ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ប្រទេសចិន - ទ្វារបើកចំហ(មេរៀនដែលត្រូវបានអធិប្បាយនៅពិធីបុណ្យរបស់ជនជាតិចិនពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ) ដោយលោកបណ្ឌិត «អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ»(វិវរណៈ ៣:៨)។ |
ទាក់ទងនឹងខគម្ពីរនេះ លោកបណ្ឌិត ជេវើណោន ម៉ាកជីបានប្រសាសន៍ថា នៅក្នុងថ្ងៃដែលភាពជាព្រះរបស់ព្រះគ្រិស្ដ ត្រូវបានបដិសេធដោយឥតលាក់លៀមដោយសាលាគម្ពីរ និងនៅឯតុអធិប្បាយ។ នេះគឺជាក្រុមអ្នកជឿព្រះ ដែលនៅតែស្មោះត្រង់ជាមួយព្រះដោយបន្ដប្រកាសមនុស្សដ៏ជាព្រះ និងការ សុគតជំនួសមនុស្សមានបាប។ ក្រុមជំនុំក្នុងទីក្រុងភិឡាដិលភាបានបង្ហាញ ការងារជាច្រើន។ អ្នកខ្លះហៅក្រុមជំនុំនេះថា ក្រុមជំនុំដែលបញ្ជូនបេសកជន អ្នកខ្លះហៅថា ក្រុមជំនុំដែលពូកែបំរើ អ្នកខ្លះហៅថា ក្រុមជំនុំដែលរស់ ការ ហៅទាំងអស់នេះសុទ្ធតែត្រឹមត្រូវ។ ខ្ញុំផ្ទាល់ហៅក្រុមជំនុំនេះថា ក្រុមជំនុំ ដែលមានការរស់ឡើងវិញ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume 5, p. 918; comment on Revelation 3:8)។ នោះគឺជាការពន្យល់ដ៏អស្ចារ្យពីក្រុមជំនុំនៅភិឡាដិលភា។ ព្រះគ្រិស្ដបានប្រាប់ថា «ឯងមានអំណាចបន្ដិចក៏ ដោយ»។ ពាក្យ «អំណាច»តាមភាសាក្រេកគឺពាក្យ «ដូណាមីន»។ ភាសាអង់គ្លេសយើងជាពាក្យ «កម្លាំង» ព្រះគ្រិស្ដមិនប្រាប់ថា គេគ្មានអំណាចនោះទេ។ ទ្រង់មានបន្ទូលថា គេមានអំណាចរបស់ព្រះបន្ដិច។ ហើយ អំណាចបន្ដិចបន្ដទៅបានយូរ! អំណាចបន្ដិចអាចធ្វើឲ្យមានអាគារធំ។ អំណាចបន្ដិចអាចធ្វើឲ្យមានជញ្ជាំង ហើយឧបសគ្គរបស់មនុស្សមិនអាចបញ្ឃប់ការរស់ឡើងវិញ និងការផ្សាយដំណឹងល្អ! នៅពេលអំណាចរបស់ព្រះចុះមក នោះទ្រង់បើកទ្វារដែលមនុស្សមិនអាចបើកបាន។ ការពិត នោះ គឺជាអ្វីដែលព្រះគ្រិស្ដបានប្រាប់ក្នុងខមុន។ ទ្រង់រៀបរាប់ប្រាប់ពីអំណាចរបស់ព្រះ «អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ»(វិវរណៈ ៣:៨)។ ទ្រង់បើកទ្វារដែលមនុស្សមិនអាចបើកបាន ហើយទ្រង់ក៏បិទទ្វារផងដែរ។ នៅពេលដែលទ្រង់បិទ គ្មានអ្នក ណាអាចបើកបានឡើយ សូម្បីតែគេព្យាយាមយ៉ាងណាក៏ដោយ។ ខ្ញុំគិតថា យើងឃើញព្រឹត្ដិការណ៍ច្បាស់ក្រឡែតសព្វថ្ងៃនេះ នៅពេលយើងមើលទៅកាន់ស្ថានភាព ខាងវិញ្ញាណនៅប្រទេសអាមេរិក ហើយប្រៀបធៀបនឹងប្រទេសចិន។ យើងមានទូរទស្សន៏គ្រីស្ទាន២៤ម៉ោង ក្នុង១ថ្ងៃនៅប្រទេសអាមេរិក។ យើងមានក្រុមជំនុំធៗមួយចំនួន។ យើងមានគ្រប់ទាំងអស់! តែមានភាពរាក់ ដ៏គ្រោះថ្នាក់ក្នុងសាសនាគ្រិស្ដជាច្រើននៅប្រទេសយើង។ ដូចលោកម៉ាកជីបានប្រាប់ថា ក្រុមជំនុំជាច្រើន ក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិចបដិសេធ «ភាពជាព្រះរបស់ព្រះគ្រិស្ដ»។ ហើយវាគួរឲ្យចាប់អារម្មណ៍ដើម្បីមើលពីគ្រោងការណ៍ខុសគ្នា ដែលគ្រូគង្វាលជនជាតិអាមេរិកព្យា យាមនាំមនុស្សមកក្រុមជំនុំរបស់គេ។ តែគ្មានពួកគេណាម្នាក់ហាក់ដូចជាដំណើរការល្អនោះទេ។ ហេតុផល ត្រូវបានប្រាប់ក្នុងខ៧ «អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ»(វិវរណៈ ៣:៨)។ អ្នកឃើញទេ ព្រះហាក់ដូចជាបានបិទទ្វារនៅក្នុងក្រុមជំនុំភាគច្រើននៅអាមេរិច ហើយ«គ្មានអ្នកណាបើកឡើយ»! គ្មានមនុស្សណាអាចបើកទ្វារឆ្ពោះទៅរកការរស់ឡើងវិញនិងការប្រែចិត្ដទេ។ មានតែព្រះទេដែលអាចធ្វើវាបាន! គ្មាន«មនុស្សណា»អាចបើកទ្វារឱ្យមានការរស់ឡើងវិញនៅអាមេរិចដោយហេតុផលដ៏សាមញ្ញ - ព្រះបានបិទទ្វារ! នោះគឺជាសេចក្តីថ្លែងការណ៍ធម្មតាមួយ។ ហើយយើងអាចមើលឃើញ «គ្មាននរណាបើកនោះទេ»។ នោះគឺគ្មានមនុស្សណាអាចរកវិធីដើម្បីធ្វើឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញ។ ព្រះជាអធិបតេយ្យ។ ទ្រង់បើកទ្វារ គាត់បានបិទទ្វារ។ មនុស្សមិនអាចធ្វើឱ្យព្រះធ្វើអ្វីដែលទ្រង់ចង់បានឡើយព្រះធ្វើអ្វីដែលទ្រង់ចង់ ហើយពេលនេះព្រះមិនចង់បើកទ្វារនៃការរស់ឡើងវិញនៅក្នុងក្រុមជំនុំរបស់ប្រទេសអាមេរិកទេ។ ហើយគ្មានមនុស្សណាអាចបង្ខំព្រះឱ្យធ្វើអ្វីដែលទ្រង់បានសម្រេចមិនធ្វើនោះទេ ព្រោះទ្រង់ជាអធិបតេយ្យ! ខ្ញុំសង្ឃឹមថាគ្រូគង្វាលអាមេរិកជាច្រើនយល់ពីការនោះ! ព្រះជាអធិបតេយ្យ។ នោះមានន័យថាអ្នកមិនអាចធ្វើឱ្យទ្រង់ធ្វើអ្វីដែលអ្នកចង់ឱ្យទ្រង់ធ្វើ។ លុះត្រាតែទ្រង់សម្រេចធ្វើដោយទ្រង់ផ្ទាល់។ អ្នកមិនអាចឃើញទាំងអស់ នោះទេដោយសារតែព្រះជាអធិបតេយ្យភាព។ ប៉ុន្តែវាហាក់ដូចជាខ្ញុំថាគ្រូអធិប្បាយភាគច្រើនរបស់យើងនៅទីនេះមិនយល់ពីរឿងនោះទេ។ ពួកគេនៅតែគិតថា «វិធីសាស្ត្រ» ឬក៏ «រឿងមិនសំខាន់»ដែលនឹងដំណើរការ។ មិត្តភក្ដីអើយគ្មានអ្វីសោះដែលនឹងដំណើរការ ប៉ុន្តែព្រះវិញ្ញាណនៃព្រះអាចទៅរួច ទ្រង់សម្រេចថាតើយើងមានការរស់ឡើងវិញឬអត់! អ្នកមិនសម្រេចចិត្តពីរឿងនោះទេ! ព្រះសម្រេចវា! សូមច្រៀងឃ្លាទី១ «សូមស្ដារការងារទ្រង់ឡើងវិញ»។ វាជាលេខ១នៅលើក្រដាសចំរៀងរបស់អ្នក។ ព្រះអង្គអើយ សូមស្ដារការងារទ្រង់ឡើងវិញ សូមឲ្យព្រះហស្ដដ៏ខ្លាំងរបស់ទ្រង់ជួយផង តែឥឡូវនេះយើងឃើញភាពផ្ទុយគ្នាដ៏ពិតដែលកំពុងកើតឡើងនៅក្នុងសាធារណៈចិន! នៅទីនេះ យើងឃើញដោយផ្ទាល់ភ្នែកថា មានការបោះបង់ចោលព្រះនៅតាមក្រុមជំនុំជាច្រើន។ តែក្នុងប្រទេសចិន យើងឃើញពីភាពផ្ទុយគ្នាជាពិត! វាត្រូវបានរាយការណ៍គ្រប់ទីកន្លែង។ ខ្ញុំមិនយល់ស្របជាមួយលោកបីលី ហ្រ្គែហាមត្រង់បញ្ហាសំខាន់ខ្លះៗនោះទេ។ តែកូនប្រុសរបស់គាត់ឈ្មោះ ហ្រែនខ្លីន ហ្រ្គែហាមបានថាត្រឹមត្រូវ កាលគាត់ប្រាប់ថា ក្រុមជំនុំក្នុងប្រទេសចិន«បានរីកចំរើនជាខ្លាំងក្នុងរយៈពេលប៉ុន្មានទស្សវត្ដ៏ថ្មីៗនេះ។ ជាក់ ស្ដែងណាស់មានការហាមឃាត់នៅក្រោមបដិវត្ដន៍របស់លោកម៉ៅ តែឥឡូវនេះតួលេខរបស់គ្រីស្ទានមាន៤០ លាន ឬច្រើនជាងនោះទៀត{អ្នកខ្លះថា មាន១៦០លាននាក់} នោះគេទ្វេរគុណ»។ {ខ្ញុំនៅតែដកស្រង់ពីឃ្លា របស់លោកហ្រែនខ្លីន ហ្រ្គែនហាម} «ចំណុចសំខាន់នៃការរីកចំរើនគឺជាការប្ដេជ្ញាចិត្ដដោយគ្រីស្ទានសាមញ្ញ ដើម្បីធ្វើការងារជាគ្រូអធិប្បាយ(២ធីម៉ូថេ ៤:៥) គ្រីស្ទានក្នុងប្រទេសចិនបានឆ្ពោះទៅខាងមុខដោយសារតែ អ្នកដើរតាមព្រះគ្រិស្ដ{នៅទីនោះ}មានភាពក្លាហានក្នុងជំនឿរបស់គេ គេសូម្បីតែប្រថុយជីវិតរបស់គេដោយ សារព្រះនាមរបស់ព្រះគ្រិស្ដ»(Franklin Graham, Decision Magazine, Julyត/August 2008, p. 40)។ ព្រះជាអ្នកដែលប្រទានការខ្នះខ្នែងក្នុងការផ្សាយដំណឹងល្អដល់មនុស្សបាត់បង់ ហើយក្នុងប្រទេស អាមេរិកយើងមិនមានច្រើនឡើយ។ តើមនុស្សប៉ុន្មាននាក់ក្នុងក្រុមជំនុំជនជាតិអាមេរិក ដែលធ្លាប់នាំមនុស្ស បាត់បង់១នាក់មកស្ដាប់ការអធិប្បាយជាមួយពួកគេ? ប៉ុន្ដែជនជាតិចិនមានការខ្នះខ្នែងជាខ្លាំងក្នុងការផ្សាយ ដំណឹងល្អដល់មនុស្សបាត់បង់ ហើយនោះគឺជាការខ្នះខ្នែងដែលព្រះប្រទានឲ្យ! ព្រះកំពុងជំរុញឲ្យជនជាតិ ឲ្យប្រែទៅជាប្រជាជាតិរបស់គ្រីស្ទាននៅមុខពិភពលោក! កំនើនលូតលាស់ដ៏លឿននៃសាសនាគ្រិស្ដក្នុងប្រទេសចិន បានជះឥទ្ធិពលដល់អ្នកដឹកនាំក្នុងរដ្ឋា ភិបាលនៅទីនោះ។ សព្វថ្ងៃនេះសាសនាគ្រិស្ដរាយការណ៍ពីអ្វីដែលប្រធានាធិបតីរបស់ប្រទេសចិនលោកហូ ជីនថៅបានថ្លែងក្នុងសន្ទរកថាមួយនៅឆ្នាំ២០០៨ «យើងនឹងនាំឲ្យមានសំដែងវិជ្ជមាននៃតួចនាទីខាងសាសនា និងអ្នកជឿព្រះ{«គ្រីស្ទាន»}ក្នុងការជួយតំឡើងសេដ្ឋកិច្ច និងការអភិវឌ្ឃន៍»(Christianity Today, May 2008, p. 31)។ នោះគឺជាពាក្យសំដីដែលគួរឲ្យភ្ញាក់ផ្អើលមកពីប្រធានាធិបតីរបស់ប្រទេសចិន! វា បង្ហាញថា គាត់ឃើញពីជំនោរនៃការរស់ឡើងវិញកំពុងបោះមនុស្សរាប់ម៉ឺននាក់ក្នុងប្រទេសចិនទៅក្នុងនគររបស់ព្រះ ហើយគាត់ចង់ឲ្យជំនួយរបស់គេ «ជួយតំឡើងសេដ្ឋកិច្ច និងការអភិវឌ្ឃដល់សង្គម»។ តើអ្នកណា ដែលគិតពីពាក្យសំដីរបស់ប្រធានាធិបតីចិនដែលថ្លែងនៅសាធារណៈ? អត្ថបទនៃការសែត សាសនាគ្រិស្ដសព្វថ្ងៃប្រាប់ថា សមាជិកជាច្រើននៅជួររដ្ឋាភិបាលក្នុងប្រទេសចិនកំពុងក្លាយជាគ្រីស្ទាន! អត្ថបទក្នុងការ សែតសាសនាគ្រិស្ដសព្វថ្ងៃប្រាប់ថា «ប្រជាជនចិនស្រេកឃ្លានចង់ទទួលយកព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិ សុទ្ធបានបើកចិត្ដរបស់គេរួចហើយ។ មនុស្សកំពុងតែសំរុកទៅក្រុមជំនុំ»(ibid.)។ នេះគឺជាការងាររបស់ព្រះ! វាមិនមែនជាការងាររបស់មនុស្សឡើយ! ចំពោះប្រទេសចិន ព្រះគ្រិស្ដកំពុងមានបន្ទូលថា «អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ»(វិវរណៈ ៣:៨)។ សូម្បីតែនៅតួលេខ «ទាប» លោកហ្រែនខ្លីន ហ្រែ្គហាមបានសន្មត់ថា មានអ្នកប្រែចិត្ដ៤០លាន នាក់ {ទោះបីជាមានច្រើនជាងនោះ} តួលេខនៃគ្រីស្ទានដែលជាជនជាតិចិនមានចំនួនធំជាងពួកសៅថើនបា ទីស្ទធំៗ និងធំជាងនិកាយធំៗផ្សេងដែលរួមគ្នានៅប្រទេសអាមេរិក ធំជាងពួកសៅថើនបាទីស្ទ ពួកនិយាយ ភាសាដទៃ និងពួកអីវែនជីលិចខោលផ្សេងៗដែលរួមគ្នាឆ្ងាយណាស់! យើងត្រឹមតែអាចនិយាយជាមួយព្រះ អម្ចាស់យេស៊ូវគ្រិស្ដថា « ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ»(ម៉ាថាយ ២១:៤២)។ សូមក្រោកឈរឡើង ហើយច្រៀងបទសរសើរព្រះ ហើយអរគុណព្រះសម្រាប់ការរស់ឡើងវិញដ៏ធំ ក្នុងប្រទេសចិន និងប្រទេសផ្សេងៗទៀតនៅអាស៊ី និង «ប្រទេសតតីលោក»។ សូមច្រៀងសរសើរតម្កើងព្រះ សម្រាប់អំណាចរបស់ទ្រង់ក្នុងការរស់ឡើងវិញដ៏ធំនេះ! សូមអរគុណព្រះពីព្រះពរទាំងអស់ដែលហូរមក សូមឲ្យយើងបន្ដអធិស្ឋានសម្រាប់ការរស់ឡើងវិញនៅក្នុងប្រទេសចិន និងប្រទេសផ្សេងៗទៀតនៅអាស៊ី ថែមទាំងប្រទេសតតីលោក។ សូមឲ្យយើងអធិស្ឋានសម្រាប់អំណាចរបស់ព្រះឲ្យបន្ដបើកទ្វារនៅក្នុង ទឹកដីដ៏ឆ្ងាយទាំងនោះ។ សូមឲ្យយើងអធិស្ឋានទៅទ្រង់ «អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ»(វិវរណៈ ៣:៨)។ សូមឲ្យយើងអធិស្ឋានឥឡូវនេះតាមភាសារបស់អ្នក ដើម្បីឲ្យព្រះបញ្ជូនឲ្យមានការរស់ឡើងវិញបែបផ្សាយដំណឹងល្អនៅពាសពេញប្រទេសចិន និងនៅអាស៊ី! (អធិស្ឋានដោយពួកជំនុំ)។ «សូមស្ដារការងាររបស់ទ្រង់ ឡើងវិញ»។ សូមច្រៀងវាម្ដងទៀត! ព្រះអង្គអើយ សូមស្ដារការងារទ្រង់ឡើងវិញ សូមឲ្យព្រះហស្ដដ៏ខ្លាំងរបស់ទ្រង់ជួយផង ឥឡូវនេះខ្ញុំមានគំនិតមួយទៀតដែលសំខាន់ចំពោះក្រុមជំនុំរបស់យើង។ យើងបានរកឃើញប៉ុន្មាន ខែថ្មីៗនេះដែលជនជាតិវ័យក្មេងនៅទីនេះបើកចិត្ដចំពោះដំណឹងល្អ។ នេះគឺជាពេលដើម្បីឲ្យយើងក្រោកឈរ ឡើង ហើយធ្វើអ្វីដែលយើងអាចដើម្បីនាំជនជាតិចិនវ័យក្មេងមកក្រុមជំនុំយើង ដើម្បីផ្សាយដំណឹងល្អដល់ ពួកគេ ដើម្បីប្រាប់ពួកគេថា ព្រះយេស៊ូវសុគតលើឈើឆ្កាងដើម្បីសងបាបរបស់គេ ទាំងប្រាប់ពួកគេថា ទ្រង់ បានរស់ឡើងវិញទាំងព្រះកាយ ហើយឥឡូវនេះទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតានៅស្ថានសួគ៌ ទាំងប្រាប់ ពួកគេពីព្រះលោហិតដ៏វិសេសដែលអាចសំអាតបាបរបស់គេ ទាំងប្រាប់ពួកគេថា ពួកគេអាចបានសង្រ្គោះ ដោយសារការទទួលជឿទ្រង់ ហើយបង្ហាញពួកគេពីការប្រែចិត្ដពិតប្រាកដក្នុងព្រះគ្រិស្ដយេស៊ូវ។ ព្រះកំពុង តែប៉ះពាល់ចិត្ដ! សូមកុំឲ្យយើងពន្លត់ព្រះវិញ្ញាណ។ សូមឲ្យព្រះវិញ្ញាណនៃព្រះដែលប៉ះពាល់ចិត្ដយើងឲ្យ «នាំពួកគេចេញពីវាលនៃអំពើបាប»។ នៅព្រឹកនេះមានជនជាតិចិនក្មេងៗជាច្រើនក្នុងក្រុមជំនុំយើងដែលមកលើកដំបូង។ អ្នកផ្សេងទៀត បានមកប៉ុន្មានអាទិត្យហើយ។ ខ្ញុំសូមអំពាវនាវទៅអញនកថា សូមមានចំណែកជាមួយការដែលព្រះកំពុងធ្វើ ការនៅក្នុងប្រទេសតតីលោកនៅសម័យដែលគេរិះគន់ក្នុងប្រវត្ដិសាស្រ្ដ។ សូមមកក្រុមជំនុំរបស់យើង។ កុំ គ្រាន់តែមកឥឡូវ និងថ្ងៃអាទិត្យ សូមប្រាកដថា អ្នកប្រែចិត្ដជឿព្រះយេស៊ូវគ្រិស្ដ! នៅពេលអ្នកប្រែចិត្ដ សូម ទទួលពិធីជ្រុមជទឹក ហើយក្លាយជាសមាជិកក្រុមជំនុំនេះ។ សូមទៅផ្សាយដំណឹងល្អឲ្យអ្នកដទៃ! សូមនាំ មិត្ដភក្ដិរបស់អ្នកមកក្រុមជំនុំ។ សូមអ្នកមិត្ដរួមថ្នាក់របស់អ្នកមកក្រុមជំនុំ។ សូមយើងឲ្យក្រុមជំនុំឈោងចាប់ ជនជាតិវ័យក្មេង នៅក្រុមជំនុំថាបាណាខលបាទីស្ទនៅរដ្ឋឡូសអង់ចាឡែស។ សូមឲ្យព្រះដ៏គ្រប់គ្រងគ្រប់ ទាំងអស់ជួយយើងឲ្យធ្វើការនោះសម្រាប់សិរីល្អទ្រង់! សូមក្រោកឡើង ហើយច្រៀងកំណាព្យអោសវ៉ាល ជេ ស្មីត «សូមផ្សាយដំណឹងល្អ សូមផ្សាយដំណឹងល្អ!» ដែលខ្ញុំបានប្ដូរ ហើយដាក់ភ្លេងតាមបទលោកឆោអែស វែស្លេ «ហើយតើធ្វើយ៉ាងម៉េចបាន?» វានៅលេខ២នៅលើក្រដាសចំរៀងរបស់អ្នក។ សូមទ្រង់ផ្តល់ឱ្យយើងពីការរំលឹកសម្រាប់ម៉ោង ឲ្យមានពាក្យដ៏រំភើបទាំងមានអំណាច «អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ»(វិវរណៈ ៣:៨)។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |