ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចូរឲ្យពាក្យទំនាយក្នុងព្រះគម្ពីរជួយជម្រុញអ្នក!LET BIBLE PROPHECY MOTIVATE YOU! ដោយលោកបណ្ឌិត «ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»
|
នៅក្នុងខគម្ពីរនេះ សាវកប៉ុលពិពណ៌នាប្រាប់យើងពី «គ្រាលើកឡើង»។ រួចមកគាត់ប្រាប់អត្ថបទរបស់យើង «ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»(១ថែស្សាឡូនីច ៤:១៨)។ ពាក្យ «កំសាន្ដចិត្ដ»តាមភាសាក្រេកគឺជាពាក្យ «ផ៉ារ៉ាខាឡេអូ» parakalěō)។ វាមានន័យថា «កំសាន្ដចិត្ដ» និង «លើកទឹកចិត្ដ»(NIV)។ ឥឡូវនេះអត្ថបទទាំងមូលមកពីខ១៣ទៅដល់ខ១៧។ អត្ថបទនេះប្រាប់ពី «គ្រាលើកឡើង»របស់ គ្រីស្ទាននៅគ្រាចុងក្រោយ។ គ្រីស្ទានក្នុងទីក្រុងថែស្សាឡូនីចរងការបៀតបៀនពីពួកមិនជឿព្រះជនជាតិរ៉ូម និងពួកសាសន៍យូដាដែលមិនជឿព្រះ។ អ្នកខ្លះបានស្លាប់ គេបានស្លាប់ក្នុងនាមជាទុក្ខរបុគ្គល! បងប្អូននៅ ថែស្សាឡូនីចកំពុងជួបញ្ហានេះ។ ដូច្នេះប៉ុលប្រាប់គេអំពី «គ្រាលើកឡើង»ដើម្បីលើកទឹកចិត្ដគេ។ លោក បណ្ឌិត ថូម៉ាស់ ហេលពន្យល់ពី «គ្រាលើកឡើង»នេះ៖ «អ្នកណាដែលនៅរស់នឹងត្រូវលើកឡើងទៅស្ថានសួគពេលទ្រង់យាងមកវិញ នៅពេលនោះអ្នកណាដែលនៅរស់នឹងជួបជាមួយអ្នកណាដែលបានស្លាប់... ដូច្នេះចូរកំសាន្ដចិត្ដគ្នាទៅវិញទៅមកដោយពាក្យទាំងនោះ»(The Applied New Testament Commentary; សំគាល់ពី១ថែស្សាឡូនីច ៤:១៧,១៨)។ ខ្ញុំនឹងអធិប្បាយពីអត្ថបទនេះ ហើយប្រាប់អ្នកអំពី «គ្រាលើកឡើង»ដោយលំអិតនៅពេលផ្សេង។ គោលបំណងខ្ញុំយប់នេះគឺដើម្បីបង្ហាញអ្នកថា មូលហេតុដ៏ធំមួយចំពោះពាក្យទំនាយក្នុងព្រះគម្ពីរគឺដើម្បី កំសាន្ដចិត្ដ ហើយលើកទឹកចិត្ដយើង៖ «ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»(១ថែស្សាឡូនីច ៤:១៨)។ ១. ទីមួយ ទីសំគាល់នៃការយាងមករបស់ព្រះគ្រិស្ដជួយលើកទឹកចិត្ដយើង។ ពេលខ្ញុំនៅក្មេង លោកីយបានចលាចល។ វានៅឆ្នាំ១៩៦០។ មានការបំផ្លាញដ៏ធំដោយគ្រាប់បរ មាណូគួរឲ្យភ័យខ្លាច។ ភ្លាមៗសហភាពសូវៀតអាចទំលាក់គ្រាប់បែកលើទីក្រុងរបស់យើង។ សង្រ្គាមវៀត ណាមពេញដោយកំហឹងជាខ្លាំង។ ខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវចាប់ធ្វើជាទាហាន ហើយត្រូវបញ្ជូនឲ្យស្លាបប់នៅក្នុង ព្រៃស្ដុកនៅទីនោះ។ សង្រ្គាមមិនចេះចប់ ហើយគ្មានន័យសោះ។ ខ្ញុំចង់បង្ហើយសញ្ញាបត្ររបស់ខ្ញុំនៅមហា វិទ្យាល័យ។ ក្នុងពេលតែមួយ មានចលាចលកើតឡើង។ អ្នកបង្កើតចលាចលបានដុតទីក្រុងឆីកខាហ្គូភាគ ច្រើន នៅអំឡុងមានសន្និតបាតនៃលទ្ធិប្រជាធិបតេយ្យ។ លោកជោន ខែនណេដីត្រូវបានគេសំឡាប់។ ដូច្នេះ លោកប៉ោប៊ី ខែនណេដី លោកបណ្ឌិត ម៉ាទីន លូសើរ ខីង ម៉ាលខោល អិស និងជោច វោឡេសត្រូវ បានពិការដោយសារការប៉ន់ប៉ងចង់សំឡាប់។ ពេលវប្បធម៌នៃការប្រើថ្នាំញៀនកើនឡើង លោកវ៉ូដស្ដោក និងក្រុមប៉ីថោល និងសាសនានៅប្រទេសលោកខាងលិច និងការវាយប្រហារដ៏ខ្លាំងដោយអារក្ស និង សាតាំង។ ដូចពួកក្មេងស្ទាវនិយាយថា «វាធ្វើឲ្យខ្ញុំបែកគំនិត»។ វាជាគ្រាដែលចលាចល និងភ័យខ្លាចដ៏ លើសលប់។ នៅក្នុងពេលដ៏ព្រៃផ្សៃនេះ គំនិតនិងចិត្ដខ្ញុំត្រូវបានឈរមាំដោយសារ «ទីសំគាល់»នៃការយាងមក របស់ព្រះគ្រិស្ដ ងងឹតសូនឈឹង អំពើបាបច្បាំងនឹងយើង សូមក្រោកឡើង ហើយច្រៀងកន្លែងបន្ទរជាមួយខ្ញុំ! ទ្រង់យាងមកម្ដងទៀត ទ្រង់យាងមកម្ដងទៀត សូមអង្គុយចុះ។ នេះជា «ទីសំគាល់»ខ្លះដែលជួយលើកទឹកចិត្ដខ្ញុំ! ក. រដ្ឋនៃប្រទេសអ៊ីស្រាអែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ដោយសាសន៍យូដាពាស ពេញពិភពលោក គេកំពុងត្រលប់ទៅរកព្រះរបស់គេដែលប្រទានទឹកដីនោះដល់គេ។ ព្រះយេស៊ូវប្រាប់ថា «គេនឹងដួលនៅក្រោមមុខដាវ ហើយនិងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច»(លូកា ២១:២៤)។ « ម្នាលរាស្ត្រអញអើយ អញនឹង...ធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ»(អេសេគាល ៣៧:១២)។ «ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល»(អេសេគាល ៣៨:៨)។ ប្រធានាបតីត្រាំបានប្រកាសទីក្រុងយេរ៉ូសាឡិមជារាជធានីនៃប្រទេសអ៊ីស្រាអែលប៉ុន្មានថ្ងៃមុន។ ការត្រលប់ មកវិញរបស់សាសន៍យូដាទៅកាន់ប្រទេសអ៊ីសាអែលគឺជាសំគាល់ដ៏ធំដែលយើងកំពុងឆ្ពោះទៅរកគ្រាដែល ព្រះគ្រិស្ដយាងមកជាលើកទី២! ហាលេលូយ៉ា! ព្រះគ្រិស្ដនឹងយាងមកវិញនៅឆាប់ៗ! ទ្រង់យាងមកម្ដងទៀត ទ្រង់យាងមកម្ដងទៀត ខ. «ទីសំគាល់»នៃការបៀតបៀនកើនឡើងចំពោះគ្រីស្ទាន និងសាសន៍យូដា។ «គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»(ម៉ាថាយ ២៤:៩)។ គោលបំណងរបស់ពួក អ៊ីស្លាមគឺដើម្បីបំផ្លាញប្រទេសអ៊ីស្រាអែល និងសំឡាប់សាសន៍យូដា។ ក្នុងប្រទេសអាមេរិក ពួកACLU កំពុងធ្វើយ៉ាងណាក៏ដោយដើម្បីបំបាត់ក្រុមជំនុំ ហើយធ្វើឲ្យសាសនាគ្រិស្ដខ្សោយទៅៗ។ មាន «ការជំនួស» ដ៏មានប្រជាប្រិយភាពកំពុងកើនឡើងនៃការរៀនពីព្រះគម្ពីរដែលប្រាប់ថា គ្រប់សេចក្ដីសន្យាទាំងអស់ក្នុង ព្រះគម្ពីរសម្រាប់ពួកគ្រិស្ទាន តែគ្រប់ទាំងបណ្ដាសាទាំងអស់គឺសម្រាប់សាសន៍យូដា! ដូចនេះ ក្រុមជំនុំ ដែលកែប្រែចិត្ដជាច្រើនកំពុងឱបជាប់នូវលទ្ធិប្រឆាំងនឹងសាសន៍យូដា។ សូមព្រះជួយយើង! ពាក្យទំនាយនេះលើកទឹកចិត្ដយើង ដោយសារតែវាកំពុងបំពេញសម្រេចនៅមុខភ្នែកយើង! ព្រះ គ្រប់គ្រងទាំងអស់! «ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ»(១ថែស្សាឡូនីច ៤:១៨)។ សូមច្រៀងវា! ទ្រង់យាងមកម្ដងទៀត ទ្រង់យាងមកម្ដងទៀត សូមអង្គុយចុះ។ គ. ការកើនឡើងនៃការបោះបង់ចោលព្រះនៅគ្រាចុងក្រោយបង្អស់។ «ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន {ការបោះបង់ចោលព្រះ}»(២ថែស្សាឡូនីច ២:៣)។ «ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤: ១១,១២)។ នេះសំដៅក្រុមជំនុំដែលរសាយអស់ទៅនៅគ្រាចុងក្រោយបង្អស់។ នៅគ្រាដែលមនុស្សបោះ បង់ចោលព្រះគឺមានអារក្សតាំងពីដើមមក «តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក»(១ធីម៉ូថេ ៤:១,២)។ គ្រាដែលមនុស្សបោះបង់ចោលព្រះកើតចេញពីពួកជំនួយនៃព្រះគ្រិស្ដមិនប្រែចិត្ដដែលបដិសេធនឹងព្រះគម្ពីរ។ «ការរៀនព្រះគម្ពីរថ្មី» និង «សីលធម៌ថ្មី»ជាផលិតផលនៃការបោះបង់ ចោលព្រះ ដែលបានបំផ្លាញក្រុមជំនុំ ហើយបានបំពេញក្រុមជំនុំគេដោយមនុស្សបាត់បង់។ វាបានចាប់ផ្ដើម ជាមួយព័ន្ធកិច្ចជាមួយលោកឆោឡែស ជី ហ្វីនណេ ហើយបានកើនឡើងរហូតដល់គ្រប់ក្រុមជំនុំសំខាន់ ស្ទើរតែទាំងអស់សព្វថ្ងៃនេះ ហើយជះឥទ្ធិលដល់ក្រុមជំនុំដែលរក្សាគោលជំនឿផងដែរ។ នៅចុងក្រោយ «ការបោះបង់ចោលព្រះ»បង្កើតចេញជា «ស្រ្ដីពេស្យាដ៏ខ្លាំង»វិវរណៈជំពូក១៧ «ដែលជាសាសនាគ្រិស្ដ ដែលបោះបង់ចោលព្រះក្នុងការដឹកនាំរបស់លោកប៉ាប»(Scofield)។ និន្នាការថ្មីៗបង្ហាញថា មានក្មេងជំទង់ប្រហែល៤%ប៉ុណ្ណោះដែលផ្សាយដំណឹងល្អមកដល់ពេល គេពេញវ័យ នោះមានន័យថា សព្វថ្ងៃនេះអ្នកផ្សាយដំណឹងល្អ៣៤%នឹងធ្លាក់ចុះទៅដល់៤%នៅប៉ុន្មានឆ្នាំ ខាងមុខ។ «យើងកំពុងឆ្ពោះទៅកាន់មហន្ដរាយខាងវិញ្ញាណ»(Dr. Jack W. Hayford, August 16, 2006)។ សូមមើល «ដំណើរថយក្រោយនៃការផ្សាយដំណឹងល្អដ៏ធំ»ដោយលោកជ៉ោន អេស ដីខើសាន់។ «កត្ដា៦យ៉ាងនឹងកំទេចក្រុមជំនុំជនជាតិអាមេរិក»។ នោះគឺជាចំណងជើងនៃសៀវភៅរបស់ដីខើសាន់។ សព្វថ្ងៃនេះក្មេង៨៨%បានធំឡើងក្នុងគ្រួសារគ្រីស្ទាន ហើយមិនបន្ដធ្វើជាគ្រីស្ទានបន្ទាប់ពីរៀនចប់វិទ្យា ល័យ។ នៅឆាប់ៗ ប្រទេសជាតិយើងនឹងត្រូវគ្រប់គ្រងដោយពួកគេ ហើយវានឹងជាប្រទេសមួយដែលមិនជឿ ព្រះទាំងស្រុង។ ២. ទីពីរ ការអនុវត្ដន៍។ អ្នកផ្សាយដំណឹងល្អតិចតួចណាស់និយាយអំពីស្ថានភាពដ៏អាក្រក់ដែលកុហកនៅមុខយើង។ តែ គេមិនដឹងពីអ្វីដើម្បីធ្វើអំពីវា។ ខ្ញុំដឹងច្បាស់ថា គ្មានការអនុវត្ដមួយសោះដែលនឹងសម្រេច។ អរិយធម៌របស់ យើងនឹងធ្លាក់ចុះ។ មនុស្សវ័យក្មេងរបស់យើងនឹងក្លាយជាសាហាវ។ វាគួររន្ធត់ដែលមិនអាចគិតដល់នៅរង់ ចាំយើង។ យើងត្រូវតែរៀបចំជីវិតយើងឲ្យរស់នៅក្នុងក្រុមគ្រីស្ទានដ៏តូច ដែលត្រូវគេវាយប្រហារគ្រប់ផ្នែក ដោយពួកមិនជឿព្រះដែលឬកថោក ដូចជាពួកមិនជឿព្រះនៅទីក្រុងរ៉ូមវាយប្រហារគ្រីស្ទានដើមដំបូងយ៉ាង សាហាវ។ សូមបើកទៅ១ថែស្សាឡូនីចជំពូក១ ខ៥។ «ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា...»(២ថែស្សាឡូនីច ១:៥)។ ពេលវេលាខ្លីណាស់។ អ្នកមិនត្រូវល្ងង់ ហើយ «លេងសើច»ចំពោះគ្រីស្ទានសាសនាឡើយ។ មនុស្សវ័យ ក្មេងអើយកុំគ្រាន់តែទទួលពាក្យចេញពីការរៀនព្រះគម្ពីរ។ សូមស្វែងរកការប្រែចិត្ដពិតប្រាកដ។ សូមស្វែង រកជីវិតជាគ្រីស្ទានពិតប្រាកដ! ឥឡូវសូមមើលខ៩ «ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ»(២ថែស្សាឡូនីច ១:៩)។ សូមបែរចេញពីរូបព្រះក្នុងជីវិតអ្នកទៅឯព្រះវិញ។ សូមបំរើព្រះដ៏រស់ដោយប្រើកម្លាំងរបស់អ្នកទាំងអស់។ ពេលវេលាគឺខ្លី អាទទឹងនឹងព្រះគ្រិស្ដនឹងមក។ វាអាចនាំឲ្យអ្នកថ្វាយខ្លួនដើម្បីធ្វើជាគ្រីស្ទាន! សូម បែរចេញពីរូបព្រះឥឡូវ! សូមបំរើព្រះដ៏រស់! សូមមើលខ១០។ «ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្តីខ្ញាល់ទៅមុខ»(២ថែស្សាឡូនីច ១:១០)។ សូមរង់ចាំព្រះរាជបុត្រានៃព្រះយាងចុះពីស្ថានសួគ៌មក (ព្រះយេស៊ូវ)ដែលរំដោះយើងពីសេចក្ដីក្រោធរបស់ ព្រះដែលនឹងមក។ សូមអាន «ការទទួលទារុណកម្មសម្រាប់ព្រះគ្រិស្ដ»ដោយលោកគ្រូគង្វាលវើមប្រែដ។ សូមរស់នៅដែលចង់រងទុក្ខសំរាប់ព្រះគ្រិស្ដ។ សូមចេញពីលោកីយដ៏បាត់បង់នេះ។ បាទ សូមបបួលមិត្ដភ័ក្ដ បាត់បង់របស់អ្នកមកក្រុមជំនុំ។ តែបើគេមិនមក សូមទំលាក់គេដូចជាទំលាក់ថ្មក្ដៅ។ មិត្ដភក្ដិអើយសូមឲ្យ កូនដែលបានសង្រ្គោះរបស់អ្នកមកក្រុមជំនុំយើង។ សូមជួបជុំគ្នាដើម្បីអធិស្ឋាន។ សូមយកឈ្មោះគេនៅ ពេលអ្នកទៅផ្សាយដំណឹងល្អ។ សូមរស់នៅសម្រាប់ព្រះគ្រិស្ដ! សូមរស់នៅសម្រាប់ព្រះគ្រិស្ដ! សូមរស់នៅ សម្រាប់ក្រុមជំនុំនេះ! ពេលវេលាខ្លីណាស់។ ការជំនុំជំរះនឹងមកដល់! «សូមត្រៀមខ្លួនដើម្បីជួបព្រះ»។ សូម ធ្វើវាឥឡូវនេះ មុនពេលវាយឺតពេល! លោកឆោឡែស ស្ដានបានប្រាប់ត្រឹមត្រូវ ជីវិតមានតែមួយគត់ សូមថ្វាយខ្លួនដល់ព្រះគ្រិស្ដ កុំឲ្យអ្វីណាមួយទាញអ្នកឡើយ។ ព្រះយេស៊ូវស្រឡាញ់អ្នក! ព្រះយេស៊ូវ ស្រឡាញ់អ្នក! ព្រះយេស៊ូវស្រឡាញ់អ្នក! សូមបើកចម្រៀងលេខ៥លើក្រដាសចម្រៀងអ្នក។ សូមក្រោកឡើងហើយច្រៀង! សូមច្រៀងវា! ព្រះនាមព្រះយេស៊ូវលឺពិរោះអស្ចារ្យណាស់នៅក្នុងត្រចៀករបស់អ្នកជឿម្នាក់!
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ចូរឲ្យពាក្យទំនាយក្នុងព្រះគម្ពីរជួយជម្រុញអ្នក! LET BIBLE PROPHECY MOTIVATE YOU! ដោយលោកបណ្ឌិត «ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ» ១. ទីមួយ ទីសំគាល់នៃការយាងមករបស់ព្រះគ្រិស្ដជួយលើកទឹកចិត្ដយើង។ ២. ទីពីរ ការអនុវត្ដន៍ ១ថែស្សាឡូនីច ១:៥, ៩, ១០។ |