ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ត្រូវគេចំអកមើលងាយ ប៉ុន្ដែគួរឲ្យស្រឡាញ់ពេញទី!DESPISED BUT LOVELY!
សេចក្ដីអធិប្បាយមួយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ «ទ្រង់គួរស្រឡាញ់ពេញទី»(បទចម្រៀងសាឡាម៉ូន ៥:១៦)។ |
ខ្ញុំមិនដែលអធិប្បាយពីគម្ពីរបទចម្រៀងសាឡូម៉ូននោះទេ។ ពេលខ្ញុំអានសេចក្ដីអធិប្បាយរបស់ លោកស្ពឺជិន នោះខ្ញុំឃើញថា គ្រូអធិប្បាយដ៏ពូកែបំផុតនេះបានអធិប្បាយមេរៀនចំនួន៦៣ពីគម្ពីរបទចំរៀង សាឡូម៉ូននៅពេលគាត់បម្រើព្រះក្នុងទីក្រុងឡុង។ ដូចនេះខ្ញុំអធិប្បាយពីអត្ថបទនេះថ្ងៃនេះ។ «ទ្រង់គួរស្រឡាញ់ពេញទី» លោកបណ្ឌិត ម៉ាកជីបានប្រសាសន៍ថា «ពួកសាសន៍យូដាបានហៅបទចម្រៀងសាឡូម៉ូនជាបរិសុទ្ធនៃបទគម្ពីរ។ ហេតុដូច្នេះហើយ មិនមែនគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យចូលក្នុងវាំងនន។ នេះគឺជាកន្លែងដែលអ្នកកំពុងរស់នៅក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត ... ប្រសិនបើព្រះអម្ចាស់យេស៊ូវមានន័យយ៉ាងធំចំពោះអ្នកហើយអ្នកស្រឡាញ់ទ្រង់ នោះកណ្ឌដ៏តូចនេះនឹងមានន័យយ៉ាងធំចំពោះអ្នក។ បទចម្រៀងសាឡូម៉ូនគឺចេះនិយាយហើយមានប្រយោជន៍។ កន្លែងនេះ ព្រះកំពុងតែនិយាយទៅកាន់រាស្ដ្ររបស់ទ្រង់ដោយបទចំរៀងដែលបានបង្កើតរឿងមួយ។ យើងត្រូវយកស្បែកជើងខាងវិញ្ញាណរបស់យើងចេញពីជើងរបស់យើងនៅពេលដែលយើងចូលដល់សៀវភៅនេះ។ យើងនៅលើដីបរិសុទ្ធ។ បទចម្រៀងសាឡូម៉ូនគឺប្រៀបដូចជាផ្កាដែលផុយស្រួយដែលតម្រូវឱ្យមានការប្រុងប្រយ័ត្ន។ មានអត្ថន័យខុសគ្នានិងសំខាន់បួនដែលរកឃើញនៅក្នុងកណ្ឌនេះ(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1982, volume III, p. 143)។ មុនដំបូងបទចម្រៀងសាឡូម៉ូនជារូបភាពនៃសេចក្ដីស្រឡាញ់រវាងប្ដីនិងប្រពន្ធ។ ទីពីរវាគឺជារូបភាពនៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់អ៊ីស្រាអែល។ គ្រូសាសន៍យូដាបុរាណបានផ្តល់ការបកស្រាយពីរនេះ។ ប៉ុន្តែមានការអនុវត្ដពីរទៀតសម្រាប់ពួកគ្រីស្ទាន។ ទីបីវាគឺជារូបភាពនៃសេចក្ដីស្រឡាញ់រវាងព្រះគ្រីស្ទនិងពួកជំនុំរបស់ទ្រង់។ ទីបួនវាបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះគ្រីស្ទបរិស័ទម្នាក់ហើយការរួមរួបខាងព្រលឹងជាមួយនឹងព្រះគ្រីស្ទ។ ពួកបរិសុទ្ធល្បីៗជាច្រើនរបស់ព្រះបានជួបប្រទះរឿងនេះ។ បទចម្រៀងសាឡូម៉ូនគឺជាកណ្ឌដែលពេញនិយមបំផុតរបស់រ៉ូប៊ឺតមឺរម៉ាក់ខេយីន ដែលជាគ្រូគង្វាលនៅប្រទេសស្កុតលែនដែលបានឃើញរលកនៃការរស់ឡើងវិញក្នុងអំឡុងពេលព័ន្ធកិច្ចរបស់គាត់។ វាត្រូវបានគេនិយាយអំពីម៉ាកឆេណីថា«គាត់បានអធិប្បាយពីអ្វីដែលនៅអស់កល្បជានិច្ចដោយអស់ពីចិត្ដ» «បើទោះបីជាគាត់មានអាយុទើបតែ២៩ឆ្នាំនៅពេលដែលគាត់បានស្លាប់។ បទចម្រៀងសាឡូម៉ូនជាកណ្ឌដែលគាត់ចូលចិត្ដជាងគេក្នុងព្រះគម្ពីរ។ នៅពេលដែលលោករ៉ោប៊ឺត ម៉ាកឆេនីបានអធិប្បាយពីបទចម្រៀងសាឡូម៉ូន បុរសរឹងមាំបានយំទាំងលុតជង្គង់ ដោយមនុស្សមានបាបចិត្ដរឹងបានឱនក្បាលចំពោះព្រះគ្រីស្ទ។ វាក៏ជាកណ្ឌព្រះគម្ពីរដ៏ពេញនិយមរបស់គ្រូអធិប្បាយជនជាតិស្កុតលែន ឈ្មោះ សាំយ៉ូអែលរ៉ូធើហ្វឺតដ៏ល្បីល្បាញ (១៦០០-១៦៦១) ឌីអេលមូឌី (១៨៣៧-១៨៩៩) និងហារីអ៊ីរ៉ីនឌី(1876-1951) ហើយដូចដែលខ្ញុំបាននិយាយថា លោកស្ពឺជិនបានអធិប្បាយមេរៀនចំនួន៦៣ពីបទចម្រៀងសាឡូម៉ូន ។ ការរស់ឡើងវិញបានកើតមានឡើងនៅកោះឡេវីស នៅពេលដែលលោកដ៉ាន់ខិន ខាំប៉ែល បានអធិប្បាយពីបទចម្រៀងសាឡូម៉ូន។ ឥឡូវយើងមករៀនអត្ថបទគម្ពីរ។ កូនក្រមុំហៅប្ដីរបស់នាងថា «គាត់គួរស្រឡាញ់ពេញទី»។ ដូច នេះ គ្រីស្ទានដ៏ពិតក៏និយាយពីព្រះយេស៊ូវផងដែរថា «ទ្រង់គួរស្រឡាញ់ពេញទី»។ កាលខ្ញុំបានគិតដើម្បី អធិប្បាយពីខគម្ពីរនេះ ដូចលោកស្ពឺជិនបានធ្វើ «វាខ្ពស់ ខ្ញុំមិនអាចទទួលបានឡើយ»។ ជួនកាលអត្ថបទ ជ្រៅៗដូចនេះខ្ពស់ជាងគំនិតខ្ញុំ។ តែបើខ្ញុំមិនអាចពន្យល់ពីអត្ថន័យ នោះយ៉ាងហោចណាស់ខ្ញុំនឹងព្យាយាម ពន្យល់ចំនុចខ្លះនៅព្រឹកនេះ។ វាល្អជាងដើម្បីមើលទៅកាន់ព្រះយេស៊ូវជាជាងមើលឃើញសិរីល្អទាំងអស់នៅលោកីយនេះ ដ្បិតទ្រង់តែមួយគត់ «គួរស្រឡាញ់ពេញទី»។ សូមឲ្យខ្ញុំពន្យល់ពីគំនិតផ្ទុយគ្នា២អំពីព្រះយេ ស៊ូវ គំនិតរបស់លោកីយ និងគំនិតរបស់គ្រីស្ទានដ៏ពិត។ ១. ទីមួយ លោកិយ៍ដ៏បាត់បង់មិនគិតថា ព្រះយេស៊ូវគួរឲ្យស្រឡាញ់ពេញទីទាល់តែសោះ។ តើអ្នកបានកត់សម្គាល់ឃើញថាពិភពលោកកំពុងបិទទ្វារទ្រង់នៅសព្វថ្ងៃនេះទេ? វាហាក់ដូចជាពួកគេមិនចង់ស្តាប់ព្រះនាមរបស់ទ្រង់។ ខ្ញុំលឺថាបព្វជិតនៅក្នុងកងអាកាសអាមេរិកមិនត្រូវបានអនុញ្ញាតឱ្យអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវទៀតទេ។ នៅពេលគ្រូគង្វាលត្រូវបានសុំឱ្យអធិស្ឋាននៅមុខងារស៊ីវិល ឥឡូវនេះពួកគេត្រូវបានស្នើសុំមិនឱ្យបញ្ចប់ការអធិស្ឋានរបស់ពួកគេនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ ការមិនចូលចិត្តព្រះនាមព្រះយេស៊ូវនេះមិនមែនជារឿងថ្មីទេ តែវាកាន់តែខ្លាំងឡើងជារៀងរាល់ឆ្នាំ។ នៅសម័យដើមដំបូងមុន នៅពេលដែលពួកគ្រីស្ទានត្រូវបានបង្ហាញក្នុងការអធិស្ឋានអ្នក។ អ្នកមានម្នាក់បានរារាំងគេមិនឱ្យនិយាយ«នៅក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន»។ ខ្ញុំគិតថាពួកមនុស្សទាំងនោះគិតថាយើងនឹងមិនកត់សម្គាល់នៅពេលដែលពួកគេបានដកចេញ ឈ្មោះរបស់ព្រះយេស៊ូវ។ ប៉ុន្តែដោយសារយើងតែងតែបញ្ចប់ការអធិស្ឋានរបស់យើង«នៅក្នុងព្រះនាមព្រះយេស៊ូវ»យើងបានកត់សំគាល់ ហើយវាបានធ្វើឱ្យយើងដឹងថា តើមនុស្សទាំងនោះស្អប់ព្រះយេស៊ូវណាស់ឬអី។ ការស្អប់ខ្ពើមដល់ព្រះអង្គសង្រ្គោះកាន់តែច្បាស់ឡើងនៅពេលពួកគេបានដើរចេញពីខ្សែភាពយន្ដដែលប្រមាថថា«ការល្បួងចុងក្រោយបង្អស់របស់ព្រះគ្រីស្ទ»ដែលបង្ហាញពីព្រះអង្គសង្រ្គោះថាជាមនុស្សល្ងីល្ងើដែលឆ្កួតខាងផ្លូវភេទ។ គ្រូគង្វាលរបស់យើងហាយមើរបានអង្គុយលើកៅអីរបស់គាត់នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់ ហើយបានគិតអំពីរឿងនោះនៅពេលគាត់អានថា វាបានចេញមក។ ហើយព្រះទ្រង់មានបន្ទូលទៅកាន់គាត់ថា «តើអ្នកនឹងឱ្យពួកគេចេញពីនេះឬ?» លោកហាយមើស៍បាននិយាយថា «ព្រះវរបិតាខ្ញុំមិនអាចធ្វើអ្វីបានទេ» រួចព្រះទ្រង់មានបន្ទូលថា «បើសិនជាអ្នកមិនធ្វើ គ្មាននរណានឹងធ្វើទេ។ ដូច្នេះ ហើយយើងបានទៅការពារព្រះយេស៊ូវ។ ពួកគេបានដាក់បាតុកម្មរបស់យើងនៅគ្រប់ប៉ុស្តិ៍នៅពេលល្ងាច។ ពួកគេបានដាក់វានៅលើទំព័រមុខនៃកាសែតញ៉ូវ យ៉ោក ថាមស៍ និង វ៉ោល ស្រ្ដីត ជើណោល។ ពួកគេបាន ចាក់តាមកម្មវិធីទូរទស្សន៍ពេលយប់ និងសូម្បីតែដាក់រូបថតនិងរឿងអំពីការបង្ហាញរបស់យើងនៅក្នុងការបង្ហាញតាមទូរទស្សន៍! វាត្រូវបានគេរាយការណ៍ជាអន្តរជាតិនៅក្នុងប្រទេសអង់គ្លេសបារាំងអ៊ីតាលី ក្រិចអូស្រ្តាលី និងអ៊ីស្រាអែល ដ្បិតមិត្ដភ័ក្ដិខ្ញុំម្នាក់បានទូរស័ព្ទមកខ្ញុម ហើយប្រាប់ថាលោកវេជ្ជបណ្ឌិតហាយមើស៍ថា វាមិននៅលើទំព័រមុខនៅក្រុងយេរូសាឡឹម។ មានសៀវភៅមួយដែលមានចំណងជើងថា «ហូលីវ៉ូដនៅក្រោមឡោមព័ន្ធ» ដោយថូម៉ាស់អោ លីនឡោហ្វ(ឆ្នាំ ២០០៨ សាកលវិទ្យាល័យ Press of Kentucky) ។ នៅលើគម្របមុខគឺជារូបថតពណ៌របស់ឪពុកខ្ញុំគឺលោកខាហ្គិនដែលមានមនុស្សប្រហែល ១២៥នាក់មកពីព្រះវិហាររបស់យើង គេកាន់សញ្ញាបង្ហាញពីភាពកខ្វក់នៃរឿងដែលប្រមាថមើលងាយ។ សញ្ញាដ៏សំខាន់ដែលមានប្រវែងប្រហែល៣០ហ្វីតបានប្រាប់ថា «លោកវាសើមែន ឈប់ប្រើឈ្មោះព្រះយេស៊ូវ» ។ លោកឡូ វាសើមែនគឺជាបុរសម្នាក់ដែលផលិតខ្សែភាពយន្តនេះ។ លោកហាយមើស៍ត្រូវបានគេដកស្រង់សម្តីនៅក្នុងកន្លែងផ្សេងគ្នាចំនួន១៣ នៅក្នុងសៀវភៅនោះ។ ពួកគេមិនត្រឹមតែស្អប់ព្រះយេស៊ូវទេប៉ុន្តែពួកគេស្អប់ លោកហាយមើស៍ និងឪពុកខ្ញុំនិងពួកជំនុំរបស់យើងសូម្បីតែហ៊ានការពារព្រះអង្គសង្រ្គោះ! សៀវភៅនេះត្រូវបានគេហៅថា «ហូលីវ៉ូដនៅក្រោមឡោមព័ន្ធ»។ សូមគិតអំពីវា មានពួកបាទីស្ទចំនួន១២៥នាក់គត់ដែលមាន ពាក្យ «ហូលីវូដនៅក្រោមការឡោមព័ទ្ធ»! ខ្សែភាពយន្តដ៏អស្ចារ្យល្បីនោះត្រូវបាន «ឡោមព័ទ្ធ»ពីពួកបាទីស្ទតូចពីរបីនាក់មកពីព្រះវិហារក្នុងទីក្រុងមួយ! ប៉ុន្តែលោកហាយមើស៍បានដឹងថា ហូលីវូដ និងវរជននៃ ប៊ែវើលី ហីលស៍ ញូវយ៉កនិងវ៉ាស៊ីនតោនស្អប់ព្រះអម្ចាស់យេស៊ូវគ្រីស្ទខ្លាំងប៉ុណ្ណា។ ពីលោកប៊ីល ម៉ាហើរទៅកាន់ លោកជោច ខ្លូណេ ពីលោកអែដើសាន់ ខូផើរ ទៅលោកវ៉ោល ប្លីសើរ ពួកគេសុទ្ធតែមើលងាយហើយបដិសេធព្រះរាជបុត្រានៃព្រះ។ ហើយខ្ញុំមិនគិតថា វានឹងបញ្ចប់រហូតដល់មានការបៀតបៀនបើកចំហប្រឆាំងនឹងក្រុមជំនុំហើយខ្ញុំជឿថា អ្នកនឹងឃើញវានៅក្នុងជីវិតរបស់អ្នក។ អាក្រក់ខ្លាំងម៉្លេះ សព្វថ្ងៃនេះគេដាក់ព្រះយេស៊ូវនៅក្រោយប្រដាប់ដុតរបស់នៅក្នុងក្រុមជំនុំរបស់ យើងជាច្រើន។ ទ្រង់មិនត្រូវបានគេស្វាគមន៍នៅក្នុងមិត្ដសំឡាញ់របស់ទ្រង់! លោកបណ្ឌិត ម៉ាយខើរ ហោថូនបានសរសេរអំពីរឿងនោះនៅក្នុងសៀវភៅដ៏អស្ចារ្យ ហើយឈ្លាសវៃ សាសនាគ្រិស្ដដែលគ្មានព្រះ គ្រិស្ដ(Baker Books, 2008)។ វាប្រាប់លើសៀវភៅថា «លោកហោថូនឈ្លោះប្រកែកថា ខណដែលយើងមិន ទាន់មកសាសនាគ្រិស្ដដែលគ្មានព្រះគ្រិស្ដ នោះយើងបានធ្វើល្អតាមផ្លូវយើង។ ទោះបីជាយើងអធិស្ឋានក្នុង ឈ្មោះព្រះគ្រិស្ដក៏ដោយ ជារឿយៗព្រះគ្រិស្ដ និងដំណឹងល្អដែលដាក់ព្រះគ្រិស្ដជាទីមួយត្រូវបានដកចេញ»។ តែយើងមិនគួរភ្ញាក់ផ្អើលឡើយ ពេលព្រះយេស៊ូវត្រូវបានគេធ្វើដាក់យ៉ាងអាក្រក់សព្វថ្ងៃនេះ។ ព្រះគម្ពីរថា «ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:២-៣)។ នោះគឺជារបៀបដែលមនុស្សតាមធម្មជាតិ (អ្នកមិនបានសង្រ្គោះ)ឃើញព្រះយេស៊ូវ។ «ទ្រង់គ្មាន ភាពលំអណាដែលឲ្យយើងរីករាយចិត្ដ» ហើយដូច្នេះគេ «មើលងាយ ហើយបដិសេធទ្រង់»។ នោះជាមូល ហេតុដែលវាជាមួយលោកបណ្ឌិត ហាយមើស៍។ នៅពេលគាត់នៅក្មេង គាត់ធ្លាប់វង្វេងក្នុងក្រុមជំនុំកាតូលិក ជិតរាល់ថ្ងៃ។ គេបន្ដបើកទ្វាររាល់ពេលក្នុងឆ្នាំ១៩៤០។ គាត់ទៅទីនោះដោយសារវាស្ងាត់ ហើយមានសន្ដិ ភាពនៅទីនោះ។ វាមានរូបចំលាក់របស់ព្រះយេស៊ូវជាប់ឆ្កាង ទាំងបង្ហូរឈាមតាមព្រះភក្រ្ដទ្រង់ក្នុងក្រុមជំនុំនោះ។ លោកបណ្ឌិតហាយមើស៍បានឃើញព្រះយេស៊ូវក្នុងនាមជាទុក្ខរកបុគ្គល ដែលបានស្លាប់ដោយគ្មាន មូលហេតុ ដោយមិនដឹងថាសត្រូវរបស់ទ្រង់ស្អប់ទ្រង់។ គាត់មានគំនិតដូចនោះរហូតដល់រយៈពេលប៉ុន្មាន ថ្ងៃមុនពេលគាត់បានសង្រ្គោះ នៅខែកញ្ញា ២៨ ១៩៦១ ពេលគាត់មានអាយុ២០។ មុនពេលនោះ លោកបណ្ឌិត ហាយមើស៍បានគិតខុសពីព្រះយេស៊ូវ ដែលទ្រង់ត្រូវបានគេដុំដែកគោលជាប់លើឈើឆ្កាង ទាំងត្រូវសុគតដោយគ្មានមូលហេតុ។ តែនៅថ្ងៃនោះគាត់បានប្រែចិត្ដ ហើយគាត់ឃើញទ្រង់ជាលើកទីមួយ ក្នុងនាមជជាព្រះអង្គសង្រ្គោះដ៏រស់នៅ ហើយបានឈ្នះលើសេចក្ដីស្លាប់ ថែមទាំងគង់នៅខាងស្ដាំដៃព្រះវរ បិតានៅស្ថានសួគ៌ ទ្រង់បានសង្រ្គោះគាត់ពីអំពើបាបរបស់គាត់ ហើយបានផ្លាស់ប្ដូរជីវិតរបស់គាត់។ ពេល នោះហើយគាត់បានឃើញព្រះយេស៊ូវ។ ជាលើកដំបូងព្រះគ្រិស្ដគួរឲ្យស្រឡាញ់ពេញទី! ២. ទីពីរ គ្រីស្ទានពិតប្រាកដមើលឃើញថា ទ្រង់គួរឲ្យស្រឡាញ់ពេញទី។ ព្រះយេស៊ូវជានាមផ្អែមពិរោះបំផុតដែលខ្ញុំស្គាល់ វាអាចកើតឡើងសន្សឹមៗដូចកើតឡើងចំពោះគ្រូគង្វាលរបស់យើង។ ឬក៏អ្នកអាចមើលឃើញថា ទ្រង់គួរឲ្យស្រឡាញ់ពេញទីសន្សឹមៗ រហូតដល់អ្នកដួលនៅមុខទ្រង់ ហើយទទួលយកទ្រង់ទុកជាព្រះអង្គ សង្រ្គោះរបស់អ្នក និងព្រះអម្ចាស់របស់អ្នក។ ភ្លាមៗដែលលោកបណ្ឌិត ហាយមើស៍ទទួលជឿទ្រង់ នោះ គាត់អាចច្រៀងជាមួយលោកឆោឡែស វែស្លេ ច្រវ៉ាក់ត្រូវបានដុះចេញ ចិត្ដខ្ញុំមានសេរីភាព ការពិត គេបានច្រៀងបទនោះនៅព្រឹកដែលព្រះយេស៊ូវបានសង្រ្គោះលោកបណ្ឌិត ហាយមើស៍ ទ្រង់បានដោះវិញ្ញាណខ្ញុំដែលជាប់ក្នុងគុកចេញ ភ្លាមៗនោះ គ្រូគង្វាលរបស់យើងអាចស្រែកជាមួយលោកម៉ាកឆេនី ឬលោកស្ពឺជិនបាន «ទ្រង់គួរឲ្យស្រឡាញ់ពេញទី!» គាត់អាចច្រៀងបទនោះដោយអស់ពីចិត្ដរបស់គាត់ ព្រះអម្ចាស់យេស៊ូវគ្រប់គ្រងនៃធម្មជាតិទាំងអស់, «ទ្រង់គួរឲ្យស្រឡាញ់ពេញទី»។ នេះគឺជាព្រះយេស៊ូវ « ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរ នឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់ ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់ ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់ រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់»(កូឡុស ១:១៥-២២)។ ហាលេលូយ៉ា! នោះគឺជាព្រះយេស៊ូវ! «ទ្រង់គួរឲ្យស្រឡាញ់ពេញទី!» យើងបែរចេញពីការចំអកមើលងាយ និងការបដិសេធទ្រង់ទៅឯការដួលនៅទៀបព្រះបាទទ្រង់ទាំងអរព្រះគុណទ្រង់ ដោយសារទ្រង់បានសុគត លើឈើឆ្កាងដើម្បីសង្រ្គោះយើង ហើយទ្រង់បានរស់ឡើងវិញដើម្បីប្រទានជីវិតដល់យើង! ហាលេលូយ៉ា! «ទ្រង់គួរឲ្យស្រឡាញ់ពេញទី!» «ទ្រង់គួរឲ្យស្រឡាញ់ពេញទី!» វ ព្រះយេស៊ូវជានាមផ្អែមពិរោះបំផុតដែលខ្ញុំស្គាល់ សូមមកដូចស្រ្ដីអាក្រក់ដែលបាន «ថើបព្រះបាទទ្រង់»(លូកា ៧:៣៨)។ រួចព្រះយេស៊ូ ប្រាប់នាង ថា «បាបអ្នកត្រូវបានអត់ទោសឲ្យហើយ»(លូកា ៧:៤៨)។ «ថើបព្រះបាទទ្រង់» ព្រះគម្ពីរប្រាប់ឲ្យធ្វើដូច នោះ» «ចូរថើបព្រះរាជបុត្រា...មានពរហើយអស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក»(ទំនុកតម្កើង ២: ១២)។ តើអ្នកនឹងថើបព្រះរាជបុត្រានៃព្រះ ហើយយកទ្រង់ជាទីពឹងជ្រកនៅព្រឹកនេះឬទេ? «ចូរថើបព្រះ រាជបុត្រានៃព្រះ» អ្នកថា បាទ! បាទ! ចូរថើបទ្រង់ដោយជំនឿ ហើយទទួលជឿទ្រង់ ដ្បិតទ្រង់គួរឲ្យ ស្រឡាញ់ពេញទី! លោកស្ពឺជិនប្រាប់ថា អ្នកមិនត្រូវតែខ្លាចដើម្បីមករកព្រះយេស៊ូវឡើយ ដ្បិត «ទ្រង់គួរឲ្យស្រឡាញ់ពេញទី»។ វាមិនប្រាប់ថា ទ្រង់អាក្រក់ពេញទីនោះទេ នោះជាការ យល់ខុសអំពីទ្រង់ វាមិនប្រាប់ថានៅកន្លែងខ្លះទ្រង់គួរស្រឡាញ់ ហើយជួន កាលទ្រង់ស្ម័គ្រព្រះទ័យទទួលមនុស្សមានបាបនោះទេ ប៉ុន្ដែ«ទ្រង់គួរឲ្យស្រ ឡាញ់ពេញទី» ដូច្នេះហើយ ទ្រង់តែងតែត្រៀមខ្លួនដើម្បីស្វាគមន៍មនុស្ស មានបាបដ៏អាក្រក់បំផុត។ សូមគិតព្រះនាមរបស់ទ្រង់ ព្រះនាមព្រះយេស៊ូវ ព្រះអង្គសង្រ្គោះ។ តើព្រះនាមនោះមិនគួរឲ្យស្រឡាញ់ទេឬអី? សូមគិតកិច្ច ការរបស់ទ្រង់ ទ្រង់បានយាងមកដើម្បីស្វែងរក ហើយសង្រ្គោះមនុស្សបាត់ បង់។ នេះគឺជាការងាររបស់ទ្រង់។ តើនោះមិនគួរឲ្យស្រឡាញ់ទេឬអី? សូម គិតពីអ្វីដែលទ្រង់បានធ្វើ។ ទ្រង់បានប្រោសលោះព្រលឹងយើងដោយព្រះ លោហិតទ្រង់។ តើនោះមិនគួរឲ្យស្រឡាញ់ទេឬអី? សូមគិតពីអ្វីដែលទ្រង់ កំពុងធ្វើ។ ទ្រង់កំពុង{អធិស្ឋាន}ឲ្យមនុស្សមានបាបនៅមុខបល្ល័ង្កនៃព្រះ តើនោះមិនគួរឲ្យស្រឡាញ់ទេឬអី? {ទោះបីជាយ៉ាងណាក៏ដោយ សូមមើល ទៅទ្រង់} ទ្រង់ទាក់ទាញចិត្ដមនុស្សមានបាបដែលត្រូវការទ្រង់។ សូមមក សូមមក កុំឲ្យមានអ្វីរារាំងអ្នកឡើយ មានអ្វីផ្សេងៗ{កំពុងហៅអ្នក}ឲ្យមក។ សូមឲ្យថ្ងៃឈប់សម្រាកនេះដែលខ្ញុំអធិប្បាយពីព្រះគ្រិស្ដបានលើកទ្រង់ឡើង ហើយជាថ្ងៃដែលអ្នកត្រូវបានទាញនាំទៅរកទ្រង់ កុំបោះបង់ចោលទ្រង់អី តែ សូមនៅជាមួយទ្រង់ជារៀងរហូត។ អាម៉ែន។ (C. H. Spurgeon «គួរឲ្យស្រឡាញ់ពេញទី» The Metropolitan Tabernacle Pulpit, Pilgrim Publications, 1977 reprint, volume 17, pages 407-408)។ «ទ្រង់គួរឲ្យស្រឡាញ់ពេញទី»។ ទ្រង់ត្រាស់ហៅអ្នកឲ្យមកឯទ្រង់ ហើយជឿជាក់លើទ្រង់ រួចបានសង្រ្គោះពី បាបអស់កល្បជានិច្ច ដោយសារទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ដោយសារទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ដោយសារទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! សូមមករកទ្រង់ដោយសារទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ទ្រង់ នឹងមិនបែរខ្នងដាក់អ្នកឡើយ ដោយសារទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ចេញពីទាសភាព ទុក្ខព្រួយ នឹងភាពងងឹតរបស់ខ្ញុំ ឥឡូវនេះសូមស្ដាប់ខមួយទៀតពីចម្រៀងនោះម្ដងទៀត ចេញពីការភ័យខ្លាច និងការភ័យខ្លាចនៃផ្នូរនេះ ព្រះយេស៊ូវស្រឡាញ់អ្នក។ សូមមករកព្រះយេស៊ូវនៅព្រឹកនេះ។ សូមទទួលជឿទ្រង់ចុះ អ្នកនឹង ឃើញថា «ទ្រង់គួរឲ្យស្រឡាញ់ពេញទី»។ ព្រះលោហិតទ្រង់នឹងសំអាតបាបរបស់អ្នក។ បើអ្នកចង់និយាយ ជាមួយយើងអំពីការទទួលជឿទ្រង់ នៅពេលដែលអ្នកផ្សេងទៀតទៅជាន់លើដើម្បីញាំអាហារថ្ងៃត្រង់ សូម អ្នកមកអង្គុយជួរទាំង២ខាងមុខនេះ។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ត្រូវគេចំអកមើលងាយ ប៉ុន្ដែគួរឲ្យស្រឡាញ់ពេញទី! DESPISED BUT LOVELY! សេចក្ដីអធិប្បាយមួយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ «ទ្រង់គួរស្រឡាញ់ពេញទី»(បទចម្រៀងសាឡាម៉ូន ៥:១៦)។ ១. ទីមួយ លោកីយ៍ដ៏បាត់បង់មិនគិតថា ព្រះយេស៊ូវគួរឲ្យស្រឡាញ់ពេញទីទាល់តែសោះ។ ២. ទីពីរ គ្រីស្ទានពិតប្រាកដមើលឃើញថា ទ្រង់គួរឲ្យស្រឡាញ់ពេញទី។ |