ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ពួកសិស្ស និងពួកអារក្សDISCIPLES AND DEMONS សេចក្ដីអធិប្បាយសរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ ហើយត្រូវបានអធិប្បាយដោយលោករេវ ជ៉ោនសាំយ៉ូអែល ខាហ្គិននៅក្រុមជំនុំថាបាណាខលបាទីស្ទនៃឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក កក្កដា ២២ ២០១៨ |
ព្រះយេស៊ូវមិនបានបង្ហាត់បង្រៀនសិស្សទ្រង់តាមរបៀបដែលក្រុមជំនុំរបស់យើងបង្ហាត់បង្រៀនគេ ដូចសព្វថ្ងៃនោះទេ។ យើងគួរតែយកចិត្ដទុកដាក់ចំពោះរបៀបដែលព្រះយេស៊ូវបង្កើតសិស្ស ដោយសារតែ ទ្រង់បានទទួលជោគជ័យជាខ្លាំង ហើយជាធម្មតាក្រុមជំនុំរបស់យើងបរាជ័យ។ សព្វថ្ងៃនេះកំហុសមួយគឺជា ការយកសិស្សដែលបានសង្រ្គោះរួចហើយ មុនពេលយើងបង្រៀនពួកគេឲ្យក្លាយជាសិស្ស។ តែព្រះយេស៊ូវ ចំនាយពេល៣ឆ្នាំបង្រៀនសិស្សរបស់ទ្រង់ មុនពេលពួកគេបានកើតជាថ្មី(យ៉ូហាន ២០:២២ សូមមើល លោកជេ វើណោន ម៉ាកជី និងលោកថូម៉ាស់ ហេល)។ នោះជាការខុសពីគ្នាដ៏ធំរវាងអ្វីដែលព្រះយេស៊ូវបាន ធ្វើ និងពីអ្វីដែលយើងធ្វើសព្វថ្ងៃនេះ។ ការខុសគ្នាដ៏ធំ១ទៀតគឺជាប្រធានបទដែលព្រះគ្រិស្ដបានបង្រៀនពួកគេ។ មុនដំបូងបង្អស់ព្រះយេ ស៊ូវបានត្រាស់ហៅពួកគេហើយមានបន្ទូលថា «ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស»(ម៉ាកុស ១:១៧)។ ទ្រង់ បង្ហាត់បង្រៀនពួកគេដោយមានគោលបំណងចម្បងមួយ ដើម្បីឲ្យពួកគេអាចជួយអ្នកដទៃធ្វើជាសិស្ស។ ព្រះ យេស៊ូវបានប្រាប់ពួកគេថា នោះជាគោលបំណងរបស់ទ្រង់មុនដំបូងបង្អស់។ ហើយនោះជាគោលបំណង របស់ខ្ញុំផងដែរ។ ខ្ញុំមិននៅទីនេះដើម្បីបង្រៀនរឿងក្នុងព្រះគម្ពីរ ដូចគេធ្វើក្នុងថ្នាក់ថ្ងៃអាទិត្យនៅសព្វថ្ងៃនេះ នោះទេ។ គោលបំណងខ្ញុំគឺដើម្បីបង្រៀនអ្នកឲ្យក្លាយជាអ្នកផ្សាយដំណឹងល្អ ដើម្បីឲ្យអ្នកនាំអ្នកដទៃដើរតាម ព្រះគ្រិស្ដ ហើយជួយមនុស្សឲ្យបានសង្រ្គោះ។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពួកគេពីរឿងនោះមុនដំបូងបង្អស់ (សូមមើលម៉ាកុស ១:១៦-២០)។ រឿងទី២ដែលព្រះគ្រិស្ដបានបង្រៀនពួកគេជារបៀបបដើម្បីដោះស្រាយជាមួយសាតាំង និងបរិវារ របស់វា។ សូមមើលម៉ាកុស ១:២១-២៧។ « នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្តីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចចូល វាស្រែកឡើងថា ហ៊ឹះ តើយើងនឹងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ព្រះយេស៊ូវ ទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ កាលអារក្សអសោចបានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្តីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ»(ម៉ាកុស ១:២១-២៧)។ សូមស្រាវជ្រាវមើល រឿងទី២ដែលព្រះគ្រិស្ដបង្រៀនសិស្សទាំង៤នាក់មុនដំបូងរបស់ទ្រង់គឺជាអំណាចរបស់ទ្រង់ទៅលើសាតាំង និងបរិវាររបស់វា។ ការសិក្សាព្រះគម្ពីរដែលកែប្រែជំនឿ(ទំព័រ២៩០)ប្រាប់ថា ពួកអារក្សជាពួកទេវតាដែលបានធ្លាក់ចុះមកកំពុងបំរើសាតាំង។ វាបានចូល រួមបះបោរជាមួយសាតាំង វាត្រូវបានបណ្ដេញចេញពីស្ថានសួគ៌។ បរិវាររបស់ សាតាំង{ប្រើ}ការបញ្ជោត និងការធ្លាក់ទឹកចិត្ដតាមវិធីជាច្រើន។ ការទប់ ទល់ជាមួយវាគឺជាការងារនៃចម្បាំងខាងវិញ្ញាណ(អេភេសូរ ៦:១០-១៨)។ ក្នុងនាមជាសិស្សថ្មី ព្រះយេស៊ូវចង់ឲ្យអ្នកដឹងអំពីសាតាំង និងបរិវាររបស់វា។ ព្រះយេស៊ូវបានជួបបុរសម្នាក់ ដែលមានអារក្សចូល។ ក្នុងគម្ពីរខីងជេមស៍ពាក្យតាមភាសាក្រេកសម្រាប់ពាក្យ ពួកអារក្ស ត្រូវបានបកប្រែជា ពាក្យ «វិញ្ញាណអាក្រក់»។ សូមមើលម៉ាកុស ១:៣៩ « ទ្រង់ក៏ប្រកាសប្រាប់នៅក្នុងអស់ទាំងសាលាប្រជុំរបស់គេ គ្រប់ក្នុងស្រុកកាលីឡេ ព្រមទាំងដេញអារក្សផង»(ម៉ាកុស ១:៣៩)។ កាលណាអ្នកក្លាយជាសិស្សរបស់ព្រះយេស៊ូវ អ្នកត្រូវតែដឹងខ្លួនពីពួកអារក្សដែលនៅជុំវិញអ្នក។ វា បំបាំងភ្នែកមនុស្សពីសេចក្ដីពិតដែលបានប្រាប់ក្នុងព្រះគម្ពីរ។ ពួកអារក្សនឹងព្យាយាមបន្លាចអ្នក ហើយឲ្យអ្នក ឈប់មកក្រុមជំនុំ។ ពួកអារក្សនឹងព្យាយាមរារាំងអ្នកពីការក្លាយជាគ្រីស្ទាន។ លោកបណ្ឌិតថូម៉ាស់ហេលបាន ប្រាប់ថា យើងត្រូវចាំថា ការដែលមានអារក្សចូលមិនមែនជាជំងឺសរសៃប្រសាទនោះ ទេ។ ពួកអារក្សគឺជាអ្នកបម្រើរបស់សាតាំង។ វាជាអ្នកធ្វើការនៃការអាក្រក់។ នៅពេលវាចូលក្នុងមនុស្ស វាធ្វើឲ្យមនុស្សនោះក្លាយជាអ្នកជាប់គុក ឬក៏ជា ទាសកររបស់សាតាំង។ មានតែតាមរយៈអំណាចរបស់ព្រះយេស៊ូវតែ១គត់ ដែលអាចបណ្ដេញអារក្សទាំងនេះដើម្បីឲ្យមនុស្សមានសេរីភាព (Thomas Hale, M.D., The Applied New Testament Commentary; សំគាល់ពីម៉ាកុស ១:២១-២៨)។ មនុស្សដែលមានអារក្សចូលដោយសារគេប្រើថ្នាំញៀន មន្ដអាគមន៍ និងបញ្ហាផ្សេងទៀតជាការបះបោរប្រឆាំងនឹងព្រះជាខ្លាំង។ អ្នកខ្លះនិយាយថា «បាទ» «ខ្ញុំមិនប្រើថ្នាំញៀននោះទេ ខ្ញុំមិនចូលរួមក្នុងមន្ដអាមគន៍ឡើយ ខ្ញុំមិន បានធ្វើការទាំងនេះនោះទេ»។ ខ្ញុំសប្បាយអ្នកមិនធ្វើបាបទាំងអស់នេះ។ តែគំនិតរបស់អ្នកត្រូវបានសណ្ដំ ដោយ «មេនៃរាជ្យលើអាកាស»សាតាំង អេភេសូរ ២:២)។ ដូច្នេះគំនិតមិនប្រែចិត្ដរបស់អ្នកត្រូវបានសណ្ដំ ដោយសាតាំង «មេនៃរាជ្យលើអាកាស»។ រឿងទីពីរដែលសាតាំងបំបាំងភ្នែកអ្នកពីសេចក្ដីពិត។ សូមមើល២កូរិនថូស ៤:៣-៤។ « បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ» (២កូរិនថូស ៤:៣-៤)។ បើបកប្រែប្រសើរជាងនេះទៀត ពាក្យ «ព្រះរបស់លោកីយនេះ» ត្រូវបកប្រែជា «ព្រះរបស់សម័យនេះ»។ សាតាំងជាព្រះរបស់សម័យនេះ។ សាតាំងបានបង្អាប់គំនិត «មនុស្សដែលមិនជឿ»។ អ្នកអាចឆ្ងល់ថា ហេតុ អ្វីអ្នកមិនយល់ពីដំណឹងល្អរបស់ព្រះគ្រិស្ដ។ ចម្លើយគឺស្រួល ដោយសារសាតាំងបានបង្អាប់គំនិតអ្នក។ តែ ព្រះគ្រិស្ដមានអំណាចខ្លាំងជាងសាតាំង និងបរិវាររបស់វា។ នោះគឺជាមូលហេតុដែលព្រះគ្រិស្ដបណ្ដេញពួក អារក្សនៅកាលពីណិមយ៉ាងស្រួល។ ព្រះគ្រិស្ដមានបន្ទូលថា «ចូរចេញពីវាទៅ» រួចអារក្ស «បានចេញភ្លាម» (ម៉ាកុស ១:២៥,២៦)។ បើអ្នកចង់ក្លាយជាគ្រីស្ទាន និងសិស្សរបស់ព្រះយេស៊ូវពិតប្រាកដ នោះព្រះគ្រិស្ដត្រូវតែបណ្ដេញ ការគ្រប់គ្រងរបស់សាតាំងចេញពីគំនិតអ្នក។ ក្មេងស្មាវម្នាក់បានប្រាប់លោកបណ្ឌិតហាយមើស៍ថា «ខ្ញុំត្រូវ ការផ្លាស់ប្ដូរខួរក្បាល»។ នោះគឺជាសាហាវពេក អ្វីដែលក្មេងនោះត្រូវការគឺជាការសំអាតគំនិតដោយព្រះយេ ស៊ូវ។ វិធីដែលព្រះយេស៊ូវធ្វើគឺសាមញ្ញ។ ទ្រង់សំអាតគំនិតអ្នកដោយព្រះបន្ទូល (ព្រះគម្ពីរ)។ ព្រះគម្ពីរប្រាប់ ពី «ការសំអាតដោយទឹក គឺជាព្រះបន្ទូល»(អេភេសូរ ៥:២៦)។ ទំនុកតម្កើង ១១៩:១៣០ប្រាប់ថា «ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានប្រាជ្ញា»(ទំនុកតម្កើង ១១៩:១៣០)។ តើអ្នកចង់ធ្វើជាសិស្សរបស់ព្រះយេស៊ូវឬ? នេះគឺជាវិធីសំខាន់ដើម្បីចាប់ផ្ដើម។ សូមអានសេចក្ដីអធិប្បាយសរសេរដោយដៃមួយរបស់លោកបណ្ឌិត ហាយមើស៍តាមគេហទំព័រយើងរៀងរាល់យប់ មុនពេល អ្នកចូលគេង។ គេហទំព័រយើងគឺwww.sermonsfortheworld.com។ បើអ្នកអានសេចក្ដីអធិប្បាយមួយ របស់លោកបណ្ឌិតហាយមើស៍រាល់យប់មុនចូលគេង ខគម្ពីរនិងការពន្យល់នឹងសំអាតគំនិតអ្នក ហើយនៅ ពេលឆាប់ៗអ្នកនឹងទទួលជឿព្រះយេស៊ូវ រួចបានសង្រ្គោះ! សូមក្រោកឈរ ហើយច្រៀងបទលេខ៥ «ខ្ញុំដឹង ថា ព្រះគម្ពីរគឺពិត»។
ខ្ញុំដឹងថាព្រះគម្ពីរត្រូវបានផ្ញើមកពីព្រះ គម្ពីរសញ្ញាចាស់និងសញ្ញាថ្មី។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |