ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ៖ «ខ្ញុំទាហាននៃឈើឆ្កាង»
(ដោយលោកបណ្ឌិត អ៊ីសាក វ៉ាតស៍ ១៦៧៤-១៧៤៨)។
ជាប់ឆ្កាងជាមួយព្រះគ្រិស្ដ!CRUCIFIED WITH CHRIST! ដោយលោកបណ្ឌិត «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»(កាឡាទី ២:២០)។ |
តើឃ្លា «ជាប់ឆ្កាងជាមួយនឹងព្រះគ្រិស្ដ»មានន័យដូចម្ដេច? ខ្ញុំជឿថា វាមានន័យថា យើងត្រូវតែ ឆ្លងកាត់សេចក្ដីងងឹតខាងឯព្រលឹង។ យើងត្រូវតែដឹងខ្លួនពីអំពើបាប ដឹងខ្លួនពីពន្លឺនៃក្រិត្យវិន័យ ដឹងខ្លួនពី ដែកគោល ស្លាប់ជាមួយព្រះគ្រិស្ដ រួបរួមជាមួយក្នុងការសុគតរបស់ទ្រង់ ក៏ដូចជាការរស់ឡើងវិញរបស់ទ្រង់។ លោកគ្រូគង្វាលរិតឆាត វើមប្រែនមានបទពិសោធន៍ពីការជាប់ឆ្កាងជាមួយព្រះគ្រិស្ដ ខណះគាត់ បានជាប់គុក (ទីឃុំឃាំងអស់រយះពេល២ឆ្នាំ)។ ក្នុងសៀវភៅរបស់គាត់ ក្នុងផ្ទះក្រោមដីរបស់ព្រះ គាត់បាន ពន្យល់ពីរបៀបដែលគាត់បានជាប់ឆ្កាងជាមួយព្រះគ្រិស្ដ។ លោកវើមប្រែនបានប្រសាសន៍ថា ខ្ញុំបានជាប់ក្នុងទីឃុំឃាំងអស់រយះពេល២ឆ្នាំ។ ខ្ញុំមានអ្វីអាន ឬសំភារះ សរសេរឡើយ ខ្ញុំត្រឹមតែមានគំនិតប៉ុណ្ណោះ ហើយខ្ញុំមិនមែនជាមនុស្សដែល ពូកែសញ្ជឹងគិតឡើយ តែខ្ញុំបានស្គាល់ពីការនៅស្ងាត់ស្ងៀម។ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + តើឃ្លា «ជាប់ឆ្កាងជាមួយនឹងព្រះគ្រិស្ដ»មានន័យដូចម្ដេច? ខ្ញុំជឿថា វាមានន័យថា យើងត្រូវតែ ឆ្លងកាត់សេចក្ដីងងឹតខាងឯព្រលឹង។ យើងត្រូវតែដឹងខ្លួនពីអំពើបាប ដឹងខ្លួនពីពន្លឺនៃក្រិត្យវិន័យ ដឹងខ្លួនពី ដែកគោល ស្លាប់ជាមួយព្រះគ្រិស្ដ រួបរួមជាមួយក្នុងការសុគតរបស់ទ្រង់ ក៏ដូចជាការរស់ឡើងវិញរបស់ទ្រង់។ ជាញឹកញាប់ មនុស្សក្បាលរឹងដូចខ្ញុំត្រូវតែឆ្លងកាត់គ្រាជាច្រើនដូចនេះមុនពេលថ្វាយខ្លួន ហើយ «ជាប់ឆ្កាងជាមួយព្រះគ្រិស្ដ»ពេញលេញ»។ ខ្ញុំនៅតែរៀនពីសេចក្ដីពិតនេះ ទោះបីជាខ្ញុំអាយុ៨០ឆ្នាំហើយក៏ ដោយ។ មុនដំបូងខ្ញុំបានរៀនសេចក្ដីពិតនេះដោយការស្ថិតនៅក្នុងក្រុមជំនុំចិន ជាកន្លែងដែលខ្ញុំធ្វើជាអ្នក ក្រៅអស់រាប់ទស្សវត្ដិ៍។ ខ្ញុំចង់ចាកចេញ តែព្រះមិនអនុញ្ញាត្ដ។ ទ្រង់បានប្រាប់ខ្ញុំយ៉ាងច្បាស់ពីការមិនឲ្យចាក ចេញក្នុងហេព្រើរ ១០:២៥ និងកន្លែងផ្សេងទៀតក្នុងព្រះគម្ពីរ។ ដូច្នេះខ្ញុំចាប់ផ្ដើម «ជាប់ឆ្កាងជាមួយព្រះ គ្រិស្ដ»។ ពេលក្រោយមកខ្ញុំត្រូវបានល្បងលនៅសាលាគម្ពីរសៅថើនបាទីស្ទក្នុងតំបន់ម៉ារីន។ ខ្ញុំស្អប់កន្លែង នោះដោយសារសាស្រ្ដាចារ្យជិតទាំងអស់ជាពួកសេរីនិយមមិនប្រែចិត្ដ ដែលបានហែកព្រះគម្ពីរជាផ្នែកតូចៗ ស្ទើរតែគ្រប់ថ្នាក់រៀន។ ខ្ញុំស្អប់ការនៅទីនោះ តែព្រះបានប្រាប់ឲ្យខ្ញុំបន្ដនៅម្ដងទៀត មិនថាតើខ្ញុំមានអារម្មណ៍ យ៉ាងណាក៏ដោយ។ បន្ទាប់មកនៅពាក់កណ្ដាលយប់ក្នុងបន្ទប់ខ្ញុំនៅឯសាលាគម្ពីរ ព្រះបានត្រាស់ហៅខ្ញុំក្នុង «សំលេងតូច»ដោយមានបន្ទូលថា «ច្រើនឆ្នាំទៅខាងមុខ អ្នកនឹងគិតពីយប់នេះ ហើយនឹងចងចាំថា អញ បានប្រាប់អ្នកពីកិច្ចការចម្បងដែលអ្នកនឹងចាប់ផ្ដើមនៅពេលអ្នកចាស់...ឥឡូវអ្នកនឹងរៀនដើម្បីកុំខ្លាច។ អញ នឹងគង់នៅជាមួយអ្នក។ បើអ្នកមិនព្រម គ្មានអ្នកណាម្នាក់នឹងធ្វើតាមឡើយ ហើយវាជាតម្រូវការចាំបាច់ អ្នក ផ្សេងខ្លាចដើម្បីធ្វើតាម ដូច្នេះបើអ្នកមិនធ្វើតាម នោះគ្មានអ្នកណាម្នាក់នឹងធ្វើតាមឡើយ ឬក៏យ៉ាងហោច ណាស់គេនឹងមិននិយាយថា វាល្អណាស់»។ បន្ទាប់មកមានគ្រូគង្វាលខាងធម្មទេសនារបស់ខ្ញុំឈ្មោះលោក ហ្គោដិន គ្រីន ដែលបាននិយាយមក ថា «លោកហាយមើស៍ អ្នកជាគ្រូអធិប្បាយដ៏ល្អ១រូប ១រូបដែលល្អបំផុត។ តែអ្នកមិនអាចធ្វើជាគ្រូគង្វាលនៅ ក្រុមជំនុំសៅថើនបាទីស្ទឡើយ បើអ្នកមិនឈប់បង្កររឿង»។ ខ្ញុំមើលភ្នែកគាត់ ហើយនិយាយថា «បើនោះជា អ្វីដែលទាមទារ អញ្ចឹងខ្ញុំមិនចង់បានឡើយ»។ ខ្ញុំគ្មានអ្វីសោះដើម្បីបាត់បង់ឥឡូវ (ប្រឆាំងនឹងការភ័យខ្លាចទាំងអស់ ទំព័រ៨៦)។ បន្ទាប់ខ្ញុំបានមកទីក្រុងឡូសអង់ចាឡែស ហើយចាប់ផ្ដើមក្រុមជំនុំនេះ។ លោកគ្រេនថូនបានធ្វើឲ្យ ក្រុមជំនុំនេះបាក់បែកដោយសារគាត់ «មិនយល់ស្រប»ជាមួយខ្ញុំ។ តើគាត់មិនយល់ស្របពីអ្វី? គាត់មិន យល់ស្របដោយសារខ្ញុំឈរដោយក្លាហានចំពោះបញ្ហាផ្សេងៗ នោះជាអ្វីដែលគាត់មិនយល់ស្រប! គាត់ត្រឹម តែជាមនុស្ស «ដូចកណ្ដុរតូច»មួយ ដែលខ្លាចឈរសម្រាប់សេចក្ដីពិតរបស់ព្រះ! លាសិនហើយ កណ្ដុរតូច! ឥឡូវ ក្នុងវ័យ៨០ឆ្នាំរបស់ខ្ញុំ ខ្ញុំយល់ដឹងថា ព្រះបានរៀបចំខ្ញុំដើម្បីធ្វើជាសំលេងអធិប្បាយសម្រាប់ ទ្រង់នៅអំឡុងគ្រាមនុស្សបោះបង់ចោលព្រះ(២ថែស្សាឡូនីច ២:៣)។ ខណះពេលដែលអ្នកផ្សេងនិយាយថា អ្នកនឹងត្រូវលើកឡើង ខ្ញុំសូមនិយាយថា អ្នកត្រូវឆ្លងកាត់ គ្រាវេទនា ដូចលោកម៉ាវិន ជេ រូសែនថាលប្រាប់ក្នុងសៀវភៅរបស់គាត់ សេចក្ដីក្រោធមុនការលើកពួកជំនុំ ឡើង។ ខណះដែលអ្នកផ្សេងដូចលោកគ្រេនថូន ដែលចង់ទាញអ្នកចូលទៅក្នុងលទ្ធិផ្សាយដំណឹងល្អសម័យ ថ្មីនេះ ខ្ញុំសូមប្រាប់ថា «សូមឈរឲ្យមាំសម្រាប់ព្រះគ្រិស្ដ មិនថាតើមានអ្វីកើតឡើងក៏ដោយ»។ ខ្ញុំមិនស្អាប់លោកយ៉ូហាន សាំយ៉ូអែល។ ខ្ញុំយល់ដឹងថា គាត់មិនខ្លាំងល្បងដើម្បីធ្វើជាសំលេងក្នុង ការអធិប្បាយនៅគ្រាចុងក្រោយនេះ។ គាត់ខ្លាច គាត់នឹង «ខ្ទេចខ្ទាំ ហើយដុត»បើគាត់បន្ដនៅជាមួយខ្ញុំ។ វាគឺ ដោយសារតែលោកយ៉ូហានសាំយ៉ូអែលមិនទាន់ «ជាប់ឆ្កាងជាមួយព្រះគ្រិស្ដ»។ ខ្ញុំបាន «ខ្ទេចខ្ទាំ និង បានដុត»ជាច្រើនដងដែលនាំឲ្យខ្ញុំមិនខ្លាចឡើយ។ លោកបណ្ឌិត ខាហ្គិនបន្ដប្រាប់ខ្ញុំថា គាត់ចូលចិត្ដអ្វីដែលខ្ញុំអធិប្បាយអំពីការឈរមាំមួនក្នុងគ្រាចុង ក្រោយបង្អស់។ នោះជាការលើកទឹកចិត្ដល្មមថែមទៀតសម្រាប់ខ្ញុំ! បើអ្នកបាន «ជាប់ឆ្កាងជាមួយព្រះគ្រិស្ដ» នោះអ្នកអាចឈរជាមួយខ្ញុំ និងលោកបណ្ឌិតខាហ្គិនដោយឆ្លងកាត់គ្រាដែលមនុស្សបោះបង់ចោលព្រះដូច សព្វថ្ងៃនេះ(២ថែស្សាឡូនីច ២:៣) ហើយអ្នកនឹងក្លាយជាទុក្ខរបុគ្គលដ៏ពេញដោយសិរីល្អ ឬយ៉ាងហោច ណាស់ជាអ្នកសារភាពដ៏ពេញដោយសិរីល្អ ដូចលោកគ្រូគង្វាលវើមប្រែន! «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»(កាឡាទី ២:២០)។ ក្នុងសៀវភៅរបស់លោកបណ្ឌិត ធីម៉ូថេ លីនចំណងជើងថា នគររបស់ព្រះ គាត់បានប្រាប់ថា «សព្វថ្ងៃនេះ សមាជិកក្រុមជំនុំជាច្រើនមិនអាចលឺសំលេងរបស់ព្រះបានទេដោយសារគេស្រឡាញ់ខ្លួនឯង លើសជាងអ្វីទាំងអស់។ ចិត្ដរបស់គេបានរឹង ដូច្នេះហើយគេរៀនបានតិចតួចពីអ្វីដែលគេលឺ។ ពួកគេជាច្រើន គិតថា គេដឹងពីអ្វីទាំងអស់ តាមពិតគេល្ងង់ល្ងើពីសេចក្ដីពិតមូលដ្ឋានជាច្រើន។ ពួកគេជាច្រើនសូម្បីតែមិន អាចប្រាប់អ្នកពីគោលបំណងក្នុងជីវិតរបស់គេ!» លោកបណ្ឌិត ថូសើរបានប្រាប់ឧទាហរណ៍។ សួរនិស្សិតសាកលវិទ្យាល័យវ័យក្មេងម្នាក់ «លោកប៉ប ហេតុអ្វីអ្នកនៅទីនេះ?» គ្រីស្ទានម្នាក់អាចនិយាយថា គោលបំណងរបស់គេគឺការទៅស្ថានសួគ៌។ តែលោកបណ្ឌិត លីន បានប្រាប់សារឡើងវិញថា គ្មានខគម្ពីរណាមួយដែលប្រាប់ថា ការទៅស្ថានសួគ៌គឺជាគោលបំណងក្នុងជីវិត របស់អ្នក! ដើម្បីបង្ហាញអ្នកពីគោលបំណងរបស់អ្នកគួរជាអ្វី សូមមើលទៅ២ធីម៉ូថេ ២:១២។ សូមអានខ១២ ពាក់កណ្ដាលមុនដំបូង «បើយើងរងទុក្ខ នោះយើងនឹងសោរាជ្យជាមួយទ្រង់...» «រងទុក្ខ»មានន័យថា «ទ្រាំទ្រ»។ វិវរណះ ២០:៦ប្រាប់ថា « អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ»។ ពាក្យ «រងទុក្ខ»មានន័យថា «ទ្រាំទ្រ»។ បរិបទនៃ២ធីម៉ូថេ ២:១២បានប្រាប់ក្នុង២ធីម៉ូថេ ២:១-១១។ គម្ពីរស្កោហ្វៀលកត់សំគាល់ពីខ១ដោយត្រឹម ត្រូវថា «ផ្លូវរបស់ទាហានល្អគឺនៅគ្រាដែលមនុស្សបោះបង់ចោលព្រះ»។ ការសោយរាជ្យជាមួយព្រះគ្រិស្ដត្រូវ បានបង្ហាញយ៉ាងច្បាស់ក្នុងរឿងប្រៀបធៀបនៃប្រាក់១០ដួងក្នុងលូកា ១៩:១១-២៧។ អ្នកណាដែលត្រៀម ខ្លួនសោយរាជ្យជាមួយព្រះគ្រិស្ដនឹងបាន «ត្រួតត្រាលើទីក្រុងចំនួន១០»(ខ១៧) ឬ «ត្រួតត្រាលើទីក្រុងចំ នួន៥»(ខ១៩)។ លោកលីនបានប្រាប់ថា នេះគឺត្រឹមត្រូវណាស់។ អ្នកណាដែលទ្រាំទ្រក្នុងជីវិតនេះនឹង សោយរាជ្យជាមួយព្រះគ្រិស្ដក្នុងនគររបស់ទ្រង់! ពាក្យ «រងទុក្ខ»មានន័យថា «ទ្រាំទ្រ»។ ដូច្នេះតើយើងត្រូវទ្រាំទ្រពីអ្វី? យើងទ្រាំទ្រកុំឲ្យស្រឡាញ់លោកីយ «កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ១៦ ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ ១៧ ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»(១យ៉ូហាន ២:១៥-១៧)។ យើងទ្រាំទ្រដោយមិនចាកចេញពីការបាក់បែកក្រុមជំនុំ «គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ»(១យ៉ូហាន ២:១៥-១៧)។ យើងទ្រាំទ្រដោយបដិសេធមិនធ្វើតាមគ្រូក្លែងក្លាយ «ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយ៍នេះហើយ»(១យ៉ូហាន ៤:១)។ យើងទ្រាំទ្រដោយធ្វើអ្វីដែលគាប់ព្រះហឬទ័យដល់ព្រះ «ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ»(១យ៉ូហាន ៣:២២)។ យើងទ្រាំទ្រដោយកាន់តាមបញ្ញត្ដរបស់ព្រះ «ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ ២៣ ឯបញ្ញត្តទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ»(១យ៉ូហាន ៣:២២,២៣)។ យើងទ្រាំទ្រដោយសារការចុះចូលតាមគ្រូរបស់យើង «ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្តីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ»(ហេព្រើរ ១៣:៧,១៧)។ យើងទ្រាំទ្រដោយ «ធ្វើការងាររបស់ព្រះឲ្យបរិបូរ» ខ្ជាប់ខ្ជួន! «បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»(១កូរិនថូស ១៥:៥៨)។ ដោយសារសារការទ្រាំទ្ររឿងទាំងនេះ ព្រះបង្ហាត់បង្រៀនយើងឲ្យធ្វើជាសិស្ស ដែលនឹងសោយរាជ្យជាមួយ ព្រះគ្រិស្ដក្នុងនគររបស់ទ្រង់ដែលនឹងមកដល់។ «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ... អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ»(វិវរណះ ៣:២១,២២)។ លោកគ្រូគង្វាល វ៉ាង មីង ដៅ(១៩០០-១៩៩១)បានចំនាយពេល២២ឆ្នាំក្នុងគុកនៅប្រទេសចិន ដោយសារជំនឿរបស់គាត់។ គាត់ប្រាប់ថា «អ្នកខ្លះបានសួរខ្ញុំពីផ្លូវដែលក្រុមជំនុំគួរដើរសព្វថ្ងៃនេះ។ ខ្ញុំឆ្លើយភ្លាមៗថា ផ្លូវ របស់ពួកសាវក...ស្មោះត្រង់រហូតដល់ស្លាប់»។ គាត់បានអធិប្បាយនៅកម្ម វិធីបុណ្យសពសម្រាប់លោកបណ្ឌិត យ៉ូហាន សាំង។ គាត់បានបាត់បង់ ធ្មេញទាំងអស់របស់គាត់ ត្រចៀក និងកែវភ្នែកខណះដែលនៅក្នុងគុក។ បន្ទាប់ពីគាត់ចេញពីគុកមក គាត់និងប្រពន្ធរបស់គាត់បានបង្រៀនក្រុម គ្រីស្ទានជាច្រើនក្នុងផ្ទះល្វែងរបស់ពួកគេ រហូតដល់គាត់បានស្លាប់ក្នុងឆ្នាំ ១៩៩១។ សូមក្រោកឈរ ហើយច្រៀងបទចម្រៀងរបស់យើង ខ្ញុំជាទាហាននៃឈើឆ្កាង ជាអ្នកដើរតាមកូនចៀម
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក |