Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការលើកទឹកចិត្ដ និងការព្រមានក្នុងគ្រាវេទនា
ឥឡូវនេះ និងនាអនាគត

ENCOURAGEMENT AND WARNING IN TRIBULATION –
NOW AND IN THE FUTURE
(Cambodian)

សេចក្ដីអធិប្បាយមួយបង្រៀននៅក្រុមជំនុំថាបាណាខលបាទីស្ទដែល សរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ ជាមួយសំភារៈដោយលោកបណ្ឌិត គ្រិស្ដោផ្វើរ អឹល ខាហ្គិនបានអធិប្បាយនៅនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ឧសភា ១៩ ២០១៩

A sermon written by Dr. R. L. Hymers, Jr.
with material by Dr. Christopher L. Cagan
preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, May 19, 2019

«ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ»(យ៉ូហាន ១៦:៣៣)។


ព្រះយេស៊ូវមានបន្ទូល «នៅលោកីយនេះ អ្នកមានសេចក្ដីវេទនា»។ ពាក្យ «វេទនា»ត្រូវបានបក ប្រែចេញពីពាក្យ លីផសីស(thlipsis)។ វាអាចបកប្រែជាពាក្យ «សំពាធ»។ យើងទាំងអស់គ្នាសុទ្ធតែមាន សំពាធក្នុងជីវិតយើង។ តែពេលវេលាអាក្រក់បំផុតមិនទាន់មកដល់។ គ្រាវេទនា៧ឆ្នាំគឺជាគ្រាអាក្រក់បំផុត មុនពេលព្រះគ្រិស្ដយាងចុះមកភ្នំអូលីវដើម្បីគ្រប់គ្រងលើលោកីយដោយសុចរិត។ ផ្នែកអាក្រក់បំផុតនៃគ្រាវេ ទនាគឺជា៣ឆ្នាំកន្លះចុងក្រោយ។ ក្នុងរយះពេល៧ឆ្នាំមុនពេលព្រះគ្រិស្ដយាងមកផែនដីវិញ អាទទឹងនឹងព្រះ គ្រិស្ដនឹងត្រួតត្រាលើផែនដី។ ព្រះគម្ពីរប្រាប់ មនុស្សទាំងអស់ដែលក្លាយជាកូនព្រះនៅពេលនោះនឹងត្រូវគេ សំឡាប់។

សាវកយ៉ូហានបានឃើញការជាក់ស្ដែងនៅស្ថានសួគ៌ពីព្រលឹងមនុស្សនៅគ្រាវេទនា។ គាត់ប្រាប់ថា

«ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់»(វិវរណះ ៦:៩)។

បន្ទាប់មកគាត់សរសេរថា

«ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»(វិវរណះ ៧:១៤)។

ក្នុងប្រវត្ដិសាស្រ្ដគ្រា៧ឆ្នាំទាំងនេះនឹងអាក្រក់ជាងគេបំផុតសម្រាប់គ្រីស្ទាន។ ព្រះយេស៊ូវមានបន្ទូលថា

«ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»(ម៉ាថាយ ២៤:២១)។

បាទ នឹងមានគ្រាលើកឡើង។ ព្រះគម្ពីរប្រាប់ថា

«ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(១ថែស្សាឡូនីច ៤:១៦-១៧)។

តែយើងមិនត្រូវគិតថា ការសន្យានេះនឹងជួយយើងឲ្យរួចពីទុក្ខលំបាកសព្វថ្ងៃនេះឡើយ។ សូម្បីតែ មុនគ្រាវេទនា។ ក្នុងអត្ថបទយើង ព្រះយេស៊ូវប្រាប់ថា គ្រីស្ទាននឹងរងទុក្ខវេទនាឆ្លងកាត់សម័យនេះ។

«ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ»(យ៉ូហាន ១៦:៣៣)។

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

សេចក្ដីអធិប្បាយរបស់យើងអាចមានលើទូរស័ព្ទដៃរបស់អ្នឥឡូវ
សូមទៅ WWW.SERMONSFORTHEWORLD.COM.
សូមចុចលើប៉ុតុងពណ៌បៃតងជាមួយពាក្យ «អែប»លើវា។
សូមធ្វើតាមការណែនាំបន្ទាប់មកទៀត
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ចូរយើងពិចារណាពីអ្វីដែលព្រះយេស៊ូវមានបន្ទូលយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំនឹងពន្យល់ពីផ្នែកទី២នៃខគម្ពីរនេះ បន្ទាប់មកផ្នែកទីមួយ និងផ្នែកចុងក្រោយ។

១. ទីមួយ «នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន»។

ព្រះយេស៊ូវមានបន្ទូលប្រាប់ការនេះទៅសិស្សទ្រង់ ហើយវាត្រូវចំពោះគ្រីស្ទានទាំងអស់នៅសម័យ នេះ។ គ្រីស្ទាននឹងរងទុក្ខខាងរូបកាយ។ សាវកប៉ុលសរសេរថា

«ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ...»(២កូរិនថូស ១២:៧)។

នេះហាក់ដូចជាបង្ហាងញពីបញ្ហារបស់ប៉ូលទាក់ទងនឹងពន្លឺភ្នែករបស់គាត់។ វាបង្ហាញថា គ្រីស្ទាននឹងឆ្លងកាត់ ការរងទុក្ខនៃជំងឺខាងរូបកាយ ការឈឺចាប់ និងការស្លាប់ខាងរូបកាយ។ យើងមិនអាចរួចផុតពីជំងឺ និងការឈឺ ចាប់ខាងរូបកាយបានឡើយនៅពេលយើងក្លាយជាគ្រីស្ទាន។

គ្រីស្ទានក៏នឹងត្រូវឆ្លងកាត់ទុក្ខលំបាកផ្សេងៗ និងទុក្ខវេទនាដោយព្រោះលោកីយបានធ្លាក់ក្នុងអំពើ បាប។ សាវកប៉ុលប្រាប់ពីគ្រីស្ទានដែលទទួលបទពិសោធន៍

«...សេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី ដូចមានសេចក្តីចែងទុកមកថា «យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់»(រ៉ូម ៨:៣៥-៣៦)។

តែគាត់បានប្រាប់ថា គ្មានទុក្ខវេទនាណាមួយសោះដែលអាចពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដ»(រ៉ូម ៨:៣៥ក)។

«នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន»(យ៉ូហាន ១៦:៣៣)។

ពួកសាវកទាំងអស់ត្រូវបានគេសំឡាប់ដោយសារជំនឿរបស់គេក្នុងព្រះគ្រិស្ដ លើកលែងតែលោក យ៉ូហាន ដែលត្រូវបានគេដាក់ក្នុងប្រេងកំពុងពុះ ហើយបន្លាចគាត់ពីការស្លាប់។ គ្រីស្ទានគ្រប់សម័យទាំង អស់បានរងទុក្ខដោយសារជំនឿរបស់គេ។ សៀវភៅ Foxe’s Book of Martyrs គឺជាសៀវភៅពីបុរាណមួយដែលប្រាប់ពីការរងទុក្ខរបស់ទុក្ខរបុគ្គលនៅគ្រប់ប្រវត្ដិសាស្រ្ដ។ លោកបណ្ឌិតប៉ុល ម៉ាសោលប្រាប់ថា

ក្នុងព្រៃស្ដុកនៃជនជាតិអាមេរិកកណ្ដាល ជនជាតិចិនត្រូវជាប់គុគ ជនជាតិ ប៉ាគ្រីស្ថានជាប់គុគ ជនជាតិឥណ្ឌា និងភូមិរបស់ជនជាតិសូដុងដែលមាន អ្នកជឿព្រះបានរងទុក្ខវេទនាយ៉ាងខ្លោចផ្សាដោយសារជំនឿរបស់គេ (ibid ទំព័រ)។

គ្រីស្ទានសូដែនត្រូវបានគេជាប់ជាទាសករ។ ក្នុងប្រទេសអ៊ឺរ៉ុងពួកគេត្រូវបាន គេសំឡាប់។ ក្នុងប្រទេសគុយប៉ា ពួកគេត្រូវបានជាប់គុក។ ក្នុងចិន ពួកគេ ត្រូវបានគេវាយដល់ស្លាប់។ ក្នុងបណ្ដាប្រទេសច្រើនជាង៦០ គ្រីស្ទានត្រូវ បានគេបង្ខូច ធ្វើទារុណកម្ម ឬប្រហារជីវិតដោយសារជំនឿរបស់គេ។ រាល់ថ្ងៃពួកគ្រីស្ទានចំនួន២០លាននាក់រស់នៅដោយខ្លាចប៉ូលីសសំងាត់ ខ្លាចជន ខិលខូច ឬការបង្រាបរបស់រដ្ឋ ឬការរើសអើង។ គ្រីស្ទានរាប់រយលាននាក់កំ ពុងរងទុក្ខវេទនាដោយសារអ្វីដែលគេជឿ(Paul Marshall, Ph.D., Their Blood Cries Out, Word, 1997, back jacket)។

សូម្បីតែនៅក្នុងប្រទេសលោកខាងលិចក៏ដោយ ជាញឹកញាប់គ្រីស្ទានពិតប្រាកដត្រូវបានគេចាក់រុក និងឲ្យតម្លៃតិចតួចដោយសង្គមរបស់ពួកគេមិនជឿព្រះដែលកំពុងកើនឡើង។ សាសនាគ្រីស្ដ និងព្រះគម្ពីរ ត្រូវបានគេចំអកក្នុងថ្នាក់រៀននៅមហាវិទ្យាល័យ។ គ្រីស្ទានជាច្រើនបានឆ្លងកាត់ការស្អប់កាន់តែច្រើន ហើយ អ្នកផ្សេងទៀតត្រូវបានគេបញ្ឃប់ពីការងារ ដោយសារគេចង់ថ្វាយបង្គំព្រះក្នុងក្រុមជំនុំរបស់គេនៅថ្ងៃអាទិត្យ។ សូម្បីតែសមាជិកគ្រួសារមិនជឿព្រះក៏ដោយ និងអ្នកផ្សាយដំណឹងល្អខ្សោយៗសម័យនេះក៏ចំអកគ្រីស្ទាន ដែលថ្វាយខ្លួនដល់ព្រះដែរ។ ដូចព្រះយេស៊ូវមានបន្ទូលថា

«នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន»(យ៉ូហាន ១៦:៣៣)។

២. ទីពីរ «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត»។

នេះជាការសន្យាចំពោះអស់អ្នកណាដែលស្ថិត «ក្នុងព្រះគ្រិស្ដ»។ «ក្នុងខ្ញុំ» ទ្រង់គឺជាប្រភពនៃ សេចក្ដីសុខសាន្ដប៉ែកខាងក្នុង។ ព្រះយេស៊ូវមានបន្ទូលថា

«ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ ...»(យ៉ូហាន ១៤:២៧)។

នៅពេលមនុស្សម្នាក់ស្គាល់ព្រះគ្រិស្ដ មានអ្វីដែលតាំងជាប់ វាគឺជាសេចក្ដីសុខសាន្ដខាងក្នុងដែលលោកីយ មិនអាចមាន។

មនុស្សដែលស្ថិត «ក្នុង»ព្រះគ្រិស្ដ ហើយថ្វាយបញ្ហារបស់គេទៅព្រះក្នុងការអធិស្ឋាន គេមានសេច ក្ដីសុខសាន្ដដ៏អស្ចារ្យ ដែលព្រះគម្ពីរហៅថា «សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសលើសអស់ទាំងគំនិត» (ភីលីព ៤:៧)។ លោកីយមិនអាចយល់ពីមូលហេតុដែលគ្រីស្ទានអាចឆ្លងកាត់ការចាប់ខ្លួន ការទទួលទារុណកម្ម ការជាប់គុក និងការសំឡាប់បានឡើយ ដូចពួកគេក្នុងប្រទេសជាច្រើនបានទទួលនៅយប់នេះ។

សេចក្ដីសុខសាន្ដនេះមិនមានន័យថា គ្រីស្ទានគ្មានបញ្ហាខាងក្នុង បញ្ហាខាងអារម្មណ៍ ឬការឈឺ ចាប់ខាងរូបកាយនោះទេ។ អ្នកផ្សាយដំណឹងល្អជាច្រើនក្នុងប្រទេសអាមេរិកបានទទួលភាពជោគជ័យ ភាព រុងរឿង ការឥតភ័យព្រួយ សុភមង្គល និងការចំរើនខ្លួនឯង។ អ្វីទាំងអស់នេះមិនសមហេតុផលឡើយចំពោះ គ្រីស្ទានជនជាតិចិនដែលត្រូវបានគេព្យួរចុះក្រោយដោយសារជំនឿរបស់គេ ឬនៅគុយប៉ាដែលបានជាប់គុក ៥ឆ្នាំ ឬនៅអ៊ឺរ៉ុងដែលប្រឈមមុខនឹងការស្លាប់ដោយសារគេជឿលើព្រះយេស៊ូវ។

គ្រីស្ទានដែលត្រូវគេបៀតបៀនទាំងអស់នេះនៅក្នុងប្រទេសតតីលោកអាចយល់ដឹងច្បាស់ជាង ពីអ្វីដែលព្រះយេស៊ូវបានប្រាប់នៅពេលទ្រង់មានបន្ទូលថា «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត»(យ៉ូហាន ១៦:៣៣)។ ខ្ញុំគិតថា គេនឹងយល់ថា សេចក្ដីសុខសាន្ដនេះសំដៅលើការស្ងប់ ចិត្ដ ដែលចេញពីលទ្ធផលដោយគេដឹងថា អំពើបាបរបស់គេត្រូវបានអត់ទោស ហើយព្រះខ្វល់ខ្វាយពីគេ។

ខ្ញុំនឹងអាន២កូរិនថូស ១១:២៤-២៨។ សូមស្ដាប់ពេលខ្ញុំប្រាប់អ្នកពីអ្វីដែលបានកើតឡើងចំពោះ សាវកប៉ុល។ គាត់ប្រាប់ថា

«ប្រាំដងហើយ សាសន៍យូដាវាយខ្ញុំ៤០រំពាត់ខ្វះ១ គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់ ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្តីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្តីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត»(២កូរិនថូស ១១:២៤-២៨)។

តើប៉ុលអាចនិយាយថា គាត់មានសេចក្ដីសុខសាន្ដយ៉ាងដូចម្ដេចក្នុងកាលទេសៈទាំងនេះ? តែគាត់មាន ប៉ុល បានប្រាប់ពីចម្លើយក្នុងភីលីព ៤:៦,៧។

«កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»(ភីលីព ៤:៦-៧)។

ប៉ុលបានឆ្លងកាត់ទុក្ខវេទនាជាច្រើន តែគាត់បានប្រាប់ថា «សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត»។

៣. ទីបី «ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ»

អ្នកអាចឆ្ងល់ថា តើវាអាចទៅរួចយ៉ាងម៉េចកើត បើខ្ញុំឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត។ ក្មេងៗរៀននៅ មហាវិទ្យាល័យលោកីយត្រូវតែអង្គុយចុះពីថ្នាក់មួយទៅថ្នាក់មួយ ខណដែលព្រះគម្ពីរ និងសាសនាគ្រីស្ដត្រូវ បានគេវាយប្រហារ ឲ្យតម្លៃតិច ហើយចំអក។ «តើខ្ញុំអាចទ្រាំ ហើយធ្វើជាគ្រីស្ទានយ៉ាងម៉េចបាន?» និស្សិត នៅមហាវិទ្យាល័យគិតថា «តើខ្ញុំអាចឆ្លងកាត់ទុក្ខលំបាកទាំងនេះយ៉ាងម៉េចកើត? តើខ្ញុំអាចទ្រាំយ៉ាងម៉េច នៅពេលមនុស្សទាស់នឹងខ្ញុំ? តើខ្ញុំអាចការពារនៅពេលខ្ញុំខ្លាច ហើយខ្ញុំមិនមានជំនឿច្រើនឬទេ?»

សព្វថ្ងៃនេះគ្រីស្ទានជឿច្បាស់លាស់ត្រូវបានគេចំអកថាជាអ្នកជឿស៊ប់។ មនុស្សនឹងនិយាយថា អ្នក ធ្វើច្រើនពេកហើយសម្រាប់ព្រះយេស៊ូវ។ គេឲ្យអ្នកទៅក្រុមជំនុំតែ១ម៉ោងបានហើយនៅថ្ងៃអាទិត្យព្រឹក ឬមិន ទៅក្រុមជំនុំទាល់តែសោះ។ គេនិយាយថា អ្នកនឹងសប្បាយបើអ្នកឈប់ដើរតាមព្រះគ្រិស្ដ។ គេថា«មិនចាំបាច់ផ្ទុកឈើឆ្កាងឡើយ។ មិនចាំបាច់រងទុក្ខ ឬឈឺចាប់ឡើយ»។ «បំភ្លេចវាទៅ ហើយធ្វើតាមផ្លូវយើងវិញ»។ គេដាក់សំពាធលើអ្នក។ ដូចព្រះយេស៊ូវបានប្រាប់ថា «នៅលោកីយនេះ អ្នកនឹងវេទនា»។

តែព្រះគ្រិស្ដមានបន្ទូលថា «ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ»។ សូមស្ដាប់នៅ ពេលខ្ញុំអានរ៉ូម ៨:៣៥-៣៩។

«តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី ដូចមានសេចក្តីចែងទុកមកថា «យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ទេ គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ»(រ៉ូម ៨:៣៥-៣៩)។

ពេលណាដែលអ្នកមករកព្រះគ្រិស្ដ ទ្រង់នឹងគ្រប់គ្រង។ ទ្រង់នឹងទ្រអ្នក ហើយទ្រង់នឹងមិនឲ្យអ្នក ទៅម្នាក់ឯងឡើយ។ ពេលអ្នកមករកព្រះគ្រិស្ដ អ្នកមិនចាំបាច់ទ្រទ្រង់ឡើយ ទ្រង់នឹងទ្រអ្នក! ភ្លាមៗដែលអ្នក ប្រែចិត្ដ នោះអ្នកមានសុវត្ថិភាពក្នុងព្រះគ្រិស្ដរៀងរហូត។ សេចក្ដីពិតដែលថា មានគ្រីស្ទាន២រយលាននាក់ នៅប្រទេសលោកខាងលិចស្ម័គ្រចិត្ដរងទុក្ខដោយសារជំនឿរបស់គេនឹងបញ្ជាក់ថា ព្រះគ្រិស្ដនឹងទ្រកូនរបស់ ទ្រង់ ហើយនឹងមិនឲ្យគេវិនាសដោយគ្មានសង្ឃឹមនៅស្ថានសួគ៌ឡើយ។ សូមមករកទ្រង់ ទ្រង់នឹងធ្វើគ្រប់ទាំង អស់ដើម្បីសង្រ្គោះអ្នក និងថែរក្សាអ្នក! ដូចលោកណោនបានច្រៀងមុនសេចក្ដីអធិប្បាយ

ព្រលឹងដែលតាំងលើព្រះយេស៊ូវនឹងរឹងមាំ
   ខ្ញុំនឹងមិន ខ្ញុំនឹងមិនចាញ់សត្រូវឡើយ
ទោះបីជាឋាននរកធ្វើឲ្យញាប់ញ័រក្ដី ព្រលឹងនៅតែមាំ
   ខ្ញុំនឹងមិនបោះបង់ទ្រង់ឡើយ
(«គ្រឹះយ៉ាងរឹងមាំ»ការរើសបទចំរៀងក្នុង Rippon ១៧៨៧)។

ចំណងជើងនៃមេរៀនេះគឺ «ការលើកទឹកចិត្ដ និងការព្រមានក្នុងគ្រាវេទនា ឥឡូវនេះ និងនៅអនា គត»។ យប់នេះខ្ញុំបានលើកទឹកចិត្ដអ្នក។ តែខ្ញុំត្រូវតែព្រមានអ្នកផងដែរ។ មិនថាតើបញ្ហាដែលយើងឆ្លងកាត់ ធំប៉ុណ្ណាក៏ដោយ វាតូចបើយើងប្រៀបធៀបនឹងបញ្ហាដែលបងប្អូននៅប្រទេសផ្សេងកំពុងរងទុក្ខ។ ក្នុងប្រទេ សតតីលោក គ្រីស្ទានត្រូវគេវាយ ចាប់ដាក់គុក ធ្វើទារុណកម្ម ហើយសំឡាប់ដោយសារគេជឿព្រះ។ ជីវិត គ្រីស្ទានក្នុងអាមេរិកគឺដូចជាវិស្សមកាលបើប្រៀបធៀបនឹងគេ។ នៅអនាគត វាអាចពិបាកដើម្បីក្លាយជាគ្រី ស្ទាននៅប្រទេសនេះ។ សំពាធនឹងអាក្រក់ទៅ អ្នកអាចបាត់បង់ការងារ ផ្ទះ និងលុយដើម្បីធ្វើជាគ្រីស្ទានរឹង មាំម្នាក់។ វាកើតឡើងក្នុងប្រទេសផ្សេងឥឡូវ។ មិត្ដសំឡាញ់ និងសាច់ញាតិអ្នកអាចទាស់នឹងអ្នក។ ទាក់ទង នឹងការវេទនា ព្រះយេស៊ូវប្រាប់ថា «បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ហើយនិងសំឡាប់គាត់បង់ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត»(ម៉ាកុស ១៣:១២,២៣)។ វាកើតឡើងនៅកន្លែងផ្សេងឥឡូវ។ កុំភ្ញាក់បើមនុស្សបដិសេធអ្នកសូម្បីតែមុនគ្រាវេទនាក៏ដោយ។

ហោរាយេរេមាបានប្រាប់ថា «បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កំឡាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្តីសុខទេ នោះតើឯងនឹងធ្វើដូចម្តេចក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកំឡាំងឡើង»(យេរេមា ១២:៥)។ បាទ ឥឡូវអ្នកកំពុងឆ្លងកាត់ទុក្ខវេទនា។ តែបើអ្នកមិនអាចឈ្នះសំពាធតូចថ្ងៃនោះ តើអ្នកអាច ឈ្នះនៅខាងមុខយ៉ាងម៉េច? បើអ្នកមិនអាចរស់នៅជាគ្រីស្ទានដូចវិស្សមកាលឥឡូវ តើអ្នកនឹងធ្វើយ៉ាងម៉េច ពេលមានខ្យល់ព្យុះ? ខ្ញុំលើកទឹកចិត្ដអ្នកឲ្យធ្វើជាគ្រីស្ទានរឹងមាំឥឡូវ។ បើអ្នកធ្វើដូចនោះ អ្នកនឹងរឹងមាំពេល ក្រោយ។ ខ្ញុំគិតពីគ្រីស្ទានថ្មីម្នាក់ដែលខ្ញុំអានសៀវភៅរបស់លោកគ្រូរិឆាត វើប្រែដដែលមានចំណងជើងថា ទារុណកម្មសម្រាប់ព្រះគ្រិស្ដ។ វាមិនគ្រាន់តែជាសៀវភៅអាននោះទេ វាបានផ្លាស់ប្ដូរជីវិតខ្ញុំ។ ការធ្វើជាគ្រី ស្ទានមិនស្រួលរហូតទេ។ វាអាចពិបាក វាគឺពិបាក បាទ «ចូរសង្ឃឹមឡើង»(យ៉ូហាន ១៦:៣៣)។ តែសូម លះបង់(សូមមើលលូកា ១៤:២៨)។ វានឹងសមគួរ ដ្បិតអ្នកនឹងរស់នៅជាមួយព្រះរៀងរហូត។

ហើយនៅយប់នេះខ្ញុំសូមនិយាយទៅកាន់មនុស្សដែលនៅបាត់បង់ឥឡូវ។ ព្រះយេស៊ូវស្រឡាញ់អ្នក ទ្រង់សុគតលើឈើឆ្កាងដើម្បីសងបាបអ្នក។ ទ្រង់បង្ហូរព្រះលោហិតទ្រង់ដើម្បីសំអាតបាបអ្នក។ ទ្រង់បានរស់ ឡើងវិញដើម្បីប្រទានជីវិតឲ្យអ្នក។ បើអ្នកទទួលជឿទ្រង់ នោះអ្នកនឹងបានសង្រ្គោះរៀងរហូត។ តែការទទួល ជឿព្រះមិនមែនត្រឹមតែជាពាក្យសំដីពីរបីនោះទេ។ ការទទួលជឿព្រះយេស៊ូវមានន័យថា ការទទួលជឿព្រះ យេស៊ូវ។ បាទ នឹងមានពេលពិបាក បាទ អ្នកនឹងរងទុក្ខ តែវានឹងមានតម្លៃ។ អ្នកនឹងស្គាល់ព្រះយេស៊ូវ។ អ្នក នឹងរស់នៅជាមួយព្រះគ្រិស្ដរៀងរហូតបើអ្នកទទួលជឿទ្រង់។ បើអ្នកចង់និយាយជាមួយខ្ញុំអំពីការជឿលើព្រះ យេស៊ូវ សូមមកអង្គុយនៅជួរទាំង២ខាងមុខនេះ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងមុនសេចក្ដីអធិប្បាយដោយលោក ជែក ណោន៖
     «គ្រឹះយ៉ាងរឹងមាំ» ការរើសបទចំរៀងក្នុង Rippon ១៧៨៧)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការលើកទឹកចិត្ដ និងការព្រមានក្នុងគ្រាវេទនា
ឥឡូវនេះ និងនាអនាគត

ENCOURAGEMENT AND WARNING IN TRIBULATION –
NOW AND IN THE FUTURE

សេចក្ដីអធិប្បាយសរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ ជាមួយសំភារៈដោយលោកបណ្ឌិត គ្រិស្ដោផ្វើរ អឹល ខាហ្គិន
A sermon written by Dr. R. L. Hymers, Jr.
with material by Dr. Christopher L. Cagan

«ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ»(យ៉ូហាន ១៦:៣៣)។

(វិវរណះ ៦:៩; ៧:១៤; ម៉ាថាយ ២៤:២១«; ១ថែស្សាឡូនីច ៤:១៦-១៧)

២. ទីពីរ «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត»។
២កូរិនថូស ១២:៧; រ៉ូម ៨:៣៥-៣៦។

២. ទីពីរ «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត»។
យ៉ូហាន ១៤:២៧; ២កូរិនថូស ១១:២៤-២៨; ភីលីព ៤:៦-៧។

៣. ទីបី «ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ» រ៉ូម ៨:៣៥-៣៩; ម៉ាកុស ១៣:១២, ១៣; យេរេមា ១២:៥; លូកា ១៤:២៨។