ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ជាមួយលោកបណ្ឌិត ចន សាំងនៅសាលាគម្ពីររបស់ពួកសេរីនិយម (មេរៀនដែលត្រូវបានអធិប្បាយនៅពិធីបុណ្យរបស់ជនជាតិចិនពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ) ដោយលោកបណ្ឌិត «ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់» |
ខ្ញុំកំពុងអានសៀវភៅពីជីវិតរបស់លោកបណ្ឌិត ចន សាំង ដែលជាគ្រូអធិប្បាយជនជាតិចិនដ៏ល្បីនៅឆ្នាំ១៩៣០។ ក្នុងសៀវភៅរបស់គាត់ ខ្ញុំបានរកឃើញគំរូជាច្រើន និងភាពខុសគ្នាខ្លះរវាងជីវិតរបស់គាត់ និងជីវិតរបស់ខ្ញុំ ដែលខ្ញុំគិតថថា វានឹងធ្វើឲ្យអ្នកដែលអានចាប់អារម្មណ៍សេចក្ដីអធិប្បាយរបស់ខ្ញុំ។ ជីវិតដើមដំបូង មានភាពខុសគ្នាជាច្រើនក្នុងជីវិតដំបូងរបស់ខ្ញុំ និងលោកបណ្ឌិត សាំង។ គាត់បានកើតនៅក្នុងគ្រួសារគ្រីស្ទាន។ ខ្ញុំបានកើតមកនៅក្នុងគ្រួសារដែលមិនមែនជាគ្រីស្ទាន។ ឪពុកខ្ញុំជាអ្នកលក់ដូរ។ ឪពុករបស់លោកសាំងជាគ្រូគង្វាល។ ឪពុករបស់លោកសាំងចង់អោយគាត់ក្លាយជាបុព្វជិកម្នាក់អ្នកបំរើព្រះ។ ឪពុកខ្ញុំមិនចង់ឱ្យខ្ញុំក្លាយជាអ្នកអ្នកបំរើព្រះឡើយ។ លោកបណ្ឌិតសាំងជានិស្សិតឆ្នើមម្នាក់ ដែលបានទទួលបរិញ្ញាប័ត្របណ្ឌិត។ នៅក្នុងរយៈពេល ២១ ខែក្នុងនាមជាបុរសវ័យក្មេងម្នាក់ក្នុងវ័យ ២០ឆ្នាំនៅសកលវិទ្យាល័យអាមេរិច។ ផ្ទុយទៅវិញខ្ញុំបានបោះបង់ចោលវិទ្យាល័យ ដោយសារមានបញ្ហា ហើយបានបរាជ័យក្នុងសាលាព្រះគម្ពីរ ប៉ុន្តែខ្ញុំបានប្រែចិត្ដមុនពេលចាកចេញពីសាលារៀន។ លោកបណ្ឌិតសាំងតែងតែជាសិស្សពូកែ។ គាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រ។ គាត់ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីវិទ្យាក្នុងរយៈពេល៩ខែ និងសញ្ញាបត្របណ្ឌិតក្នុងរយៈ២១ខែ។ ខ្ញុំសិស្សក្រីក្រម្នាក់រហូតដល់បន្ទាប់ពីខ្ញុំបានប្រែ ចិត្ដ។ ខ្ញុំបានបរាជ័យនៅវិទ្យាល័យ ខ្ញុំបានបរាជ័យកាលខ្ញុំទៅរៀនមហាវិទ្យាល័យមុនដំបូង។ គាត់បានប្រែ ចិត្ដនៅពេលគាត់រៀននៅសាលាគម្ពីរ ខណៈដែលខ្ញុំបានប្រែចិត្ដនៅពេលខ្ញុំចូលរៀនមហាវិទ្យាល័យលើកទី ពីរ។ ខ្ញុំបានប្រែចិត្ដនៅក្នុងថ្នាក់ក្រុមតូមដែលអធិប្បាយដោយលោកបណ្ឌិត ឆោឡែស ជេ វូដប្រីដនៅមហា វិទ្យាល័យប៉ាអូឡា{ឥឡូវនេះសាកលវិទ្យាល័យ}នៅម៉ោង១០កន្លះព្រឹក ខែកញ្ញា ២៨ ១៩៦១។ លោកសាំង បានប្រែចិត្ដនៅឆ្នាំចុងក្រោយរបស់គាត់នៅសាលាគម្ពីរយូញៀនស៊ីអោឡូជីខោល នៅក្នុងទីក្រុងញ៉ូវយ៉ោក។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ»។ វានៅលេខ២លើក្រដាសចំរៀងអ្នក! សូមច្រៀងកន្លែងបន្ទរ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ជីវិតនៅសាលាគម្ពីរ នៅពេលលោកបណ្ឌិត សាំងចូលរៀនសាលាគម្ពីរសេរីនិយម មានគំរូជាច្រើនដែលកើតឡើងស្រ ដៀងនឹងជីវិតរបស់យើងដែរ។ ព្រះបានត្រាស់ហៅខ្ញុំឲ្យបំរើព្រះ មុនពេលខ្ញុំបានសង្រ្គោះ។ ដូចលោកបណ្ឌិត សាំងដែរ ខ្ញុំបានចាប់អារម្មណ៍ក្នុងការផ្សាយដំណឹងល្អដល់ជនជាតិចិន។ បន្ទាប់ពីខ្ញុំបានអានពីជីវិតរបស់ លោកជេមស៍ហាត់សិនថេឡឺ និងសៀវភៅរបស់លោកយ៉ូហាន វែស្លេ នោះខ្ញុំមានអារម្មណ៍ថា ព្រះបានត្រាស់ ហៅខ្ញុំឲ្យធ្វើជាបេសកជននៅក្នុងប្រទេសតៃវ៉ាន់ ឬហុងកុង។ ខ្ញុំចាប់ផ្ដើមរៀនភាសាចិននៅដើមឆ្នាំ១៩៦០ តែខ្ញុំបានឈប់នៅពេលខ្ញុំបានចាប់ផ្ដើមរៀននៅមហាវិទ្យាល័យឡូសអង់ចាឡែសសីតធី។ ក្នុងខែមករា ឆ្នាំ ១៩៦១ ខ្ញុំចូលរួមក្រុមជំនុំហ្វឹសបាទីស្ទចិននៅរដ្ឋឡូសអង់ចាឡែស។ ខ្ញុំមានអាយុ១៩ឆ្នាំ ខ្ញុំមានកាលវិភាគ ពិបាកណាស់នៅប៉ុន្មានឆ្នាំទាំងនោះ ខ្ញុំចូលរៀនមហាវិទ្យាល័យពេលយប់ ខណៈពេលដែលខ្ញុំបង្រៀនថ្នាក់ ថ្ងៃអាទិត្យ ទាំងអធិប្បាយទៅកាន់ក្មេងៗក្នុងក្រុមជំនុំរាល់ថ្ងៃអាទិត្យ ហើយបំរើព្រះច្រើនម៉ោងក្នុងតួនាទីផ្សេង ៗនៅថ្ងៃសុក្រ និងសៅរ៍នៅក្រុមជំនុំបាទីស្ទចិន។ ខ្ញុំធ្វើការពេញម៉ោងនៅពេលថ្ងៃ ហើយរៀនមហាវិទ្យាល័យ ពេលយប់។ វាជាកាលវិភាគពិបាកណាស់ដោយសារការងារទាំងនោះ ថែមទាំងការបំរើព្រះនៅក្រុមជំនុំនៅថ្ងៃ ចុងសប្ដាហ៍។ ខ្ញុំធើ្វការ ហើយរៀន១៦ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុង១អាទិត្យ! ខ្ញុំបានអានសៀវភៅដែលលោក អនុប្រធានរិឆាត នីសោនបានណែនាំប្រាប់ខ្ញុំ វាមានចំណងជើងថា អំណាចនៃការគិតវិជ្ជមាន ដោយលោក បណ្ឌិត ណោមែន វីនសែន ផីលលី។ ខ្ញុំមិនដឹងសោះថា លោកបណ្ឌិតផីលលីជាអ្នកសីរីនិយម។ តែមានជំ ពូកមួយក្នុងសៀវភៅគាត់ដែលនាំឲ្យខ្ញុំចាប់អារម្មណ៍ពីភាពវិជ្ជមាន។ នៅក្នុងជំពូកនោះ គាត់បានប្រាប់ឲ្យ ទន្ទេញគម្ពីរភីលីព ៤:១៣ ហើយអះអាងពីសេចក្ដីសន្យាក្នុងខនោះ «ខ្ញុំអាចធ្វើគ្រប់ទាំងអស់ដោយសារព្រះគ្រិស្ដទ្រង់ចំរើនកម្លាំងដល់ខ្ញុំ» (ភីលីព ៤:១៣)។ ការអះអាងពីសេចក្ដីសន្យានៃខនោះជាពេលដែលចាប់ផ្ដើមផ្លាស់ប្ដូរជីវិតខ្ញុំ។ ខ្ញុំបានសញ្ជឹងគិតគម្ពីរភីលីព ៤: ១៣រាល់ថ្ងៃ ហើយសេចក្ដីសន្យានោះបានពិតច្បាស់ចំពោះខ្ញុំ កាលព្រះគ្រិស្ដចំរើនកម្លាំងដល់ខ្ញុំដើម្បីបញ្ចប់ មហាវិទ្យាល័យ ខណៈដែលខ្ញុំធ្វើការពេញម៉ោងនៅក្រុមហ៊ុនដីវីសឹនខោផូរេសិន នៃរដ្ឋកាលីហ្វក់ញ្ញានៅក្នុង បន្ទប់ទទួលអ៊ីម៉ែល ក្នុងពេលតែមួយខ្ញុំរៀនមុខវិជ្ជាជាច្រើននៅពេលយប់ ទាំងធ្វើការបំរើព្រះនៅក្រុមជំនុំចិន បាទីស្ទនៅថ្ងៃចុងសប្ដាហ៍។ ខ្ញុំបានរៀនចប់ពីសាលាខាលស្ដេត អឹល អេក្នុងរដូវផ្ការីកឆ្នាំ១៩៧០។ «ទាំង អស់សម្រាប់ព្រះយេស៊ូវ»។ សូមច្រៀងកន្លែងបន្ទរម្ដងទៀត! សូមក្រោកឈរហើយច្រៀងវា! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ក្រុមជំនុំហ្វឹសបាទីស្ទចិនបានចូលរួមជាមួយសន្និបាតសៅថើនបាទីស្ទ។ ពួកសៅថើនបាទីស្ទបាន ប្រាប់ខ្ញុំថា ខ្ញុំត្រូវតែទៅរកសាលាគម្ពីរដើម្បីឲ្យគេចាត់តាំង។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានសញ្ញាបត្រឲ្យ អធិប្បាយនៅក្រុមជំនុំសៅថើនបាទីស្ទនៅហាត់ថីថូន ផាក រដ្ឋកាលីហ្វក់ញ្ញាក្នុងខែកញ្ញា១៩៦០ ហើយខ្ញុំ បានបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ១៩៧០ ពួកសៅថើនបាទីស្ទនឹងមិនចាត់តាំងខ្ញុំឡើយ រហូតដល់ខ្ញុំបញ្ចប់សញ្ញា បត្រអនុបណ្ឌិតរយៈពេល៣ឆ្នាំនៅសាលាគម្ពីររបស់គេ។ ខ្ញុំមិនមានលុយល្មមសន្សំ ដើម្បីចូលរៀនសាលា ថាលប៉ូតខាងពួកអភិរក្សនៅប៉ាអូឡានោះទេ ដូច្នេះខ្ញុំមានជំរើសតែ១គត់គឺថា ខ្ញុំត្រូវតែចូលរៀនសាលាគម្ពីរ ហ្គូដឹនហ្គេតបាទីស្ទ ដែលមានទីតាំងនៅម៉ារីន ខោនថី នៅជិតសានហ្រានស៊ីស្កូ។ ខ្ញុំដឹងថា សាលានោះមាន ភាពសេរីនិយម តែអ្នកដឹងកនាំនៅក្រុមជំនុំហ្វឹសបាទីស្ទចិនបានប្រាប់ខ្ញុំថា វានឹងមិនប៉ះពាល់ដល់ខ្ញុំឡើយ ដោយសារតែគ្រូគង្វាលរបស់ខ្ញុំឈ្មោះ លោកបណ្ឌិតធីម៉ូថេ លីបានបង្ហាត់បង្រៀនយ៉ាងម៉ត់ចត់ក្នុងការសិក្សា ព្រះគម្ពីរបែបអភិរក្សនៅអំឡុងឆ្នាំដែលខ្ញុំបានរៀនពីគាត់នៅក្រុមជំនុំចិន។ ពួកគេមានគោលបំណងល្អក្នុងការបញ្ជូនខ្ញុំឲ្យទៅរៀនសាលាគម្ពីរហ្គូលដឹនហ្គេត តែវាមិនមែនជា ដំបូន្មានល្អបំផុតឡើយ។ ខ្ញុំជិតនឹងឈប់បំរើព្រះដោយសារលទ្ធផលនៃការរៀននៅសាលាគម្ពីរនោះ ដោយ សារគេជាពួកសីរីនិយមពេញទី។ នៅពេលខ្ញុំទៅរៀននៅទីនោះ ពួកគេបង្រៀនពីលទ្ធិសេរីនិយមពេញលេញ គេស្រដៀងនឹងសាលាគម្ពីរយូញៀននៅក្នុងញ៉ូវយ៉ៅក កាលលោកបណ្ឌិតសាំងបានទៅទីនោះ ក្នុងរដូវស្លឹក ឈើជ្រុះនៅឆ្នាំ១៩២៦។ សាលាគម្ពីរយូញៀនបានបង្រៀនពីទស្សនៈសេរីនិយម ដូចគ្នានឹងសាលាគម្ពីរហ្គូន ឌឹកហ្គេត។ អ្នកសរសេរជីវប្រវត្ដិរបស់លោកសាំងបានប្រាប់ពីសាលាគម្ពីរយូញៀនដូចនេះ ឆាប់ៗលោកចនសាំងបានរកឃើញថា ទំនាក់ទំនងចំពោះព្រះគម្ពីរនិងជំនឿ ជាគ្រីស្ទានជាទស្សនវិជ្ជាដ៏ធំធេង។ គ្រប់ទាំងបញ្ហាទាំងអស់ត្រូវបានពិភាក្សា នៅក្នុងពន្លឺនៃមូលហេតុរបស់មនុស្សលោក។ គ្រប់ទាំងអស់ដែលនៅក្នុងព្រះ គម្ពីរ ដែលមិនត្រូវបានរាប់ជាសុចរិតត្រូវបានគេបដិសេធក្នុងជំនឿមិនស័ក្ដ សមឡើយ។ លោកុប្បត្ដិកាន់ខ្ជាប់ពីប្រវត្ដិសាស្រ្ដ និងជំនឿក្នុងការអស្ចារ្យមិន តាមបែបវិទ្យាសាស្រ្ដ។ ប្រវត្ដិរបស់ព្រះយេស៊ូវត្រូវបានបង្ហាញជាគំនិតដើម្បី ត្រាប់តាម ខណៈដែលតម្លៃនៃការសុគតជំនួសរបស់ទ្រង់ និងការរស់ឡើង វិញរបស់ទ្រង់ត្រូវបានគេបដិសេធ។ ការអធិស្ឋានត្រូវបានគេបដិសេធជាខ្លាំង ដោយមិនសមឡើយ។ ការខ្វែងគំនិតដូចនេះត្រូវតែក្លាយជាគោលបំណងនៃ ការអាណិត និងការចំអកមើលងាយ(Leslie T. Lyall, A Biography of John Sung: Flame of God in the Far East, Overseas Missionary Fellowship, 1965 edition, pp. 29-30)។ នោះជាអ្វីដែលខ្ញុំត្រូវបានគេបង្រៀនកាលខ្ញុំរៀនយកអនុបណ្ឌិតនៅសាលាគម្ពីរហ្គូដឹនហ្គេត។ នៅសាលាគម្ពីរនោះ លោកបណ្ឌិតចន សាំងបានបាត់បង់ជំនឿជាកុរមាភាពដែលឪពុករបស់ គាត់ជាគ្រូគង្វាលបានបង្រៀនដល់គាត់។ គាត់ចាប់ផ្ដើមរៀនពុទ្ធសាសនា និងលទ្ធិតាវ ហើយឆ្ងល់ថាការបង្រៀន របស់លទ្ធិតាវអាចនាំឲ្យគាត់មានសេចក្ដីសុខដែលគាត់ស្វែងរកឬទេ។ គាត់បកប្រែមេរៀនពីលទ្ធិតាវ ហើយ អានក្រដាសមេរៀនពីទស្សនវិទូជនជាចិត្ដក្នុងថ្នាក់របស់គាត់។ គាត់សូម្បីតែចាប់ផ្ដើមសូត្រធម៌តាមគម្ពីរពុទ្ធ សាសនាតែម្នាក់ឯក្នុងបន្ទប់ដែលនិស្សិតរៀន «ដោយសង្ឃឹមថា ដោយសារការបដិសេធខ្លួនឯង គាត់អាច ទទួលបានសេចក្ដីសង្រ្គោះដែលលោកពុទ្ធបានប្រាប់ តែចិត្ដរបស់គាត់នៅតែងងឹត»(Lyall, ibid., p. 31)។ គាត់ប្រាប់ថា «ព្រលឹងខ្ញុំវង្វេងក្នុងទីរហោស្ថាន។ ខ្ញុំមិនអាចគេង ឬញាំឡើយ ខ្ញុំចិត្ដពេញដោយការ មិនសប្បាយជាខ្លាំង»(Lyall, p. 31)។ សូមចុចទីនេះសម្រាប់ជីវប្រវត្ដិដ៏ល្អបំផុតរបស់លោកបណ្ឌិត សាំង «ខ្ញុំចងចាំពីលោកចន សាំង»ដោយលោករេវ វីលៀម អី ស្កាប់ប៊ឺត ឬទៅតាមwww.strategicpress.org។ នៅសាលាគម្ពីរសេរីនិយមនោះ លោកសាំងមានអារម្មណ៍និងបទពិសោធន៍ជាច្រើន ពេលខ្ញុំរៀនឆ្នាំ ទី៣នៃសាលាគម្ពីរហ្គូដឹនហ្គេតបាទីស្ទ នោះខ្ញុំក៏មានអារម្មណ៍ដូចនោះដែរ។ ពេលនោះខ្ញុំឯកោរណាស់ ពិបាកជាខ្លាំង ទាំងរិះរកវិធីដើម្បីចាកចេញពីព័ន្ធកិច្ចរបស់ព្រះ។ ត្រង់ចំណុចនេះអារម្មណ៍ខ្ញុំស្រដៀងនឹងរឿង របស់លោកចន សាំង។ «គ្រប់ទាំងអស់សម្រាប់ព្រះយេស៊ូវ»។ សូមក្រោកឈរហើយច្រៀងវាម្ដងទៀត! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ការផ្លាស់ប្ដូរ តែមានមួយដ៏ធំដែលខុសពីគ្នា។ លោកចន សាំងមិនទាន់ប្រែចិត្ដ។ ខ្ញុំបានប្រែចិត្ដពិតប្រាកដក្នុងខែ កញ្ញា ១៩៦១។ ខ្ញុំបានមករកព្រះគ្រិស្ដ ហើយទ្រង់បានសំអាតបាបខ្ញុំដោយព្រះលោហិតទ្រង់ ទាំងបានកើត ជាថ្មីចំថ្ងៃនោះនៅមហាវិទ្យាល័យប៉ាយអូឡា ច្រើនឆ្នាំពីមុន។ ក្នុងសភាពស្រដៀងគ្នានៃការពិបាកចិត្ដខ្លាំង លោកបណ្ឌិតសាំងបានបែរមករកព្រះគ្រិស្ដ ហើយ បានប្រែចិត្ដ។ ខ្ញុំបានស្គាល់ព្រះគ្រិស្ដរួចហើយ តែខ្ញុំជួបការល្បងលជាច្រើនដោយសារអារក្សដែលនាំឲ្យខ្ញុំ មានអារម្មណ៍ថា ខ្ញុំមិនអាចបន្ដបំរើព្រះទៀតបានឡើយ។ ក្រោយមកនៅយប់ជ្រៅមួយ ខ្ញុំបានភ្ញាក់ឡើងដោយនឹកចាំពីខគម្ពីរមួយ «ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់» (អេភេសូរ ១:៦)។ ខ្ញុំបានចេញពីគ្រែ ហើយមើលខគម្ពីរនេះឡើងក្នុងភាពស្រដៀងគ្នា។ ព្រះហាក់ដូចជានិយាយមកកាន់ខ្ញុំថា «នេះគឺសម្រាប់អ្នក អ្នកត្រូវបានទទួលក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់»។ អ្នកត្រូវបានគេទទួលយកព្រោះអ្នកនៅក្នុងក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់។ គ្មាននរណាម្នាក់ទទួលយកអ្នកទេប៉ុន្តែខ្ញុំទទួលអ្នក។ អ្នកត្រូវបានទទួលយកដោយខ្ញុំព្រោះអ្នកនៅក្នុង«ព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់»។ ខ្ញុំបានចេញពីគ្រែ ទាំងស្លៀកសម្លៀកបំពាក់របស់ខ្ញុំ ហើយចេញទៅទីទួលរាងពងក្រពើតូចមួយនៅខាងក្រោយសាលាគម្ពីរទាំងយប់។ ខ្ញុំ បានទៅកន្លែងនោះគ្រប់ពេលដែលខ្ញុំនៅក្នុងសានហ្រានស៊ីស្កូ។ ពេលខ្ញុំមើលពីឆ្ងាយ ខ្ញុំអាចឃើញភ្លើងនៅ សានហ្រានស៊ីស្កូចំទិសខាងត្បូងឆៀងខាងកើត និងភ្នំថាម៉ាលផាសចំទិសខាងលិច។ ខ្យល់ត្រជាក់បក់សក់ របស់ខ្ញុំ ហើយព្រះហាក់ដូចជានិយាយមកខ្ញុំម្ដងទៀត។ ទ្រង់មានបន្ទូលថា «ឥឡូវនេះអ្នកនឹងមិនអធិប្បាយ ដើម្បីផ្គាប់ចិត្ដមនុស្សនោះទេ។ ឥឡូវនេះអ្នកនឹងអធិប្បាយដើម្បីផ្គាប់ចិត្ដអញ។ ឥឡូវនេះអ្នកជាគ្រូអធិប្បាយ របស់អញ»។ ព្រះក៏ប្រាប់ខ្ញុំផងដែរថា ខ្ញុំនឹងមិនអាចធ្វើកិច្ចការចំបងរបស់ខ្ញុំបានឡើយរហូតដល់ខ្ញុំចាស់។ ខ្ញុំ បានទៅគេងវិញទាំងត្រជាក់ ហើយដឹងថា ព្រះបានត្រាស់ហៅខ្ញុំឲ្យអធិប្បាយ។ «ទាំងអស់សម្រាប់ព្រះយេ ស៊ូវ»។ សូមក្រោកឈរហើយច្រៀងវាម្ដងទៀត! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ខ្ញុំនឹងមិនក្លាយជាគ្រូអធិប្បាយដ៏អស្ចារ្យដូចជាលោកចន សាំង ឬសូម្បីតែបេសកជនម្នាក់ដូចដែលខ្ញុំចង់បាននោះទេ។ ខ្ញុំមិនសូវចេះឆ្លាតវៃដូចលោកបណ្ឌិតសាំងទេ។ ប៉ុន្តែប្រហែលជាអ្នកនឹងយកកន្លែងរបស់ខ្ញុំ! នៅពេលខ្ញុំមានអាយុ៧៧ឆ្នាំ ខ្ញុំចាស់ពេកហើយ។ ប៉ុន្តែខ្ញុំសូមអធិស្ឋានឱ្យអ្នកដទៃនៅទីនេះឬនៅតំបន់ឆ្ងាយៗនៅអាស៊ី និងលើពិភពលោកនឹងយកសេចក្ដីអធិប្បាយសរសេរដោយដៃបែបផ្សាយដំណឹងល្អ ហើយអធិប្បាយពីវាដោយឈរនៅកន្លែងរបស់ខ្ញុំ ការអធិប្បាយមេរៀនរបស់ខ្ញុំពីអ៊ីនធឺណិត ការធ្វើអ្វីដែលខ្ញុំចង់ធ្វើនៅពេលខ្ញុំមានអាយុ១៩ ដែលក្នុងឆ្នាំ១៩៦១។ ឥឡូវនេះវាគ្រាន់តែជាពាក្យចំពោះមនុស្សវ័យក្មេងរបស់យើងដែលនៅទីនេះយប់នេះ។ ក្នុងមាតិការ ដែលបានបោះពុម្ភថ្មី ការដកស្រង់ចេញពីសៀវភៅកំណត់ហេតុរបស់លោកចន សាំង លោកុប្បត្ដិ ២០០៨ លោករេវ ហា យ៉ាំងនៅប្រទេសម៉ាឡេស៊ីបានប្រាប់ថា រយះពេលច្រើនជាង៤០ឆ្នាំកន្លងទៅនៃជីវិតពេញវ័យរបស់ខ្ញុំផ្ទាល់ ខ្ញុំបាទបានឃើញថាព្រះវិហារនៅទ្វីបអាស៊ីមានចំនួនកើនឡើង និងមានទំនុកចិត្ត។ កាន់តែខ្លាំងឡើងខ្ញុំយល់ថា ព្រះកំពុងតែហៅជនជាតិអាស៊ីឱ្យដើរតួយ៉ាងសំខាន់ ក្នុងកិច្ចការប្រកាសពីព្រះគ្រីស្ទ [ទូទាំងពិភពលោក] ។ ប៉ុន្តែប្រសិនបើក្រុមជំនុំនៅអាស៊ីត្រូវស្មោះត្រង់ចំពោះភារកិច្ចនេះ វាចាំបាច់ត្រូវមានមនុស្សជាច្រើនដែលនឹងយកចិត្តទុកដាក់នូវអ្វីដែលលោកជេម ដែនដី បាននិយាយពីអ្វីដែលលោកចន សាំងបានយល់យ៉ាងច្បាស់។ អ្វីដែលត្រូវលេចចេញជាជំនាន់ថ្មីនៃពួកគ្រីស្ទានអាស៊ីជាពិសេសក្នុងចំណោមយុវវ័យរបស់យើង មនុស្សសព្វថ្ងៃនេះដែលដឹងយ៉ាងច្បាស់ថា «នៅក្នុងលោកីយដ៏អាក្រក់នេះ យើងត្រូវតែមានលះកាត់ចិត្ដខ្លួនដ៏ធំ។ ប្រសិនបើត្រូវមានអាជីពជាគ្រីស្ទបរិស័ទដ៏អស្ចារ្យ «ហើយហ៊ានរស់នៅតាមមែន ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយ! សូមឱ្យវាជាចលនារបស់អ្នកដែលដឹង ពីអ្វីដែលជាការលះចិត្ដខ្លួនឯងដ៏ធំនេះ នឹងនាំឱ្យមានការងារជាគ្រីស្ទបរិស័ទដ៏អស្ចារ្យច្រើនដើម្បីឲ្យនគរ និងសិរីល្អនៃ ព្រះរីកចំរើនឡើង(Rev. Hwa Young, The Journal Once Lost: Extracts from the Diary of John Sung, Genesis, 2008, pp. xiv-xv)។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» សូមក្រោកឡើងហើយច្រៀងវា! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ការលះចិត្ដខ្លួនឯងចាប់ផ្ដើមជាមួយការប្រែចិត្ដ។ អ្នកត្រូវតែលន់តួបាបអ្នក ហយបដិសេធពីបាប ទាំងនោះដើម្បីឲ្យបានសង្រ្គោះ។ លោកចន សាំងជជាគ្រីស្ទានអស្ចារ្យម្នាក់ដោយសារគាត់មានការប្រែចិត្ដពិត ប្រាកដ។ គាត់បានប្រែចិត្ដអស្ចារ្យដោយសារគាត់មានការលះកាត់ចិត្ដខ្លួនឯងដ៏ធំធេង។ គាត់បោះបង់ចោល មេដាយមាសខាងអ្នកប្រាជ្ញរបស់គាត់ទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់រៀនចប់បណ្ឌិតខាងគីមីវិ ទ្យា គាត់បែរចេញពីការសិក្សាទាំងអស់នោះ ហើយត្រលប់ទៅប្រកាសដំណឹងល្អដល់មនុស្សនៅប្រទេសចិន និងអាស៊ីអាគ្នេយ៍។ លោកចន សាំងបានលះចោលការសប្បាយនៅជីវិតនេះដែលគាត់អាចមាន។ ពីរបីយប់ មុនពេលគាត់ប្រែចិត្ដ ព្រះបាននិយាយទៅកាន់លោកចន សាំងថា «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ»(ម៉ាកុស ៨:៣៦)។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» សូមច្រៀងវា! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ សូមបោះបង់ចោលអំពើបាបទាំងអស់ដែលទាញនាំអ្នក។ សូមលន់តួបាបអ្នកទៅព្រះដោយលំអិត សូមឲ្យព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ដអ្នកពីអំពើបាបអ្នក។ សូមបដិសេធលោកីយ! សូមបោះបង់ចោលវា! សូមដាក់ព្រះគ្រិស្ដជាទីមួយក្នុងជីវិតអ្នក។ សូមមករកព្រះយេស៊ូវគ្រិស្ដ ហើយឲ្យបានស្អាតពីបាបទាំងអស់ ដោយព្រះលោហិតទ្រង់ចុះ។ បន្ទាប់មកសូមរស់នៅសម្រាប់ព្រះគ្រិស្ដដោយអស់ពីចិត្ដ ពីព្រលឹង និងពីជីវិត! សូមនៅជាមួយយើងនៅយប់ថ្ងៃសៅរ៍។ សូមនៅជាមួយយើងនៅព្រឹកថ្ងៃអាទិត្យ និងរាល់យប់ថ្ងៃអាទិត្យ។ សូមរស់នៅសម្រាប់ព្រះគ្រិស្ដដោយអស់ពីចិត្ដ ព្រលឹង និងជីវិត! សូមចុចទីនេះដើម្បីអាន «ការប្រែចិត្ដពិត ប្រាកដរបស់លោកបណ្ឌិតចន សាំង»។ សូមក្រោកឈរហើយច្រៀងបទលេខ៣លើក្រដាសចំរៀងអ្នក «ទាំងអស់សម្រាប់ព្រះយេស៊ូវ»។ ទាំងអស់សម្រាប់ព្រះយេស៊ូវ ទាំងអស់សម្រាប់ព្រះយេស៊ូវ! អំណាចទាំងអស់របស់ខ្ញុំដែលត្រូវបានលោះ
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |