Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការវាយ ការបោច ភាពអាម៉ាស់ខ្មាស និងការស្ដោះទឹកមាត់

THE SMITING, PLUCKING, SHAME AND SPITTING
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច មីនា ២៥ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 25, 2018

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។


នេះគឺជាអត្ថបទទីបីនៅក្នុងអេសាយដែលបានទាយយ៉ាងល្អឥតខ្ចោះពីការរងទុក្ខវេទនារបស់ព្រះគ្រិស្ដ។ វាជាអត្ថបទគម្ពីរមួយក្នុងចំណោមអត្ថបទផ្សេងទៀតដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ នៅពេល ទ្រង់បានមានបន្ទូលទៅកាន់ពួកសិស្សទ្រង់

« មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ»(លូកា ១៨:៣១-៣៣)។

ពាក្យទំនាយដែលគួរឲ្យកត់សំគាល់ក្នុងអេសាយ ៥០:៦សំដៅទៅលើព្រះយេស៊ូវ មិនអាចសំដៅលើអ្នកណាផ្សេងទៀតឡើយ។ ពិតច្បាស់ណាស់ វាត្រូវបានសម្រេចដោយព្រះអម្ចាស់យេស៊ូវគ្រិស្ដ។

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។

នៅយប់នេះ ខ្ញុំនឹងទាញយកនូវសេចក្ដីពិតដ៏អស្ចារ្យចំនួន៣ចេញពីអត្ថបទគម្ពីរ។

១. ទីមួយ ព្រះយេស៊ូវ «បានប្រគល់»រូបអង្គទ្រង់ឲ្យគេធ្វើទារុណកម្ម!

លោកបណ្ឌិត ត្រោង(លេខ៥៤១៤)ប្រាប់យើងថា ពាក្យតាមភាសាហេព្រើរជាពាក្យ «ណេថាន» ដែលមានន័យថា «ប្រគល់»។ ពិតណាស់ ព្រះយេស៊ូវបាន «ប្រគល់»ខ្នងទ្រង់ឲ្យគេវាយ។ ទ្រង់បាន «ប្រគល់» ថ្ពាល់ទ្រង់ឲ្យគេបោចពុកចង្កាទ្រង់។ ទ្រង់បាន «ប្រគល់»ព្រះភក្រ្ដទ្រង់ដើម្បីឲ្យ «គេស្ដោះទឹកមាត់ ដាក់ ហើយទទួលឲភាពអាម៉ាស»។ ព្រះយេស៊ូវមានបន្ទូលថា

« ខ្ញុំដាក់ជីវិតខ្ញុំចុះ... គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ»(យ៉ូហាន ១០:១៧-១៨)។

ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពេត្រុសម្ដងទៀតក្នុងច្បារគេតសេម៉ាណី នៅពេលគេបានមកចាប់ទ្រង់

«តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ»(ម៉ាថាយ ២៦:៥៣-៥៤)។

សូម្បីតែកាលពួកទាហានដែលទាញទ្រង់ចេញ ព្រះយេស៊ូវអាចហៅទេវតា៧ម៉ឺន២ពានន់ដើម្បីការពារខ្លួន។ តែទ្រង់បានបដិសេធដើម្បីធ្វើដូចនោះ។ បាទ ព្រះអង្គសង្រ្គោះបាន «ប្រគល់»ខ្នងទ្រង់ ថ្ពាល់ទ្រង់ និងព្រះ ភក្រ្ដទ្រង់ទៅឲ្យ «ពួកអ្នកដែលវាយ»។ ទ្រង់បាន «ប្រគល់»រូបអង្គទ្រង់ឲ្យទទួលរងទុក្ខវេទនាដើម្បីសម្រេច តាមគោលបំណងរបស់ទ្រង់ក្នុងការយាងមកផែនដីនេះ ដើម្បីសង្រ្គោះរាស្រ្ដទ្រង់ ដើម្បីប្រោសលោះអស់អ្នក ណាដែលមកឯទ្រង់។ ទ្រង់

«ទ្រង់បានថ្វាយរូបអង្គទ្រង់ទុកជាថ្លៃលោះមនុស្សទាំងអស់«(១ធីម៉ូថេ ២:៦)។

ទ្រង់

« បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោស ឲ្យយើងបានរួចពីលោកីយ៍ ដ៏អាក្រក់សព្វថ្ងៃនេះ«(កាឡាទី ១:៤)។

ទ្រង់

« ថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្តីទទឹងច្បាប់ »(ទីតុស ២:១៤)។

ទ្រង់មានបន្ទូលថា

« ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ... គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ»(យ៉ូហាន ១០:១៧-១៨)។

ទ្រង់បានប្រគល់រូបអង្គ់ទ្រង់ឲ្យគេធ្វើទារុណកម្ម រងភាពអាម៉ាស់ ហើយឲ្យគេឆ្កាងដោយសារទ្រង់ស្រឡាញ់អ្នក! ទ្រង់មានបន្ទូលថា

«គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»(យ៉ូហាន ១៥:១៣)។

ព្រះយេស៊ូវបានយាងចុះពីបល្ល័ង្កនៅស្ថានសួគ៌មកសម្រាប់គោលបំណងនេះ៖ ដើម្បីប្រគល់ព្រះ ជន្មទ្រង់ឲ្យទទួលរងការដាក់ទណ្ឌកម្ម និងភាពអាម៉ាសទាំងនោះដើម្បីឲ្យយើងអាចរស់បាន! អូ គំនិតនោះ អស្ចារ្យណាស់! ទ្រង់មានបន្ទូលថា «ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យគេវាយដោយសារតែខ្ញុំស្រឡាញ់អ្នក។ ខ្ញុំបាន ប្រគល់ថ្ពាល់ខ្ញុំឲ្យគេបោចពុកចង្កាដោយសារតែខ្ញុំបានដឹងថា នេះគឺជាផ្លូវតែ១គត់ដែលខ្ញុំអាចប្រោសលោះ អ្នកបាន។ ខ្ញុំបានប្រគល់ព្រះភក្រ្ដខ្ញុំឲ្យគេស្ដោះទឹកមាត់ ហើយទទួលភាពអាម៉ាសដើម្បីសង្រ្គោះមុខអ្នកពីការ អាម៉ាសនៅពេលជំនុំជំរះចុងក្រោយ!» ទ្រង់បានលះបង់ព្រះជន្មទ្រង់ដោយទទួលរងការរន្ធត់ទាំងនោះដោយ សារតែទ្រង់ស្រឡាញ់អ្នក ហើយទ្រង់ជាមិត្ដសំឡាញ់របស់ទ្រង់! «ព្រះយេស៊ូវគឺជាមិត្ដសំឡាញ់ដល់មនុស្ស មានបាប!» សូមក្រោកឈរ ហើយច្រៀងវា!

ព្រះយេស៊ូវជាសំឡាញ់នឹងមនុស្សមានបាប
   សំឡាញ់នឹងមនុស្សមានបាប សំឡាញ់នឹងមនុស្សមានបាប
ព្រះយេស៊ូវជាសំឡាញ់នឹងមនុស្សមានបាប
   ទ្រង់អាចប្រោសអ្នកឲ្យរួច!
(«ព្រះយេស៊ូវជាសំឡាញ់នឹងមនុស្សមានបាប»ដោយលោកចន ពេថើសាន់ ១៩២១-២០០៦)។

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។

២. ទីពីរ ព្រះយេស៊ូវ «បានប្រគល់»រូបអង្គទ្រង់ឲ្យគេធ្វើទារុណកម្មដើម្បីប្រោសព្រលឹង អ្នកឲ្យរួចពីអំពើបាប!

ទ្រង់បាន «ប្រគល់ខ្នង{ទ្រង់}ទៅឲ្យគេវាយ»។ កុំគិតស្រាលៗពីចំណុចនោះ! ព្រះគម្ពីរប្រាប់ថា

«ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់» (យ៉ូហាន ១៩:១)។

លោកស្ពឺជិនបានប្រាប់ថា

លោកពីឡាត់ដ៏ជាចៅហ្វាយខេត្ដបានឲ្យគេវាយទ្រង់យ៉ាងឃោរឃៅ មាន ស្នាមរំពាត់ ត្រូវបានធ្វើពីអន្ទាក់នៃគោ ... នៅទីនោះវាត្រូវបានបែក កោងរោម ចៀមដែលមានសំបកឆ្អឹងដើម្បីឱ្យគ្រប់សរសៃឈាមអាចបំផ្លាញទឹកភ្នែកបានច្រើន។ វិធីចូលទៅក្នុងសាច់ឈាមដែលកំពុងញ័រសាច់ដែលត្រូវបានញាំញី ដោយជំងឺដាច់សរសៃឈាមខួរក្បាលអាក្រក់របស់ខ្លួន។ ការវាយនឹងរំពាត់គឺ ជាការដាក់ទណ្ឌកម្មដែលជាទូទៅត្រូវបានចាត់ទុកថាអាក្រក់ជាងសេចក្ដីស្លាប់ទៅទៀតហើយការពិតមនុស្សជាច្រើនបានស្លាប់នៅពេលដែលស៊ូទ្រាំឬមិនយូរប៉ុន្មាន។ អ្នកប្រោសលោះដែលបានប្រទានពររបស់យើងបានប្រគល់ខ្នង ទៅអ្នកដែលវាយប្រហារហើយពួកគេបានធ្វើឱ្យរបួសនៅទីនោះ។ ឱវេទនា នៃទុក្ខវេទនា! តើយើងអាចទ្រាំទ្ររកមើលវាតាមរបៀបណា? (C. H. Spurgeon ភាពអាម៉ាស និងការស្ដោះទឹកមាត់ដាក់» The Metropolitan Tabernacle Pulpit, Pilgrim Publications, 1972 reprint, volume XXV, p. 422)។

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។

ហេតុអ្វីព្រះយេស៊ូវបានប្រគល់ខ្នងទ្រង់ឲ្យមនុស្សវាយ? ម្ដងទៀត គម្ពីរអេសាយផ្ដល់នូវចម្លើយ

«យើងបានប្រោសឲ្យជាដោយសារស្នាមជាំ»(អេសាយ ៥៣:៥)។

ដោយសារ«ស្នាមជាំ»លើខ្នងទ្រង់ នោះព្រលឹងយើងត្រូវបានប្រោសឲ្យជាពីអំពើបាប! សាវកពេត្រុសបាន ប្រាប់យ៉ាងច្បាស់ថា នៅពេលគាត់ប្រាប់ថា

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា»(១ពេត្រុស ២:២៤)។

ព្រលឹងរបស់យើងដែលត្រូវបានបំផ្លាញដោយសារបាបអាចប្រោសឲ្យជាដោយសារស្នាមជាំដែលព្រះយេស៊ូវបានផ្ទុក!

មនុស្សច្រើនហ្វូងបានមករកទ្រង់ខណដែលទ្រង់គង់នៅសមុទ្រទីប៉ារាស

«រួចទ្រង់ប្រោសគេទាំងអស់ឲ្យជា»(ម៉ាថាយ ១២:១៥)។

ដូចគ្នាដែរ ទ្រង់បានប្រោសពួកគេឲ្យជាហើយ ទ្រង់ក៏អាចប្រោសចិត្ដដ៏ពេញដោយបាបរបស់អ្នកឲ្យជាដែរ «ចិត្ដដ៏អាក្រក់ហួសល្បត់»(យេរេមា ១៧:៩)។ លោកឆោឡែស វែស្លេបានប្រាប់ក្នុងបទចម្រៀងនៅថ្ងៃណូអែលដ៏ល្បីរបស់គាត់ថា «មើលនោះពួកទេវតាបានច្រៀង» ព្រះគ្រិស្ដបានរស់ឡើង «ដោយបានប្រោស មនុស្សមានបាបឲ្យជា ទ្រង់បានកើតមកដើម្បីប្រោសមនុស្សលើផែនដី ដើម្បីឲ្យគេកើតជាថ្មី»។ សូមមករក ទ្រង់ នោះរបួសនៃអំពើបាបក្នុងព្រលឹងអ្នកនឹងត្រូវប្រោសឲ្យជាដោយសារស្នាជាំ ហើយអ្នកនឹងបានកើតជា ថ្មី!

៣. ទីបី ព្រះយេស៊ូវ«បានប្រគល់»រូបអង្គទ្រង់ឲ្យគេធ្វើទារុណកម្មទុកជាយញ្ញបូជាជំនួសអ្នក ដែលជាមនុស្សមានបាប!

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។

គ្មានអ្វីទៀតសោះដែលអាចច្បាស់ជាងខគម្ពីរនេះ៖

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៥-៦)។

ព្រះយេស៊ូវបានឆ្លងកាត់ទារុណកម្មទាំងអស់នោះជំនួសអ្នក ដើម្បីសង្រ្គោះអ្នកពីទារុណកម្មនៃឋាននរក!

«គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា»(ម៉ាថាយ ២៦:៦៧)។

«អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ»(ម៉ាកុស ១៤:៦៥)។

« គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង»(ម៉ាថាយ ២៧:៣០)។

«គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង»(ម៉ាកុស ១៥:១៩)។

«ឯពួកមនុស្សដែលរក្សាព្រះយេស៊ូវ គេចំអកឲ្យ ហើយវាយទ្រង់ ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ»(លូកា ២២: ៦៣-៦៥)។

«រួចលោកពីឡាត់បានយកព្រះយេស៊ូវទៅឲ្យគេវាយ»(យ៉ូហាន ១៩:១)។

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។

លោកយ៉ូសែប ហាតបានប្រាប់យ៉ាងល្អថា

សូមដឹងពីការអត់ធ្មត់ដែលព្រះយេស៊ូវទ្រាំទ្រ
   ទាំងគេប្រមាថ{ក្នុងកន្លែងដ៏អាក្រក់នេះ}
មនុស្សមានបាបបានចងព្រះហស្ដដ៏មានអំណាច
   ហើយបានស្ដោះទឹកមាត់លើព្រះភក្ដ្រព្រះដែលបង្កើតខ្លួន
(«បំណងទ្រង់របស់ទ្រង់»ដោយលោកយ៉ូសែប ហាត ១៧១២-១៧៦៨ ប្ដូរដោយលោកបណ្ឌិត ហាយមើស៍)។

ព្រះយេស៊ូវបានឆ្លងកាត់ទុក្ខវេទនាទាំងអស់នោះ។ រួចមកគេបានដុំដែកគោលជាប់នឹងព្រះហស្ដ និងព្រះបាទទៅនឹងឈើឆ្កាង! ទ្រង់បានឆ្លងកាត់ការរន្ធត់ និងការឈឺចាប់ជំនួសអ្នក។ ទ្រង់បានរងទុក្ខវេទនា ហើយបានសុគតលើឈើឆ្កាងជំនួសអ្នក ដើម្បីសងទោសសម្រាប់បាបអ្នក ហើយនាំអ្នក ប្រោសអ្នកឲ្យជា ថែមទាំងសំអាតទៅ ទៅឯព្រះ!

«ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ » (ពេត្រុស ៣:១៨)។

លោកបណ្ឌិត អ៊ីសាក វ៉ាត់បានប្រាប់ថា

សូមមើលពីក្បាលរបស់ទ្រង់ ដៃ ជើងរបស់ទ្រង់,
   លំហូរនៃសេចក្តីទុក្ខព្រួយនិងក្ដីស្រឡាញ់លាយឡំគ្នា
តើមានក្ដីស្រឡាញ់និងសេចក្តីសោកសង្រេងនេះទេ?
   ឬបន្លាដែលធ្វើឱ្យអ្នកមានលំអៀងទៅជាអ្នកមាន?

ជាអាណាចក្រទាំងមូលនៃធម្មតារបស់ខ្ញុំ
   ដែលមានវត្តមាននៅឆ្ងាយពេក
សេចក្តីស្រឡាញ់ដ៏អស្ចារ្យណាស់ដូច្នេះដ៏ទេវតា
   ខ្ញុំត្រូវថ្វាយព្រលឹងខ្ញុំ ជីវិតខ្ញុំទាំងស្រុងដល់ទ្រង់
(«នៅពេលខ្ញុំស្ទង់មើលឈើឆ្កាងគួរស្បើម»ដោយលោកអ៊ីសាក វ៉ាត ១៦៧៤-១៧៤៨។

ហើយលោកវីលៀម វីលៀមប្រាប់ថា

ទំងន់នៃទោសរបស់មនុស្សធ្ងន់ណាស់ណា
   ត្រូវបានទំលាក់លើព្រះអង្គសង្រ្គោះ
ជាសត្រូវដែលដោះអាវទ្រង់ចេញ
   សម្រាប់មនុស្សមានបាបដែលត្រូវទាសចេញ
សម្រាប់មនុស្សមានបាបដែលត្រូវទាសចេញ
   («សេចក្ដីស្រឡាញ់ក្នុងការថ្ងូរ»ដោយវីលៀម វីលៀម ១៧៥៩)។

អេម៊ី សាប៉ាឡាហ្គាបានមកក្នុងក្រុមជំនុំ។ នាងបានមកគ្រប់កម្មវិធីទាំងអស់។ តែការនោះមិននាំឲ្យ នាងក្លាយជាគ្រីស្ទានឡើយ។ នាងជាមនុស្សមានបាបដូចមនុស្សផ្សេងទៀត។ នាងមានបញ្ហាជាមួយអំពើ បាបនាង និងជាមួយរូបនាងផ្ទាល់។ តែថ្ងៃមួយនាងបានមកខាងមុខនៅពេលចប់ការអធិប្បាយ។ នាងបាន លុតជង្គង់ចុះ ហើយទទួលជឿព្រះគ្រិស្ដ! សូមស្ដាប់អ្វីដែលនាងបាននិយាយ

«អំពើបាបខ្ញុំបានលាតសន្ធឹងដូចមហាសមុទ្រគ្មានបាត។ ខ្ញុំទ្រាំនេះដូចនេះ បានទៀតឡើយ។ ខ្ញុំត្រូវតែមានព្រះគ្រិស្ដ ខ្ញុំត្រូវតែមានព្រះលោហិតទ្រង់! ខ្ញុំបានលុតជង្គង់ចុះ ហើយទទួលជឿលើព្រះយេស៊ូវ។ ព្រះបានបោកចំបាប់ ខ្ញុំឲ្យមានសេរីភាពពីរូបភាពខាងអារម្មណ៍ ឬផ្លូវចិត្ដ ហើយប្រាថ្នាចង់បានការ ធានាអះអាង។ ខ្ញុំបានប្រលែងឲ្យវាទៅបាត់ ហើយចាប់ដៃព្រះអង្គសង្រ្គោះ។ ផ្ទុយពីការភ័យខ្លាចនៃការប្រែចិត្ដក្លែងក្លាយ១ទៀត ឬការមើលក្នុងខ្លួនឯង និងការពិនិត្យមើលអារម្មណ៍របស់ខ្ញុំ ដូចខ្ញុំបានធ្វើពីមុន ខ្ញុំបានមើលទៅកាន់ ព្រះគ្រិស្ដដោយសេចក្ដីជំនឿ។ ព្រះគ្រិស្ដដ៏មានព្រះជន្មរស់បានសង្រ្គោះខ្ញុំ ទ្រ់ងបានសំអាតបាបខ្ញុំដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ទ្រង់បាន ដោះបន្ទុកអំពើបាបដ៏ធ្ងន់របស់ខ្ញុំចេញ។ ព្រះយេស៊ូវបានរំងាប់សេចក្ដីក្រោធ របស់ព្រះដែលគួរតែបញ្ជូនខ្ញុំទៅឋាននរក។ ទ្រង់បានអត់ទោស ហើយលើក លែងទោសបាបខ្ញុំទាំងអស់។ ទ្រង់បានដៅចំណាំខ្ញុំ «គ្មានទោសទៀត» ដោយព្រះលោហិតផ្ទាល់របស់ទ្រង់។ ទ្រង់ជាអ្នកជំនួយ អ្នកប្រោសលោះ វីរបុរស និងជាព្រះអម្ចាស់របស់ខ្ញុំ! ខ្ញុំត្រឹមតែអាចនិយាយជាមួយសាវកប៉ុល «អរគុណព្រះចំពោះអំណោយទានដែលរកថ្លែងមិនបាប – ព្រះយេស៊ូវ»។

ព្រះគ្រិស្ដជាយញ្ញបូជាជំនួសអ្នក។ ទ្រង់សុគតជំនួសអ្នក ដើម្បីសងបាបអ្នក។ លោកស្ពឺជិនដ៏ល្បី បានប្រាប់ថា «អ្នកផ្សេងទៀតអាចអធិប្បាយពីរឿងផ្សេង តែសម្រាប់តុអធិប្បាយនេះ វាតែងតែនឹងលឺខ្ទរ ការសុគតជំនួសរបស់ព្រះគ្រិស្ដ!»

ព្រះយេស៊ូវបានសងបំណុលបាបរបស់អ្នកដោយសារការរងទុក្ខ និងការសុគតលើឈើឆ្កាង! សូម មករកព្រះយេស៊ូវ នោះទ្រង់នឹងអត់ទោសបាបអ្នក ហើយសង្រ្គោះព្រលឹងអ្នក! សូមនិយាយដោយអស់ពីចិត្ដ

ខ្ញុំកំពុងមកហើយ ព្រះអង្គអើយ
   កំពុងមករកទ្រង់ឥឡូវ
សូមសំអាតខ្ញុំដោយព្រះលោហិត
   ដែលបានបង្ហូរលើកាល់វ៉ារី
(«ខ្ញុំកំពុងមកហើយ ព្រះអង្គអើយ»ដោយលោកលេវីស ហាត់សោជ ១៨២៨-១៩១៩)។។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ព្រះយេស៊ូវស្រឡាញ់រូបខ្ញុំ» (ដោយលោកវីលៀម អោ ហ្វីថើស្ដូន ១៨៤២-១៨៧៨)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការវាយ ការបោច ភាពអាម៉ាស់ខ្មាស និងការស្ដោះទឹកមាត់

THE SMITING, PLUCKING, SHAME AND SPITTING

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០: ៦)។

(លូកា ១៨:៣១-៣៣)

១. ទីមួយ ព្រះយេស៊ូវ «បានប្រគល់»រូបអង្គទ្រង់ឲ្យគេធ្វើទារុណកម្ម! យ៉ូហាន ១០:១៧-១៨;
ម៉ាថាយ ២៦:៥៣-៥៤; ១ធីម៉ូថេ ២:៦; កាឡាទី ១:៤; ទីតុស ២:១៤; យ៉ូហាន ១៥:១៣។

២. ទីពីរ ព្រះយេស៊ូវ «បានប្រគល់»រូបអង្គទ្រង់ឲ្យគេធ្វើទារុណកម្មដើម្បីប្រោសព្រលឹង អ្នកឲ្យរួចពីអំពើបាប!
យ៉ូហាន ១៩:១; អេសាយ ៥៣:៥; ១ពេត្រុស ២:២៤; ម៉ាថាយ ១២:១៥; យេរេមា ១៧:៩។

៣. ទីបី ព្រះយេស៊ូវ«បានប្រគល់»រូបអង្គទ្រង់ឲ្យគេធ្វើទារុណកម្មទុកជាយញ្ញបូជាជំនួសអ្នក ដែលជាមនុស្សមានបាប!អេសាយ ៥៣:៥-៦; ម៉ាថាយ ២៦:៦៧; ម៉ាកុស ១៤:៦៥; ម៉ាថាយ ២៧:៣០;
ម៉ាកុស ១៥:១៩; លូកា ២២:៦៣-៦៥; យ៉ូហាន ១៩:១; ១ពេត្រុស ៣:១៨។