Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


សេចក្ដីល្បួងរបស់ព្រះគ្រិស្ដ និង
ការធ្លាក់ចុះរបស់សាតាំង!

THE TEMPTATION OF CHRIST
AND THE FALL OF SATAN!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក កក្កដា ២៩ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, July 29, 2018


ព្រះអម្ចាស់យេស៊ូវគ្រិស្ដត្រូវបានប្រឈមមុខដោយសាតាំង។ សូមមើលទៅព្រះគម្ពីរម៉ាថាយ ៤:១ គម្ពីរស្កោហ្វៀលនៅទំព័រ៩៩៧។

«គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង»(ម៉ាថាយ ៤:១)។

សូមស្រាវជ្រាវមើល នៅកន្លែងនេះឈ្មោះមុនដំបូងរបស់សាតាំងត្រូវបានហៅថា «អារក្ស»។ វាបកប្រែចេញពីពាក្យ «ដាយអេបូឡូស»(diabolos)តាមភាសាក្រេក ដែលមានន័យថា «អ្នកនិយាយបង្ខូច»។ វាបានល្បួងព្រះយេស៊ូវដើម្បីឲ្យវាអាច «និយាយបង្ខូចទ្រង់» បើទ្រង់ចាញ់ល្បួងរបស់វា។ ឥឡូវនេះសូមមើលទៅខ៣

«រួចមេល្បួងក៏មកទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ»(ម៉ាថាយ ៤:៣)។

ឈ្មោះទីពីររបស់សាតាំងនៅកន្លែងនេះគឺ «មេល្បួង»។ វាបកប្រែចេញពីពាក្យ «ផេអីរាសូ»( pěirazō)តាមភាសាក្រេក ដែលមានន័យថា «ល្បួង» ឬ «ល្បងល»។ ព្រះយេស៊ូវបានសូត្រព្រះគម្ពីរចោទិយកថា ៨:៣ «មនុស្សមិនមែនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេ តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋ ទ្រង់»(ម៉ាថាយ ៤:៤)។

ឥឡូវនេះអារក្សបានសូត្របទគម្ពីរដែរ។ លោកសែនខែសផ្ពៀបានថាត្រឹមត្រូវ នៅពេលគាត់ប្រាប់ ថា «អារក្សចេះសូត្របទគម្ពីរសម្រាប់គោលបំណងរបស់វា»។ អារក្សបានសូត្រទំនុកតម្កើង ៩១:១១-១២ ទោះ បីជាយ៉ាងណាក៏ដោយ វាបានសូត្រខុស។ ពួកឈ្វេងនិយមដូចពួកស្មរបន្ទាល់ព្រះយេហូវ៉ា និងពួកម៉មិន សូត្រខគម្ពីរខ្លះៗ តែគេសូត្រខុស។ ព្រះយេស៊ូវឆ្លើយទៅអារក្សដោយសូត្រខគម្ពីរត្រឹមត្រូវ

«ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា មានសេចក្តីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»(ម៉ាថាយ ៤:៧)។

ក្រោយមកអារក្សបានល្បួងព្រះយេស៊ូវជាលើកទី៣ថា បើទ្រង់ព្រមថ្វាយបង្គំវា នោះវានឹងប្រគល់ នគរទាំងអស់ដល់ទ្រង់។ ឥឡូវនេះសូមមើលម៉ាថាយ ៤:១០

«នោះព្រះយេស៊ូវមានព្រះបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» សូត្រគម្ពីរចោទិយកថា ៦:១៣ និង ១០:២០ (ម៉ាថាយ ៤:១០)។

លោកបណ្ឌិតជេ វើណោនម៉ាកជីបានប្រសាសន៍ថា «ព្រះអម្ចាស់យេស៊ូវបានឆ្លើយតបទៅសាតាំង ដោយប្រើព្រះបន្ទូលគ្រប់ពេល។ អារក្សហាក់ដូចជាគិតថា {ព្រះគម្ពីរ}ជាចម្លើយដ៏ល្អដោយសារតែនៅខគម្ពីរបន្ទាប់ ដែលយើងអាន “ក្រោយមកអារក្សបានថយចេញពីទ្រង់ទៅ”(ម៉ាថាយ ៤:១១)»(J. Vernon McGee, Thru the Bible, សំគាល់ម៉ាថាយ ៤:១-១១)។

សូមកត់សំគាល់ក្នុងខ១០ដែលថា ព្រះយេស៊ូវបានឈ្មោះអារក្សជាលើកទី៣ «នែ សាតាំង ចូរថយចេញពីអញ...»។ វាបកប្រែចេញពីពាក្យ «សាតាណាស» តាមភាសាក្រេកដែលមានន័យថា «អ្នកចោទប្រកាន់»។ ព្រះយេស៊ូវត្រូវបានល្បងលដើម្បីបញ្ជាក់ថា ទ្រង់មិនដែលធ្វើបានឡើយ។ ខ្ញុំដឹងថា អ្នកនិងខ្ញុំគ្មានអំណាចដូចព្រះអម្ចាស់យេស៊ូវគ្រិស្ដឡើយ។ តែយើងអាចដើរតាមគំរូរបស់ទ្រង់ ហើយបង្ហាត់បង្រៀនដើម្បីឲ្យធ្វើជាទាហាន និងសិស្សរបស់ទ្រង់។ សូមសំគាល់ថា ព្រះគ្រិស្ដបានឆ្លើយតបគ្រប់សេចក្ដីល្បួងទាំងអស់ ដោយប្រើសូត្រព្រះគម្ពីរ។ ទ្រង់មិនបានមានបន្ទូលថា «បាទ ខ្ញុំគិតដូចនេះ ឬដូចនោះឡើយ» ឬ «បាទ ខ្ញុំជឿថា របៀបនេះល្អជាង»។ ព្រះយេស៊ូវត្រឹមតែសូត្រខគម្ពីរត្រឹមត្រូវដើម្បីឆ្លើយតបនឹងអារក្ស។ ខ្ញុំបានរៀនយកសញ្ញាបត្របណ្ឌិតនៅសាលារបស់ពួកសេរីនិយមដែលបដិសេធព្រះគម្ពីរ។ ខ្ញុំត្រូវទៅរៀននៅទីនោះ ដោយសារខ្ញុំគ្មានលុយល្មមទៅរៀនសាលាល្អៗដូចលោកយ៉ូហានខាហ្គិនកំពុងរៀន។ តែខ្ញុំបានរៀនរឿងមួយនៅសាលាដ៏អាក្រក់នោះ។ ខ្ញុំរៀនដើម្បីឆ្លើយតបនឹងសាស្រ្ដាចារ្យដោយគ្រាន់តែសូត្រខគម្ពីរទៅពួកគេ។ ពួកគេបានហៅខ្ញុំថា អ្នកធ្វើតាមច្បាប់បុរាណដែលមានគំនិតចង្អៀត។ ការនោះមិនរំខានខ្ញុំទាល់តែសោះ! ខ្ញុំបានធ្វើតាមព្រះយេស៊ូវ។ ខ្ញុំជាសិស្សរបស់ទ្រង់ មិនមែនពួកគេឡើយ!

នោះជាមូលហេតុដែលវាសំខាន់ ដើម្បីឲ្យអ្នកត្រលប់មកវិញហើយរៀនព្រះគម្ពីរ។ កុំរត់ទៅរកក្រុមជំនុំផ្សេង ឬការសិក្សាព្រះគម្ពីរនៅកន្លែងផ្សេង។ មនុស្សដែលដឹកនាំក្រុមនោះប្រហែលមិនស្គាល់ព្រះគម្ពីរល្អ ឡើយ ដូច្នេះ គេនឹងមិនអាចបង្ហាត់បង្រៀនអ្នកឲ្យធ្វើជាសិស្សរបស់ព្រះគ្រិស្ដបានឡើយ។ បើអ្នកបន្ដមកទី នេះ នោះយើងនឹងបង្រៀនអ្នកពីព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធ ហើយឲ្យអ្នកទន្ទេញខគម្ពីរជាច្រើន។ នេះជាខ គម្ពីរដើម្បីឲ្យអ្នកទន្ទេញសម្រាប់ថ្ងៃនេះ។

«ទូលបង្គំកំណត់ចាំព្រះបន្ទូលទ្រង់ក្នុងចិត្ដទូលបង្គំ ដើម្បីកុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់»(ទំនុកតម្កើង ១១៩:១១)។

ឥឡូវនេះខ្ញុំចង់ឲ្យអ្នកមើលព្រះគម្ពីរដើម្បីដឹងថា តើសាតាំងមកពីណា។ អ្នកផ្សាយដំណឹងល្អថ្មីដ៏ ខ្សោយមួយចំនួនទាំងនេះនឹងប្រាប់អ្នកថា វាមិនសំខាន់ឡើយដើម្បីដឹងអំពីសាតាំង។ តែអ្នកត្រូវតែដឹងរឿង ខ្លះអំពីអារក្ស បើអ្នកចង់ធ្វើជាសិស្សរបស់ព្រះគ្រិស្ដ! សូមបើកទៅព្រះគម្ពីរអេសាយ ១៤:១២-១៥។ គម្ពីរ ស្កោហ្វៀលនៅទំព័រ ៧២៦។ សូមក្រោកឈរ ហើយអានវាដោយស្ងាត់ខណដែលខ្ញុំអានវាខ្លាំងៗ។

«ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ» (អេសាយ ១៤:១២-១៥)។

សូមអង្គុយចុះ

ក្នុងខ១២ អារក្សត្រូវបានហៅថា «លូសីហ្វឺរ» លូសីហ្វឺរមានន័យថា «ពន្លឺដ៏ភ្លឺ»តាមភាសាហេព្រើរ។ ការស្គាល់ឈ្មោះរបស់អារក្ស «ពន្លឺដ៏ភ្លឺ»អាចជួយអ្នកខ្លះច្រើននៅពេលក្រោយ។ នៅក្នុងពួកឈ្វេងនិយម និងពួកផែនទីខោសខ្លះ មនុស្សមើលឃើញជា «ពន្លឺដ៏ភ្លឺ» ហើយគេគិតថា វាគឺជាព្រះវិញ្ញាណបរិសុទ្ធ។ អត់ទេ វាគឺជាសាតាំង! វាគឺជាលូសីហ្វឺរ! ក្នុង២កូរិនថូស ១១:១៤ ព្រះគម្ពីរប្រាប់ថា «សាតាំងបានប្រែខ្លួនជាទេវតានៃពន្លឺ»។ នៅពេលអ្នកឃើញពន្លឺលើក្បាលនរណាម្នាក់ វាគឺជាសាតាំង! វាមិនមែនជាព្រះឡើយ! វាមិនមែនជាព្រះវិញ្ញាណបរិសុទ្ធឡើយ។ វាគឺជាសាតាំង «ដែលបានប្រែខ្លួនជាទេវតានៃពន្លឺ»។ សព្វថ្ងៃនេះមានសៀវភៅដ៏ពេញនិយមជាច្រើនដែលនិយាយអំពីមនុស្សស្លាប់ មនុស្សទៅស្ថានសួគ៌ ហើយក្រោយមកគេមកផែនដីវិញ។ ពួកគេស្ទើរតែនិយាយអំពីការឃើញ «ពន្លឺ»នៅស្ថានសួគ៌។ ជាក់ស្ដែងណាស់គ្រប់រឿងទាំងអស់សុទ្ធតែ ត្រូវបានបញ្ជោតដោយសាតាំង គេបានឃើញសាតាំង ហើយបានគិតថា វាជាព្រះ! តែការនោះមិនអាចទៅរួចឡើយ។ ព្រះគ្រិស្ដមានបន្ទូលប្រាប់យើងថា

«គ្មានអ្នកណាបានឃើញព្រះឡើយ»(យ៉ូហាន ១:១៨)។

បើសិនជាគេបានឃើញ «ពន្លឺ»ពិតមែន វាមិនមែនជាព្រះឡើយ។ វាជាលូសីហ្វឺរ(សាតាំង) ឬបរិវាររបស់វា! មិនមែនជាព្រះឡើយ!

សូមត្រលប់ទៅមើលអេសាយ ១៤:១២វិញ លូសីហ្វឺរដែលបានផ្ដេកអស់ទាំងនគរឲ្យរាបត្រូវបានបណ្ដេញចេញពីស្ថានសួគ៌មកផែនដី។ តាំងពីដើមមកលូសីហ្វឺរជាទេវតាដ៏ខ្លាំងនៅស្ថានសួគ៌។ តែលូសីហ្វឺរ ត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ ដោយបានព្យាយាមដណ្ដើមយកកន្លែងរបស់ព្រះដ៏ពេញដោយអំណាចព្រះចេស្ដា។ សូមមើលអេសាយ ១៤:១៣-១៥ កាលខ្ញុំអានវាម្ដងទៀត។ សូមក្រោកឈរឡើង។

«ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ» (អេសាយ ១៤:១៣-១៥)។

សូមមើលទៅការកត់សំគាល់ពីគម្ពីរស្កោហ្វៀលនៅខាងក្រោមទំព័រ៧២៦។ វាប្រាប់ថា «ខ១២-១៤និយាយ សំដៅពីសាតាំងច្បាស់ណាស់។ អត្ថបទដ៏អស្ចារ្យនេះប្រាប់ពីអំពើបាបដើមដំបូងបង្អស់ក្នុងលោកនេះ។ នៅ ពេលលូសីហ្វឺរនិយាយថា “អញនឹង” នោះអំពើបាបបានចាប់ផ្ដើម»។ ឥឡូវសូមមើលវិវរណៈ ១២:៩។ គម្ពីរ ស្កោហ្វៀលនៅទំព័រ១៣៤១ វានៅក្រោយគេបង្អស់! សូមតាមខ្ញុំកាលខ្ញុំអានវា។

«នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង» (វិវរណៈ ១២:៩)។

នៅត្រង់នេះ នាគដ៏ធំគឺជាលូសីហ្វឺរ «ពស់ពីបុរាណដែលឈ្មោះថា អារក្ស និងសាតាំង»។ អ្នកប្រាជ្ញសម័យ នេះភាគច្រើនថា នេះគឺជាការបោះសាតាំង១ទៀតនៅចុងបញ្ចប់នៃផែនដី។ ខនេះជួយពន្យល់ពីការបោះទំ លាក់ដដែលដែលយើងបានអានក្នុងអេសាយជំពូក១៤។ ពាក្យ១ទៀត វាប្រាប់ពីកន្លែងដែលសាតាំងចេញ មក។ ខ៩ប្រាប់ថា «ទេវតារបស់វាត្រូវបានបោះទំលាក់មកជាមួយវា»។ ពួកទេវតាដែលបះបោរទាំងនេះ បានក្លាយជាអារក្សដែលបានជួបព្រះយេស៊ូវក្នុងព្រះគម្ពីរ។ មានឃ្លា១ទៀតដើម្បីសំគាល់ក្នុងវិវរណៈ ១២:៩ «សាតាំងដែលបានបញ្ជោតលោកីយទាំងមូល»។

ទោះបីជាយ៉ាងណាក៏ដោយលោកវីនស្ដូន ឆើចឆីលមិនមែនជាគ្រីស្ទានដែលមានចំណែកក្នុងក្រុម ជំនុំឡើយ គាត់មិនយល់ថា មានអារក្ស។ គាត់ដឹងថា អារក្សនៅក្រោមហ៊ីក្លែ និងកងទ័ពអាក្រក់របស់ប្រទេ សអាឡឺម៉ងក្នុងសង្រ្គាមលោកលើកទី២។ នោះគឺជាមូលហេតុដែលគាត់ដឹងថា គាត់មិនអាចរាប់អានជា មួយលោកហ៊ីក្លែ។ អ្នកផ្សេងទៀតគឺដូចលោកឆាមប៊ឺឡែន ឡោត ហាលីហ្វែស និង «អ្នកទទួច» ដ្បិតគេ អាចរាប់អានជាមួយហ៊ីក្លែ។ តែលោកឆើចឆីលបានដឹងថា អំណាចអារក្សនៅលោកីយនេះត្រូវតែបញ្ឃប់ ឬ វានឹងជាចុងក្រោយបំផុតនៃអ្វីដែលគាត់បានហៅថា «អរិយធម៌របស់គ្រីស្ទាន»។

នោះគឺជាអ្វីដែលយើងត្រូវតែច្បាំងក្នុងនាមជាសិស្សរបស់ព្រះគ្រិស្ដ។ គ្រូជំនួយរបស់ខ្ញុំឈ្មោះ រេវ យ៉ូហាន ខាហ្គិននឹងអធិប្បាយពីសត្រូវរបស់យើង ដែលជាអារក្សនៅយប់នេះម៉ោង ៦:១៥។ យើងនឹងញាំ អាហារឆ្ងាញ់ៗជាមួយគ្នា ហើយអ្នកនឹងស្ដាប់លោកគ្រូគង្វាលយ៉ូហានអធិប្បាយ។ សូមច្បាស់ថា អ្នកត្រលប់ មកវិញនៅយប់នេះ! សូមក្រោកឡើង ហើយច្រៀងបទរបស់លោកលូសើរ «ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ»។ វាជាលេខ១ លើក្រដាសចំរៀងរបស់អ្នក។ សូមក្រោកឈរ ហើយច្រៀងវា!

ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ ជាទីបាំងការពាររក្សាខ្លួន
   កំពុងមានវេទនាដែលត្រូវទ្រាំ នោះទ្រង់ប្រោសឲ្យបាននៅខ្ជាប់ខ្ជួន
សត្រូវពីចាស់បុរាណ នៅតែស្អប់លើសប្រមាណ
   វាចេះឧបាយយ៉ាងប៉ិន កំខំបំផ្លាញបង្ហិន
នៅលោកីយគ្មានអ្នកប៉ុនស្មើ។

បើសិនជាយើងខ្ញុំពឹងតែខ្លួន នោះខំប្រឹងក៏ជាឥតប្រយោជន៍
   បើព្រះមិនជួយឲ្យឈរមាំមួន នោះនឹងត្រូវធ្លាក់ទៅជាហិនហោច
តើព្រះនាមនេះនាមជាអ្វី គឺជាព្រះគ្រិស្ដអធិបតី ព្រះអម្ចាស់នៃពល
   ទ័ពដល់អស់កល្បនៅតែជាប់
គឺទ្រង់ដែលនាំមុខឲ្យបានឈ្នះ។
   («ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ»ដោយលោកម៉ាទីន លូសើរ ១៤៨៣-១៥៤៦)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ»ដោយលោកម៉ាទីន លូសើរ ១៤៨៣-១៥៤៦)។