Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការធ្លាក់ក្នុងអំពើបាបរបស់មនុស្ស

THE FALL OF MAN
(Khmer)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច មេសា ២៨ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, April 28, 2018


កណ្ឌគម្ពីរលោកុប្បត្ដិគឺជា «គ្រាប់ពូជបណ្ដុះ»ក្នុងព្រះគម្ពីរ។ កត្ដាមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុត គឺជាសេចក្ដីពិតដែលថា វាផ្ដល់ចម្លើយចំពោះការកុហកជាច្រើននៅសម័យនេះ។ នៅពេលលោកស៊ី អេស ឡែវីសជិតស្លាប់ គាត់បានប្រសាសន៍ថា លទ្ធិទាក់ទងនឹងការវិវត្ដន៍របស់លោកដាវិន «គឺជាការកុហកដ៏ធំ ធេង»នៅសម័យនេះ។

ការកុហកនៃលទ្ធិវិវត្ដន៍របស់លោកដាវិនត្រូវបានជំទាស់នឹងគម្ពីរលោកុប្បត្ដិក្នុងផ្លូវ២។ ទីមួយ ព្រះ គម្ពីរប្រាប់យើងម្ដងហើយម្ដងទៀតថា ព្រះបានបង្កើតសត្វ និងរុក្ខជាតិទាំងអស់ដោយផ្ទាល់។ ទីពីរ គម្ពីរបាន ប្រាប់យើងថា រុក្ខជាតិ និងសត្វទាំងអស់អាចត្រឹមតែបង្កបង្កើតឡើង «តាមប្រភេទពូជរបស់វា»។ សត្វ និង រុក្ខជជាតិអាចត្រឹមតែបង្កើតមកនៅក្នុង «ប្រភេទពូជ»របស់វា។ ចំនុចនេះជំទាស់នឹងទ្រឹស្ដីនៃការវិវត្ដន៍ ដែល ប្រាប់ថា ការបង្កបង្កើតអាចកើតឡើងចេញពី «ប្រភេទពូជណាក៏បាន»។ ជំលោះដ៏ខ្សោយបំផុតមួយនៃការ វិវត្ដន៍គឺថា គ្មានប្រភេទពូជណាមួយដែលកើតចេញពី «ប្រភេទពូជ»មួយទៀតផ្សេងនោះទេ។ ចំណុចនេះ មិនត្រូវបានបញ្ជាក់អះអាងឡើយ។ ដូច្នេះគម្ពីរលោកុប្បត្ដិបង្ហាញថា ការសន្មត់មូលដ្ឋានមួយក្នុងទ្រឹស្ដីនៃការ វិវត្ដន៍គឺខុសទាំងស្រុង។ ឆ្កែមួយមិនអាចក្លាយជាសេះមួយបានឡើយ។ ឥន្ទ្រីមួយមិនអាចក្លាយជាមាន់មួយ បានឡើយ។ ប្រភេទពូជមួយមិនអាចចេញទៅជាប្រភេទពូជផ្សេង១ទៀតបានឡើយ។ លោកុប្បត្ដិបង្ហាញថា ការសន្មត់មូលដ្ឋាននៃការវិវត្ដន៍គឺជាការកុហកដ៏ស្មោកគ្រោកមួយ!

ទីពីរ ការហុកដែលថា មនុស្សលោកត្រូវបានបង្កើតចេញពីបរិស្ថានរបស់សត្វត្រូវបានជំទាស់នឹង គម្ពីរលោកុប្បត្ដិ។ ជីដូនជីតារបស់យើងមុនដំបូងបានរស់នៅក្នុងបរិស្ថានដ៏ល្អឥតខ្ចោះ។ តែគេបានក្លាយជា មនុស្សមានបាប។ រួចមកកូនប្រុសមុនដំបូងរបស់គេជាអ្នកសំឡាប់មនុស្ស!

ទីបី គំនិតដែលថា បញ្ហានៃការអាក្រក់មិនអាចយល់បានត្រូវបានជំទាស់នឹងគម្ពីរលោកុប្បត្ដិ។ សួន ច្បារអេដែនជាកន្លែងដែលអារក្សសាតាំងធ្វើសកម្មភាព។ សាតាំងបានចូលក្នុងពស់ដែលបានល្បួងអេវ៉ាឲ្យ ធ្វើបាប។ «លទ្ធិដែលថា អារក្សបានចូលក្នុងមនុស្ស»ក្នុងជំពូក៦ផលិតផលនៃការដែលអារក្សបានចូលក្នុង មនុស្សហើយបានរៀបការជាមួយស្រ្ដីធម្មតា។ ដូច្នេះ «បញ្ហា»នៃការអាក្រក់គឺជាការហុក វាត្រូវបានប្រឌិត ដោយមនុស្សម័យនេះដែលបរាជ័យក្នុងការរៀបរាប់ប្រាប់ពីសភាពពិតនៃអារក្សសាតាំង។

ទីបួន ទ្រឹស្ដីខាងឯកសណ្ឋាននិយមនៃការសិក្សាពីផែនដីសម័យនេះត្រូវបានបង្ហាញថា ជាការ កុហក។ ផែនដីបង្ហាញពីភស្ដុតាងជាច្រើនចំពោះទឹកជំនន់ដែលបំផ្លាញផែនដី។ ពួកឯកសណ្ឋាននិយម ប្រាប់ថា «គ្រប់របស់ទាំងអស់បន្ដនៅ ដូចវាបានចាប់ផ្ដើមតាំងពីការបង្ករបង្កើតមក»(២ពេត្រុស ៣:៤)។ ពួកគេ «ស្ម័គ្រចិត្ដធ្វើល្ងង់ខ្លៅ»ពីទឹកជំនន់ដ៏ធំនៅសម័យលោកណូអេ។ ការសិក្សាពីផែនដីសម័យនេះគ្មាន ការពន្យល់គួរឲ្យជឿពីកត្ដាដូចហ្គេន ខែនយ៉ិនបានចូលមកឡើយ ឬពីរបៀបដែលកំទេចកំទីនៃរបស់ក្នុង សមុទ្រត្រូវរកឃើញនៅលើភ្នំដ៏ខ្ពស់បំផុតឡើយ។ ដូច្នេះគម្ពីរលោកុប្បត្ដិបដិសេធពីការកុហកនៅខាងក្រោយ ការសិក្សាពីផែនដីសម័យនេះ។

ទីប្រាំ ភាពស្មោកគ្រោករបស់មនុស្សមិនអាចត្រូវពន្យល់គួរឲ្យជឿឡើយ ហើយជាក់ស្ដែងណាស់ ទ្រឹស្ដីទាំងអស់ត្រូវបានបង្ហាញថាជាការកុហក ដោយសារតែគម្ពីរលោកុប្បត្ដិបានបង្ហាញយ៉ាងច្បាស់ពីរបៀប ដែលមនុស្សធ្លាក់ចេញពីសេចក្ដីសុចរិតដើមដំបូង ទៅក្នុងភាពសាហាវឃោរឃៅដែលយើងឃើញនៅជុំវិញ យើងនៅលើផែនដីសព្វថ្ងៃនេះ «ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ»(រ៉ូម ១:២១)។ ដូច្នេះទ្រឹស្ដីផ្សេងៗនៃចិត្ដវិទ្យាសព្វថ្ងៃនេះត្រូវបានបញ្ជាក់ថាជាការកុហកដោយ សារគម្ពីរលោកុប្បត្ដិ។

នៅយប់នេះយើងនឹងផ្ដោតសំខាន់លើការកុហកដោយលំអិតថែមទៀត។ សូមបើកទៅលោកុបត្ដិ ៣:១-១០។

« ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានព្រះបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានព្រះបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្តីដែរ គាត់ក៏បរិភោគតាម នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម និងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ»(លោកុប្បត្ដិ ៣:១-១០)។

លោកអោសើរ ផីងគឺជាអ្នកសិក្សាខាងព្រះគម្ពីរ និងជាអ្នកអត្ថាធិប្បាយពន្យល់ជនជាអង់គ្លេស។ គាត់បានប្រាប់យ៉ាងត្រឹមត្រូវថា គម្ពីរលោកុប្បត្ដិជំពូក៣ជាអត្ថបទដ៏សំខាន់បំផុតនៅក្នុងព្រះបន្ទូលនៃព្រះ។ គាត់ប្រាប់ថា

វាគឺជា «ការគ្រោងពូជនៃព្រះគម្ពីរ» ។ នេះគឺជាមូលដ្ឋានគ្រឹះដែលជួយបន្ធូរនូវគោលលទ្ធិសំខាន់ៗជាច្រើននៃសេចក្ដីជំនឿរបស់យើង។ នៅទីនេះយើងបានត្រលប់ទៅប្រភពរបស់គេជាច្រើននៃទន្លេនៃសេចក្ដីពិតដ៏ទេវភាព។ នៅទីនេះចាប់ផ្តើមរឿងដ៏អស្ចារ្យ ដែលកំពុងតែត្រូវបានអនុម័តនៅលើឆាកនៃប្រ វត្តិសាស្រ្តរបស់មនុស្ស។ នៅទីនេះ យើងរកឃើញការពន្យល់ដ៏ទេវភាពនៃស្ថានភាពបច្ចុប្បន្នធ្លាក់ចុះ និងការវិនាសនៃពូជ [មនុស្ស] ។ នៅទីនេះយើងរៀនអំពីឧបាយកលនៃសត្រូវរបស់យើងអារក្ស... នៅទីនេះយើងកត់សម្គាល់នូវនិន្នាការសកលនៃធម្មជាតិរបស់មនុស្ស ដើម្បីគ្របដណ្តប់នូវការអាម៉ាស់ខាងសីលធម៌របស់ខ្លួន ដោយឧបករណ៍នៃការធ្វើដោយដៃផ្ទាល់របស់មនុស្ស (Arthur W. Pink, Gleanings in Genesis, Moody Press, 1981 edition, p. 33).

ជំពូក៣ប្រាប់យើងពីរបៀបដែលសាតាំងបានចូលក្នុងសួនច្បារអេដែន វាបានសណ្ឌិតនៅក្នុងពស់ ហើយពស់ចេះនិយាយ។ នៅកន្លែងនោះយើងឃើញថា ពស់និយាយទៅកាន់ស្រ្ដី ដើម្បឲ្យស្រ្ដីសង្ស័យពីអ្វី ដែលព្រះបានប្រាប់លោកអ័ដាម វាបានបង្វែរ ហើយបង្ខូចព្រះបន្ទូលនៃព្រះ ថែមទាំងបានប្រាប់នាងថា «អ្នក នឹងមិនស្លាប់ជាពិត» បើអ្នកស៊ីផ្លែឈើដែលព្រះបានហាម «ផ្លែឈើដឹងខុសត្រូវ»។

មកដល់គ្រានេះ វាគួរតែត្រូវចងចាំថា សាតាំងជាមេបោកបញ្ជោត។ ព្រះគម្ពីរប្រាប់ក្នុងវិវរណៈ

« កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី...» (វិវរណៈ ១២:៤)។

អត្ថន័យនៃខគម្ពីរនោះត្រូវបានទាញចេញយ៉ាងចេញក្នុងខពីរបីក្រោយមក ក្នុងវិវរណៈ ១២:៩

«នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញព្រមទាំងពួកទេវតារបស់វាផង»(វិវរណៈ ១២:៩)។

លោកបណ្ឌិត ហែនរី អឹម ម៉ូរីសបានប្រាប់ថា

សត្វនាគនៅកន្លែងនេះបង្ហាញពីសត្វពស់ក្នុងសួនច្បារអេដែន (លោកុប្បត្ដិ ៣:១)។ ហើយវាជាអារក្សដែលបានល្បងលព្រះយេស៊ូវ {នៅក្នុងទីរហោ ស្ថាន}(Henry M. Morris, Ph.D., The Defender’s Study Bible, World Publishing, 1995, p. 1448; សំគាល់វិវរណៈ ១២:៩)។

សាតាំងត្រូវបានទំលាក់ចុះពីសា្ថនសួគ៌មកដោយសារវាបះបោរប្រឆាំងនឹងព្រះ ហើយចង់បានរាជ្យ បល្ល័ង្ករបស់ព្រះ(អេសាយ ១៤:១២-១៥, អេសេគាល ២៨:១៣-១៨)។ សាតាំងត្រូវបានទំលាក់ចុះពី ស្ថានសួគ៌មកផែនដីនេះ ហើយវាបានក្លាយជា

«... តាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះបណ្តាលមកក្នុងពួកមនុស្សរឹងចចេស»(អេភេសូរ ២:២)។

តែហើយចុះអំពីពួកទេវតាដែលបានដើរតាមសាតាំងក្នុងការបះបោរនឹងព្រះវិញ? វិវរណៈ ១២:៩ ប្រាប់ថា

«នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញព្រមទាំងពួកទេវតារបស់វាផង»(វិវរណៈ ១២:៩)។

តើទេវតាចំនួនប៉ុន្មានបានបះបោរជាមួយសាតាំង? តើទេវតាចំនួនប៉ុន្មានត្រូវបាន «ទំលាក់ចុះជាមួយវា» មកផែនដីនេះ? វិវរឲណៈ ១២:៤ប្រាប់ថា

« កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី...» (វិវរណៈ ១២:៤)។

លោកបណ្ឌិត ម៉ូរីសបានប្រាប់ថា

ពួកផ្កាយនៅស្ថានសួគ៌ទាំងនេះត្រូវបានបង្ហាញជាទេវតារបស់សាតាំងនៅ ក្នុងវិវរណៈ ១២:៩ (ម៉ូរីស, ibid., p. 1447). ។

ដូច្នេះយើងជឿថា ទេវតា៣០ភាគរយនៅស្ថានសួគ៌បានបះបោរជាមួយសាតាំង ហើយត្រូវបានទំលាក់ចុះមក ផែនដីនេះ វាក្លាយជាពួកអារក្ស ដូច្នេះហើយជារឿយៗព្រះយេស៊ូវបានជួបពួកវាក្នុងព័ន្ធកិច្ចទ្រង់លើផែនដី នេះ។ សាតាំងបានកុហកទេវតាទាំងនេះ។ មិនបាច់សង្ស័យឡើយ វាបានប្រើការកុហកដដែលនៅពេល វាបានបង្ហាញអ័ដាម និងអេវ៉ាក្នុងច្បារអេដែន វាបានប្រាប់ថា «អ្នកនឹងបានដូចជាព្រះ»(លោកុប្បត្ដិ ៣:៥)។ មិនបាច់សង្ស័យឡើយ វាប្រើការកុហកនោះដើម្បីបំផ្លាញទេវតាទាំងនោះ «សូមមកជាមួយអញ នោះអ្នកនឹង បានដូចជាព្រះ»។ ពួកវាជឿតាមការកុហករបស់អារក្ស តែពួកវាមិនបាន «ដូចជាព្រះនោះទេ»។ អូ ទេ! ពួក វាបានក្លាយពួកអារក្សដែលមិនបរិសុទ្ធចម្លែក ទាំងគ្រហឹមលើលោកីយដោយកំហឹង និងតាមសេចក្ដីប៉ងប្រាថ្នា!

សាតាំងបានកុហកដល់មនុស្ស ដូចដែលវាបានកុហកពួកទេវតា ដោយល្បួងទេវតាទាំងនោះឲ្យ ធ្វើបាបប្រឆាំងនឹងព្រះ។ វាប្រើគំនិតដដែលដើម្បីបញ្ជោតទេវតាទាំងនោះ វាបានបំផ្លាញពួកវា ហើយដូចគ្នា ដែរ វាប្រើល្បួងនោះដើម្បីបញ្ជោតអ័ដាម និងអេវ៉ាក្នុងច្បារអេដែន។ សូមស្ដាប់លោកុប្បត្ដិ ៣:៤-៥

«រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»(អេភេសូរ ៣:៤-៥)។

សាតាំងត្រូវតែប្រើជំលោះ និងការកុហកស្រដៀងគ្នាដើម្បីទាញទេវតា៣០ភាគរយឲ្យធ្លាក់ចុះពីស្ថានសួគ៌មក ថែមទាំងបានធ្លាក់ចុះពីតំណែងរបស់គេនៅស្ថានសួគ៌។

ហើយឥឡូវនេះ វាប្រើការកុហកនោះ និងការបង្ខូចព្រះបន្ទូលនៃព្រះទៅកាន់ឪពុកម្ដាយដើមដំបូង របស់យើង។ ឪពុកម្ដាយដើមដំបូងរបស់យើងបានជឿតាមការកុហករបស់វា ហើយត្រូវវិនាសដូចពួកទេវតា ដែលបានជឿតាម «មេកំភូត» នេះជាមូលហេតុដែលព្រះអម្ចាស់យេស៊ូវគ្រិស្ដបានហៅសាតាំង នៅពេលទ្រង់មានបន្ទូលទៅកាន់ពួកផារ៉ាស្សី

« អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង»(យ៉ូហាន ៨:៤៤)។

ក្នុងខនោះ ព្រះយេស៊ូវបានប្រាប់យើងពីរឿងសំខាន់ៗចំនួន២អំពីសាតាំង៖ (១)«វាជាអ្នកសំឡាប់គេតាំងពីដើមមក» និង (២)វាជាមេកុហក»

សាតាំងបានកុហកពួកទេវតាកាលវាបានល្បួងពួកវាឲ្យដើរតាមវា។ សាតាំងបានកុហកអ័ដាម និង អេវ៉ាកាលវាបានល្បួងពួកគេឲ្យស៊ីផ្លែឈើមួយក្នុងសួនច្បារដែលព្រះហាមឃាត់។

សាតាំងជា «អ្នកសំឡាប់គេតាំងពីដើមមក»។ តាមរយៈការកុហករបស់វា នោះវា «បានសំឡាប់» ពួកទេវតាដែលដើរតាមវា «ទេវតារបស់វា» ដ្បិតពួកវាត្រូវបានទំលាក់ចុះមកផែនដីនេះ ហើយពួកវាកំពុងរង់ ចាំវិនាសក្នុងភ្លើងឋាននរក «បានរៀបចំទុកសម្រាប់អារក្ស និងពួកបរិវារបស់វា»(ម៉ាថាយ ២៥:៤១)។ «វា ជាអ្នកសំឡាប់គេតាំងពីដើមមក» វាមិនត្រឹមតែ «សំឡាប់»ទេវតា៣០ភាគរយនោះទេ វាក៏បានសំឡាប់ពូជ មនុស្សទាំងស្រុងដោយសារការបញ្ជោត និងការកុហករបស់វា។ ព្រះយេស៊ូវមានបន្ទូលថា

« វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត...» (យ៉ូហាន ៨:៤៤)។

សាតាំងបានបំផ្លាញទេវតា៣០ភាគរយ។ ហើយសាតាំងបាន «សំឡាប់»ពូជមនុស្សទាំងស្រុងដោយសារឲ្យ គេជាប់អន្ទាក់ក្នុងអំពើបាបដ៏ធំនេះ ដ្បិតគេបានប្រព្រឹត្ដល្មើសនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយដើរតាម អារក្ស ដូច្នេះហើយមនុស្សបានធ្លាក់ក្នុងអំពើបាប ដូចបានកត់ត្រាទុកក្នុងអត្ថបទរបស់យើងលោកុប្បត្ដិ ៣:១-១០។

នៅពេលអ័ដាមបានធ្វើបាប នោះគាត់មិនមែនជាមនុស្សធម្មតានោះទេ។ គាត់ជាមេដែលបានបង្ខូច ពូជមនុស្សទាំងស្រុង និងមានសហព័ន្ធផងដែរ។ ការបះបោររបស់សាតាំងបានប៉ះពាល់ដល់ទេវតា៣០ភាគ រយ ហើយការបះបោររបស់អ័ដាម និងការធ្លាក់ក្នុងអំពើបាបក៏ទទួលរងផលវិបាកដល់អ្នកដទៃដូចគ្នាដែរ។ ពូជមនុស្សទាំងស្រុងបានធ្លាក់ក្នុងបាបដោយសារលោកអ័ដាមដែលជាអ្នកនាំមុខ។ សៀវភៅរបស់ពួកបរិសុទ្ធ ពីបុរាណសម្រាប់កូនក្មេងបានប្រាប់យ៉ាងត្រឹមត្រូវថា «នៅក្នុងការធ្លាក់ចុះរបស់អ័ដាម នោះយើងទាំងអស់គ្នា បានធ្វើបាប»។ ដោយសារអ័ដាមជឿតាមការកុហករបស់សាតាំង ហើយស៊ីផ្លែឈើដឹងខុសត្រូវ នោះគាត់នាំ សេចក្ដីស្លាប់មកដល់ពូជមនុស្សទាំងស្រុង។ ដូចសាវកប៉ុលប្រាប់ថា

« ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់{អ័ដាម} ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»(រ៉ូម ៥:១២)។

ផលប៉ះពាល់នៃអំពើបាបរបស់អ័ដាមទៅលើពូជមនុស្សគឺធំណាស់។ មុនពេលមនុស្សធ្លាក់ក្នុងបាប នោះព្រះ និងមនុស្សមានការប្រកបគ្នា។ បន្ទាប់ពីមនុស្សធ្លាក់ក្នុងបាបមក ការប្រកបគ្នានោះបានកាត់ផ្ដាច់។ ពួកគេត្រូវបានកាត់ផ្ដាច់ពីព្រះ។ បន្ទាប់មកមនុស្សធ្លាក់ក្នុងបាប គេព្យាយាមពួនខ្លួនពីព្រះ។ មុនពេលមនុស្សធ្លាក់ក្នុងបាប មនុស្សគ្មានទោស ហើយបរិសុទ្ធ។ អ័ដាម និងអេវ៉ាគ្មាននិស្ស័យបាប ឡើយ។ បន្ទាប់ពីមនុស្សធ្លាក់ក្នុងបាប គេមានអំពើបាប ហើយចេះខ្មាស់។ សាវកប៉ុលប្រាប់ថា

«ដោយសារមនុស្សតែម្នាក់{អ័ដាម} ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ» (រ៉ូម ៥:១២)។

ខនោះមិនប្រាប់បថា «បាបច្រើន»បានចូលមកក្នុងលោកីយនេះ។ វាប្រាប់ថា «បាប»តែមួយ។ អ័ដាមមិន បាននាំបាបមកក្នុងលោកីយដោយសារគាត់ធ្វើគំរូអាក្រក់នោះទេ។ សកម្មភាពនៃអំពើបាបរបស់គាត់បាននាំ ឲ្យមានការផ្លាស់ប្ដូរក្នុងនិស្ស័យរបស់គាត់។ ចិត្ដរបស់គាត់ត្រូវបានស្មោកគ្រោក។

មុនពេលមនុស្សធ្លាក់ក្នុងបាប មនុស្សអាចស៊ីផ្លែឈើជីវិតហើយរស់នៅជារៀងរហូត (លោកុប្បត្ដិ ២:៩,៣:២២)។ បន្ទាប់ពីមនុស្សធ្លាក់ក្នុងបាប សេចក្ដីស្លាប់ខាងរូបកាយបានក្លាយជាទោសដោយសារអំពើ បាបរបស់អ័ដាម។ រ៉ូម ៥:១២ប្រាប់ថា

«ដោយសារមនុស្សតែម្នាក់{អ័ដាម} ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ» (រ៉ូម ៥:១២)។

នេះសំដៅលើការស្លាប់ទាំងវិញ្ញាណ និងរូបកាយ។ បន្ទាប់ពីអ័ដាមបានធ្វើបាប ព្រះមានបន្ទូលថា

«... ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក» (លោកុប្បត្ដិ ៣:១៩)។

ដូច្នេះ ការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណគឺជាលទ្ធផលនៃអំពើបាបរបស់អ័ដាម។

ជាលទ្ធផល ការធ្លាក់ក្នុងបាបរបស់អ័ដាមនាំឲ្យមនុស្សលោកទាំាងអស់មានបាប។ ឥឡូវមនុស្ស ទាំងអស់បានកើតមកដោយមាននិស្ស័យបាប ដែលបានឆ្លងពីអ័ដាមក។ ព្រះគម្ពីរប្រាប់ថា

« ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់{អ័ដាម} ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»(រ៉ូម ៥:១២)។

និស្ស័យបាបដែលមនុស្សធ្លាក់ក្នុងត្រូវបានប្រាប់តាមរយៈព្រះគម្ពីរ។

«ដ្បិតគ្មានមនុស្សណាមួយមិនធ្វើបានឡើយ»
   (១ពង្សាវតាក្សត្រ ៨:៤៦)។

«ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ» (សាស្ដា ៧:២០)។

«ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង» (រ៉ូម ៣:១០-១២)។

«រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ» (រ៉ូម ៣:១៩)។

«បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ» (១យ៉ូហាន ១:៨)។

អំពើបាបរបស់អ័ដាមត្រូវបានទំលាក់ទោសទៅលើមនុស្សជំនាន់ក្រោយទាំងអស់ (ពូជមនុស្សទាំងស្រុង)។ ដោយសារសាមគ្គីភាពដើមរបស់មនុស្សលោក ព្រះទំលាក់ទោសនៃអំពើបាបរបស់អ័ដាមភ្លាមៗទៅ កាន់ពូជរបស់គាត់ទាំងអស់។ ដូចនេះ ឥឡូវនេះនិស្ស័យបាបដែលស្មោកគ្រោកទាំងងអស់បានឆ្លងពីអ័ដាម មក។ យោងតាមរ៉ូម ៥:១២ សេចក្ដីស្លាប់(ខាងវិញ្ញាណ និងរូបកាយ)បានឆ្លងដល់មនុស្សទាំងអស់ដោយ សារអ័ដាមបានធ្វើបាប។

នេះគឺជាអ្វីដែលយើងចង់ប្រាប់ថា «ភាពស្មោកគ្រោកទាំងស្រុង» របស់មនុស្សលោក។ វាមានន័យ ថា នៅក្នុងសភាពស្មោកគ្រោកតាមធម្មជាតិរបស់មនុស្សគ្មានសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះឡើយ។ វា ន័យថា គេស្រឡាញ់ខ្លួនឯងជាជាងព្រះ គេស្រឡាញ់ខ្លួនឯងជាជាងព្រះដែលបង្កើតគេ។ ភាពស្មោកគ្រោក ទាំងស្រុងក៏មានន័យថា សភាពតាមធម្មជាតិរបស់មនុស្សមិនចូលចិត្ដព្រះឡើយ គេមិនពេញចិត្ដនឹងទ្រង់ ហើយប្រឆាំងនឹងទ្រង់។

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ»(រ៉ូម៨:៧)។

«គំនិតខាងសាច់ឈាម»សំដៅលើ «មនុស្សដែលមិនទាន់សំអាតជាថ្មី» មិនទាន់កើតជាថ្មី((The Geneva Bible, 1599, សំគាល់ពីរ៉ូម ៨:៧)។

ដូចនេះ នៅក្នុងលោកុប្បត្ដិជំពូក៣ ការធ្លាក់ក្នុងបាបរបស់អ័ដាមបានប៉ះពាល់ចិត្ដល់ដោយផ្ទាល់។ សូម្បីតែអ្នកបានធំឡើងក្នុងក្រុមជំនុំ ឬក៏អត់ អ្នកបានទទួលនិស្ស័យដែលមិនចូលចិត្ដព្រះដែលបានឆ្លងពីជី តារបស់អ្នក ជាអ័ដាម។ អ្នកមិនគិតអ្វីសោះ រៀនឬធ្វើអ្វីសោះដែលអាចបញ្រ្ចាសទិសនៃការពុករលួយខាង ក្នុងដែលបានឆ្លងមក។ ដូច្នេះសេចក្ដីសង្រ្គោះត្រូវតែកើតឡើងពីប្រភព «ចម្លែក» គឺជាប្រភពនៅខាងក្រៅ ខ្លួនរបស់អ្នកទាំងស្រុង។ ប្រភពនោះគឺជាមកពីព្រះដោយផ្ទាល់។ ព្រះត្រូវតែដាស់អ្នកឲ្យដឹងខ្លួនពីភាពស្មោក គ្រោកនៅក្នុងខ្លួនអ្នក។ ព្រះត្រូវតែបំបាត់គំនិតខុសឆ្គងនៃសេចក្ដីសង្រ្គោះរបស់អ្នក ហើយឲ្យអ្នកដឹងច្បាស់ពី ភាពស្មោកគ្រោកនៅខាងក្នុងអ្នក។ ព្រះត្រូវតែទាញនាំអ្នកទៅរកព្រះគ្រិស្ដ ដើម្បីលាងសំអាត ហើយឲ្យអ្នក បានកើតជាថ្មី។ ដោយសារបាបរបស់អ័ដាម គ្មានអ្នកណាអាចសង្រ្គោះអ្នកបានឡើយ មានតែ«អ័ដាម»ចុង ក្រោយបង្អស់តែមួយគត់ (ព្រះគ្រិស្ដ)។ នោះគឺជាសេចក្ដីសង្រ្គោះដោយសារព្រះគុណតែមួយគត់ តាមរយៈ ព្រះគ្រិស្ដតែមួយគត់។ នោះគឺជាអ្វីដែលយើងជឿ ហើយអធិប្បាយ។

មុនពេលអ័ដាមបានធ្លាក់ក្នុងបាប គាត់មានការប្រកបគ្នជាមួយព្រះដ៏ឥតខ្ចោះ។ គាត់ដើរជាមួយ ព្រះដូចជាមិត្ដសំឡាញ់។ តែក្រោយពីគាត់បានធ្វើបាប អ័ដាមនិងប្រពន្ធគាត់បានពួនខ្លួនពីព្រះនៅដើមឈើ ក្នុងសួនច្បារនោះ។

អ្នកគឺជាកូនរបស់អ័ដាម។ នោះហើយគឺជាមូលហេតុដែលការគិតរបស់អ្នកអំពីព្រះខុសទាំងអស់! ជំនួសឱ្យការជឿទុកចិត្តលើទ្រង់ អ្នកបះបោរប្រឆាំងនឹងទ្រង់ ហើយលាក់ខ្លួនពីទ្រង់ដូចជាលោកអ័ដាមជីតារបស់អ្នកដែរ។ នោះហើយជាមូលហេតុដែលអ្នកធ្វើខុសមួយផ្សេងទៀតបន្ទាប់ពីអ្នកព្យាយាមជឿទុកចិត្តលើព្រះគ្រីស្ទ។ នោះហើយជាមូលហេតុដែលចិត្តរបស់អ្នកធ្វើឱ្យមានកំហុសដូចគ្នាម្តងហើយម្តងទៀតដោយគ្មានទីបញ្ចប់។

ទីបន្ទាល់របស់និស្សតមហាវិទ្យាល័យម្នាក់

ខ្ញុំបានប្រែចិត្ដក្លែងក្លាយម្ដងហើយម្ដងទៀត។ ខ្ញុំគិតថា ខ្ញុំត្រូវតែមានអារម្មណ៍មួយពីការប្រែចិត្ដ។ ការមានការប្រែចិត្ដក្លែងក្លាយជាពេលអាក្រក់ណាស់សម្រាប់ខ្ញុំ។

នៅពេលខ្ញុំមានសុំប្រឹក្សា នោះខ្ញុំព្យាយាមគិតពីរឿងដើម្បីនិយាយ។ ខ្ញុំព្យាយាមចាំពីដែលត្រូវបាន បង្រៀនក្នុងសេចក្ដីអធិប្បាយ ដូច្នេះខ្ញុំអាចនិយាយសារឡើងវិញ។ តែពាក្យរបស់ខ្ញុំមិនដែលមានន័យសោះ ឡើយ។ ខ្ញុំព្យាយាមចំលងពីទីបន្ទាល់របស់មនុស្សផ្សេងទៀត។ វាឆ្កួតមែនទែន!

ខ្ញុំចាប់ផ្ដើមអធិស្ឋានម្នាក់ឯង ហើយគិតអំពីបាបខ្ញុំផ្ទាល់។ បន្ទាប់មកការអធិប្បាយពីដំណឹងល្អចាប់ ផ្ដើមច្បាស់ដល់ខ្ញុំ។ ខ្ញុំបានមករកព្រះយេស៊ូវក្នុងនាមជាមនុស្សមានបាបខ្ទេចខ្ទីម្នាក់ដែលគ្មានសង្ឃឹម តែទី សង្ឃឹមខ្ញុំគឺនៅក្នុងព្រះយេស៊ូវគ្រិស្ដ។ រឿងដ៏សំខាន់បំផុតចំពោះខ្ញុំគឺជាការមករកព្រះយេស៊ូវ និងការដែល បាបខ្ញុំត្រូវបានសំអាតដោយព្រះលោហិតទ្រង់។ ខ្ញុំបានទុកចិត្ដលើព្រះលោហិតទ្រង់។

ទីបន្ទាល់របស់ស្រ្ដីវ័យរៀនមហាវិទ្យាល័យម្នាក់

សាតាំងនៅតែប្រាប់ខ្ញុំថា «មនុស្សទាំងនេះគឺខុស។ អ្នកគឺល្អឥតខ្ចោះតាមវិធីដែលអ្នកមាន។ អ្នកមិនត្រូវការព្រះយេស៊ូវទេ»។ «បន្ទាប់មកខ្ញុំបានចូលព្រះវិហារហើយខ្ញុំដឹងថាខ្ញុំខុស។ ខ្ញុំយំហើយខ្ញុំមិនអាចឈប់បានទេ។ លោកខាហ្គិនបានសួរខ្ញុំថា«តើអ្នកនឹងមករកព្រះគ្រីស្ទទេ?» ខ្ញុំឆ្លើយថា «បាទខ្ញុំនឹងមករកទ្រង់»។ ខ្ញុំនឹងមករកទ្រង់»។ ខ្ញុំបានបោះខ្លួនឯងនៅលើព្រះយេស៊ូវនៅថ្ងៃនោះ។ ខ្ញុំបានថ្វាយខ្លួនឯងទាំងស្រុងទៅព្រះយេស៊ូវ។ ព្រះយេស៊ូវគ្រីស្ទបានឱបខ្ញុំហើយអំពើបាបរបស់ខ្ញុំត្រូវបានលាងសំអាតដោយព្រះលោហិតរបស់ទ្រង់។

ទីបន្ទាល់របស់បុរសវ័យក្មេងម្នាក់

ខ្ញុំមិនអាចព្រងើយកន្តើយពីភាពពិតដែលថា ចិត្តខ្ញុំគឺអាក្រក់ បះបោរ និងពេញដោយអំពើអាក្រក់ ទាំងប្រឆាំងនឹងព្រះ។ ចិត្ដខ្ញុំមិនអាចបោកបញ្ឆោតខ្ញុំដោយគិតថាខ្ញុំជាមនុស្សល្អ។ ខ្ញុំមិនអីទេហើយគ្មានភាពល្អក្នុងខ្ញុំ។ ខ្ញុំដឹងថា បើខ្ញុំស្លាប់ភ្លាមៗខ្ញុំនឹងទៅឋាននរកភ្លាម។ ខ្ញុំសមនឹងទៅឋាននរក។ ខ្ញុំជាមនុស្សមានបាប។ ខ្ញុំគិតថាខ្ញុំអាចលាក់អំពើបាបរបស់ខ្ញុំពីមនុស្ស។ ប៉ុន្តែខ្ញុំមិនអាចលាក់បាំងពួកគេពីព្រះបានទេ។ ព្រះទ្រង់បានឃើញអំពើបាបរបស់ខ្ញុំទាំងអស់។ ខ្ញុំមានអារម្មណ៍ដូចអ័ដាមព្យាយាមលាក់ខ្លួនពីព្រះ បន្ទាប់ពីគាត់បរិភោគផ្លែឈើហាមឃាត់។ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម។ អំពើល្អរបស់ខ្ញុំទាំងអស់មិនអាចជួយសង្រ្គោះមនុស្សមានបាបខ្សោយដូចខ្ញុំបានទេ។ ព្រះគ្រីស្ទតែមួយគត់បានសង្រ្គោះខ្ញុំ។ ព្រះលោហិតរបស់ទ្រង់បានគ្របដណ្តប់ទូលបង្គំហើយលាងសំអាតអំពើបាបរបស់ទូលបង្គំទាំងអស់។ ព្រះគ្រីស្ទបានស្លៀកពាក់ខ្ញុំនៅក្នុងព្រះលោហិតរបស់ទ្រង់។ ទ្រង់បានធ្វើឱ្យខ្ញុំមានភាពសុចរិត។ ព្រះលោហិតរបស់ទ្រង់បានបង្ហូរបារម្ភពីអំពើបាបរបស់ខ្ញុំ។ សេចក្ដីជំនឿ និងការធានារបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះគ្រីស្ទតែមួយគត់។ ខ្ញុំជាមនុស្សមានបាប តែព្រះយេស៊ូវទ្រង់បានសង្រ្គោះខ្ញុំ។

ទីបន្ទាល់របស់ក្មេងស្រីវ័យរៀនមហាវិទ្យាល័យម្នាក់

ខ្ញុំបានដើរចូលព្រះវិហារ ហើយចិត្ដខ្ញុំធ្ងន់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សមានបាប។ ខ្ញុំមិនអាចព្រងើយកន្តើយពីការពិតដែលថា ចិត្តខ្ញុំអាក្រក់ បះបោរ ហើយពោរពេញដោយអំពើអាក្រក់ប្រឆាំងនឹងព្រះ។ បន្ទាប់មកនៅពេលសេចក្ដីអធិប្បាយជិតមកដល់ទីបញ្ចប់ខ្ញុំបានលឺដំណឹងល្អជាលើកដំបូង។ វាមិនដែលមានន័យអ្វីសម្រាប់ខ្ញុំពីមុនទេ។ ព្រះគ្រីស្ទបានសុគតជំនួសខ្ញុំនៅលើឈើឆ្កាង ដើម្បីសងថ្លៃលោះបាបរបស់ខ្ញុំ។ ទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ខ្ញុំ! ព្រះលោហិតរបស់ទ្រង់បានស្រក់មកលើខ្ញុំ! ខ្ញុំត្រូវការព្រះយេស៊ូវយ៉ាងខ្លាំង។ ខ្ញុំបានងើបភ្នែកមើលទៅលើ។ ខ្ញុំបានសម្លឹងទៅរកព្រះគ្រីស្ទជាលើកដំបូង ហើយនៅគ្រានោះព្រះគ្រីស្ទបានសង្រ្គោះខ្ញុំ! ឥឡូវនេះខ្ញុំបានយល់ពីអ្វីដែលលោកចន ញ៉ូថុនបាននិយាយថា «ព្រះគុណដ៏អស្ចារ្យ! ជាផ្អែមពិរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ ក៏ប្រោសមនុស្សយ៉ាងដូចខ្ញុំ! «ខ្ញុំជាមនុស្សមានបាប ហើយព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះខ្ញុំពីអំពើបាបរបស់ខ្ញុំ»។

ខ្ញុំមិនបានឃើញ ឬមានអារម្មណ៍ពីព្រះយេស៊ូវឡើយ។ ខ្ញុំមិនមានបទពិសោធន៍ខាងសាសនានោះ ទេ។ ខ្ញុំបានទទួលជឿទ្រង់យ៉ាងសាមញ្ញ។ ភ្លាមៗដែលខ្ញុំទទួលជឿព្រះយេស៊ូវ នោះទ្រង់បានសំអាតបាបខ្ញុំ ចេញដោយព្រះលោហិតទ្រង់។

ខ្ញុំអាចលឺព្រះអង្គសង្រ្គោះកំពុងហៅ ខ្ញុំអាចលឺព្រះអង្គសង្រ្គោះកំពុងហៅ
ខ្ញុំអាចលឺព្រះអង្គសង្រ្គោះកំពុងហៅ ខ្ញុំនឹងទៅជាមួយទ្រង់ ទៅតាមទ្រង់រហូត!
   («កន្លែងណាដែលទ្រង់នាំខ្ញុំទៅ»ដោយអើណែស ប្លែនដី ១៨៩០)។

ព្រះអង្គអើយ ខ្ញុំនឹងមក ខ្ញុំនឹងមករកទ្រង់ឥឡូវ
សូមលាងសំអាតខ្ញុំដោយព្រះលោហិតដែលហូរលើកាល់វ៉ារី។
   («ព្រះអង្គអើយ ខ្ញុំនឹងមក»ដោយឡាវីស ហាតសោត ១៨២៨-១៩១៩)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«ព្រះអង្គអើយ ខ្ញុំនឹងមក»ដោយឡាវីស ហាតសោត ១៨២៨-១៩១៩)។