Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ទំនាយនៅក្នុងព្រះគម្ពីរ១ផ្នែកតូចដែលត្រូវ
បាត់បានបំភ្លឺយើងសព្វថ្ងៃនេះ

A MISSING PIECE OF BIBLE PROPHECY
ILLUMINATED FOR US TODAY
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កញ្ញា ២២ ២០១៩
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 22, 2019

«តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ ...» (ដានីយ៉ែល ១២:៤, គម្ពីរស្កោហ្វៀលនៅទំព័រ ៩១៩)។

«ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ តែលោកតបថា ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្តីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត»(ដានីយ៉ែល ១២:៨,៩ ទំព័រ ៩២០)។


ហោរាដានីយ៉ែលមិនយល់លំអិតពី «គ្រាចុងក្រោយបង្អស់នោះទេ»។ ក្នុងខ៨ប្រាប់យើងយ៉ាង ច្បាស់ថា «ខ្ញុំបានលឺ តែមិនបានយល់សោះ»។ បន្ទាប់មកព្រះបានប្រាប់ដានីយ៉ែលថា «សេចក្ដីទាំងនេះត្រូវ បិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត» (ដានីយ៉ែល ១២:៩)។

ដានីយ៉ែលយល់ពាក្យនៃទំនាយនេះ ប៉ុន្តែគាត់មិនយល់ពីព្រឹត្តិការណ៍នៅគ្រាចុងក្រោយបំផុតបានកើតឡើងទេ។ «សេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត» (ដានីយ៉ែល ១២: ៩) ។ ព្រះបានបណ្ដាលឲ្យគាត់សរសេរពាក្យទាំងនេះ។ ប៉ុន្តែគាត់មិនត្រូវបានបំភ្លឺទាក់ទងនឹងអត្ថន័យរបស់វាទេ។ ការបំភ្លឺពាក្យនេះនឹងមិនកើតឡើងទេ«រហូតដល់គ្រាចុងបំផុត»។ ពេលយើងឈានដល់ចុងបញ្ចប់នៃគ្រាចុងក្រោយនេះ វានឹងមានការយល់ដឹងកាន់តែច្រើននៅក្នុងការព្យាករណ៍។

ខ្ញុំចាំច្បាស់នៅលើកដំបូងដែលខ្ញុំបានលឺអំពី «ការលើកឡើង » ។ គ្រូរបស់ខ្ញុំបានប្រាប់យើងថាគ្រាលើកឡើងនឹងកើតឡើងមុនគ្រារងទុក្ខវេទនា៧ឆ្នាំ។ ខ្ញុំបានសួរគាត់ថា តើកន្លែងក្នុងព្រះគម្ពីរដែលប្រាប់យើងពីគ្រាលើកឡើងដែលកើតឡើងមុនគ្រាវេទនា តែគាត់មិនអាចឆ្លើយខ្ញុំបានទេ។ ដូច្នេះខ្ញុំបានឆ្ងល់ជាច្រើនទសវត្សមកហើយអំពីការលើកឡើងទៅស្ថានសួគ៌នៅមុនគ្រាទុក្ខវេទនាប្រាំពីរឆ្នាំ។ បន្ទាប់មកខ្ញុំបានដឹងថា គ្រាលើកឡើងមុនគ្រាទុក្ខវេទនាដែលត្រូវបានបកស្រាយជាលើកដំបូងដដ៏ពេញនិយមដោយលោកជេ អឹន ដាប៊ី ហើយកាលដាប៊ីទទួលបានវាពីក្មេងស្រីអាយុដប់ប្រាំឆ្នាំម្នាក់ឈ្មោះម៉ាហ្គារ៉េតម៉ាក ដូណុលដែលគួរឲ្យស្រឡាញ់ដែលបាន «សុបិន» អំពីវា។ សម្រាប់ហេតុផលខ្លះ លោកជេ អិន អេដាប៊ីបានចាប់ផ្តើមប្រកាសវា។ ក្រោយមកវាត្រូវបានប្រកាសដោយលោកស៊ី អាយ ស្កោហ្វៀលនៅក្នុងព្រះគម្ពីរស្កោហ្វៀល។ នោះគឺជាជំហរដ៏ធំរបស់អ្នកផ្សាយដំណឹងល្អភាគច្រើននៅសម័យថ្មីនេះ។

បន្ទាប់មកលោកម៉ាវីន ជេ រូសែថាលបាននិពន្ធសៀវភៅមួយមានចំណងជើងថា សេចក្ដីក្រោធមុន គ្រាលើកឡើងនៃក្រុមជំនុំ (Thomas Nelson, 1990)។ ខណដែលខ្ញុំមិនយល់ស្របជាមួយអ្វីដែលគាត់ សរសេរទាំងស្រុងឡើយ ខ្ញុំគិតថា គាត់បើកទ្វារឲ្យខ្ញុំយល់ថែមទៀតពីពេលដែល «គ្រាលើកឡើង»នឹងកើត ឡើង។ សូមទិញសៀវភៅ ហើយអានវាដោយយកចិត្ដទុកដាក់មុនពេលអ្នករិះគន់គំនិតរបស់លោករូសែថាល គាត់បង្រៀនថា «គ្រាលើកឡើង»នឹងកើតឡើងនៅជិតចុងបញ្ចប់នៃគ្រាវេទនា គឺជារយះពេលខ្លីមុនពេល ព្រះចាក់សេចក្ដីក្រោធរបស់ទ្រង់ក្នុងការជំនុំជំរះដោយចាននៅគម្ពីរវិវរណះជំពូក១៦។ វាធ្វើឲ្យខ្ញុំយល់ច្រើន ជាងសុបិនរបស់ក្មេងស្រីនោះទៅទៀត។

ហេតុអ្វីបានជារឿងនេះសំខាន់? ខ្ញុំសូមប្រាប់អ្នកពីមូលហេតុ។ បើគ្រាលើកឡើងកើតឡើងមុន គ្រាវេទនា៧ឆ្នាំ អញ្ចឹងគ្រីស្ទានមិនចាំបាច់ធ្វើអ្វីឡើយ។ គ្រាន់តែទៅជាមួយហ្វូងមនុស្ស១ម៉ោងនៅព្រឹកថ្ងៃ អាទិត្យ។ អ្នកមិនចាំបាច់ទៅជួយមនុស្សឲ្យស្គាល់ព្រះឡើយ។ អ្នកមិនចាំបាច់ញែកខ្លួនពីអ្វីស្មោកគ្រោក ឡើង។ វាបង្កើតជាលទ្ធិអែនថីណោមៀន{ដែលបង្រៀនថា យើងបានសង្រ្គោះរូចហើយ ដូច្នេះយើងអាចធ្វើអ្វីបានតាមចិត្ដ}(សូមចុចទីនេះដើម្បីអានអំពីវា)។

ចំណងជើងនៃមេរៀននេះគឺនេះ «ទំនាយក្នុងព្រះគម្ពីរ១ផ្នែកតូចដែលត្រូវបាត់បានបំភ្លឺយើងសព្វ ថ្ងៃនេះ»។ តើអ្វីទៅជា «១ផ្នែកតូចដែលបាត់»? វាគឺជា «ការបោះបង់ចោលព្រះ»។ ខ្ញុំបានសិក្សាទំនាយ ក្នុងព្រះគម្ពីរច្រើនជាង៥០ឆ្នាំហើយ។ វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលដែលប្រធានបទដ៏សំខាន់ដូចជា «ការបោះបង់ចោលព្រះ» ត្រូវបានគេមិនយកចិត្តទុកដាក់នៅក្នុងសម័យកាលរបស់យើង។ ខ្ញុំមានសៀវភៅសំខាន់ៗចំនួន ៣នៅលើតុរបស់ខ្ញុំនៅលើតុដែលនិយាយពីចំនុចសំខាន់ៗនៃប្រធានបទនោះ។ វាត្រូវបានសរសេរដោយបុរសស្រឡាញ់ព្រះដែលយើងអាចទុកចិត្តបានចំពោះប្រធានបទសំខាន់នេះ។ ប៉ុន្ដែគ្មានផ្នែកណាមួយនៃជំពូកនោះមានផ្នែកមួយដែលប្រាប់អំពី«ការបោះបង់ចោលព្រះទេ»ហើយ«ការបោះបង់ចោលព្រះ»គឺជាចំណុចសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

សេចក្ដីអធិប្បាយរបស់យើងអាចមានលើទូរស័ព្ទដៃរបស់អ្នឥឡូវ
សូមទៅ WWW.SERMONSFORTHEWORLD.COM.
សូមចុចលើប៉ុតុងពណ៌បៃតងជាមួយពាក្យ «អែប»លើវា។
សូមធ្វើតាមការណែនាំបន្ទាប់មកទៀត
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

សូមបើកទៅ២ថែស្សាឡូនីច ២:៣ វានៅក្នុងគម្ពីរខីងជេមស៍

«កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស»(២ថែស្សាឡូនីច ២:៣ គម្ពីរស្កោហ្វៀលនៅទំព័រ ១២៧២)។

នេះជាអ្វីដែលគម្ពីរញ៉ូវ អាមេរិកាំង ស្ដែនដាតបកប្រែ

«កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស»(២ថែស្សាឡូនីច ២:៣

«ការបោះបង់ចោលព្រះ»បកប្រែជា «អូផូស្ដែសៀ»។ វាក៏អាចបកប្រែជា «សេចក្ដីក្បត់សាសនា»ក្នុងគម្ពីរខីងជេមស៍។

លោកបណ្ឌិត អេ ខ្រីសវែលរៀនបានសញ្ញាបត្រក្នុងភាសាក្រេកពីសាលាគម្ពីរសៅថើនបាទីស្ទនៅ ឡូអីសវីល ខែនថានខី។ គាត់តែងតែយកចិត្ដទុកដាក់ជាខ្លាំងចំពោះពាក្យតាមភាសាក្រេកក្នុងគម្ពីរសញ្ញាថ្មី។ គាត់ប្រាប់ថា «មុនថ្ងៃរបស់ព្រះអម្ចាស់ នឹងមានទីសំគាល់គឺថា អ្នកជឿនឹងក្បត់ព្រះ។ ការប្រើពាក្យនេះ បង្ហាញថា ប៉ុលបានដឹងក្នុងគំនិតយ៉ាងច្បាស់អំពីការបោះបង់ចោលព្រះ»។ ដោយសាររឿងនេះ យើងរៀន ពីចំណុច២សំខាន់ៗពី២ថែស្សាឡូនីច ២:៣


1. មុនថ្ងៃរបស់ព្រះអម្ចាស់ ការបោះបង់ចោលព្រះនឹងកើតឡើង

2. មុនថ្ងៃរបស់ព្រះអម្ចាស់ អាទទឹងនឹងព្រះគ្រិស្ដនឹង «សំដែងខ្លួន»។


រឿងទាំងពីរនេះនឹងកើតឡើងមុនថ្ងៃនៃព្រះអម្ចាស់ដែលជាគ្រាវេទនា និងពេលវេលានៃសេចក្តីក្រោធរបស់ព្រះនៅចុងក្រោយបំផុតនេះ។ ទ្រឹស្តីមុនគ្រារងទុក្ខវេទនាប្រាប់ថា មានគ្រីស្ទបរិស័ទទាំងអស់បានចេញទៅរួចហើយ។ នោះហើយជាមូលហេតុដែល«ការបោះបង់ចោលព្រះ»មិនត្រូវបានផ្សព្វផ្សាយដល់ពួកគ្រីស្ទានដែលផ្សាយដំណឹងល្អសព្វថ្ងៃនេះ ហើយនោះជាមូលហេតុដែលមិនមានផ្នែកខ្លះពី«ការបោះបង់ចោលព្រះ»នៅក្នុងសៀវភៅភាគច្រើនពីទំនាយព្រះគម្ពីរសព្វថ្ងៃនេះ!

ប៉ុន្តែប្រសិនបើម៉ាវីនរ៉ូសិនថេលនិយាយត្រូវមែន អញ្ចឹងមានន័យថាយើងកំពុងចាប់ផ្តើមនៃការបោះបង់ចោលព្រះឥឡូវនេះ! តើនេះមានឥទ្ធិពលយ៉ាងណាទៅលើគ្រិស្ដសាសនិកសព្វថ្ងៃនេះឬទេ? នៅក្នុង ប្រទេសតតីលោក» ពួកគេត្រូវបានគេបៀតបៀនជាខ្លាំងជាងពេលណាៗទាំងអស់។ ហើយនៅក្នុង« ប្រទេសលោកខាងលិច» យើងកំពុងតែរងការបំពានយ៉ាងខ្លាំងពីសាតាំងនិងបរិវាររបស់វា។ ហោរាដានីយ៉ែល បានប្រាប់ពីរឿងទាំងនេះ ប៉ុន្តែគាត់បាននិយាយថា «ខ្ញុំមិនយល់ទេ»។ បន្ទាប់មកព្រះទ្រង់មានបន្ទូលទៅកាន់ដានីយ៉ែលថា៖ «សេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត» (ដានីយ៉ែល ១២: ៨, ៩) ។

លោកយ៉ូហាន អែស ដីខើសាន់បានសរសេរសៀវភៅដ៏ល្អមួយមានចំណងជើងថា ការប្រគល់ឡើង វិញនៃការផ្សាយដំណឹងល្អដ៏អស្ចារ្យ (Baker Books, 2013)។ គាត់បានដកស្រង់ពីលោកហ្គេបី ឡោនស៍ ដែលប្រាប់ថា

«ពេលវេលនេះគឺខុសពីពេលវេលាផ្សេងៗនៅក្នុងប្រវត្ដិសាស្រ្ដ។ ភាពប្លែករបស់វាទាមទារការឆ្លើយតបដើម។ ប្រសិនបើយើងខកខានផ្តល់មធ្យោបាយផ្សេងឆ្ពោះទៅមុខ យើង[នឹងបាត់បង់] ជំនាន់ទាំងមូលដោយភាពព្រងើយកន្តើយនិងភាពឆ្កួតលីលា ... មិត្តភក្តិរបស់យើងនឹងបន្តរសាត់ទៅរកទម្រង់នៃការថ្វាយបង្គំផ្សេងទៀត ... ពេលវេលាតិចជាង ប៉ុន្តែកាន់តែទាក់ទាញ(The Next Christians, Doubleday, 2010, p. 11។

សៀវភៅរបស់លោកដិកខើសាន់ប្រាប់ថា

«ព្រះវិហាររបស់អាមេរិកកំពុងតែធ្លាក់ចុះ។ គ្រិស្ដសាសនិកវ័យក្មេងកំពុងរត់គេចខ្លួន។ ការបរិច្ចាគរបស់យើងកំពុងរីងស្ងួត ... វប្បធម៌សហរដ្ឋអាមេរិកកំពុងប្រែទៅជាអរិភាពនិងភាពផ្ទុយគ្នាយ៉ាងឆាប់រហ័ស។ តើយើងអាចជៀសផុតពីការដួលរលំនៃការបំផ្លាញយ៉ាងដូចម្តេច»?

ខណដែលខ្ញុំចូលចិត្ដអានសៀវភៅរបស់គាត់ ខ្ញុំមិនយល់ស្របជាមួយគាត់ឡើយចំពោះផ្នែកចុង ក្រោយភាគច្រើន ទៅលើរបៀបដើម្បីរៀបចំ។

ដើម្បីរៀបចំ យើងត្រូវតែយល់ដឹងថា ឥឡូវនេះយើងស្ថិតនៅក្នុងការចាប់ផ្ដើមនៃ «ការបោះបង់ ចោលព្រះ»។ បើយើងគិតថា យើងនឹងត្រូវលើកឡើងមុន នោះយើងកាន់តែមានបញ្ហាទៀត យើងនឹងមិន រៀបចំពីអ្វីដែលនៅខាងមុខឡើយ។

គ្រូគង្វាលរីឆាត វើមប្រែដគឺជាគ្រូផ្សាយដំណឹងល្អម្នាក់ដែលបានចំណាយពេល ១៤ ឆ្នាំនៅក្នុងគុកកុម្មុយនិស្ត ហើយត្រូវបានធ្វើទារុណកម្មសំរាប់ព្រះគ្រីស្ទនៅរ៉ូម៉ានី។ បទពិសោធន៍របស់គាត់នៅក្នុងគុកគឺហួសពីការរងទុក្ខរបស់គ្រីស្ទបរិស័ទនៅអាមេរិក។ កណ្តុរស៊ីជើងរបស់គាត់នៅពេលយប់នៅក្នុងកោសិការបស់គាត់។ គាត់ត្រូវបានគេវាយ អ្នកមើលគុកដ៏អាក្រក់បានធ្វើអ្វីសាហាវៗលើកនិងដងខ្លួនរបស់គាត់។ គាត់ត្រូវបានអត់ឃ្លានស្ទើរតែដល់ពេលស្លាប់។ ហើយភាពភ័យរន្ធត់ទាំងនេះបានបន្តអស់រយៈពេល១៤ឆ្នាំ។ នេះបានបណ្តាលឱ្យគ្រូគង្វាលវើមប្រែដអភិវឌ្ឍអ្វីដែលគាត់ហៅថា «វិទ្យានៃការរងទុក្ខ» ដែលជាគោលលទ្ធិនៃការរងទុក្ខ។ បន្ទាប់ពីគាត់បានមកដល់អាមេរិច (ដោយអព្ភូតហេតុមួយ) គាត់បានបង្រៀនពីតម្រូវការដើម្បីត្រៀមខ្លួនសម្រាប់ការរងទុក្ខនៅតាមព្រះវិហារជាច្រើន - រួមទាំងព្រះវិហារផ្ទាល់របស់យើងផង។ លោកគ្រូគង្វាលវើមប្រែដបានបង្រៀនថាគ្រីស្ទបរិស័ទនៅអាមេរិកគួរតែត្រៀមសំរាប់ការរងទុក្ខ។ គាត់បាននិយាយថា «យើងត្រូវធ្វើការរៀបចំឥឡូវនេះមុនពេលដែលយើងត្រូវជាប់ពន្ធនាគារ។ នៅក្នុងគុក អ្នកបាត់បង់អ្វីៗទាំងអស់... គ្មានអ្វីដែលធ្វើឱ្យជីវិតរីករាយនៅទីនោះ។ គ្មានអ្នកណាម្នាក់ទាស់ទទឹងនឹងអ្នកណា ដែលមិនបដិសេធនឹងសេចក្តីរីករាយនៃជីវិតជាមុនទេ” (ដកស្រង់ដោយលោកយ៉ូហាន ផាយផើរ សូមឲ្យប្រទេសនានាបានសប្បាយ ២០២០, ទំព័រ ១០) ។

លោកបណ្ឌិត ប៉ុល ណីខ្វីសប្រាប់ថា «សូមតៀមខ្លួនជាស្រេច នៅពេលការផ្លាស់ប្តូរវប្បធម៌បានរាលដាលពាសពេញប្រទេសយើង នោះយើងនឹងត្រូវប្រឈមនឹងការរស់នៅស្របតាមអ្វីដែលព្រះគម្ពីរចែងអំពីការឆ្លើយតបនឹងការបៀតបៀន» (J. Paul Nyquist, Prepare: Living Your Faith in an Increasingly Hostile Culture, Moody Publishers, 2015, p. 14)។

ថ្ងៃរបស់ណូអេគឺជាការបោះបង់ចោលព្រះ

ព្រះយេស៊ូវមានបន្ទូលថា

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩ ទំព័រ ១០៣៤)។

អ្នកផ្សាយដំណឹងល្អជាច្រើនគិតថា ថ្ងៃរបស់ណូអេជាពេលដែលរងទុក្ខវេទនាណាស់។ តែមានការពិបាក ជាងនោះទៅទៀត។ មនុស្សនៅសម័យនោះ «កំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ»(ម៉ាថាយ ២៤:៣៨)។

នោះជាអ្វីដែលកំពុងកើតឡើងនៅអាមេរិកនិងប្រទេសលោកខាងលិច! នៅក្នុងប្រទេសតតីលោក មានការបៀតបៀនជាច្រើន។ នៅកន្លែងជាច្រើនដូចជាប្រទេសចិន ក៏មានការរស់ឡើងវិញពិតប្រាកដផងដែរ។ ប៉ុន្តែមិនមែននៅអាមេរិកនិងប្រទេសលោកខាងលិចទេ! នៅទីនេះមនុស្សមានការព្រួយបារម្ភអំពីសំភារះនិយម។ ពួកគេកំពុងស៊ីផឹក រៀបការ និងចែកអំណោយនៅក្នុងអាពាហ៍ពិពាហ៍។ ទាំងនេះហាក់ដូចជារឿងធម្មតាដែលត្រូវធ្វើ។ ប៉ុន្តែនៅមានច្រើនទៀត។ នេះគឺជាអ្វីសំខាន់បំផុតនៃជីវិតរបស់ពួកគេគឺ» ការស៊ីផឹក រៀបការប្ដីប្រពន្ធ» ។ ពួកគេគិតថារបស់ទាំងនោះជាអ្វីដែលត្រូវរស់នៅសម្រាប់! អ្វីដែលសំខាន់ក្នុងជីវិតរបស់ពួកគេមិនមែនជាព្រះទេ! វាជារបស់របរនៃជីវិតដែលសំខាន់បំផុតសម្រាប់ពួកគេ!

ក្រុមជំនុំនៅឡៅឌីសេគឺជានិមិត្ដរូបនៃក្រុមជំនុំនៅក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិច

ព្រះយេស៊ូវមានបន្ទូលថា

«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា «អាម៉ែន» ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ បានជាអញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ»(វិវរណះ ៣:១៤-១៩)។

នេះគឺជានិមិត្ដរូបនៃក្រុមជំនុំដែលបោះបង់ចោលព្រះ។ វាគឺជាក្រុមជំនុំដែលស្ទើរៗ «មិនក្ដៅមិនត្រជាក់» (វិវរណះ ៣:១៦)។ វាគឺជាក្រុមជំនុំដែលពេញទៅដោយមនុស្សមិនប្រែចិត្ដ(វិវរណះ ៣:១៧)។ វាជាក្រុម ជំនុំដែលមិនព្រមប្រែចិត្ដ(វិវរណះ ៣:១៩)។

យើងបានឆ្លងកាត់ការបែកបាក់ក្រុមជំនុំធំៗចំនួនពីរក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ។ ទាំងពីរដងសុទ្ធតែជាអ្នកដែលចង់ក្លាយទៅជា «មិនក្តៅមិនត្រជាក់» ដែលបានចាកចេញពីយើង។ គេទាំងពីរក្លាយជា មិនក្តៅមិនត្រជាក់ អំពីការជួយព្រលឹងមនុស្ស។ គេទាំងពីរបានបដិសេធគ្រីស្ទសាសនាធ្ងន់ធ្ងរ។ ចំពោះគេ រឿងដែលទាញមនុស្សឱ្យនៅឆ្ងាយពីយើង គឺថាយើងតឹងរ៉ឹងពេក ហើយពួកគេនឹងមានភាពសប្បាយរីករាយជាង ប្រសិនបើពួកគេចាកចេញពីយើង។ ប៉ុន្ដែទាំងពីរដងនោះ ពួកគេមិនមានក្រុមជំនុំដែល«ឆេះឆួល»ទេ។ ពួកគេទាំងពីរបានដឹង (យឺតពេលហើយ) ដែលថាប្រជាជនរបស់ពួកគេមិនអាចត្រូវបានរក្សាទុកនៅក្នុងបរិយាកាសមិនក្តៅមិនត្រជាក់បានឡើយ។ ពួកគេទាំងពីរបានបរាជ័យនៅទីបញ្ចប់។ ព្រះយេស៊ូវមានបន្ទូលថា «អញនឹងខ្ជាក់អ្នកចេញពីមាត់អញទៅ» (វិវរណៈ ៣:១៦) ។ ពួកគេមិនចង់ញែកខ្លួនចេញពីលោកីយទេ ដូច្នេះពួកគេបានជ្រៀតចូលដោយលោកីយ សាច់ឈាម និងអារក្ស។ ពួកគេមិនចង់ធ្វើជាសកម្មជនខាងអ្នកកាន់តាមច្បាប់បុរាណឡើយ ដូច្នេះពួកគេបានក្លាយជាអ្នកផ្សាយដំណឹងល្អមិនក្តៅមិនត្រជាក់! ខាងវិញ្ញាណ ពួកគេបានរស់ត្រឹមតែពាក់កណ្តាល - ឬអាក្រក់ជាងនេះទៅទៀត!

សូមសូរខ្លួនឯង។ ប្រសិនបើមនុស្សដែលបានចាកចេញទៅជាមួយលោកចាន់បាននៅប្រទេសចិន តើពួកគេនឹងស្នាក់នៅក្នុងក្រុមជំនុំក្រោមដី ឬពួកគេនឹងទៅក្រុមជំនុំរបស់រដ្ឋដែលគាំទ្រដោយកុម្មុយនីស្ត? អ្នកដឹងពីចម្លើយហើយ! អ្នកដឹងចម្លើយរួចហើយ! ពួកគេប្រាកដជារត់ទៅក្រុមជំនុំកុម្មុយនីស្ត។ ហេតុអ្វី? ដោយសារតែពួកគេមិនចង់បានគ្រីស្ទសាសនាពិតប្រាកដ។ មាត់ពួកគេស្រេកឃ្លានចំពោះក្រុមជំនុំដែលមានដំណឹងល្អថ្មី និងស្រទន់ ហើយនោះគឺជាអ្វីដែលលោកចាន់បានបោះបង់ចោលពួកគេ! «ក្រុមជំនុំ សម័យថ្មី និងស្រទន់»! អ្នកដឹងរួចហើយ!!! ខ្ញុំមិនប្រាប់អ្នកពីអ្វីថ្មីទេ !!!

ខ្ញុំនឹងបញ្ចប់មេរៀនេះជាមួយការរៀបរាប់ប្រាប់ពីការបោះបង់ចោលព្រះនៅក្នុងក្រុមជំនុំបែបផ្សាយ ដំណឹងល្អសម័យនេះក្នុងសម័យរបស់យើង

«ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»(២ធីម៉ូថេ ៣:១-៥)។

«គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(២ធីម៉ូថេ ៣:៧)។

«ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ»(២ធីម៉ូថេ ៣:១២)។

«ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង»(២ធីម៉ូថេ ៤:២-៥)។

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ» (២ធីម៉ូថេ ៤:១០)។

« ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្តីរវាតចិត្ត ខុសនឹងសេចក្តីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចផង»(រ៉ូម ១៦:១៧,១៨)។

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ហោរាដានីយ៉ែលដ៏ល្បីមិនយល់ទាំងស្រុងពីសេចក្ដី ដែលខ្ញុំអធិប្បាយនៅយប់នេះឡើយ។ តែអរគុណព្រះដែលទ្រង់បានជួយឲ្យមានបេសកជនដូចជាលោក ម៉ាវីន ថូសេថលដើម្បីពន្យល់ប្រាប់យើងពី «ការយល់ដឹងថ្មីនៃគ្រាលើកឡើង។ គ្រាវេទនា និងការយាងមក ជាលើកទីពីរ»របស់ព្រះយេស៊ូវ (សេចក្ដីក្រោធមុនគ្រាលើកឡើងរបស់ក្រុមជំនុំ ថូម៉ាស ណែលសាន់ ១៩៩០)។

បាទ ឥឡូវនេះយើងស្ថិតនៅក្នុងការចាប់ផ្ដើមនៃការបោះបង់ចោលព្រះដ៏ធំនៅគ្រាចុងក្រោយបំផុត។ បាទ យើងនឹងឆ្លងកាត់ការបៀតបៀន ដូចបងប្អូននៅក្នុងប្រទេសចិន ដូចលោករិឆាត វើមប្រែដ ដូច បងប្អូននៅប្រទេសតតីលោក។ តែអ្នកណាដែលស្រឡាញ់ព្រះគ្រិស្ដនឹងមានជ័យជំនះនៅចុងបំផុត ដ្បិត ព្រះយេស៊ូវមានបន្ទូលថា

«ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្តីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនិងកត់ឈ្មោះថ្មីរបស់អញដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ(វិវរណះ ៣:១០-១៣)។

សូមក្រោកឈរឡើង ហើយច្រៀងឃ្លា ១ ២ និង៤ «ខ្ញុំជាទាហាននៃឈើឆ្កាង?»

តើខ្ញុំជាទាហាននៃឈើឆ្កាង ជាអ្នកដើរតាមកូនចៀម
ហើយតើខ្ញុំខ្លាចធ្វើជាម្ចាស់លើបុព្វហេតុរបស់ទ្រង់ ឬចង់និយាយពីព្រះនាមទ្រង់ឬទេ?

តើខ្ញុំត្រូវគេដឹកទៅលើមេឃនៅលើគ្រែដ៏ស្រួល
ខណៈពេលដែលអ្នកផ្សេងទៀតប្រយុទ្ធដើម្បីឈ្នះរង្វាន់ហើយធ្វើដំណើរតាមសមុទ្របង្ហូរឈាម?

ប្រាកដណាស់ខ្ញុំត្រូវតែតស៊ូ បើខ្ញុំនឹងសោយរាជ្យ សូមបង្កើនសេចក្តីក្លាហានរបស់ខ្ញុំ
ខ្ញុំនឹងទ្រាំទ្រនឹងការនឿយហត់ស៊ូទ្រាំនឹងការឈឺចាប់ដែលគាំទ្រដោយព្រះបន្ទូល។
   («ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិត អ៊ីសាក វ៉ាត់ ១៦៧៤-១៧៤៨)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។