ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ខ្យល់ព្យុះនៃទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់!STORMING THE GATES OF HELL! ដោយលោកបណ្ឌិត |
អ្នកអត្ថាធិប្បាយពន្យល់ឈ្មោះលោកអោ ស៊ី អេហ៍ ឡែនស្គីបានពន្យល់ថា «ការជាប់ទាក់ទងគឺថា ទ្វារស្ថាន ឃុំព្រលឹងនឹងចាក់អ្នកបំរើរបស់វា{ពួកអារក្ស}ឲ្យមកវាយប្រហារក្រុមជំនុំរបស់ព្រះគ្រិស្ដ ប៉ុន្ដែពួកវាមិនអាច ឈ្នះក្រុមជំនុំបានឡើយ»(ឡែនស្គី សំគាល់ម៉ាថាយ ១៦:១៨ខ)។ ការពិតនេះសំដៅលើពួកជំនុំដ៏ពិត មិន មែនពួកជំនុំដែលបោះបង់ចោលព្រះនៅគ្រាចុងក្រោយនោះទេ។ ពួកជំនុំដែលបោះបង់ចោលព្រះត្រូវបាន វិញ្ញាណរបស់ពួកអារក្សយកឈ្នះរួចហើយ។ ព្រះគម្ពីរទាយថា «តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស»(១ធីម៉ូថេ ៤:១)។ សកម្មភាពរបស់សាតាំង និងបរិវារវានឹងនាំឲ្យមនុស្សជាច្រើនក្នុងក្រុមជំនុំខុសឆ្គង «លាកចាកចេញពី សេចក្ដីជំនឿ»ដែលដាំក្នុងព្រះបន្ទូលរបស់ព្រះគឺជាព្រះគ្រិស្ដ។ ការបង្កើតនៃក្រុមជំនុំខុសឆ្គងនៅគ្រាចុងក្រោយត្រូវបានរៀបរាប់ក្នុង២ធីម៉ូថេ ៣:១-៨ ដ្បិតសមា ជិកក្រុមជំនុំភាគច្រើនជា «ចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»(២ធីម៉ូថេ ៣:៤,៥)។ ដូចនេះយើងឃើញក្នុងព្រះគម្ពីរថា សព្វថ្ងៃនេះមានក្រុមជំនុំចំនួន២ ក្រុមជំនុំខុសឆ្គង និងក្រុមជំនុំដ៏ពិត។ ព្រះយេស៊ូវបានសន្យាចំពោះក្រុមជំនុំដ៏ពិតតែប៉ុណ្ណោះ «ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»(ម៉ាថាយ ១៦:១៨ខ)។ សព្វថ្ងៃនេះក្នុងប្រទេសអាមេរិក យើងត្រូវបានព័ន្ធជុំវិញដោយក្រុមជំនុំខុសឆ្គង។ ក្រុមជំនុំខុសឆ្គង គឺដូចជាក្រុមជំនុំនៅឡៅដីសេ ដែលគម្ពីរស្កោហ្វៀលប្រកាសថា «សភាពចុងក្រោយនៃការបោះបង់ចោល ព្រះ»។ នេះគឺជាការរៀបរាប់របស់ព្រះគ្រិស្ដចំពោះការបោះបង់ចោលព្រះដូចនៅឡៅដីសេ ដែលមានក្នុងក្រុមជំនុំជាច្រើនសព្វថ្ងៃនេះ៖ «ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»(វិវរណៈ ៣:១៧)។ «ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(វិវរណៈ ៣:១៦)។ ដោយសារការស្តាប់ការបង្រៀនរបស់អារក្ស (១ ធីម៉ូថេ ៤: ១) ហើយមានតែឬកពាខាងក្រៅនៃសាសនាគ្រីស្ទប៉ុណ្ណោះ (២ធីម៉ូថេ ៣: ៤, ៥) ក្រុមជំនុំផ្សាយដំណឹងល្អភាគច្រើននៅថ្ងៃចុងក្រោយនេះគឺជាអ្នកបោះបង់ចោលព្រះ។ ដូចលោកយ៉ូហានម៉ាខាថើរបាននិយាយយ៉ាងត្រឹមត្រូវថា សមាជិកពួកជំនុំទាំងនេះខ្វះការខ្នះខ្នែងហើយ«ជឿអ៊ុនៗ ជាអ្នកមានពុត ដែលប្រកាសថាស្គាល់ ព្រះគ្រីស្ទតែមិនមែនជារបស់ទ្រង់ទេ... គឺជាពួកអ្នកដែលបញ្ឆោតខ្លួនឯង»។ បើទោះបីជាលោកយ៉ូហានម៉ាខោថើរបង្រៀនខុសលើព្រះលោហិតរបស់ព្រះគ្រីស្ទក្ដី គាត់ពណ៌នាត្រឹមត្រូវថា «ពួកគ្រីស្ទានផ្សាយដំណឹងល្អភាគច្រើនជា «មនុស្សមានពុតដែលបញ្ជោតខ្លួនឯង»។ ជាក់ស្ដែងណាស់នោះគឺជាមូលហេតុដែលក្រុមជំនុំដែលផ្សាយដំណឹងល្អបាត់បង់មនុស្សវ័យក្មេង របស់គេ។ លោកយ៉ូណាថាន់ អេស ដីខើសាន់បាននិពន្ធសៀវរភៅមួយដែលមានចំណងជើងថា ការថយចុះ ដ៏ធំនៃការផ្សាយដំណឹងល្អ (Baker Books)។ គាត់បានប្រាប់ពីស្ថិតិដ៏ពិត។ សព្វថ្ងៃនេះត្រឹមតែមានក្មេងៗ ចំនួន៧ភាគរយតែប៉ុណ្ណោះដែលប្រកាសថា គេជាគ្រីស្ទាន។ តួលេខនៃក្មេងៗទាំងនោះនឹងធ្លាក់ចុះពី៧ភាគ រយទៅក្រោម «៤ភាគរយ ឬតិចជាង លុះត្រាតែពួកសិស្សថ្មីៗត្រូវបានបង្កើតឡើង»(ដិកខើសាន់ ទំព័រ១៤៤)។ ហេតុអ្វីតួលេខដ៏ធំដូចនោះធ្លាក់ចុះក្នុងក្រុមជំនុំសព្វថ្ងៃនេះ? មូលហេតុចំបងគឺថា គេឃើញសមា ជិកក្រុមជំនុំភាគច្រើន «ជាមនុស្សមានពុតដែលបញ្ជោតខ្លួនឯង» ដូចលោកម៉ាខាថើរបានប្រាប់។ គេឃើញ សមាជិកចាស់ៗទន់ខ្សោយ ហើយគ្មានអំណាចដើម្បីទប់ទល់នឹងលោកីយដ៏អាក្រក់ដែលនៅជុំគេ នោះជា មូលហេតុ! អ្នកសិក្សាព្រះគម្ពីរឈ្មោះលោក បណ្ឌិត ដាវីឌ អែហ្វ វែលស៍ដឹងពីវាផងដែរ។ នោះជាមូលហេតុ ដែលគាត់និពន្ធសៀវភៅដែលមានចំណងជើងថា គ្មានកន្លែងសម្រាប់សេចក្ដីពិត៖ ទោះបីជាមានអ្វីក៏ដោយ កើតឡើងចំពោះការសិក្សាព្រះគម្ពីរបែបផ្សាយដំណឹងល្អ? (Eerdmans, 1993)។ អ្នកសិក្សាព្រះ គម្ពីរដ៏ល្បីឈ្មោះលោកបណ្ឌិត ខាល អែហ្វ អែស៍ ហែនរីបានដឹងពីវាផងដែរ។ គាត់ប្រាប់ថា «ជំនាន់ទាំងស្រុងកំពុងកើនឡើងដោយមិនដឹងខ្លួនពីការប្រោសសំអាតជាថ្មី{ការកើតជាថ្មី}។ ភាពសាហាវកំពុងកូរធូលីដីនៃអរិយធម៌ជំនាន់ក្រោយ ហើយ បានដើរចេញក្នុងស្រមោលពីក្រុមជំនុំដែលពិការ»(Twilight of a Great Civilization, Crossway Books, pp. 15-17)។ «ក្រុមជំនុំដែលពិការ» នោះជាមូលហេតុដែលលោកខាល ហែរនីបានហៅក្រុមជំនុំដែលផ្សាយដំណឹងល្អថា «ក្រុមជំនុំដែលពិការ»។ ហើយគ្រូអធិប្បាយដ៏ល្បីឈ្មោះលោក ម៉ាទីន ឡុដជោនស៍ប្រាប់ពី «ការបោះបង់ ចោលព្រះដ៏អាក្រក់ដែលបានកើនឡើងក្នុងក្រុមជំនុំសម្រាប់រយៈពេលប៉ុន្មានរយឆ្នាំចុងក្រោយ» (Revival, Crossway Books, p. 57)។ ជាក់ស្ដែងណាស់យើងកំពុងបាត់បង់មនុស្សវ័យក្មេងរបស់យើងតាមក្រុមជំនុំនានា។ យើងកំពុងតែ បរាជ័យទាំងស្រុងដើម្បី «បង្កើតសិស្សថ្មី»។ លោកវែលស័ប្រាប់ថា «ក្រុមជំនុំបានបាត់បង់ការជឿស៊ប់»។ ក្រុមជំនុំបានទន់ខ្សោយ ខ្មាស់ ហើយអាត្មានិយម គេខ្លាចដើម្បីនិយាយចេញ ឬហៅការជឿស៊ប់ក្នុងភាពជា សិស្សរបស់ព្រះ។ កុំឆ្ងល់ឡើយ ហេតុអ្វីក្មេងៗមិនចាប់អារម្មណ៍! យើងមិននៅទីនេះដើម្បីធ្វើឱ្យអ្នកក្លាយទៅជាអ្នកផ្សាយដំណឹងល្អដែលទន់ខ្សោយនិងអាត្មានិយមទេ។ យើងនៅទីនេះដើម្បីហៅអ្នកឱ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលជឿស៊ប់! នោះហើយគឺជាគោលដៅរបស់យើងក្នុងនាមជាពួកជំនុំ។ គោលដៅរបស់យើងគឺដើម្បីជម្រុញយុវជនឱ្យឈានដល់សក្តានុពលខ្ពស់បំផុតរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ។ យើងនៅទីនេះដើម្បីជម្រុញឱ្យអ្នកក្លាយជាអ្នកឈ្នះមេដាយមាសសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងនគររបស់ទ្រង់! មនុស្សវ័យក្មេងដែលបានជ្រើសរើស សូមត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមរបស់គ្រីស្ទសាសនាប្រូតេស្តង់។ អស់អ្នកដែលមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមពួកកាល់វិនដ៏ខ្លាំងក្លានឹងដួលចុះ! សូមចាំថាព្រះយេស៊ូវមានបន្ទូលថា «មនុស្សជាច្រើនត្រូវបានហៅ ប៉ុន្តែមានមនុស្សតិចណាស់ត្រូវបានជ្រើសរើស» ។ នេះមិនមែនជាពេលវេលាដើម្បីកាត់បន្ថយដំណឹងល្អទេ។ កាលពីយប់មិញយើងបានទទួលទានអាហារពេលល្ងាចហើយបន្ទាប់មកបានមើលរឿង «ប៉ុលជាសាវកព្រះគ្រីស្ទ» នៅនៅក្រុមជំនុំ។ «ប៉ុលជាសាវកនៃព្រះគ្រីស្ទ»បានបង្ហាញនូវការសាកល្បងនិងការពិបាកក្នុងនាមជាគ្រីស្ទាននៅសតវត្សរ៍ទី១ បានជួបប្រទះដើម្បីក្លាយជាសិស្សដ៏ពិតរបស់ព្រះគ្រីស្ទ។ រសៀលនេះយើងនឹងចេញទៅក្រៅដើម្បីផ្សាយដំណឹងល្អដល់មនុស្សវ័យក្មេងផ្សេងទៀតដើម្បីក្លាយជាសិស្សរបស់ព្រះដែលជឿស៊ប់។ នេះគឺជាពេលវេលាដ៏អស្ចារ្យដែលយើងនឹងមាននៅក្នុងការស្តាប់បង្គាប់ព្រះគ្រីស្ទ។ ព្រះគ្រីស្ទមានបន្ទូលថា «ចូរចេញទៅតាមផ្លូវ កាច់ ជ្រុង ហើយបង្ខំពួកគេឱ្យចូលមក»។ ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងទាំងបង្ហូរឈាមដើម្បីសង្រ្គោះយើង។ ព្រះយេស៊ូវគ្រីស្ទបានរស់ឡើងទាំងរូបកាយ សាច់ឈាម និងឆ្អឹង ដើម្បីប្រទានជីវិតឲ្យយើង! ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទបានរស់ពីសុគតឡើងវិញ។ ខ្ញុំស្គាល់វាជារៀងរាល់ថ្ងៃ មិនគ្រាន់តែគ្រានៅដែលព្រះរស់ឡើងវិញប៉ុណ្ណោះទេ។ ខ្ញុំស្គាល់វានៅពេលយប់នៅពេលដែលខ្ញុំគេងលក់។ ខ្ញុំដឹងពីវានៅពេលព្រឹកហើយពេញមួយថ្ងៃ។ «ទ្រង់មិនគង់នៅទីនេះទេ ទ្រង់បានរស់ពីសុគតឡើងវិញ!» ខ្ញុំដឹងថា ព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញដោយព្រោះព្រះបន្ទូលនៃព្រះទ្រង់មានបន្ទូលដូច្នេះ! ទ្រង់មករកអ្នកនៅព្រឹកនេះតាមរយៈបបូរមាត់របស់បុរសចំណាស់នេះ។ ទ្រង់មករកអ្នក។ ទ្រង់មានបន្ទូលទៅកាន់អ្នកថា «ខ្ញុំរស់នៅអស់កល្បជានិច្ច»។ ហើយដោយសារតែព្រះគ្រីស្ទនៅរស់ខ្ញុំដឹងថា ទ្រង់អាចធ្វើអ្វីក៏បាន។ ដោយសារតែទ្រង់មានព្រះជន្មរស់ អ្នកអាចរស់នៅផងដែរ។ ដោយសារទ្រង់មានព្រះជន្មរស់ជារៀងរហូត នោះអ្នកអាចរស់នៅជារៀងរហូតដោយព្រះគុណរបស់ទ្រង់។ គ្មានទីបញ្ចប់សម្រាប់សិស្សពិតរបស់ព្រះគ្រីស្ទទេ។ សូមមកហើយទៅកាន់ជីវិតអស់កល្បជានិច្ចជាមួយព្រះយេស៊ូវនៅខាងមុខដ៏រុងរឿង។ ទ្រង់នឹងមិនបរាជ័យអ្នកឡើយ! សូមអញ្ជើញមក សូមជួយយើងឱ្យពួកជំនុំនេះក្លាយទៅជាទាហានដ៏ខ្លាំងក្លាសំរាប់ព្រះគ្រីស្ទនិងនគររបស់ទ្រង់។ លោករេវ យ៉ូហានខាហ្គិនមានអាយ២៤ឆ្នាំ។ គាត់ជាសិស្សរបស់ព្រះយេស៊ូវ។ គាត់ជាទាហាននៃ ឈើឆ្កាង។ គាត់គឺជាអ្នកឈ្នះមេដាយមាសក្នុងនគររបស់ព្រះគ្រិស្ដ។ ខ្ញុំបានអានសេចក្ដីអធិប្បាយដែលគាត់ បានអធិប្បាយនៅម៉ោង ៦:១៥ពេលយប់! វាគឺជាសេចក្ដីអធិប្បាយដ៏ដាស់តឿនចិត្ដបំផុតមួយដែលខ្ញុំបាន អាន។ សូមអញ្ជើញមក ហើយឲ្យលោកគ្រូយ៉ូហានដាស់តឿនអ្នកឲ្យមកជាមួយគាត់ ហើយធ្វើឲ្យក្រុមជំនុំ នេះជាពន្លឺសម្រាប់ព្រះ ថែមទាំងជាទាហានដែលច្បាំងនឹងបរិវាររបស់សាតាំង! ចូរក្រោកឡើងមនុស្សនៃព្រះ! បានធ្វើរឿងតិចតួច។ សូមក្រោកឈរ ហើយច្រៀងវា វាជាលេខ១លើក្រដាសចម្រៀងអ្នក។ ចូរក្រោកឡើងមនុស្សនៃព្រះ! បានធ្វើរឿងតិចតួច។ សូមអង្គុយចុះ បាទ យើងរស់នៅក្នុងគ្រាមួយដែលក្រុមជំនុំខ្សោយ ហើយបោះបង់ចោលព្រះដូចក្រុមជំនុំនៅឡៅ ដីសេ។ បាទ ច្បាស់ណាស់គេកំពុងបាត់បង់មនុស្សវ័យក្មេងរបស់គេ។ បាទ គេមិនអាចជម្រុញមនុស្សវ័យ ក្មេងផ្សេងទៀតឲ្យជាមួយច្បាំងជាមួយគេបានឡើយ។ បាទ គេទន់ខ្សោយ ហើយមិនចាប់អារម្មណ៍។ បាទ ខ្ញុំ ចាំពីរបៀបដែលគេ «ឈប់ចាប់អារម្មណ៍ពីខ្ញុំ»កាលខ្ញុំនៅក្មេងដូចអ្នក។ ខ្ញុំបះបោរនឹងពួកគេ ដោយការបះ បោរបរិសុទ្ធ ការបះបោរដូចលោកម៉ាទីន លូសើរ។ អ្នកផ្សេងទៀតបានភ្លេចពីការកែប្រែជំនឿ។ សូមឲ្យពួកគេ ដេកចុះ។ អ្នកមក ហើយជួយយើងឲ្យមានការកែប្រែជំនឿថ្មីក្នុងក្រុមជំនុំយើង! កែប្រែជំនឿឥឡូវ! កែប្រែ ជំនឿថ្ងៃស្អែក! ការកែប្រែជំនឿរហូត! តើយើងអាចមានក្រុមជំនុំដូចនៅក្រុងភីឡាដាភាលក្នុងពេលដែលក្រុមជំនុំនៅឡៅដីសេបោះបង់ ចោលព្រះ? ដើម្បីមានក្រុមជំនុំដូចនោះ ព្រះគ្រិស្ដមានបន្ទូលថា « អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ»(វិវរណៈ ៣:៨)។ តើយើងអាចមានក្រុមជំនុំមួយដែលពោរពេញដោយសិស្សដ៏រឹងមាំរបស់ព្រះគ្រីស្ទបានទេ? អ្នកអាចនិយាយថាវាជាមូលហេតុដែលបាត់បង់។ វាមិនអាចទៅរួចទេ។ ខ្ញុំចូលចិត្តអ្នកសរសេរអត្ថបទរឿងប្រធានផែត្រីក បូឆែណេនបាននិយាយថា «មូលហេតុដែលបាត់បង់គឺជាអ្នកដែលស័ក្ខសមដើម្បីប្រយុទ្ធ»។ សូមត្រលប់មកវិញហើយញ៉ាំអាហារពេលល្ងាចជាមួយយើងនៅម៉ោង៦:១៥នៅយប់នេះ។ សូមត្រលប់មកវិញនៅយប់នេះហើយឱ្យគ្រូគង្វាលចនខាហ្គិនជំរុញឱ្យអ្នកចូលរួមនៅក្នុងសមរភូមិ ពីព្រោះវាមិនមែនជាបុព្វហេតុមួយ ដែលបាត់បង់នោះទេ។ វាហាក់ដូចជាប៉ុន្តែជ័យជម្នះគឺជាក់លាក់។ ព្រះគ្រីស្ទមានបន្ទូលថា «ខ្ញុំតាំងពួកជំនុំនេះនៅលើថ្មដា ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះវាទេ» ។ ទ្វារនរកមិនបានឈ្នះទេ»។ ច្រកទ្វារឋាននរកគឺជាច្រកទ្វារនៃសេចក្ដីស្លាប់។ ច្រកទ្វារឋាននរកនឹងមិនបញ្ឈប់យើងទេព្រោះព្រះគ្រីស្ទជាព្រះអម្ចាស់របស់យើងទ្រង់បានរស់ពីសុគតឡើងវិញ! ដោយសារទ្រង់រស់នៅ «ច្រកទ្វារឋាននរក»នឹងមិនឈ្នះយើងឡើយ! អាម៉ែន។ សូមមកវិញនៅយប់នេះនៅម៉ោង ៦:១៥។ ច្រកទ្វារឋាននរកពុំអាចឈ្នះយើងបានទេ! ខ្ញុំបិទពាក្យដាស់តឿនទាំងនេះពីលោកបណ្ឌិត ហ្រ្វង់សីស អេ ស្កេអីហ្វើ។ គាត់ជាអ្នកសិស្សព្រះ គម្ពីរដ៏ល្បី ហើយជាគ្រូអធិប្បាយពិតប្រាកដនៅសម័យយើង។ គាត់ប្រាប់ថា «ក្រុមជំនុំបែបផ្សាយដំណឹងល្អ មានភាពដូចលោកីយ ហើយមិនស្មោះត្រង់នឹងព្រះគ្រិស្ដដ៏មានព្រះជន្មរស់ ខ្ញុំសូមដាស់តឿនអ្នក។ ខ្ញុំអង្វរ ឲ្យគ្រីស្ទានជឿស៊ប់ ជាពិសេសគ្រីស្ទានក្មេងៗ សូមឈរដោយប្រឈមមុខនឹងសេចក្ដីស្រឡាញ់ទាស់នឹងការ ខុសឆ្គង និងការបំផ្លាញក្នុងក្រុមជំនុំ វប្បធម៌ និងរដ្ឋរបស់យើង»(The Great Evangelical Disaster, pp. 38, 151)។ សូមឈរ ហើយច្រៀងលេខ២ វាជាបទរបស់លោកម៉ាទីន លូសើរនៃការកែប្រែជំនឿ! សូមច្រៀង ឲ្យខ្លាំងតាមដែលអ្នកអាច! ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ ជាទីបាំងការពាររក្សាខ្លួន លោកគ្រូគង្វាល យ៉ូហាន សូមដឹកនាំយើងអធិស្ឋាន ហើយអរគុណសម្រាប់ម្ហូបអាហារ។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |