Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


របៀបដើម្បីនាំមនុស្សឲ្យស្គាល់ព្រះគ្រិស្ដ
ការប្រឹក្សាសម្រាប់ការប្រែចិត្ដ!

HOW TO LEAD A SOUL TO CHRIST –
COUNSELING FOR CONVERSIONS!
(Cambodian)

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកគ្រីស្ដោផ្វើ អឹល ខាហ្គិន សញ្ញាបត្រ
បណ្ឌិត (UCLA) សញ្ញាបត្រអនុបណ្ឌិតនៅសាលាគម្ពីរថ៉ាលប៉ូត សញ្ញាបត្របណ្ឌិតនៅសាលាខ្លែរែម៉ោនគ្រែយូអែត
ហើយបានអធិប្បាយដោយលោករេវ ជ៉ោន សាំយ៉ូអែល ខាហ្គិននៅក្រុមជំនុំថាបាណាខលនៃឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ព្រឹក សីហា ២៦ ២០១៨
preached by Rev. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 26, 2018

« បើអ្នករាល់គ្នាមិនផ្លាស់គំនិត ... នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ»
(ម៉ាថាយ ១៨:៣)។


ព្រះយេស៊ូវមានប្រាប់ប្រាប់ថា មនុស្សម្នាក់ត្រូវបែ្រចិត្ដ ឬគេមិនអាចទៅស្ថានសួគ៌។ ពាក្យ «ប្រែចិត្ដ»តាមភាសាក្រេកគឺពាក្យ «អេផីស្រេផ្វូ»(epistrepho)។ វាមានន័យថា «ការបែរ»។ នោះមិនមែន ជាការអធិស្ឋានទទួលសេចក្ដីសង្រ្គោះ ឬការលើកដៃនោះទេ។ នេះគឺជាការផ្លាស់ប្ដូរចិត្ដដែលព្រះបានប្រទាន កំណើតថ្មីដល់មនុស្សមានបាប។ ព្រះយេស៊ូវមានបន្ទូលនីកូដេមថា «បើមិនកើតជាថ្មី នោះមិនអាចចូលទៅ ក្នុងនគរព្រះបានឡើយ»(យ៉ូហាន ៣:៣)។ ព្រះគ្រិស្ដប្រាប់ម្ដងទៀតថា «អ្នកត្រូវតែកើតជាថ្មី»(យ៉ូហាន ៣:៧)។ នេះគឺជាការផ្លាស់ប្ដូរនៃចិត្ដ ព្រះគម្ពីរប្រាប់ថា «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»(២កូរិនថូស ៣:៧)។ នេះមិនមែនជាការអធិស្ឋានទទួលសេចក្ដីសង្រ្គោះនោះទេ។ នេះគឺជាការប្រែចិត្ដ នៅ ព្រឹកនេះខ្ញុំចង់បង្រៀនអំពីការប្រឹក្សាដើម្បីនាំមនុស្សមានបាបឲ្យប្រែចិត្ដក្នុងព្រះគ្រិស្ដ។

តើការប្រែចិត្ដគឺជាអ្វី? តើយើងចង់ធ្វើអ្វីដើម្បីឲ្យកើតឡើងបាន? មនុស្សមានបាបត្រូវតែប្រែចិត្ដ មិនមែនការសម្រេចចិត្ដនោះទេ។ តាំងពីសម័យលោកឆោឡែស ហ្វីណេ(១៧៩២-១៨៧៥)មក «លទ្ធិ សម្រេចនិយម»បានជំនួសឲ្យការប្រែចិត្ដនៅក្នុងក្រុមជំនុំជាច្រើនទូទាំងពិភពលោក។ មនុស្សរាប់លាននាក់ បានសម្រេចចិត្ដ តែគេមិនប្រែចិត្ដ។

តើ «ការសម្រេចចិត្ដ»គឺជាអ្វី? តើការប្រែចិត្ដគឺជាអ្វី? នេះគឺជានិយមន័យពីការបោះបង់ចោលព្រះ នៅសព្វថ្ងៃនេះ ដែលត្រូវបានសរសេរដោយលោកបណ្ឌិតហាយមើស៍ និងឪពុករបស់ខ្ញុំឈ្មោះលោកបណ្ឌិត ខាហ្គិន។

     លទ្ធិសំរេចនិយមគឺជាជំនឿដែលមនុស្សម្នាក់ត្រូវបានសង្រ្គោះដោយការចូលទៅមុខ ការលើកដៃ ការអធិស្ឋាន ការជឿលើគោលលទ្ធិមួយការប្ដេជ្ញាចិត្ដឲ្យព្រះធ្វើជាម្ចាស់ ឬសកម្មភាពខាងក្រៅផ្សេងទៀតរបស់មនុស្សដែលត្រូវបានគេយកទៅប្រៀបធៀប និងភស្តុតាងដែលថា ការអស្ចារ្យនៃការប្រែចិត្តប៉ែកខាក្នុង។ វាជាជំនឿដែលថាមនុស្សម្នាក់ត្រូវបានរក្សាទុកតាមរយៈទីភ្នាក់ងារនៃការសម្រេចចិត្តនៅខាងក្រៅ ជំនឿដែលការអនុវត្តសកម្មភាពណាមួយរបស់មនុស្សទាំងនេះបង្ហាញថា មនុស្សម្នាក់បានសង្រ្គោះ។
     ការប្រែចិត្ដគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលទាញ នាំមនុស្សមានបាបទៅឯព្រះយេស៊ូវគ្រិស្ដសម្រាប់ការរាប់ជាសុចរិត និងការ សំអាតជាថ្មី ហើយផ្លាស់ប្ដូរការឈររបស់មនុសស្សមានបាបនៅមុខព្រះពីការ បាត់បង់ទៅឯសេចក្ដីសង្រ្គោះ ការផ្ដល់ជីវិតរបស់ព្រះទៅកាន់ព្រលឹងស្មោក គ្រោក ដ្បិតវាបង្កើតជាទិសដៅថ្មីនៅក្នុងជីវិតរបស់អ្នកដែលប្រែចិត្ដ។ កម្មបទនៃសេចក្ដីសង្រ្គោះគឺជាការរាប់ជាសុចរិត។ ប្រធានបទនៃសេចក្ដីសង្រ្គោះគឺជាការសំអាតជាថ្មី(Today’s Apostasy, pp. 17, 18)។

ការសម្រេចចិត្ដគឺជាការងាររបស់មនុស្សដែលមនុស្សណាក៏អាចធ្វើបានគ្រប់ពេលណាក៏ដោយ។ ការប្រែចិត្ដ គឺជាការងារហួសពីធម្មតាដែលផ្លាស់ប្ដូរជីវិតរបស់មនុស្ស និងជោគវាសនាដ៏អស់កល្បជានិច្ច។

ការសំរេចចិត្ដស្រួលជាងដើម្បីនាំមនុស្សទៅរកការប្រែចិត្ដ។ គ្រូអធិប្បាយអាចនាំឲ្យមនុស្សសម្រេច ចិត្ដជាច្រើននាក់។ អ្នកអាចនាំឲ្យគេសម្រេចចិត្ដនៅគ្រប់កន្លែង និងគ្រប់ពេល។ អ្នកអាចអធិស្ឋានជាមួយ មនុស្សមានបាបនៅមុខទ្វាររបស់គេ នៅលើយន្ដហោះ ឬនៅកន្លែងផ្សេងទៀត។ អ្នកអាចរាប់ចំនួនពួកគេ តែ ប្រហែលអ្នកមិនឃើញពួកគេម្ដងទៀត។ គេបានធ្វើការសម្រេចចិត្ដ តែគេមិនប្រែចិត្ដ។

ចំពោះការប្រែចិត្ដ មនុស្សភាគច្រើនត្រូវតែមកក្រុមជំនុំ ហើយលឺដំណឹងល្អច្រើនដងមុនពេលពួក គេយល់ដំណឹងល្អ ហើយជឿជាក់លើព្រះគ្រិស្ដ។ មនុស្សខ្លះមកក្រុមជំនុំរាប់ខែ ហើយសូម្បីតែរាប់ឆ្នាំមុន ពេលគេប្រែចិត្ដ។

ដើម្បីនាំមនុស្សឲ្យស្គាល់ព្រះគ្រិស្ដ នោះអ្នកត្រូវតែនិយាយជាមួយពួកគេដោយបុគ្គល បន្ទាប់មក ពួកគេឆ្លើយតបនឹងការអញ្ជើញរបស់អ្នក។ សូមនាំគេទៅកន្លែង១ដែលអ្នកនឹងនិយាយជាមួយពួកគេ។ កុំ នាំឲ្យគេអធិស្ឋានភ្លាមៗ។ ការអធិស្ឋានទទួលសេចក្ដីសង្រ្គោះមិនមែនដូចគ្នានឹងការទទួលជឿលើព្រះយេ ស៊ូវនោះទេ។ ការលើកដៃ ការដើរទៅខាងមុខ ឬការធ្វើពិធីជ្រមុជទឹកមិនមែនដូចគ្នានឹងការទទួលជឿលើព្រះ យេស៊ូវនោះទេ។ ការធ្វើរឿងទាំងនេះមិនបញ្ជាក់ថា មនុស្សបានសង្រ្គោះនោះទេ។ ការទទួលជឿព្រះយេស៊ូវ មានភាពខុសគ្នា មានតែមួយគត់ ហើយវិសេសវិសាល។ ការទទួលជឿព្រះយេស៊ូវគឺជាការទទួលជឿព្រះយេ ស៊ូវ។

ដើម្បីនាំមនុស្សម្នាក់ឲ្យទទួលជឿព្រះគ្រិស្ដ ហើយមានការប្រែចិត្ដត្រូវការពេលវេលា ការខំប្រឹង ការ យល់ច្បាស់ ការអធិស្ឋាន និងព្រះគុណរបស់ព្រះ។ លោកបណ្ឌិត ហាយមើស៍ និងលោកបណ្ឌិត ខាហ្គិន បានប្រឹក្សាមនុស្សសម្រាប់ការប្រែចិត្ដច្រើនជាង៣០ឆ្នាំមកហើយ។ ទាំងនេះជារឿងខ្លះដែលគេបានរៀន។

១. ទីមួយ គ្រូគង្វាលត្រូវតែស្ដាប់មនុស្សមានបាប។

កុំស្មានថា អ្វីទាំងអស់ដែលគ្រូអធិប្បាយធ្វើ នោះមនុស្សមានបាបយល់ពីដំណឹងល្អរួចហើយ។ អ្នក ត្រូវតែស្ដាប់គេ ហើយស្វែងរកឲ្យឃើញពីអ្វីដែលគេជឿ។ តើគេមានប្រវត្ដិខាងសាសនាអ្វី? តើគេជឿយ៉ាង ម៉េចអំពីព្រះយេស៊ូវ? តើគេគិតថា ព្រះគ្រិស្ដជាវិញ្ញាណឬទេ? តើគេគិតថា ព្រះគ្រិស្ដគង់ក្នុងចិត្ដរបស់គេ ហើយឬនៅ? តើគេគិតថា ព្រះយេស៊ូវខ្ញាល់ជាមួយគេឬទេ? តើគេគិតថា គេនឹងទៅស្ថានសួគ៌ ឬក៏អត់? សូមដឹងពីអ្វីដែលគេគិត។ បន្ទាប់មកសូមបង្ហាញសេចក្ដីពិត ហើយនាំគេឲ្យស្គាល់ព្រះគ្រិស្ដ។

តើមនុស្សមានបាបរស់នៅយ៉ាងម៉េច? តើមានរឿងអ្វីដែលអាចទាញនាំគេមិនឲ្យរស់នៅក្នុងជីវិត ជាគ្រីស្ទាន ដូចជារូបអាសអាភាស កំផិត ឬការជំទាស់នឹងសមាជិកគ្រួសារ? មនុស្សមានបាបមិនត្រូវចាត់ ទុកខ្លួនឯងថាល្អឥតខ្ចោះដើម្បីទទួលសេចក្ដីសង្រ្គោះឡើយ គេមិនអាចធ្វើបានឡើយ។ តែមានអ្នកខ្លះដែល មានបំណងកាន់ខ្ជាប់នូវអំពើបាបធំមិនមែនជាការទទួលជឿព្រះគ្រិស្ដនោះទេ។ ផ្ទុយទៅវិញ គេទទួលជឿលើ ខ្លួនឯង។

បើអ្នកមិនស្ដាប់មនុស្សមានបាបទេ នោះអ្នកមិនអាចជួយពួកគេបានទេ។ សូមរកមើលថាហេតុអ្វីបានជាមនុស្សមានបាបបានមកនិយាយជាមួយអ្នក។ តើគាត់ចង់ឱ្យព្រះយេស៊ូវធ្វើអ្វីសំរាប់គាត់? ហេតុអ្វីបានជាគាត់មក? មានមនុស្សម្នាក់បាននិយាយថាគាត់ចង់ឱ្យព្រះយេស៊ូវទទួលបានការងារមួយ។ ប៉ុន្ដែនោះមិនមែនជាសេចក្ដីសង្រ្គោះទេ! ទោះបីជាព្រះយេស៊ូវបានផ្តល់ឱ្យគាត់នូវការងារមួយក៏ដោយ គាត់នៅតែបាត់បង់។ មនុស្សត្រូវតែចង់ឱ្យអំពើបាបរបស់គាត់បានលើកលែងទោស តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ។

២. ទីពីរ មនុស្សមានបាបធ្វើខុសអំពីព្រះយេស៊ូវគ្រីស្ដ។

តើមនុស្សមានបាបគិតយ៉ាងម៉េចអំពីព្រះយេស៊ូវ? សូមសួរគេ «តើព្រះយេស៊ូវនៅឯណាឥឡូវ នេះ?» ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវគង់នៅស្ថានសួគ៌ «នៅខាងស្ដាំដៃព្រះវរបិតា»(រ៉ូម ៨:៣៤)។ តែពួក បាទីស្ទដែលបាត់បង់គិតថា ព្រះយេស៊ូវគង់នៅក្នុងចិត្ដរបស់គេរួចហើយ ឬក៏ទ្រង់ជាវិញ្ញាណដែលអណ្ដែត លើអាកាស។ អ្នកមិនអាចមករកព្រះយេស៊ូវបានឡើយ បើអ្នកមិនដឹងថា ទ្រង់នៅឯណា។

សូមសួរមនុស្សមានបាបថា «តើព្រះយេស៊ូវជាអ្នកណា?» មនុស្សគិតថា ទ្រង់គ្រាន់តែជាមនុស្ស ម្នាក់ គ្រូបង្រៀនដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្ដិសាស្រ្ដ។ តែការនោះ «ព្រះយេស៊ូវ»មិនអាចសង្រ្គោះគេបានទេ។ មនុស្សខ្លះគិតថា ទ្រង់ជាវិញ្ញាណ ឬថា ព្រះយេស៊ូវគឺជាព្រះវិញ្ញាណបរិសុទ្ធ។ តែព្រះគ្រិស្ដមិនមែនជាព្រះ វិញ្ញាណនោះទេ។ បន្ទាប់ព្រះយេស៊ូវរស់ឡើងវិញ ព្រះគម្ពីរប្រាប់ថា

«តែគេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្តីអំណរ និងសេចក្តីអស្ចារ្យ នោះទ្រង់មានព្រះបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់ រួចទ្រង់យកទៅសោយនៅមុខគេ»(លូកា ២៤:៣៧-៤៣)។

បន្ទាប់ពីទ្រង់រស់ឡើងវិញ ព្រះយេស៊ូវបានសោយអាហារ។ វិញ្ញាណមិនញាំអាហារនោះទេ។ វិញ្ញាណមិន មានរូបសាច់ និងឆ្អឹងដូចព្រះគ្រិស្ដមាននោះទេ។ វិញ្ញាណ សូម្បីតែព្រះវិញ្ញាណបរិសុទ្ធមិនមានឈាមដើម្បី សំអាតបាបនោះទេ!

សូមសួរមនុស្សមានបាបថា «តើព្រះយេស៊ូវខ្ញាល់នឹងអ្នកឬទេ?» មានពួកកាតូលិក និងអ្នកផ្សេង ទៀតដែលគិតថា ទ្រង់ខ្ញាល់។ គេជឿនៅក្នុងព្រះគ្រិស្ដដែលមានសេចក្ដីខ្ញាល់ ដែលមិនមែនជាព្រះយេស៊ូវ នៅក្នុងគ្រាសញ្ញាថ្មី។ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវស្រឡាញ់មនុស្សមានបាប។ ទ្រង់អត់ទោសចោរដែល ជាប់លើឈើឆ្កាង និងស្រ្ដីដែលប្រព្រឹត្ដសាហាយស្មន់។ តើមនុស្សមានបាបអាចជឿជាក់លើនរណាម្នាក់ដែល ខឹងនឹងគេយ៉ាងដូចម្ដេច? សូមកែកំហុសទាំងនេះ និងបង្ហាញប្រាប់មនុស្សមានបាបពីព្រះយេស៊ូវដ៏ពិត។

៣. ទីបី មនុស្សមានបាបធ្វើខុសអំពីសេចក្ដីសង្រ្គោះ។

មានកំហុស៣ធំៗអំពីសេចក្ដីសង្រ្គោះ។ មនុស្សជាច្រើនគិតថា បើគេធ្វើរឿងនេះ គេនឹងទទួល បានសេចក្ដីសង្រ្គោះ ឬក៏បើគេធ្វើរឿងនេះ វានឹងបញ្ជាក់ថា គេបានសង្រ្គោះ។ នេះគឺជារឿង៣ធំៗដែល មនុស្សមានបាបជឿជាក់ ដោយមិនជឿជាក់លើព្រះគ្រិស្ដ។

សកម្មភាពខាងរូបកាយ៖ ពិធីជ្រមុជទឹក ការទៅខាងមុខ ការលើកដៃ ការប្ដេជ្ញាឲ្យព្រះធ្វើជាម្ចាស់ ការបោះបង់ចោលអំពើបាបខ្លះៗ (នេះមិនមែនជាការប្រែចិត្ដក្នុងព្រះគម្ពីរ ដែលជាការផ្លាស់ប្ដូរខាងគំនិត) ឬការសូត្រសេចក្ដីអធិស្ឋាន។ ទាំងនេះជាការងាររបស់មនុស្សដែលមិនអាចសង្រ្គោះអ្នកណាម្នាក់បានអទេ។ ព្រះគម្ពីរប្រាប់ថា « មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ»(ទីតុស ៣:៥)។

សកម្មភាពខាងគំនិត៖ ការមានគំនិតត្រឹមត្រូវ ឬការជឿសេចក្ដីពិតក្នុងព្រះគម្ពីរអំពីព្រះយេស៊ូវ ឬ អំពីសេចក្ដីសង្រ្គោះ។ ជារឿយៗមនុស្សមានបាបនិយាយថា «ខ្ញុំំជឿថា ព្រះយេស៊ូវបានសុគតលើឈើឆ្កាង សម្រាប់ខ្ញុំ»។ តែមនុស្សរាប់លាននាក់ជឿលើសេចក្ដីពិតនោះ។ សូម្បីតែអារក្សក៏ជឿថា ព្រះយេស៊ូវគឺជាព្រះ រាជបុត្រានៃព្រះដែលសុគតលើឈើឆ្កាង ហើយរស់ឡើងវិញ។ វាឃើញទ្រង់រស់ឡើងវិញ។ ព្រះគម្ពីរប្រាប់ថា «ពួកអារក្សវាក៏ជឿ ព្រមទាំងភ័យញ័រ»(យ៉ាកុប ២:១៩)។ មនុស្សមានបាបត្រូវតែទទួលជឿព្រះយេស៊ូវ ដោយផ្ទាល់ មិនមែនជឿលើសេចក្ដីពិតអំពីទ្រង់នោះទេ។

សកម្មភាពខាងអារម្មណ៍៖ អារម្មណ៍និងបទពិសោធន៍ ការស្វែងរក «ការអះអាង»ជាជាងស្វែងរក ព្រះគ្រិស្ដ ឬអារម្មណ៍ស្រួលក្នុងជីវិត។ អារម្មណ៍គឺចុះឡើងចុះឡើង។ មនុស្សទាំងអស់មានគំនិត និងអារម្ម ណ៍ល្អ។ មនុស្សទាំងអស់មានគំនិត និងអារម្មណ៍អាក្រក់។ មនុស្សមានបាបដឹងពីការនេះ។ គេមានអារម្មណ៍ ទាំងនោះ។ បើអ្នកជឿជាក់លើអារម្មណ៍អ្នក នោះអ្នកនឹងគិតថា អ្នកបានសង្រ្គោះ ហើយក្រោយមកអ្នកជា មនុស្សបាត់បង់ពេញមួយឆាកជីវិតរបស់អ្នក។ សេចក្ដីសង្រ្គោះមាននៅក្នុងព្រះគ្រិស្ដតែ១គត់ មិនមែននៅ ក្នុងអារម្មណ៍ឡើយ។ បទចំរៀងពីបុរាណដ៏ល្បីមួយប្រាប់ថា

ចិត្ដខ្ញុំសង្ឃឹមពឹងនឹងព្រះអង្គ
   និងព្រះលោហិតដែលលាងមត់ហ្មង
ខ្ញុំមិនហ៊ានទុកនឹងខ្លួនខ្ញុំ
   តែព្រះនាមដ៏ឧត្ដម
តាំងលើព្រះគ្រិស្ដ ខ្ញុំបានខ្ជាប់ខ្ជួន
   ទីពឹងណាទៀត ក៏មិនបានដែរ
ទីពឹងណាទៀត ក៏មិនបានដែរ
   («ចិត្ដខ្ញុំសង្សឹមលើព្រះគ្រិស្ដ»ដោយអេវើន ម៉ូត ១៧៩៧-១៨៧៤)។

សូមកែកំហុសទាំងអស់ ហើយបង្ហាញមនុស្សមានបាបទៅព្រះយេស៊ូវដោយផ្ទាល់ សម្រាប់ការអត់ទោស បាបដោយសារព្រះលោហិតទ្រង់។

មានគំនិតខុសឆ្គងជាច្រើនអំពីព្រះគ្រិស្ដ តែគេ «ដាក់ទ្រង់នៅក្រោយ» «និយាយពីទ្រង់តាមរយៈ» អ្វីផ្សេងទៀត។ អ្នកខ្លះគិតថា បើអ្នកធ្វើពិធីជ្រមុជទឹក នោះអ្នកទទួលសេចក្ដីសង្រ្គោះនៅក្នុងព្រះគ្រិស្ដ។ នេះ ដាក់ព្រះគ្រិស្ដ «នៅក្រោម» ហើយ «តាមរយៈ»ទឹកនៃពិធីជ្រមុជទឹក។ មនុស្សជាច្រើនគិតថា បើអ្នកសូត្រ សេចក្ដីអធិស្ឋាន នោះអ្នកនឹងបានសង្រ្គោះ ហើយសេចក្ដីសង្រ្គោះមានភាពដូចគ្នានឹងការទទួលជឿព្រះយេ ស៊ូវ។ ដូចនេះគេឲ្យមនុស្សអធិស្ឋាន ហើយរាប់គេថាបានសង្រ្គោះ នៅពេលដែលពួកគេតិចណាស់ទទួលជឿ ព្រះយេស៊ូវ និងប្រែចិត្ដ។ នេះគឺជាការដាក់ព្រះគ្រិស្ដ «នៅក្រោម» ហើយ «តាមរយៈ»សេចក្ដីអធិស្ឋាន។ ព្រះគម្ពីរប្រាប់ថា «ព្រះយេស៊ូវផ្ទាល់»ជាថ្មជ្រុងឯក(អេភេសូរ ២:២០) មិនមែនពាក្យអធិស្ឋាននោះទេ។ សូមបង្ហាញមនុស្សមានបាបឲ្យទទួលជឿលើព្រះយេស៊ូវគ្រិស្ដដោយផ្ទាល់។

ខ្ញុំបានឃើញមនុស្សរត់ចេញពីកំហុស១ទៅកាន់១ទៀត។ គេអាចចាប់ផ្ដើមស្វែងរកអារម្មណ៍។ នៅ ពេលក្រោយគេថា «ខ្ញុំគ្មានអារម្មណ៍ឡើយ»។ ខ្ញុំត្រឹមតែជឿថា ព្រះគ្រិស្ដបានសុគតសម្រាប់ខ្ញុំ»។ មនុស្ស មានបាបចេញពីកំហុសនៃការស្វែងរកអារម្មណ៍ទៅកាន់កំហុសនៃការជឿជាក់លើសេចក្ដីពិតអំពីព្រះគ្រិស្ដ។ សូមដេញចាប់មនុស្សមានបាបចេញពីជំរកនៃការកុហករបស់គេ ហើយនាំគាត់ទៅឯព្រះគ្រិស្ដ។

៤. ទីបួន មនុស្សមានបាបត្រូវការការប៉ះពាល់ចិត្ដពីអំពើបាបក្នុងចិត្ដរបស់គេ។

មនុស្សមានបាបត្រូវតែត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបនៃចិត្ដរបស់គេ។ មនុស្សទាំងអស់សារភាព ថា គេមានបាបក្នុងផ្លូវខ្លះ។ មនុស្សទាំងអស់សារភាពថា គេមិនល្អឥតខ្ចោះឡើយ ទាំងថា គេបានធ្វើរឿងខ្លះ ខុស។ ខ្ញុំមិននិយាយអំពីរឿងនោះឡើយ។

ខ្ញុំមិនមែនកំពុងនិយាយអំពីការដឹងខ្លួនពីបាបច្បាស់លាស់ណាមួយឡើយ។ បាទ មនុស្សមានបាប ធ្វើបាបជាច្រើន។ តែការគិតអំពីបាបទាំងនេះនឹងមិនជួយសង្រ្គោះគេឡើយ។ បើអ្នកឆ្លងកាត់បញ្ជីនៃបាប ច្បាស់លាស់ នោះមនុស្សមានបាបអាចគិតថា «ខ្ញុំមិនកំពុងធ្វើរឿងទាំងនោះឡើយ ដូច្នេះខ្ញុំត្រូវតែបាន សង្រ្គោះ!។ ឬក៏គេអាចគិតថា «ខ្ញុំនឹងឈប់ធ្វើរឿងទាំងនោះ និងគិតថា វានឹងបង្ហាញថា ខ្ញុំបានសង្រ្គោះ»។

អំពើបាបជ្រៅជាងនោះទៀត។ មនុស្សទាំងអស់មានបាបនៅខាងក្នុង ដែលបានឆ្លងនិស្ស័យបាប ពីលោកអ័ដាម។ មនុស្សទាំងអស់មានចិត្ដអាក្រក់។ ព្រះគម្ពីរប្រាប់ថា «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»(យេរេមា ១៧:៩)។ មនុស្សមាន បាបទាំងអស់អាត្មានិយនៅខាងក្នុង។ មនុស្សមានបាបទាំងអស់ប្រឆាំងនឹងព្រះនៅក្នុងចិត្ដរបស់គេ។ នេះ ជ្រៅជាងអំពើបាបច្បាស់លាស់ដែលគេធ្វើ។ អ្វីដែលគេធ្វើចេញពីភាពពិតរបស់គេ។ ជ្រៅជាងអ្វីដែលមនុស្ស មានបាបធ្វើ ចិត្ដ និងរូបកាយរបស់គេពេញដោយបាបខុសឆ្គង។ មនុស្សមានបាបត្រូវតែដឹងខ្លួនពីអំពើបាប ក្នុងចិត្ដរបស់គេ។ សូមប្រាប់គេពីបាបក្នុងចិត្ដក្នុងការអធិប្បាយរបស់អ្នក ហើយនៅពេលអ្នកនិយាយជាមួយ គេបន្ទាប់ពីសេចក្ដីអធិប្បាយ។

មនុស្សមានបាបមិនអាចផ្លាស់ប្ដូរចិត្ដរបស់គេបានឡើយ ដូចជាសត្វពពែមិនអាចប្រែកាយទៅជា សត្វចៀមបានឡោះយ។ នោះគឺជាអត្ថន័យដែលថា គេបាត់បង់ ហើយមិនអាចសង្រ្គោះខ្លួនឯងឡើយ។ គេ មិនអាចទទួលជឿព្រះគ្រិស្ដដោយខ្លួនឯងបានឡើយ។ ព្រះតែមួយគត់អាចទាញគាត់ទៅរកព្រះយេស៊ូវ។ ព្រះគ្រិស្ដប្រាប់ថា «គ្មានអ្នកណាមកឯខ្ញុំបានឡើយ លែងតែព្រះវរបិតាទាញនាំគេមកឯខ្ញុំ»(យ៉ូហាន ៦:៤៤)។ នេះត្រូវបានហៅថា «វីសនៃដំណឹងល្អ» មនុស្សមានបាបត្រូវតែមករកព្រះគ្រិស្ដ តែគេមិនអាចធ្វើវា បានឡើយ។ គេមិនអាចធ្វើអ្វីសោះដើម្បីសង្រ្គោះខ្លួនឯង។ ដូចព្រះគម្ពីរប្រាប់ថា «សេចក្ដីសង្រ្គោះគឺជារបស់ ផងព្រះយេហូវ៉ា»(យ៉ូណាស ២:៩)។ មនុស្សមានបាបធ្វើតែធ្វើដូចអេសាយដែលប្រាប់ថា «វរហើយខ្ញុំ ដ្បិត ខ្ញុំជាមនុស្សមិនបរិសុទ្ធ»(អេសាយ ៦:៥)។ សូមបង្ហាញគេពីអំពើបាបក្នុងចិត្ដរបស់គេ។ សូមបង្ហាញគេថា គេមិនអាចសង្រ្គោះខ្លួនឯងឡើយ។ សូមបង្ហាញគេថា គេត្រូវការសេចក្ដីមេត្ដាករុណា។ បន្ទាប់មកគេអាចមក រកព្រះគ្រិស្ដ។

៥. ទីប្រាំ បើមនុស្សមានបាបត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបក្នុងចិត្ដរបស់គេ សូមព្យាយាមឲ្យគេទទួលសេចក្ដីសង្រ្គោះ។

ខ្ញុំមិននាំឲ្យមនុស្សទាំងអស់ដែលមកនិយាយជាមួយខ្ញុំទទួលសេចក្ដីសង្រ្គោះឡើយ! អ្នកខ្លះមាន ការសង្ស័យ។ គេមិនចង់ឲ្យព្រះអត់ទោសបាបឲ្យគេឡើយ។ អ្នកខ្លះអាចត្រឹមតែមកដោយសារគេឃើញអ្នក ដទៃមក។ អ្នកខ្លះមិនដឹងពីបាបរបស់គេ ហើយព្រះមិនដាស់គេឲ្យភ្ញាក់ឡើង។ ការដឹកនាំមនុស្សដែលលេងសើចឲ្យទទួលសេចក្ដីសង្រ្គោះនឹងនាំឲ្យគេមានការប្រែចិត្ដក្លែងក្លាយ។ តើនៅពេលណាដែលដឹងថា មនុស្សម្នាក់អាចទទួលជឿព្រះគ្រិស្ដបាន?

មនុស្សមានបាបត្រូវតែ «ស្អប់ខ្ពើមខ្លួនឯង»ដូចជាក្មេងស្រីម្នាក់ក្នុងក្រុមជំនុំបានប្រាប់។ គេត្រូវតែ «ឈប់ធ្វើតាមចិត្ដខ្លួនឯង»។ គេត្រូវតែ «មករកទ្រង់នៅចុងបញ្ចប់»។ អេសាយបានមកនៅចុងបញ្ចប់នៅ ពេលគាត់និយាយថា «វរហើយខ្ញុំ ដ្បិតខ្ញុំមិនបរិសុទ្ធ»(អេសាយ ៦:៥)។ បន្ទាប់មកវាដល់ពេលដើម្បីទទួល ជឿព្រះគ្រិស្ដ។ គេមិនមែនកំពុងព្យាយាមរៀនរឿងខ្លះឡើយ។ គេត្រូវការព្រះគ្រិស្ដដើម្បីសង្រ្គោះគេ។

មនុស្សមានបាបត្រូវតែជឿទុកចិត្ដព្រះគ្រីស្ទទ្រង់ផ្ទាល់។ នាំមនុស្សមានបាបមករកព្រះយេស៊ូវគ្រីស្ទផ្ទាល់ហើយលើកលែងទោសបាបដោយព្រះលោហិតរបស់ទ្រង់។ អ្នកអាចដឹកនាំមនុស្សក្នុងការអធិស្ឋានដ៏សាមញ្ញដូចជា«ព្រះយេស៊ូវ ខ្ញុំទុកចិត្តទ្រង់។ សូមទ្រង់លាងសំអាតអំពើបាបរបស់ខ្ញុំដោយព្រះលោហិតរបស់ទ្រង់ផង»។ ឬក៏ប្រហែលជាគ្មានការអធិស្ឋានសោះឡើយ ដោយគ្រាន់តែងាកទៅរកព្រះគ្រីស្ទដោយផ្ទាល់ដើម្បីទទួលការអត់ទោសតាមរយៈព្រះលោហិតរបស់ទ្រង់។ មនុស្សមានបាបមិនចាំបាច់អធិស្ឋាននោះទេ។ មនុស្សមានបាបមិនចាំបាច់ធ្វើរូបភាពនៃព្រះយេស៊ូវនៅក្នុងគំនិតរបស់គាត់ទេ។ ពាក្យមិនត្រូវ «ត្រឹមត្រូវ» ។ មនុស្សខ្លះទន្ទេញចាំហើយនិយាយម្ដងទៀតពោលពាក្យ«ត្រឹមត្រូវ» តែមិនទុកចិត្តព្រះគ្រីស្ទ។ ចោរនៅលើឈើឆ្កាងមិនបាននិយាយពាក្យល្អឥតខ្ចោះទេ។ ទ្រង់មានបន្ទូលថា «ឱព្រះអម្ចាស់អើយសូមនឹកចាំពីទូលបង្គំពេលដែលទ្រង់ទៅក្នុងនគររបស់ទ្រង់ផង» (លូកា ២៣:៤២)។ ប៉ុន្ដែគាត់ដឹងថាគាត់ជាមនុស្សមានបាបដែលគ្មានសង្ឃឹមហើយគាត់បែរទៅរកព្រះគ្រីស្ទ។ វាគឺសាមញ្ញណាស់! ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា«អ្នកនឹងនៅស្ថានសួគ៌ជាមួយខ្ញុំនៅថ្ងៃនេះ» (លូកា ២៣:៤៣) ។ ការទុកចិត្តព្រះគ្រីស្ទផ្ទាល់គឺសំខាន់ជាងការនិយាយពាក្យ!

៦. ទីប្រាំមួយ បន្ទាប់មកបានអធិស្ឋានជាមួយមនុស្សមានបាប សូមសួរសំណួរគេមួយចំនួន។

សូមសួរគេថា «តើអ្នកបានទទួលជឿព្រះយេស៊ូវហើយឬនៅ?» បើគេថា «អត់ទេ» សូមនិយាយ ជាមួយគេម្ដងទៀត។ បើគេនិយាយថា «បាទ» សូមសួរគេថា នៅពេលណា។ បើគេថា «ខ្ញុំបានទទួលជឿ ទ្រង់ពេញមួយជីវិតខ្ញុំ» ឬ «ខ្ញុំបានទទួលជឿទ្រង់យូរមកហើយ» នោះគេមិនទាន់បានសង្រ្គោះឡើយ។

បើគេថា «ខ្ញុំបានទទួលជឿព្រះគ្រិស្ដឥឡូវនេះ» សូមសួរគេពីអ្វីដែលគេបានធ្វើ។ សូមព្យាយាមនាំ ឲ្យពិពណ៌នាប្រាប់ពីសកម្មភាពពេលគេទទួលជឿទ្រង់។ មនុស្សអាចទន្ទេញ «ពាក្យនៅក្រុមជំនុំ»ដែលគេ លឺ ហើយថាដដែលឡើងវិញសូម្បីតែគេមិនប្រែចិត្ដក៏ដោយ។ តើមនុស្សមានបាបធ្វើអ្វីនៅក្នុងការទទួលជឿ របស់គេ? តើគេជឿរឿងខ្លះអំពីព្រះគ្រិស្ដឬទេ? តើគេជឿជាក់លើអារម្មណ៍ឬទេ? ឬក៏តើគេជឿជាក់លើព្រះ គ្រិស្ដដោយផ្ទាល់?

សូមសួរគេថា «តើព្រះយេស៊ូវគ្រិស្ដបានធ្វើអ្វីខ្លះសម្រាប់អ្នក?» បើមនុស្សមិននិយាយអំពីការអត់ ទោសបាបរបស់ព្រះគ្រិស្ដដោយសារព្រះលោហិតទ្រង់ តែគេនិយាយអំពីគំនិត អារម្មណ៍ ឬការល្អរបស់គេ នោះគេមិនទាន់បានសង្រ្គោះឡើយ!

សួរគាត់ថា «បើអ្នកស្លាប់នៅថ្ងៃនេះ តើអ្នកនឹងទៅស្ថានសួគ៌ឬឋាននរកទេ?» បើគាត់និយាយថា «ស្ថានសួគ៌» សូមសួរគាត់ថាហេតុអ្វី។ តើគាត់នឹងនិយាយអ្វីចំពោះព្រះបើសិនជាព្រះបានសួរគាត់ថាហេតុអ្វីបានជាគាត់គួរតែចូលទៅក្នុងស្ថានសួគ៌? ប្រសិនបើអ្នកនោះនិយាយពីកិច្ចការល្អ ឬអ្វីក្រៅពីព្រះគ្រីស្ទនិងព្រះលោហិតរបស់ទ្រង់នោះគាត់មិនបានសង្រ្គោះទេ! បន្ទាប់មកសួរគាត់ថា «មួយឆ្នាំចាប់ពីពេលនេះប្រសិនបើអ្នកមានគំនិតអាក្រក់ ហើយបន្ទាប់មកអ្នកស្លាប់តើអ្នកនឹងទៅកន្លែងណា?» ប្រសិនបើគាត់និយាយថា «ឋាននរក» គាត់ត្រូវពឹងផ្អែកលើការល្អ ហើយមិនមែនលើព្រះគ្រីស្ទទេ។ បន្ទាប់មកអ្នកអាចសួរគាត់ថា«មួយឆ្នាំចាប់ពីពេលនេះទៅបើអ្នកចាកចេញពីក្រុមជំនុំ ហើយមិនដែលត្រលប់មកវិញ ទាំងរស់នៅជាមួយស្រ្តី (ឬបុរស) ដោយមិនរៀបការ ការរួមភេទជាមួយនាង និងការប្រើថ្នាំញៀនជារៀងរាល់ថ្ងៃ តើអ្នកជាគី្រស្ទានឬអត់? បើសិនជាគាត់និយាយថា «បាទ» គាត់មិនដែលបានដោះស្រាយបញ្ហាបាបឡើយ ហើយនៅតែបាត់បង់។

វាជាការសំខាន់ដែលត្រូវសួរគាត់មិនគ្រាន់តែនិយាយថា«ខ្ញុំជឿទុកចិត្ដលើព្រះយេស៊ូវ»ប៉ុន្ដែដើម្បីពិពណ៌នាអំពីអ្វីដែលគាត់បានធ្វើជាមួយព្រះយេស៊ូវ នៅពេលគាត់ទុកចិត្ត។ អ្នកចង់ដឹងអំពីពេលវេលាដែលគាត់ទទួលជឿព្រះ មិនមែនរឿងជីវិតទាំងមូលរបស់គាត់ឬអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅថ្ងៃនោះទេ។ ខ្ញុំមិនស្វែងរកគំនិតឬអារម្មណ៍ពិសេសទេ។ ប៉ុន្តែធាតុនៃអំពើបាប និងការលើកលែងទោសនៃអំពើបាបនោះតាមរយៈព្រះលោហិតរបស់ព្រះគ្រីស្ទតាមរយៈទង្វើនៃការទុកចិត្តព្រះគ្រីស្ទទ្រង់ត្រូវតែនៅទីនោះ។ ពត៌មានលំអិតនៃបទពិសោធនេះអាចមានភាពខុសប្លែកពីមនុស្សផ្សេងគ្នា។ ខ្ញុំស្វែងរកភាពស្មោះត្រង់ចំពោះភាពពិតក្នុងអ្វីដែលមនុស្សម្នាក់និយាយ។

បើមនុស្សធ្វើខុស សូមកែកំហុសហើយនិយាយជាមួយគាត់ម្ដងទៀត។ តែមនុស្សដែលធ្វើម្ដង ហើយម្ដងទៀតម្ដងហើយម្ដងទៀតបង្ហាញថា គាត់មិនប្រែចិត្ដឡើយ។ អស់អ្នកណាដែលព្រះកំពុងទាញនាំ មកឯសេចក្ដីសង្រ្គោះនឹងស្ដាប់សេចក្ដីអធិប្បាយ និងដំបូន្មានរបស់អ្នក។ អស់អ្នកណាដែលមិនស្ដាប់នឹងមិន ប្រែចិត្ដឡើយ។

កុំខកចិត្ដ បើមនុស្សមិនចង់បានសង្រ្គោះបន្ទាប់ពីអ្នកនិយាយជាមួយគេ។ មនុស្សតិចណាស់ដែល បានសង្រ្គោះមុនដំបូងដែលគេលឺដំណឹងល្អ តែភាគច្រើនមិនបានសង្រ្គោះឡើយ។ មនុស្សភាគច្រើនត្រូវតែ មកម្ដងហើយម្ដងទៀតមុនពេលគេទទួលជឿព្រះគ្រិស្ដ។

ពិនិត្យមើលបុគ្គលម្នាក់ៗច្រើនជាងម្តង។ កុំធ្វើពិធីជ្រមុជទឹកឱ្យមនុស្សភ្លាម។ សុំឱ្យពួកគេរង់ចាំយ៉ាងហោចណាស់មួយឆ្នាំ ហើយប្រហែលជាពីរឆ្នាំ ទើបវាប្រសើរក្នុងស្ថានភាពនៃការបោះបងច់ោលព្រះរបស់ក្រុមជំនុំនៅសម័យយើង។ ប្រហែលជាពីរឬបីឆ្នាំនឹងប្រសើរជាងនេះ។ នោះនឹងឲ្យអ្នកឃើញថា ថាជំនឿរបស់ពួកគេគឺពិតប្រាកដឬអត់។ អ្នកអាចពិនិត្យមនុស្សម្នាក់តាមវិធីផ្សេងគ្នាក្នុងអំឡុងពេលនោះ។ អ្នកអាចសួរគាត់ពីទីបន្ទាល់របស់គាត់ - នៅខាងក្រៅកម្មវិធីថ្វាយបង្គំព្រះ។ អ្នកអាចសួរគាត់ច្រើនសប្តាហ៍ ឬច្រើនខែក្រោយមក។ អស់អ្នកដែលមិនជឿទុកចិត្ដលើព្រះគ្រីស្ទនឹងភ្លេច «ទីបន្ទាល់» ដែលពួកគេបានធ្វើហើយគេនឹងធ្វើខុសបន្ទាប់ពីមួយឆ្នាំឬពីរឆ្នាំ។ ពួកគេគ្រាន់តែចង់ «ហុច» ហើយត្រូវបានគេយល់ព្រមប៉ុន្ដែពួកគេមិនជឿទុកចិត្ដលើព្រះយេស៊ូវ។ អ្នកផ្សេងទៀតអាចទន្ទេញពាក្យខ្លះៗហើយនិយាយម្ដងទៀតប៉ុន្ដែនៅពេលអ្នកសួរតាមវិធីផ្សេងគ្នានៅពេលខុសគ្នាពួកគេមិនដឹងថាត្រូវនិយាយអ្វីទេព្រោះពួកគេមិនមានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការជឿទុកចិត្ដលើព្រះយេស៊ូវ។

សូមមើលឥរិយាបថ និងការប្រព្រឹត្ដរបស់គេ។ មនុស្សដែលចេញពីក្រុមជំនុំអ្នក ហើយបដិសេធមិន ស្ដាប់តាមអ្នកបង្ហាញថា គេមានបញ្ហាធ្ងន់អំពីបាប ហើយមិនទទួលជឿព្រះគ្រិស្ដឡើយ។ មនុស្សដែលបន្ដ មានឥរិយាបថអាក្រក់អំពីក្រុមជំនុំ និងជីវិតជាគ្រីស្ទានបង្ហាញថា គេមានបញ្ហាធ្ងន់អំពើបាប ហើយមិនទទួល ជឿព្រះគ្រិស្ដឡើយ។

៧. ទីប្រាំពីរ សូមចងចាំពីការសាកល្បងដ៏ពិតនៃព័ន្ធកិច្ចខាងការប្រឹក្សា។

ការសាកល្បងពិតប្រាកដនៃព័ន្ធកិច្ចខាងការផ្តល់ប្រឹក្សាគឺថា៖ តើអ្នកអាចប្រាប់មនុស្សដែលគាត់មិនជឿលើព្រះគ្រីស្ទ ហើយមិនប្រែចិត្ដនៅថ្ងៃនោះឬទេ? តើអ្នកអាចប្រាប់មនុស្សម្នាក់ថាគាត់ត្រូវតែត្រឡប់មកវិញហើយប្រាប់អ្នកអំពីការសង្គ្រោះរបស់គាត់? ខ្ញុំមិនដឹងថាគ្រូគង្វាលណាដែលធ្វើបែបនេះទេ។ នោះហើយជាមូលហេតុដែលក្រុមជំនុំរបស់យើងពេញដោយមនុស្សដែលបាត់បង់ រួមទាំងគ្រូបង្រៀនថ្នាក់ថ្ងៃអាទិត្យ គ្រូជំនួយ ប្រពន្ធគ្រូគង្វាល និងពួកគ្រូគង្វាល។ គ្រូគង្វាលទទូចអធិស្ឋានជាមួយមនុស្សទាំងអស់ដែលឆ្លើយតបនឹងការអញ្ជើញរបស់ពួកគេ។ ពួកគេធ្វើដូច្នេះដើម្បីអាចរាប់ចំនួននៃមនុស្សដែលធ្វើពិធីបុណ្យជ្រមុជទឹក។ ស្ទើរតែគ្មានអ្នកដែលពួកគេជ្រមុជទឹកត្រូវបានសង្រ្គោះ។ ពួកគេមិនស្មោះត្រង់នឹងពួកជំនុំដោយសារពួកគេមិនបានកើតជាថ្មីទេ។ មនុស្សទាំងនេះមិន«រាថយ»ឡើយទេ។ ពួកគេបាត់បង់ដោយសារតែគ្រូគង្វាលមិនបានចំណាយពេលដើម្បីប្រាកដថា ពួកគេបានប្រែចិត្ដ។ មិនថាអ្នកអាចប្រាប់មនុស្សម្នាក់ថា គាត់នៅតែវង្វេងហើយត្រូវការមកវិញម្ដងទៀតនោះគឺជាការសាកល្បង ពិតប្រាកដនៃកិច្ចបម្រើរបស់អ្នក។ តើអ្នកដូចជាមនុស្សដែល«ចូលចិត្ដការសរសើររបស់មនុស្សច្រើនជាងការសរសើររបស់ព្រះ»មែនទេ? (យ៉ូហាន ១២:៤៣) ។ ឬតើអ្នកនិយាយការពិត សូម្បីតែមនុស្សចូលចិត្តអ្នក ឬក៏អត់?

នេះគឺជាវិធីដើម្បីសួរ៖ តើអ្នកបានជឿលើការប្រែចិត្ដដ៏ពិត ការជឿជាក់ដ៏ពិតលើព្រះគ្រិស្ដដែលនាំ ជាលទ្ធផលឲ្យរស់នៅជាគ្រីស្ទានដ៏ពិតឬទេ? បើអ្នកទទូចចង់ឲ្យគេអធិស្ឋាន ឬលើកដៃ ឬសញ្ញាលើក្រដាស នោះអ្នកជា «អ្នកសម្រេចនិយម»។ អ្នកមិនយកចិត្ដទុកដាក់លើព្រលឹងមនុស្សដែលចាត់មកឯអ្នកឡើយ។

ខ្ញុំសង្ឃឹមថា អ្នកខ្លះជឿលើការប្រែចិត្ដដ៏ពិត។ ខ្ញុំសង្ឃឹមថា អ្នកខ្លះឃើញពីតម្រូវការដើម្បីចំនាយ ពេលជាមួយមនុស្សម្នាក់ៗ ដើម្បីដឹងច្បាស់ថា គេទទួលជឿព្រះ ហើយបានប្រែចិត្ដ។ នេះគឺជាអ្វីដែលគ្រូ គង្វាលស្មោះត្រង់ធ្វើ។ អ្នកគង្វាលស្មោះត្រង់យកចិត្ដទុកដាក់នឹងចៀម។ ខ្ញុំសង្ឃឹមថា អ្នកនឹងធ្វើឲ្យអស់ពី សមត្ថភាពរបស់អ្នកដើម្បីដឹងច្បាស់ថា សមាជិកអ្នកបានជឿជាក់លើព្រះ ហើយបានសង្រ្គោះ។

អ្នកអាចគិតថា ខ្ញុំបានបង្រៀនដោយលំអិតពេកអំពីរឿងនេះ ការប្រែចិត្ដពិតជាសំខាន់ណាស់ដែល មិនទាមទារឲ្យមានគំនិតច្រើននោះទេ។ ហើយចុះបើគ្រូពេទ្យជំនាញមិនទាមទារឲ្យរៀនខាងវិធីលំអិតដើម្បីចេះសំរាលទារកវិញ។ ហើយចុះបើគេធ្វើរឿងដដែល ឬមិនលាងដៃរបស់ គេ ឬមិនដឹងពីអ្វីដើម្បីយកទារកចេញមកវិញ? ។ល។ បើយើងធ្វើដាក់ការសំរាលកូនដូចជាយើងធ្វើដាក់ ការរំដោះព្រលឹងមនុស្ស នោះទារករាប់លាននឹងស្លាប់ ដោយសារតែឥឡូវនេះព្រលឹងមនុស្សរាប់លានស្លាប់ ហើយធ្លាក់ទៅឋាននរកដោយសារតែយើងមិនចំណាយពេលគ្រប់គ្រាន់ដើម្បីដឹងច្បាស់ពីការប្រែចិត្ដរបស់គេ ឬមិនបង្រៀនមនុស្សពីរបៀបដើម្បីធ្វើដូចនេះនៅក្នុងសាលាគម្ពីរ (ជាកន្លែងដែលគេមិនបង្រៀនរឿងនេះទាល់ តែសោះ)។

ខ្ញុំនឹងអានពាក្យ «បន្ទាប់មកព្រះយេស៊ូវបានយាងមក»ដោយលោកអោសវែល ជេ ស្មីត និងចំរៀង ដោយហូមើស រោដែហៀវើ។ កាលព្រះយេស៊ូវយាងចូលក្នុងជីវិតអ្នក ព្រះលោហិតទ្រង់សំអាតអ្នកពីបាប ទាំងអស់ ព្រះលោហិតដែលទ្រង់បង្ហូរលើឈើឆ្កាងនៅតែអាចសំអាតបាបអ្នក។ ព្រះយេស៊ូវរស់ឡើងវិញដើ ម្បីប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក។ គ្រាន់តែជឿតាមនោះទ្រង់នឹងអត់ទោសបាបអ្នក ថែមទាំងប្រទាន ជីវិតអស់កល្បជានិច្ចដល់អ្នក។ ខ្ញុំសង្ឃឹមថា អ្នកនឹងមកវិញ ហើយញាំអាហារពេលល្ងាចជាមួយយើងនៅ ម៉ោង ៦:១៥យប់។ លោកបណ្ឌិតហាយមើស៍នឹងអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អដែលមានចំណង ជើងថា «បុរសខ្វាក់ត្រូវបានព្រះយេស៊ូវប្រោសឲ្យជា»។ សូមប្រាកដថា អ្នកមកវិញនៅម៉ោងនោះ ហើយនៅ ញាំអាហារពេលល្ងាចបន្ទាប់ពីលោកបណ្ឌិតហាយមើស៍បង្រៀនយប់។

ម្នាក់អង្គុយតែម្នាក់ឯងនៅក្បែរផ្លូវសុំទាន។
ភ្នែករបស់គាត់ងងឹតភ្នែកពុំអាចមើលឃើញឡើយ។
គាត់បានខ្ទាតខ្ទេចខ្ទីរបស់គាត់ហើយរន្ទះក្នុងស្រមោល
បន្ទាប់មកព្រះយេស៊ូវទ្រង់យាងមកហើយដើរទៅរកភាពងងឹត។
នៅពេលដែលព្រះយេស៊ូវយាងមកអំណាចរបស់ល្បួងត្រូវបានខូច។
នៅពេលដែលព្រះយេស៊ូវយាងមកទឹកភ្នែកត្រូវបានលុបចោល។
គាត់យកភាពងងឹតហើយបំពេញជីវិតដោយភាពរុងរឿង។
សម្រាប់ទាំងអស់ត្រូវបានផ្លាស់ប្តូរនៅពេលដែលព្រះយេស៊ូវបានមកស្នាក់នៅ។

ពីផ្ទះនិងមិត្តភក្តិវិញ្ញាណអាក្រក់បានបើកឡានគាត់,
ក្នុងចំណោមផ្នូរទាំងឡាយគាត់បានរស់នៅក្នុងភាពវេទនា។
គាត់បានកាត់បន្ថយខ្លួនឯងដូចជាអំណាចអារក្សបានគ្រប់គ្រងគាត់,
បន្ទាប់មកព្រះយេស៊ូវទ្រង់បានយាងមកហើយដោះលែងឈ្លើយសឹក។
នៅពេលដែលព្រះយេស៊ូវយាងមកអំណាចរបស់ល្បួងត្រូវបានខូច។
នៅពេលដែលព្រះយេស៊ូវយាងមកទឹកភ្នែកត្រូវបានលុបចោល។
គាត់យកភាពងងឹតហើយបំពេញជីវិតដោយភាពរុងរឿង។
សម្រាប់ទាំងអស់ត្រូវបានផ្លាស់ប្តូរនៅពេលដែលព្រះយេស៊ូវបានមកស្នាក់នៅ។

ដូច្នេះមនុស្សសព្វថ្ងៃនេះបានរកឃើញព្រះអង្គសង្រ្គោះអាចធ្វើបាន។
ពួកគេមិនអាចយកឈ្នះចំណង់ចំណូលចិត្ដ បំណងចិត្ដ និងអំពើបាបឡើយ។
ចិត្ដខ្ទេចខ្ទាំរបស់ពួកគេបានបន្សល់ទុកនូវភាពសោកសៅនិងឯកកោរ។
បន្ទាប់មកព្រះយេស៊ូវទ្រង់យាងមកហើយគង់នៅក្នុងទ្រង់ផ្ទាល់។
នៅពេលដែលព្រះយេស៊ូវយាងមកអំណាចរបស់ល្បួងត្រូវបានខូច។
នៅពេលដែលព្រះយេស៊ូវយាងមកទឹកភ្នែកត្រូវបានលុបចោល។
គាត់យកភាពងងឹតហើយបំពេញជីវិតដោយភាពរុងរឿង។
សម្រាប់ទាំងអស់ត្រូវបានផ្លាស់ប្តូរនៅពេលដែលព្រះយេស៊ូវបានមកស្នាក់នៅ។
   («កាលទ្រង់យាងមក»ដោយលោកបណ្ឌិត អោសវ៉ាល ជេ ស្មីត ១៨៨៩-១៩៨៦ តន្រ្ដីដោយ លោកហូមើស រោដែហៀវើ ១៨៨០-១៩៥៥)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«កាលទ្រង់យាងមក»ដោយលោកបណ្ឌិត អោសវ៉ាល ជេ ស្មីត ១៨៨៩-១៩៨៦ តន្រ្ដីដោយ លោកហូមើស រោដែហៀវើ ១៨៨០-១៩៥៥)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

របៀបដើម្បីនាំមនុស្សឲ្យស្គាល់ព្រះគ្រិស្ដ
ការប្រឹក្សាសម្រាប់ការប្រែចិត្ដ!

HOW TO LEAD A SOUL TO CHRIST –
COUNSELING FOR CONVERSIONS!

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកគ្រីស្ដោផ្វើ អឹល ខាហ្គិន
ហើយបានអធិប្បាយដោយលោករេវ ជ៉ោន សាំយ៉ូអែល ខាហ្គិន

« បើអ្នករាល់គ្នាមិនផ្លាស់គំនិត ... នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ»
(ម៉ាថាយ ១៨:៣)។

(យ៉ូហាន ៣:៣, ៧; ២កូរិនថូស ៥:១៧)

១. ទីមួយ គ្រូគង្វាលត្រូវតែស្ដាប់មនុស្សមានបាប។

២. ទីពីរ មនុស្សមានបាបធ្វើខុសអំពីព្រះយេស៊ូវគ្រិស្ដ រ៉ូម ៨:៣៤;
លូកា ២៤:៣៧-៤៣។

៣. ទីបី មនុស្សមានបាបធ្វើខុសអំពីសេចក្ដីសង្រ្គោះ ទីតុស ៣:៥; យ៉ាកុប ២:១៩;
អេភេសូរ ២:២០ ។

៤. ទីបួន មនុស្សមានបាបត្រូវការការប៉ះពាល់ចិត្ដពីអំពើបាបក្នុងចិត្ដរបស់គេ។
យេរេមា ១៧:៩; យ៉ូហាន ៦:៤៤; យ៉ូណាស ២:៩; អេសាយ ៦:៥។

៥. ទីប្រាំ បើមនុស្សមានបាបត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបក្នុងចិត្ដរបស់គេ សូមព្យាយាមឲ្យគេទទួលសេចក្ដីសង្រ្គោះ។ អេសាយ ៦:៥; លូកា ២៣:៤២, ៤៣។

៦. ទីប្រាំមួយ បន្ទាប់មកបានអធិស្ឋានជាមួយមនុស្សមានបាប សូមសួរសំណួរគេមួយចំនួន។

៧. ទីប្រាំពីរ សូមចងចាំពីការសាកល្បងដ៏ពិតនៃព័ន្ធកិច្ចខាងការប្រឹក្សា។
យ៉ូហាន ១២:៤៣។