព័រ៦០៩)។ (8) ត្រូវបានព្រះវរបិតាបោះបង់ចោល «ឱព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?» (ទំនុកតម្កើង ២២:១)។ (9) ការរស់ឡើងវិញរបស់ទ្រង់ «ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ» (ទំនុកតម្កើង ១៦:១០ ទំព័រ៦០៥)។ (10) ការប្រែចិត្ដរបស់សាសន៍ដទៃទៅឯទ្រង់ «មើលនេះនែអ្នកបំរើរបស់អញ...ទ្រង់នឹងនាំការជំនុំជំរះដល់សាសន៍ដទៃ»(អេសាយ ៤២:១ ៧១២ឆ្នាំមុនគ.ស ទំព័រ៧៥០)។ នោះគ្រាន់តែជាទំនាយចំនួន១០អំពីព្រះយេស៊ូវ។ ជាក់ស្ដែងណាស់ មានទំនាយជាង២ពាន់អំពីព្រះយេស៊ូវ នៅក្នុងព្រះគម្ពីរដែលត្រូវបានសម្រេចរួចហើយ។ ច្រើនឆ្នាំមុន ទស្សនាវត្ដីណាសិនណោល អែនខ្វីរើបានសរសេរពីទំនាយចំនួន៦១ដែលដឹកនាំ ដោយ «ហោរា»បច្ចុប្បន្ននេះ។ ទំនាយទាំង៦១បានកើតឡើង៦ខែចុងក្រោយនៃឆ្នាំនោះ។ តើគេអាចធ្វើបាន ល្អដូចម្ដេច? ជឿឬអត់ គេបានខកខានទំនាយចំនួន៦១! គេថា លោកប៉ាប ឈ្មោះប៉ុលនឹងចូលនិវត្ដន៍ ហើយក្រុមជំនុំពួករ៉ម៉ាំងកាតូលិកនឹងត្រូវគ្រប់គ្រងដោយពួកបុព្វជិក។ លោកជ៉ោច ហ្វោមែននឹងរក្សាមកុដដ៏ មានទំងន់ធ្ងន់រវាងគូសត្រូវជាមួយម៉ាហាម៉ាត់ អាលីក្នុងប្រទេសអាហ្រិក និងថែន ខែនណាដីនឹងឃោសនា សម្រាប់ប្រធានាតិបតី! ភាពខុសគ្នារវាងទំនាយសម័យនេះ និងទំនាយក្នុងព្រះគម្ពីរគឺថា «ទំនាយ»បច្ចប្បន្ន ខុសជានិច្ច ហើយទំនាយក្នុងព្រះគម្ពីរមិនដែលខុសឡើយ! 2. តើការវិវត្ដន៍បង្ហាញថាការបង្កើតរបស់គ្រប់ទាំងអស់ខុសឬ? លោកបណ្ឌិតថូសើរបានមានប្រសាសន៍ថា «យើងដែលជឿព្រះគម្ពីរដឹងថាសកលលោកគឺជាការបង្កើត។ វាមិនអស់កល្បទេចាប់តាំងពីវាមានដំបូង។ វាមិនមែនជាលទ្ធផលនៃការចៃដន្យប្រកបដោយជោគជ័យដែលចំនួននៃការផ្គូផ្គងដែលបានរកឃើញគ្នាដោយចៃដន្យ ដែលបានធ្លាក់ចូលកន្លែងហើយបានចាប់ផ្តើមកើតមាននោះទេ។ ដើម្បីជឿរឿងនោះ វានឹងតម្រូវឱ្យមានមនុស្សតិចតួចមានភាពជឿជាក់»។ ក្មេងប្រុសម្នាក់ត្រូវបានគេសួរថា «តើភស្ដុតាងអ្វីដែលអះអាងអ្នកថា ការវិវត្ដន៍គឺពិត?» គាត់ឆ្លើយ ថា «ភាពស្រដៀងគ្នារវាងមនុស្ស និងសត្វ។ ចំពោះខ្ញុំ នោះជាការបញ្ជាក់របស់ការវិវត្ដន៍»។ នៅក្នុងទសវត្សឆ្នាំ ១៩៥០ លោកជេមវ៉តសុន និងហ្វ្រេដគ្រីកបានរកឃើញម៉ូលេគុលសំខាន់នៃជីវិតឌីអិនអេ ដែលជារបកគំហើញមួយដែលធ្វើអោយពួកគេទទួលបានរង្វាន់ណូបែល។ រាងកាយរបស់មនុស្សមានម៉ូលេគុលឌីអិនអេ១កោដ៏។ វាជាប្រព័ន្ធស្មុគស្មាញមិនគួរឱ្យជឿ។ លោកគ្រីកជាអ្នកដែលមិនជឿព្រះនិងអ្នកវិវត្តនិយមបានសម្រេចចិត្តស្វែងរកលទ្ធភាពនៃម៉ូលេគុលឌីអិនអេដែលកើតឡើងដោយឯកឯងក្នុងរយៈពេល៤.៦កោដិឆ្នាំដែលអ្នកវិវត្តនិយាយថាគឺជាជីវិតរបស់ផែនដី។ តើអ្វីទៅជាឱកាសនៃម៉ូលេគុលឌីអិនអេនៃកោសិកាតែមួយនៅក្នុងប្រវត្តិសាស្ត្រផែនដី? តើអ្នកដឹងពីការសន្និដ្ឋានរបស់គាត់ទេ? សូន្យ។ សូម្បីតែក្នុងរយៈពេល ៤.៦ កោដិឆ្នាំក៏ដោយក៏វាមិនអាចកើតឡើងបានដែរ! តើលោកហ្រែនសីស គ្រីកប្រាប់ថា វាជាព្រះដែលបានបង្កើតវាឬទេ? គាត់មិនបានប្រាប់ឡើយ។ តើវាហាក់ដូចជាចម្លែកទេដែលគ្មានអ្នកវិទ្យាសាស្ត្រទាំងនេះដែលបានទទួលភស្តុតាងនោះ ទាំងបានសារភាពថាទ្រឹស្តីរបស់ពួកគេគឺមិនត្រឹមត្រូវ? គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនិយាយថា «ការបង្រៀនរបស់លោកដាវិនគឹមិនពិត។ យើងបានបង្រៀនអ្នកថា ជីវិតបានកើតឡើងចេញពីភក់ដំបូងមុនពេលអាស៊ីដអាមីណូប្រមូលផ្តុំគ្នាហើយបង្កើតជាកោសិកា។ ហើយបន្ទាប់ពីមួយកោដ៍ឆ្នាំមកហើយយើងនៅទីនេះ។ យើងគិតថានោះជាអ្វីដែលបានកើតឡើង។ ប៉ុន្តែទ្រឹស្តីរបស់យើងត្រូវបានលុបចោល។ យើងសូមទោសដែលយើងបានបំភាន់អ្នក» ។ តើអ្នកដឹងពីអ្វីដែលលោកហ្រែនសីស គ្រីកបានធ្វើឬទេ? គាត់ប្រកាន់ខ្ជាប់ទ្រឹស្ដីមួយដែលមិនអាចទៅរួច។ ទ្រឹស្តីថ្មីរបស់គាត់គឺថាពូជមនុស្សជឿនលឿនមួយនៅលើផែនដីឆ្ងាយ ដែលបានបញ្ជូនយានអវកាសទៅជាមួយមេជីវិតឈ្មោលរបស់ពួកគេនៅលើយន្តហោះ និងបង្កើតបានជាភពផ្សេងៗ។ ហើយនោះគឺជាកន្លែងដែលយើងបានមកពី។ វាស្តាប់ទៅដូចជារឿងសង្គ្រាមផ្កាយ! ជីវិតមិនអាចមកពីការគ្មានជីវិតបានឡើយ។ នោះជាមូលហេតុដែលព្រះគម្ពីរប្រាប់ថា «កាលដើម ដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី»(លោកុប្បត្ដិ ១:១ ទំព័រ៣)។ ភស្ដុតាងចំនួន៣ដែលបានជួយខ្ញុំឲ្យជឿថា មានព្រះពិតមែន៖
(1) ច្បាប់នៃបុព្វហេតុ និងផលប៉ះពាល់
(2) ភស្ដុតាងនៃការរចនា
(3) ភស្ដុតាងនៃបុគ្គលិកលក្ខណះ 3. ព្រះរបស់ខ្ញុំមិនមានភាពដូចនោះឡើយ។ ជីវិតរបស់ចនវេស្លីដែលបានចាប់ផ្តើមក្រុមជំនុំមេតូឌីស វាបង្ហាញពីសារៈសំខាន់នៃការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទតែមួយគត់សំរាប់ការសង្គ្រោះ។ គាត់បានទៅរៀននៅមហាវិទ្យាល័យអោសហ្វោដអស់រយៈពេលប្រាំឆ្នាំ ហើយបន្ទាប់មកគាត់បានក្លាយអ្នកបំរើព្រះនៅក្រុមជំនុំនៃប្រទេសអង់គ្លេស ដែលគាត់បានបំរើការប្រហែលដប់ឆ្នាំ។ ជិតដល់ចុងបញ្ចប់នៃពេលវេលានោះប្រហែលជានៅឆ្នាំ១៧៣៥ គាត់បានក្លាយជាបេសកជនពីប្រទេសអង់គ្លេសទៅជ៉ោចជៀ។ ពេញមួយជីវិតរបស់គាត់ គាត់ជាមនុស្សបរាជ័យនៅក្នុងព័ន្ធកិច្ចរបស់គាត់ទោះបីគាត់ជាមនុស្សរាប់អានគាត់ក៏ដោយ។ គាត់បានក្រោកពីដំណេកនៅម៉ោង៤ ព្រឹកហើយបានអធិស្ឋានអស់រយៈពេលពីរម៉ោង។ បន្ទាប់មក គាត់បានអានព្រះគម្ពីរមួយម៉ោងមុនពេលទៅគុកពន្ធនាគារនិងមន្ទីរពេទ្យ ដើម្បីបំរើដល់មនុស្សគ្រប់ប្រភេទ។ គាត់បង្រៀន អធិស្ឋាន និងជួយអ្នកដទៃរហូតដល់យប់ជ្រៅ។ គាត់បានធ្វើបែបនេះអស់រយៈពេលជាច្រើនឆ្នាំ។ តាមពិតព្រះវិហារមេតូឌីសទទួលបានឈ្មោះរបស់គេចេញពីជីវិតវិធីសាស្រ្តនៃការគោរពសាសនាដែលលោកវែស្លី និងមិត្តភក្តិរបស់គាត់រស់នៅ។ នៅតាមផ្លូវត្រឡប់មកពីអាមេរិកវិញ មានព្យុះដ៏ធំមួយនៅសមុទ្រ។ កប៉ាល់តូចដែលពួកគេកំពុងបើកទូកជិតលិចហើយ។ រលកធំៗបានបក់បោកលើកប៉ាល់ហើយខ្យល់បក់បោកទូក។ លោកវែស្លីខ្លាចថាគាត់នឹងស្លាប់នៅម៉ោងនោះហើយគាត់ភ័យខ្លាចណាស់។ គាត់គ្មានការធានាថានឹងមានអ្វីកើតឡើងចំពោះគាត់នៅពេលគាត់ស្លាប់នោះទេ។ ទោះបីជាការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីក្លាយជាមនុស្សល្អក៏ដោយ ការស្លាប់សម្រាប់គាត់គឺជាសំណួរដ៏ធំ ខ្មៅ ហើយគួរឱ្យភ័យ។ ម៉្យាងទៀត កប៉ាល់នោះមានមនុស្ស១ក្រុមដែលកំពុងច្រៀងសរសើរតម្កើងព្រះ។ គាត់បានសួរពួក គេថា «តើអ្នកអាចច្រៀងយ៉ាងម៉េចបាននៅពេលអ្នកនឹងស្លាប់នៅយប់នេះ?» គេឆ្លើយថា «បើកប៉ាល់លិច នោះយើងនឹងឡើងទៅជួបនឹងព្រះជាម្ចាស់ជារៀងរហូត»។ លោកវែស្លីបានចេញទៅដោយងក់ក្បាល ទាំងគិតក្នុងចិត្ដថា «តើគេអាចដឹងពីការនោះយ៉ាងម៉េច បាន? តើគេបានធ្វើអ្វីច្រើនជាងខ្ញុំបានធ្វើ?» ក្រោយមកគាត់បន្ថែមថា «ខ្ញុំបានមកដើម្បីជួយមនុស្សមិនជឿ ព្រះ។ តែតើអ្នកណានឹងផ្លាស់ប្រែចិត្ដខ្ញុំ?» នៅក្នុងការផ្គត់ផ្គង់របស់ព្រះ កប៉ាល់បានត្រឡប់ទៅប្រទេសអង់គ្លេសវិញ។ លោកវែស្លីបានទៅទី ក្រុងឡុង ហើយទៅតាមផ្លូវអាល់ដើហ្គេត និងចូលរួមក្នុងថ្នាក់ក្រុមតូចមួយ។ នៅទីនោះគាត់បានលឺបុរស ម្នាក់អានសេចក្ដីអធិប្បាយរបស់គាត់ ដែលត្រូវបានសរសេររយះពេល២សតវត្សន៍មុនដោយលោកម៉ាទីន លូសើរ វាមានចំណង «អរម្ភកថារបស់លូសើរចំពោះកណ្ឌរ៉ូម»។ សេចក្ដីអធិប្បាយនេះរៀបរាប់ពីសេចក្ដីជំនឿ ពិត។ វាគឺជាការជឿជាក់លើព្រះយេស៊ូវតែមួយគត់សម្រាប់សេចក្ដីសង្រ្គោះ ហើយមិនមែនជាការធ្វើល្អទេ។ ភ្លាមៗនោះ លោកវែស្លីយល់ដឹងថា គាត់បានធ្វើខុសពេញមួយជីវិត។ នៅយប់នោះ គាត់បានសរ សេរពាក្យទាំងនេះលើសៀវភៅរបស់គាត់៖ «ប្រហែលម៉ោង៩១៥នាទិ ខណះដែលគាត់កំពុងរៀបរាប់ពីការ ផ្លាស់ប្ដូរដែលព្រះធ្វើក្នុងចិត្ដមនុស្សតាមរយះជំនឿក្នុងព្រះគ្រីស្ដ នោះខ្ញុំមានអារម្មណ៍កក់ក្ដៅចម្លែក។ ខ្ញុំមាន អារម្មណ៍ថា ខ្ញុំបានជឿលើព្រះគ្រិស្ដតែមួយគត់សម្រាប់សេចក្ដីសង្រ្គោះ ហើយខ្ញុំមានការអះអាងពីការដក អំពើបាបខ្ញុំចេញ ហើយបានសង្រ្គោះខ្ញុំពីក្រិត្យវិន័យនៃអំពើបាប និងសេចក្ដីស្លាប់»។ នោះជាជំនឿដែលអាចបានសង្រ្គោះ។ ការប្រែចិត្ដពីអំពើបាបរបស់គាត់ គាត់ទទួលជឿព្រះយេស៊ូវ គ្រិស្ដតែមួយគត់សម្រាប់សេចក្ដីសង្រ្គោះ។ ឥឡូវ តើអ្នកនឹងនិយាយថា លោកវែស្លីមិនជឿព្រះយេស៊ូវមុន យប់នេះឬទេ? ពិតណាស់ គាត់បាន។ គាត់ជាអ្នកប្រាជ្ញព្រះគម្ពីរ និងបានសិក្សាអំពីព្រះគ្រិស្ដតាមភាសា អង់គ្លេស ឡាតាំង ក្រេក និងហេព្រើរ។ គាត់បានជឿលើព្រះគ្រិស្ដក្នុងភាសាទាំងនេះ។ តែគាត់ទទួលជឿព្រះ សម្រាប់សេចក្ដីសង្រ្គោះរបស់គាត់។ បន្ទាប់មក គាត់បានក្លាយជាគ្រូអធិប្បាយដ៏ល្បីបំផុតនៅសតវត្សន៍ទី១៨។ តែវាចាប់ផ្ដើមនៅពេល គាត់បានទទួលព្រះគ្រិស្ដជាព្រះអង្គសង្រ្គោះរបស់គាត់។(Dr. D. James Kennedy, Evangelism Explosion, fourth edition, Tyndale House Publishers, 1996, pp. 183-184)។ អក្សរសាស្រ្ដវិទ្យាគឺជាសាខានៃទស្សនវិជ្ជាដែលដោះស្រាយសំណួរ តើធ្វើយ៉ាងម៉េចយើងស្គាល់? មានវិធី២ដែលមនុស្សឆ្លើយពីអ្វីដែលគេគិតអំពីព្រះ។ 1. សនិទាននិយម ការប្រើសនិទាននិយមបានដឹកនាំឲ្យមនុស្សលោកធ្លាក់ចូលក្នុងផ្លូវសាសនាចម្លែកៗខ្លះ។ 2. ការបើកសម្ដែង ឥឡូវក្រុមជំនុំគ្រីស្ទានមានការបើកសំដែងមកពីព្រះតាមរយះពេលព្រះគម្ពីរ និងតាមរយះព្រះរាជបុត្រារបស់ទ្រង់ ដ៏ជាព្រះយេស៊ូវគ្រិស្ដ។ ដូច្នេះឥឡូវសំណួរមិនមែនជាអ្វីដែលយើងគិតទេ។ សំណួរគឺថា «តើព្រះបានប្រាប់ដូចម្ដេចនៅក្នុងព្រះគមក្ពីរ និងតាមរយះព្រះរាជបុត្រានៃព្រះ ដ៏ជាព្រះយេស៊ូវគ្រិស្ដ?» 4. តើពួកមិនជឿព្រះបាត់បង់ឬទេ? គេថា «អ្វីដែលយើងកំពុងធ្វើឥឡូវនេះគឺបន្ទាន់ខ្លាំងជាការជជែកយកឈ្នះអំពីព្រះ»។ អ្នកអាចថា «លោកប៉ោប នោះជាសំណួរល្អ តែខ្ញុំជឿថា យើងអាចទុកពួកមិនជឿព្រះ នៅប្រទេសអាហ្រិកក្នុងព្រះហស្ដរបស់ព្រះ ដែលធំអស្ចារ្យ និងពេញដោយមេត្ដាករុណា។ ថ្ងៃនេះខ្ញុំចង់ឲ្យអ្នកដឹងការពិតថា អ្នកមានជីវិតអស់កល្បជានិច្ច។ ប្រហែលពេលក្រោយ យើងអាចឃើញអ្វីទាំងអស់ដែលព្រះបានប្រាប់ក្នុងការលឺដំណឹងល្អ។ បញ្ហាបង្វិលសំណួរ «តើព្រះនឹងបញ្ជូនពួកមិនជឿព្រះទៅឋាននរក ដោយសារគេមិនជឿលើព្រះគ្រិស្ដដោយព្រោះគេមិនដែលលឺឬទេ?» ព្រះគម្ពីរបង្រៀនថា ព្រះគ្រិស្ដមិនយាងមកដើម្បីកាត់ទៅសដល់អ្នកណាដែល ត្រូវបានកាត់ទោសរួចហើយនោះទេ។ មនុស្សត្រូវបានកាត់ទោសសម្រាប់រឿងតែ១គត់ គឺ អំពើបាបរបស់គេ។ 5. ខ្ញុំមិនជឿថាមានជីវិតបន្ទាប់ពីសេចក្ដីស្លាប់ (១). ផ្លាតូ ទស្សនវិទូបុរាណផ្លាតូបានបង្ហាញថាសម្រាប់គ្រាប់ពូជមួយដើម្បីបង្កើតកូនឈើមួយដែលមានផ្លែឈើឆ្ងាញ់ ដំបូងវាត្រូវឆ្លងកាត់ដំណើរការនៃការបែកបាក់និងស្លាប់។ ផ្លាតូបានសន្និដ្ឋានថារាងកាយមនុស្សត្រូវតែស្លាប់មុនពេលដែលវាអាចលេចចេញជារូបរាងនៅក្នុងពិភពមួយផ្សេងទៀតនិងជីវិតមួយផ្សេងទៀត។ ផ្លាតូបានរស់នៅ៤សតវត្សមុនព្រះគ្រិស្ដ និង សាវកប៉ុល។ តែគាត់បានបង្រៀនពីភស្ដុតាងដូចគ្នានៃជីវិតបន្ទាប់ពីសេចក្ដីស្លាប់ដែលប៉ុល និងព្រះគ្រិស្ដបានបង្ហាញប្រាប់ក្នុង១កូរិនថូស ១៥:៣៥-៣៦ ទំព័រ១២២៧ និងយ៉ូហាន ១២:២៤ ទំព័រ១១៣២។
(២) ទស្សនវិទូអេម៉ាញូអែល ខ៉ានស៍សង្កេតឃើញថាមនុស្សទាំងអស់មានការព្រួយបារម្ភអំពីអ្វីដែលត្រូវនិងខុសដែលជាស្មារតីនៃកាតព្វកិច្ចខាងសីលធម៌។ លោកមានប្រសាសន៍ថា «ហេតុអ្វីត្រូវធ្វើប្រសិនបើយុត្តិធម៌មិនមាន?»និយាយម៉្យាងវិញទៀតលោកបានវែកញែកថាដើម្បីឱ្យកាតព្វកិច្ចមានអត្ថន័យត្រូវមានយុត្តិធម៌ព្រោះហេតុអ្វីត្រូវធ្វើប្រសិនបើយុត្តិធម៌មិនឈ្នះ? លោកបានវែកញែកថាដោយសារយុត្តិធម៌មិនមាននៅក្នុងជីវិតនេះត្រូវតែមានកន្លែងមួយទៀតដែលវានឹងកើតឡើង។ និយាយម៉្យាងទៀត ទស្សនវិទូខេនបានវែកញែកថាយុត្តិធម៌ទាមទារជីវិតបន្ទាប់ពីការស្លាប់។ នេះស្តាប់ទៅដូចជាអ្វីដែលព្រះគម្ពីរពិពណ៌នានៅក្នុងហេព្រើរ ៩:២៧ (ទំព័រ ១២៩៩) ។ (៣) ច្បាប់ទីមួយនៃទែរម៉ូម៉េតេដូចដែលបានកំណត់ដោយអេសស្ទីន។ វាបញ្ជាក់ថាថាមពលនិងរូបធាតុមិនអាចត្រូវបានបង្កើត ឬបំផ្លាញឡើយ។ ប្រសិនបើបុរសឈប់មាននោះគាត់នឹងក្លាយជារឿងតែមួយគត់នៅក្នុងសកលលោកដែលធ្វើ។ ព្រះគម្ពីរនៅ១កូរិនថូស ១៥: ៤៩-៥១ (ទំព័រ ១២២៧) ពិពណ៌នាអំពីរូបកាយរបស់គ្រិស្ដសាសនិកដែលនឹងទ្រាំទ្រ។ ដូច្នេះលោកអេសស្ទីនមិនមែនជាអ្នកមិនជឿថាមានព្រះទេ។
(៤) ពាក្យចុងក្រោយនៃមនុស្សដែលជិតស្លាប់ 6. ការប្រមូលឡើងវិញនៃមនុស្សនៅសង្រ្គោះបន្ទាន់ វាមានតំលៃក្នុងការដឹងថា ថ្មីៗនេះអ្នកវិទ្យាសាស្ត្រមួយចំនួនបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពវិទ្យាសាស្ត្រដែលការសន្និដ្ឋាននៃការស៊ើបអង្កេតរបស់ពួកគេបានធ្វើឱ្យពួកគេជឿថា ជីវិតទៅហួសពី ផ្នូរ។ ខ្ញុំបានលឺពីអ្នកវិទ្យាសាស្ត្រល្បីៗ ដែលធ្លាប់ទាយពីឋានសួគ៌ឬឋាននរក។ បទពិសោធន៍ទាំងនេះបន្សល់ទុកនូវសំណួរមួយចំនួនដែលត្រូវឆ្លើយ។ ប៉ុន្តែពួកគេពិតជាផ្តល់ទីបន្ទាល់ដែលគួរឱ្យចាប់អារម្មណ៍។ តាមពិតនាងអេលីសាបិតកូបឡឺ - រូសមិនមែនជាគ្រិស្តបរិស័ទទេ ប៉ុន្តែនេះគឺជាការថ្លែងរបស់នាងថា «ភ័ស្តុតាងបានបញ្ជាក់ហើយ។ មានជីវិតបន្ទាប់ពីការស្លាប់។ លោកបណ្ឌិតខូប្លឺ រូស បាននិយាយថាបទពិសោធន៍នៃការជិតស្លាប់ទាំងនេះត្រូវបានផ្ទៀងផ្ទាត់តាមបែបវិទ្យាសាស្ត្រ។ លោកស្រីមានប្រសាសន៍ថា «យើងទើបតែខ្លាចនិយាយអំពីរឿងនេះ»។ លោកបណ្ឌិតរ៉េមោន ម៉ូឌីបាននិយាយថា «មានការភ្ញាក់ផ្អើលឬចិញ្ចៀននៅពេលស្លាប់។» ពួកគេទាំងអស់បានរាយការណ៍ពីការអណ្តែតចេញពីរាងកាយរបស់ពួកគេហើយមើលទៅគ្រូពេទ្យទាំងអស់នៅក្នុងបន្ទប់សង្គ្រោះ។ ទាំងនេះមិនមែនពីរបីទេប៉ុន្តែមានមនុស្សជាងប្រាំរយនាក់ដែលត្រូវបានគេយកមកពីទូទាំងពិភពលោក។ មនុស្សទាំងអស់នៃមនុស្សទាំងនេះបានរាយការណ៍ថា គេបានឃើញមនុស្សម្នាក់ដែលពួកគេបានពិពណ៌នាថាជាឥស្សរជនសាសនា។ នេះជាការពិត ជាពិសេសចំពោះអ្នកដែលមិនជឿថាមានព្រះ។ លោកបណ្ឌិត ខូបប្លឺ រូសបានប្រាប់គ្រូពេទ្យរាប់រយនាក់ដែលលឺពាក្យសំដីរបស់គាត់ «ខ្ញុំធ្លាប់ថា ខ្ញុំជឿថាមានជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ឥឡូវនេះខ្ញុំដឹងហើយ»។ គ្រូពេទ្យជំនាញ និងអ្នកប្រាជ្ញា១ពាន់នាក់បានក្រោកឈរឡើងដើម្បីប្រាប់គ្រូពេទ្យនេះអំពីសម្រែក សាទរនៅពេលនាងបញ្ចប់ការថ្លែងប្រាប់របស់នាង។ 7. ហើយចុះអំពីការចាប់ជាតិឡើងវិញ? វាជាជំនឿក្នុងសាសនាហិណ្ឌូ និងពុទ្ធសាសនា តែមិនមែនគ្រីស្ដសាសនានោះទេ។ ខ្ញុំនឹងឆ្លើយតប ថា «ព្រះគម្ពីរប្រាប់ថា វាត្រូវបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ»(ហេព្រើរ ៩:២៧ ទំព័រ១២៩៩)។ គំនិតទាំងអស់នេះព្រងើយកន្ដើយពីការទទួលទណ្ឌកម្មជំនួសរបស់ព្រះយេស៊ូវគ្រិស្ដ និងសេចក្ដី សុចរិតដ៏ឥតខ្ចោះរបស់ទ្រង់។ ដោយសារការសុគតរបស់ទ្រង់លើឈើឆ្កាង ទ្រង់អាចសំអាតអំពើបាបរបស់ មនុស្សទាំងអស់បាន។ ដូច្នេះនៅពេលយើងទទួលជឿលើព្រះយេស៊ូវ យើងត្រូវបានសំអាតដោយព្រះលោ ហិតដែលទ្រង់បានបង្ហូរលើឈើឆ្កាង! 8. ឋាននរកគឺមិនពិត ពេលខ្លះយើងយល់ថាវាមានប្រយោជន៍ក្នុងការនិយាយថា «អ្នកដឹងទេ វាគឺជាការពិតនៃចិត្តវិទ្យាដែលយើងបដិសេធរឿងដែលយើងខ្លាចបំផុត។ ខ្ញុំឆ្ងល់ថាតើហេតុផលដែលអ្នកមិនជឿលើឋាននរក ដោយសារអ្នកខ្លាចថា មានកន្លែងមួយដែលអ្នកអាចនឹងទៅទីនោះ? ជារឿយៗការឆ្លើយតបគឺ «ខ្ញុំគិតថាអ្នកនិយាយត្រូវហើយ» ។ តែអ្នកត្រូវតែបន្ដ ហើយប្រាប់មនុស្សថ្មីដែលអ្នកជួប «ខ្ញុំមិនចង់ឲ្យអ្នកជឿលើឋាននរកទេ។ អ្នកអាចដឹងច្បាស់ថា អ្នកនឹងមិនទៅទីនោះ។ នោះគឺជាអត្ថន័យនៃដំណឹងល្អ។ ខ្ញុំជឿថាមានឋាននរក តែខ្ញុំ ដឹងថា ខ្ញុំនឹងមិនទៅទីនោះទេដោយសារសេចក្ដីសន្យារបស់ព្រះ។ នោះគឺល្អជានិយាយថា «ខ្ញុំដឹងថា ខ្ញុំនឹង ទៅឋាននរកដោយសារខ្ញុំមិនជឿថាមានឋាននរក»។ 9. យើងមានឋាននរករបស់យើងលើផែនដីនេះ អ្នកដឹងថា អ្នកត្រូវផ្នែកខ្លះ។ ខ្ញុំធ្លាប់ស្គាល់មនុស្សញៀនថ្នាំញៀនដែលបានរស់នៅលើផែនដីដូច ឋាននរក។ ខ្ញុំមនុស្សប្រមឹកដែលជាទាសកររបស់សូរ៉ា។ លោកគ្រូគង្វាល ម៉ាកុស ប៉ាកលីប្រាប់ពីការប្រើប្រាស់ថ្នាំញៀន និងស្ថិតក្នុងមន្ទីរពេទ្យឆ្កួតនៅចុង បញ្ចប់។ លោកគ្រូគង្វាល ប៉ាកលីបានរត់ចេញពីឋាននរកលើផែនដីនេះដោយទទួលជឿព្រះយេស៊ូវ។ ទ្រង់ បានសង្រ្គោះគាត់ពីការញៀនថ្នាំញៀន ឋាននរកលើផែនដី។ អ្នកទិញសៀវភៅមួយក្បាលនៃការប្រែចិត្ដ របស់គាត់ចំពោះព្រះយេស៊ូវ សេចក្ដីសង្រ្គោះដែលផ្លាស់ប្ដូរជីវិតរបស់គាត់ក្នុងព្រះយេស៊ូវគ្រិស្ដ។ សូមចូល ទៅ Amazon.com ហើយទិញសៀវភៅរបស់លោកម៉ាកុស។ វាមានចំណងជើងថា «ពីងងឹតទៅពន្លឺ៖ ការ ធ្វើដំណើររបស់ខ្ញុំ»ដោយលោកគ្រូគង្វាល ម៉ាកុស ប៉ាកលី។ បើអ្នកពីរបីទំព័រមុនដំបូង អ្នកនឹងអានសៀវភៅ ទាំងមូល។ ខ្ញុំបានអានវា២ដងហើយ។ យើងមិនមែនជាអ្នកកាន់ថ្ងៃឈប់សម្រាក តែយើងស្របជាមួយគាត់ ដែលប្រាប់ថា «នៅពេលយើងទទួលជឿព្រះ ហើយសម្រាក នោះទ្រង់ប្រទានឲ្យយើងមាន ការយល់ច្បាស់ និងការយល់ដឹងដែលនាំឲ្យយើងមានផលផ្លែថែមទៀត និង យូរអង្វែង...ខ្ញុំមិនមែនកំពុងជួយអង្វរសម្រាប់និតីនិយមខាងវិញ្ញាណនោះ ទេ។ ខ្ញុំកំពុងលើកទឹកចិត្ដអ្នកដើម្បីញែកពេលសម្រាក ដូច្នេះអ្នកអាចមាន សុខភាពល្អ!»(ពីងងឹតទៅពន្លឺ៖ ការធ្វើដំណើររបស់ខ្ញុំ ដោយម៉ាក ប៉ាកលី) សូមក្រោកឈរ ហើយច្រៀងចំរៀងរបស់យើង ឱខ្ញុំចង់បានអណ្ដាត១ពាន់
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក |
|