ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ «ថ្នាក់ខ្ពស់ជាង»
(ដោយលោកជ៉ោនសាន់ អូតម៉ែន ជេអោ ១៨៥៦-១៩២៦)។
តើជំងឺកូរ៉ូណាគួរតែបញ្ឃប់យើងឬទេ?SHALL THE CORONAVIRUS STOP US? ដោយលោកបណ្ឌិត |
សូមបើកទៅគម្ពីរលូកា ២១:៨-១១ «ទ្រង់មានព្រះបន្ទូលថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង និងចលាចល នោះកុំឲ្យភ័យស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែមកជាមុន តែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម៉្លេះទេ។ ទ្រង់ក៏មានព្រះបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសំគាល់យ៉ាងធំពីលើមេឃផង»(លូកា ២១:៨-១១)។ ឥឡូវនេះសូមបើកទៅគម្ពីរ ២៤:៤-៨ (ទំព័រ ១០៣៣) «ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង អ្នករាល់គ្នានឹងឮនិយាយពីចំបាំង និងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនិងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ»(ម៉ាថាយ ២៤: ៤-៨)។ ខ្ញុំចង់ឲ្យអ្នកកត់សំគាល់លើពាក្យ «ជំងឺអាសន្នរោគ»។ បន្ទប់មកសូមកត់សំគាល់ម៉ាថាយ ២៤:៨ «តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ»។ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + ឥឡូវនេះពាក្យ «អាសន្នរោគ»គឺសំខាន់ វាជាពាក្យឡូអីមូអី(loimoi )តាមភាសាក្រេក។ ការពន្យល់ព្រះគម្ពីររបស់លោកអាងហ្គឺប្រាប់ថា ពាក្យនេះជាពាក្យ «រោគគារ»។ ព្រះយេស៊ូវបានប្រាប់ជាមុនពីជំ ងឺអេអាយដីអែស។ ពាក្យនេះក៏និយាយពីការរាតត្បាតនៃជំងឺកូរ៉ូណាផងដែរ។ សូមសំគាល់ពីអ្វីដែលព្រះយេ ស៊ូវបានប្រាប់អំពីជំងឺអាសន្នរោគទាំងនេះក្នុងខ៨ «តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ»។ តាមភា សាក្រេកគឺ «ដើមចមនៃការឈឺចុកចាប់» MacArthur ។ បើនិយាយពីសព្វថ្ងៃនេះ លោកជេ អឹន ដ៉ាបាយប្រាប់ថា «នឹងមានក្រុមជំនុំក្លែងក្លាយ អំណត់អត់ ជំងឺអាសន្នរោគ រញ្ជួយដី»។ វច្ជុនានុក្រមវ៉ានអេស្ប៉ូសីថោរីកំណត់និយមន័យពាក្យ ជំងឺអាសន្នរោគថា «ជំងឺ ឆ្លងផ្សេងដែលនាំឲ្យស្លាប់ វាត្រូវបានប្រើជាទំរង់ពាក់ហុវច្ជនះក្នុងលូកា ២១:១១»។ ឥឡូវពិចារណាអំពីរបៀបដែលមនុស្សនឹង «ធ្វើចំពោះក្រុមជំនុំ» បន្ទាប់ពីរោគរាតត្បាតកូវិត។ របាយការណ៍មួយនៅលើគេហទំព័រ onenewsnow.com (ថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២០) មានចំណងជើងថា «តើប្រជាជននឹងធ្វើយ៉ាងដូចម្តេចចំពោះក្រុមជំនុំ» បន្ទាប់ពីមានវិបត្តិកូវីដ? វានិយាយថាមនុស្សជាច្រើនចូលរួមការថ្វាយបង្គំព្រះតាមអ៊ិនធឺណែត។ វាប្រាប់ថា «ជីវិតក្រុមជំនុំបន្ទាប់ពីជំងឺរាតត្បាតអាចមើលទៅខុសគ្នាឆ្ងាយពីពេលមុនឆ្ងាយណាស់» ។ ទាំងនិយាយថា «៤២%នឹងអាក្រក់ជាងមុនពេលមានជំងឺរាតត្បាត» ។ «ការថប់បារម្ភត្រូវបានរកឃើញក្នុងចំណោមអ្នកដឹកនាំក្រុមជំនុំដែលមានការភ័យខ្លាចអំពី អ្វីដែលពួកគេនឹងប្រឈមមុខនៅពេលដែលការជាប់គាំងត្រូវបានបញ្ចប់»។ «ដោយមានចំនួនច្រើននៃអ្នកទៅព្រះវិហារដែលចូលរួមព្រះវិហារធំៗ មានកំរិតនៃការព្រួយបារម្ភក្នុងចំណោមអ្នកដឹកនាំក្រុមជំនុំនៅទូទាំងអាមេរិក។ «ក្នុងនាមជាអ្នកវិទ្យាសាស្ត្រដែលឥរិយាបទ យើងជឿថា ជំនួសឱ្យការរៀបចំគម្រោង នោះមានគ្រូគង្វាលជាច្រើនមានការព្រួយបារម្ភ» ។ វប្បធម៌បានបង្រៀនមនុស្សឲ្យរំពឹងថាអ្វីៗនឹងមានតាមតម្រូវការ»។ ក្រោយពីចំណាយពេលបំរើព្រះអស់រយះពេល៦២ឆ្នាំ ខ្ញុំជឿថា ការភ័យខ្លាចទាំងនេះគឺជាគ្រឹះល្អ។ ខ្ញុំគិតថា នេះអាចផ្នែកល្អនៃទំនាយចុងក្រោយបង្អស់ដែលគម្ពីរ២ថែស្សាឡូនីច ២:៣ប្រាប់ «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន»(ការបោះបង់ចោលព្រះ)។ លោកបណ្ឌិត ម៉ែរីលអែស្វ អាំងហ្គឺប្រសាសន៍ថា «ការលំអៀងនៃការរាថយ ផ្ដល់ផ្លូវនៃការរាថយ តាមរយះការបោះបង់ចោលចោលជំនឿក្នុងនគររបស់ព្រះគ្រីស្ទ»ការសិក្សាពីអារក្សតាមបទគម្ពីរ ទំព័រ២០៧។ តើយើងអាចធ្វើជាគ្រីស្ទានពិតប្រាកដឬទេ បើយើងឈប់ធ្វើតាមខគម្ពីរដ៏សំខាន់នេះ? «ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»(ហេព្រើរ ១០:២៥)។ លោកបណ្ឌិត គ្រីសវែលពន្យល់ពីខគម្ពីរនេះថា «អ្នកនិពន្ធគម្ពីរហេព្រើរអះអាងថា ការប្រជុំគ្នាត្រូវតែកើន ឡើង ដរាបដល់ថ្ងៃនៃព្រះគ្រិស្ដជិតដល់ហើយ...សារះសំខាន់នៃក្រុមជំនុំតាមតំបន់ និងសារះសំខាន់នៃគ្រី ស្ទានទាំងអស់ត្រូវតែស្មោះត្រង់នឹងសមាគមន៍តាមតំបន់»(The Criswell Study Bible; សំគាល់ពីហេព្រើរ ១០:២៥)។ ខ្ញុំជឿថា ពាក្យទាំងនេះកាន់តែមានន័យខ្លាំងនៅសព្វថ្ងៃនេះ កាលយើងឃើញថា ព្រះគ្រិស្ដជិត យាងមកហើយ។ គ្រូផ្សាយដំណឹងល្អសម័យនេះមិនធ្វើតាមខគម្ពីរនេះទេ។ វានឹងត្រូវគេបដិសេធច្រើនថែម ទៀត កាលយើងឆ្ពោះទៅរកគ្រាវេទនាដ៏ធំ។ សាតាំងដឹងថា វាត្រូវតែបំបែកគ្រីស្ទានចេញពីក្រុមជំនុំតាមតំបន់ ដើម្បីឲ្យពួកគេខ្សោយៗទៅ ដូច្នេះនៅចុងបំផុត គេនឹងចុះចូលចំពោះអាទទឹងនឹងព្រះគ្រិស្ដ។ ខ្ញុំពិបាកចិត្ដណាស់ដែលមនុស្សដូចលោកដាវីឌ យេរេមាមិនសង្កត់ធ្ងន់លើវត្ដមានទៀងទាត់នៅ ក្រុមជំនុំតាមតំបន់របស់គេ។ លោកបណ្ឌិត យេរេមាបរាជ័យដើម្បីប្រាប់សមាជិករបស់គាត់ពីរបៀបដើម្បីរៀប ចំខ្លួនសម្រាប់គ្រាវេទនាដ៏ធំ។ សូមបើកទៅម៉ាថាយ ២៤:៦-៨ (ទំព័រ ១០៣៣)។ «អ្នករាល់គ្នានឹងឮនិយាយពីចំបាំង និងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនិងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ»(ម៉ាថាយ ២៤: ៦-៨)។ «វាមិនទាន់ដល់ចុងបំផុតឡើយ» (២៤:៦)។ «ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនិងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ»(ម៉ាថាយ ២៤: ៧-៨)។ «តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ»(២៤:៨)។ ឥឡូវនេះខ្ញុំយល់ស្របជាមួយលោកបណ្ឌិត ជេ វើណោនម៉ាកជីដែឡថា ២៤:៩គឺជាការចាប់ផ្ដើម គ្រាវេទនាដ៏ធំ។ លោកបណ្ឌិត អេ ថូសើរប្រាប់ថា «ច្បាស់ណាស់ ពេលវេលាកាន់តែអាក្រក់ទៅ ហើយថ្ងៃកាន់តែរសាយទៅ តែ គ្រិស្ទានពិតប្រាកដមិនភ្ញាក់ដឹងខ្លួន។ ទ្រង់បានព្រមានទុកជាមុនពីគ្រាទាំង នេះ ទាំងបានប្រាប់ជាមុនរួចហើយ»( Of God and Men ទំព័រ ១៣១)។ សូមក្រោកឈរឡើងកាលខ្ញុំអានម៉ាថាយ ២៤:៧-១៤ ទំព័រ១០៣៣ «ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនិងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ ៨ តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ ៩ គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ១០ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក ១១ ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ ១២ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ ១៣ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ១៤ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:៧-១៤)។ ឥឡូវនេះខ្ញុំត្រូវតែប្រាប់ថា ខ្ញុំឈប់ជឿលើគ្រាលើកឡើងមុនគ្រាវេទនាទៀត។ ខ្ញុំមកជឿថា គ្រា លើកឡើងកើតឡើងមុនពេលសេចក្ដីក្រោធរបស់ព្រះមកដល់។ ដូច្នេះជាទូទៅ ខ្ញុំជឿលើការលើកឡើងមុន សេចក្ដីក្រោធរបស់ព្រះ ដូចលោកម៉ាវីន រូសែនថាលប្រាប់ក្នុងសៀវភៅរបស់គាត់ ការលើកពួកជំនុំឡើងមុន សេចក្ដីក្រោធរបស់ព្រះ (Thomas Nelson Publications, 1990)។ សូមកុំថ្កោលទោសសៀវភៅរបស់ លោករូសែនថាលអីទាល់តែអ្នកអានវាជាមុនដំបូង។ លោកម៉ាវិន រូសែនថាលជាអ្នកជឿម៉ាមុតមាំលើគ្រាលើកឡើងមុនគ្រាវេទនា ដូចខ្ញុំដែរ។ គាត់ បង្រៀនក្នុងសៀវភៅរបស់គាត់ថា គ្រាលើកឡើងនឹងមិនកើតឡើងឡើយទាល់តែមុនចាននៃការជំនុំជំរះនៃវិវរ ណះជំពូក១៦។ ដូច្នេះខ្ញុំជឿលើការលើកឡើង តែខ្ញុំមិនជឿថា វានឹងកើតឡើងទាល់តែមុនចាននៃការជំនុំជំ រះក្នុងវិវរណះ១៦។ នេះមិនមែនជាលទ្ធិខុសឆ្គងឡើយ តែវាជាអ្វីដែលព្រះគម្ពីរប្រាប់ជាមុន។ គ្រូអធិប្បាយ ជនជាតិចិនដ៏ល្បីឈ្មោះយ៉ូហាន សាំងជឿលើរឿងនេះ។ លោកបណ្ឌិត ធីម៉ូថេ លីន ជាអ្នកណែនាំ និងជាគ្រូ គង្វាលរបស់ខ្ញុំសម្រាប់រយះពេល២៤ឆ្នាំក៏ជឿដែរ។ លោកបណ្ឌិត គ្រិស្ដូហ្វើ អឹល ខាហ្គិនក៏ជឿដែរ។ តើលោករូថែនថាលត្រូវអត់? ខ្ញុំគិតថា គាត់ជិតត្រូវណាស់។ មុនពេលអ្នកបដិសេធគាត់ អ្នកគួរតែ អាន និងសិក្សាជំពូក១៦នៃសៀវភៅរបស់គាត់ «ការមកដល់ និងចុងបញ្ចប់»។ គោលបំណងក្នុងសេចក្ដីអធិប្បាយគឺដើម្បីបង្ហាញថា បើយើងដែលជា«គ្រីស្ទាន»មិនអាចឈរនៅក្រោមជំងឺអាសន្នរោគមុនគ្រាវេទនា តើយើងអាចឈរនៅអំឡុងគ្រាវេទនាបានយ៉ាងដូចម្ដេច? «ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ។ ២២ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង»(ម៉ាថាយ ២៤:២១,២២)។ ខគម្ពីរទាំងនេះបង្ហាញពី «គ្រាវេទនា»។ លោកបណ្ឌិត ជេ វើណោន ម៉ាកជីប្រាប់ថា «យើងឃើញក្នុងវិវរណះ ថា នៅគ្រាវេទនា មានមនុស្ស១ភាគ៣លើផែនដីដែលត្រូវបានបំផ្លាញ ទាំងសំឡាប់មនុស្សផែ្នកធំ។ មាន មានពេលមួយដែលថា វាហាក់ដូចជានិយាយពន្លើសពេក។ ទោះបីជាយ៉ាងណាក៏ដោយ សាសន៍ជាច្រើនលើ ផែនដីមានអាវុធនុយក្លែអ៊ែ ដែលអាចបំផ្លាញមនុស្សលើផែនដី វាមិនឈប់និយាយពន្លើស»(Thru the Bible; សំគាល់ពីម៉ាថាយ ២៤:២២)។ ព្រះយេស៊ូវមានបន្ទូលថា «ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ)(ម៉ាថាយ ២៤:១៥ ទំព័រ១០៣៣)។ លោកម៉ាកជីបា្រប់ថា «ព្រះអម្ចាស់របស់យើងសំដៅលើរូបភាពនៃ អាទទឹងនឹងព្រះគ្រិស្ដ(សូមមើលដានីយ៉ែល ១២:១១) ដែលនឹងកសាងព្រះវិហារឡើងវិញ»។ «ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ។ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង»(ម៉ាថាយ ២៤:២១,២២)។ លោកបណ្ឌិត ម៉ាកជីប្រសាសន៍ថា «ព្រះនឹងមិនអនុញ្ញាត្ដឲ្យមនុស្សសំឡាប់ខ្លួនឯងឡើយ។ នោះគឺជាមូល ហេតុដែលនេះជាពេលខ្លីណាស់»(McGee, ibid សំគាល់ពីម៉ាថាយ ២៤:២២)។ សូមសំគាល់ផងដែរថា «ពួករើសតាំង»នឹងនៅតែនៅទីនេះ ដូចលោកម៉ាវិន ជេរូសែនថាលប្រាប់ក្នុងសៀវភៅរបស់គាត់ សេចក្ដីក្រោធមុនការលើកឡើងរបស់ពួកជំនុំ។ ឥឡូវនេះសូមបើកទៅ២ថែស្សាឡូនីច ២:៣ ទំព័រ ១២៧២ «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស»(២ថែស្សាឡូនីច ២:៣ ទំព័រ ១២៧២)។ «ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុន»(ការបកប្រែសម័យថ្មី)។ នៅក្នុងគ្រាទាំងនេះ មានគ្រូអធិប្បាយជាច្រើនបោះបង់ចោលព្រះ ដូចលោកគ្រែថូន និងវាល់ដ្រីប កុំគិតអំពីការព្រមានក្នុង១ធីម៉ូថេ ៤:១,២ សូមបើកទៅ១ធីម៉ូថេ ៤:១,២(ទំព័រ ១២៧៦)។ «តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក»(១ធីម៉ូថេ ៤:១, ២)។ ដ្បិតគេបានភ្លេចពីពាក្យទំនាយនេះ គេយកចិត្ដទុកដាក់ចំពោះ «វិញ្ញាណបញ្ជោត និងការបង្រៀនរបស់ពួក អារក្ស ដោយសារពុតមាយារបស់ពួកអ្នកដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្ដរលាក»។ នោះគឺជា មូលហេតុដូចពួកគេបាក់បែកក្រុមជំនុំ។ ហេតុអ្វី? ដោយសារគេខ្វាក់ «ដោយយកចិត្ដទុកដាក់ទៅនឹងការ បង្រៀនរបស់ពួកអារក្ស» នោះជាមូលហេតុ! នេះជាចរិតលក្ខណះជាច្រើនរបស់ «អ្នកដឹកនាំ»ដែលបាក់បែកក្រុមជំនុំ។ លោកបណ្ឌិត រោយ ប្រែនសាន់បានប្រាប់ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា ការបែកបាក់ក្រុមជំនុំ (ទំព័រ ២៩-៣១)។ 1. គេជាអ្នកអហង្ការនិយម។ គេមិនស្ម័គ្រចិត្ដសារភាពថា អ្នកផ្សេង សូម្បីតែគ្រូគង្វាលមានប្រាជ្ញាជាងគេ។ 2. គេអាត្មានិយម។ គេរកប្រយោជន៍ផ្ទាល់ខ្លួន មិនថាតើអ្នកផ្សេង ឬអ្វីមួយរងទុក្ខក៏ដោយ 3. គេនឹងមិនសារភាពនៅពេលគេធ្វើខុស។ សញ្ញា១ទៀតពីអ្នកអហង្ការនិយម។ 4. គេស្រេកឃ្លានចង់បានការទទួលស្គាល់ និងកេរ្ដ៍ឈ្មោះ 5. គេមិនគោរពអាជ្ញាធរ។ គ្មានការបង្រៀនណាដែលច្បាស់ជាងអាជ្ញាធរនៃគ្រូគង្វាល និងការទូន្មានដើម្បីធ្វើតាមគាត់។ គេនិយាយថា គេស្មោះត្រង់នឹងព្រះគ្រិស្ដ។ គេនិយាយថា គ្រូគង្វាលជាជនផ្ដាច់ការ។ 6. គេជាពួកបញ្ជោត។ គេធ្វើពុតដូចបារម្ភចំពោះក្រុមជំនុំ តែគេពិតជាបារម្ភចំពោះអំណាច និងតំណែងរបស់គេ។ 7. គេនិយាយពាក្យមិនសម។ «ខ្ញុំស្រឡាញ់លោកគ្រូគង្វាល តែ...» បន្ទាប់មកគេវាយប្រហារគ្រូគង្វាល។ 8. គេដកស្រង់ខុសពីសំដីរបស់គ្រូគង្វាល ឬក៏ធ្វើតាមការជំរុញខុសឆ្គងតាមពាក្យរបស់គេ។ 9. គេធ្វើតាមការជំរុញខុសឆ្គងចំពោះអ្វីៗដែលគ្រូគង្វាលធ្វើ។ 10. គេនឹងមិនទទួលការបង្រៀន។ គេ «បិទចិត្ដ»ពីអ្វីដែលព្រះគម្ពីរប្រាប់។ 11. គេគាំទ្របុព្វហេតុរបស់អ្នកដទៃដោយរអ៊ូទាស់នឹងគ្រូគង្វាល។ ដូច្នេះគេហៅសម្ព័ន្ធមិត្រថ្មីដើម្បីឲ្យក្រុមជំនុំបាក់បែក។ ចរិតលក្ខណះទាំងអស់នេះបានលេចឃើញនៅពេលមានការបាក់បែករបស់លោកគ្រេនថូន និងវាល់ដ្រីប។ ខ្ញុំមិនអាចឈរអធិប្បាយបានទៀតឡើយ។ នេះធ្វើឲ្យលោកគ្រេនថូនហ៊ាន គាត់ជាមនុស្សទុយមុយ ជាង តែគាត់ខឹងនឹងខ្ញុំដោយសារខ្ញុំមិនឲ្យគាត់ធ្វើជាគ្រូអធិប្បាយចម្បង។ គាត់និយាយម្ដងហើយម្ដងទៀតថា គាត់អន់ចិត្ដ។ គាត់សូម្បីតែបានសរសេរប្រាប់លោកបណ្ឌិត ខាហ្គិនថា គាត់មិនចាំបាច់អធិប្បាយដើម្បីផ្គាប់ ចិត្ដគេឡើយ។ ខ្ញុំមិនឲ្យគាត់អធិប្បាយដោយសារគាត់មិនមានអំណោយទានអធិប្បាយ។ គាត់ប្រាប់ខ្ញុំថា គាត់យល់ស្របជាមួយខ្ញុំ។ តែគាត់កុហកនៅពេលគាត់ប្រាប់ដូច្នេះ។ គេដូចបុរសវ័យក្មេងជាច្រើនទៀតដែរ គាត់មានទំនាក់ទំនងអាក្រក់ជាមួយឪពុករបស់គេ។ ដូច្នេះនៅពេលខ្ញុំឈឺ គាត់យកការបះបោរទាស់នឹងឪពុក គាតមកលើខ្ញុំ។ តែគាត់បានធ្វើដោយស្ងាត់ៗ។ ផ្ទុយពីការនិយាយជាមួយខ្ញុំ គាត់ចាប់ផ្ដើមប្រជុំគ្នាស្ងាត់ជា មួយគ្រូអធិប្បាយម្នាក់ទៀត លោកយ៉ូហាន វាល់ដ្រីប។ ខ្ញុំមិនដឹងពីការប្រជុំរបស់គេឡើយ។ លោកវាល់ដ្រីប បានក្លាយជាសម្ព័ន្ធមិត្ររបស់គាត់ក្នុងការប្រជុំសំងាត់នោះ។ បន្ទាប់មកលោកគ្រេនថូនបានចាប់ផ្ដើមឲ្យអ្នកផ្សេងទៀតក្នុងក្រុមជំនុំដឹងថា គាត់មិនយល់ស្រប ជាមួយខ្ញុំ។ តែគាត់មិនដែលប្រាប់ខ្ញុំម្ដងឡើយអំពីការមិនយល់ស្របរបស់គាត់។ មកដល់ពេលខ្ញុំដឹងអំពីការ បះបោររបស់គាត់ នោះវាយឺតពេលហើយ។ គាត់បានយកមនុស្សវ័យក្មេងរបស់យើង២ភាគ៣ ហើយចាប់ ផ្ដើម«ក្រុមជំនុំ»ផ្ទាល់ខ្លួនរបស់គាត់ជាមួយពួកគេ។ យើងនៅសល់មនុស្សស្មោះត្រង់ត្រឹមតែ៣៥នាក់។ មកដោយពេលបាក់បែក ខ្ញុំជិតអាយុ៨០ឆ្នាំហើយ ខ្ញុំធ្លាក់ខ្លួនឈឺ។ ខ្ញុំធ្លាប់មានគ្រាដូចនេះពីមុនដែរ ខ្ញុំដឹងថា ព្រះនឹងគង់នៅជាមួយខ្ញុំ ដូច្នេះខ្ញុំមិនបារម្ភច្រើនឡើយ។ គ្រូជំនួយម្នាក់បានព្យាយាមឈ្លោះជាមួយខ្ញុំ។ គ្រូជំនួយម្នាក់ទៀតដាក់រូបភាពអាសអាភាសពីគាត់ និងស្រ្ដីម្នាក់លើគេហទំព័ររបស់គាត់។ អ្នកដឹកនាំម្នាក់ទៀតប្រាប់ថា ខ្ញុំឆ្កួតនឹងទាស់ពួកស្បែកខ្មៅក្នុងក្រុមជំនុំ របស់យើង។ អ្នកដឹកនាំម្នាក់ទៀតរអ៊ូថា ខ្ញុំឈប់អធិប្បាយតាមដងផ្លូវដោយសាររងការវាយប្រហារដោយពួក LGBTQS ដែលមិនត្រូវបានជួយឡើយ។ នៅពេលការទាំងនេះកើតឡើង ខ្ញុំបានលាលែងពីតំណែងគ្រូគង្វាល ហើយលោកបណ្ឌិត ខាហ្គិន ត្រូវបានតែងតាំងជាគ្រូគង្វាល។ កូនប្រុសរបស់គាត់ដែលខ្ញុំកំពុងរៀបចំឲ្យធ្វើជាគ្រូគង្វាលបន្ទាប់បានចេញ ទៅ។ ទោះបីជាយ៉ាងណាក្ដី ខ្ញុំចាត់ទុកគាត់ជាមិត្ដភកិ្ដជិតស្និតរបស់ខ្ញុំ។ ក្រោយមកជំងឺកូរ៉ូណាបានវាយប្រហារ! ដូច្នេះយើងបានរើចេញពីអាគារក្រុមជំនុំចាស់ ហើយចាប់ ផ្ដើមប្រជុំនៅតាមផ្ទះជាមួយខ្ញុំ ក្នុងនាមជាគ្រូគង្វាលអស់តំណែង ដោយអធិប្បាយតាមទូរទស្សន៍រាល់អាទិត្យ ក្នុងផ្ទះផ្សេងៗ។ យើងបានទិញអាគារក្រុមជំនុំថ្មីមួយនៅជាយទីក្រុងឡូសអង់ចាឡែស។ ខ្ញុំនឹងបង្រៀនបុរសជន ជាតិវ័យក្មេងម្នាក់ឲ្យគ្រប់គ្រងនៅពេលខ្ញុំឈប់អធិប្បាយទៀត។ គេបានរិះគន់ខ្ញុំដោយសារខ្ញុំអធិប្បាយពីពួកអារក្ស និងការបែកបាក់ក្រុមជំនុំ តែខ្ញុំមានអ្នកស្ដាប់ជា ច្រើនដែលជាគ្រូអធិប្បាយនៅប្រទេសលោកតតីលោក ដែលអានមេរៀនខ្ញុំក្នុងភាសាចំនួន៤៣នៅពាសពេ ញប្រទេសតតីលោក។ តាំងពីក្រុមជំនុំបាក់បែកក្នុង «ប្រទេសតតីលោក» ក៏ដូចជាក្នុងប្រទេសអាមេរិកដែរ ខ្ញុំមានអារម្មណ៍ថា មេរៀនទាំងនេះនឹងជួយពួកគេផងដែរ។ ខ្ញុំមានអារម្មណ៍ថា ព្រះចង់ឲ្យខ្ញុំបង្រៀនប្រធាន បទនេះ កាលយើងចាប់ផ្ដើមក្រុមជំនុំចិនថ្មីមួយ។ ខ្ញុំដឹងគុណព្រះខ្លាំងណាស់ដែលបានត្រាស់ហៅខ្ញុំឲ្យធ្វើជាបេសកជនចំពោះជនជាតិចិននៅពេលខ្ញុំ មានអាយុ១៩ឆ្នាំ។ រយះពេល៦០ឆ្នាំក្រោយមក ខ្ញុំនៅតែធ្វើតាមការត្រាស់ហៅរបស់ព្រះ។ ដោយសារព្រះ គុណរបស់ព្រះ ខ្ញុំនៅតែជាបេសកជន។ ច្រើនឆ្នាំមុនខ្ញុំបានបោះបង់គំនិតដើម្បីធ្វើអ្វីផ្សេង! នេះគឺជាកំណាព្យ ដែលលោកយ៉ូហាន វែស្លេបានដកស្រង់ក្នុងសៀវភៅរបស់គាត់ រុងរឿងបន្ដិច យោលបន្ដិច ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំជាច្រើន«តាំងពីដើមមក»ក្នុងរយះពេលអធិប្បាយ៦២ឆ្នាំ។ ខ្ញុំច្បាស់ថា ព្រះនឹងជួយលោក ខាហ្គិន និងខ្ញុំចាប់ផ្ដើមម្ដងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វានឹងមិនស្រួលនោះទេ។ ដោយសារព្រះគុណព្រះ យើងនឹងចាប់ផ្ដើម ក្រុមជំនុំថ្មីនេះនៅកណ្ដាលលទ្ធិអត្ដកុលសនិយមនៃការផ្សាយដំណឹងល្អថ្មីនៅគ្រាចុងក្រោយបង្អស់។ វានឹង ទាមទារអ្នកឲ្យធ្វើឲ្យកាន់តាមច្បាប់បុរាណដ៏ពិបាក។ វានឹងទាមទារអ្នកឲ្យពិបាកបន្ដិចដែរ ដូចជាជំងឺកូរ៉ូណា នឹងបញ្ឃប់អ្នកពីអ្វីដែលព្រះចង់ឲ្យអ្នកធ្វើសម្រាប់ព្រះគ្រិស្ដ ដូចលោកបណ្ឌិត ធីម៉ូថេ លីន និងលោកគ្រូ គង្វាលរិឆាត វើមប្រែន។ សូមចាំថា «យើងត្រូវតែរងទុក្ខដើម្បីចូលក្នុងនគរព្រះ»(កិច្ចការ ១៤:២២ ទំព័រ ១១៦៩)។ ខ្ញុំខំប្រឹងឡើងដល់ថ្នាក់ខ្ពស់ជាង ដ្បិតនៅថ្នាក់ទាបនាំឲ្យខ្ញុំរាង
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក |