Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


វិធីសាស្រ្ដនៃការបង្កើតសិស្សរបស់ព្រះគ្រិស្ដ

CHRIST’S METHOD OF MAKING DISCIPLES
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កក្កដា ១៥ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 15, 2018


សូមបើកទៅម៉ាថាយ ១០:១។ ព្រះគម្ពីរស្កោហ្វៀលនៅទំព័រ១០០៨។ សូមមើលទៅខគម្ពីរពាក់កណ្ដាលមុនដំបូង។

« កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ...»

ពាក្យ «សិស្ស»ត្រូវបានបកប្រែចេញពីពាក្យ «ម៉ាត់ថីថែស»(mathétés)តាមភាសាក្រេក។ ក្នុងគម្ពីរសញ្ញា ថ្មី ពាក្យនោះសំដៅលើមនុស្សម្នាក់ដែលរៀនពីគ្រូ ហើយធ្វើតាមគ្រូនោះ។ វានិយាយចំបុរសទាំង១២នាក់ ដែលបានដើរតាមព្រះយេស៊ូវ។

ខ្ញុំចង់បង្ហាញអ្នកអំពីរបៀបដែលព្រះគ្រីស្ទបានហៅអ្នកទាំងដប់ពីរនាក់នេះហើយពីរបៀបដែលទ្រង់បានបង្ហាត់ពួកគេពីមុនពួកគេបានកើតជាថ្មី។ នោះមិនមែនជារបៀបដែលវាត្រូវបានធ្វើនៅក្នុងក្រុមជំនុំភាគច្រើនរបស់យើងសព្វថ្ងៃនេះទេ។ ចាប់ពីអណ្តាតដែលត្រូវបាននិយាយនៅថ្ងៃបុណ្យទី៥០ ដល់គ្រូបង្រៀនព្រះគម្ពីរដែលកាន់តាមច្បាប់បុរាណមក - អ្វីដែលខ្ញុំដឹងគឺការប្រែប្រួលនៃរឿងដូចគ្នា។ ជាធម្មតាពួកគេទទួលបានមនុស្សថ្មីម្នាក់ហើយនិយាយថា «តើអ្នកចង់ទៅស្ថានសួគ៌ដែរឬទេ?» ពួកគេសង្កត់ធ្ងន់លើមនុស្សថ្មីនេះ រហូតទាល់តែពួកគេភាគច្រើននិយាយថា «បាទខ្ញុំពិតជាធ្វើ» ។ បន្ទាប់មកអ្នកប្រាប់ថា «សូមថា ពាក្យទាំងនេះជាមួយខ្ញុំ។ «មនុស្សដែលវក់គំនិតនោះថាយពាក្យតាមអ្នកផ្សាយដំណឹងល្អ» ដែលបន្ទាប់មកនិយាយអ្វីមួយដូចជាលោកជូអែល អោសស្ទីន និយាយនៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយរបស់គាត់ថា។ «យើងជឿថាប្រសិនបើអ្នកនិយាយសេចក្ដីអធិស្ឋាន នោះអ្នកទើបានកើតជាថ្មី» នៅក្នុងព្រះវិហារល្អប្រសើរជាងមុនពួកគេសរសេរឈ្មោះ និងលេខទូរស័ព្ទរបស់មនុស្សដែលពួកគេបានអធិស្ឋានជាមួយ ហើយពីរបីថ្ងៃក្រោយមកពួកគេបានបញ្ជូនមនុស្សម្នាក់ទៅ«តាមបង្រៀន»អ្នកដែលគេហៅថាអ្នកប្រែចិត្ដ។ នៅក្នុងបទពិសោធន៍របស់ខ្ញុំវាស្ទើរតែមិនដែលបង្កើតជាគ្រីស្ទានពិតប្រាកដម្នាក់សោះឡើយ! មនុស្សដែលពួកគេបានអធិស្ឋានជាមួយនោះមិនមែនជាអ្នកប្រែចិត្ដនោះទេ។ ពួកគេជារឿយៗលាក់ខ្លួនពី «អ្នកផ្សាយដំណឹងល្អ» ឬពួកគេស្រែកដាក់គាត់ថា «ទៅឆ្ងាយ!» នៅពេលអ្នកព្យាយាម «តាមបង្រៀន» ពួកគេ នោះពួកគេមិនឆ្លើយតបបានល្អទេ!

តើវិធីនោះមានបញ្ហាអ្វីទៅ? ជាធម្មតាវាមិនអាចទៅរួចឡើយ! ការពិតវាពិបាកទៅរួច។ ខ្ញុំធ្វើជាគ្រូអធិប្បាយខាងបាទីស្ទ៦០ឆ្នាំមកហើយ នោះជាបទពិសោធន៍ខ្ញុំ។ ហេតុអ្វីវាមិនទៅរួច? ហេតុអ្វីវាមិន បង្កើតឲ្យមានសិស្ស? ដោយសារតែយើងភាគច្រើនមិនផ្ដល់គំនិតល្មមតាមវិធីដែលព្រះយេស៊ូវបង្កើតសិស្ស! នោះជាមូលហេតុ!

អ្នកអាចគិតថា ខ្ញុំកំពុងបង្រៀនតាមលទ្ធិ «សេចក្ដីសង្រ្គោះនៃភាពម្ចាស់ការ» តែខ្ញុំមិនមែនឡើយ។ ខ្ញុំមិនមែនកំពុងបង្រៀនពីអ្វីដែលលោកជោនម៉ាខាសើរ និងលោកប៉ុល វើសរបង្រៀននោះទេ។ ដើម្បីដឹងពី មូលហេតុដែលខ្ញុំបដិសេធ «សេចក្ដីសង្រ្គោះនៃភាពម្ចាស់ការ» សូមអានពីអ្វីដែលខ្ញុំប្រាប់ក្នុងសៀវភៅរបស់ យើង ការអធិប្បាយទៅកានប្រទេសដែលកំពុងស្លាប់ ទំព័រ១១៧-១១៩។ សៀវភៅទាំងស្រុងអាចអាន ដោយឥតគិតថ្លៃតាមគេហទំព័ររបស់យើង www.sermonsfortheworld.com។ សេចក្ដីសង្រ្គោះកើតឡើង ដោយសារការទទួលជឿព្រះយេស៊ូវ និងការលាងសំអាតដោយព្រះលោហិតរបស់ទ្រង់។

តែសូមបង្ហាញខ្ញុំពីកន្លែងមួយក្នុងគម្ពីរដំណឹងល្អទាំង៤ ដែលព្រះយេស៊ូវបាននាំមនុស្សឲ្យអធិស្ឋាន ទទួលសេចក្ដីសង្រ្កោះ រួចមកទ្រង់តាមបង្រៀនពួកគេ។ អ្នកមិនអាចបង្ហាញខ្ញុំសូម្បីតែ១កន្លែងដែលទ្រង់ធ្វើ ដូចនោះ! ទ្រង់តែងតែ «តាមបង្រៀន»មុនដំបូង។ ទ្រង់អនុញ្ញាត្ដឲ្យពួកគេដឹងពីអ្វីដែលពួកគេនឹងជួបប្រទះ នៅខាងមមុខ!

នោះជាវិធីដែលព្រះយេស៊ូវគ្រិស្ដបាននាំឲ្យមនុស្សប្រែចិត្ដ! ទ្រង់ជ្រាបថា គេត្រូវតែលឺសេចក្ដីពិត ជ្រៅៗនៃភាពជាសិស្សមុនដំបូង មុនពេលគេទទួលជឿលើទ្រង់ពិតប្រាកដ ហើយបានសង្រ្គោះ!

«តែ»អ្នកខ្លះអាចថា «សេចក្ដីពិតជ្រៅៗនឹងបន្លាចពួកគេ» ពិតមែន! សេចក្ដីពិតជ្រៅៗនឹងបន្លាច ពួកគេភាគច្រើន! សិស្សរបស់ព្រះគ្រិស្ដជាច្រើននាក់បានចាកចេញពីទ្រង់។ ទ្រង់មិនបានអង្វរគេឲ្យនៅជា មួយទ្រង់នោះទេ។ ទ្រង់មានបន្ទូលទៅកាន់សិស្ស១២នាក់ថា «អ្នករាល់គ្នាចង់ថយទៅដែរឬ?»(យ៉ូហាន ៦:៦៧)។ មិនមែនទាំងអស់គ្នាដែលនឹងថយទៅ! អ្នកណាដែលនៅ ហើយរៀន គេនឹងក្លាយជាសិស្សដ៏រឹង មាំ ហើយជាទាហាននៃឈើឆ្កាង!

លោកបណ្ឌិត អ៊ីសាក វ៉ាត់ស៍បានប្រាប់ក្នុងបទចម្រៀងពីបុរាណមួយក្នុងសតវត្សទី១៨។ គាត់បាន ប្រាប់ថា

ខ្ញុំជាទាហាននៃឈើឆ្កាង ជាអ្នកដើរតាមកូនចៀម
តើខ្ញុំគួរភ័យ ឬខ្មាស់ដើម្បីនិយាយពីព្រះនាមទ្រង់ និងបុព្វហេតុទ្រង់ឬទេ?

បើខ្ញុំនឹងសោយរាជ្យ ខ្ញុំត្រូវច្បាំងជាពិត ព្រះអង្គអើយសូមជួយឲ្យខ្ញុំមានភាពក្លាហាន
ខ្ញុំនឹងទ្រាំទ្រចលាចល ទ្រាំទ្រការឈឺចាប់ ដោយគាំទ្រង់ដោយព្រះបន្ទូលទ្រង់
   («ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិង អ៊ីសាក វ៉ាត់ស៍ ១៦៧៤-១៧៤៨)។

យើងមិនអាចសង្ឃឹមថា មនុស្សថ្មីធ្វើជាមនុស្សខ្លាំងខ្លាក្នុងសមរភូមិពេញដោយឈាមសម្រាប់ព្រះ គ្រិស្ដភ្លាមៗបានឡើយ។ បើគេធ្វើ នោះវាសាមញ្ញជាង។ តែខ្ញុំមិនបានក្លាយជាគ្រីស្ទានតាមវិធីនោះទេ។ មុនដំបូងខ្ញុំត្រូវតែរៀនថា គ្រីស្ទានដែលផ្ទុកឈើឆ្កាងជាគ្រីស្ទានពិតប្រាកដ។ ខ្ញុំត្រូវឆ្លងកាត់ភាពជាបង្កើតសិស្សពិបាកៗខ្លះមុនពេលខ្ញុំទទួលជឿព្រះយេស៊ូវ មុនពេលខ្ញុំក្លាយជាទាហាននៃឈើឆ្កាង។ ហើយអ្នកក៏ដូចគ្នា!

ក្រុមជំនុំភាគច្រើនសព្វថ្ងៃនេះមិនអនុវត្ដតាមអ្វីដែលខ្ញុំទើបបង្រៀន! យ៉ាងណាក៏ដោយ វាគឺពិត! «ព្រះអង្គអើយ បើខ្ញុំនឹងសោរាជ្យ ខ្ញុំត្រូវតែច្បាំង សូមទ្រង់បង្កើនភាពក្លាហានរបស់ខ្ញុំ»។ នោះគឺជាអ្វីដែលបទ ចម្រៀងដ៏ល្បីបំផុតសរសេរនៅសតវត្សទី១៨។ នោះហើយជាបទដែលមនុស្សម៉ឺននាក់ឈរច្រៀងនៅក្រោម ព្រឹលមុនពេលលោកជោច វាយហ្វៀល ឬលោកយ៉ូហានវែ្លសេអធិប្បាយ! តែឥឡូវនេះអ្នកមិនលឺបទនោះនៅ ក្នុងកម្មវិធីថ្វាយបង្គំជាច្រើន! ខ្ញុំគិតថា នោះប្រហែលជាមូលហេតុដែលមានបទចម្រៀងតិចតួចណាស់អំពី «សង្រ្គាមរបស់គ្រីស្ទាន»ក្នុងសៀវភៅចម្រៀងដែលយើងប្រើសព្វថ្ងៃនេះ។ បទចម្រៀងដែលប្រាប់អំពីចម្បាំង របស់គ្រីស្ទាន និងភាពជាសិស្សរឹងមាំបាត់ប្រជាប្រិយភាពឆ្ងាយជាងសតវត្សទី១៨ នៅពេលលោកអ៊ីសាក វ៉ាត់ស៍បានសរសេរថា «ខ្ញុំជាទាហាននៃឈើឆ្កាង»។

នោះនាំយើងឲ្យទៅមើលសារនៃដំណឹងល្អ។ តើនៅពេលណាដែលព្រះយេស៊ូវចាប់ផ្ដើមអធិប្បាយ ដំណឹងល្អទៅកាន់សិស្សរបស់ទ្រង់? ១កូរិនថូស ១៥:៣ប្រាប់ពីសេចក្ដីពិតមូលដ្ឋាននៃដំណឹងល្អ៖

«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»(១កូរិនថូស ១៥:៣,៤)។

ព្រះយេស៊ូវចាប់ផ្ដើមផ្សាយដំណឹងល្អដល់សិស្សទ្រង់ប្រហែលរយៈពេល១ឆ្នាំ បន្ទាប់ពីពួកគេបានចាប់ផ្ដើមដើរតាមទ្រង់។ វាត្រូវបានកត់ត្រាទុកក្នុងម៉ាថាយ ១៦:២១,២២

«តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា ឱព្រះអង្គម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ»(ម៉ាថាយ ១៦:២១,២២)។

ពេត្រុសបានដើរតាមព្រះយេស៊ូវប្រហែល១ឆ្នាំ។ តែពេត្រុសបានបន្ទោសព្រះយេស៊ូវសម្រាប់ពាក្យ ដែលទ្រង់មានបន្ទូលថា ទ្រង់នឹង «ត្រូវគេធ្វើគុត ហើយនឹងមានព្រះជន្មរសឡើងវិញនៅថ្ងៃទី៣»(ម៉ាថាយ ១៦:២១)។ វាច្បាស់ណាស់ថា ពេត្រុសមិនទាន់យល់ពីដំណឹងល្អយ៉ាងហោចណាស់១ឆ្នាំបន្ទាប់ពីគាត់បាន ក្លាយជាសិស្សរបស់ព្រះយេស៊ូវ។

ក្រោយមកនៅឆ្នាំនោះព្រះយេស៊ូវបានប្រាប់ដំណឹងល្អម្ដងទៀតទៅកាន់សិស្សទ្រង់

«កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្តីព្រួយជាខ្លាំង»(ម៉ាថាយ ១៧:២២,២៣)។

សូមសំគាល់ថា ពួកគេបានឃើញព្រះយេស៊ូវបំបាំងរូបអង្គទ្រង់។ បន្ទាប់ពីគេបានឃើញទ្រង់បំបាំង រូបអង្គទ្រង់ ពួកសិស្សបានបរាជ័យក្នុងការបណ្ដេញអារក្សចេញពីក្មេងប្រុសម្នាក់។ នៅពេលគេបានសួរព្រះ យេស៊ូវពីមូលហេតុដែលគេមិនអាចដេញអារក្សបាន នោះទ្រង់ប្រាប់ថា «ដោយសារគេគ្មានសេចក្ដីជំនឿ» (ម៉ាថាយ ១៧:២០)។ បន្ទាប់មកព្រះយេស៊ូវប្រាប់ដំណឹងល្អម្ដងទៀតដល់ពួកគេ «គេនឹងធ្វើគុតទ្រង់ រួច នៅថ្ងៃទី៣ទ្រង់នឹងរស់ឡើងវិញ។ ហើយពួកគេបានព្រួយចិត្ដជាខ្លាំង»(ម៉ាថាយ ១៧:២៣ NKJV)។ ពួក សិស្សនៅតែមិនយល់ពីដំណឹងល្អ!

លើកទី៣ដែលព្រះយេស៊ូវប្រាប់ដំណឹងល្អដល់ពួកសិស្សទ្រង់ត្រូវបានឃើញក្នុងម៉ាថាយ ២០:១៧ -១៩។ អត្ថបទដូចគ្នាគឺលូកា ១៨:៣១-៣៤។

«ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក ចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣១-៣៤)។

ពួកសិស្សនៅតែមិនយល់ពីដំណឹងល្អបន្ទាប់ពីព្រះយេស៊ូវបានបង្រៀនពួកគេសម្រាប់រយៈ២ឆ្នាំ

«តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។

សូម្បីតែបន្ទាប់ពីគេបានលឺដំណឹងល្អច្រើនដងហើយក៏ដោយ ពួកសិស្សនៅតែមិនយល់ពីអ្វីដែលព្រះយេស៊ូវ កំពុងមានបន្ទូលប្រាប់ថា!

តែព្រះយេស៊ូវប្រាប់ពួកគេម្ដងទៀតថា «អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ»(ម៉ាថាយ ២៦:២)។

ឥឡូវនេះបន្ទាប់ពីគេបានលឺដំណឹងល្អម្ដងហើយម្ដងទៀត មានសិស្សម្នាក់ឈ្មោះយូដាសសម្រេច ចិត្ដក្បត់ព្រះយេស៊ូវយកទៅកាន់សម្ដេចសង្ឃ!(ម៉ាថាយ ២៦:១៤,១៥)។

មានម្ដងទៀតព្រះយេស៊ូវបានប្រាប់ដំណឹងល្អដល់ពួកគេ(ម៉ាថាយ ២៦:៣១,៣២)។ ពេត្រុសនិង សិស្សផ្សេងទៀតបានដេកលក់ក្នុងច្បារគេតសេម៉ាណី។ នៅពេលទាហានមកចាប់ព្រះយេស៊ូវ នោះពេត្រុស បានហូតដាវនិងព្យាយាមសំឡាប់ពួកទាហាន។ «ក្រោយមកពួកសិស្សទាំងអស់បានរត់ចោលព្រះយេស៊ូវ» (ម៉ាថាយ ២៦:៥៦)។

ចុងបញ្ចប់ឥឡូវយើងមករៀនពីការកើតជាថ្មី ការប្រែចិត្ដរបស់សិស្សទាំង១១នាក់។ យូដាសបាន ចងកសំឡាប់ខ្លួន ហើយមិនដែលកើតជាថ្មីឡើយ។ ពេលទ្រង់រស់ឡើងវិញ នោះទ្រង់បានជួបសិស្សផ្សេង ទៀត។ ទ្រង់បានបង្ហាញរបួសដល់ពួកគេ

«នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ» (លូកា ២៤:៤៥)។

ការកើតជាថ្មីចាប់ផ្ដើមនៅកន្លែងនេះ នៅពេលព្រះយេស៊ូវ «បានបើកបំភ្លឺស្មារតីគេ ឲ្យបានយល់ ក្នុងព្រះគម្ពីរ» ទាក់ទងនឹងដំណឹងល្អ(លូកា ២៤:៤៦)។

ឥឡូវនេះសូមបើកទៅយ៉ូហាន ២០:២១-២២។ នេះគឺជាការកើតជាថ្មីរបស់ពួកសិស្ស។ ព្រះយេ ស៊ូវបានយាងទៅឯគេ

« រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ»(យ៉ូហាន ២០:២១,២២)។

ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយចុងបញ្ចប់ពួកគេបានកើតជាថ្មី!

អ្នកអត្ថាធិប្បាយពន្យល់យល់ស្រមជាមួយរឿងនោះ។ ម្នាក់គួរតែអានលោកម៉ាថាយ ហែនរី ជាពិ សេសលោកយ៉ូហាន ឆោឡែស អេលីខោតនៅលូកា ២៤:៤៥។ លោកបណ្ឌិតជេ វើណោនម៉ាកជីបានប្រាប់ ថា «ខ្ញុំផ្ទាល់ជឿថា ភ្លាមៗដែលព្រះអម្ចាស់បានផ្លុំលើពួកគេ រួចមានបន្ទូលថា “ចូរទទួលព្រះវិញ្ញាណបរិសុទ្ធ ចុះ” បុរសទាំងនេះបានកើតជាថ្មី។ មុននេះពួកគេមិនទាន់មានព្រះវិញ្ញាណនៃព្រះសណ្ឌិតក្នុងគេឡើយ... ព្រះយេស៊ូវគ្រិស្ដបានជីវិតអស់កល្បជានិច្ចដល់បុរសទាំងនេះ»( J. Vernon McGee, Thru the Bible, សំគាល់យ៉ូហាន ២០:២២)។

លោកបណ្ឌិតថូម៉ាស ហេលក៏បានប្រាប់យ៉ាងច្បាស់ថា «ការប្រទានព្រះវិញ្ញាណបរិសុទ្ធគឺជាព្រឹត្ដិ ការណ៍សំខាន់បំផុតនៅក្នុងជីវិតរបស់ពួកសិស្ស។ ដោយសារតែពេលនោះគេបានកើតជាថ្មី...នេះគឺជាពេល ដែលពួកគេបានទទួលបានសេចក្ដីជំនឿពេញលេញពិតប្រាកដ។ នេះគឺជាពេលដែលគេបានទទួលជីវិតខាង វិញ្ញាណ...( (Thomas Hale, M.D., The Applied New Testament Commentary សំគាល់ពីយ៉ូហាន ២០:២២ ទំព័រ៤៤៨)។

ខ្ញុំបានបង្រៀនពីការកើតជាថ្មីនៃសិស្សរបស់ព្រះគ្រិស្ដសម្រាប់មូលហេតុពីរបី។

1. មុនដំបូង វាកែតម្រង់គំនិតនៃការកើតជាថ្មី ដែលបានធ្វើតាមដោយការបង្កើត សិស្ស។ ជាក់ស្ដែងណាស់ នោះគឺជាទ្រឹស្ដីដែលកាន់ខ្ជាប់ក្នុងក្រុមជំនុំយើង សព្វថ្ងៃនេះ។

2. វាប្រាប់ពីវិធីដែលព្រះគ្រិស្ដបង្កើតសិស្ស៖ មុនដំបូងអ្នកបង្រៀនពួកគេ ហើយ ក្រោយមកអ្នកប្រតិបត្ដិការពីការប្រែចិត្ដរបស់គេ។ នេះគឺផ្ទុយពីអ្វីដែលត្រូវបាន ប្រាប់ក្នុងសៀវភៅដោយពួកនាវិក សិល្បះបាត់បង់នៃការបង្កើតសិស្ស។ តាម គំនិតខ្ញុំ សៀវភៅនេះខុសឆ្គង។ ព្រះយេស៊ូវបានបង្រៀនពួកគេឲ្យធ្វើជាសិស្ស មុនពេលពួកគេបានកើតជាថ្មី។


ព្រះគ្រិស្ដបញ្ជាយើងឲ្យ «បង្កើតសិស្ស»នៅក្នុងមហាបេសកកម្ម(ម៉ាថាយ ២៨:១៩,២០)។

«ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។»(ម៉ាថាយ ២៨:១៩, ២០)។

គ្រូគង្វាលដ៏ជាអ្នកប្រាជ្ញរបស់ខ្ញុំឈ្មោះលោកបណ្ឌិត ធីម៉ូថេ លីនបានប្រសាសន៍ថា

«មានតែកិរិយាស័ព្ទ “បង្កើតសិស្ស”តែមួយគត់គឺជាពាក្យបញ្ជា។ ពាក្យមួយ ទៀត “ទៅ”មិនមែនជាពាក្យបញ្ជានោះទេ{នៅកន្លែងនេះ} តែមានតែពាក្យ “បង្កើតសិស្ស”។ វាគឺជាផ្ទៃរឿងនៃមហាបេសកកម្ម»(រឿងសំងាត់នៃការរីក ចំរើនរបស់ក្រុមជំនុំ ទំព័រ៥៧)។

ព្រះគ្រិស្ដបញ្ជាយើងឲ្យ «បង្កើតសិស្សនៅគ្រប់ទាំងអស់» W. A. Criswell ។ ការពិត គម្ពីរញ៉ូវអាមេរិកាំង ស្ដែងដាដបកប្រែថា «បង្កើតសិស្ស»។

ការនេះត្រូវបានធ្វើមុនដំបូងរយៈពេល៣រយឆ្នាំក្នុងថ្នាក់រៀន ដែលការបង្កើតសិស្សត្រូវបានបង្រៀន ដល់មនុស្សថ្មីមុនពេលគេបានធ្វើពិធីជ្រមុជទឹក។ លោកបណ្ឌិត ភីលីព ស្កោហ្វ ដ៏ជាប្រវត្ដិវិទូដែលជាគ្រីស្ទាន បានប្រាប់ថា «រយៈពេលនៃការណែនាំនេះត្រូវបានជួសជុលពេលខ្លះ២ឆ្នាំ ពេលខ្លះ៣ឆ្នាំ»។ លោកអីផូលថូសជាមេត្រួតត្រានៅទីក្រុងរ៉ូមចាប់ពីឆ្នាំ២១៧ ទៅ២៣៥ក្រោយគ្រិស្ដសករាជ។ គាត់ប្រាប់ថា «សូមឲ្យ {ពួកគេ}ចំនាយពេល៣ឆ្នាំក្នុងនាមជាអ្នកស្ដាប់ព្រះបន្ទូល»(The Apostolic Tradition of Hippolytus, part II)។

រយៈពេលនៃការបង្កើតសិស្សនេះកើតឡើងមុនពិធីជ្រមុជទឹក។ យ៉ាងហោចណាស់មានគំរូ២ដែល សាវកប៉ុលបង្រៀនដល់មនុស្សក្នុងក្រុមជំនុំដើមដំបូងក្នុងគម្ពីរកិច្ចការ។ លោកបាណាបាសបាននាំប៉ុលទៅឯ ទីក្រុងអាក់ទីយ៉ូន។

«កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ »(កិច្ចការ ១១:២៦)។

ប៉ុលបង្រៀនដូចគ្នានៅក្នុងទីក្រុងលីស្រ្ដា អ៊ីកូនាម និងនៅអាក់ទីយ៉ូនម្ដងទៀត

«ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។

លោកបណ្ឌិត ស្កោហ្វបានប្រសាសន៍ថា «ក្រុមជំនុំស្ថិតនៅកណ្ដាលលោកីយដែលមិនជឿព្រះ...វា ឃើញនូវភាពចាំបាច់នៃការរៀបចំ{មនុស្ស}សម្រាប់ពិធីជ្រមុជទឹកដោយគ្រូបង្រៀនពិសេសៗ... {ថ្នាក់នានា} ជាស្ពានចេញពីលោកីយទៅកាន់ក្រុមជំនុំ។ ដើម្បីដឹកនាំអ្នកទើបចាប់ផ្ដើលឆ្ពោះទៅកាន់ភាពពេញវ័យ។ {អ្នក រៀន}មិនត្រូវបានគោរពជាអ្នកមិនជឿ តែជាគ្រីស្ទានពាក់កណ្ដាល{ទាន់ជាសិស្ស}» (History of the Christian Church, volume 2, p. 256)។ លោកបណ្ឌិត ស្កោហ្វប្រាប់ថា វិធីនេះ «នៅតែនៅជារឿងក្ដី» ក្នុងកន្លែងជាបេសកជន»(ibid., p. 255)។

យើងនឹងយកកម្មវិធីថ្វាយបង្គំព្រះព្រឹករបស់យើងទៅជាថ្នាក់បង្កើតសិស្ស។ ខ្ញុំជឿថា ការបរាជ័យ នៃក្រុមជំនុំយើងដើម្បីថែរក្សាកូនៗរបស់យើង និងការបរាជ័យដើម្បីជួយក្មេងៗចេញពីលោកីយអាចប្ដូរសេច ក្ដីពិតដែលថា ក្រុមជំនុំមិនយល់ដឹងថា មនុស្សវ័យក្មេងជាអ្នកមិនជឿព្រះ យើងត្រូវតែធ្វើជាសិស្សមុនពេល គេនឹងកើតជាថ្មី ហើយរស់នៅជាគ្រីស្ទាន។ ពួកសៅថើនបាទីស្ទបានបាត់បង់សមាជិក២សែននាក់រាល់ឆ្នាំ ដ្បិតគេត្រឹមតែជា «គ្រីស្ទានពាក់កណ្ដាល» មិនដែលធ្វើជាសិស្ស! លោកអែស ដិខើសាន់បានប្រាប់ថា ចំនួននៃគ្រីស្ទានវ័យក្មេងៗនឹងធ្លាក់ចុះ «ពី៧ភាគរយនៃជនជាតិអាមេរិកាំងទៅដល់៤ភាគរយឬតិចជាងនោះ លុះត្រាតែការបង្កើតត្រូវបានបង្កើតឡើង»(The Great Evangelical Recession, p. 314)។

នោះជាគោលបំណងរបស់យើង! យើងចង់ជួយមនុស្សវ័យក្មេងឲ្យឈោង ចាប់មនុស្សដែលមានឥទ្ធិពលខ្ពស់បំផុតក្នុងព្រះគ្រិស្ដ។ យើងនៅទីនេះដើ ម្បីជួយមនុស្សវ័យក្មេងឲ្យមកក្នុងក្រុមជំនុំយើង ក្លាយជាសិស្សរបស់ទ្រង់ កើតជាថ្មី ហើយនាំអ្នកផ្សេងទៀតឲ្យមកក្នុងក្រុមជំនុំដើម្បីរៀនពីព្រះយេស៊ូវ ទទួលជឿទ្រង់ ហើយបានកើតជាថ្មី!

ក្មេងៗដែលព្រះរើសតាំងអើយ សូមត្រៀមសម្រាប់ទុក្ខលំបាកខ្លះនៅខាងមុខ។ អ្នកដែលមិនចាប់ អារម្មណ៍ពីទុក្ខលំបាក នោះគេនឹងមិនធ្វើជាសិស្សពិតប្រាកដបានឡើយ។ យើងសង្ឃឹមថា គេនឹងមិនជួប ប្រទះ តែយើងដឹងដោយសារបទពិសោធន៍។ កុំព្រួយចិត្ដឡើយពេលគេទៅ។ សូមចាំងថា ព្រះយេស៊ូវមាន បន្ទូលថា «ទ្រង់បានហៅមនុស្សជាច្រើន តែរើសបានតិចទេ»។ ត្រឹមតែមានសិស្សពិតប្រាកដដែលបានកើត ជាថ្មីប៉ុណ្ណោះដែលនឹងនៅជាប់!

សូមឲ្យយើងបន្ដទៅមុខជាមួយគ្នា ហើយបង្ហាញលោកីយថា ព្រះរបស់យើងនៅតែមានព្រះជន្មរស់ ហើយពេញដោយអំណាចព្រះចេស្ដា។ យើងធ្វើខុសពីមុន តែយើងបានកំរៃដោយសារកំហុស និងបទពិ សោធន៍យើង។ យើងយកបរាជ័យយើងទៅជាជោគជ័យវិញ។ យើងនឹងឃើញជោគជ័យធំៗថែមទៀតកាល យើងឈានទៅជំហានបន្ទាប់ក្នុងការបង្កើតក្រុមជំនុំរឹងមាំ ដែលបង្កើតសិស្សនៅក្នុងសម័យមួយដែលមនុស្ស បោះបង់ចោលព្រះដូចសព្វថ្ងៃនេះ។ សូមចាំថា យើងនឹងមិនដែលឈប់ មិនដែលដកថយ ហើយមិនដែល បោះបង់ចោលឡើយ។ យើងនឹងមិនឈប់ឡើយរហូតដល់ក្រុមជំនុំដ៏ល្អរបស់យើងក្លាយជាក្រុមជំនុំដ៏អស្ចារ្យ យើងជំរុញមនុស្សវ័យក្មេង ហើយបង្កើតគេឲ្យធ្វើជាទាហានដ៏ជាសិស្សដ៏ខ្លាំងដែលបានកើតជាថ្មី! សូមឈរ ហើយច្រៀងលេខ៦លើក្រដាសចម្រៀងអ្នក «ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិត អ៊ីសាក វ៉ាត់ស៍ (១៦៧៤-១៧៤៨)។

ខ្ញុំជាទាហាននៃឈើឆ្កាង ជាអ្នកដើរតាមកូនចៀម
តើខ្ញុំគួរភ័យ ឬខ្មាស់ដើម្បីនិយាយពីព្រះនាមទ្រង់ និងបុព្វហេតុទ្រង់ឬទេ?

ខ្ញុំត្រូវតែកាន់ខ្ជាប់គ្រប់យ៉ាងមិនដែលឈប់សោះឡើយ
ខណដែលអ្នកផ្សេងទៀតបានឈ្នះរង្វាន់ ហើយជិះទុកឆ្លងកាត់សមុទ្រឈាម

តើគ្មានសត្រូវឲ្យខ្ញុំជួបទេឬ? តើខ្ញុំមិនត្រូវបញ្ឃប់ទឹកជំនន់ឬទេ?
តើលោកីយដ៏អាក្រក់នេះជួយខ្ញុំឲ្យជួបព្រះគុណ និងឲ្យបន្ដសម្រាប់ព្រះឬទេ?

បើខ្ញុំនឹងសោយរាជ្យ ខ្ញុំត្រូវច្បាំងជាពិត ព្រះអង្គអើយសូមជួយឲ្យខ្ញុំមានភាពក្លាហាន
ខ្ញុំនឹងទ្រាំទ្រចលាចល ទ្រាំទ្រការឈឺចាប់ ដោយគាំទ្រង់ដោយព្រះបន្ទូលទ្រង់
(«ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិង អ៊ីសាក វ៉ាត់ស៍ ១៦៧៤-១៧៤៨)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិង អ៊ីសាក វ៉ាត់ស៍ ១៦៧៤-១៧៤៨)។