ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
របៀបដែលព្រះគ្រិស្ដនឹងតាំងនគររបស់ទ្រង់នៅលើផែនដីនេះHOW CHRIST WILL SET UP HIS EARTHLY KINGDOM ដោយលោកបណ្ឌិត «នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ... ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ»(សាការី ១៤:៤-៥,៩)។ |
មនុស្សស្ទើរតែទាំងអស់ក្នុងលោកនេះបានលឺអំពីការយាងមកលើកទីមួយរបស់ព្រះគ្រិស្ដ ដែលព្រះវរបិតាបានចាត់ឲ្យមកក្នុងផ្ទៃរបស់ម៉ារាដែលជាស្រ្ដីព្រហ្មចារី ទាំងបានប្រសូតក្នុងភូមបេថ្លេហិម។ បាទ អ្នកទាំងអស់គ្នាបានលឺអំពីការយាងមកលើកទីមួយរបស់ព្រះគ្រិស្ដ។ តែខគម្ពីរយោងក្នុងព្រះគម្ពីរដែលទាក់ ទងនឹងការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ដមានច្រើនជាងការយាងមកលើកទីមួយ ដោយកត្ដាចំនួន៨ ទៅមួយ។ លោកបណ្ឌិត ដាវីឌ យេរេមាបានប្រាប់ថា ពួកអ្នកប្រាជ្ញបានរាប់ខគម្ពីរយោងក្នុងព្រះគម្ពីរ ទាក់ទងនឹងការយាងមកលើ កទីពីររបស់ព្រះគ្រិស្ដមានចំនួន ១៨៤៥ រួមទាំង៣១៨ក្នុងគម្ពីរសញ្ញាថ្មី។ ការយាងត្រលប់មកវិញរបស់ទ្រង់ត្រូវបានសង្កត់ធ្ងន់ មិនតិចជាង១៧កណ្ឌ គម្ពីរក្នុងគម្ពីរសញ្ញាថ្មី ទាំងឃើញចំនួន៧ជំពូកក្នុងជំពូកចំនួន១០ក្នុងគម្ពីរ សញ្ញាថ្មី។ ព្រះគ្រិស្ដបានមានបន្ទូលប្រាប់ពីការយាងមករបស់ទ្រង់ចំនួន២១ដង។ ការយាងមកលើកទីពីររបស់ព្រះគ្រិស្ដប្រធានបទនៃជំនឿដែលមាន អំណាចបំផុតក្នុងគម្ពីរសញ្ញាថ្មី(David Jeremiah, D.D., What in the World is Going On?, Thomas Nelson Publishers, 2008, page 217)។ ព្រះគម្ពីរសាការី ១៤:៤-៥,៩ជាអត្ថបទគម្ពីរដែលច្បាស់បំផុតមួយអំពីការយាងមកជាលើកទីពីរ របស់ព្រះគ្រិស្ដ។ យើងរៀនពីមេរៀនដ៏អស្ចារ្យចំនួន៣ចេញពីអត្ថបទនេះ។ ១. ទីមួយ ព្រះគ្រិស្ដនឹងយាងត្រលប់មកកាន់ភ្នំដើមអូលីវវិញ។ ខ្ញុំដឹងច្បាស់ថា គម្ពីរស្កោហ្វៀលបានសរសេរត្រឹមត្រូវណាស់។ គម្ពីរសាការីជំពូក១៤គឺជាការប្រាប់សរុបពីរឿងសំខាន់ៗទាំងមូល។ ព្រឹត្ដិកា រណ៍មានតាមលំដាប់លំដោយ៖ (១)ការប្រមូលផ្ដំជាតិសាសន៍ផ្សេងៗ ខ២ (សូមមើល «ចម្បាំងចុងក្រោយរបស់ព្រះនៅគ្រាចុងក្រោយបំផុត» វិវរណៈ ១៦:១៤, ១៩:១១) កំណត់សំគាល់) (២) ការរំដោះ ខ៣ (៣)ការ យាងត្រលប់មកកាន់ភ្នំដើមអូលីវវិញរបស់ព្រះគ្រិស្ដ និងការប្ដូររូបកាយថ្មី ខ ៤-៨ (៤)ការតាំងនគរ និងផែនដីដ៏ពេញដោយព្រះពរពេញលេញ ខ៩-២១ (The Scofield Study Bible, 1917 edition, p. 978; សំគាល់សាការី ១៣:៨)។ អំណាចខាងលោកីយរបស់សាសន៍ដទៃដែលដឹកនាំដោយអាទទឹង នឹងព្រះគ្រិស្ដនឹងបញ្ជូនពួកទា ហានឲ្យទៅទាស់នឹងជនជាតិអ៊ីស្រាអែលនៅក្នុងចម្បាំងនៅគ្រាចុងក្រោយបំផុត។ ពួកទាហានរបស់អាទទឹ ងនឹងព្រះគ្រិស្ដនឹងទៅដល់ក្រុងយេរ៉ូសាឡឹម តែព្រះគ្រិស្ដនឹងយាងត្រលប់មកវិញក្នុងពពកភ្លាម ហើយយក ឈ្នះលើពួកវា។ សូមក្រោកឈរឡើង ហើយអានសាការី ១៤:៣-៤។ «នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ»(សាការី ១៤:៣-៤)។ សូមអង្គុយចុះ «ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ» (សាការី ១៤:៤)។ ភ្នំដើមអូលីវនៅប៉ែកខាងកើតនៃក្រុង យេរ៉ូសាឡឹម។ នេះគឺជាភ្នំដដែលដែលព្រះយេស៊ូវបានទៅអធិស្ឋានពេលយប់ពេលគេចាប់ទ្រង់។ នេះគឺជាភ្នំ ដដែលដែលព្រះយេស៊ូវបានយាងឡើងវិញទៅស្ថានសួគ៌ ដូចបានកត់ទុកក្នុងកិច្ចការ ១:៩-១២។ «កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិម ចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក»(កិច្ចការ ១:៩-១២)។ «ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ» (សាការី ១៤:៤)។ ព្រះបាទដដែលដែលត្រូវបានគេដុំ ដែកគោលលើឈើឆ្កាង ទាំងជាកន្លែងដែលទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញក្នុងកិច្ចការ ១:៩។ «ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង»(សាការី ១៤:៤)។ លោកបណ្ឌិត ម៉ាកជីបានប្រសាសន៍ថា នៅត្រង់កន្លែងនេះ ការផ្លាស់ប្រែរូបកាយនឹងកើតឡើងដូចបានបង្ហាញប្រាប់ យើង។ ពេលនោះនឹងកើតមានរញ្ជួយដី ហើយភ្នំដើមអូលីវនឹងពុះញែកជា ២។ ពាក់កណ្ដាលនឹងទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិស ខាងត្បូង។ «ហើយវាបង្កើតឲ្យមានចន្លោះយ៉ាងធំ»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1982, volume III, p. 986)។ ដូច្នេះ នោះជាចំណុចទីមួយ ព្រះគ្រិស្ដនឹងយាងត្រលប់មកកាន់ភ្នំដើមអូលីវវិញតាមមេឃ។ ២. ទីពីរ ព្រះគ្រិស្ដនឹងយាងត្រលប់មកវិញជាមួយពួកបរិសុទ្ធទាំងអស់។ សូមមើលចុងខ៥ «នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ»(សាការី ១៤:៥)។ នេះមានន័យថា គ្រីស្ទានទាំងអស់ដែលត្រូវបានលើកឡើងពីមុន គេនឹងចុះពីមេឃមកតាមព្រះគ្រិស្ដ ទៅកាន់ភ្នំដើមអូលីវ។ ព្រឹត្ដិការណ៍នេះត្រូវបានទាយលើកដំបូងបង្អស់ដោយលោកហេណុក។ «ឯហេណុក ជាដំណទី៧ពីលោកអ័ដាមមក គាត់បានទាយពីមនុស្សទាំងនោះថា មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន»(យូដាស ១៤)។ ហើយសាវកយ៉ូហានបានប្រាប់ពីការនេះក្នុងវិវរណៈ ១៩:១៤ «រួចពួកទាហានដែលនៅស្ថានសួគ៌នឹងមកតាមទ្រង់» កាលទ្រង់យាងមកកាន់ភ្នំដើមអូលីវវិញ ដើម្បីបំផ្លាញទាហានរបស់អាទទឹងនឹងព្រះគ្រិស្ដ។ លោកបណ្ឌិត យេរេមានប្រាប់ថា ពួកទាហាននៃស្ថានសួគ៌ដែលចូលរួមជាមួយព្រះគ្រិស្ដ ក្នុងការយាងមកជា លើកទីពីររបស់ទ្រង់នឹងត្រូវធ្វើឡើងដោយពួកបរិសុទ្ធ និងពួកទេវតា មនុស្ស ដូចអ្នកនិងខ្ញុំដែលឈរនៅខាងអំណាចស្ថានសួគ៌របស់ព្រះគ្រិស្ដ។ គេនឹង មិនច្បាំងឡើយ ព្រះគ្រិស្ដនឹងសំឡាប់មនុស្សដែលបះបោរ (ដាវីត យេរេមា ibid., p. 224)។ «នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ»(សាការី ១៤:៥)។ លោកបណ្ឌិត ម៉ាកជីបានប្រសាសន៍ នេះគឺជាអត្ថបទគម្ពីរដែលគួរឲ្យចាប់អារម្មណ៍ណាស់។ វាជានិមិត្ដរូបនៃការយាងមកផែនដីរបស់ព្រះអមា្ចស់យេស៊ូវគ្រិស្ដ។ យើងរកឃើញរឿងនេះក្នុង វិវរណៈជំពូក១៩ ដែលបានប្រាប់យើងថា ពួកទាហាននៃស្ថានសួគ៌នឹងមក តាមទ្រង់(ជេ វើណោនម៉ាកជី ibid)។ នោះគឺជាចំណុចសំខាន់ទី២នៅក្នុងទំនាយរបស់សាការី ព្រះគ្រិស្ដនឹងយាងមកវិញជាមួយពួកបរិសុទ្ធទាំងអស់ដើម្បីកំចាត់ពួកទាហានរបស់អាទទឹងនឹងព្រះគ្រិស្ដ។ អ្នកប្រែចិត្ដពិតប្រាកដទាំងអស់នៅគ្រប់សម័យ ទាំងអស់នឹងមកផែនដីនេះជាមួយព្រះគ្រិស្ដនៅថ្ងៃនោះ។ រាប់ពាន់ដង រាប់ពាន់ដង លោកយ៉ូហាន ខែននីក និងឆែឡែស វែស្លេបានសរសេរថា មើល ទ្រង់យាងឡើងទៅដោយពពក ៣. ទីបី ព្រះគ្រិស្ដនឹងយាងត្រលប់មកវិញដើម្បីតាំងនគររបស់ទ្រង់នៅលើផែនដីនេះ។ សូមក្រោកឡើង ហើយអានសាការី ១៤:៩ឲ្យខ្លាំងៗ។ «ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ»(សាការី ១៤:៩)។ សូមអង្គុយចុះ។ ព្រះគ្រិស្ដនឹងធ្វើជាស្ដេចលើផែនដីនៅថ្ងៃនោះ។ នៅចុងក្រោយការអធិស្ឋានរបស់គ្រីស្ទាន ដែលបានអធិស្ឋានរយៈ២ពាន់ឆ្នាំនឹងត្រូវឆ្លើយតប «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»(ម៉ាថាយ ៦:១០)។ ហើយនគរនៅផែនដីរបស់ទ្រង់នឹងតាំងនៅរហូតដល់១ពាន់ឆ្នាំ។ សូមបើកទៅវិវរណៈជំពូក២០ ខ៤ទៅ៦។ សូមអានខទាំងនោះឲ្យខ្លាំងៗ។ «ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណៈរស់ឡើងវិញទី១ មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណៈរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្តីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ»(វិវរណៈ ២០:៤-៦)។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជឿលើនគរ១ពាន់ឆ្នាំ។ តែពួកគេមិនដឹងពីរបៀបដើម្បីចូលក្នុងនគរ នោះ! ខ្ញុំមានខិតបណ្ឌរបស់ពួកស្មរបន្ទាល់ក្នុងការិយាល័យខ្ញុំដែលមានចំណងជើងថា «ឆាប់ៗមនុស្សទាំង អស់នឹងរងទុក្ខរហូតដល់ចុងក្រោយ»។ ចុងបញ្ចប់ខិតបណ្ឌនោះប្រាប់ថា «នៅពេលចុងក្រោយមកដល់ តើអ្នកណានឹងរួចខ្លួនបាន? គឺអស់អ្នកណាដែលរៀនពីបំណងព្រះហឬទ័យរបស់ព្រះយេហូវ៉ា ហើយ ធ្វើតាម»(«នៅពេលឆាប់ៗមនុស្សទាំងអស់នឹងរងទុក្ខរហូតដល់ចុងក្រោយ» Watch Tower Bible and Tract Society of Pennsylvania, 2005, p. 6)! ដូច្នេះពួកគេបង្រៀនថា ផ្លូវដើម្បីចូលក្នុងនគរទ្រង់គឺជា «ការរៀន»ពីសេចក្ដីពិតរបស់ព្រះ «និងធ្វើតាម»។ នោះគឺជាកំហុសដ៏ធំ។ វាគឺជាកំហុសនៃសេចក្ដីសង្រ្គោះ ដោយសារការធ្វើល្អ ការរៀន និងការធ្វើតាម! ចម្លែកណាស់ កំហុសរបស់គេស្រដៀងនឹងពួកកាតូលិកដែល ពួកគេនិយាយប្រឆាំងជារឿយៗ។ ពួកកាតូលិកនិងស្មរបន្ទាល់បង្រៀនថា មនុស្សបានសង្រ្គោះដោយសារ ការរៀន និងការធ្វើល្អ និងការធ្វើ! តែព្រះគម្ពីរបង្រៀនថា សេចក្ដីសង្រ្គោះគឺជាព្រះគុណ មិនមែនដោយសារការរៀន ការធ្វើនោះទេ មិនមែនដោយសារការប្រព្រឹត្ដរបស់មនុស្សនោះទេ តែជាព្រះគុណរបស់ព្រះតែមួយគត់។ «ដ្បិតគឺដោយសារព្រះគុណដែលអ្នករាល់គ្នាបានសង្រ្គោះដោយសារ សេចក្ដី ជំនឿ ហើយសេចក្ដីនោះមិនមែនកើតពីអ្នករាល់គ្នាឡើង គឺជាអំណោយទានរបស់ព្រះ ក៏មិនមែនដោយការប្រព្រឹត្ដដែរ ក្រែងអ្នកណាអួតខ្លួន»(អេភេសូ ២:៨-៩) ។ លោកយ៉ូហាន ញ៉ូវថុនបានប្រាប់ថា ព្រះគុណអស្ចារ្យ ជាសព្វពិរោះ សូមឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះ «ចូរជឿលើព្រះអម្ចាស់យេស៊ូវគ្រិស្ដទៅ នោះអ្នកនឹងបានសង្រ្គោះ»
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក ជែក ណោន៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ របៀបដែលព្រះគ្រិស្ដនឹងតាំងនគររបស់ទ្រង់នៅលើផែនដីនេះ HOW CHRIST WILL SET UP HIS EARTHLY KINGDOM ដោយលោកបណ្ឌិត «នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ... ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ»(សាការី ១៤:៤-៥,៩)។ ១. ទីមួយ ព្រះគ្រិស្ដនឹងយាងត្រលប់មកកាន់ភ្នំដើមអូលីវវិញ សាការី ១៤:៣-៤;
២. ទីពីរ ព្រះគ្រិស្ដនឹងយាងត្រលប់មកវិញជាមួយពួកបរិសុទ្ធទាំងអស់ សាការី ១៤:៥;
៣. ទីបី ព្រះគ្រិស្ដនឹងយាងត្រលប់មកវិញដើម្បីតាំងនគររបស់ទ្រង់នៅផែនដីនេះ |