ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
តើអ្នកនឹងត្រូវទុកឲ្យនៅឬទេ?WILL YOU BE LEFT BEHIND? ដោយលោកបណ្ឌិត «ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ» (ម៉ាថាយ ២៤:៤២)។ |
ស្ទើរតែការសែតទាំងអស់ដែលខ្ញុំបានអានមានរឿងខ្លះដែលទាក់ទងនឹងពាក្យទំនាយក្នុងព្រះគម្ពីរ និងចុងបញ្ចប់នៃលោកីយដែលយើងដឹងពីវា។ មានទីសំគាល់ដែលព្រះបានប្រទានដើម្បីបង្ហាញយើងថា យើងមានពេលតិចណាស់មុនពេលលោកីយនេះត្រូវបញ្ចប់។ សូមស្ដាប់ចំណងជើងទាំងនេះដែលចេញពីការសែតដេលីនៅក្នុងទីក្រុងឡូសអង់ចាឡែស។ ស្ពានកំពុងរលំឆ្ពោះទៅកាន់ការបំផ្លាញ។ ស្ពានច្រើនជាង១ភាគ៤គឹខ្សោយ ពេក វាទ្រុឌទ្រោម ឬលើសទំងន់ដោយសារចរាចរណ៍ថ្មីៗនេះយោងតាមការ កត់ត្រាតាមសហព័ន្ធលំអិតពីប្រព័ន្ធផ្លូវរបស់ប្រទេសអាមេរិក វាមិនអាចទប់ ល្បឿនបានឡើយ។ ប្រទេសអាមេរិកគឺជាប្រទេសដ៏អស្ចារ្យបំផុតលើផែនដីនេះ តែយើងសូម្បីតែ មិនអាចទប់ទលផ្លូវរបស់យើង និងការធ្វើស្ពានបានឡើយ! ថ្នាំញៀនបុកចូលមន្ទីរពេទ្យលើសលប់។ មន្ទីរពេទ្យពាសពេញពិភពលោកកំ ពុងតែរកមូលហេតុពីការចាក់ថ្នាំប្រកាច់ដល់មនុស្សពេញវ័យ ដោយសារតែ ខ្វះការចាក់ថ្នាំបង្ការដ៏សំខាន់។ វាគឺជាថ្នាំញៀនដ៏អាក្រក់បំផុតមួយដែលខ្វះ មន្ទីរពេទ្យប្រឈមមុខច្រើនឆ្នាំហើយ ហើយកុំសង្ឃឹមថា វានឹងបាត់ទៅ។ ការ ខ្វះការព្យាបាលដែលមន្ទីរពេទ្យប្រើរាល់ថ្ងៃ {ឥឡូវនេះ} កំពុងកើតឡើងញឹក ញាប់ អាក្រក់ទៅៗ ជារឿយៗវាទាក់ទងនឹងផលិតផលដែលមមានការឆ្លាស់ គ្នាល្អៗមួយចំនួន។ វាលងគ្រូពេទ្យ និងអ្នកលក់នៅតាមប៉ាម៉ាសីដើម្បីឲ្យគេ ទប់ទល់។ នៅឆាប់ៗមន្ទីរពេទ្យមានអារម្មណ៍ដែលគេមិនដែលមានដូចពីមុន ដោយសារតែការបង់ថ្លៃថ្នាំច្រើនពេក ហើយឥឡូវគេទូរទាត់ការផ្គត់ផ្គង់ត្រឹម តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ភ្នំទឹកកកនៅខីលីម៉ែនជារូកំពុងរលាយ។ ភ្នំទឹកកកសរបស់អាហ្រ្វិកកំពុងតែ លិចបាត់ទៅ ការរងគ្រោះនៃភ្នំកំពុងតែរួញខ្លីទៅ ហើយទឹកកកកំពុងរលាយ ទៅគ្រប់ទីកន្លែង។ ទឹកកកកំពុងរលាយតាម «ការផ្លាស់ប្ដូរអាកាសធាតុ» វា គំរាមពិភពលោកទាំងមូលនៅយប់នេះ! ការរញ្ជួយផែនដីធំៗនាំឲ្យមនុស្សភាគច្រើនមានភាពភ័យខ្លាចជាខ្លាំង! ការផ្ទុះគ្រាប់បែបក្នុងឡាននៅទីក្រុងយេរ៉ូសាឡឹម។ ឡានបានផ្ទុះនៅកន្លែងរបស់សាសន៍ដែលតឹងរឹងក្នុងយេរ៉ូសាឡឹម វាធ្វើឲ្យអាគារញ័រ ហើយនាំឲ្យ មានផ្ទាំងថ្មធំៗខ្ទាតទៅក្នុងអាកាស។ ទាំងនេះហាក់ដូចជាចម្លែក។ តែអ្នកណាដែលស្គាល់អំពីពាក្យទំនាយក្នុងព្រះគម្ពីរយល់ដឹងថា វា ជាទីសំគាល់ដែលបង្ហាញថា ឥឡូវនេះយើងកំពុងរស់ក្នុងគ្រាចចុងក្រោយបំផុត។ គ្រាចុងក្រោយនៃផែនដី ជិតដល់ហើយ ដូចយើងស្គាល់ហើយយល់ពីពាក្យទំនាយក្នុងព្រះគម្ពីរ។ ព្រះយេស៊ូវមានបន្ទូលថា៖ «ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»(ម៉ាថាយ ២៤:៤២)។ ព្រះយេស៊ូវបានព្រមានពីកាលបរិឆ្ឆេទ(ម៉ាថាយ ២៤:៣៦, កិច្ចការ ១:៧)។ តែទ្រង់ប្រាប់យើងឲ្យចាំយាម ដោយសារមានទីសំគាល់ទូទៅបង្ហាញថា ចុងបំផុតជិតដល់ហើយ។ ព្រះគម្ពីរបង្រៀនថា ព្រះគ្រិស្ដនឹងយាងមកក្នុងអាកាស។ អ្នករស់នៅ និងអ្នកស្លាប់ដែលជាគ្រីស្ទាន ពិតប្រាកដនឹងត្រូវលើកឡើងដើម្បីទៅជួបទ្រង់នៅអាកាស(១ថែស្សាឡូនីច ៤:១៤-១៨)។ អ្នកខ្លះដែល មិនជឿព្រះគម្ពីរចំអកពាក្យទំនាយនេះ។ គេសើចហើយនិយាយថា វានឹងមិនដែលកើតឡើងឡោះយ។ តែ ពួកគេខុសហើយ! ថ្ងៃមួយគ្រាលើកឡើងនឹងកើតឡើងនៅពេលឆាប់ៗ! ហើយអ្នកនឹងត្រូវទុកនៅ! សូមឲ្យយើងគិតខ្លីៗអំពីរឿង៣យ៉ាងដែលទាក់ទងនឹងគ្រាលើកឡើង។ ១. ទីមួយ ស្ថានភាពមុនគ្រាលើកឡើង។ ព្រះគម្ពីរប្រាប់យើងយ៉ាងពិតប្រាកដពីអ្វីដែលនឹងកើតឡើងលើផែនដីនេះ មុនគ្រាលើកឡើង។ ព្រះយេស៊ូវប្រាប់ថា៖ « ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។ ណូអេជាគ្រូអធិប្បាយពីសេចក្ដីសុចរិត(២ពេត្រុស ២:៥)។ គាត់ព្រមានមនុស្សនៅជំនាន់របស់ គាត់ថា ការជំនុំជំរះនឹងមកដល់។ តែមនុស្សសើចចំអកដាក់សាររបស់គាត់។ គេមិនព្រមស្ដាប់ឡើយ។ គេ បានបន្ដរស់នៅក្នុងសំភារៈនិយម ហើយពេញដោយបាប។ នោះគឺដូចគ្នាដែរសព្វថ្ងៃនេះ។ អ្នកខ្លះនាំអ្នកមកក្រុមជំនុំ។ អ្នកស្ដាប់ការអធិប្បាយ បន្ទាប់មកអ្នក ត្រលប់ទៅរស់នៅតាមផ្លូវចាស់របស់អ្នក។ អ្នកមិនប្រែចិត្ដ អ្នកមិនជឿជាក់ព្រះយេស៊ូវគ្រិស្ដឡើយ។ នៅ ពេលយើងទូរស័ព្ទទៅអ្នក អ្នកមិនត្រលប់មកក្រុមជំនុំនេះវិញឡើយ។ អ្នកចង់បានការសប្បាយ។ ដើម្បីប្រើឃ្លាដ៏គួរឲ្យទន្ទេញរបស់លោកបណ្ឌិត អេ ថូសើរ នោះគិតថា លោកីយគឺជា «ទីធ្លាក្មេងលេងជំនួសឲ្យសមរភូមិ»។ អ្នកគិតថា ជីវិតអ្នកជាការសប្បាយនៅដីសនីលែន។ អ្នកគិតថា គោលបំណងទាំងមូលនៃជីវិតគឺ «សប្បាយ»។ អ្នកមិនព្រមរៀបចំពេលសម្រាប់ព្រះដើម្បីមកក្រុម ជំនុំរាល់ថ្ងៃអាទិត្យ។ នៅពេលរឿងតិចតួចកើតឡើង នោះអ្នកខានក្រុមជំនុំ។ អ្នកមិនព្រមប្រែចិត្ដ។ អ្នកមិន មែនជាគ្រីស្ទានពិតប្រាកដ។ នៅពេលសេចក្ដីស្លាប់កើតឡើងចំពោះអ្នក នោះអ្នកមិនទាន់ត្រៀមខ្លួនឡើយ។ នៅពេលគ្រាលើកឡើងមកដល់ នោះអ្នកនឹងត្រូវទុកនៅ! ដូចលោកហ្រ្គីហ្វីតច្រៀងប៉ុន្មាននាទីមុន «ព្រះរាជ បុត្រាបានមក ហើយអ្នកត្រូវទុកនៅ»។ ព្រះយេស៊ូវមានបន្ទូលថា៖ «ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»(ម៉ាថាយ ២៤:៤២)។ ២. ទីពីរ បន្ទាប់មកសូមគិតពីគ្រោះថ្នាក់នៃការមិនត្រៀមខ្លួនសម្រាប់គ្រាលើកឡើង។ សូមបើកទៅម៉ាថាយជំពូក២៥។ គម្ពីរស្កោហ្វៀលនៅទំព័រ១០៣៥។ គ្រូអធិប្បាយពីបុរាណទាំង អស់ប្រាប់ថា ស្រ្ដីព្រហ្មចារី៥នាក់ក្នុងអត្ថបទនេះសំដៅលើមនុស្សដែលមិនត្រៀមខ្លួនដើម្បីជួបព្រះគ្រិស្ដ។ ហើយខ្ញុំដឹងច្បាស់ថា វាត្រឹមត្រូវមែន។ ក្នុងអត្ថបទនេះ ព្រះយេស៊ូវប្រាប់ពីរឿងប្រៀបធៀប ឧទាហរណ៍អំពីសេចក្ដីពិតដ៏អស្ចារ្យខាងឯ វិញ្ញាណ។ វាជាសេចក្ដីពិតដ៏អស្ចារ្យណាស់ដែលទ្រង់បានប្រាប់! សូមមើលម៉ាថាយ ២៥:១៣។ ព្រះយេស៊ូវ មានបន្ទូលថា៖ «ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។ »(ម៉ាថាយ ២៥:១៣)។ ដូច្នេះ អត្ថបទនេះកំពុងព្រមានអ្នក! ស្រ្ដីព្រហ្មចារី៥នាក់បានត្រៀមខ្លួនរួចរាល់។ គេត្រៀមខ្លួនសម្រាប់ការយាងមករបស់គ្រីស្ដ។ តែស្រ្ដី ៥នាក់ផ្សេងទៀតមិនត្រៀមខ្លួនរួចរាល់ឡើយកាលទ្រង់យាងមក។ វាគឺជាគ្រោះថ្នាកដើម្បីនិយាយលំអិត ពេកពីរឿងប្រៀបធៀប។ មេរៀនសាមញ្ញនៃអត្ថបទនេះគឺថា៖ មនុស្សជាច្រើននឹងមិនត្រៀមខ្លួនរួចរាល់នៅ ពេលទ្រង់យាងមកក្នុងគ្រាលើកឡើង។ សូមមើលខ១០។ «តែកំពុងតែនាងទាំងនោះទៅទិញប្តីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។ បន្ទាប់ពីគ្រីស្ទានពិតប្រាកដត្រូវបានលើកឡើង នោះទ្វារត្រូវបានបិទ ដូចជាទ្វារទូករបស់ណូអេ។ គ្មានមនុស្សថែមទៀតនឹងចូលក្នុងឡើយ។ «រួចគេបិទទ្វារ»។ សូមមើលខ១១ «ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ»(ម៉ាថាយ ២៥:១១-១២)។ ក្នុងខ១៣ ព្រះយេស៊ូវប្រាប់ពីអ្វីដែលអ្នកត្រូវធ្វើ៖ «ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។ »(ម៉ាថាយ ២៥:១៣)។ យើងដឹងពីពេលវេលាទូទៅ តែមិនដឹងពីម៉ោង ឬថ្ងៃឡើយ។ នៅពេលម៉ោងឬថ្ងៃមកដល់ វានឹងយឺតពេលសម្រាប់អ្នក។ ដូចលោកហ្រ្គីហ្វីតបានច្រៀមមុនសេច ក្ដីអធិប្បាយនេះ «ព្រះរាជបុត្រាបានមក ហើយអ្នកត្រូវបានទុកនៅ»។ ៣. ទីបី ព្រះនឹងបោះបង់ចោលអស់អ្នកណាដែលត្រូវទុកឲ្យនៅនៅគ្រាលើកឡើង។ ពួកគេនឹងក្លាយជាមនុស្សចោលម្សៀត ហើយមិនអាចបានសង្រ្គោះឡើយ។ សូមស្ដាប់គម្ពីរវិវរណះជំពូក១៦។ ក្នុងអត្ថបទនេះយើងដឹងពីសេចក្ដីក្រោធរបស់ព្រះ ដែលនឹង ចាក់លើមនុស្សដែលបដិសេធព្រះគ្រិស្ដបន្ទាប់ពីគ្រាលើកឡើង។ ខ២ប្រាប់យើងថា គេនឹងឈឺចាប់ជាខ្លាំង។ ខ៤ប្រាប់យើងថា ទឹកលើផែនដីនឹងពុល។ ខ៨ប្រាប់យើងថា មនុស្សលោកនឹងខ្លោចដោយភ្លើង។ ខ១០ ប្រាប់យើងថា វានឹងមានងងឹតសូន្យឈឹង ហើយគេនឹងខាំអណ្ដាតដោយឈឺចាប់។ ខ១៨ប្រាប់យើងថា នឹង មានកក្រើនដីធំៗ។ ខ២១ប្រាប់យើងថា នឹងមាន «ព្រិលធំៗ»ធ្លាក់ចុះពីលើមេឃមក។ តើមនុស្សបែរទៅរកព្រះគ្រិស្ដអត់នៅពេលការទាំងអស់នេះកើតឡើង? អត់ទេ សូមស្ដាប់ខ៩៖ «តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ»(វិវរណៈ ១៦:៩)។ ហើយខ១១៖ « ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក និងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ» (វិវរណៈ ១៦:១១)។ ហើយខ២១៖ « ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រិលនោះ ពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង»(វិវរណៈ ១៦:១១)។ អ្នកឃើញថា ព្រះបានបោះបង់ចោលពួកគេ។ វានឹងយឺតពេលដើម្បីឲ្យពួកគេបានសង្រ្គោះ។ ពួកគេបានធ្វើ អំពើបាបដែលមិនអាចអត់ទោសបាន។ «ព្រះបោះបង់ចោលគេ»(រ៉ូម ១:២៤)។ «(ព្រះបោះបង់ចោលគេ»(រ៉ូម ១:២៦)។ «ព្រះប្រគល់គេឲ្យមានគំនិតចោលម្សៀត»(រ៉ូម ១:២៨)។ ដូចលោកហ្រ្គីហ្វីតបានច្រៀង «ព្រះរាជបុត្រាបានមក ហើយអ្នកត្រូវទុកឲ្យនៅ»។ បើអ្នកចង់ត្រូវលើកឡើង បើអ្នកចង់បានសង្រ្គោះ នោះអ្នកត្រូវតែបានសង្រ្គោះឥឡូវនេះ ខណដែលព្រះកំពុង និយាយទៅកាន់អ្នក។ បើអ្នកចាំយូរពេក វានឹងយឺតពេល។ ខ្យល់ព្យុះហ្លេរីនបានបោកបក់មកលើរដ្ឋខារូលីណាខាងជើង និងខារូលីណាខាងត្បូង។ កាលពីសប្តាហ៍មុន។ ប្រជាជនត្រូវបានគេព្រមានឱ្យចាកចេញ។ ប្រធានាធិបតីបានព្រមានពួកគេ។ អភិបាលបានព្រមានពួកគេ។ ប៉ូលីសនិងអ្នកពន្លត់អគ្គីភ័យបានបើកឡានតាមដងផ្លូវជាមួយឧបករណ៍បំពងសម្លេងហើយព្រមានពួកគេឱ្យចាកចេញ។ ប្រជាជនត្រូវបានព្រមានម្ដងហើយម្ដងទៀត។ ប៉ុន្តែមានមនុស្សល្ងីល្ងើខ្លះរស់នៅ ហើយត្រូវបានលង់ទឹកក្នុងទឹកជំនន់។ អ្នកត្រូវបានគេព្រមានថា ព្រះគ្រីស្ទនឹងយាងមក។ ប្រសិនបើអ្នកមិនស្តាប់ទេអ្នកនឹងត្រូវទុកចោលនៅគ្រាលើកឡើង។ ប្រសិនបើអ្នករង់ចាំយូរ វានឹងយឺតពេលហើយ។ ព្រះគ្រីស្ទបានសុគតដើម្បីសងថ្លៃលោះបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញហើយទ្រង់ គង់នៅស្ថានសួគ៌នៅខាងស្ដាំដៃនៃព្រះ។ សូមជឿលើទ្រង់ឥឡូវនេះហើយព្រះលោហិតរបស់ទ្រង់នឹងលាង សំអាតអំពើបាបរបស់អ្នកហើយអ្នកនឹងត្រៀមខ្លួនសម្រាប់ការលើកឡើងទៅស្ថានសួគ៌។ ប្រសិនបើអ្នករង់ចាំវានឹងនិយាយពីអ្នកថា «ព្រះរាជបុត្រាបានមកហើយអ្នកត្រូវបានទុកចោល» ។ នៅពេលលោកហ្គីហ្វីតបានច្រៀងថា «ព្រះរាជបុត្រាបានមកហើយអ្នកត្រូវបានទុកចោល» ។ វាជាលេខ៣ នៅលើសន្លឹកបទចម្រៀងរបស់អ្នក។ ឈរហើយច្រៀងវា។ មិនលឿនពេក។ គិតអំពីពាក្យ! ជីវិតត្រូវបានពោរពេញដោយកាំភ្លើងនិងសង្រ្គាម កុំឲ្យត្រូវទុកឲ្យនៅឡើយ។ សូមទទួលជឿព្រះយេស៊ូវ ហើយបានសង្រ្គោះឥឡូវនេះចុះ យប់នេះ!
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយ៖ ម៉ាថាយ ២៤:៣៧-៤២ |
ចំណងជើងនៃសេចក្ដីអធិប្បាយ តើអ្នកនឹងត្រូវទុកឲ្យនៅឬទេ?WILL YOU BE LEFT BEHIND? ដោយលោកបណ្ឌិត «ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»(ម៉ាថាយ ២៤:៤២)។ ១. ទីមួយ ស្ថានភាពមុនគ្រាលើកឡើង។ ម៉ាថាយ ២៤:៣៧-៤១។ ២. ទីពីរ បន្ទាប់មកសូមគិតពីគ្រោះថ្នាក់នៃការមិនត្រៀមខ្លួនសម្រាប់គ្រាលើកឡើង។ ម៉ាថាយ ២៥:១-១៣។ ៣. ទីបី ព្រះនឹងបោះបង់ចោលអស់អ្នកណាដែលត្រូវទុកឲ្យនៅនៅគ្រាលើកឡើង។ ពួកគេនឹងក្លាយជាមនុស្សចោលម្សៀត ហើយមិនអាចបានសង្រ្គោះឡើយ។ វិវរណៈ ១៦:៩, ១១, ២១។ |