ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការប្រែចិត្ដពិតប្រាកដរបស់លោកបណ្ឌិតចន សាំង (មេរៀនដែលត្រូវបានអធិប្បាយនៅពិធីបុណ្យរបស់ជនជាតិចិនពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ) ដោយលោកបណ្ឌិត «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ»(ម៉ាកុស ៨:៣៦)។ |
ខែមិថុនា ៤ ២០១៨បានកត់សំគាល់ពីខួបទី២៩នៃ «ការពិឃាតនៅថីអែណែមែនស្ក្រែ»។ រយៈ ពេល៦អាទិត្យក្នុងឆ្នាំ១៩៨៩ និស្សិតជនជាតិចិនរាប់ពាន់នាក់បានធ្វើបាតុកម្មដោយសន្ដិភាពដោយអំពាវនាវរកសេរីភាពថែមទៀត។ បន្ទាប់មកនៅពេលនោះក្នុងខែមិថុនា ទី៤ ទាហានរបស់រដ្ឋាភិបាលបានបាញ់ បាតុករដៃទទេ ទាំងបានសំឡាប់មនុស្សរាប់ពាន់នាក់ ហើយរាប់ពាន់នាក់បានរបួស។ លោកហុង យូជៀន បានមើលអំពើហឹង្សាដែលមិនអាចប្រាប់បានតាមទូរទស្សន៍ក្នុងទីក្រុងបេកាំង នៅពេលគាត់ជានិស្សិតដែល ផ្លាស់ប្ដូរនៅសាកលវិទ្យាល័យផែនសីវែនៀ។ គាត់ប្រាប់ថា ការពិឃាតនៅថីអែណែមែនស្ក្រែនាំឲ្យគាតឆ្ងល់ ពីទីសង្ឃឹមរបស់គាត់ក្នុងវិទ្យាសាស្រ្ដ និងនយោបាយ ហើយនាំឲ្យគាត់ក្លាយជាគ្រីស្ទាន។ គាត់ប្រាប់ថា ការពិឃាតនៅថីអែណែមែនបានជួយគាត់ និងអ្នកផ្សេងទៀត ឲ្យឃើញពីអំពើបាបរបស់គេ ហើយឲ្យគេដឹងថា គេត្រូវការព្រះគ្រិស្ដ «ខ្ញុំគិត ថា ព្រះប្រើរឿងនេះដើម្បីបើកផ្លូវ និងរៀបចំចិត្ដជនជាតិចិន» (World Magazine, June 6, 2009, p. 38)។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» សូមច្រៀងកន្លែងបន្ទរ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ទស្សវត្ដីវើដបានប្រាប់ថា អាត្រាកំនើននៃសាសនាគ្រិស្ដនៅក្នុងប្រទេសចិនបានកើនឡើងជាខ្លាំងអស់ រយៈពេល២០។ អ្នកជំនាញដកស្រង់នគរូបនីយកម្ម និងតួលេខកើនឡើងដ៏ លឿននៃឥទ្ធិពលរបស់មនុស្សដែលឱបរឹតព្រះគ្រិស្ដជាប់(ibid.)។ នៅឆ្នាំ ១៩៤៩ នៅពេលដែលកុម្មុយនិស្តបានកាន់កាប់ប្រទេសចិន មានជនជាតិចិនតិចជាង១ លាននាក់។ សព្វថ្ងៃនេះគេប៉ាន់ប្រមាណថាមានពួកគ្រីស្ទានជាង ១៦០ លាននាក់នៅក្នុងប្រទេសចិន! ឥឡូវនេះមានគ្រីស្ទានជាច្រើននៅក្នុងព្រះវិហារនៅថ្ងៃអាទិត្យនៅក្នុងប្រទេសចិនច្រើនជាងនៅអាមេរិកកាណាដាចក្រភពអង់គ្លេសនិងអូស្រ្តាលីរួមបញ្ចូលគ្នា! លោកស៊ី អឹល ខាហ្គិនជាអ្នកស្ថិតិម្នាក់ប៉ាន់ប្រមាណថាឥឡូវនេះមានមនុស្សជាង ៧០០នាក់ប្រែចិត្ដទៅជាគ្រីស្ទសាសនារាល់ម៉ោង ២៤ម៉ោងក្នុងមួយថ្ងៃនៅក្នុងប្រទេសចិន។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» ។ សូមច្រៀងកន្លែងបន្ទរនោះម្តងទៀត! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ប្រវត្ដិសាស្រ្ដនៃសាសនាគ្រិស្ដក្នុងប្រទេសចិនគួរតែឲ្យគ្រីស្ទានគ្រប់កន្លែងចាប់អារម្មណ៍។ ចលនា របស់បេសកជនសម័យនេះក្នុងប្រទេសចិនបានចាប់ផ្ដើមជាមួយលោករ៉ោប៊ឺត ម៉ូរីសាន់(១៧៨២-១៨៣៤) លោកម៉ូរីសាន់ត្រូវបានបញ្ជូនទៅប្រទេសចិនដោយសមាគមន៍បេសកជននៅទីក្រុងឡុងក្នុងឆ្នាំ១៨០៧។ ដោយមានការជួយពីមិត្ដរួមការងាររបស់គាត់ឈ្មោះ លោកវីលៀម មីល គាត់បានបកប្រែព្រះគម្ពីរទាំងមូល ជាភាសាចិននៅឆ្នាំ១៨២១។ ពេលគាត់មានអាយុ២៧ឆ្នាំ ក្នុងប្រទេសចិនត្រឹមតែមានជនជាតិចិនពីរបីនាក់ ប៉ុណ្ណោះដែលបានទទួលពិធីជ្រមុជទឹក តែពួកគេទាំងអស់នៅស្មោះត្រង់។ ការបកប្រែព្រះគម្ពីររបស់លោក ម៉ូរីសាន់ និងការផ្ដិតមេរៀននៃដំណឹងល្អបានក្លាយជាមូលដ្ឋានគ្រឹះនៃសាសនាគ្រិស្ដក្នុងប្រទេសចិន។ ក្នុងឆ្នាំ១៨៥៣ គ្រូពេទ្យជនជាតិអង់គ្លេសឈ្មោះជេមស៍ ហាត់សិន ថេឡឺបានជិះទូកទៅប្រទេស ចិន។ ក្នុងឆ្នាំ១៨៦០ គាត់បានចាប់ផ្ដើមសមាគមន៍អាយឡែន មីសិន ដែលឥឡូវនេះត្រូវបានគេស្គាល់ថា ការប្រកបរបស់បេសកជនដែលទៅប្រទេសក្រៅ។ ចុងបញ្ចប់គ្រូជំនួយរបស់លោកបណ្ឌិតថេឡឺបានផ្សាយ ដំណឹងល្អពាសពេញប្រទេសចិន។ លោកហាត់សិន ថេឡឺបានស្លាប់ក្នុងក្រុងឆាងសាក្នុងឆ្នាំ១៩០៥។ នៅឆ្នាំ ១៩០១ លោកចន សូងបានកើត។ គាត់ត្រូវបានគេស្គាល់ថាជាគ្រូផ្សាយដំណឹងល្អដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន។ រាប់ពាន់នាក់នៃអ្នកដែលបានប្រែចិត្ដក្រោមការផ្សាយដំណឹងល្អបស់គាត់នៅតែស្មោះត្រង់នឹងព្រះគ្រីស្ទ បន្ទាប់ពីពួកកុម្មុយនិស្តបានកាន់កាប់នៅឆ្នាំ ១៩៤៩ ។ នៅក្នុងរយៈពេល៦០ ឆ្នាំចុងក្រោយនេះ ចំនួនគ្រីស្ទាននៅក្នុងប្រទេសចិនបានផ្ទុះឡើងនៅក្នុងការរស់ឡើងវិញដ៏អស្ចារ្យបំផុតនៃសាសនាគ្រឹស្តក្នុងប្រវត្តិសាស្ត្រសម័យនេះ។ នៅព្រឹកនេះ ខ្ញុំនឹងប្រាប់អ្នកអំពីរឿងដ៏អស្ចារ្យរបស់លោកចន សោង។ ខ្ញុំនឹងចាប់ផ្តើមដោយប្រាប់ពីជីវិតរបស់គាត់ពីវេជ្ជបណ្ឌិតអែលជីន អែស ម៉ូអើ។ លោកចន សោង(១៩០១-១៩៤៤)ជាគ្រូអធិប្បាយជនជាតិដ៏ល្បីល្បាញ៖ គាត់កើតក្នុងហីងហ្គា ថូខីអែន ប្រទេសចិន ជាកូនរបស់គ្រូគង្វាលម៉ាតូដីស។ គាត់បានទទួលសេចក្ដីសង្រ្គោះក្លែងក្លាយនៅអាយុប្រហែល៩ឆ្នាំ។ ជាសិស្ស ឆ្នើមដែលបានរៀននៅសាកលវិទ្យាល័យវែសស្លេយ៉ែន សាកលវទ្យាល័យអូហៀអូ និងសាលាយូញៀនសីអោឡូជី។ គាត់បានទទួលសញ្ញាបត្របណ្ឌិត ខាងគីមីវិទ្យា។ គាត់ត្រលប់ទៅប្រទេសចិនវិញដើម្បីប្រកាសដំណឹងល្អជា ជាងបង្រៀនខាងវិទ្យាសាស្រ្ដ។ គាត់ចំនាយពេល១៥ឆ្នាំដើម្បីប្រកាសដំណឹ ងល្អពាសពេញប្រទេសចិន និងប្រទេសជុំវិញដោយអំណាច និងឥទ្ធិពល ដ៏អស្ចារ្យ(Elgin S. Moyer, Ph.D., Who Was Who in Church History, Moody Press, 1968 edition, p. 394)។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» សូមច្រៀងកន្លែងបន្ទរ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ នោះជាការសង្ខេបពីជីវិតរបស់លោកបណ្ឌិត ចន សាំង។ ខ្ញុំមិនជឿថា គាត់បានសង្រ្គោះនៅអាយុ៩ឆ្នាំ។ ខ្ញុំ មិនជឿថា គាត់បានប្រែចិត្ដរហូតដល់ខែកុម្ភះ ១៩២៧។ លោកបណ្ឌិតសាំបាននិយាយថា គាត់មិនបានប្រែចិត្ដទេរហូតដល់គាត់ឆ្លងកាត់ការប៉ះពាល់ចិត្ដនៅអាមេរិកវ័យ២៦ឆ្នាំ។ នៅពេលគាត់មានអាយុ៩ឆ្នាំ ការរស់ឡើងវិញបានកើតឡើងនៅហ៊ីងវ៉ា។ ក្នុងមួយខែ មានអ្នកដែលប្រកាសជឿលើព្រះគ្រិស្ដប្រហែល៣ពាន់នាក់។ នៅព្រឹកថ្ងៃសុក្រដ៏ល្អ គាត់បានលឺសេចក្ដីអធិប្បាយមួយអំពី«ព្រះយេស៊ូវនៅក្នុងសួនច្បារកេតសេម៉ាណី»។ គ្រូគង្វាលបានប្រៀបធៀបសិស្សដែលកំពុងតែដេកលក់ដោយភាពក្លាហាន ។ មនុស្សជាច្រើនបានយំជាមួយទុក្ខសោកនៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយ។ ក្នុងចំណោមអ្នកកើតទុក្ខនោះ មានលោកចន សាំង អាយុ៩ ជាកូនប្រុសរបស់គ្រូគង្វាលមេតូឌីសចិន។ វាហាក់ដូចជាថា លោកចនសុងបានថ្វាយជីវិតរបស់គាត់ទៅកាន់ព្រះគ្រីស្ទ ប៉ុន្តែគាត់មិនបានប្រែចិត្ដពិតប្រាកដនៅពេលនោះទេ។ ដូចជាអតីតគ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំបាទីស្ទចិន លោកធីម៉ូថេលីន (ឪពុកដែលជាគ្រូគង្វាល) លោកចន សុងបានចាប់ផ្តើមផ្សាយដំណឹងល្អ និងជួយឪពុករបស់គាត់តាំងពីអាយុ១៣ឆ្នាំ។ ប៉ុន្តែក៏ដូចលោកលីនដែរ គាត់មិនទាន់បានឆ្លងកាត់ការប្រែចិត្ដពិតប្រាកដនោះទេ។ លោកចន សាំងជាសិស្សឧស្សាហ៍ហើយបញ្ចប់ថ្នាក់វិទ្យាល័យដោយមាននិទ្ទេសល្អបំផុត ក្នុងអំឡុងពេលនេះគាត់ត្រូវបានគេស្គាល់ថាជា«គ្រូគង្វាលតូច»។ ប៉ុន្ដែទោះជាគាត់មានចិត្ដខ្នះខ្នែងនិងសកម្មភាពទាំងអស់ក៏ដោយ គាត់មិនស្កប់ចិត្ដទាំងស្រុងទេ។ ការងារដែលគាត់បានធ្វើនៅក្នុងព័ន្ធកិច្ចដែលគាត់បានពិពណ៌នាថាជា«ភាពអស្ចារ្យបំផុតដូចសត្វកុកមានរោមខែវ ដែលដុះដូចស្លឹកឈើដ៏សន្ធឹកនៅរដូចក្ដៅ ប៉ុន្ដែគ្មានផ្លែឈើស្រស់ៗដើម្បីថ្វាយដល់ព្រះអម្ចាស់យេស៊ូវឡើយ»(Leslie T. Lyall, A Biography of John Sung, China Inland Mission, 1965 edition, p. 15)។ ក្នុងឆ្នាំ១៩១៩ នៅវ័យ១៨ឆ្នាំ លោកសាំងបានសម្រេចចិត្ដទៅប្រទេសអាមេរិក ហើយសាកលវិទ្យា ល័យអូហៀអូ វែស្លេយ៉ានបានទទួលយកគាត់ឲ្យរៀនដោយឥតបង់ប្រាក់។ គាត់ចាប់ផ្ដើមរៀនវគ្គខាងពេទ្យ និងខាងព្រះគម្ពីរ តែគាត់បានបោះបង់ចោលមុខវិជ្ជាខាងព្រះគម្ពីរ ហើយបានសម្រេចចិត្ដរៀនយកមុខវិជ្ជា គំនិត និងគីមី។ គាត់បានទៅក្រុមជំនុំទៀងទាត់ ហើយបានរៀបចំក្រុមផ្សាយដំណឹងល្អក្នុងចំនោមនិស្សិត។ តែអំឡុងវគ្គចុងក្រោយ គាត់បានព្រងើយនឹងការសិក្សាព្រះគម្ពីរ និងការអធិស្ឋាន ហើយបានបន្លំក្នុងការ ប្រលងមួយរបស់គាត់។ គាត់រៀនចប់ក្នុងឆ្នាំ១៩២៣ ជាសិស្សពូកែម្នាក់ក្នុងចំណោម៤នាក់ក្នុងថ្នាក់ដែល មានសិស្ស៣រយនាក់។ គាត់ទទួលបានរង្វាន់មេដាយមាស និងលុយសុទ្ធសម្រាប់រូបវិជ្ជា និងគីមី។ គាត់ ត្រូវរើសយកទៅផ្សី បែថា ខាផា ហ្រែថើនីថី សមាគមន៍ខាងអ្នកប្រាជ្ញាដ៏ល្បីបំផុត ហើយគេបានឲ្យកូនសោ មាសដល់គាត់ ដែលមាននស្លាកសញ្ញាពីភាពខុសគ្នាដ៏ធំក្នុងអាហាររូបករណ៍។ ឥឡូវនេះមានសាកលវិទ្យាល័យជាច្រើនបានផ្ដល់អាហាររូបករណ៍ដល់គាត់ រួមទាំងសាកលវិទ្យា ល័យហាវើដ។ គាត់បានទទួលអាហាររូបករណ៍សម្រាប់សញ្ញាបត្របណ្ឌិតខាងវិទ្យាសាស្រ្ដនៅសាកលវិទ្យា ល័យអូហៀអូ។ គាត់បានរៀនចប់ក្នុងរយៈពេលត្រឹមតែ៩ខែប៉ុណ្ណោះ។ បន្ទាប់មកគាត់បានអាហាររូបករណ៍ ទៅរៀនខាងពេទ្យនៅហាវើដ។ គាត់បានទទួលវាមួយទៀតដើម្បីទៅរៀននៅសាលាគម្ពីរ។ គាត់ដឹងថា គាត់ គួរតែរៀនព្រះគម្ពីរ តែមុខមាត់បាននាំឲ្យគាត់ឈប់ចង់ក្លាយជាអ្នកបំរើព្រះ។ ផ្ទុយទៅវិញគាត់បានចូលរៀន ខាងគីមីនៅសាកលវិទ្យាល័យអូហៀអូ។ គាត់ទទួលបានសញ្ញាបត្របណ្ឌិតក្នុងរយៈពេលត្រឹមតែ២១ខែ ប៉ុណ្ណោះ។ ដូច្នេះគាត់ក្លាយជាជនជាតិមុនដំបូងដែលរៀនបានសញ្ញាបត្របណ្ឌិតនៅប្រទេសអាមេរិក។ គាត់ ត្រូវបានការសែតរៀបប្រាប់ជា «និស្សិតល្បីបំផុតនៅអូហៀអូ»។ «តែក្នុងចិត្ដរបស់គាត់គ្មានសេចក្ដីសុខ សាន្ដឡើយ។ ការប្រឆាំងខាងវិញ្ញាណកំពុងកើនឡើងក្នុងចិត្ដគាត់ដែលនាំឲ្យគាត់ពិបាកចិត្ដជាខ្លាំង»(Lyall, ibid., p. 22)។ ក្នុងកំឡុងពេលនេះគាត់បានស្ថិតនៅក្រោមឥទ្ធិពលនៃទេវសាស្ត្រសេរីនិងការបង្រៀនរបស់ពួកគេអំពី«ដំណឹងល្អសង្គម»។ ទេវសាស្រ្ដសេរីបង្រៀនថា ព្រះយេស៊ូវជាគំរូដ៏ថ្លៃថ្នូប៉ុន្តែមិនមែនជាព្រះអង្គសង្រ្គោះទេ។ ចំពោះខ្ញុំខ្ញុំគិតថាលោកចន សាំង បានគិតថា ព្រះយេស៊ូវជា «គំរូដ៏ថ្លៃថ្នូ» នៅពេលគាត់មានអាយុ ៩ឆ្នាំ ហើយដោយហេតុផលនោះគាត់មានការប្រែចិត្ដក្លែងក្លាយនៅពេលនោះ។ ប៉ុន្តែព្រះនៅតែត្រាស់ហៅគាត់។ នៅល្ងាចមួយពេលដែលគាត់អង្គុយតែម្នាក់ឯងគាត់ហាក់ដូចជាឮសម្លេងរបស់ព្រះនិយាយទៅគាត់ថា «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ»។ នៅថ្ងៃបន្ទាប់គាត់បានសន្ទនាជាមួយសាស្រ្តាចារ្យមេតូឌីស។ គាត់បានប្រាប់សាស្រ្ដាចារ្យថាគាត់ធ្លាប់មកអាមេរិចដើម្បីសិក្សាទេវសាស្ត្រ។ សាស្ត្រាចារ្យនេះបានជំរុញឱ្យគាត់ទៅរដ្ឋញូវយ៉កដើម្បីរៀនពិសាសនានៅមហាវិទ្យាល័យសិក្សាស្រាវជ្រាវសហសេវិក។ ជាមួយនឹងការស្ទាក់ស្ទើរក្នុងពេលតែមួយគត់ គាត់បានសម្រេចចិត្តទៅ។ នៅក្នុងសិក្ខាសាលានៅសកលវិទ្យាល័យ លោកបានទទួលអាហារូបករណ៍ពេញនិងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ។ ក្រោយមកគាត់បាននិយាយថា គាត់មិនចាប់អារម្មណ៍ព័ន្ធកិច្ចបំរើព្រះទេ ប៉ុន្តែគាត់ចង់រៀនផ្នែកធ្វើជាគ្រូគង្វាលមួយឆ្នាំដើម្បីបំពេញចិត្តឪពុកគាត់ហើយបន្ទាប់មកត្រលប់ទៅអាជីពវិទ្យាសាស្ត្រវិញ។ ចិត្ដរបស់គាត់ពោរពេញទៅដោយភាពចលាចល និងភាពងងឹត។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩២៦ លោកបណ្ឌិតចនសាំងបានចុះឈ្មោះនៅមហាវិទ្យាល័យយូញៀន។ លោកបណ្ឌិតហែនរី ស្លូអែន ខោហ្វីនទើបតែបានឡើងធ្វើជាប្រធាន។ ក្នុងចំណោមសាស្រ្ដាចារ្យរបស់ពួក សេរីនិយមដូចលោក ហារី អែមើសាន់ ហ្វោសដីក ជាអ្នកនិពន្ធសៀវភៅជាច្រើនប្រឆាំងនឹងគ្រីស្ដសាសនា ដែលជឿតាមព្រះគម្ពីរ។ គាត់សរសេរសៀវភៅដូចជា «ការប្រើប្រាស់គម្ពីរសម័យនេះ» និង «ភាពជាមនុស្ស របស់ព្រះជាម្ចាស់»។ មេរៀនដ៏ល្បីបំផុតរបស់លោកហ្វោដីកជា «តើអ្នកនឹងកាន់តាមច្បាប់ដើមដែរឬទេ?» (១៩២២)។ គាត់បានអធិប្បាយប្រឆាំងនឹងការរស់ឡើងវិញទាំងរូបកាយរបស់ព្រះគ្រិស្ដ និងសេចក្ដីពិត នៃព្រះគម្ពីររាល់អាទិត្យតាមវិទ្យុ។ សាលាគម្ពីរនោះបានរិះគន់ព្រះគម្ពីរ ហើយបដិសេធព្រះគម្ពីរជាខ្លាំង។ «រឿងទាំងអស់ក្នុងព្រះគម្ពីឬដែលមិនអាចរាប់ជាសុចរិតតាមវិទ្យាសាស្រ្ដត្រូវបានបដិសេធដោយមិនសម ឡើយ! លោកុប្បត្ដិកាន់ខ្ជាប់នូវជំនឿខាងប្រវត្ដិសាស្រ្ដ និងការអស្ចារ្យមិនមែនតាមបែបវិទ្យាសាស្រ្ដ។ ប្រវត្ដិ របស់ព្រះយេស៊ូវត្រូវបានបង្ហាញជាគំនិតដើម្បីត្រាប់តាម ខណដែលតម្លៃនៃការសុគតជំនួសរបស់ទ្រង់នៅ លើឈើឆ្កាង និងការរស់ឡើងវិញទាំងព្រះកាយត្រូវបានគេបដិសេធ។ ការអធិស្ឋានត្រូវបានគេថាជាការខ្ជះ ខ្ជាយពេលវេលា។ ដើម្បីមិនយល់ស្របជាមួយគំនិតដូចនោះវាត្រូវតែក្លាយជាគោលបំណងនៃការអាណិត ឬ ការមើលងាយ» (Lyall, ibid., pp. 29-30)។ លោកសាំងបានចូលរៀនសាលាពួកសេរីនិយមដោយកម្លាំងនៃភាពឆ្លាតវៃរបស់គាត់។ នៅឆ្នាំនោះ គាត់ទទួលបានពិន្ទុះខ្ពស់ តែគាត់បែរចេញពីសាសនាគ្រិស្ដ កាលគាត់បានរៀនពុទ្ធសាសនា និងលទ្ធិតាវ។ គាត់ចាប់ផ្ដើមសូត្រធម៌តាមគម្ពីរពុទ្ធសាសនាក្នុងបន្ទប់គាត់ ដោយសង្ឃឹមថា ការលះកាត់ចិត្ដខ្លួនឯងនឹងនាំ ឲ្យគាត់មានសេចក្ដីសុខ តែគ្មានឡើយ។ គាត់សរសេរថា «ព្រលឹងខ្ញុំវង្វេងក្នុងទីរហោស្ថាន»។ ជីវិតគាត់ក្លាយជាមិនអាចអត់អោនបាន។ គាត់សរសេរថា «ខ្ញុំមិនអាចដេក ឬញាំបានឡើយ» ចិត្ដ ខ្ញុំពេញដោយការមិនសប្បាយជាខ្លាំង»។ អ្នកធ្វើការនៅសាលានោះបានសំគាល់ថា គាត់បន្ដស្ថិតក្នុងសភាព នៃការពិបាកចិត្ដ។ វាជាសភាពខាងអារម្មណ៍ដែលគាត់មានជាមួយនិស្សិតផ្សេងៗទៀតពេលលឺលោក អាយ អឹល អេលដីមែន ជាអ្នកកាន់តាមច្បាប់បុរាន អ្នកជឿតាមព្រះគ្រិស្ដ ហើយជាគ្រូគង្វាលនៅក្រុមជំនុំហ្វឹសបាទីស្ទ នៅញ៉ូវយ៉ោក។ លោកហេលដីមែនល្បីដោយសារគាត់និយាយថាពាក្យនេះ «មនុស្សដែលបដិសេធកំនើត ព្រហ្មចារីបដិសេធគម្ពីរសាសនាគ្រិស្ដ»។ គាត់មានទំនាស់ជាមួយលោកហារី អែមើសាន់ ហ្វោសដីក និង សាលាយ៉ូញៀន។ លោកសាំងបានទៅស្ដាប់គាត់អធិប្បាយដោយងើយឆ្ងល់។ តែលោកហេលដីមែនមិនបាន អធិប្បាយនៅយប់នោះឡើយ។ ផ្ទុយទៅវិញស្រ្ដីអាយុ១៥ឆ្នាំបានធ្វើទីបន្ទាល់។ នាងបានអានបទគម្ពីរ ហើយ និយាយពីការសុគតជំនួសរបស់ព្រះគ្រិស្ដនៅលើឈើឆ្កាង។ លោកសាំងបានប្រាប់ថា គាត់អាចដឹងពីវត្ដមាន របស់ព្រះក្នុងកម្មវិធីនោះ។ មិត្ដភក្ដិរបស់គាត់ដែលមកពីសាលាគម្ពីរនោះបានសើចចំអក តែគាត់បានត្រលប់ ទៅចូលរួមកម្មវិធីពេលល្ងាចនៅកន្លែងនោះចំនួន៤ដងទៀត។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» សូមច្រៀងវា! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ គាត់ចាប់ផ្តើមអានជីវប្រវត្ដិរបស់គ្រីស្ទបរិស័ទដូចជាលោកចន វែស្លេ ជោច ហ្វាយហ្វៀល និងគ្រូគង្វាលដ៏អស្ចារ្យដទៃទៀតដើម្បីរកឃើញពីអំណាចដែលគាត់មាននៅក្នុងការប្រជុំគ្នានៃការផ្សាយដំណឹងល្អនៅក្រុមជំនុំបាទីស្ទ។ អំឡុងពេលថ្នាក់មួយនៅថ្នាក់សិក្ខាសាលាសាស្ត្រាចារ្យម្នាក់បាននិយាយយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការសុគតជំនួសព្រះគ្រីស្ទនៅលើឈើឆ្កាង។ ចនសាំងបានក្រោកឈរឡើងនៅចុងបញ្ចប់នៃការបង្រៀនហើយបានឆ្លើយគាត់នៅមុខនិស្សិតដែលមានការភ្ញាក់ផ្អើល។ ទីបំផុតនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ១៩២៧ គាត់បានទទួលការប្រែចិត្ដពិតប្រាកដ។ «គាត់បានឃើញអំពើបាបទាំងអស់នៃជីវិតរបស់គាត់បានរីករាលដាលនៅចំពោះមុខគាត់។ ដំបូងវាហាក់ដូចជាគ្មានវិធីដើម្បីលុបបំបាត់អំពើបាបរបស់គាត់ ហើយថាគាត់ត្រូវតែទៅឋាននរក។ គាត់បានព្យាយាមបំភ្លេចអំពើបាបរបស់គាត់ តែគាត់មិនអាចធ្វើបាន។ វាចាក់ចិត្ដរបស់គាត់។ បន្ទាប់មកគាត់បានបែរទៅសាច់រឿងនៃឈើឆ្កាងនៅក្នុងលូកា១៣ ហើយនៅពេលដែលគាត់បានអានរឿងនោះ ... គាត់ហាក់ដូចជាឈរនៅជើងឈើឆ្កាងហើយអង្វរឱ្យលាងសំអាតអំពើបាបទាំងអស់របស់គាត់នៅក្នុងព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ ... គាត់ បានបន្តយំហើយអធិស្ឋានរហូតដល់កណ្តាលអធ្រាត្រ។ បន្ទាប់មកគាត់ហាក់ដូចជាឮសម្លេងមួយនិយាយថា «កូនអើយអំពើបាបរបស់អ្នកត្រូវបានអត់ទោសហើយ ទំងន់នៃអំពើបាបរបស់គាត់បានធ្លាក់ចុះភ្លាមៗចេញពីស្មារបស់គាត់ ... គាត់បានលោតចុះនៅព្រះបាទរបស់ទ្រង់ដោយស្រែកថាហាលេលូយ៉ា!»(Lyall, ibid., pp. 33-34)។ គាត់រត់ទាំងស្រែកហើយសរសើរតម្កើងព្រះតាមរយៈសាលនៅកន្លែងស្នាក់នៅ។ ឥឡូវនេះ គាត់ចាប់ផ្ដើមទៅកាន់មនុស្សទាំងអស់អំពីតំរូវការរបស់គាត់សម្រាប់ព្រះគ្រិស្ដ រួមទាំងមិត្ដរួមថ្នាក់របស់គាត់ និងគ្រូបង្រៀននៅសាលានោះ។ គាត់សូម្បីតែប្រាប់លោកហារីអែមមើសាន់ ហ្វោសដីកថា គាត់ត្រូវការសេច ក្ដីសង្រ្គោះ។ «ទាំងអស់សម្រាប់ព្រះយេស៊ូវ» សូមច្រៀងវាម្ដងទៀត! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ទាំងអស់សម្រាប់ព្រះយេស៊ូវ! ថ្ងៃខ្ញុំនិងម៉ោងរបស់ខ្ញុំទាំងអស់។ ប្រធាននៅសាលានោះបានគិតថា គាត់បានបាត់បង់ចិត្តដោយសារតែកិច្ចខិតខំប្រឹងប្រែងសិក្សាយ៉ាងខ្លាំង ហើយបានប្តេជ្ញាចិត្តគាត់ទៅកន្លែងព្យាបាលផ្លូវចិត្តនៅក្នុងការសុំសិទ្ធិជ្រកកោន។ គាត់បានចំណាយពេល៦ ខែនៅក្នុងការសុំសិទ្ធិជ្រកកោន។ ពួកគេបានធ្វើឱ្យគាត់ស្លៀកសំលៀកបំពាក់។ ក្នុងអំឡុងពេលនោះគាត់បានអានព្រះគម្ពីរតាំងពីដើមដល់ចប់សែសិបដង។ «មន្ទីរពេទ្យវិកលចរិតបានក្លាយទៅជាមហាវិទ្យាល័យខាងព្រះគម្ពីររបស់ចនសុង!" (លីឡែលទំព័រ៣៨) ។ ទីបំផុតគាត់ត្រូវបានគេដោះលែងក្នុងលក្ខខណ្ឌដែលថា គាត់នឹងត្រលប់ទៅប្រទេសចិនវិញហើយមិនត្រលប់ទៅអាមេរិកទេ។ លោកចនសាំងបានកាត់ផ្តាច់ទំនាក់ទំនងរបស់គាត់ជាមួយសកលវិទ្យាល័យយូញៀន នៅពេលដែលគាត់បានដុតសៀវភៅខាងព្រះគម្ពីររបស់គាត់ដែលហៅថា «សៀវភៅរបស់ពួកអារក្ស»។ នៅពេលគាត់ធ្វើដំណើរទៅប្រទេសចិនវិញ គាត់បានដឹងថា គាត់អាចទទួលបានតំណែងជាសា ស្រ្ដាចារ្យខាងគីមីវិទ្យាយ៉ាងស្រួលនៅតាមសាកលវិទ្យាលនៅទីនោះ។ «ថ្ងៃមួយ កាលធ្វើដំណើរជិតដល់ ហើយ លោកសាំងបានចុះទៅកាប៊ីន ហើយយកសញ្ញាបត្រ មេដាយមាសរបស់គាត់ចេញមក ហើយបោះ ចោលក្នុងសមុទ្រ។ លើកលែងតែសញ្ញាបត្រពេទ្យរបស់គាត់ ដែលគាត់ទុកដើម្បីបំពេញចិត្ដឪពុករបស់គាត់» (Lyall, p. 40)។ លោកចនសាំបានចុះពីទូកនៅសៀងហៃក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ១៩២៧ ដើម្បីក្លាយទៅជាអ្នកផ្សាយដំណឹងល្អដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រចិន។ ជារឿយៗគាត់ត្រូវបានគេហៅថា «វែស្លេនៃប្រទេសចិន»។ លោកចន សាំងបានក្លាយជាអ្នកអធិប្បាយដំណឹងល្អដ៏មានអំណាច ។ មនុស្សជាង១សែននាក់ ត្រូវបានប្រែចិត្ដនៅក្នុងប្រទេសចិនក្រោមការអធិប្បាយរបស់គាត់ក្នុងរយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ! លោកក៏បានអធិប្បាយនៅក្នុងប្រទេសភូមា កម្ពុជា សិង្ហបុរី កូរ៉េ ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។ គាត់តែងតែអធិប្បាយដោយមានអ្នកបកប្រែម្នាក់សូម្បីតែនៅក្នុងប្រទេសចិនក៏ដោយ ដោយសារតែគ្រាមភាសារបស់គាត់មិនត្រូវបានគេស្គាល់ជាទូទៅ។ ដូចលោកជោច ហ្វាយហ្វៀល លោកចន សាំង បានផ្តល់ដំបូន្មានដោយផ្ទាល់ទៅកាន់មនុស្សភាគច្រើនដែលបានឆ្លើយតបនឹងការអធិប្បាយរបស់គាត់។ «ពួកគ្រីស្ទាននាពេលបច្ចុប្បន្ននៅចិននិងតៃវ៉ាន់ជំពាក់គុណច្រើនដល់ព័ន្ធកិច្ចរបស់លោកសាំង គាត់គឺជាអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះដល់ភាគខាងកើតបូព៌ាក្នុងសតវត្សទី២០»(T. Farak, in J. D. Douglas, Ph.D., Who’s Who in Christian History, Tyndale House, 1992, p. 650) ។ ជីវប្រវត្ដិសង្ខេបដ៏ល្អបំផុតរបស់លោកបណ្ឌិត សាំងស៊ឹងគឺដោយលោករេវ វីលៀមវីឆឺឆឺតដែលមានចំណងជើងថា «ខ្ញុំចងចាំចន សាំង» ដែលមាននៅលើគេហទំព័រ www.strategicpress.org ។ សូមចុចនៅទីនេះដើម្បីទិញសៀវភៅជីវប្រវត្តិរបស់រេវ ស្កាប៊ឺត។ សូមចុចទីនេះដើម្បីទិញជីវប្រវត្តិរបស់លោកចនសាំងដោយឡែសលី យ៉ាល (មិនល្អដូច ស្កាប៊ឺត ទេប៉ុន្តែគួរឱ្យចាប់អារម្មណ៍ប្រសិនបើមានអ្វីមួយរិះគន់) ។ សូមចុចទីនេះដើម្បីទិញសៀវភៅកំណត់ហេតុរបស់លោកបណ្ឌិតចនសាំងដែលមានចំណងជើងថា «ទិនានុប្បវត្តិដួលរលំម្ដង« ។ សូមចុចទីនេះដើម្បីអានអត្ថបទរបស់វិគីភីឌាអំពីវេជ្ជបណ្ឌិតសាំង។ គាត់ស្លាប់ដោយសារជំងឺមហារីកឆ្នាំ១៩៤៤ នៅវ័យ៤២។ «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ»(ម៉ាកុស ៨:៣៦)។ ខ្ញុំអធិស្ឋាន អ្នកនឹងទទួលបានការប្រែចិត្ដពិតប្រាកដ ដូចលោកសាំបានធ្វើ។ ខ្ញុំអធិស្ឋានថា ព្រះ នឹងបង្ហាញអ្នកពីភាពទទេស្អាតនៃជីវិតនេះ ហើយទ្រង់នឹងប៉ះពាល់ចិត្ដអ្នកពីអំពើបាប រួចទាញនាំអ្នកទៅរក ព្រះគ្រិស្ដសម្រាប់ការសំអាតពីអំពើបាបតាមរយៈព្រះលោហិតរបស់ទ្រង់។ នៅពេលអ្នកទទួលជឿព្រះគ្រិស្ដ នោះអ្នកនឹងបានកើតជាថ្មី ហើយមានជីវិតថ្មីដ៏អស្ចារ្យក្នុងទ្រង់។ ហើយខ្ញុំអធិស្ឋានថា អ្នកនឹងមកវិញនៅ យប់នេះម៉ោង ៦:១៥ល្ងាច ដើម្បីស្ដាប់សេចក្ដីអធិប្បាយ១ទៀតដែលមានចំណងជើងថា «ជាមួយលោក បណ្ឌិតចន សាំងនៅសាលាគម្ពីររបស់ពួកសេរីនិយម»(សូមចុចទីនេះដើម្បីអានវា)។ អាម៉ែន។ សូមក្រោក ឈរឡើងហើយច្រៀងបទលេខ១លើក្រដាសចំរៀងអ្នក «ព្រះយេស៊ូវសងថ្លៃដាច់ហើយ»។ ខ្ញុំលឺព្រះអង្គសង្រ្គោះទ្រង់មានបន្ទូលមកថា
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |