Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


អ្វីដែលត្រូវលះបង់ដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវ

WHAT IT COSTS TO BECOME A CHRISTIAN DISCIPLE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កុម្ភះ ២៩ ២០១៩
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, February 17, 2019

«រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។


ឥឡូវនេះសូមបើកទៅម៉ាថាយជំពូក១៦ ខ២៤ជាមួយខ្ញុំ។

«រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

សព្វថ្ងៃនេះ មនុស្សវ័យក្មេងភាគច្រើនគ្មានការលះបង់ដើម្បីដើរតាម និងគ្មានគោលបំណងចំពោះ ជីវិតរបស់គេ។ អ្នករស់នៅសាមញ្ញពីមួយថ្ងៃទៅមួយថ្ងៃ។ ការពិត សព្វថ្ងៃនេះក្មេងៗរស់នៅតាមនាទីវិញ។ អ្នកប្រព្រឹត្ដដាក់ជីវិតដូចជាងប៉ុស្ដិ៍ទូរទស្សន៍ ជារឿយៗអ្នកចុចប៉ុស្ដិ៍មួយទៅមួយទៀតដោយមិនមើលកម្មវិធី ទាំងស្រុងឡើយ។

ឥឡូវនេះមានគ្រោះថ្នាក់ចំពោះការនោះ។ អ្នកមិនដែលមើលរឿងទាំងស្រុងឡើយ។ នោះគឺជា របៀបដែលក្មេងៗជាច្រើនប្រព្រឹត្ដដាក់ក្រុមជំនុំ។ អ្នកដូរប៉ុស្ដិ៍ទៅខាងនេះទៅខាងនោះ។ ថ្ងៃអាទិត្យមួយ អ្នកទៅក្រុមជំនុំ ហើយអាទិត្យ១ទៀតអ្នកទៅក្រុមជំនុំ។ តែអ្នកមិនដែលធ្វើតែ១ផ្លូវឡើយ។ អ្នកត្រឹមតែធ្វើ អានេះបន្ដិចអានោះបន្ដិច។ ឧទាហរណ៍ អ្នកត្រឹមតែអំពីការវន្ដន៍ ហើយអ្នកមិនលឺអំពីលទ្ធិនៃការស្លាប់ និង ការជំនុំជំរះ លទ្ធិអំពីសេចក្ដីសង្រ្គោះ និងលទ្ធិអំពីអារក្ស ថែមទាំងមុខវិជ្ជាជាច្រើនផ្សេងទៀត។

ដើម្បីក្លាយជាគ្រីស្ទានពិតប្រាកដអ្នកត្រូវតែថ្វាយខ្លួនទាំងស្រុងទៅព្រះយេស៊ូវគ្រិស្ដ៖

«រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

ឥឡូវនេះ សេចក្ដីសង្រ្គោះគឺដោយសារព្រះគុណ។ មនុស្សដែលមិនប្រែចិត្ដមិនអាចធ្វើអ្វីដែលព្រះ យេស៊ូវបានមានបន្ទូលថា«បើអ្នកណាចង់មកតាមខ្ញុំត្រូវឱ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»។ ប៉ុន្ដែព្រះបានទាញនាំអ្នកមកក្រុមជំនុំនេះដើម្បីស្ដាប់ដំណឹងល្អ។ ហើយអ្នកបរិសុទ្ធ ឈ្មោះ ថូម៉ាសវ៉តសុនបាននិយាយត្រឹមត្រូវថា «នៅពេលព្រះចាប់ផ្ដើមទាញនាំ នោះយើងអាចនឹងធ្វើតាម»។ ឬអ្នកប្រហែលជាសម្រេចចិត្តមិនធ្វើតាមសូម្បីតែនៅខាងក្នុងចិត្ដអ្នក អ្នកដឹងថាអ្នកគួរតែធ្វើតាម។

មនុស្សដែលមិនប្រែចិត្ដគឺពោរពេញទៅដោយភាពផ្ទុយគ្នា។ អ្នកមកព្រះវិហារហើយមានជម្លោះក្នុងចិត្ដជាមួយគ្រូអធិប្បាយ និងព្រះគម្ពីរ។ នៅក្នុងចិត្ដអ្នក អ្នកនិយាយថា «ខ្ញុំមិនជឿព្រះគម្ពីរទេ» ។ ប៉ុន្តែបន្ទាប់មកអ្នកគិតថា «ខ្ញុំបរាជ័យនៅក្នុងជីវិត។ ខ្ញុំមិនមានសង្ឃឹមសោះឡើយ»។ អ្នកត្រូវបានទាញត្រឡប់ទៅវិញទៅមក។ ផ្នែកខ្លះនៃអ្នកបះបោរប្រឆាំងនឹងព្រះហើយអ្នកខ្លះចង់ជឿថាមានសេចក្តីសង្ឃឹមលើព្រះ។ មានការតស៊ូខាងក្នុង។ ហើយមនុស្សគ្រប់រូបដែលនៅទីនេះនៅល្ងាចនេះបានឆ្លងកាត់ការតស៊ូដូចគ្នា។

ខ្ញុំអាចឡើងចុះនៅជួរដេកក្នុងព្រះវិហារនេះនៅយប់នេះ ហើយប្រាប់អ្នកពីដំណើររឿងពីមនុស្សវ័យក្មេងដែលនៅទីនេះ។ ម្នាក់ក្នុងចំណោមពួកគេមានការបញ្ហាក្នុងចិត្ដ។ វាប្រហែលជាមិនដូចបញ្ហារបស់អ្នកទេប៉ុន្តែវាមានភាពស្រដៀងគ្នាជានិច្ច។ អារម្មណ៍មួយអ្នកចង់ត្រឡប់មកព្រះវិហារវិញ ហើយសង្ឃឹមថាមានព្រះ និងសេចក្ដីសង្រ្គោះ ហើយអារម្មណ៍១ទៀត អ្នកបះបោរប្រឆាំងនឹងព្រះ ព្រះគម្ពីរ និងគ្រូគង្វាល។

ទីមួយ តើអ្វីទៅគឺជាប្រភពនៃបញ្ហានេះនៅក្នុងអ្នក? ទីមួយ មានលោកីយ (ឪពុកម្ដាយ មិត្ដភក្ដិ ការសប្បាយ)។ បន្ទាប់មកនិស្ស័យសាច់ឈាមរបស់អ្នក (អ្នកចង់ខកក្រុមជំនុំ ដើម្បីរួមភេទដោយសេរី ទាំង ធ្វើតាមចិត្ដខ្លួនឯង)។ បន្ទាប់មកមានអារក្ស នៅម្ខាងទៀត មានព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់គឺជាសំឡេងតូច ដែលកំពុងនិយាយទៅកាន់មនសិការរបស់អ្នក។ ទ្រង់ហៅអ្នកឲ្យមករកព្រះយេស៊ូវគ្រិស្ដ ហើយមកក្នុងក្រុម ជំនុំតាមតំបន់នេះ។ ដូច្នេះមានការប្រយុទ្ធសម្រាប់ព្រលឹងរបស់អ្នក។ នៅម្ខាងព្រះកំពុងហៅអ្នក ហើយម្ខាង ទៀត អំពើបាបនិងការសប្បាយរបស់លោកីយកំពុងហៅអ្នក។

ព្រះគម្ពីរបង្រៀនថា « តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកឰយុកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ ព្រះគម្ពីរប្រាប់ថា «រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

«នោះនឹងស៊ូស្លាប់ជាជាងរស់នៅ»(យេរេមា ៨:៣)។

ហើយចុះអ្នកវិញ?

ទីពីរ ហេតុអ្វីអ្នកគួរតែសម្រេចចិត្ដត្រឹមត្រូវ? ហេតុអ្វីអ្នកគួរតែមកក្រុមជំនុំនេះ ហើយនៅទីនេះ រាល់ថ្ងៃអាទិត្យ? ហេតុអ្វីអ្នកគួរតែមករកព្រះគ្រិស្ដ ហើយប្រែចិត្ដ?

1. ដោយសារវានឹងផ្ដល់មូលហេតុឲ្យអ្នកដើម្បីរស់នៅ

2. ដោយសារវានឹងនាំឲ្យអ្នកបានជោគជ័យ។ គ្មានអ្នកណាម្នាក់ដែលរកឃើញព្រះគ្រិស្ដ ហើយបរាជ័យ។

3. ដោយសារវានឹងផ្ដល់ទីសង្ឃឹមដល់អ្នកនៅអនាគត។

4. ដោយសារវានឹងដកភាពជាប់មានទោសរបស់អ្នកចេញ ហើយដឹកនាំអ្នកទៅក្នុងជីវិតដ៏មានសេចក្ដីសុខសាន្ដ និងបរិបូរ។

តាមរយៈទុក្ខលំបាកនៃជីវិតរបស់នាងសាបីណា វើមប្រែដ នាងជាស្រ្ដីដ៏រីករាយ ទាំងមានស្នាម ញញឹមដោយសារនាងបានស្គាល់ព្រះយេស៊ូវគ្រិស្ដដោយផ្ទាល់។ នាងបាននៅក្នុងក្រុមជំនុំច្រើនមុនពេល រៀបចំក្រុមជំនុំបាទីស្ទឯករាជ្យឡើងវិញ។ ប្រពន្ធខ្ញុំនិងខ្ញុំបានញាំអាហារពេលល្ងាចជាមួយគ្រូគង្វាលវើមប្រែដ និងប្រពន្ធគាត់ក្នុងផ្ទះល្វែងរបស់គេ។ នាងបានលះបង់គ្រប់ទាំងអស់សម្រាប់ព្រះគ្រិស្ដ។ តែនាងជាស្រ្ដីម្នាក់ ដែលសប្បាយបំផុតម្នាក់ដែលខ្ញុំបានស្គាល់។

សូមសួររអ្នកដែលបាននៅទីនេះច្រើនជាងប៉ុន្មានឆ្នាំមុន! សូមសួរនាងសាបីណា វើមប្រែដ ឥឡូវ នាងនៅស្ថានសួគ៌)! គេនឹងប្រាប់អ្នកថា នោះជាការពិត! អ្នកគួរតែជ្រើសរើសដើម្បីនៅក្នុងក្រុមជំនុំនេះ ហើយប្រែចិត្ដដោយសារវាជាជំរើសត្រឹមត្រូវ។ នោះជាមូលហេតុដែលមានលំលេងតូចក្នុងចិត្ដអ្នកដែលប្រាប់ ថា «អ្នកដឹងថា គាត់ថាត្រឹមត្រូវ»។

បន្ទាប់មក ទី៣ ខ្ញុំត្រូវតែប្រាប់អ្នកថា មានរឿងខ្លះដែលអ្នកត្រូវតែបោះបង់ចោល ហើយរឿងខ្លះ ដែលអ្នកត្រូវតែចាប់ផ្ដើមធ្វើបើអកចង់រស់នៅក្នុងជីវិតជាគ្រីស្ទាន។

ព្រះយេស៊ូវមានបន្ទូលថា៖

«រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

នៅពេលអ្នកមករកព្រះគម្ពីរ នោះអ្នកឃើញថា ព្រះទាមទារការថ្វាយខ្លួនទាំងស្រុង។

សូមមើលពីអ្វីដែលព្រះបានទាមទារពីលោកអ័ប្រាហាំ។ ថ្ងៃមួយព្រះបានមានបន្ទូលថា «អ័ប្រាហាំ អើយ អញចង់ឲ្យឯងទៅភ្នំម៉ូរី ហើយអញចង់ឲ្យឯងយកប្រុសតូចរបស់ឯងទៅធ្វើជាយញ្ញបូជាលើអាសនា កូនប្រុសដែលឯងបានរង់ចាំច្រើនឆ្នាំមក កូនប្រុសដែលឯងស្រឡាញ់ជាងអ្វីទាំងអស់លើលោកនេះ»។

អ័ប្រាហាំបានស្ដាប់តាមព្រះ ហើយបានចេញទៅ ទាំងយកកូនប្រុសរបស់គាត់ដាក់លើអាសនា ហើយយកកាំបិតមុតមកដំរង់ចាក់ចំបេះដូងកូនរបស់គាត់ដោយសារគាត់ស្ដាប់តាមព្រះ។ តែព្រះបានបញ្ឃប់ ដោយមានបន្ទូលពីអាកាសមក។ ព្រះមានបន្ទូលថា «អ័ប្រាហាំអើយ នោះល្មមហើយ ខ្ញុំដឹងថា អ្នកត្រៀម ខ្លួនរួចរាល់ហើយដើម្បីទៅជាមួយអញឥឡូវនេះ»។

ឬក៏សូមមើលលោកម៉ូសេ គាត់ជាកូនចិញ្ចឹមរបស់បុត្រីផារ៉ោន។ គាត់ជាមរតកចំពោះបល្ល័ង្កនៅ ប្រទេសអេស៊ីព្ទ។ គាត់អាចធ្វើជាអធិរាជនៃចក្រភពដ៏អស្ចារ្យបំផុតលើពិភពលោកនៅសម័យគាត់។ គាត់មានទ្រព្យសម្បត្ដិ អំណាច និងសិរីរុងរឿងទាំងអស់ដែលមនុស្សអាចមាន។ តែគាត់បានបដិសេធការទាំងអស់នោះដោយសុខចិត្ដរងទុក្ខជាមួយរាស្រ្ដរបស់ព្រះ។ ព្រះបានទាមទារឲ្យម៉ូសេបោះបង់ចោលអ្វីទាំងអស់ដើម្បី ឲ្យទ្រង់ប្រើ។ បន្ទាប់មកព្រះបានតាំងគាត់ឲ្យនៅវាលខ្សាច់ដើម្បីរៀន ហើយអធិស្ឋាន។

ឬក៏សូមរៀនពីយ៉ូសែប។ បងប្រុសគាត់បានលក់គាត់ជាទាសករ។ គាត់ត្រូវទៅប្រទេសអេស៊ីព្ទ ដើម្បីធ្វើការសម្រាប់បុរសម្នាក់ឈ្មោះប៉ូទីផា។ គាត់នៅឆ្ងាយពីគ្រួសារ និងមិត្ដភក្ដិរបស់គាត់។ គាត់ត្រឹមតែ ជាក្មេងជំទង់ម្នាក់។ គាត់អាចក្បត់ព្រះ គ្មានអ្នកណាដឹងឡើយ លើកលែងតែព្រះ។ ហើយប្រពន្ធរបស់ប៉ូទីផា ស្អាតណាស់។ នាងព្យាយាមឲ្យយ៉ូសែបរួមភេទជាមួយនាង។ គាត់បានដឹងថា គាត់អាចឡើងដំណែងក្នុង នគរដោយមានប្រពន្ធប៉ូទីផាគាំទ្រ តែគាតបានបដិសេធនាង។ គាត់បានទុកអាវគាត់ចោលនៅពេលនាង បានចាប់គាត់។ វាមានន័យថា គាត់ត្រូវជាប់គុកហើយត្រូវកាត់ទោសដល់ស្លាប់។ ព្រះបានល្បងលក្មេងប្រុស នេះដើម្បីដឹងថា គាត់ស្មោះត្រង់ឬអត់។ ក្រោយមកគាត់ត្រូវបានដោះលែងចេញពីគុក ហើយមានតំណែង ខ្ពស់បំផុតទី២នៅប្រទេស៊ីព្ទ។

«រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

ឬក៏សូមមើលដានីយ៉ែល។ គេបានប្រាប់ថា «នៅក្នុងប៉ាប៊ីឡូន ដានីយ៉ែលមិនអាចអធិស្ឋានឡើយ» បើអ្នកអធិស្ឋាន នោះអ្នកនឹងត្រូវបោះទៅក្នុងរូងតោ»។

តែដានីយ៉ែលបានអធិស្ឋាន១ថ្ងៃ៣ដងដោយមានបង្អូចចំហរ។ ទោះបីជាគាត់ជានាយករដ្ឋមន្រ្ដី នៅទីនោះក៏ដោយ គេបានដាក់គាត់ក្នុងរូងតោ។ ហើយដានីយ៉ែលមិនដឹងថា ព្រះនឹងបិទមាត់តោនោះទេ។ ព្រះត្រាស់ហៅគាត់ឲ្យលះបង់ ហើយស្ម័គ្រចិត្ដដើម្បីធ្វើវា។

ហើយព្រះយេស៊ូវកំពុងមានបន្ទូលទៅកាន់អ្នកនៅល្ងាចនេះ

«រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

វាមានន័យថាអ្នកក្លាយជាមនុស្សខុសពីអ្នកផ្សេង។ យុវវ័យភាគច្រើនសព្វថ្ងៃស្លៀកពាក់ដូចគ្នា។ ពួកគេមើលទៅដូចគ្នា។ ពួកគេធ្វើដូចគ្នា ពួកគេខ្លាចមិនមានភាពខុសគ្នា។ ប្រសិនបើអ្នកមានមិត្តភក្តិដែលបានកោរក្បាលហើយពាក់ចញ្ចៀននៅច្រមុះរបស់គេ នោះអ្នកចង់កោរក្បាលរបស់អ្នកហើយពាក់ចិញ្ចៀននៅច្រមុះរបស់អ្នកផងដែរ ដូច្នេះអ្នកនឹងមិនត្រូវបានគេមើលថាខុសពីគេទេ ដូច្នេះអ្នកនឹងដូចគេដែរ។ ព្រះគម្ពីរបានហៅអ្នកឱ្យធ្វើខុសពីគេ - ចេញពីចំណោមគេ ហើយក្លាយជាមនុស្សដើរខាងវិញ្ញាណដែលមិនត្រាប់តាម គេឡើយ។

នៅពេលអ្នកផ្សេងនិយាយថា គ្មានព្រះ ឬថា ព្រះមិនសំខាន់ នោះអ្នកត្រូវតែស្ម័គ្រចិត្ដឈរ ហើយ និយាយថា ព្រះសំខាន់ ហើយព្រះសំខាន់បំផុតក្នុងជីវិតខ្ញុំ! សាបីណា វើមប្រែដបានធ្វើដូចនោះ ទោះបីជា បងប្រុសរបស់នាង២នាក់ និងប្អូនស្រី ទាំងឪពុកម្ដាយរបស់នាងត្រូវបានគេសំឡាប់នៅក្នុងជំរុំប្រមូលផ្ដុំរបស់ ហ៊ីក្លែសម្រាប់ការលួចយកសាសន៍យូដាចេញពីប្រទេសរ៉ូម៉ានៀនៅអំឡុងសង្រ្គាមលោកលើកទី២ក្ដី។

នៅពេលអ្នកផ្សេងនិយាយថា «កុំត្រឡប់ទៅក្រុមជំនុំបាទីស្ទនោះវិញ សូមទៅកន្លែងផ្សេង នោះសូមមកជាមួយខ្ញុំ»។ អ្នកត្រូវតែស្ម័គ្រចិត្ដនិយាយថា «ទេ ខ្ញុំនឹងត្រឡប់ទៅទីនោះវិញ។ ខ្ញុំចង់បានព្រះ ខ្ញុំចង់ បានព្រះយេស៊ូវគ្រិស្ដ ទោះបីជាខ្ញុំត្រូវលះបង់អ្វីក៏ដោយ។ ខ្ញុំចង់លឺគ្រូអធិប្បាយជឿស៊ប់នោះបង្រៀនម្ដង ទៀត។ ខ្ញុំចង់បានអ្វីដែលបងប្អូននៅក្រុមជំនុំបាទីស្ទថាបាណាខលមាន!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ចៅហ្វាយបានមកហើយ»(ដោយសារ៉ា ដោដនីយ ១៨៤១-១៩២៦)។