ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
«ខ្លឹមសារសំខាន់នៃការសិក្សាព្រះគម្ពីរទាំងអស់»
|
លោកស្ពឺជិនត្រឹមតែមានអាយុ២៧ឆ្នាំប៉ុណ្ណោះ តែគាត់ក្លាយជាគ្រូអធិប្បាយដ៏ល្បីល្បាញបំផុតរួចហើយនៅក្នុងទីក្រុងឡុង។ រាល់ព្រឹកថ្ងៃអាទិត្យ គាត់អធិប្បាយទៅកាន់មនុស្ស៣ម៉ឺននាក់។ នៅថ្ងៃអង្គារ៍ ខែមិថុនា ១៨៦១ គ្រូអធិប្បាយដ៏ល្បីនេះបានទៅលេងទីក្រុងស្វេនសី។ ថ្ងៃនោះបានភ្លៀងខ្លាំង។ នៅល្ងាច នោះគ្រូអធិប្បាយដ៏ល្បីនេះបានអធិប្បាយទៅកាន់ហ្វូងមនុស្សដ៏ធំនៅខាងក្រៅ។ វាជាសេចក្ដីអធិប្បាយដែល ខ្ញុំនឹងអធិប្បាយយប់នេះដោយមានការបន្ថែមចំនុចខ្លះៗ។ សូមបើកទៅអត្ថបទគម្ពីរយ៉ូហាន ៦:៣៧ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ»(យ៉ូហាន ៦:៣៧)។ នេះជាអត្ថបទគម្ពីរមួយដែលអាចអធិប្បាយរាប់ពាន់មេរៀន។ យើងអាចយកចំនុចទាំង២នេះទុក ជាខគម្ពីរជីវិត ហើយមិនដែលធុញនឹងសេចក្ដីពិតដ៏អស្ចារ្យនៅក្នុងវាឡើយ។ សព្វថ្ងៃនេះមានគ្រូអធិប្បាយរបស់ពួកកាល់វិននិយមជាច្រើនដែលបង្រៀនត្រង់ពាក់កណ្ដាលខ គម្ពីរមុនដំបូង «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ...»។ ម្យាងទៀតមានគ្រូអធិប្បាយខាងពួកអាមីនៀនល្អៗជាច្រើនដែលអាចអធិប្បាយផ្នែកទីពីរនៃខ គម្ពីរនេះ «នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ»។ តែពួកគេមិន អាចបង្រៀនខ្លាំងត្រង់ដើមខគម្ពីរមុនដំបូងឡើយ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ...»។ គ្រូអធិប្បាយទាំង២ក្រុមនោះមិនអាចឃើញទាំងពីរខាង។ ពួកគេមើលកាន់ខគម្ពីរដោយប្រើភ្នែក មួយ។ បើពួកគេបើកភ្នែកទាំង២ នោះពួកគេនឹងឃើញគ្រប់ការទាំងអស់ដែលពួកគេអាចឃើញ។ នៅយប់នេះខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបង្រៀនពីខគម្ពីរនេះទាំងមូល ដ្បិតព្រះយេ ស៊ូវចង់ឲ្យយើងលឺការប្រកាសទាំងអស់។ ១. ទីមួយ គ្រឹះដែលសេចក្ដីសង្រ្គោះតាំងលើ។ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ...»។ សេចក្ដីសង្រ្គោះយើងមិនពឹងលើអ្វីដែលយើងធ្វើនោះទេ។ វាពឹងលើការដែលព្រះវរបិតាធ្វើ។ ព្រះ វរបិតាប្រទានមនុស្សទៅឯព្រះរាជបុត្រាទ្រង់ ដ៏ជាព្រះអម្ចាស់យេស៊ូវគ្រិស្ដ។ ហើយព្រះរាជបុត្រាមានបន្ទូល ថា «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ»។ នេះមានន័យថា មនុស្សទាំងអស់ដែលមករកព្រះគ្រិស្ដ គឺជាមនុស្សដែលព្រះវរបិតាប្រទានដល់ព្រះគ្រិស្ដ។ ហើយមូលហេតុដែលពួកគេមកគឺព្រះវរបិតាធ្វើការនៅ ក្នុងចិត្ដរបស់គេ។ មូលហេតុដែលមនុស្សម្នាក់បានសង្រ្គោះ ហើយមនុស្សម្នាក់នៅបាត់បង់ត្រូវបានរកឃើញ ក្នុងព្រះ មិនមែនក្នុងអ្វីផ្សេងទៀតឡើយ ឬការធ្វើរឿងមួយ មិនធ្វើរឿងមួយនោះទេ។ មិនមែនជាការដែល មនុស្សមានអារម្មណ៍ ឬគ្មាននោះទេ។ តែវាគឺដោយសារតែទ្រង់ សូម្បីតែដោយព្រះគុណគ្រប់គ្រងរបស់ព្រះ។ នៅថ្ងៃនៃអំណាចព្រះចេស្ដារបស់ព្រះ មនុស្សដែលបានសង្រ្គោះស្ម័គ្រចិត្ដមករកព្រះយេស៊ូវ។ ព្រះគម្ពីរត្រូវតែ ពន្យល់ត្រង់ចំនុចនេះ។ ព្រះគម្ពីរប្រាប់ថា « ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ»(យ៉ូហាន ១:១២,១៣)។ ព្រះគម្ពីរប្រាប់ម្ដងទៀថា «ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ»(រ៉ូម ៩:១៦)។ មនុស្សទាំងអស់ដែលនៅស្ថានសួគ៌គឺដោយសារព្រះទាញនាំគេទៅរកព្រះគ្រិស្ដ។ ហើយមនុស្សទាំងអស់ ដែលកំពុងធ្វើដំណើរទៅស្ថានសួគ៌ឥឡូវគឺដោយសារតែព្រះ «បានធ្វើឲ្យគេផ្សេងពីគេ»(១កូរិនថូស ៤:៧)។ តាមធម្មជាតិ មនុស្សទាំងអស់បដិសេធការអញ្ជើញទៅឯព្រះយេស៊ូវ។ «ពួកគេសុទ្ធតែនៅក្រោមអំពើបាប... គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ... គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា»(រ៉ូម ៣:៩,១១,១២)។ មនុស្សដោះសារសម្រាប់ការមិនមករកព្រះយេស៊ូវ «ពួកគេទាំងអស់បានចាប់ផ្ដើមដោះសារ»(លូកា ១៤:១៨)។ អ្នកខ្លះថា គេមិនអាចមករកព្រះយេស៊ូវ ដោយសារគេមិនអាចឃើញទ្រង់។ អ្នកផ្សេងទៀតថា គេមិនអាចមករកព្រះយេស៊ូវដោយសារគេមិនអាច មានអារម្មណ៍ពីទ្រង់។ អ្នកផ្សេងទៀតព្យាយាមមករកព្រះយេស៊ូវដោយខំថតចំលងពាក្យរបស់អ្នកផ្សេង ទៀត។ ពួកគេទាំងអស់ដោះសារដោយបដិសេធមិនមករកព្រះយេស៊ូវ។ តែព្រះបានធ្វើការខុសប្លែកមួយ ចំនួន។ ព្រះទាញនាំមនុស្សខ្លះឲ្យស្ម័គ្រចិត្ដ ហើយអាចមករកព្រះយេស៊ូវ។ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ»។ ពួកគេនឹង «ស្ម័គ្រចិត្ដនៅថ្ងៃនៃអំណាច»(ទំនុកតម្កើង ១១០:៣)។ ដោយសារអំណាច របស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះទាញនាំមនុស្សខ្លះទៅរកព្រះគ្រិស្ដ។ «យើងស្រឡាញ់ទ្រង់ដោយសារតែទ្រង់ ស្រឡាញ់យើងមុន»(១យ៉ូហាន ៤:១៩)។ មិត្ដសំឡាញ់អើយ នោះគឺជាការររើសតាំង។ ខ្ញុំមិនជឿការនេះយូរមកហើយ។ ដ្បិតខ្ញុំតែងតែឆ្ងល់ពីរបៀបដែលខ្ញុំបានសង្រ្គោះ។ ខ្ញុំត្រូវបានគេនាំទៅកាន់ថ្នាក់សាលាថ្ងៃអាទិត្យមួយនៅក្រុមជំនុំហ្វឹសបាទីស្ទហាន់ថីងថូន ផាក ។ នៅក្នុងចំណោមមនុស្សធំៗ តាមខ្ញុំដឹង ខ្ញុំគឺជាមនុស្សតែមួយគត់ដែលនៅតែនៅក្នុងព្រះវិហារ។ តាមដែលខ្ញុំដឹងខ្ញុំជាមនុស្សតែម្នាក់ដែលបានប្រែចិត្ដ។ តើនោះអាចជាអ្វីទៅ? ខ្ញុំមកពីប្រវត្តិសាស្រ្តដ៏អាក្រក់។ ខ្ញុំត្រូវគេចំអកនិងចំអកមើលងាយក្រុមជំនុំរបស់ខ្ញុំ។ ខ្ញុំមិនបានទទួលការលើកទឹកចិត្តទាល់តែសោះ។ ហើយខ្ញុំបានដឹងនៅក្នុងចិត្តថាគ្មានសង្ឃឹមទេលើកលែងតែព្រះយេស៊ូវ។ តើខ្ញុំដឹងយ៉ាងម៉េចទៅ? សូមអានជីវប្រវត្តិរបស់ខ្ញុំប្រឆាំងនឹងការភ័យខ្លាចទាំងអស់។ មិនមានក្តីសង្ឃឹមសម្រាប់ខ្ញុំទេ។ ហើយខ្ញុំអាយុហុកសិបឆ្នាំក្រោយមកនៅតែអធិប្បាយពីសេចក្ដីសង្រ្គោះ! ខ្ញុំមិនដឹងថាមាននរណាម្នាក់នៅក្នុងថ្នាក់រៀនរបស់ខ្ញុំដែលសូម្បីតែគ្រីស្ទានម្នាក់ ហើយពិតណាស់ គ្មាននរណាម្នាក់ដែលបានចំណាយពេលហុកសិបឆ្នាំក្នុងការប្រកាសដំណឹងល្អនោះទេ។ តើធ្វើយ៉ាងម៉េចនោះ? សូមមើលទៅលោកបណ្ឌិត ខាហ្គិន។ គាត់បានធំឡើងជាអ្នកដែលមិនជឿថាមានព្រះ។ គ្មានអ្នក ណាជួយគាត់បានឡើយ។ គ្មានអ្នកណាមើលថែគាត់បានឡើយ។ តែគាត់ជាគ្រីស្ទានល្អបំផុតម្នាក់ដែលខ្ញុំ ស្គាល់។ តើធ្វើយ៉ាងម៉េចបាន? សូមមើលទៅអ្នកស្រីសាឡាសា។ ប្ដីរបស់នាងបានវាយនាងដោយសារនាងមកក្រុមជំនុំ។ កូនៗ របស់នាងបានចេញពីក្រុមជំនុំ ហើយគ្មានប្រយោជន៍សោះសម្រាប់ព្រះ។ តែលោកស្រីដើរជាមួយព្រះតែ ម្នាក់ឯងយ៉ាងលំបាក។ តែនាងនៅតែមានអំណរ។ នាងជួយមនុស្សវ័យក្មេងនៅក្នុងក្រុមជំនុំ។ តើធ្វើយ៉ាង ម៉េចបាន? សូមមើលអ៊ឺរ៉ូន យ៉ែនសី! គ្មានអ្នកណាម្នាក់ក្នុងគ្រួសារគាត់ជាគ្រីស្ទានល្អនោះទេ។ តែគាត់គឺជា គ្រីស្ទានល្អម្នាក់ដែលខ្ញុំស្គាល់។ តើធ្វើយ៉ាងម៉េចបាន? សូមមើលអ្នកស្រីវីណី ចាន់។ នាងធ្វើការដោយស្ងាត់ៗសម្រាប់ព្រះយេស៊ូវ។ នាងយកឈ្មោះ មនុស្សច្រើនជាងគេនៅក្នុងក្រុមជំនុំ ពេលទៅផ្សាយដំណឹងល្អ។ តើអ្វីដែលជួយជំរុញនាងឲ្យបន្ដធ្វើ? តើ ធ្វើយ៉ាងម៉ែចបាន? សូមមើលលោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន។ នាងបានឆ្លងកាត់ការបាក់បែកក្រុមជំនុំដ៏ធំ។ មិត្ដ ភ័ក្ដបានចេញពីព្រះ។ តែយ៉ូហាន ខាហ្គិនកំពុងអធិប្បាយរៀងរាល់ថ្ងៃអាទិត្យព្រឹក។ តែគាត់កំពុងរៀននៅ សាសាគម្ពីរដើម្បីធ្វើជាគ្រូអធិប្បាយ។ តើធ្វើយ៉ាងម៉េចបាន? សូមមើលអ្នកស្រី ហាយមើស៍។ នាងបានសង្រ្គោះដ៏អស្ចារ្យលើកដំបូងបំផុតដែលនាងបានស្ដាប់ ខ្ញុំអធិប្បាយពីដំណឹងល្អ។ មិត្ដភ័ក្ដរបស់នាងទាំងអស់បានចេញពីក្រុមជំនុំដោយអាត្មានិយម និងអំពើបាប។ តែលោកស្រី ហាយមើស៍ឆ្លងកាត់គ្រប់ទាំងអស់ដូចជាស្រ្ដីដ៏មាំម្នាក់ដែលជាអ្នកសំណប់ចិត្ដព្រះ។ តើធ្វើយ៉ាង ម៉េចបាន? ខ្ញុំមិនដឹងពីរបៀបផ្សេងៗដើម្បីពន្យល់ពីការប្រែចិត្ដពីមនុស្សទាំងនេះ និងភាពស្មោះត្រង់ដ៏ អស្ចារ្យសម្រាប់ព្រះ និងក្រុមជំនុំ។ ការរើសតាំងគឺជាចម្លើយតែ១គត់។ គេអាចនិយាយជាមួយលោកយ៉ូបថា « ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ»(យ៉ូប ១៣:១៥)។ គ្រីស្ទានដ៏អស្ចារ្យដែលខ្ញុំស្គាល់ជាលោកគ្រូគង្វាលរិតឆាត វើមប្រែដ។ សូមអានរឿងរបស់គាត់ ការទទួលទារុណកម្មសម្រាប់ព្រះគ្រិស្ដ។ អ្នកនឹងយល់ស្របជាមួយខ្ញុំ នៅពេលអ្នកអានវា ក្នុងព្រះនេត្ររបស់ព្រះ គាត់អស្ចារ្យជាង លោកបីលៅ ហ្គ្រាហាម លោកឪកជោន ប៉ុល II ឬពួកបុព្វជិតផ្សេងៗទៀតនៅ សតវត្សទី២០។ គាត់បានទទួលទារុណកម្មដល់ស្លាបប់សម្រាប់រយៈពេល១៤ឆ្នាំក្នុងគុករបស់ពួកគុម្មុយ នីស្ដ ទាំងត្រូវគេវាយជិតស្លាប់ ត្រូវអត់ឃ្លានជិតឆ្កួត។ គាត់អាចនិយាយជាមួយលោកយ៉ូប « ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ»(យ៉ូប ១៣:១៥)។ បើមិនមែនជាព្រះគុណរបស់ព្រះដែលបានរើសគាត់ ហើយទាញនាំគាត់ទៅរកព្រះយេស៊ូវគ្រិស្ដ តើវាទៅរួចឬទេ? បើព្រះបន្ទូលរបស់ព្រះគ្រិស្ដមិនពិត តើវាទៅរួចឬទេ? ដ្បិតព្រះយេស៊ូវមានបន្ទូលថា «អ្នករាល់គ្នាមិនបានរើសខ្ញុំទេ គឺខ្ញុំទេតើដែលខ្ញុំបានរើសអ្នករាល់គ្នា» (យ៉ូហាន ១៥:១៦)។ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ» ២. ទីពីរ សេចក្ដីសង្រ្គោះនៅអស់កល្បជានិច្ចចំពោះអស់អ្នកណាដែលព្រះវរបិតាបានប្រទានដល់ព្រះយេស៊ូវ។ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នេះជាអ្វីដែលតាំងនៅអស់កល្បជានិច្ច មនុស្សមិនអាចប្ដូរ ឬអារក្សមិនអាចប្ដូរបានឡើយ។ សូម្បី តែអាទទឹងនឹងព្រះគ្រិស្ដក៏មិនអាចបញ្ឃប់មនុស្សម្នាក់ឲ្យមករកព្រះយេស៊ូវបានឡើយ។ ឈ្មោះរបស់គេត្រូវ បានកត់ទុក «ក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់តាំងពីកំណើតលោកីយមក»(វិវរណៈ ១៣:៨)។ នឹងមានពេលមកដល់ដែលមនុស្សចុងក្រោយនឹងត្រូវទាញនាំដោយសារព្រះវិញ្ញាណបរិសុទ្ធ ហើយគេ នឹងមករកព្រះយេស៊ូវ ទាំងមានសុវត្ថិភាពដោយសារព្រះតាមរយៈព្រះលោហិតដ៏វិសេសរបស់ព្រះគ្រិស្ដ ថែម ទាំងយកទៅស្ថានសួគ៌ជាមួយចៀមរបស់ទ្រង់នៅលើភ្នំនៃសិរីល្អ! សូមស្ដាប់! «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ»។ អ្នកទាំងអស់នោះនឹងមិនត្រូវវិនាស ឡើយ។ បើសូម្បីតែម្នាក់ត្រូវបាត់បង់ នោះអត្ថបទនឹងត្រូវតែនិយាយពាក្យ «ស្ទើរតែទាំងអស់» ឬ«លើក លែងតែមួយ»។ តែគម្ពីរប្រាប់ថា «អស់អ្នកណា»ដោយគ្មានរំលងម្នាក់ឡើយ។ បើគ្រឿងមានតំលៃមួយបាន បាត់ពីមកុដរបស់ព្រះគ្រិស្ដ នោះមកុដរបស់ព្រះគ្រិស្ដនឹងមិនមានសិរីល្អសោះឡើយ។ បើសមាជិកម្នាក់នៃ រូបកាយរបស់ព្រះគ្រិស្ដត្រូវវិនាស នោះរូបកាយរបស់ព្រះគ្រិស្ដនឹងមិនពេញលេញ។ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ»។ «តែសូមសន្មត់ថា គេនឹងមិនមកឡើយ»។ ខ្ញុមិន អាចសន្មត់ដូចនោះបានឡើយ។ ដ្បិតព្រះគ្រិស្ដមានបន្ទូលថា គេ «នឹងមក»។ គេនឹងស្ម័គ្រចិត្ដមកនៅថ្ងៃនៃ អំណាចរបស់ព្រះ។ ទោះបីជាមនុស្សមានសេរីភាពក៏ដោយ តែព្រះអាចលំអៀងលើគេ ហើយគេស្ម័គ្រចិត្ដ មករកព្រះយេស៊ូវ។ តើអ្នកណាបានបង្កើតមនុស្ស? ព្រះ! តើអ្នកណាបង្កើតព្រះ? តើយើងលើកមនុស្សទៅ កាន់បល្ល័ង្កដ៏គ្រប់គ្រងរបស់ព្រះឬទេ? តើអ្នកណាជាចៅហ្វាយ និងមានរបៀបនេះ? ព្រះឬមនុស្ស? បំណងរបស់ព្រះហឬទ័យរបស់ព្រះប្រាប់ថា គេ «នឹងមក»។ ឥឡូវយើងអានពីពួកអ៊ីស្លាមចិត្ដរឹងរាប់រយនាក់កំពុងមករកព្រះយេស៊ូវ។ មានពួកអ៊ីស្លាមថែមទៀត កំពុងមករកព្រះយេស៊ូវឥឡូវនេះច្រើនជាងពេលទាំងអស់តាំងពីសាសនាដែលគ្រប់គ្រងដោយអារក្សបាន បាំងភ្នែកកូនចៅរបស់អេសាវ។ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ»។ មានមនុស្សជាច្រើនប្រាប់ថា ព្រះកំពុងប្រើសូម្បីតែក្នុងប្រទេសអ៊ឺរ៉ុង ចិន នៅតាមកោះផ្សេងៗ ហើយសូម្បីតែនៅក្នុងគុកនៅក្រោមនឹម របស់សាតាំងក៏ដោយ។ សូម្បីតែគោលលទ្ធិក្លែងក្លាយរបស់លោកហ្វីណេមិនអាចបញ្ឃប់អំណាចលើសលប់ នៃព្រះគុណរបស់ព្រះដ៏ពេញដោយអំណាចព្រះចេស្ដា។ នេះគឺជាលទ្ធិក្នុងព្រះគម្ពីរ នេះគឺជាលទ្ធិក្នុងព្រះ គម្ពីរ។ នេះគឺជាលទ្ធិដែលព្រះបានប្រើម្ដងទៀតនៅក្នុងការរស់ឡើងវិញ។ ពួកក្មេងស្ទាវដែលប្រើថ្នាំញៀន និងរួមដំណេកដោយសេរីមិនអាចបញ្ឃប់ព្រះយេស៊ូវពីការរំដោះកូនរបស់សាតាំងរាប់ម៉ឺនទៅក្នុងនគររបស់ ព្រះ! តើទ្រង់អាចធ្វើយ៉ាងម៉េចបាន! «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ»។ តែសូមសន្មត់ថា មានមនុស្សម្នាក់ដែលព្រះបានរើស គេបានតាំងចិត្ដរឹងរូស ហើយគ្មានសង្ឃឹម សម្រាប់គាត់ឡើយ? តើយ៉ាងម៉េចទៅ? បើគាត់ត្រូវបានរើស នោះមនុស្សនឹងត្រូវព្រះចាប់ខ្លួនដោយសារ ព្រះគុណរបស់ព្រះ។ គេនឹងយំ ហើយគេនឹងស្ម័គ្រចិត្ដមករកព្រះយេស៊ូវ រួចបានសង្រ្គោះ។ ខ្ញុំបានបាត់បង់ រយៈពេល៨ឆ្នាំដោយសារខំប្រឹងធ្វើល្អ។ បើព្រះអាចពត់ឆន្ទះរបស់ខ្ញុំ ហើយទាញនាំខ្ញុំទៅរកព្រះយេស៊ូវ នោះ ទ្រង់អាចទាញនាំមនុស្សទាំងអស់បាន! គ្មានព្រលឹងមនុស្សដែលព្រះរើសណាគ្មានសង្ឃឹមឡើយ មនុស្សដែលព្រះរើសអាចទាញនាំទៅរកព្រះយេស៊ូវទាំងអស់ សូម្បីតែចេញពីទ្វារនៃឋាននរក! ព្រះអាចបិទបាំង ព្រះហស្ដរបស់ទ្រង់ ដកព្រះហស្ដរបស់ទ្រង់ ហើយកញ្ជក់យក «ចេញពីភ្លើងបានឡើយ»(សាការី ៣:២)។ ៣. ទីបី សូមស្ដាប់ផ្នែកទីពីរនៃអត្ថបទគម្ពីរ។ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ»(យ៉ូហាន ៦:៣៧)។ គ្មានកំហុសឆ្គងនៅត្រង់នេះឡើយ។ មនុស្សខុសមិនអាចមកបានឡើយ។ បើមនុស្សមានបាបមា្នក់ មករកព្រះយេស៊ូវ នោះច្បាស់ណាស់ថា គេជាមនុស្សដែលព្រះរើស។ នរណាម្នាក់ប្រាប់ថា «សូមសន្មត់ថា ខ្ញុំមកតាមផ្លូវនេះ»។ អ្នកមិនអាចមករកព្រះយេស៊ូវក្នុងផ្លូវខុសបានឡើយ។ ព្រះយេស៊ូវប្រាប់ថា «គ្មានអ្នក ណាមកឯខ្ញុំបានឡើយ លើកលែតែព្រះវរបិតាបានប្រទានមកខ្ញុំ»(យ៉ូហាន ៦:៤៤,៤៥)។ បើអ្នកមករក ព្រះយេស៊ូវ នោះអំណាចនឹងប្រទានឲ្យអ្នកដោយសារព្រះវរបិតា។ បើអ្នកមករកព្រះយេស៊ូវ នោះទ្រង់នឹង បោះចោល។ គ្មានមូលហេតុអាចទៅរួចឡើយដើម្បីឲ្យព្រះយេស៊ូវបោះចោលមនុស្សមានបាបដែលមករក ទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។ នោះគឺជាការអញ្ជើញ និងសេចក្ដីសន្យារបស់ទ្រង់។ លោកស្ពឺជិនត្រឹមតែមានអាយុ២៧ឆ្នាំ។ គ្រូអធិប្បាយវ័យក្មេងបានបញ្ចប់សេចក្ដីអធិប្បាយរបស់ គាត់ជាមួយពាក្យទាំងនេះ៖ នេះគឺជាអ្វីដែលព្រះយេស៊ូវគ្រិស្ដប្រាប់ចំពោះមនុស្សនីមួយៗ នេះគឺជាការអញ្ជើញរបស់ដំណឹងល្អ «សូមមក សូមមក សូមមករកព្រះយេស៊ូវចុះ តាមផ្លូវអ្នក»។ អ្នកនិយាយថា «តែខ្ញុំត្រូវតែអារម្មណ៍ថែម ទៀត»។ «ទេ អ្នកមកតាមផ្លូវអ្នក»។ «តែសូមឲ្យខ្ញុំទៅផ្ទះ ហើយអធិស្ឋាន»។ «ទេ ទេ សូមមករកព្រះយេ ស៊ូវតាមផ្លូវអ្នកចុះ»។ បើអ្នកជឿជាក់លើព្រះយេស៊ូវ នោះទ្រង់នឹងសង្រ្គោះអ្នក។ ខ្ញុំអធិស្ឋានថា អ្នកនឹងហ៊ាន ជឿជាក់លើទ្រង់។ បើអ្នកណាប្រកែក «អ្នកជាមនុស្សមានបាបស្មោកគ្រោកពេញទី» ហើយឆ្លើយតបថា «បាទ វាជាការពិត តែព្រះយេស៊ូវមានបន្ទូលឲ្យខ្ញុំមក»។ អ្នកមានបាប ក្រខ្សត់ និងខ្ទេចខ្ទាំអើយ មនុស្សមានបាបអើយ សូមជឿជាក់ព្រះយេស៊ូវ ហើយបើអ្នកវិនាសដោយជឿជាក់ព្រះយេស៊ូវ នោះខ្ញុំនឹង វិនាសជាមួយអ្នក។ តែការនោះមិនអាចកើតឡើងឡើយ អស់អ្នកណាដែលជឿជាកល់លើព្រះយេស៊ូវនឹង មិនត្រូវវិនាសឡើយ។ សូមមករកព្រះយេស៊ូវ នោះទ្រង់នឹងមិនបោះចោលអ្នកឡើយ។ កុំព្យាយាមដោះ ស្រាយឡើយ។ គ្រាន់តែជឿតាម នោះអ្នកនឹងមិនដែលវិនាសឡើយ ដោយសារទ្រង់ស្រឡាញ់អ្នក។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយ៖ យ៉ូហាន ៦:៣៥-៣៩ |
ចំណងជើងនៃសេចក្ដីអធិប្បាយ «ខ្លឹមសារសំខាន់នៃការសិក្សាព្រះគម្ពីរទាំងអស់»របស់លោកស្ពឺជិន SPURGEON’S “SUBSTANCE OF ALL THEOLOGY” អធិប្បាយដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ «អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ»(យ៉ូហាន ៦:៣៧)។ ១. ទីមួយ គ្រឹះដែលសេចក្ដីសង្រ្គោះតាំងលើ យ៉ូហាន ៦:៣៧ក; យ៉ូហាន ១:១២, ១៣; រ៉ូម ៩:១៦;
២. ទីពីរ សេចក្ដីសង្រ្គោះដ៏នៅអស់កល្បជានិច្ចចំពោះអស់អ្នកណាដែលព្រះវរបិតាបានប្រទានដល់ព្រះយេស៊ូវ យ៉ូហាន ៦:៣៧ក; វិវរណៈ ១៣:៨; សាការី ៣:២។ ៣. ទីបី ផ្នែកទីពីរនៃអត្ថបទគម្ពីរ យ៉ូហាន ៦:៣៧ខ; ម៉ាថាយ ១១:២៨។ |