ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
គាត់បានឃើញមនុស្សដើរមើលទៅដូចជាដើមឈើ!HE SAW MEN AS TREES WALKING! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច សីហា ២៦ ២០១៨ «ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់ ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើល ស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់»(ម៉ាកុស ៨:២២-២៥)។ |
ព្រះគ្រិស្ដបានយាងមកដល់ក្រុងបេតសៃដា តែទ្រង់មិនបានអធិប្បាយនៅទីនោះឡើយ។ សិស្ស ទ្រង់បាននាំមនុស្សខ្វាក់ម្នាក់មកឯទ្រង់ក្នុងបេតសៃដា។ តែព្រះគ្រិស្ដមិនបានប្រោសបុរសនោះក្នុងទីក្រុង នោះឡើយ។ បេតសៃដាជាកន្លែងដែលព្រះយេស៊ូវបានឲ្យអាហារដល់មនុស្ស៥ពាន់នាក់ដោយជប់នំបុ័ង៥ ដុំ និងត្រី២ដោយល្មមសម្រាប់មនុស្សប្រុសៗ៥ពាន់នាក់(ម៉ាកុស ៦:៣៨-៤៤)។ ព្រះយេស៊ូវបានដើរលើ ទឹកសមុទ្រនៅទីនោះ ហើយទ្រង់បានធ្វើការអស្ចារ្យជាច្រើនទៀត។ តែមនុស្សនៅបេតសៃដាមិនប្រែចិត្ដ ហើយទទួលជឿព្រះយេស៊ូវនោះទេ។ ដូច្នេះទ្រង់បានដាក់បណ្ដាសាដល់ទីក្រុងនោះ។ ព្រះគ្រិស្ដមានបន្ទូល ថា ព្រះនឹងជំនុំជំរះទីក្រុងយ៉ាងសាហាវ «នៅថ្ងៃជំនុំជំរះ»។ ឥឡូវនេះ ព្រះគ្រិស្ដនិងសិស្សទ្រង់បានមកដល់ទីក្រុងដែលត្រូវបណ្ដាសានោះ។ «ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់ ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់»(ម៉ាកុស ៨:២២)។ នេះគឺជានិមិត្ដរូបនៃរបៀបដែលមនុស្សវ័យក្មេងម្នាក់បានប្រែចិត្ដនៅក្នុងទីក្រុងឡូសអង់ចាឡែសដែល ពេញដោយអំពើបាប។ ១.ទីមួយ ទីក្រុងដែលត្រូវបណ្ដាសា ប៉ុន្ដែក្មេងប្រុសខ្វាក់ត្រូវបានរើសតាំង «ពួករើសតាំង»គឺជាមនុស្សដែលព្រះរើសដើម្បីជួយសង្រ្គោះមុនពេលទ្រង់បង្កើតលោកីយនេះ «តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស»(រ៉ូម ១១:៧)។ ទីក្រុងទាំង មូលត្រូវបានខ្វាក់ ព្រះបានបោះបង់ចោលពួកគេ ដោយសារគេបានបដិសេធព្រះយេស៊ូវគ្រិស្ដ តែទោះបីជា ទីក្រុងទាំងមូលត្រូវបណ្ដាសាក៏ដោយ នៅតែមានបុរសម្នាក់ក្នុងទីក្រុងដែលជារាស្រ្ដរើសតាំង ដ្បិតពួកសិស្ស បាននាំគាត់មកឯព្រះយេស៊ូវ! ពាក្យ «រើសតាំង»មានន័យថា រើស ឬជ្រើសរើស។ មុនពេលព្រះបង្កើតរបស់ សព្វសារពើរ ទ្រង់បានរើសតាំងពូជមនុស្សដែលទ្រង់នឹងប្រោសលោះ។ បុរសខ្វាក់នោះជាអ្នករើសតាំង។ ដូចនេះពួកសិស្សត្រូវបានចាត់ទៅរកបុរសម្នាក់នេះ ដើម្បីនាំគាត់មកឯ ព្រះយេស៊ូវ! ឥឡូវនេះទីក្រុងទាំងមូលមានគំនិតចោលម្សៀត គេបដិសេធមិនមករកព្រះយេស៊ូវ។ យើងចេញ ទៅបបួលមនុស្សមកក្រុមជំនុំ។ យើងដឹងថា ភាគច្រើនគេមិនមកឡើយ។ យើងដឹងថា ភាគច្រើនគេគិតថា គេបានសង្រ្គោះរួចហើយ។ យើងដឹងថា ភាគច្រើនមនុស្សក្នុងទីក្រុងឡូសអង់ចាឡែសស្ថិតនៅក្រោមការ គ្រប់គ្រងរបស់អារក្ស។ គេស្អប់ការមកក្រុមជំនុំដើម្បីលឺអំពីព្រះយេស៊ូវ! តែយើងចេញទៅបបួលមនុស្សមក ក្រុមជំនុំ ទោះបីជាយើងដឹងថា ភាគច្រើនគេមិនបានសង្រ្គោះក៏ដោយដោយសារតែព្រះបដិសេធគេរួចហើយ ព្រះគម្ពីរប្រាប់ថា «ព្រះបោះបង់ចោលពួកគេ ព្រះឲ្យពួកគេមានគំនិតចោលម្សៀត ពួកស្អប់ព្រះ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»(រ៉ូម ១:២៦-៣០, ២ធីម៉ូថេ ៣:៣,៤)។ បាទ យើងដឹងថា ទីក្រុងយើងពេញដោយមនុស្សមានពុត អ្នកជក់កញ្ជា អ្នកញៀនផ្លូវភេទ អ្នក មានចរិកមិនល្អខាងផ្លូវភេទ និងមនុស្សដែលស្អប់ព្រះយេស៊ូវ។ ខ្ញុំដឹងល្អជាងអ្នកទៀត។ ខ្ញុំចំនាយពេល៦០ ឆ្នាំដើម្បីអធិប្បាយក្នុងទីក្រុងដែលគ្មានព្រះនេះ! តែខ្ញុំក៏ដឹងផងដែរថា នៅកន្លែងខ្លះក្នុងផ្ទះល្វែងណាមួយ កន្លែងលេងបោះប៊ូណាមួយ នៅសាលា ណាមួយ នឹងមានបុរសនិងស្ដ្រីវ័យក្មេងខ្លះដែលព្រះបានរើសតាំង រើសចេញពីមនុស្សមានបាបចោលម្សៀត រាប់ពាន់នាក់ ដើម្បីឲ្យបានសង្រ្គោះដោយសារព្រះយេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រាតែ១គត់របស់ព្រះ! ខ្ញុំជឿ ថា អ្នកជាមនុស្សដែលព្រះរើសតាំង! ហើយបុរសនិងស្រ្ដីវ័យក្មេងនោះនឹងត្រលប់មកក្រុមជំនុំវិញ ព្រះវិញ្ញាណនឹងបំភ្លឺគេ ទាំងរំដោះ គេចេញពីអារក្ស ហើយសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវដែលបានបង្ហូរលើឈើឆ្កាង!! ខ្ញុំបានសង្រ្គោះដោយលោហិតដែលទ្រង់ជាប់ឆ្កាង! អាម៉ែន! អរគុណព្រះ! ហាលេលូយ៉ា! ខ្ញុំបានសង្រ្គោះដោយលោហិតដែលទ្រង់ជាប់ឆ្កាង! បុរសនេះជាមនុស្សដែលព្រះរើសតាំង។ ហើយពួកសិស្សបានមក ហើយនាំគាត់ចេញពីទីក្រុង ពេញដោយបាបដ៏អាក្រក់នេះ ដូចជាយើងបានទៅហើយនាំអ្នកមក! ហើយគេបាននាំក្មេងប្រុសខ្វាក់នោះ មករកព្រះយេស៊ូវ! អាម៉ែន! ទីក្រុងត្រូវបណ្ដាសា ហើយវិនាស តែមិនមែនជាក្មេងប្រុសរើសតាំង! គេបាន នាំបុរសនោះមករកព្រះយេស៊ូវ! ២. ទីពីរ បុរសវ័យក្មេងនោះបានខ្វាក់ភ្នែក។ គាត់បានខ្វាក់ គាត់បានខ្វាក់ដូចសត្វប្រជៀវ។ គាត់ខ្វាក់ដូចជាមាន់បារាំងដែលគេកាត់ក្បាល!! អ្នកក៏អាចខ្វាក់ដូចនោះដែរ! បាទ បុរសនោះខ្វាក់! ខ្វាក់! ឥឡូវនេះ រឿងនោះប្រាប់ពីការផ្សេងទៀត! វាមានន័យថា គាត់ខ្វាក់ បាទ តែវាមានន័យច្រើនជាង នោះទៅទៀតក្នុងគម្ពីរសញ្ញាថ្មី! វាមានន័យដូចលោកម៉ាថាយ ហែនរីប្រាប់ថា «ការខ្វាក់ខាងវិញ្ញាណ»។ គម្ពីរលូកាប្រាប់យើងថា ព្រះយេស៊ូវបំពេញសម្រេចគម្ពីរអេសាយ ៦១:១ ដើម្បីប្រកាសពី «ការប្រោស មនុស្សខ្វាក់ឲ្យមើលឃើញ»(លូកា ៤:១៨)។ ព្រះយេស៊ូវបានដាក់ព្រះហស្ដលើបុរសខ្វាក់នោះ «ហើយបាននាំគាត់ចេញក្រៅទីក្រុង»(ម៉ាកុស ៨:២៣)។ ការនេះបង្ហាញថា មនុស្សមានបាបដែលខ្វាក់ត្រូវតែញែកខ្លួនចេញពីមនុស្សមានបាបផ្សេងទៀត បើគេចង់ឲ្យព្រះយេស៊ូវប្រោសជំងឺខ្វាក់របស់គេ។ ព្រះគម្ពីរប្រាប់ថា «កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ... ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដ៏មានព្រះចេស្តាបំផុត»(២កូរិនថូស ៦:១៤,១៧-១៨)។ មានពេលច្រើនដង មនុស្សក្មេងៗចង់បានសង្រ្គោះ ចង់ស្គាល់ព្រះ តែគេជាប់គាំងដោយមិត្ដភក្ដិ ដែលពេញដោយបាប មិត្ដភក្ដិដែលគេនឹងមិនបោះបង់ចោលសម្រាប់ព្រះយេស៊ូវ។ អរគុណព្រះ ព្រះយេស៊ូវ «បាននាំគាត់ចេញពីទីក្រុង»មុនពេលទ្រង់ប្រោសឲ្យគាត់មើលឃើញ។ គាត់ត្រូវតែនាំការរាប់បែបនរកនោះ ចេញ។ ចេញ សូមចេញ សូមចេញ! គាត់ត្រូវតែចេញឆ្ងាយពីមិត្ដភក្ដិអាក្រក់ដែលព្យាយាមរារាំងឲ្យគាត់ខ្វាក់! ព្រះយេស៊ូវពាល់គាត់ដោយព្រះហស្ដទ្រង់ «ហើយនាំគាត់ចេញពីទីក្រុង»។ ខ្ញុំមិនជឿថា បុរសនោះបាន សង្រ្គោះឡើយ បើគាត់បន្ដរាប់អានជាមួយមនុស្សអាក្រក់នៅបេតសៃដា! ៣. ទីបី ការភ្លឺភ្នែករបស់គាត់កើតឡើងសន្សឹមៗ។ «ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើល ស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់»(ម៉ាកុស ៨:២៣-២៥)។ កណ្ឌគម្ពីរសុភាសិតពន្យល់ប្រាប់ពីការនោះ «តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»(សុភាសិត ៤:១៨)។ មុនដំបូងអ្នកខ្វាក់ខាងវីញ្ញាណ។ អ្នកមកក្រុមជំនុំ តែអ្នកមិនច្បាស់អំពីរឿងភាគច្រើនដែលអ្នកលឺ។ បន្ទាប់មកអ្នកចាប់ផ្ដើមយល់ដឹងថា ព្រះគ្រិស្ដអាចជួយអ្នកបាន។ អ្នកចាប់ផ្ដើមសង្ឃឹមថា ទ្រង់អាចជួយ អ្នកបាន។ តែអ្នកមិនអាចឃើញទ្រង់ ហើយមិនអាចមានអារម្មណ៍ពីទ្រង់ឡើយ។ បន្ទាប់មកអ្នកយល់ដឹងថា «រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ» (ហេព្រើរ ១១:១)។ សាវកថូម៉ាសប្រាប់ថា «ខ្ញុំមិនជឿឡើយ»។ បន្ទាប់មកព្រះយេស៊ូវបានយាងមក ហើយថូម៉ាស់បាន ហៅទ្រង់ «ព្រះអម្ចាស់របស់ខ្ញុំអើយ ព្រះរបស់ខ្ញុំអើយ»។ រួចទ្រង់មានបន្ទូលទៅថូម៉ាស់ថា «មានពរហើយ អ្នកណាដែលជឿដោយមិនមើលឃើញ»។ ដ្បិត២ពាន់ឆ្នាំមកហើយព្រះយេស៊ូវបានសង្រ្គោះមនុស្សរាប់លាននាក់ដែល «មើលមិនឃើទ្រង់ តែបានជឿទ្រង់»។ ស្តាប់លោកយ៉ូហាន ខាហ្គិន។ គាត់បាននិយាយថា «ខ្ញុំមិនអាចរកឃើញនូវសេចក្ដីសុខសាន្ដណាមួយទេ។ ខ្ញុំមានអារម្មណ៍ថាចង់ស្លាប់ ... បន្ទាប់មកវាច្បាស់ណាស់ថាអ្វីដែលខ្ញុំត្រូវធ្វើគឺទុកចិត្ត [ព្រះយេស៊ូវ] ។ មិនមានអារម្មណ៍រាងកាយខ្ញុំឡើយ ខ្ញុំមិនត្រូវការអារម្មណ៍ទេ ខ្ញុំមានព្រះគ្រីស្ទ! ខ្ញុំមើលទៅព្រះយេស៊ូវតែម្នាក់ឯង! វាគ្រាន់តែដោយសារសេចក្ដីជំនឿប៉ុណ្ណោះដែលខ្ញុំដឹងថាព្រះយេស៊ូវបានលាងសំអាតអំពើបាបរបស់ខ្ញុំទាំងអស់ហើយខ្ញុំគិតថាខ្ញុំឆ្ងល់ពីការខ្វះភស្តុតាងជាក់ស្តែងរបស់ខ្ញុំប៉ុន្ដែខ្ញុំបានរកឃើញសេចក្ដីសុខសាន្ដបន្ទាប់ពីខ្ញុំបានគិតយ៉ាងម៉ត់ចត់ថាជំនឿរបស់ខ្ញុំពឹងលើព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាចម្លើយតែមួយគត់របស់ខ្ញុំ»។ សូមស្តាប់ភីលីពចាន់។ ខ្ញុំចងចាំថាខ្ញុំនឹងមិនប្រែចិត្ដទេ។ ខ្ញុំថែមទាំងបានសង្ស័យថាការប្រែចិត្តជឿគឺជាការពិតទាំងអស់... [បន្ទាប់មក] លោកហាយមើរបានអធិប្បាយអំពីរបៀបសាតាំងធ្វើឱ្យអ្នកដែលគ្មានព្រះគ្រិស្ដខ្វាក់។ គាត់បាននិយាយថាវិធីមួយដែលសាតាំងធ្វើនោះគឺដោយធ្វើការក្នុងចិត្តមនុស្សដែលបាត់បង់ហើយធ្វើឱ្យគាត់គិតថាគាត់ត្រូវតែមានការអះអាង។ បន្ទាប់មកលោកហ៊ីមើរបាននិយាយថាខ្ញុំត្រូវតែជឿទុកចិត្តលើព្រះយេស៊ូវនិងទ្រង់តែម្នាក់ឯង។ គ្មាននរណាផ្សេងទៀតទេ គ្មានអ្វីទៀតឡើយ។ គ្រាន់តែមុនពេល [ចិត្តរបស់ខ្ញុំ] ត្រូវបានវិលជុំវិញការសង្ស័យនិងការវិភាគដោយខ្លួនឯង ... ឥឡូវនេះព្រះយេស៊ូវទ្រង់គង់នៅទីនោះ។ ឥឡូវនេះព្រះអង្គសង្រ្គោះបានរង់ចាំខ្ញុំចាប់ដៃខ្ញុំ! តើខ្ញុំអាចកាន់ខ្ជាប់នូវអំពើបាបរបស់ខ្ញុំដោយរបៀបណា ហើយមិនមើលទៅកាន់ព្រះយេស៊ូវដែលជាអ្នកស្រលាញ់ព្រលឹងរបស់ខ្ញុំ? ខ្ញុំលុតជង្គង់ហើយជឿជាក់លើព្រះយេស៊ូវគ្រីស្ទផ្ទាល់។ ខ្ញុំមិនបានរង់ចាំដើម្បីមានអារម្មណ៍។ ខ្ញុំមិនបានរង់ចាំស្តាប់ការភូតកុហករបស់សាតាំងទេ។ ខ្ញុំត្រូវទៅរកព្រះយេស៊ូវដើម្បីលាងសំអាតអំពើបាបរបស់ខ្ញុំ។ ខ្ញុំមិនត្រូវរង់ចាំទេ! គំនិតនៃការស្វែងរកការធានាត្រូវបានបាត់បង់។ ខ្ញុំជឿទុកចិត្តលើព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់បានក្លាយជាការធានានិងក្តីសង្ឃឹមរបស់ខ្ញុំ។ ព្រះយេស៊ូវបានដកហូតបន្ទុកដ៏ធ្ងន់របស់ខ្ញុំពីអំពើបាប។ ទ្រង់បានសំអាតកំណត់ត្រារបស់ខ្ញុំដោយព្រះលោហិតរបស់ទ្រង់ផ្ទាល់។ ឥឡូវនេះខ្ញុំចាំពីបទចំរៀងដូចជា «ព្រះយេស៊ូវស្រឡាញ់ព្រលឹងខ្ញុំ» ហើយខ្ញុំចាំថាខ្ញុំមានមិត្តម្នាក់នៅក្នុងព្រះយេស៊ូវ។ សរសើរដល់ព្រះថាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់យេស៊ូដើម្បីលើកលែងទោសអំពើបាបរបស់ទូលបង្គំដោយព្រះលោហិតរបស់ទ្រង់! ឥឡូវនេះស្ដាប់ពាក្យរបស់នារីម្នាក់ដែលបដិសេធព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំ។ នាងបាននិយាយថា «ខ្ញុំមានការជឿជាក់យ៉ាងជ្រាលជ្រៅចំពោះអំពើបាបរបស់ខ្ញុំ ហើយមានអារម្មណ៍អស់សង្ឃឹម។ ខ្ញុំបានអធិស្ឋានស្ទើរតែរាល់ថ្ងៃ។ ខ្ញុំបានអានសេចក្ដីអធិប្បាយសរសេរដោយដៃជារៀងរាល់ថ្ងៃ។ វាមិនជួយទេព្រោះខ្ញុំនៅតែរង់ចាំអារម្មណ៍និងជំនឿថែមទៀត។ ខ្ញុំបានប្រាប់លោកខាហ្គិនថាខ្ញុំមានគំនិតមិនច្បាស់ដូច្នេះខ្ញុំមិនអាចមករកព្រះយេស៊ូវទេ។ លោកខាហ្គិនបាននិយាយថា «បន្ទាប់មកសូមមករកព្រះយេស៊ូវដោយគំនិតដែលស្រពិចស្រពិលរបស់អ្នក!» មិនយូរប៉ុន្មានមុនពេលខ្ញុំប្រែចិត្ដលោកហ្គីហ្វីតបានច្រៀងថា «បើអ្នករង់ចាំរហូតដល់អ្នកល្អប្រសើរ នោះអ្នកនឹងមិនមកសោះឡើយ» ។ អារម្មណ៍និងអារម្មណ៍មិនគួរឱ្យទុកចិត្តទេដូច្នេះខ្ញុំមិនអាចជឿទុកចិត្តពួកគេបានទេ។ នៅពេលខ្ញុំបានជឿទុកចិត្តលើព្រះយេស៊ូវទ្រង់បានអត់ទោសខ្ញុំហើយបានសំអាតខ្ញុំពីអំពើបាបរបស់ខ្ញុំ។ ទ្រង់បានសំអាតខ្ញុំហើយលាងសំអាតអំពើបាបទាំងអស់របស់ខ្ញុំដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ព្រះយេស៊ូវបានរំដោះខ្ញុំឱ្យរួចពីសាតាំងហើយបានដោះខ្ញុំឱ្យមានសេរីភាព! ខ្ញុំគួរតែក្លាយជាបាវបំរើរបស់ព្រះយេស៊ូវដែលស្រឡាញ់ខ្ញុំហើយយកចិត្តទុកដាក់ចំពោះខ្ញុំជាជាងបន្តធ្វើជាទាសកររបស់សាតាំងដែលនឹងបំផ្លាញខ្ញុំហើយបញ្ជូនខ្ញុំទៅស្ថាននរកនៅទីបំផុត»។ វាជាលេខ២ នៅលើក្រដាសចំរៀងរបស់អ្នក។ សូមក្រោកឈរហើយច្រៀងវា! ព្រះយេស៊ូវជាអ្នកស្រឡាញ់ព្រលឹងខ្ញុំអើយ សូមអង្គុយចុះ ខ្ញុំដឹងថា អ្នកលាងសំអាតបាបអ្នកដោយសារព្រះយេស៊ូវ! ខ្ញុំដឹងថា អ្នកចង់ឲ្យព្រះយេស៊ូវសង្រ្គោះ អ្នក! កុំសង្ឃឹមចង់បានល្អឥតខ្ចោះឡើយ គ្រាន់តែសង្ឃឹមថា ព្រះយេស៊ូវសង្រ្គោះអ្នកពីទោស និងបាប របស់អ្នក។ ភាពឥតខ្ចោះនឹងមកតាមក្រោយ។ ឥឡូវសូមស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ព្រះបន្ទូលទាំង នេះចេញពីព្រះឱស្ឋរបស់ព្រះយេស៊ូវ។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ »។ ជារឿយៗអ្នកដឹងខ្លួនពីបាបអ្នក ហើយវង្វេងនៅពេលអ្នក ចូលគេងពេលយប់។ អ្នកចូលគេងដោយព្រួយអំពីបាបអ្នកនៅពេលយប់។ ហេតុអ្វីអ្នកចូលគេងដោយព្រួយ ចិត្ដម្ដងទៀតនៅយប់នេះ? ព្រះយេស៊ូវមានបន្ទូលថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» អ្នកមិនត្រូវការអះអាងឡើយ។ អ្នកត្រូវការការសំរាក ការសំរាកខាងព្រលឹងរបស់អ្នក។ សូមបើកទៅបទលេខ ៣លើក្រដាសចំរៀងអ្នក។ សូមច្រៀងវា។ ខ្ញុំលឺសំលេងទ្រង់កំពុងហៅខ្ញុំ បើអ្នកចង់និយាយជាមួយយើងអំពីការទទួលជឿព្រះយេស៊ូវ នោះសូមមកអង្គុយនៅជួរ២ខាងមុខ នេះ។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ គាត់បានឃើញមនុស្សដើរមើលទៅដូចជាដើមឈើ! HE SAW MEN AS TREES WALKING! ដោយលោកបណ្ឌិត «ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់ ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើល ស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់»(ម៉ាកុស ៨:២២-២៥)។ ១.ទីមួយ ទីក្រុងដែលត្រូវបណ្ដាសា ប៉ុន្ដែក្មេងប្រុសខ្វាក់ត្រូវបានរើសតាំង រ៉ូម ១១:៧; ២. ទីពីរ បុរសវ័យក្មេងនោះបានខ្វាក់ភ្នែក លូកា ៤:១៨; ម៉ាកុស ៨:២៣; ៣. ទីបី ការភ្លឺភ្នែករបស់គាត់កើតឡើងសន្សឹមៗ ម៉ាកុស ៨:២៣-២៥; សុភាសិត ៤:១៨; |