Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


មេរៀនអំពីការតមនៅថ្ងៃអង្គារ៍

NOTES ON OUR FAST-DAY ON TUESDAY
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច សីហា ១២ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, August 12, 2018

«តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ ដើម្បីកុំឲ្យមនុស្សលោកឃើញថា អ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់»(ម៉ាថាយ ៦:១៧,១៨)។


សូមសំគាល់ថា ព្រះយេស៊ូវមិនបានមានបន្ទូលថា «បើសិនជាអ្នកតម»។ ទេ ទ្រង់មានបន្ទូលថា «កាលណាអ្នកតម»។ សព្វថ្ងៃនេះការតមហាក់ដូចជាចម្លែកសម្រាប់មនុស្សលោកីយ។ ជួនកាលម្ដាយដែល បារម្ភហួសនឹងគិតថា អ្នកនឹងត្រូវអត់ឃ្លានដល់ស្លាប់ បើអ្នកតម១ថ្ងៃដោយមិនញាំអី។ កុំកុហកម្ដាយរបស់ អ្នក ត្រឹមតែប្រាប់នាងថា អ្នកមិនញាំអាហារ។

មិនមែនមនុស្សទាំងអស់គួរតែតមឡើយ។ បើអ្នកមានបញ្ហាសុខភាព អ្នកគួរតែជួបគ្រូពេទ្យមុន ពេលអ្នកចាប់ផ្ដើមតម។ ក្នុងក្រុមជំនុំយើង អ្នកអាចជួបលោកគ្រូជូឌីត ខាហ្គិន ឬលោកគ្រេកថូន អឹល ចាន់។ ឬអ្នកអាចទូរស័ព្ទទៅពួកគេ។ លេខទូរស័ព្ទរបស់លោកគ្រូជូឌីតគឺ (២១៣)៣២៤-៣២៣១។ លេខ ទូរស័ព្ទរបសប់លោកចាន់គឺ (៣២៣)៨១៩-៥១៥៣។ បើអ្នកមានស្ថានភាពដូចលើសឈាម ឬជំងឺផ្សេង ទៀត អ្នកគួរតែប្រាកដថា អ្នកទូរស័ព្ទទៅលោកគ្រូជូឌីត ខាហ្គិន ឬលោកចាន់ ឬនិយាយជាមួយគេបន្ទាប់ពី ចប់កម្មវិធី។ បើគេប្រាប់កុំឲ្យតម នោះអ្នកអាចនៅតែចំនាយពេលថែមទៀតដើម្បីអធិស្ឋាននៅពេលយើង តមនៅថ្ងៃអង្គារ។ អ្នកអាចចូលរួមអធិស្ឋានជាមួយយើងដោយមិនបាច់តមនៅថ្ងៃនោះ។

នៅថ្ងៃអង្គារ ខែសីហា ១៤ យើងមានមានថ្ងៃតមក្នុងក្រុមជំនុំយើង។ គ្មានអ្នកណាម្នាក់ត្រូវតែតម ឡើយ គ្មានអ្នកណាម្នាក់នឹងត្រួតពិនិត្យមើលអ្នកថា តើអ្នកតមឬអត់។ បើអ្នកតមជាមួយយើង វាជាការធ្វើ ដោយស្ម័គ្រចិត្ដ។ ធ្វើវាបើអ្នកចង់ កុំធ្វើវាបើអ្នកមិនចង់។

នេះគឺជាពេលវេលាតមមុនដំបូងដែលយើងមានសម្រាប់រយៈពេលច្រើនខែហើយ។ លោកបណ្ឌិត អឹលមើស អឹល ថោនស៍ដ៏ជាអ្នកបង្កើតសាកលវិទ្យាល័យលីបើថីបានដាស់តឿនខ្ញុំពីតម្រូវការនៃការតម និង អធិស្ឋាន។ ខ្ញុំនឹងប្រាប់ពីគំនិតនិងយោបល់ក្នុងមេរៀននេះដែលខ្ញុំបានប្រមូលយកពីសៀវភៅរបស់លោក ថោនស៍ The Beginner’s Guide to Fasting, Bethany House Publishers, 2001។ វាគឺជាសៀវ ភៅល្អ។ បើអ្នកចង់បានមួយក្បាល អ្នកអាចទិញពី Amazon.com ។

មានប្រភេទនៃការតមជាច្រើនក្នុងសៀវភៅរបស់លោកថោន។ តែយើងនឹងតម១ថ្ងៃ ដែលគាត់ហៅថា «ការតមយ៉ោមខីផើ»។ នេះជាការតម១ថ្ងៃដែលអ្នកជឿសាសន៍យូដាត្រូវបានទាមទារឲ្យធ្វើ(លេវីវិ ន័យ ១៦:២៩)។

សព្វថ្ងៃនេះ គ្រីស្ទានមិនត្រូវបានទាមទារឲ្យតមឡើយ តែយើងត្រូវអនុញ្ញាត្ដឲ្យតម។ ព្រះយេស៊ូវ ប្រាប់ថា «កាលណាអ្នកតម»(ម៉ាថាយ ៦:១៦)ដោយសារតែការតមគឺជាការលន់ដំដើម្បីកសាងចរិតលក្ខ ណះ និងសេចក្ដីជំនឿ។

បើអ្នកមិនដែលតម អ្នកអាចខ្លាចដើម្បីគិតពីការមិនញាំអារក្សរយៈពេល១ថ្ងៃ។ តែការតមនឹងមិន បញ្ឃឺអ្នកជាជាងអ្នកតមដើម្បីស្រកទំងន់ឡើយ។ ការតម១ថ្ងៃនឹងមិនមែនជាគ្រោះថា្នក់ដល់មនុស្សមានសុខ ភាពល្អឡើយ គ្រូពេទ្យបានប្រាប់ថា «អត់អីទេ» ដូចលោកវេជ្ជបណ្ឌិត ជូដីខាហ្គិន ឬលោកវេជ្ជបណ្ឌិតចាន់។

ការតម១ថ្ងៃគឺជាវិធីល្អបំផុតដើម្បីចាប់ផ្ដើមធ្វើមុនដំបូងនៅថ្ងៃអង្គារ៍។ អ្នកមិនត្រូវបានទាមទារឲ្យ តមឡើយ។ អ្នកធ្វើវាដោយស្ម័គ្រពីចិត្ដទុកជាការលន់ដំខាងវិញ្ញាណ។ កុំព្រួយពីអ្វីដែលអ្នកដទៃគិតឡើង ដោយសារតែការតមរបស់អ្នកគឺជាការប្ដេជ្ញាចិត្ដផ្ទាល់រវាងអ្នកនិងព្រះ។ ការតមនឹងជួយអ្នកឲ្យក្លាយជាអ្នក ចម្បាំងសម្រាប់ព្រះខាងសេចក្ដីអធិស្ឋាន។

នៅពេលអ្នកតមនោថ្ងៃអង្គារ៍ សូមតស៊ូ។ អារក្សនឹងប្រឆាំងនឹងអ្នក បើអ្នកអធិស្ឋានឲ្យអ្នកដទៃបាន សង្រ្គោះសម្រាប់ក្រុមជំនុំអ្នក សាតាំងនឹងជំទាស់នឹងអ្នក។ ការតមមិនស្រួលឡើយ។ ដូច្នេះនៅពេលអ្នក ចាប់ផ្ដើមផ្សងព្រេងក្នុងការតម សូមធ្វើវាដោយដឹងថា វាពិបាក។ តែរង្វាន់នឹងសមនឹងវា!

ក្នុងព្រះគម្ពីរ ការតម១ថ្ងៃជាការតមពេលថ្ងៃលិចទៅដល់ថ្ងៃលិច។ បើអ្នកនឹងតមជាមួយយើង១ថ្ងៃ អ្នកគួរតែញាំដំមុនពេលថ្ងៃលិច(ប្រហែលម៉ោង ៨:៣០)។ ញាំចេក ឬញាំសៀរៀល១ចានតូច។ នៅថ្ងៃ បន្ទាប់ទៀតអ្នកនឹងមិនញាំអាហារពេលព្រឹក ឬអាហារថ្ងៃត្រង់ឡើយ។ នៅពេលថ្ងៃលិចនៅអង្គារ៍ យើងនឹង ញាំអាហារជាមួយគ្នានៅក្រុមជំនុំ។ អ្នកអាចញាំដំ ដូចជាចេន មុនពេលអ្នកមកក្រុមជំនុំនៅម៉ោង ៧ល្ងាចនៅ ថ្ងៃអង្គារ៍។ យើងនឹងមានបបរ និងសាំងវិចសម្រាប់អ្នកនៅពេលអ្នកមកដល់។ បន្ទាប់មកយើងអធិស្ឋានថែម ទៀត និងផ្ដល់ឱកាសឲ្យអ្នកធ្វើទីបន្ទាល់អំពីការតម និងការអធិស្ឋានរបស់អ្នក ហើយខ្ញុំនឹងអធិប្បាយខ្លី។

នៅពេលអ្នកតមនិងអធិស្ឋានថ្ងៃនៅអង្គារ៍ អ្នកគួរតែមានគោលបំណង។ គោលបំណងនៃកាតមនេះគឺដើម្បីសុំព្រះឲ្យប្រើការប្រកួតនៅល្ងាចសៅរ៍សម្រាប់ប្រុសៗ ឲ្យទ្រង់ ទាញនាំអ្នកផ្សេងទៀតមកក្រុមជំនុំរបស់យើង។ បើព្រះមិនប្រទានពរការប្រកួត នោះគ្មាន អ្នកណាម្នាក់នឹងមកក្រុមជំនុំយើងឡើយ ហើយការប្រកួតនឹងគ្រាន់តែក្លាយ «គ្រឿងម៉ា ស៊ីន»នៃក្រុមជំនុំ ជាកម្មវិធី១ទៀតដែលមិនបង្កើតផលផ្លែ។ យើងមានការតម១ថ្ងៃទៀតដើម្បីអធិស្ឋានសម្រាប់កម្មវិធីខាងក្រុមស្រ្ដីៗដែលនឹងមានប៉ុន្មានថ្ងៃខាងមុខ។ តែខ្ញុំសុំឲ្យ អ្នកទាំងអស់គ្នា ទាំងស្រ្ដីនិងបុរសតម ហើយអធិស្ឋានសម្រាប់ថ្ងៃអង្គារ៍ដើម្បីឲ្យព្រះប្រើការ ប្រកួតនៅល្ងាចថ្ងៃសៅរ៍ ដើម្បីឲ្យទ្រង់ទាញនាំមនុស្សថ្មីៗមកក្រុមជំនុំយើង។ អ្នកអាចអធិ ស្ឋានសម្រាប់រឿងផ្សេងទៀត តែគោលបំណងធំនៃការតមនេះគួរតែផ្ដោតសំខាន់ ឲ្យព្រះ ប្រើការប្រកួតនៅល្ងាចថ្ងៃសៅរ៍ ដើម្បីនាំមនុស្សវ័យក្មេងថ្មីៗមកក្រុមជំនុំយើង។ សូមរៀបចំ គោលបំណងធំនៃការអធិស្ឋានរបស់អ្នកដោយផ្ដោតលើថ្ងៃនោះ ដើម្បីឲ្យព្រះជួយបុរសៗ នាំមនុស្សមកក្នុងការប្រកួត ហើយបន្ទាប់មកឲ្យពួកគេមកលេងកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃ អាទិត្យ។ សូមតមនិងអធិស្ឋានសម្រាប់គោលបំណងនោះ។ យើងត្រូវការស្រ្ដីៗដើម្បីតម ជាមួយយើងសម្រាប់គោលបំណងនោះផងដែរ។

សូមចងចាំថា អ្នកចាប់ផ្ដើមតមនៅល្ងាចថ្ងៃច័ន្ធដោយញាំដំតិចតួច បន្ទាប់មកតមអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅថ្ងៃអង្គារ៍។ ញាំដំម្ដងទៀតនៅថ្ងៃអង្គារ៍ល្ងាច បន្ទាប់មកក្រុមជំនុំនៅម៉ោង៧ល្ងាចនៅថ្ងៃ អង្គារ៍ ហើយយើងឈប់តមជាមួយគ្នាដោយញាំបបរ និងសាំងវិចខ្លះ។

«កាលណាអ្នកតម» នេះមានន័យថា ព្រះយេស៊ូវបានយល់ពីការតម។ គ្រីស្ទានត្រូវតែតមដើម្បី ទទួលបានការដឹកនាំ និងអំណាចមកពីព្រះវិញ្ញាណបរិសុទ្ធ។ លោកបណ្ឌិតជ៉ោន អោរ៉ាយស៍ប្រាប់ថា «ខ្ញុំ ដឹងថា ការតមគឺពិត វានឹងទទួលបានព្រះពរដែលព្រះចង់ឲ្យយើង»។ លោកស្ពឺជិនប្រាប់ថា «យើងបានបាត់ បង់ព្រះពរដ៏ធំក្នុងក្រុមជំនុំដោយបោះបង់ចោលការតម»។ លោកបណ្ឌិតអោ អេ ថូរេបានប្រាប់ថា «បើយើង ចង់អធិស្ឋានដោយអំណាច យើងគួរតែអធិស្ឋានដោយតម»។ គ្រូអធិប្បាយដ៏ល្បីឈ្មោះយ៉ូហាន វែ្លសេបាន ប្រាប់ថា «តើអ្នកបានតម ហើយអធិស្ឋានថ្ងៃណាមួយឬទេ? ខ្យល់ព្យុះនៃបល្ល័ង្កនៃព្រះគុណ និងមេត្ដាករុ ណានឹងធ្លាក់ចុះមក»។ គ្រូគង្វាលជនជាតិចិនរបស់ខ្ញុំឈ្មោះលោកបណ្ឌិត ធីម៉ូថេលីនបានប្រាប់ថា «ការដឹង ខ្លួនខាងវិញ្ញាណរបស់យើងជារឿយៗត្រូវដោះចេញជាឆាប់ កាលណាយើងចាប់ផ្ដើមតមនិងអធិស្ឋាន។ នេះ គឺនិយាយចេញពីបទពិសោធន៍ផ្ទាល់ខ្លួន»។

សូមយកមេរៀននេះទៅផ្ទះជាមួយអ្នកនៅយប់នេះ។ សូមអានវានៅថ្ងៃស្អែកកាលអ្នកត្រៀមខ្លួន ដើម្បីចាប់ផ្ដើមតមនៅពេលល្ងាចដោយញាំដំ។ នេះគឺជាចំនុចដើម្បីចងចាំនៅពេលអ្នកតមចាប់ពីថ្ងៃច័ន្ធយប់ រហូតដល់ល្ងាចថ្ងៃអង្គារ៍។

1. សូមតមដោយស្ងាត់ៗ (តាមដែលអាចធ្វើបាន)។ កុំដើរប្រាប់គេថា អ្នកកំពុងតម។

2. ទន្ទេញគម្ពីរអេសាយ ៥៨:៦នៅពេលអ្នកកំពុងតមថ្ងៃអង្គារ៍។

«តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

3. សូមអានម៉ាថាយ ៧:៧-១១ ឲ្យនដងដោយយកចិត្ដទុកដាក់នៅពេលអ្នកតមថ្ងៃអង្គារ៍។

«ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត»(ម៉ាថាយ ៧:៧-១១)។

4. សូមអធិស្ឋានឲ្យបុរសៗយើងនាំមនុស្សប្រុសវ័យក្មេងជាច្រើនមកឯការប្រកួតបាល់បោះនៅថ្ងៃសៅរ៍ ខែសីហា ទី១៨។

5. ផឹកទឹកឲ្យច្រើន ប្រហែល១កែវរាល់១ម៉ោង។ អ្នកអាចផឹកកាហ្វេខ្មៅ ឬតែបាន(មិន ដាក់ស្ករ ឬក្រែម) បើអ្នកធ្លាប់ផឹករាល់ថ្ងៃ។ បើមានអារម្មណ៍ «អស់កម្លាំង» អ្នកអាច ផឹកសាវិនអាប់ ឬស្រ៉ាយ(១កែវឬ២កែវ)។ កុំផឹកភេសជ្ជះកម្លាំង!

6. បើអ្នកមានសំណួរអំពីសុខភាព ដូចជាការលើសឈាម សូមនិយាយជាមួយលោកបណ្ឌិតជូឌីត ខាហ្គិន ឬលោកបណ្ឌិតគ្រេកថូន ចាន់មុនពេលអ្នកតម។ យើងបាន ប្រាប់លេខទូរស័ព្ទរបស់ពួកគាត់មុនសេចក្ដីអធិប្បាយនេះ។

7. សូមចាប់ផ្ដើមតមបន្ទាប់ពីអ្នកញាំដំនៅល្ងាចថ្ងៃច័ន្ទ។ សូមបញ្ចប់ការតមដោយញាំ ដំតិចតួចនៅល្ងាចថ្ងៃអង្គារ៍ បន្ទាប់មកសូមមកក្រុមជំនុំដើម្បីញាំអាហារតិចតួចនៅ ម៉ោង៧យប់ថ្ងៃអង្គារ៍។

8. សូមចងចាំដើម្បីអធិស្ឋានផ្ដោតសំខាន់លើជោគជ័យនៃការនាំបុរសៗមកឯការប្រកួតបាល់បោះនៅថ្ងៃសៅរ៍ក្រោយ។


អ្នកអាចទូរស័ព្ទមកខ្ញុំ លោកបណ្ឌិត ហាយមើស៍តាមលេខ(818)352-0452 ពេលណាក៏ដោយបើអ្នកមានបញ្ហា ឬមានសំណួរ ឬទូរស័ព្ទមកអ្នកស្រីហាយមើស៍(818)645-7356 ហើយប្រាប់នាងឲ្យទាក់ទងជាមួយខ្ញុំ។

ខ្ញុំនឹងអធិស្ឋានឲ្យអ្នកដើម្បីឲ្យអ្នកអធិស្ឋានហើយតមដោយជោគជ័យ។ មានរឿង១ទៀត៖ បើអ្នក ធ្វើការ ឬនៅសាលានៅថ្ងៃអង្គារ៍ សូមអធិស្ឋានដោយស្ងាត់ៗសម្រាប់សំណើរ។ សូមទុកសេចក្ដីអធិប្បាយ នេះជាមួយអ្នកនៅថ្ងៃអង្គារ៍ ដូច្នេះអ្នកអាចអានម្ដងទៀតអំពីចំនុចទាំង៨ដើម្បីចងចាំ។ សូមព្រះប្រទានពរ អ្នករាល់គ្នា!!

លោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ
ភីលីព ៤:១៣

សូមក្រោកឈរ ហើយច្រៀងបទលេខ៤ «សូមទ្រង់បង្រៀនខ្ញុំឲ្យអធិស្ឋាន»

សូមបង្រៀនទូលបង្គំឱ្យអធិស្ឋាន សូមទ្រង់បង្រៀនខ្ញុំឱ្យអធិស្ឋាន នេះជាចិត្ដខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ
ទូលបង្គំចង់ស្គាល់ផ្លូវ និងបំណងទ្រង់ សូមបង្រៀនខ្ញុំឱ្យអធិស្ឋាន សូមបង្រៀនខ្ញុំឱ្យអធិស្ឋាន។

អំណាចនៅក្នុងការអធិស្ឋាន អំណាចនៅក្នុងការអធិស្ឋាននៅទីនេះ បាបនិងទុក្ខព្រួយនៅកណ្ដាលផែនដី។ មនុស្សបាត់បង់ ហើយស្លាប់ពួកព្រលឹងដែលអស់សង្ឃឹម សូមទ្រង់ផ្ដល់ព្រះចេស្តា អំណាចក្នុងការអធិស្ឋាន

ឱព្រះអម្ចាស់នៃទូលបង្គំអោះយ សូមបង្រៀនទូលបង្គំឱ្យអធិស្ឋាន សូមទ្រង់បង្រៀនខ្ញុំឱ្យអធិស្ឋាន
ទ្រង់ជាគំរូខ្ញុំរាល់ថ្ងៃ ទ្រង់ជាកំលាំងរបស់ខ្ញុំហើយឥឡូវនេះ សូមបង្រៀនខ្ញុំឱ្យអធិស្ឋាន។
   («សូមទ្រង់បង្រៀនខ្ញុំឲ្យអធិស្ឋាន»ដោយលោកអាល់ប៊ឺត អែស រេត ១៨៧៩-១៩៦៦)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«សូមទ្រង់បង្រៀនខ្ញុំឲ្យអធិស្ឋាន»ដោយលោកអាល់ប៊ឺត អែស រេត ១៨៧៩-១៩៦៦)។