Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ទីសំគាល់នៃគ្រាចុងក្រោយបង្អស់

SIGNS OF THE LAST DAYS
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កញ្ញា ៩ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 9, 2018


ពួកសិស្សចង់ដឹងថា នៅពេលណាដែលពិភពលោកនឹងត្រូវបញ្ចប់។ គេសួរថា «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។ គេសុំឲ្យព្រះគ្រិស្ដប្រាប់ពីទីសំគាល់ដល់គេ។ ទ្រង់បានប្រាប់ពីទីសំគាល់ជាច្រើនដែលត្រូវបានកត់ទុកនៅ ក្នុងម៉ាថាយជំពូក២៤ និងអត្ថបទគម្ពីរស្របគ្នាក្នុងលូកាជំពូក២១។ ម៉ាថាយ២៤ប្រាប់ពីទីសំគាល់ជាច្រើន ហើយលូកា២១ប្រាប់ច្រើនថែមទៀត។ យប់នេះភាគច្រើនយើងនឹងស្ដាប់លូកា២១ «តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?» ព្រះគ្រិស្ដបានប្រាប់ពីទីសំគាល់ទាំងនោះក្នុងលូកា២១ តែសូមបើក ទៅ២ពេត្រុសមុនសិន។

សូមបើកទៅ២ពេត្រុសជំពូក៣ ខ៣។ គម្ពីរស្កោហ្វៀលនៅទំព័រ១៣១៩។ ព្រះគម្ពីរប្រាប់ថា

« ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេទាំងចំអកឡកឡឺយ» (២ពេត្រុស ៣:៣)។

យប់នេះខ្ញុំនឹងបង្រៀនពីប្រធានបទ «ទីសំគាល់នៅគ្រាចុងក្រោយបង្អស់» ដោយសារយើងកំពុង រស់នៅក្នុងគ្រាចុងក្រោយបង្អស់ឥឡូវនេះ។ ពេលវេលាខ្លីណាស់។

សូមសំគាល់ពីការបង្ហាញប្រាប់ក្នុង២ពេត្រុស៣:៣ «នៅជាន់ក្រោយនឹងមាន»។ សូមសំគាល់ ពាក្យ «នៅជាន់ក្រោយ»។ អ្នកនឹងឃើញគោលគំនិតនិងការបង្ហាញនោះម្ដងហើយម្ដងហើយក្នុងព្រះគម្ពីរ។

ព្រះគម្ពីរបង្រៀនថា មានចំណុចក្នុងប្រវត្ដិសាស្រ្ដដែលត្រូវស្គាល់ជាគ្រាចុងក្រោយ។ គ្រូបង្រៀន ព្រះគម្ពីរជាច្រើននាក់ប្រាប់ថា ឥឡូវនេះយើងស្ថិតក្នុងគ្រានោះ។ ខ្ញុំគិតថា គេថាត្រឹមត្រូវមែន។ ព្រះគម្ពីរ ព្រមានពីកាលបរិឆ្ឋេទ។ តែមានគ្រាដែលយើងដឹងថថា «គ្រាចុងក្រោយ»។ ទីសំគាល់ទាំងអស់បង្ហាញថា យើងស្ថិនក្នុងគ្រាទូទៅនោះឥឡូវនេះ។ លោកឡីអូណាតរេវែហីលប្រាប់ថា «ទាំងនេះជាគ្រាចុងក្រោយ »។

ពាក្យបន្ទាប់ក្នុង២ពេត្រុស ៣:៣គឺពាក្យ «មនុស្សចំអក»។ មនុស្សទាំងនេះចំអកគំនិតនៃការ យាងមកជាលើកទី២របស់ព្រះគ្រិស្ដ និងចុងបំផុតនៃផែនដី។ គេសើចចំអក គេជាអ្នកមិនជឿ ហើយចំអក ឡើកឡើយ។ គេថា «យើងមិនអាចរកឃើញព្រះនៅកន្លែងណាសោះ យើងមិនគិតថា ព្រះនឹងបញ្ចប់ផែន ដីនោះទេ។ យើងសូម្បីតែមិនច្បាស់ថា មានព្រះឬអត់»។ គេសើចចំអកគំនិតនៃការជំនុំជំរះនៅអនាគត គេ ចំអកគំនិតនៃការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ដចេញពីលើមេឃមកផែនដីនេះ។ គេសើចពីគំនិតដែល ថា ពិភពលោកនឹងបញ្ចប់ដោយសេចក្ដីក្រោធរបស់ព្រះដ៏សាហាវ។

« ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេទាំងចំអកឡកឡឺយ» (២ពេត្រុស ៣:៣)។

ហេតុអ្វីគេចំអកនិងសើច? ពាក្យពីរបីបន្ទាប់ប្រាប់យើងថា«ដើរតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន»ឬ«ធ្វើតាមអស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន»។ ពួកគេរស់នៅក្នុងអំពើបាប។ នោះហើយជាមូលហេតុដែលពួកគេមិនចង់ឱ្យព្រះគ្រីស្ទមកហើយបង្អាក់ផ្លូវនៃអំពើបាបរបស់ពួកគេ។ ពួកគេចូលចិត្តសេចក្ដីប៉ងប្រាថ្នារបស់ពួកគេពួកគេស្រឡាញ់អំពើបាបរបស់គេខ្លាំងដល់ម៉្លេះដែលពួកគេមិនចង់ឱ្យព្រះគ្រីស្ទយាងមកហើយពួកគេបដិសេធអ្វីដែលព្រះគម្ពីរបង្រៀនអំពីការជំនុំជំរះរបស់ព្រះ! ទ្រង់ជាព្រះនៃសេចក្ដីស្រឡាញ់តែទ្រង់ក៏ជាព្រះនៃសេចក្ដីក្រោធនិងការជំនុំជំរះដែរ។ ទ្រង់គឺជាព្រះនៃកំហឹងប្រឆាំងនឹងអំពើបាបនិងអំពើអាក្រក់។ មនុស្សលាក់មានពុតទាំងនេះនឹងមិនពិនិត្យមើលភស្តុតាងទេ។ ពួកគេមិនអានព្រះគម្ពីរទេ។ ពួកគេមិនចង់ស្គាល់សេចក្ដីពិតទេ ពីព្រោះពួកគេជាមនុស្សមានពុត។ ពួកគេជាមនុស្សចំអកហើយដើរតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន!

បន្ទាប់មកខបន្ទាប់ប្រាប់ថា «ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូល»(សូមមើលខ៥) ។ តែផ្ទៃមេឃ និងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»(២ពេត្រុស ៣:៣-៧)។

ឥឡូវសូមមើលខ១០៖

«រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»

អត្ថបទនេះគម្ពីរនេះប្រាប់ថា ថ្ងៃជំនុំជំរះនឹងកើតមាន។ លោកីយដ៏ពេញដោយបាបនឹងត្រូវនៅមុខ ព្រះដើម្បីជំនុំជំរះ។ បើអ្នកមិនប្រែចិត្ដនោះអ្នកនឹងឈរនៅមុខព្រះនៅថ្ងៃនោះ។ អ្នកនឹងត្រូវជំនុំជំរះសម្រាប់ បាបរបស់អ្នក បើអ្នកមិនបានសង្រ្គោះ។

ហើយពួកសិស្សបានសួរអំពីថ្ងៃនោះ។ គេសួរថា «តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។

ឥឡូវនេះព្រះគ្រិស្ដប្រាប់ពីទីសំគាល់ជាច្រើនដល់ពួកគេ ហើយខ្ញុំនឹងប្រាប់មួយចំនួន។

១. ទីមួយ មានទីសំគាល់នៃបរិស្ថានដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។

ព្រះយេស៊ូវមានបន្ទូលថា នឹងមាន

«ក៏នឹងមានកក្រើកដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ... ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក» (លូកា ២១:១១,២៥-២៦)។

សូមគិតអំពីវា! ព្រះយេស៊ូវប្រាប់ថា ចិត្ដមនុស្សនឹងរសាយទៅនៅពេលគេឃើញអ្វីដែលកំពុងកើតឡើង«លើ ផែនដី»។ ទ្រង់ប្រាប់ថា គេនឹងព្រួយចិត្ដ បារម្ភហើយភ័យខ្លាចដោយសារតែ «ការទាំងនោះជិតកើតឡើង លើផែនដីនេះ»។

ថ្មីៗមុនអ្នកវិទ្យាសាស្រ្ដបានរកឃើញប្រហោងក្នុងស្រទាប់អូសូននៅលើតំបន់ប៉ុលខាងជើងធំដូច ជាស្ដេតមម៉ែនណី។ ទស្សវត្ដីថាមមានរឿងថ្មីមួយដាក់លើចំណង «ការរលាយដ៏ធំ កាលសីតុណ្ហភាពកើន ឡើងក្នុងតំបន់អាតិក វាបញ្ជូនភាពត្រជាក់ទៅលើភព»(Time magazine, September 4, 2000, pp. 52-56)។ ថាមបានប្រាប់ថា «សូម្បីតែការរលាយអាចបំផ្លាញអាកាសធាតុរបស់ផែនដីប៉ែកខាងជើងពាក់ កណ្ឌាល»។ អ្នកវិទ្យាសាស្រ្ដជាច្រើនភ័យថា យើងនឹងមានសម័យនៃទឹកកកថ្មី។ ក្នុងអត្ថបទនេះថាម លោក បណ្ឌិត រិឆាត អាឡេ ជាអ្នកភូមិសាស្រ្ដនៅសាកលវិទ្យាល័យផែនស្តេតបានប្រាប់ថា «ការធ្លាក់ចុះខាងសីតុ ណ្ហភាពវាធំធេងជាងការផ្លាស់ប្ដូរដែលបានប៉ះពាល់ដល់មនុស្សក្នុងការកត់ត្រាតាមប្រវត្ដិសាស្រ្ដ»។ តើការ នេះជាចុងបំផុតនៃមនុស្សលោកឬទេ? លោកបណ្ឌិត អាឡេប្រាប់ថា «ទេ តែវាជាគ្រាដ៏ពិបាកសម្រាប់ មនុស្សលោក។ ពិបាកណាស់»។

ជីវិតពេញដោយកាំភ្លើងនិងសង្រ្គាម
   ហើយមនុស្សទាំងអស់ជាន់ឈ្លីលើឥដ្ឋ
ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់
   («ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់»ដោយឡារី ណោម៉ែន ១៩៤៧-២០០៨)។

តើអ្នកត្រៀមខ្លួនហើយឬនៅ?

អ្នកវិទ្យាសាស្រ្ដដូចលោកបណ្ឌិត អាលីរងទុក្ខដោយការភ័យខ្លាច

«មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី»(លូកា ២១:២៦)។

នៅពេលអ្នកមើលកាន់ការរលាយទឹកកកនៅតំបន់ប៉ូលខាងជើង និងសម័យទឹកកកដែលគេថា អាចមកភ្លាមៗនៅ២៥ឆ្នាំខាងមុខ នោះវាគួរឲ្យខ្លាច។ នៅពេលអ្នកយល់ដឹងថា ជំងឺអេដីអាយអេសដែល កំពុងបំផ្លាញប្រទេសអាហ្រ្វិកដោយគ្មានការបញ្ចប់ នោះវាគួរឲ្យភ័យ។ នៅពេលអ្នកមើលកាន់ការលេចចេញ ថ្មីនៃជំងឺរបេង និងជំងឺ «ប្លែក»ថ្មីផ្សេងៗទៀត ដែលមិនមែនជាថ្នាំញៀន នោះវាគួរឲ្យភ័យ។

កុំឆ្ងល់ឡើយមនុស្សវ័យក្មេងជាច្រើនភ័យអំពីអនាគត។ ការស្ទង់មតិថ្មីៗនេះបង្ហាញថា ក្មេងជំទង់ ចំនួន៨០ភាគរយមិនគិតថា គេមានអនាគតល្អនោះទេ។ ការស្ទង់មតិនោះបង្ហាញថា ជារឿយៗក្មេងជំទង់ ព្រួយអំពីបញ្ហាបរិស្ថាន ដូចជាការរលាយទឹកកកនៅតំបន់ប៉ូល និងសម័យទឹកកកឬទឹកលើផែនដីដែលអាច បំផ្លាញផែនដី។

មនុស្សវ័យក្មេងដឹងច្បាស់ថា លោកីយកំពុងតែអាក្រក់ទៅៗ។ ហើយវាបំភ័យពួកគេ។ តើអ្នកនឹង ធ្វើអ្វីនៅពេលវាត្រជាក់ដល់កកពេញមួយឆ្នាំនៅរដ្ឋកាលីហ្វក់ញ្ញាខាងត្បូង?

«មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី »(លូកា ២១:២៦)។

មនុស្សវ័យខ្លាចភ័យថា មនុស្សលោកនឹងបំផ្លាញភពរបស់យើង។ ហើយខ្ញុំចែករំលែកការបារម្ភរបស់ គេ!

ប្រពន្ធខ្ញុំនិងខ្ញុំបានឈរនៅក្នុងទីធ្លារបស់យើង។ ខ្ញុំសួរនាងថា «តើពេលចុងក្រោយបំផុតណាដែល អូនឃើញស្ដេចមេអំបៅ? តើពេលចុងក្រោយបំផុតណាដែលអូនឃើញកង្កែប ឬគីង្កក់? វាអស់ហើយ ឬ ជិតអស់ហើយ»។ នាងឆ្លើយថា «បាទ យើងបានបំផ្លាញបរិស្ថាន»។ បុរសម្នាក់ប្រាប់ខ្ញុំថា «យើងបានបំផ្លាញ ជំរករបស់យើង ហើយយើងកំពុងបំផ្លាញផែនដីនេះ»។ គួរឲ្យសោកស្ដាយ ខ្ញុំត្រូវតែយល់ស្រប។ ឥឡូវនេះ គាត់ស្លាប់បាត់ហើយ។

ហើយបញ្ហានៃការភ័យដែលយើងឃើញក្នុងបរិស្ថានត្រូវបានរាយការណ៍រាល់ថ្ងៃក្នុងការសែត វាជា ទីសំគាល់ដែលបង្ហាញថា ចុងបំផុតនៃផែនដីនិងការយាងមកលើកទី២របស់ព្រះគ្រិស្ដជិតដល់ហើយ។ ព្រះ គម្ពីរប្រាប់ថា «ចូរត្រៀមខ្លួនដើម្បីជួបព្រះ»។ អ្នកមិនមានពេលច្រើនសល់ដើម្បីត្រៀមខ្លួនឡើយ! លោក ឡារី ណោម៉ែនប្រាប់ថា

ជីវិតពេញដោយកាំភ្លើងនិងសង្រ្គាម
   ហើយមនុស្សទាំងអស់ជាន់ឈ្លីលើឥដ្ឋ
ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់

តើអ្នកត្រៀមខ្លួនហើយឬនៅ?

នោះជាមូលហេតុដែលអ្នកត្រូវតែមកក្រុមជំនុំ ហើយស្វែងរកព្រះគ្រិស្ដឥឡូវនេះ! ពេលវេលាកំពុង កន្លងទៅសម្រាប់ផែនដីនេះ។ អ្នកត្រូវតែស្វែងរកព្រះគ្រិស្ដជាប្រញាប់ សូមប្រែចិត្ដ ហើយចូលរួមក្នុងក្រុមជំនុំ នេះមុនពេលការជំនុំជំរះមកដល់។ នៅពេលអ្នកស្ថិតក្នុងព្រះគ្រិស្ដ ព្រះសន្យាដើម្បីការពារអ្នកហើយជួយអ្នក ឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់។

ព្រះអង្គសង្រ្គោះអើយ សូមទ្រង់កំបាំងខ្ញុំ
   ទាល់តែខ្យល់ព្យុះនៃជីវិតទៅផុតទៅ
សូមទ្រង់នាំខ្ញុំចូលទៅក្នុងការនាំដ៏មានសុខ
   សូមទ្រង់ទទួលព្រលឹងខ្ញុំនៅចុងក្រោយ!
(«ព្រះយេស៊ូវស្រឡាញ់ព្រលឹងខ្ញុំអើយ»ដោយលោកឆាឡែស វែស្លេ ១៧០៧-១៧៨៨)។

២. ប៉ុន្ដែទីពីរ មានទីសំគាល់នៃការប្រកាន់ពូជសាសន៍ដែលបង្ហាញថា ចុងបំផុតជិត ដល់ហើយ។

គម្ពីរលូកា ២១:២០ប្រាប់ពីការនោះ

«ទ្រង់ក៏មានព្រះបន្ទូលទៅគេថា សាសន៍១(ក្រុមជនជាតិភាគិតច)នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១»(លូកា ២១:១០)។

នោះជាអ្វីដែលយើងកំពុងឃើញសព្វថ្ងៃនេះ។ ជាមួយនឹងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទាំងអស់របស់យើងយើងមិនអាចបញ្ឈប់ការតស៊ូរវាងជនជាតិដើមភាគតិចរវាងពូជអំបូរនិងសង្គ្រាមរវាងប្រជាជាតិនានាឡើយ។ ប្រធានាធិបតីគ្រប់រូបព្យាយាមបង្កើតសន្តិភាពរវាងពួកអារ៉ាប់និងពួកយូដា។ ប៉ុន្ដែប្រធានាធិបតីទាំងអស់របស់យើងបរាជ័យ! មានតែនៅពេលដែលព្រះគ្រីស្ទត្រឡប់មកវិញទេដែលនឹងមានសន្តិភាពក្នុងចំណោមកុលសម្ព័ន្ធនិងក្រុមជនជាតិភាគតិច! មានតែនៅពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញទ្រង់នឹងនាំមកនូវសន្តិភាពរវាងគ្រប់ជាតិសាសន៍និងការប្រណាំង។ គ្មាននរណាម្នាក់អាចធ្វើវាបានឡើយសូម្បីតែអ្នកដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទក៏មិនទទួលបានជោគជ័យដែរ។ មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចនាំមកនូវសន្តិភាពរវាងពូជអំបូរផ្សេងៗនិងជាតិសាសន៍និងគ្រប់ជាតិសាសន៍នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅលើផែនដី (ហើយបន្ទាប់មក) នឹងមានសន្តិភាពពិតប្រាកដនៅលើផែនដីនិងឆន្ទៈល្អចំពោះមនុស្សទាំងអស់!

ជីវិតពេញដោយកាំភ្លើងនិងសង្រ្គាម
   ហើយមនុស្សទាំងអស់ជាន់ឈ្លីលើឥដ្ឋ
ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់

តើយប់នេះអ្នកត្រៀមខ្លួនហើយឬនៅ?

៣. ទីបី មានសំគាល់នៃការស្អប់ដល់សាសន៍យូដានៅជុំវិញយើងដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។

មនុស្សឆ្កួតៗជាច្រើនស្អប់សាសន៍យូដា រាស្រ្ដដែលព្រះជ្រើសរើស។ អត្ថបទក្នុងលូកា២១ប្រាប់ថា

«ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្តីហិនវិនាសនៃក្រុងនោះជិតដល់ហើយ»(លូកា ២១:២០)។

ការស្អប់សាសន៍យូដានឹងកាន់តែខ្លាំងទៅៗនៅគ្រាចុងក្រោយបង្អស់កងទ័ព្ទរបស់សាសន៍នឹងមកប្រឆាំងនឹង សាសន៍យូដាក្នុងក្រុងយេរ៉ូសាឡឹម ទាំងចង់បំផ្លាញពួកគេដូចលោកហ៊ីក្លែបានធ្វើក្នុងសង្រ្គាមលោកទី២។ តែ សាសន៍យូដាគឺជារាស្រ្ដដែលព្រះជ្រើសរើស យោងតាមព្រះគម្ពីរ។ ព្រះគម្ពីរប្រាប់ថា

«តែត្រង់សេចក្តីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកឰយុកោ» (រ៉ូម ១១:២៨)។

បើវាមិនមែនជាអ័ប្រាហាំ ម៉ូសេ និងពួកហោរា នោះអ្នកមិនអាចនៅទីនេះឡើយយប់នេះ។ នោះគឺជាមូល ហេតុដែលពួកបាទីស្ទដែលជឿតាមព្រះគម្ពីរគឺជាអ្នកគាំទ្រដ៏ធំសម្រាប់ប្រទេសអ៊ីស្រាអែល។

តែព្រះគម្ពីរបង្រៀនថា លោកីយដ៏ពេញដោយមាននឹងប្រឆាំនឹងសាសន៍យូដានៅជាន់ក្រោយ។ ព្រះ មានបន្ទូលថា៖

«នៅថ្ងៃនោះ អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្ម ដែលសង្កត់លើអស់ទាំងសាសន៍»(សាការី ១២:៣)។

នោះគឺជាអ្វីដែលកំពុងកើតឡើងឥឡូវ។ វាគឺជាទីសំគាល់ដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ។

ជីវិតពេញដោយកាំភ្លើងនិងសង្រ្គាម
   ហើយមនុស្សទាំងអស់ជាន់ឈ្លីលើឥដ្ឋ
ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់

តើអ្នកត្រៀមខ្លួនហើយឬនៅ?

៤. ហើយបន្ទាប់មក ទីបួន មានទីសំគាល់ខាងសាសនា ទីសំគាល់នៃការបញ្ជោតក្នុង សាសនាក្លែងក្លាយ ដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។

«ចូរប្រយ័ត្ន ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ ... ដូច្នេះ កុំឲ្យទៅតាមគេឡើយ»(លូកា ២១:៨)។

ព្រះគ្រិស្ដមានបន្ទូលម្ដងទៀតថា៖

«ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន»(ម៉ាថាយ ២៤:២៤)។

អ្វីដែលអ្នកឃើញច្រើនតាមប៉ុស្ដទូទស្សន៍ថីប៊ីអឹននៅតំបន់នេះគឺជាការបញ្ជោត។ លោកប៉ែនី ហីនគឺជាអ្នកបញ្ជោត។ លោកជូអែល អោសស្ទីនគឺជាអ្នកបញ្ជោត។ វិទ្យុនិងទូរទស្សន៍ភាគច្រើនគឺជាការបញ្ជោត។ នោះ គឺជាមូលហេតុដែលខ្ញុំអ្នកពីលោកបណ្ឌិត ម៉ាកជីតែមួយគត់ គ្មានអ្នកផ្សេងទៀតឡើយ! ខ្ញុំមិនទុកចិត្ដគ្រូ អធិប្បាយសម័យនេះឡើយ!

«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»(២ធីម៉ូថេ ៤:៣)។

ទីសំគាល់នោះកំពុងកើតឡើងឥឡូវនេះ! ចុងបំផុតជិតដល់ហើយ!

៥. ទីប្រាំ មានទីសំគាល់នៃការបៀតបៀនខាងសាសនាដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។

ការបៀតបៀនដល់គ្រីស្ទានកំពុងកើតឡើងពាសពេញពិភពលោកដោយអាត្រាមិនធ្លាប់មានពីមុន។ ឧទាហរណ៍ គ្រីស្ទានដែលត្រូវតែជួបពួកកុម្មុយនីស្ដដោយសំងាត់ក្នុងប្រទេសចិន។ ការសែតឡូសអង់ចា ឡែសថាមបានរាយការណ៍ថា មានអ្នកផ្សាយដំណឹងល្អ៣នាក់បានត្រូវគេបណ្ដេញចេញពីប្រទេសចិនដោយ សារការផ្សាយដំណឹងល្អ៖

ក្រុមសិទ្ធិមនុស្សមួយបានរាយការណ៍ថា ប្រទេសចិនបាននិរទេសអ្នកផ្សាយដំណឹងល្អជនជាតិអាមេរិក ៣នាក់បន្ទាប់ពីពួកគេឃុំឃាំងពួកគេនៅក្នុងការប្រមូលផ្តុំអ្នកគោរពបូជាប្រូតេស្ដង់ក្រោមដីនៅកណ្តាលប្រទេសចិន។ របាយការណ៍នេះ ... ត្រូវបានអមដោយព័ត៌មានដែលអ្នកស្គាល់ព្រះជនជាតិចិនរាប់សិបនាក់ ត្រូវបានឃុំខ្លួនរួមជាមួយពួកគេត្រូវបានគេបញ្ជូនទៅពន្ធនាគារ។ យោងតាមមជ្ឈមណ្ឌលព័ត៌មានសិទ្ធិមនុស្សនិងចលនាប្រជាធិបតេយ្យនៅប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង មានមនុស្ស ៥០នាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសចិន។

ព្រះយេស៊ូវបានប្រាប់ជាមុនថា នឹងមានការបៀតបៀនដល់ពួកគ្រីស្ទាននៅពាសពេញពិភពលោក ហើងកំពុងឃើញសព្វថ្ងៃនេះ។ ទ្រង់មានបន្ទូលថា

«តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក»(លូកា ២១:១២)។

បន្ទាប់មកទ្រង់ប្រាប់ថា សូម្បីតែឪពុកម្ដាយនិងសាច់ញាតិនឹងបៀតបៀនអ្នក បើអ្នកក្លាយជាគ្រីស្ទានពិតប្រា កដ។ យើងបានឃើញការនោះកើតឡើងម្ដងហើយម្ដងទៀតនៅទីនេះ។ ព្រះគ្រិស្ដប្រាប់ថា៖

«ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនឹងសំឡាប់អ្នករាល់គ្នាខ្លះដែរ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»(លូកា ២១:១៦-១៧)។

ព្រះគ្រីស្ទបានមានបន្ទូលថាឪពុកម្ដាយនិងមិត្ដភក្ដិជាច្រើននឹងស្អប់អ្នក បើអ្នកក្លាយទៅជាគ្រីស្ទានដ៏ពិត។ កុំសើច នោះហើយជាការពិតនៅទូទាំងពិភពលោក។ ប្រជាជនម៉ូស្លីមស្អប់យើង សម្លាប់យើង ហើយដាក់យើងនៅក្នុងពន្ធនាគារភាគច្រើនក្នុងពិភពលោកនៅយប់នេះ។

ទីមួយ ពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ឈប់អ្នកមិនឱ្យត្រឡប់មកក្រុមជំនុំនេះហើយទទួលបានសង្រ្គោះ។ ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តមកក្រុមជំនុំ ហើយប្រសិនបើអ្នកទទួលបានសេចក្ដីសង្រ្គោះនោះពួកគេប្រហែលជានឹងស្អប់អ្នកហើយថែមទាំងស្អប់អ្នកទៀតផង។ ជាធម្មតាពួកគេទទួលបានវាបន្ទាប់ពីប៉ុន្មានខែនៅពេលដែលពួកគេឃើញថាពួកគេមិនអាចបញ្ឈប់អ្នកបាន។

ប៉ុន្តែគិតពីការលះបង់! អ្នកខ្លះនឹងមិនចូលចិត្តវា បើអ្នកក្លាយជាកូនព្រះពិតប្រាកដម្នាក់! អ្នកខ្លះនឹងមកប្រឆាំងនឹងអ្នក! អ្នកត្រូវលះបង់ដើម្បីក្លាយជាគ្រីស្ទបរិស័ទដ៏ពិតប្រាកដម្នាក់នៅក្នុងពេលវេលាដ៏ខ្មៅងងឹតនេះ។ វាជាសញ្ញាមួយដែលយើងកំពុងតែស្ថិតនៅក្នុងគ្រាចុងក្រោយ។

ជីវិតពេញដោយកាំភ្លើងនិងសង្រ្គាម
   ហើយមនុស្សទាំងអស់ជាន់ឈ្លីលើឥដ្ឋ
ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់

តើអ្នកត្រៀមខ្លួនហើយឬនៅ?

៦. ចុងបញ្ចប់ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពីទីសំគាល់ទី៦ដើម្បីបង្ហាញយើងថា យើងជិត ដល់គ្រាចុងបំផុតហើយ។ ខ្ញុំហៅវាថា «ទីសំគាល់ខាងផ្លូវចិត្ដ»។

ព្រះគ្រិស្ដមានបន្ទូលថា៖

« ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្តីវក់នឹងស៊ីផឹក ហើយនិងសេចក្តីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី»(លូកា ២១:៣៤-៣៥)។

បុរសវ័យក្មេងម្នាក់ដែលមកក្រុមជំនុំពីរបីម្ដងប្រាប់ថា «ខ្ញុំមិនអាចមកនៅថ្ងៃអាទិត្យក្រោយបាន ឡើយ»។ ខ្ញុំត្រូវតែជួយមីងខ្ញុំរើផ្ទះ» គាត់មាន៦ថ្ងៃដើម្បីធ្វើវា តែវា«ត្រូវតែ»ជាព្រឹកថ្ងៃអាទិត្យ។ គាត់ផ្ទុកនូវ បញ្ហាជីវិត។ សព្វថ្ងៃនេះមនុស្សខានក្រុមជំនុំសម្រាប់មូលហេតុល្ងង់ល្ងើ។ គេផ្ទុកដោយការខ្វាយខ្វល់ពីការ នៅជីវិតនេះ។ ការជំនុំជំរះរបស់ព្រះនឹងមកដល់ពួកគេដោយមិនដឹងខ្លួន នៅពេលគេមិនរំពឹងទុក ចុងបំផុត នឹងមកដល់!

ជីវិតពេញដោយកាំភ្លើងនិងសង្រ្គាម
   ហើយមនុស្សទាំងអស់ជាន់ឈ្លីលើឥដ្ឋ
ខ្ញុំសង្ឃឹមថា យើងត្រៀមខ្លួនរួចរាល់

តើអ្នកត្រៀមខ្លួនហើយឬនៅ?

អ្នកអាចប្រើថ្នាំញៀន ឬរួមភេទ តែអ្នកផ្ទុកដោយបញ្ហាគ្រួសារដែលលេបអ្នក។ ខ្ញុំបានឃើញការ នោះកើតឡើងចំពោះប្ដីប្រពន្ធវ័យក្មេងជាច្រើនរាល់ឆ្នាំ។

ហើយព្រះយេស៊ូវមានបន្ទូលថា៖

«ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង» (លូកា ២១:៣៦)។

នោះហើយជាអ្វីដែលអ្នកត្រូវតែធ្វើដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ចុងបំផុតនៃលោកីយ និងការជំនុំជំរះដែល ត្រូវមក។ មានរឿង៣ដែលអ្នកត្រូវតែធ្វើ៖

(1) មកក្រុមជំនុំនេះ។ គ្មានអ្វីផ្សេងទៀតសោះដែលនឹងជួយអ្នក បើអ្នកមិនធ្វើដូចនោះ។

(2) មកឯព្រះគ្រិស្ដ ទ្រង់សុគតសម្រាប់បាបអ្នក។ ទ្រង់បានរស់ឡើងវិញ ទាំងព្រះកាយ។ ទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតាឥឡូវនេះ។ ទ្រង់ គង់នៅទីនោះសម្រាប់អ្នក! សូមមកឯទ្រង់ សូមទទួលជឿព្រះយេស៊ូវ ហើយទទួលសេចក្ដីសង្រ្គោះចុះ!

(3) មិនត្រឹមតែអ្នកត្រូវតែមកក្រុមជំនុំនេះ មិនត្រឹមតែអ្នកត្រូវតែមករកព្រះគ្រិស្ដប៉ុណ្ណោះទេ តែអ្នកត្រូវតែអធិស្ឋានផងដែរ។ ព្រះយេស៊ូវប្រាប់ថា ការអធិស្ឋានគឺជាកូនសោរដើម្បីរស់នៅជាគ្រីស្ទានដ៏ជោគជ័យនៅជាន់ ក្រោយបង្អស់។

តើអ្នកនឹងគេចផុតពីការជំនុំជំរះដែលត្រូវមកយ៉ាងដូចម្ដេច? ព្រះគម្ពីរប្រាប់ថា «ព្រះគ្រិស្ដបានផ្ទុក អំពើបាបរបស់យើងលើរូបអង្គទ្រង់ជាប់ឈើឆ្កាង»។ ព្រះគ្រិស្ដអាចសងបាបរបស់អ្នក។ ទ្រង់បានទទួលទណ្ឌ កម្មជំនួសអ្នក ដើម្បីសងទោសបាបរបស់អ្នកលើឈើឆ្កាង! ព្រះគ្រិស្ដបានចាក់ព្រះលោហិតដ៏វិសេសរបស់ ទ្រង់លើឈើឆ្កាងនោះ។ ព្រះលោហិតទ្រង់អាចសំអាតបាបរបស់អ្នកទាំងអស់ ហើយអ្នកនឹងត្រៀមខ្លួនរួច រាល់ពេលចុងបំផុតមកដល់! ខ្ញុំសុំឲ្យអ្នកទទួលជឡឿព្រះយេស៊ូវគ្រិស្ដយប់នេះទៅ! លោកឆោឡែសវែស្លេ បានប្រាប់ថា

ព្រះអង្គសង្រ្គោះអើយ សូមទ្រង់កំបាំងខ្ញុំ
   ទាល់តែខ្យល់ព្យុះនៃជីវិតទៅផុតទៅ
សូមទ្រង់នាំខ្ញុំចូលទៅក្នុងការនាំដ៏មានសុខ
   សូមទ្រង់ទទួលព្រលឹងខ្ញុំនៅចុងក្រោយ!

បទចម្រៀងនៃដំណឹងល្អប្រាប់ថា

ព្រះយេស៊ូវគឺជាចម្លើយសម្រាប់លោកីយសព្វថ្ងៃនេះ
ព្រះយេស៊ូវគឺជាផ្លូវ គ្មានអ្នកណាទៀតសោះក្រៅពីទ្រង់!

សូមទទួលជឿព្រះយេស៊ូវយប់នេះទៅ នោះទ្រង់នឹងសង្រ្គោះអ្នក! អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងតែម្នាក់ឯងមុនសេចក្ដីអធិប្បាយដោយលោកប៉ែនយ៉ាងមីន ខីងខេង ហ្គីហ្វីត៖
«ខ្ញុំសង្ឃឹមថា ខ្ញុំបានត្រៀមខ្លួនរួចរាល់»(ដោយឡារី ណោម៉ែន ១៩៤៧-២០០៨)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទីសំគាល់នៃគ្រាចុងក្រោយបង្អស់

SIGNS OF THE LAST DAYS

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេទាំងចំអកឡកឡឺយ» (២ពេត្រុស ៣:៣)។

១. ទីមួយ មានទីសំគាល់នៃបរិស្ថានដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។ លូកា ២១:១, ២៥-២៦។

២. ប៉ុន្ដែទីពីរ មានទីសំគាល់នៃការប្រកាន់ពូជសាសន៍ដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។
លូកា ២១:១០។

៣. ទីបី មានសំគាល់នៃការស្អប់ដល់សាសន៍យូដានៅជុំវិញយើងដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។ លូកា ២១:២០; រ៉ូម ១១:២៨; សាការី ១២:៣។

៤. ហើយបន្ទាប់មក ទីបួន មានទីសំគាល់ខាងសាសនា ទីសំគាល់នៃការបញ្ជោតក្នុង សាសនាក្លែងក្លាយ ដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។ លូកា ២១:៨; ម៉ាថាយ ២៤:២៤; ២ធីម៉ូថេ ៤:២-៣។

៥. ទីប្រាំ មានទីសំគាល់នៃការបៀតបៀនខាងសាសនាដែលបង្ហាញថា ចុងបំផុតជិតដល់ហើយ។
លូកា ២១:១២, ១៦-១៧។

៦. ចុងបញ្ចប់ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពីទីសំគាល់ទី៦ដើម្បីបង្ហាញយើងថា យើងជិត ដល់គ្រាចុងបំផុតហើយ។ ខ្ញុំហៅវាថា «ទីសំគាល់ខាងផ្លូវចិត្ដ»។លូកា ២១:៣៤-៣៦។