Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការផ្សាយដំណឹងល្អនៅក្នុងក្រុមជំនុំដើមដំបូង

EVANGELISM IN THE EARLY CHURCHES
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច សីហា ១៩ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 19, 2018

«ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំងអារក្សអសោចផង»(ម៉ាកុស ៦:៧)។


បុសទាំង១២នាក់នេះត្រឹមតែបាននៅជាមួយព្រះយេស៊ូវពីរបីអាទិត្យប៉ុណ្ណោះ។ តែទ្រង់បានចាត់ ពួកគេឲ្យទៅ២ៗនាក់ដើម្បីប្រកាសដំណឹងល្អភ្លាមៗ(ម៉ាកុស ៦:១២)។ សូម្បីតែនៅពេលព្រះយេស៊ូវបាន ត្រាស់ហៅពួកគេ ទ្រង់បានធ្វើដូចនោះ «ដើម្បីឲ្យទ្រង់អាចចាត់គេឲ្យទៅប្រកាសដំណឹងល្អ»(ម៉ាកុស ៣:១៤)។ ពិតណាស់អ្នកដឹងថា បុរសទាំងនេះមិនទាន់បានសង្រ្គោះនៅឡើយទេ។ អ្នកដឹងច្បាស់ថា យូដាស មិនប្រែចិត្ដ ថូម៉ាស់មិនជឿលើដំណឹងល្អ ពេត្រុសព្យាយាមរារាំងមិនឲ្យព្រះយេស៊ូវទៅជាប់ឆ្កាង។ តែព្រះ គ្រិស្ដបានចាត់ពួកគេឲ្យទៅផ្សាយដំណឹងល្អតែម្ដង! រឿងមុនដំបូងដែលព្រះយេស៊ូវបានប្រាប់ពេត្រុស និង អន់ទ្រេគឺថា «រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម»(ម៉ាថាយ ៤:១៩-២០)។

ប្រហែល១ឆ្នាំក្រោយមក ព្រះគ្រិស្ដបានត្រាស់ហៅមនុស្ស៧០នាក់ឲ្យមកតាមទ្រង់ «រួចចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ»(លូកា ១០:១)។ សូមបើកទៅគម្ពីរ លូកាជំពូក១០។ សូមក្រោកឈរឡើងកាលខ្ញុំអានខ១ទៅខ៣។

«លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់តម្រូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ ទៅចុះ មើល ខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន» (លូកា ១០:១-៣)។

សូមអង្គុយចុះ

វាជាវិធីរបស់ព្រះគ្រិស្ដដើម្បីចាត់មនុស្ស២ៗនាក់ឲ្យទៅផ្សាយដំណឹងល្អ។ ខ្ញុំគិតថា នោះជាអ្វីដែល ត្រូវតែធ្វើជាពិតសព្វថ្ងៃនេះ។ សូមសំគាល់ផងដែរថា ទាំងនេះជាគ្រីស្ទានដែលជាកូនង៉ា តែទ្រង់បានចាត់គេ ឲ្យទៅភ្លាមៗ។ ទ្រង់មិនចំនាយពេលរាប់ឆ្នាំដើម្បីបង្រៀនព្រះគម្ពីរដល់ពួកគេមុនពេលទ្រង់ចាត់គេឡើយ។ ទេ ទ្រង់មានបន្ទូលទៅគេថា

«មើល ខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន» (លូកា ១០:៣)។

សូមសំគាល់ផងដែរថា ព្រះគ្រិស្ដបានប្រាប់អ្នកដើរតាមទ្រង់វ័យក្មេងដែលគ្មានបទពិសោធន៍ទាំងនេះអំពីអ្វី ដើម្បីអធិស្ឋានសុំ។ រួចទ្រង់ប្រាប់ពួកគេពីអ្វីដែលអធិស្ឋានសុំក្នុងខទាំងនេះ

«ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»(លូកា ១០:២)។

ទ្រង់មានបន្ទូលប្រាប់អ្នកដើរតាមទ្រង់វ័យក្មេងដែលគ្មានបទពិសោធន៍ទាំង៧០នាក់ឲ្យអធិស្ឋានសុំព្រះឲ្យចាត់មនុស្សថែមទៀតមកក្នុងចំរូត! លោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍បានប្រាប់ថា វាប្រាប់ច្បាស់ក្នុងបទចំ រៀងមួយដែលប៉ះពាល់ចិត្ដគាត់។ វានៅលេខ៤លើក្រដាសចម្រៀង។ សូមក្រោកឈរ ហើយច្រៀងវា!

យើងគួរអធិស្ឋានសម្រាប់ចំរូតនៃព្រះអម្ចាស់
   ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូត
អ្នកច្រូតតិច ចំរូតទំហើយ
   វាលចំរូតធំ តើអ្នកព្រមទៅអត់
ទូលបង្គំនៅទីនេះ ទូលបង្គំនៅទីនេះ សូមទ្រង់ចាត់ទូលបង្គំទៅ
   សូមទ្រង់ផ្លុំវិញ្ញាណបរិសុទ្ធមកលើខ្ញុំ
ទូលបង្គំនៅទីនេះ ទូលបង្គំនៅទីនេះ
   សូមទ្រង់ចាត់ទូលបង្គំទៅជួយព្រលឹងដ៏វិសេស
(«ទូលបង្គំនៅទីនេះ»ដោយលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។

នៅក្នុងសតវត្សទី២ អ្នកសិក្សាព្រះគម្ពីរដ៏ល្បីឈ្មោះអៅរីជែនបានប្រសាសន៍ថា «គ្រីស្ទានប្រើ កម្លាំងរបស់គេទាំងអស់ដើម្បីផ្សាយសេចក្ដីជំនឿពាសពេញពិភពលោក»។ នៅចុងបញ្ចប់នៃព័ន្ធកិច្ចរបស់ ទ្រង់ ព្រះគ្រិស្ដមានបន្ទូលថា

«ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។»(ម៉ាថាយ ២៨:១៨-២០)។

នៅចុងបញ្ចប់នៃគម្ពីរម៉ាកុស ព្រះគ្រិស្ដមានបន្ទូលថា

«ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ»(ម៉ាកុស ១៦:១៥)។

នៅចុងបញ្ចប់នៃគម្ពីរលូកា ព្រះគ្រិស្ដមានបន្ទូលថា

«ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្តីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ» (លូកា ២៤:៤៧)។

ទៅដល់ចុងបញ្ចប់នៃគម្ពីរយ៉ូហាន ព្រះគ្រិស្ដមានបន្ទូលថា

«ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចជាព្រះវរបិតាខ្ញុំបានចាត់ខ្ញុំមក» (យ៉ូហាន ២០:២១)។

និងព្រះបន្ទូលចុងក្រោយរបស់ព្រះគ្រិស្ដ មុនពេលទ្រង់យាងទៅស្ថានសួគ៌វិញ

«ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»(កិច្ចការ ១:៨)។

មានបុរសម្នាក់ដែលបំបែកក្រុមជំនុំរបស់គាត់ដោយនិយាយថាបទបញ្ជាទាំងនេះគឺសម្រាប់តែពួកសាវកប៉ុណ្ណោះហើយគ្មានគ្រីស្ទានណាម្នាក់ត្រូវស្ដាប់បង្គាប់ពួកគេនៅសព្វថ្ងៃនេះទេ។ គាត់បានដណ្ដប់លទ្ធិកាល់វិននិយមហួសហេតុដើម្បីទាក់ទាញមនុស្សអោយដើរតាមគាត់ ហើយចាកចេញពីក្រុមជំនុំរបស់គាត់។ ប៉ុន្តែគ្មានអ្វីកើតឡើងពីព្រោះវាមិនដែលជាព្រះពរមួយដែលព្រះបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានបង្វែរ និងមិនស្ដាប់បង្គាប់ឡើយ។

លោកស្ពឺជិនជាអ្នកកាល់វិននិយមក្នុង៥ចំនុច តែគាត់មិនមែនជាអ្នកកាល់វិនដែលហួសហេតុ។ ដ្បិតយើងដឹងពីភាពខុសគ្នារវាងកាល់វិនទាំង២នេះ។ លោកស្ពឺជិនបានប្រាប់ថា

អូ!ខ្ញុំចង់ថាក្រុមជំនុំនឹងស្ដាប់លឺព្រះអង្គសង្រ្គោះនិយាយពាក្យទាំងនេះទៅកាន់នាងឥឡូវនេះ។ ដ្បិតព្រះបន្ទូលរបស់ព្រះគ្រិស្ដជាព្រះបន្ទូលដ៏រស់ មិន មានអំណាចម្សិលមិញ ហើយថ្ងៃនេះផងដែរ។ «ការបង្គាប់បញ្ជា» របស់ព្រះអង្គសង្គ្រោះគឺជារៀងរហូតនៅក្នុងកាតព្វកិច្ចរបស់ពួកគេ៖ ពួកគេមិនចងភ្ជាប់ពួកសាវកមកលើយើងទេ តែចំពោះយើងរាល់គ្នា ហើយនិងពួកគ្រីស្ទានគ្រប់រូបដែលនឹមនេះធ្លាកចុះ «ចូរអ្នករាល់គ្នាទៅ ហើយបង្រៀនដល់គ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឱ្យពួកគេ នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ »។ យើងមិនត្រូវបានរួចខ្លួនពីថ្ងៃនេះក្នុងការបម្រើរបស់ពួកគេក្នុងនាមជាអ្នកដើរតាមមុនដំបូង បង្អស់ចំពោះកូនចៀមឡើយ។ ក្បួនរបស់យើងមានភាពដូចគ្នានឹងពួកគេដែរប្រធានក្រុមរបស់យើងតម្រូវឱ្យយើងគោរពប្រតិបត្តិតាមលំដាប់លំដោយ ដោយល្អឥតខ្ចោះដូចពួកគេដែរ (C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1986 reprint, volume VII, p. 281)។

សូមឲ្យយើងទាំងអស់គ្នាថាជាមួយលោកយ៉ូហាន អោ រ៉ាយស៍

ទូលបង្គំនៅទីនេះ ទូលបង្គំនៅទីនេះ សូមទ្រង់ចាត់ទូលបង្គំទៅ
   សូមទ្រង់ផ្លុំវិញ្ញាណបរិសុទ្ធមកលើខ្ញុំ
ទូលបង្គំនៅទីនេះ ទូលបង្គំនៅទីនេះ
   សូមទ្រង់ចាត់ទូលបង្គំទៅជួយព្រលឹងដ៏វិសេស

នៅក្នុងរឿងប្រៀបធៀបនៃជប់លៀងដ៏ធំព្រះយេស៊ូវប្រាប់ថា «រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ នៅក្នុង រឿងប្រៀបធៀបនៃការជប់លៀងមង្គលការ ព្រះយេស៊ូវប្រាប់ថា «ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ»(ម៉ាថាយ ២២:៩)។

ក្រុមជំនុំតាមតំបន់ដែលព្រះយេស៊ូវបានបង្កើតក្នុងទីក្រុងយេរ៉ូសាឡឹមបានធ្វើតាមបញ្ជាដើម្បីផ្សាយ ដំណឹងល្អ។ ក្នុងរយៈពេលប៉ុន្មានអាទិត្យបន្ទាប់ពីថ្ងៃបុណ្យទី៥០ សម្ដេចសង្ឃបានត្អូញត្អែរថា «អ្នកបានចាក់ បំពេញក្រុងយេរ៉ូសាឡឹមដោយការបង្រៀនរបស់អ្នក»(កិច្ចការ ៥:២៨)។ ក្រោយមកក្នុងកិច្ចការ ៥:៤២ ព្រះគម្ពីរប្រាប់ថា «ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ ក្នុងកិច្ចការ ៦:១ យើងអានថា «ចំនួនពួកសិស្សបាន កើនឡើងសន្ធឹក»។ ក្រោយមក្នុងកិច្ចការ ១២:២៤ យើងអានថា «ព្រះបន្ទូលនៃព្រះបានដុះដាលចំរើន កាន់ តែច្រើនឡើង»។ លោកបណ្ឌិត យ៉ូហានអោរ៉ាយប្រាប់ថា

     នៅក្នុងសាម៉ារីដែលជាកន្លែងដែល ភីលីពដែលជាគ្រូជំនួយបានទៅអធិប្បាយ យើងត្រូវបានប្រាប់នៅក្នុងកិច្ចការ ៨: ៦ «ហើយមនុស្សទាំងអស់ បានស្ដាប់តាមជឿតាមភីលីព ដែលគាត់បានប្រាប់ពីដំណឹងល្អនៃនគរព្រះ» ក្នុងខ១២ម្ដងទៀត «តែកាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី»។ ការកើនឡើងដ៏អស្ចារ្យដោយ សារអំណាចនៃព្រះ នោះមានមនុស្សបានសង្រ្គោះសម្រាប់ក្រុមជំនុំនៅគម្ពីរ សញ្ញាថ្មី។
     ការពិត កិច្ចការ ៣:៣១ប្រាប់ថា «នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្តីកោតខ្លាច ដល់ព្រះអម្ចាស់ និងក្នុងសេចក្តីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ»។
     ក្រុមជំនុំបានចំរើនជាងច្រើនឡើង អ្នកដែលបានសង្រ្គោះបានចំរើន ឡើងជាច្រើន ហើយក្រុមជំនុំបានរីកចំរើន។ នោះជាការធម្មតា គំរូនៃក្រុមជំ នុំនៅគម្ពីរសញ្ញាថ្មីជាអ្វីដែលបានបង្ហាញគ្រីស្ទានឲ្យជួយសង្រ្គោះមនុស្សទាំងអស់ ដែលគេអាចផ្សាយដំណឹងល្អរាល់ថ្ងៃ(John R. Rice, D.D., Why Our Churches Do Not Win Souls, Sword of the Lord Publishers, 1966, p. 25)។

លោករ៉ាយបានបន្តទៀតថា«ថ្វីបើមានការបៀតបៀន ក្នុងអ្នកមិនជឿព្រះ ក្នុងមនុស្សខ្វាក់ក៏ដោយ គេនៅតែបានទទួលជោគជ័យ ... ការរីកចម្រើនដ៏អស្ចារ្យនៅក្នុងក្រុមជំនុំនៅតាមគម្ពីរសញ្ញាថ្មីគឺស្ទើរតែហួសពីការយល់ដឹងរបស់យើង។ លោក វ៉ានណោក ក្នុងប្រវត្តិសាស្ត្របេសកកម្មប្រូតេស្តង់បាននិយាយថានៅចុងសតវត្សទីមួយ [ប្រាំពីរ]ឆ្នាំបន្ទាប់ពីបុណ្យថ្ងៃទីហាសិបមានពួកគ្រីស្ទានប្រហែល២០០.០០០នាក់។ គាត់និយាយថា នៅចុងបញ្ចប់នៃសតវត្សទី៣ មានពួកគ្រីស្ទាន [៨,០០០,០០០] នាក់ទោះបីមានការបៀតបៀនយ៉ាងឃោរឃៅនិងមនុស្សរាប់ពាន់នាក់ត្រូវគេធ្វើបាប។ ឥឡូវនេះពួកគេគឺជាផ្នែកមួយនៃដប់ប្រាំមួយនៃចក្រភពរ៉ូម! [នោះគឺមួយក្នុងចំណោមមនុស្ស១៥ នាក់គឺជាគ្រីស្ទាន] ... ទោះបីជាមានការបៀតបៀនបង្ហូរឈាមនៅទូទាំងចក្រភពរ៉ូម។ ទោះបីជាការបៀតបៀនលោកស្ទេផាន និងយ៉ាកុបនៅក្រុងយេរូសាឡិមនិងអ្នកដទៃជាច្រើននាក់បានត្រូវបៀតបៀនរហូតដល់ស្លាប់ក្ដី ត្រូវគេចង ហើយបញ្ជូនទៅក្នុងគុកទាំងប្រុសទាំងស្រីផង (កិច្ចការ ២២: ៤) ហើយការឃុំឃាំងនិងការប៉ុនប៉ងឃាតកម្មលើប៉ុលរាប់ពាន់នាក់បានទទួលជ័យជំនះក្នុងចំណោម សាសន៍យូដា។ ថ្វីបើមានការបៀតបៀនដោយបង្ហូរឈាមក្រោមនីរ៉ូក៏ដោយក ប៉ូលនិងអ្នកដទៃបានត្រូវគេកាត់ក្បាល។ ការបៀតបៀននៅក្រោមហេដ្រេក និងជាពិសេសនៅក្រោមលោកអែនថូនីណាស ផីអឹស លោកម៉ាខឹស អោរីឡអឹស និងលោកសែផថីមឹស សេវើរឹស ការឆេះឆួលនៃការផ្សាយដំណឹងល្អបានបន្ត។ សកម្មជនម្នាក់ប្រាប់ថា

អស់រយៈពេលពីររយឆ្នាំមកហើយដើម្បីក្លាយទៅជាគ្រីស្ទានមានន័យថា ការលះបង់ដ៏ធំធេង ការចូលរួមការគេមើលងាយនិងបៀតបៀន ការប្រឆាំងនឹងការរើសអើងដ៏មានប្រជាប្រិយ ការចូលមកនៅក្រោមការហាមឃាត់នៃចក្រភពនិងលទ្ធភាពនៃការជាប់ដាក់គុក និងការស្លាប់ នៅក្រោមទម្រង់ភ័យខ្លាចបំផុតរបស់ខ្លួន។ អស់រយៈពេលពីររយឆ្នាំមកហើយដែលអ្នកដែលដើរតាមព្រះគ្រីស្ទត្រូវតែលះបង់ ហើយត្រៀមខ្លួនជាស្រេច ជាមួយនឹងសេរីភាពនិងជីវិតរបស់គេ។ អស់រយៈពេលពីររយឆ្នាំមកហើយ ការប្រកាសខ្លួនជាគ្រីស្ទានគ្រាន់តែជាបទឧក្រិដ្ឋប៉ុណ្ណោះ»(Rice, ibid., pp. 27-28)។

លោកបណ្ឌិតរ៉ាយស៍បានប្រាប់ថា «នៅក្នុងកាលទេសៈដ៏ពិបាក មានសំអប់ ការបៀតបៀន និង ការបិទទ្វារ នោះគ្រីស្ទាននៅគ្រាសញ្ញាថ្មីបន្ដការងារផ្សាយដំណឹងល្អរបស់ពួកគេដ៏អស្ចារ្យ។ តើយើងអាច ប្រៀបធៀបការផ្សាយដំណឹងល្អរបស់ក្រុមជំនុំទៅនឹងក្រុមជំនុំនៅគ្រាសញ្ញាថ្មីក្នុងការបង្រៀន និងការអនុវត្ដ យ៉ាងម៉េចបាន?» (Rice, ibid.)។ «បើប្រៀបធៀបក្រុមជំនុំនៅគ្រាសញ្ញាថ្មី និងគ្រីស្ទាននៅគ្រាសញ្ញាថ្មី នោះក្រុមជំនុំរបស់យើងសព្វថ្ងៃនេះ និងគ្រីស្ទានទូទៅបរាជ័យជាខ្លាំង ហើយគួរឲ្យអាម៉ាស់ណាស់»(Rice, ibid., p. 29)។

លោកបណ្ឌិតរ៉ាយស៍បានប្រសាសន៍ម្ដងទៀតថា «មានតែការខំប្រឹងព្យាមទាំងអស់មួយគត់ដែល អាចប្រកួតនឹងការផ្សាយដំណឹងល្អនៅគ្រាសញ្ញាថ្មីបាន។ និស្ស័យខាងសាច់ឈាមដ៏ក្រខ្សត់ទ្រតដើម្បីរសាត់ចេញពីការស្ដាប់បង្គាប់ ការមានចិត្ដក្ដៅ និងចិត្ដខ្នះខ្នែងទៅកាន់ចិត្ដអ៊ុនៗ ការស្ទាក់ស្ទើរចិត្ដក្នុងការបំរើព្រះ។ ដូចបទចម្រៀងពីបុរាណប្រាប់ថា

ព្រះអង្គអើយ ទូលបង្គំមានអារម្មណ៍ថាចង់ដួលវង្វេង
ព្រះអើយ ទូលបង្គំស្រឡាញ់ទ្រង់ មិនចង់ដួលឡើយ

ដ្បិតមានតំរូវការម្ដងទៀតហើយម្ដងទៀតក្នុងក្រុមជំនុំសម្រាប់ការរស់ឡើងវិញនៃចិត្ដខ្នះខ្នែង ការរស់ឡើង វិញនៃចិត្ដក្ដួលអាណិតនៃការផ្សាយដំណឹងល្អ ការរស់ឡើងវិញនៃអំណាចរបស់ព្រះមកលើយើង។ គ្មានផ្លូវ ដើម្បីឲ្យក្រុមជំនុំដើម្បីជួយសង្រ្គោះព្រលឹងមនុស្សឡើយបន្ទាប់ពីគំរូក្រុមជំនុំនៅគ្រាសញ្ញាថ្មី លើកលែងតែ មានការខំប្រឹងព្យាយាមគ្រប់យ៉ាង»(Rice, ibid., p. 149-150)។

ខ្ញុំដឹងថា មានអ្នកដែលនឹងនិយាយថាការសង្កត់ធ្ងន់របស់លោករ៉ាយលើមនុស្សគ្រប់គ្នា ដែល ផ្សាយដំណឹងល្អនឹងមិន «ដំណើរការ»ឡើយ ។ ដូច្នេះអ្នកខ្លះបានបែរទៅជាលទ្ធិកាល់វិននិយមហួសហេតុ - មិនមែនលទ្ធិកាល់វិននិយម៥ចំនុចនោះទេ តែជាលទ្ធិកាល់វិននិយមហួសហេតុ គេបង្រៀនថា យើងមិនចាំបាច់ទៅស្វែងរកមនុស្សបាត់បង់នោះទេ។ ព្រះនឹងនាំពួកគេមកដោយព្រះគុណគ្រប់គ្រងរបស់ទ្រង់ដោយមិនចាំបាច់ឲ្យពួកគ្រីស្ទានធ្វើកិច្ចការផ្សាយដំណឹងល្អនោះទេ។ លោកជោច ហ្វាយហ្វៀល លោកវីលៀម ខែរី លោកស្ពឺជិន និងអ្នកផ្សាយដំណឹងល្អល្បីៗដែលជាអ្នកកាល់វិននិយម៥ចំនុច ប៉ុន្តែពួកគេមិនមែនជាអ្នកកាល់វិននិយមហួសហេតុនោះទេ។ ពួកគេជឿថា យើងទាំងអស់គ្នាគួរតែ «ធ្វើជាគ្រូផ្សាយដំណឹងល្អ» (ធីម៉ូថេទី ២ ៤: ៥) ។ ខ្ញុំសង្ឃឹមថា គ្រូគង្វាលកែប្រែជំនឿទាំងអស់នឹងអាន Spurgeon v. Hyper-Calvinism, by Rev. Iain H. Murray (Banner of Truth Trust, 1995)។ សូមចុចទីនេះដើម្បីបញ្ជាទិញវា។ វាជាសៀវភៅដ៏អស្ចារ្យមួយដែលដាស់តឿនអ្នក ធ្វើឲ្យចិត្ដអ្នកក្ដៅ ហើយរំឭកពីសេចក្តីខ្នះខ្នែងរបស់អ្នកដើម្បីផ្សាយដំណឹងល្អដល់អ្នកដែលបាត់បង់!

លោកបណ្ឌិត រ៉ាយស៍មិនខុសនោះទេក្នុងការជម្រុញឲ្យគ្រីស្ទានតាំងចិត្ដផ្សាយដំណឹងល្អ។ ភាព ខ្សោយបានកើតឡើងក្នុងក្រុមជំនុំភាគច្រើនដែលដើរតាមគាត់ គេគ្មានពេលគ្រប់គ្រាន់ដើម្បីជួយមនុស្សបាត់ បង់ដែលបាននាំចូលក្នុងក្រុមជំនុំរបស់គេ។ ជាធម្មតា គេឲ្យមនុស្សសូត្រ «សេចក្ដីអធិស្ឋានភ្លាមៗ»ដោយ មិនប្រាកដថា គេបានប្រែចិត្ដពិតបា្រកដនៅក្នុងព្រះគ្រិស្ដយេស៊ូវ មុនពេលគេធ្វើពិធីជ្រមុជទឹក។ លោក បណ្ឌិតខាហ្គិន និងខ្ញុំបានសរសេរសៀវភៅមួយពីបញ្ហានៃ «លទ្ធិសម្រេចនិយម»ដែលអ្នកអាចអានដោយ ឥតគិតថ្លៃតាមគេហទំព័រដោយគ្រាន់តែចុចនៅទីនេះសម្រាប់ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ របៀប ដែលលទ្ធិសម្រេចនិយមកំពុងបំផ្លាញក្រុមជំនុំរបស់យើង

កុំបោះទារកចេញពីអាងទឹកឡើយ! ខ្ញុំយល់ស្របទាំងស្រុងជាមួយការដកស្រង់ដែលខ្ញុំបាន ប្រាប់ដែលយកមកពីលោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍។ យើងត្រូវតែពិនិត្យឡើងវិញពីចិត្ដខ្នះខ្នែងនៃក្រុម ជំនុំដើមដំបូង ហើយដើរតាមគំរូរបស់គេ! សូមឲ្យយើងពង្រីកការផ្សាយដំណឹងល្អដល់មនុស្សបាត់បង់! ហើយសូមឲ្យយើងប្រុងប្រយ័ត្នឲ្យច្បាស់ថា គេបានប្រែចិត្ដពិតប្រាកដមុនពេលយើងធ្វើពិធីជ្រមុជទឹកឲ្យពួក គេ! និយាយមរួមមក សូមឲ្យយើងចងចាំពីការបញ្ជារបស់ព្រះគ្រិស្ដ

«រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

នៅក្នុងសតវត្សទី២ លោកអូរីជែនបានប្រាប់ថា «គ្រីស្ទានប្រើ កម្លាំងរបស់គេទាំងអស់ដើម្បីផ្សាយសេចក្ដីជំនឿពាសពេញពិភពលោក»។ សូមឲ្យយើងធ្វើដូចពួកគេដែរ! សូមក្រោកឈរ ហើយច្រៀងបទដ៏ល្បីរបស់ លោកបណ្ឌិត អោស្វាដ ជេ ស្មីត «ផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អ» វានៅលេខ១លើក្រដាសចម្រៀងអ្នក!

សូមទ្រង់ឱ្យយើងមានម៉ោងដែលជាពាក្យដ៏រំភើបមួយពាក្យនៃអំណាចមួយ
ការស្រែកយំយ៉ាងខ្លាំង ដង្ហើមដែលស្រេកឃ្លាននោះហៅថា ការស្លាប់។
ពាក្យមួយពីក្រុមជំនុំឱ្យឈប់សំរាកដើម្បីស្ដាប់តាមសំណូមពរដ៏អស្ចារ្យរបស់ចៅហ្វាយ។
ការហៅត្រូវបានផ្ដល់ឱ្យពួកអ្នកទាស់ទែងគ្នា ចូរក្រោកឡើង និងក្លាហានដើម្បីផ្សាយដំណឹងល្អ!

ដំណឹងល្អរបស់ផ្សាយដំណឹងល្អឥឡូវនេះប្រកាសនៅលើផែនដីទាំងមូល ក្នុងព្រះនាមព្រះយេស៊ូវ
ពាក្យនេះកំពុងបន្លឺឡើងតាមមេឃ: ចូរផ្សាយដំណឹងល្អ! សូមផ្សាយដំណឹងល្អ!
ឲ្យអ្នកស្លាប់ អ្នកធ្លាក់ក្នុងបាបបានដឹងថា អំណោយទាននៃព្រះគុណដំណឹងល្អ
ពិភពលោកដែលឥឡូវនេះស្ថិតនៅក្នុងភាពងងឹត សូមផ្សាយដំណឹងល្អ! សូមផ្សាយដំណឹងល្អ!
   («ផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អ»ដោយលោកបណ្ឌិត អោសវ៉ាល ជេ ស្មីត ១៨៨៩-១៩៨៦ លំនាបទ
     «ហេតុអ្វីអាចដូច្នេះ?»ដោយលោកឆោឡែស វែស្លេ ១៧០៧-១៧៨៨)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ទូលបង្គំនៅទីនេះ»(ដោយលោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។