ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
រឿងសំងាត់នៃភាពជោគជ័យក្នុងប្រទេសចិន(មេរៀនដែលត្រូវបានអធិប្បាយនៅពិធីបុណ្យរបស់ជនជាតិចិនពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ) ដោយលោកបណ្ឌិត «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ...»(វិវរណៈ ២:៩)។ |
អ្នកសរសេរជីវប្រវត្ដិរបស់គ្រូគង្វាលវាង មីងដៅដែលជាគ្រីស្ទានជនជាតិចិនបានប្រាប់ថា ដោយមិនគិតពីគោលនយោបាយដែលរដ្ឋាភិបាលចិនបន្តធ្វើ នោះព្រះវិហារ នៅក្នុងប្រទេសចិននឹងប៉ះពាល់យ៉ាងខ្លាំងដល់គ្រីស្ទសាសនា នៅទូទាំងពិភ ពលោកអស់រយៈពេលច្រើនជំនាន់មកហើយ។ ដោយមានព្រលឹងមនុស្ស {ប្រហែល}ចិតសិបលាននាក់[ឥឡូវនេះ១៦០ លាននាក់] និងអត្រាកំណើន ៧%ជារៀងរាល់ឆ្នាំ ចំនួននៃពួកគ្រីស្ទាននៅក្នុងប្រទេសចិនមានចំនួនប្រជាជនគ្រីស្ទានច្រើនជាងគេលើនេះផែនដី។ ដូចជាគ្រីស្ទបរិស័ទនៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍លោកីយ គ្រីស្ទានដែលជាជនជាតិចិនតំណាងឱ្យឋានៈជួរមុខនៃក្រុមជំនុំនៅក្នុងសតវត្សទី២១ (Thomas Alan Harvey, Acquainted With Grief, Brazos Press, 2002, p. 159)។ លោកដាវីឌ អាយម៉ែនក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា ព្រះយេស៊ូវក្នុងទីក្រុងប៉េកាំងបានប្រាប់ថា វាមានតម្លៃពិចារណាលើលទ្ធភាពដែលមិនគ្រាន់តែជាលេខប៉ុណ្ណោះទេ ប៉ុន្តែ មជ្ឈមណ្ឌលបញ្ញា ដ្បិតគ្រីស្ទសាសនាអាចផ្លាស់ទីយ៉ាងដាច់ខាតចេញពីអឺរ៉ុបនិងអាមេរិកខាងជើង នៅពេលដែលគ្រីស្ទសាសនាចិននៅតែបន្ត ហើយនៅពេលដែលប្រទេសចិនក្លាយជាមហាអំណាចសកលទៅ។ ដំណើរការនេះប្រហែលជាបានចាប់ផ្តើមរួចទៅហើយក្នុងក្តីសង្ឃឹម និងការងាររបស់អ្នកដឹកនាំក្រុមជំនុំតាមផ្ទះក្នុងប្រទេសចិន(David Aikman, Jesus in Beijing, Regnery Publishing, 2003, pp. 291, 292)។ ការរៀបរាប់ប្រាប់ចំពោះក្រុមជំនុំនៅក្រុងស្មឺន៉ាតំណាងពីអ្វីដែលកំពុងកើតឡើងក្នុង«ក្រុមជំនុំតាម ផ្ទះ»នៅប្រទេសចិនសព្វថ្ងៃនេះ «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ...»(វិវរណៈ ២:៩)។ ទាក់ទងនឹងក្រុមជំនុំនៅស្មឺន៉ា លោកបណ្ឌិត យ៉ាកបុបអូ ខោបស៍បានប្រាប់ថា ស្មឺន៉ាស្ថិតនៅភាគខាងជើងនៃអេភេសូរ វាគឺជាពួកជំនុំមួយដែលលោកផីលី ខាផធ្វើជាគ្រូគង្វាលសម្រាប់ច្រើនទស្សវត្ដិ ហើយបានស្លាប់ក្នុងនាមជាទុក្ខរបុ គ្គលក្នុងឆ្នាំ១៥៥ក្រោយគ្រិស្ដសករាជ។ ក្នុងវ័យ៩០ឆ្នាំ គេបានទ្រាំទ្រទុក្ខវេ ទនា និងការរឹបអូសនៃរបស់របរក្នុងលោកីយនេះ តែគេជាអ្នមានខាងព្រលឹង វិញ្ញាណវិញ(James O. Combs, D.Min., Litt.D., Rainbows From Revelation, Tribune Publishers, 1994, p. 33)។ ដូចគ្នាដែរគ្រីស្ទានស្មោះត្រង់នៅក្រុមជំនុំតាមផ្ទះក្នុងប្រទេសចិនបានរងការបៀតបៀន និង«ទុក្ខ លំបាក»ដ៏ធំដូចក្រុមជំនុំនៅស្មឺន៉ា តែគេជាអ្នកមានខាងវិញ្ញាណ ដោយសារការផ្សាយដំណឹងល្អរបស់គេ បង្កើតជាអាត្រាកំណើនចំនួន «៧ភាគរយរាល់ឆ្នាំ»(Thomas Alan Harvey, ibid.)។ ដ្បិតតួលេខនៃ គ្រីស្ទានក្នុងប្រទេសចិនច្រើនជាងគេបំផុតលើផែនដីនេះ«។ ខ្ញុំគិតថា មានគ្រីស្ទានច្រើនជាង១៦០លាន នាក់ក្នុងប្រទេសចិនដែលជាអ្នកប្រែចិត្ដពិតប្រាកដ នោះមានន័យថា ប្រទេសចិនមានគ្រីស្ទានពិតប្រាកដ ច្រើនជាងអាមេរិកទៅទៀត។ នោះជាដំណាក់កាល យើងគួរតែសួរខ្លួនឯងថា «តើអ្វីទៅជាមូលហេតុនាំឲ្យ គេមានភាពជោគជ័យ? តើអ្វីទៅជាការសំងាត់នៃការផ្សាយដំណឹងល្អរបស់គេ?» ហេតុអ្វីប្រទេសចិនអាច និយាយដូចនេះ «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ...»(វិវរណៈ ២:៩)។ នៅពេលយើងពិចារណាពីហេតុការណ៍ដែលថា ការផ្សាយដំណឹងល្អមមិនរីកចំរើនសោះក្នុងអាមេរិក និងហេតុការណ៍ដែលថា មនុស្សជាច្រើនសូម្បីតែគ្រិស្ដសាសនានៅទីនេះកំពុងស្លាប់ទៅ យើងគួរតែ គិតពីអ្វីដែលគេមិនមាន ដែលយើងមាន និងអ្វីដែលគេធ្វើដែលយើងមិនធ្វើ។ ១. ទីមួយ អ្វីដែលគេមិនមានដែលយើងមាន។ គេគ្មានអាគារក្រុមជំនុំ! ត្រឹមតែមានក្រុមជំនុំ៣ប៉ុណ្ណោះមានអាគារ! តែក្រុមជំនុំតាមផ្ទះនាំឲ្យរីកចំរើន ហើយគេមានអាគារក្រុមជំនុំតិចណាស់។ មួយចំនួនធំនៃពួកគេគ្មានអាគារក្រុមជំនុំដូចយើងមានឡើយ! គេគ្មានការអនុញ្ញាត្ដពីរដ្ឋាភិបាល។ រដ្ឋាភិបាលចិនបន្ដបៀតបៀនដល់គេ។ គ្មានសេរីភាពខាង សាសនាដូចយើងមានឡើយ! គេគ្មានសាលាគម្ពីរដើម្បីបង្រៀនគ្រូគង្វាលដូចយើងមានឡើយ។ គេត្រឹមតែមានការបង្ហាត់បង្រៀន គ្រូគង្វាលក្នុងប្រទេសចិនតាមផ្ទះអ្នកខ្លះប៉ុណ្ណោះ ហើយវាខ្លីណាស់ ថែមទាំងមិនហ្មត់ចត់ផង។ គេមាន ការបង្ហាត់បង្រៀននតិចតួចដើម្បីឲ្យគេបន្ដទៅមុខទៀត។ ពួកគេមិនមានអាគាររៀននៅថ្ងៃអាទិត្យឡើយ។ ពួកគេមិនមានឡានក្រុងសម្រាប់ «កម្មវិធីក្មេងឡើយ»។ ពួកគេមិនមាន «ទូរទស្សន៍គ្រីស្ទាន» ។ ពួកគេមិនមាន «វិទ្យុគ្រីស្ទាន» ។ ពួកគេមិនមានផ្ទះបោះពុម្ពផ្សាយគ្រីស្ទាន។ ពួកគេមិនមានឧបករណ៍សម្រាប់ "ចំណុចថាមពល" ។ ពួកគេមិនមានបញ្ចាំងទូរទស្សន៍ដើម្បីបង្ហាញគ្រូគង្វាលនៅលើអេក្រង់ធំនោះទេ។ ពួកគេមិនមាន «ក្រុមភ្លេងញាក់» ។ ពួកគេមិនមានក្រុមភ្លេងទេហើយជាធម្មតាពួកគេមិនមានព្យាណូ។ ពួកគេមិនមានសម្ភារៈសាលាថ្ងៃអាទិត្យទេ។ ពួកគេជារឿយៗមិនមានព្រះគម្ពីរសម្រាប់មនុស្សគ្រប់រូបឬបទចំរៀងទេ។ ទេពួកគេមិនមានអ្វីដែលយើងមានទេ! ផ្ទុយទៅវិញ ពួកគេមានការធ្វើទុក្ខបុកម្នេញនិងទុក្ខវេទនាជាញឹកញយពីរដ្ឋាភិបាល។ ពេលខ្លះពួកគេត្រូវជាប់គុកដោយសារគ្រាន់តែជាគ្រីស្ទាន។ វាតែងតែមានការគំរាមកំហែងចំពោះអ្នកដែលក្លាយជាគ្រីស្ទានដ៏ពិតម្នាក់! ចូលទៅ www.persecution.com ដើម្បីអានអំពីការបៀតបៀនដល់ពួកគ្រីស្ទានក្នុងប្រទេសចិន។ និងនៅឡើយទេពួកគ្រីស្ទាននៅក្នុងប្រទេសចិនគឺទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការជួយមនុស្សបាត់បង់ ឲ្យបានសង្រ្គោះ។ ចំនួននៃពួកគ្រីស្ទានត្រូវបានផ្ទុះឡើងទូទាំងប្រទេសចិននៅក្នុងការរស់ឡើងវិញដ៏អស្ចារ្យបំផុតនៃប្រវត្តិសាស្រ្តសម័យទំនើប! «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ...»(វិវរណៈ ២:៩)។ ខ្ញុំខ្លាចថា ក្រុមជំនុំក្នុងប្រទេសអាមេរិកជាច្រើនមានភាពល្អដូចជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ ក្រុមជំនុំនៅឡៅឌីសេ «ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»(វិវរណៈ ៣:១៧)។ ២. ទីពីរ អ្វីដែលគេមានដែលយើងមិនមាន។ នេះគឺជាអ្វីដែលគេមានដែលយើងមិនមាន។ នេះគឺជាការសំងាត់នៃភាពជោគជ័យរបស់គេ និងជា មូលហេតុនៃភាពបរាជ័យរបស់យើង! ពួកគេបានរងទុក្ខវេទនា - ហើយដូច្នេះគេរៀនដើម្បផ្ទុកឈើឆ្កាង! គ្រីស្ទបរិស័ទអាមេរិកភាគច្រើនមិនចង់ទទួលរងការបាត់បង់មួយល្ងាចក្នុងមួយសប្ដាហ៍ ដើម្បីទៅចូលរួមការប្រជុំគ្នាឡើយ។ គ្រីស្ទបរិស័ទអាមេរិកភាគច្រើនមិនមានឆន្ទៈក្នុងការទទួលរងការបាត់បង់១ល្ងាចមួយក្នុងមួយសប្តាហ៍ដើម្បីផ្សាយដំណឹង ល្អឡើយ។ គ្រីស្ទបរិស័ទអាមេរិកភាគច្រើនមិនសុខចិត្តលះបង់ការកំសាន្ដនៅល្ងាចថ្ងៃអាទិត្យដើម្បីនៅក្នុងក្រុមជំនុំ! គ្រូគង្វាលជាច្រើននៅអាមេរិកត្រូវការសម្រកទម្ងន់។ យើងត្រូវបោះបង់ចោលជាតិផ្អែមមួយចំនួន! ប៉ុន្តែនៅប្រទេសចិនគ្រូអធិប្បាយស្គមៗ។ ដូច្នេះពួកគេអាចអធិប្បាយដោយមានភាពរឹងមាំនិងអំណាច។ យើងត្រូវសម្រកទម្ងន់ឬយើងមិនអាចអធិប្បាយដោយក្លាហាន។ នៅក្នុងប្រទេសចិនពួកគេមានបុរសស្គមៗ ដែលពេញដោយព្រះវិញ្ញាណនៅពេលពួកគេអធិប្បាយ។ ខ្ញុំមិនដែលឃើញគ្រូអធិប្បាយម្នាក់សោះក្នុងក្រុមជំនុំតាមផ្ទះដែលលើសទម្ងន់នោះទេ។ គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលប្រជាជននៅប្រទេសចិនមានការរស់ឡើងវិញដ៏អស្ចារ្យខណៈពេលដែលគ្រីស្ទសាសនាកំពុងតែស្ងួតឡើងៗ ហើយរលាយបាត់នៅអាមេរិចនិងនៅទូទាំងពិភពលោកលោកខាងលិច! វាត្រូវចំណាយពេលមួយចំនួនជាក់លាក់នៃការរងទុក្ខដើម្បីធ្វើលំហាត់ប្រាណ។ វាត្រូវចំណាយពេលរងទុក្ខវេទនាដើម្បីឱ្យមានការតម និងការបរិភោគតិចរហូតដល់អ្នកស្រកទំងន់! វាត្រូវការការរងទុក្ខវេទនាដើម្បីក្លាយជាមនុស្សប្រភេទព្រះដែលព្រះចង់ឱ្យអ្នកក្លាយជា! អ្នកផ្សាយដំណឹងល្អដ៏ល្បីរបស់ប្រទេសចិនលោកបណ្ឌិតចនសោងបានមានប្រសាសន៍ថា៖ ការរងទុក្ខវេទនាធំនាំឲ្យមានការរស់ឡើងវិញធំៗ... ព្រះស្វែងរកមនុស្សដែល ទ្រង់ប្រើយ៉ាងអស្ចារ្យ គេស្ថិតនៅក្នុងបរិស្ថានដ៏លំបាកបំផុត។ ការងទុក្ខថែម ទៀតនាំឲ្យមានប្រយោជន៍ថែមទៀត។ ជីវិតរបស់ពួកសិស្សគឺដូចជាប្រេងអូ លីវអញ្ចឹង កាលយើងកាន់តែគាប់ នោះប្រេងវានឹងចេញជាដំណកល់ពីក្នុងវា មក។ មានតែមនុស្សដែលឆ្លងកាត់ទុក្ខវេទនាប៉ុណ្ណោះដែលអាចបង្ហាញសេច ក្ដីស្រឡាញ់ និងការកំសាន្ដចិត្ដដល់អ្នកដទៃ(John Sung, Ph.D., The Journal Once Lost, Genesis Books, 2008, p. 534)។ ព្រះយេស៊ូវមានបន្ទូលថា «ចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(លូកា ១៦:២៤)។ ព្រះយេស៊ូវមានបន្ទូលម្ដងទៀតថា «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ...»(វិវរណៈ ២:៩)។ គេមានការរងទុក្ខវេទនាក្នុងប្រទេសចិន! ដូច្នេះគេមានព្រះពររបស់ព្រះក្នុងការរស់ឡើងវិញ! សូម ឲ្យយើងលះកាត់ចិត្ដខ្លួនឯងក្នុងក្រុមជំនុំយើង ហើយលីឈើឆ្កាងដើរតាមព្រះគ្រិស្ដ មិនថាតើយើងត្រូវលះ បង់អ្វីក៏ដោយ! ទីពីរ គេស្រក់ទឹកភ្នែកនៅពេលគេអធិស្ឋានឲ្យមនុស្សបាត់បង់! បងប្អូនម្នាក់ដែលខ្ញុំស្គាល់បាន និយាយប្រាប់ខ្ញុំថា «មានទឹកភ្នែកជាច្រើនក្នុងប្រទេសចិន»។ គាត់ថាត្រឹមត្រូវមែន! គេយំនៅពេលគេ អធិស្ឋានសម្រាប់មនុស្សបាត់បង់។ កុំឆ្ងល់ឡើយហេតុអ្វីមានមនុស្សប្រែចិត្ដច្រើន! ព្រះគម្ពីរប្រាប់ថា «អ្នកដែលព្រោះដោយទឹកភ្នែកនឹងច្រូតដោយអរសប្បាយ»(ទំនុកតម្កើង ១២៦:៥)។ សូមអធិស្ឋានថា ព្រះនឹងប្រទានឲ្យអ្នកមានចិត្ដខ្ទេចខ្ចាំសម្រាប់មនុស្សបាត់បង់!(ទាំងអស់គ្នាអធិស្ឋាន)។ ទីបី គេធ្វើគ្រប់ការទាំងអស់ដោយអំណាចដើម្បីនាំមនុស្សបាត់បង់មក «ក្រុមជំនុំតាមផ្ទះរបស់» របស់ពួកគេ។ លោកដី អឹល ម៉ូដីបានប្រាប់ថា «នាំគេមក»។ នោះគឺជាវិធីដែលគេនាំមនុស្សមានក្រុមជំនុំ តាមផ្ទះក្នុងប្រទេសចិន ហើយនោះជាមូលហេតុដែលយើងត្រូវតែធ្វើ! «នាំគេមក» ការផ្សាយដំណឹងល្អគឺ ជាការនាំមនុស្សឲ្យមកក្នុងព្រះគ្រិស្ដ និងមកក្នុងក្រុមជំនុំតាមតំបន់។ «នាំគេមក» នោះមិនមែនជាលទ្ធិសេរី និយមនោះទេ! នោះមិនមែនជារបៀបផ្សាយដំណឹងល្អ! នោះគឺជាលោកម៉ូដី! ខ្ញុំគិតថា គាត់ថាត្រូវ! វាដំណើរការក្នុងប្រទេសចិន ហើយវានឹងដំណើរការនៅទីនេះដែរ! «នាំគេមក»។ បើយើងប្រញាប់ចប់កម្មវិធី នោះយើងនឹងគ្មានមនុស្សបានសង្រ្គោះឡើយ។ មានអ្នកដែលបន្ដនៅ យូរដែលអាចជួយមនុស្សឲ្យបានសង្រ្គោះ។ មានតែអ្នកដែលរាក់ទាក់មនុស្សបាត់បង់មុនកម្មវិធី និងក្រោយ កម្មវិធីប៉ុណ្ណោះដែលអាចជួយមនុស្សឲ្យបានសង្រ្គោះ។ គ្មានផ្លូវផ្សេងទៀតដើម្បីបន្ថែមព្រលឹងបាត់បង់មក ក្នុងក្រុមជំនុំឡើយ! យើងត្រូវតែ«នាំគេមក» ដូចគេធ្វើក្នុងប្រទេសចិន! សូមច្រៀងបទ «សូមឲ្យខ្ញុំធ្វើជាព្រែកនៃព្រះពរ» វានៅលេខ៤លើក្រដាសចំរៀងអ្នក! សូមឲ្យខ្ញុំធ្វើជាព្រែកនៃព្រះពរថ្ងៃនេះ ខ្ញុំមិនត្រូវបិទកម្មវិធីដោយមិននិយាយពាក្យចំនួនទៅកាន់អ្នកដែលមិនទាន់ប្រែចិត្ដនោះទេ។ ការ មកក្រុមជំនុំមិនមានន័យថា អ្នកបានប្រែចិត្ដនោះទេ។ ការរៀនព្រះគម្ពីរនឹងនាំឲ្យអ្នកបានសង្រ្គោះឡើយ។ អ្នកត្រូវតែប្រែចិត្ដពីបាបរបស់អ្នក អ្នកត្រូវតែបែរទៅរកព្រះយេស៊ូវគ្រិស្ដ ហើយមករកទ្រង់។ ទ្រង់បានសុគត ទាំងថ្ងូរ ហើយបង្ហូរព្រះលោហិតលើឈើឆ្កាងដើម្បីសង្រ្គោះព្រលឹងអ្នក។ អ្នកត្រូវតែត្រូវបាសំអាតពីបាបដោយ ព្រះលោហិតរបស់ទ្រង់។ សូមមករកព្រះយេស៊ូវ ហើយឲ្យបានសង្រ្គោះពីបាប សេចក្ដីស្លាប់ និងឋាននរក។ ខ្ញុំអធិស្ឋានថា អ្នកនឹងមានបទពិសោធន៍នោះទេ។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ រឿងសំងាត់នៃភាពជោគជ័យក្នុងប្រទេសចិន (មេរៀនដែលត្រូវបានអធិប្បាយនៅពិធីបុណ្យរបស់ជនជាតិចិនពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ) ដោយលោកបណ្ឌិត «អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ...»(វិវរណៈ ២:៩)។ ១. ទីមួយ អ្វីដែលគេមិនមានដែលយើងមាន។ វិវរណៈ ៣:១៧។ ២. ទីពីរ អ្វីដែលគេមានដែលយើងមិនមាន។ ម៉ាថាយ ១៦:២៤; ទំនុតម្កើង ១២៦:៥។ |