ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
របៀបដើម្បីធ្វើជាអ្នកដែលឈ្នះ!HOW TO BE AN OVERCOMER! ដោយលោកបណ្ឌិត ច្រៀងចម្រៀងមុនសេចក្ដីអធិប្បាយ៖ «ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ ។»(បទចម្រៀងសាឡូម៉ូន ៤:១៦)។ |
នេះគឺជាសេចក្ដីអធិប្បាយដ៏សំខាន់បំផុតដែលខ្ញុំធ្លាប់លឺក្នុងមួយជីវិតរបស់ខ្ញុំ។ បើអ្នកបានអានជីវប្រវត្ដិ របស់ខ្ញុំ នោះអ្នកនឹងឃើញថា មេរៀននេះបានផ្លាស់ប្ដូរជីវិតខ្ញុំយ៉ាងណា។ លោកបណ្ឌិត រ់ោប៊ឺត អឹល សាំមើ បានប្រសាសន៍ថា «ខ្ញុំកោតសរសើរបុរសម្នាក់ដែលស្ម័គ្រចិត្ដដើម្បីឈរសម្រាប់សេចក្ដីពិត សូម្បីតែមានគេ ជំទាស់គាត់ក៏ដោយ»។ លោក អោ អឹល ហាយមើស៍គឺជាគ្រីស្ទានប្រភេទនោះ»(The Honor Was All Mine: Giants of the Faith Whose Paths Crossed Mine, Biblical Evangelism Press, 2015, pp. 103-105)។ បេសកជនទៅប្រទេសឥណ្ឌូនេស៊ីរបស់យើងម្នាក់បាននិយាយថា «លោកបណ្ឌិត ហាយមើស៍គឺជាវីវរះបុរសដែលបានរួចជីវិតពីសង្រ្គាមជាច្រើនដង»។ នេះគឺជាសេចក្ដីអធិប្បាយដោយលោក បណ្ឌិត ធីម៉ូថេ លីនដែលបានជម្រុញខ្ញុំឲ្យធ្វើអ្នកយកជ័យជំនះ។ ខ្ញុំសង្ឃឹមថា មេរៀននេះនឹងផ្លាស់ប្ដូរជីវិត របស់ខ្ញុំដែរ។
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +
លោកបណ្ឌិត ធីម៉ូថេ លីនបានប្រសាសន៍ថា «មនុស្សមិនកើតមកដោយចៃដន្យនោះទេ ជាក់ស្ដែង ណាស់ ព្រះបានបង្កើតគេមកដើម្បីមានអំណាចលើរបស់ដែលទ្រង់បង្កើត។ ជីវិតរបស់យ៉ូសែបបង្ហាញពី ការរៀបចំចំពោះអំណាចគ្រប់នៅអនាគតរបស់អ្នកជឿ{នគររបស់ព្រះគ្រិស្ដនឹងមកដល់}»។ មុនពេលយ៉ូសែបក្លាយជាអ្នកគ្រប់គ្រងលើប្រទេសអេហ្ស៊ីប ព្រះបានដឹកនាំគាត់អោយដើរតាមមាគ៌ាដ៏លំបាកដើម្បីរៀបចំគាត់អោយក្លាយជាអ្នកឈ្នះ និងជាអ្នកថែរក្សាព្រះបន្ទូលរបស់ទ្រង់រហូតដល់ចុង បញ្ចប់នៃជីវិតរបស់គាត់។រឿងដ៏អស្ចារ្យដែលយ៉ូសែបបានធ្វើមិនត្រឹមតែទាក់ទងនឹងប្រទេសអេស៊ីបប៉ុណ្ណោះទេប៉ុន្តែក៏ទាក់ទងនឹងអ៊ីស្រាអែលនិងព្រះវិហាររបស់ព្រះនៅគ្រប់ជំនាន់ផងដែរ។បើគ្មានការសោយរាជ្យរបស់យ៉ូសែបទេមិនត្រឹមតែជនជាតិអេស៊ីបបានអត់ឃ្លានស្លាប់នោះទេប៉ុន្តែប្រទេសអ៊ីស្រាអែលអាចនឹងត្រូវវិនាសសាបសូន្យហើយការបើកសម្តែងអំពីការប្រោសលោះរបស់ព្រះនៅក្នុងលោកុប្បត្តិមិនត្រូវបានបញ្ចប់ឡើយ។ ជំហានដែលព្រះបានប្រើដើម្បីសង់ជីវិតខាងវិញ្ញាណរបស់លោកយ៉ូសែបអាចពិចារណាឃើញក្នុង ពន្លឺនៃកណ្ឌបទចម្រៀងសាឡូម៉ូន ៤:១៦ «ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ ។»(បទចំរៀងសាឡូម៉ូន ៤:១៦)។ បើសិក្សាពីជីវិតរបស់យ៉ូសែបដោយយកចិត្តទុកដាក់ មនុស្សម្នាក់អាចសង្កេតមើលរបៀបដែលព្រះអនុញ្ញាតឱ្យខ្យល់ខាងជើងនិងខ្យល់ខាងត្បូងផ្លុំឆ្លាស់មកលើគាត់រហូតដល់មានក្លិនក្រអូបឈ្ងុយឈ្ងប់នៃចរិតរបស់គាត់។ ព្រះបានរៀបចំចរិតលក្ខណះរបស់គាត់ដោយការរងទុក្ខ ការលត់ដុំរូបកាយរងការអាម៉ាស់ និងបន្ទាបខ្លួន ហើយធ្វើឱ្យគាត់អាក់អន់ចិត្តដោយអយុត្តិធម៌និងការយល់អារម្មណ៍ដើម្បីឱ្យគំនិតរបស់គាត់ត្រូវបានដាំដុះភាពវាងវៃរបស់គាត់ឲ្យមានស្ថេរភាព វណ្ណៈរឹងមាំ ពង្រឹងជំនឿនិងចរិតលក្ខណៈរបស់គាត់ ហើយគាត់មានជំនឿកាន់តែខ្លាំងឡើងៗទៅលើព្រះអម្ចាស់។ ការអនុវត្ដពីខ្យល់ខាងជើងនិងខ្យល់ខាងត្បូងក្នុងជីវិតរបស់យ៉ូសែបអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ខ្យល់ខាងត្បូង – រីករាយនឹងការសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយ សូមបើកទៅលោកុប្បត្ដិ ៣៧:១-៤ «ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណានជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែបកាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា និងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ»(លោកុប្បត្ដិ ៣៧:១-៤)។ លោកបណ្ឌិត លីនបានប្រសាសន៍ថា «សេចក្ដីស្រឡាញ់របស់ឪពុកម្ដាយមានរឿងជាច្រើនដើម្បីធ្វើជាមួយ នឹងចរិតលក្ខណះនៅអនាគត...»។ យ៉ូសែបបានដឹងពីភាពខុសគ្នារវាងក្ដីស្រឡាញ់និងការអាក្រក់ ... សេចក្តីស្រឡាញ់និងសេចក្តីពិតគឺជាគំនិតអន្តរកម្មពីរ ប៉ុន្តែនេះមិនមែនជាការពិតនៃសេចក្តីស្រឡាញ់និងអំពើអាក្រក់ដែលជាពីរប្រភេទផ្សេងគ្នា។ ការបដិសេធមិនបង្ហាញអំពើអាក្រក់មិនមែនជាសេចក្តីស្រឡាញ់ទេប៉ុន្តែជាភាពកំសាក ... ដរាបណាបំណងប្រាថ្នារបស់មនុស្សគឺមិនគិតពីខ្លួនឯង ការបង្ហាញអំពើអាក្រក់គឺជាអំពើដ៏ថ្លៃថ្នូហើយគួរត្រូវបានលើកទឹកចិត្ត ... ព័ត៌មានលំអិតនៃក្តីសុបិន្តទាំងពីររបស់យ៉ូសែបបានបញ្ឍឺក្ដីអំណួត និងការច្រណែនរបស់បងប្រុសរបស់គាត់ ប៉ុន្តែយ៉ូសែបនៅតែស្រឡាញ់បងប្អូនរបស់គាត់ហើយនៅតែជាកូនប្រុសដែលចេះស្តាប់បង្គាប់ចំពោះឪពុករបស់គាត់។ ខ្ញុំផ្ទាល់គ្មានសេចក្ដីស្រឡាញ់ពីឪពុករបស់ខ្ញុំឡើយ តែក្ដីស្រឡាញ់ និងការយល់ព្រមរបស់ម្ដាយខ្ញុំ រារាំងខ្ញុំមិនឲ្យជូរល្វីងនឹងឪពុកខ្ញុំ។ ម្ដាយខ្ញុំល្អឥតខ្ចោះ តែ «នាងជាមនុស្សចិត្ដល្អបំផុត រួសរាយបំផុត និង ឆ្លាតបំផុតដែលខ្ញុំបានស្គាល់កាលខ្ញុំនៅក្មេង។ នាងបង្រៀនខ្ញុំឲ្យស្រឡាញ់សៀវភៅ បើកឡាន ជាពិសេស បង្រៀនខ្ញុំឲ្យឈរ ហើយនិយាយអ្វីដែលត្រូវតែនិយាយ សូម្បីតែខ្ញុំឈរម្នាក់ឯងក៏ដោយ»(ទំព័រ ១៦ នៃជីវ ប្រវត្ដិរបស់ខ្ញុំ)។ ម្ដាយខ្ញុំជាអ្នកជំនួយ និងអ្នកការពាររបស់ខ្ញុំ។ ពាក្យចុងក្រោយរបស់ម្ដាយខ្ញុំមកកាន់ខ្ញុំគឺថា «ម៉ាក់ស្រឡាញ់កូន រ៉ោប៊ឺត» (ទំព័រ ១៨១)។ ចុងក្រោយនៅពេលម្ដាយខ្ញុំបានសង្រ្គោះនៅអាយុ៨០ឆ្នាំ វាជារឿងដ៏អស្ចារ្យបំផុតដែលកើតឡើងក្នុងជីវិតខ្ញុំ។ ខ្យល់ខាងជើង – ត្រូវបានលក់ធ្វើជាទាសករ សូមបើកទៅលោកុប្បត្ដិ ៣៧:២៣-២៨ សូមក្រោកឡើងកាលខ្ញុំអានវា «កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង គេក៏យកគាត់ទៅទំលាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ នោះយូដានិយាយទៅបងប្អូនថា បើយើងសំឡាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកំរៃអី ដូច្នេះចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ»(លោកុប្បត្ដិ ៣៧:២៣-២៨ )។ សូមអង្គុយចុះ លោកបណ្ឌិត លីនបានប្រសាសន៍ថា «ភាពច្បាស់លាស់ ស្ដាប់ង្គាប់ អត់ធ្មត់ ស្មោះត្រង់ ខ្នះខ្នែង ការចេះគិត និងប្រាជ្ញាមិនត្រូវបានទទួលដោយសារជីវិតងាយស្រួលឡើយ តែដោយសារការទ្រាំទ្រទុក្ខលំ បាក និងឧបសគ្គ។ យ៉ូសែបមិនដែលត្រូវបង្ហាត់បង្រៀនពេញលេញឲ្យធ្វើជា{អ្នកមានជ័យជំនះ}កាលគាត់ នៅផ្ទះឡើយ។ គាត់ត្រូវបានលក់ក្នុងតំលៃ២០ដួងដែលនាំឲ្យមនុស្សជាច្រើនឈឺដល់ស្លាប់។ តែយ៉ូសែប មិនចោទប្រកាន់ ឬដាក់បណ្ដាសាបងប្រុសរបស់គាត់ឡើយ ទោះបីជាគាត់អាចឆ្ងល់ពីមូលហេតុដែលព្រះ នឹងបំពេញសម្រេចក្ដីសុបិន្ដទាំង២របស់គាត់តាមរយះកាលទេសះក៏ដោយ»។ ខ្យល់ខាងត្បូង – ការទទួលបានទំនុកចិត្ដ និងការរាប់អាន – សូមបើកទៅលោកុប្បត្ដិ ៣៩:១-៦ កាលខ្ញុំអានវា «រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់ យ៉ូសែបបានជាទីពេញចិត្តដល់លោកណាស់ ហើយក៏ខំប្រឹងបំរើលោក លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់ ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ និងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ និងនៅស្រែចំការដែរ លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ»(លោកុប្បត្ដិ ៣៩:១-៦) ។ សូមតាមដានមើល យ៉ូសែបត្រូវបានលក់ឲ្យមេទ័ពរបស់ផារ៉ោនឈ្មោះ ប៉ូទីផារ។ ផ្ទុយពីការរអ៊ូ យ៉ូសែបបានទៅធ្វើការ ហើយសម្រេចតួនាទីដែលត្រូវបានដាក់នៅមុខគាត់។ ចៅហ្វាយរបស់គាត់បានទុកចិត្ដគាត់ ហើយគាត់បាន ក្លាយជាបុរសដែលជោគជ័យ។ តែយ៉ូសែបត្រូវការការបង្ហាត់បង្រៀនច្រើនទៀត។ ដូច្នេះព្រះបានអនុញ្ញាត្ដ ឲ្យគាត់បន្ទាបខ្លួន។ ខ្យល់ខាងជើង – ការជួបប្រទះសេចក្ដីល្បួង និងភាពអយុត្ដិធម៌ ឥឡូវនេះសូមក្រោកឈរឡើងកាលខ្ញុំអានលោកុប្បត្ដិ ៣៩:១-១៨។ លោកលីនបានប្រាប់ថា «នៅពេលខ្យល់ខាងជើងបក់មកក្នុងជីវិតរបស់គេ មនុស្សជាច្រើនគិតថា វាជាសោនាដកម្ម តែបញ្ហាដូចនេះ ជារឿយៗបង្ហាញពីព្រះគុណរបស់ព្រះ។ គម្ពីរយេរេមាប្រាប់ថា «វាល្អសម្រាប់មនុស្សម្នាក់ដើម្បីឲ្យគេទទួល នឹងនៅវ័យក្មេង»(បរិទេវ ៣:២៧)។ ជីវិតដែលគ្មានទុក្ខលំបាកអាចបំផ្លាញជីវិតក្មេង។ តែនឹមនៅវ័យក្មេង អាចគេឲ្យឈានទៅកំរិតខ្ពស់ជាង» « រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ ៣ ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់ យ៉ូសែបបានជាទីពេញចិត្តដល់លោកណាស់ ហើយក៏ខំប្រឹងបំរើលោក លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ និងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ និងនៅស្រែចំការដែរ លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។ កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាម មើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗ នៅនឹងខ្ញុំ ក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់ មកក្នុងកណ្តាប់ដៃខ្ញុំ គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ឯនាងចេះតែនិយាយនឹងយ៉ូសែបជារាល់ថ្ងៃ តែគាត់មិនព្រមស្តាប់តាម និងទៅដេកជាមួយនឹងនាង ឬនឹងទៅជិតនាងសោះ មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ នោះនាងក៏ចាប់អាវគាត់ ទាំងនិយាយថា មកដេកនឹងអញសិន តែគាត់រលាស់អាវចោល នៅដៃនាង រត់ចេញទៅក្រៅទៅ កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង កាលវាឮអញឡើងសំឡេងស្រែក នោះវាទុកអាវចោលនៅខាងអញនេះរត់ចេញទៅក្រៅបាត់ នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ រួចនាងជំរាបលោកតាមពាក្យដដែលនោះថា អាបាវសាសន៍ហេព្រើរដែលលោកបាននាំមកឯយើងរាល់គ្នា វាចូលមកចង់មើលងាយខ្ញុំ តែកាលខ្ញុំស្រែកឡើង នោះវារត់ទៅក្រៅទុកអាវចោលនៅក្បែរខ្ញុំនេះ»(លោកុប្បត្ដិ ៣៩:១-១៨)។ សូមអង្គុយចុះ ថ្ងៃមួយកាលយ៉ូសែបកំពុងធ្វើការក្នុងផ្ទះប៉ូទីផារ ប្រពន្ធរបស់គាត់មកចាប់យ៉ូសែប ហើយព្យាយាម កុហកយ៉ូសែប។ តែយ៉ូសែបបានរត់ទៅក្រៅទុកអាចចោល។ ការល្បួងនេះប្រហែលជាមិនអាចជំទាស់បានឡើយចំពោះយុវជនដទៃទៀតប៉ុន្តែយ៉ូសែបបានយកឈ្នះវា។ គាត់បានយកឈ្នះវាយ៉ាងឆាប់រហ័សដោយចេញឱ្យឆ្ងាយ។ ការល្បួងខ្លះអាចត្រូវបានយកឈ្នះដោយការប្រឈមមុខពួកគេប៉ុន្តែការល្បួងដែលទាក់ទងនឹងការរួមភេទនិងតណ្ហាអាចត្រូវបានយកឈ្នះដោយការរត់គេចខ្លួន (២ធីម៉ូថេ ២:២២ និយាយថា « ចូររត់ចេញពីការស្រើបស្រាល») ។ ជ័យជំនះរបស់យ៉ូសែប - ភាពស្មោះត្រង់របស់គាត់ចំពោះព្រះចំពោះលោកប៉ូទីផារដែលមានទំនុកចិត្តខ្លាំងលើគាត់និងខ្លួនគាត់ដូច្នេះភាពបរិសុទ្ធរបស់គាត់អាចត្រូវបានរក្សាទុកពីភាពស្មោកគ្រោក។ ដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់គាត់គួរតែចូលគុកជាជាងការចង់បានរបស់ស្ត្រីអាក្រក់។ ដើម្បីប្រយោជន៍ពីប៉ូទីផារគាត់មិនបានការពារខ្លួនគាត់ដើម្បីចៀសវាងធ្វើឱ្យប្រពន្ធគាត់អាប់ឱន។ ដូច្នេះគាត់នៅស្ងៀម។ នៅពេលប៉ូទីផារត្រឡប់មកផ្ទះវិញគាត់បានទទួលយកការចោទប្រកាន់របស់ប្រពន្ធគាត់ហើយបានដាក់យ៉ូសែបដាក់គុក។ ខ្យល់ខាងត្បូង – ការដំឡើងស័ក្ដិ និងមិត្ដភាព– សូមមើលទៅលោកុប្បត្ដិ ៣៩:១៩-២២។ សូមក្រោកឡើងកាលខ្ញុំអានវា «កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោកបានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោកមានចិត្តឆួលក្តៅឡើង ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។ តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ» (លោកុប្បត្ដិ ៣៩:១៩-២២)។ សូមអង្គុយចុះ ទោះបីជាបរិស្ថានខាងរូបកាយរបស់យ៉ូសែបបានទៅជាអាក្រក់ក្ដី ការប៉ះពាល់ចិត្ដខាងវិញ្ញាណមិន អាក្រក់ឡើយ។ ហើយវត្ដមានរបស់ព្រះបន្ដជាព្រះពរដល់គាត់ក្នុងគុក។ យ៉ូសែបអាចបង្កើតបរិស្ថានរួសរាយក្នុងគុក។ អ្នកកាន់ពែង និងអ្នកដុតដុំរបស់ផារ៉ោនដែលជាប់ គុកមានបញ្ហាខាងសុបិន្ដ។ គ្មានអ្នកណាអាចកាត់ស្រាយសុបិន្ដនោះបានឡើយ។ ក្នុងគំនិតរបស់យ៉ូសែប ព្រះអាចធ្វើគ្រប់ការទាំងអស់បាន។ គាត់បានកាត់ស្រាយសុបិន្ដដល់ពួកគេ។ បន្ទាប់ពី៣ថ្ងៃមកការកាត់ ស្រាយត្រូវបានសម្រេច។ អ្នកថ្វាយពែងត្រូវបានរួចខ្លួន ហើយអ្នកដុតដុំត្រូវបានព្យួរករ។ នេះជាខ្យល់ខាង ត្បូងដែលបក់នៅក្នុងគុក។ ខ្យល់ខាងជើង – ការទ្រាំទ្រនឹងការមិនដឹងគុណ និងការអត់ធ្មត់ សូមមើលលោកុប្បត្ដិ ៤៩:២៣ «ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ»(លោកុប្បត្ដិ ៤០:២៣)។ ការជាប់គុករបស់យ៉ូសែបជាង២ឆ្នាំជាខ្យល់មកពីខាងជើងយ៉ាងច្បាស់។ «ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ»(លោកុប្បត្ដិ ៤០:២៣)។ នេះបង្ហាញពីចរិតមិនដឹងគុណរបស់ អ្នកថ្វាយពែង។ ស្ថានភាពដូចនេះអាចនាំឲ្យមនុស្សស្អប់លោកីយដែលមិនដឹងគុណ តែមិនមែនជាយ៉ូសែប ឡើយ។ គាត់បានរៀនដើម្បីរង់ចាំព្រះឲ្យធ្វើការ។ ព្រះបានពន្យាពេលឲ្យគាត់នៅក្នុងគុកដើម្បីបង្កើនការអត់ ធ្មត់របស់គាត់ដោយរង់ចាំព្រះឲ្យធ្វើការ ហើយធ្វើឲ្យគាត់កាន់តែមានទំនុកចិត្ដលើភាពស្មោះត្រង់របស់ព្រះ។ ភាពអត់ធ្មត់របស់ព្រះគឺជាភស្ដុតាងពីព្រះគុណថែមទៀតរបស់ទ្រង់ទៅកាន់អ្នកយកជ័យជំនះរបស់ទ្រង់។ ក្រោយមកដាវីឌប្រាប់ថា « ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ»(ទំនុកតម្កើង ២៧: ១៤)។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក |