Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ចូរប្ដេជ្ញាចិត្ដដើម្បីរងទុក្ខវេទនា

DETERMINED TO SUFFER
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍ពេលល្ងាច មីនា ១០ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, March 10, 2018

«កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។


លោកបណ្ឌិត យ៉ូហាន ជីលបានប្រសាសន៍ថា «ឥឡូវដល់ពេលដែលព្រះយេស៊ូវត្រូវតែចេញពីដី ទំនាបនៅស្រុកកាលីឡេ ទ្រង់បានបញ្ចប់កិច្ចការទ្រង់នៅទីនោះ ហើយយាងទៅស្រុកយូដាដែលខ្ពស់ជាង រួចឆ្ពោះទៅកាន់ទីក្រុងយេរូសាឡិម។ បន្ទាប់ពីនោះមក ទ្រង់មិនដែលយាងទៅស្រុកកាលីឡេទៀតឡើយ ទ្រង់បានប្ដេជ្ញាចិត្ដដើម្បីទៅក្រុងយេរូសាឡិម។ ទោះបីជាទ្រង់ជ្រាបពីអ្វីដែលទ្រង់ត្រូវជួបប្រទះ ហើយទ្រាំទ្រ ក៏ដោយ ទ្រង់ជ្រាបហើយថា ទ្រង់ត្រូវតែផ្ទុកអំពើបាបរាស្រ្ដរបស់ទ្រង់ បណ្ដាសាក្រឹត្យវិន័យ និងសេចក្ដីក្រោធរបស់ព្រះវរបិតា។ ទ្រង់ត្រូវមានសត្រូវច្រើន ទាំងមនុស្សទាំងអារក្សដើម្បីតទល់ រួចទ្រង់ទទួលរងការ ឈឺចាប់ ភាពអាម៉ាស់ និងបណ្ដាសានៃការស្លាប់ តែការទាំងអស់នេះមិនអាចផ្លាស់ប្ដូរទ្រង់បានឡើយ ទ្រង់ បាន{ដំរង់ព្រះភក្រ្ដ}យាងទៅទីនោះ»(John Gill, D.D., An Exposition of the New Testament, The Baptist Standard Bearer, 1989 reprint, volume I, p. 589;សំគាល់លូកា ៩:៥១)។

«កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។

«ទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិម»ដើម្បីសុគតលើឈើឆ្កាង។ ខ្ញុំនឹងទាញយកនូវគំនិត៣ពីអត្ថបទ គម្ពីរនេះ។

១. ទីមួយ ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដោយចេតនា។

ការជាប់ឆ្កាងរបស់ព្រះគ្រិស្ដមិនមែនចៃដន្យនោះទេ! ទេ ទ្រង់បានប្រាប់ពួកសិស្សទ្រង់រួចហើយ

«ដោយមានព្រះបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសំឡាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ»(លូកា ៩:២២)។

ទ្រង់បានប្រាប់ពួកគេម្ដងទៀតថា

«ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ ប៉ុន្តែគេមិនបានយល់សេចក្តីនោះទេ ព្រោះជាសេចក្តីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្តីនោះដែរ»(លូកា ៩: ២២)។

ពួកសិស្សមិនយល់ថា ទ្រង់ត្រូវទៅក្រុងយេរូសាឡិមដើម្បីសុគតលើឈើឆ្កាង។ តែព្រះគ្រិស្ដបានជ្រាបពីវា ហើយទ្រង់ក៏យល់ដែរ។ ដ្បិតជាលើក៣ដងហើយក្នុងគម្ពីរលូកាដែលព្រះគ្រិស្ដបានប្រាប់

«ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣១-៣៤)។

ពួកសិស្សបានរំពឹងថា ព្រះយេស៊ូវនឹងសោយរាជ្យជាស្ដេច ហើយជាព្រះមេស្សីសម្រាប់ប្រទេស អ៊ីស្រាអែល។ គេមិនអាចយល់ពីមូលហេតុដែលទ្រង់ត្រូវសុគតលើឈើឆ្កាងនោះទេ។ ហេតុអ្វី? លូកា ១៨: ៣៤ប្រាប់ថា «នោះជាពាក្យលាក់កំបាំងដល់គេ»។ គេមិនដល់ឡើយរហូតដល់ព្រះគ្រិស្ដបានរស់ឡើងវិញ ទើបទ្រង់បាន «បើកបំភ្លឺសតិស្មារតីគេ... ឲ្យបានយល់ក្នុងគម្ពីរ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ»(លូកា ២៤:៤៥-៤៦)។ តែពួកសិស្សមិនយល់ ពីដំណឹងល្អនោះទេ(១កូរិនថូស ១៥:១-៤) រហូតដល់ព្រះគ្រិស្ដបានរស់ឡើងវិញ(យ៉ូហាន ២០:២២,២៤- ២៨)។

តែព្រះយេស៊ូវបានជ្រាបពីមូលហេតុដែលទ្រង់ត្រូវទៅយេរូសាឡិម។ សាវកយ៉ូហានបានប្រាប់ថា ព្រះយេស៊ូវ «គ្រប់ការទាំងអស់នឹងកើតឡើងចំពោះទ្រង់»(យ៉ូហាន ១៨:៤)។ តែ «ទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។ ទ្រង់បានដឹងថា ព្រះនឹងរងទុក្ខខាងព្រលឹងក្នុង ច្បារគេតសេម៉ាណីដោយសារទំងន់អំពើបាប រហូតដល់ទ្រង់បែកញើសដូចជាដំណក់ឈាម ហើយទ្រង់ បានស្រែករកព្រះឲ្យជួយសង្រ្គោះទ្រង់ពីការសុគតនៅយប់នោះ ដើម្បីឲ្យទ្រង់អាចទៅឯឈើឆ្កាងនៅព្រឹក ខាងមុខ។ ទ្រង់បានជ្រាបថា លោកពីឡាត់នឹងវាយទ្រង់នឹងរំពាត់ ថែមទាំងជ្រាបពីស្នាមខ្នងរបស់ទ្រង់ និង ឈាមដែលត្រូវបង្ហូរចេញ ទាំងជ្រាបពីសាច់ដែលត្រូវរលាត់ចេញពីឆ្អឹង និងជ្រាបពីមនុស្សដែលចំអកមើល ងាយទ្រង់ ហើយធ្វើឲ្យទ្រង់ឈឺចាប់យ៉ាងព្រៃផ្សៃ។ ព្រះគ្រិស្ដបានជ្រាបថា ទ្រង់ត្រូវយេរូសាឡិមដើម្បីឲ្យគេ ដុំដែកគោលជាប់លើឈើឆ្កាង។ ទ្រង់ជ្រាបថា គេនឹងអូសទ្រង់ចេញពីកន្លែងដែលគេវាយទ្រង់នឹងរំពាត់ ហើយដុំដែកគោលជាប់នឹងព្រះហស្ដ និងព្រះបាទទ្រង់។ បន្ទាប់មកនៅពេលពួកទាហានលើកទ្រង់ជាប់លើ ឈើឆ្កាង នោះទ្រង់នឹងត្រូវគេព្យួររាប់ម៉ោង ទាំងអាក្រាតនៅកណ្ដាលថ្ងៃក្ដៅមុនពេលទ្រង់សុគត។ បាទ ទ្រង់ជ្រាប់គ្រប់ការទាំងអស់នេះ ទ្រង់ជ្រាបថា ទ្រង់នឹងត្រូវរងទុក្ខនៅក្រុងយេរូសាឡិម ទាំងហូរឈាម ហើយ សុគតនៅទីនោះ។ តែ «ទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។ គ្មានអ្នកណាបង្ខំទ្រង់ឲ្យទៅនោះទេ។ ទេ ទ្រង់បានយាងទៅដោយស្ម័គ្រព្រះទ័យ។

«...ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ»(ហេព្រើរ ១២:២)។

ព្រះគ្រិស្ដដំរង់ព្រះភក្រ្ដឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិម «ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់» ដើម្បីសុគតលើឈើឆ្កាង! សូមក្រោកឈរ ហើយច្រៀងកន្លែងបន្ទរ «នៅលើឈើឆ្កាង»។

នៅលើឈើឆ្កាង នៅលើឈើឆ្កាង
   សូមឲ្យទ្រង់ទទួលសិរីល្អ
ទាល់តែទ្រង់បានលើកព្រលឹងខ្ញុំឡើង
   ឲ្យរួចចេញពីទន្លេឆ្មើង
(«នៅជិតឈើឆ្កាង»ដោយហ្វីនណេ ជេ ក្រោសប៉ាយ ១៨២០-១៩១៥)។

សូមអង្គុយចុះ។ បាទ ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដោយចេតនា។

«កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។

២. ទីពីរ ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដើម្បីទុកគំរូដល់យើង។

ខ្ញុំដឹងថា ពួកសេរីនិយមដែលបដិសេធព្រះគម្ពីរបុរាណដូចលោកហ៉ារី អែមសាន ហ្វូដីកបានសង្កត់ ធ្ងន់ហួសពេលត្រង់ចំណុចនោះ ដោយសារតែគេគ្មានចំណុចផ្សេងទៀតដើម្បីសង្កត់ធ្ងន់! តែវាគឺជាចំណុច ដែលនៅក្នុងព្រះគម្ពីរ ដូច្នេះយើងជួនកាលគួរតែអធិប្បាយពីវា។ សាវកពេត្រុសមិនមែនជាពួកសេរីនិយម នោះទេ គាត់បានប្រាប់ថា

« ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»(១ពេត្រុស ២:២១)។

ព្រះគ្រិស្ដ «បានដំរង់ព្រះភក្រ្ដយាងឆ្ពោះទៅក្រុងយេរូសាឡិម» ដើម្បីរងទុក្ខហើយសុគត។ គ្រីស្ទានពិត ប្រាកដទាំងអស់គួរតែស្ម័គ្រចិត្ដដើរតាម«គំរូ»របស់ទ្រង់»(១ពេត្រុស ២:២១)។ គ្រីស្ទានដែលប្រែចិត្ដពិត ប្រាកដទាំងអស់គួរតែស្ម័គ្រចិត្ដឆ្លងកាត់ទុក្ខលំបាក និងទុក្ខវេទនាដូចព្រះគ្រិស្ដដែលបានទុកដំរាប់ឲ្យយើង។

ខ្ញុំដឹងថា «ដំណឹងល្អដែលបង្រៀនពីភាពរុងរឿង»មានប្រជាប្រិយភាពណាស់សព្វថ្ងៃនេះ។ លោក បែននី ហីន យ៉ូអែល អោស្ទីន និងអ្នកផ្សេងទៀតជាច្រើននៅតាម TBN អធិប្បាយពី «ភាពរុងរឿង»យ៉ាងខ្ជាប់ខ្ជួន។ អ្នកនឹងមិនសូវលឺច្រើងប៉ុន្មានឡើង២ឬ៣ឆ្នាំមកនេះ។ នៅអំឡុងពេលដែលភារវកម្មកើន ឡើងពាសពេញពិភពលោក នោះមនុស្សជាច្រើននឹងយល់ដឹងថា «ដំណឹងល្អដែលបង្រៀនពីភាពរុងរឿង» គឺជាការបង្រៀនក្លែងក្លាយ នោះត្រឹមតែជាការចាប់ផ្ដើម។ ដំណឹងល្អពិតប្រាកដបង្រៀនឲ្យមនុស្សដែលប្រែចិត្ដពិតប្រាកដលះកាត់ចិត្ដខ្លួនឯង ហើយផ្ទុកឈើឆ្កាង។ ព្រះយេស៊ូវមានបន្ទូលថា

«បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ»(លូកា ៩:២៣)។

សូមកត់សំគាល់ថា ព្រះយេស៊ូវប្រាប់ថា «បើអ្នកណា»(ការបកប្រែសម័យនេះ «នរណា»)។ ទ្រង់មិនបាន ប្រាប់អំពីក្រុមមនុស្សពិសេសរបស់ «ពួកបរិសុទ្ធអស្ចារ្យ»នោះទេ។ ទ្រង់ប្រាប់ថា

«បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ»(លូកា ៩:២៣)។

កុំច្រលំអី ខ្ញុំមិនជឿថា ការធ្វើល្អអាចនាំឲ្យមានសេចក្ដីសង្រ្គោះនោះទេ។ សេចក្ដីសង្រ្គោះគឺជាព្រះ គុណទាំងស្រុង «មិនមែនដោយសារការប្រព្រឹត្ដនោះទេ ក្រែងអ្នកណាអួតខ្លួន»(អេភេសូរ ២:៩)។

«ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ»(ភីលីព ២:១៣)។

នៅពេលព្រះធ្វើក្នុងអ្នក នោះអ្នកនឹងស្ម័គ្រចិត្ដលះកាត់ចិត្ដខ្លួនឯង ហើយផ្ទុកឈើឆ្កាង ថែមទាំងឆ្លងកាត់ ការចាក់ចុចចិត្ដ ហើយមករកព្រះគ្រិស្ដ រួចឆ្លងកាត់ទុក្ខលំបាក និងការឈឺចិត្ដក្នុងនាមជាគ្រីស្ទាដោយសារ

« ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។

អ្នកខ្លះអាចឆ្ងល់ថា «បើវាពិបាកពេក ហេតុអ្វីចង់ឲ្យមនុស្សក្លាយជាគ្រីស្ទាន?» ចម្លើយគឺសាមញ្ញ

«រាស្រ្ដរបស់ឯងនឹងថ្វាយខ្លួនស្ម័គ្រពីចិត្ដនៅថ្ងៃរៀបក្បួនទ័ពដ៏ប្រដាប់»(ទំនុកតម្កើង ១១០:៣)។

ខ្ញុំដឹងថា នៅក្នុងប្រទេសតតីលោកមានគ្រីស្ទានជាច្រើនត្រូវបានទទួលទារុណកម្ម ហើយត្រូវជាប់ គុកដោយសារសេចក្ដីជំនឿរបសប់គេ។ តែគេមិនបោះបង់ចោលព្រះគ្រិស្ដឡើយ។ អ្នកអាចអានអំពីពួកកេ តាមអ៊ីធើណែតតាមwww.persecution.com។ ដោយសារព្រះគុណរបស់ព្រះ នោះអ្នកអាចក្លាយដូចជា គេ ដ្បិតគេបានធ្វើដូចព្រះគ្រិស្ដដែលបាន «ដំរង់ព្រះភក្រ្ដយាងទៅក្រុងយេរូសាឡិម»(លូកា ៩:៥១) «ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់» (១ពេត្រុស ២:២១)។ ដោយសារការរងទុក្ខ ទើបយើងនឹងក្លាយជាគ្រីស្ទានដែលពេញវ័យ។ ព្រះប្រើទុក្ខលំ បាក និងទុក្ខវេទនារបស់ជីវិតជាគ្រីស្ទានដើម្បីឲ្យយើងបរិសុទ្ធទៅៗ ហើយកាន់តែរឹងមាំក្នុងជំនឿ។ សាវក ប៉ុលប្រាប់ថា

«មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ»(រ៉ូម ៥:៣-៥)។

បន្ទាប់មកអ្នកនឹងអាចច្រៀងកន្លែងបន្ទរនោះ។ ខ្ញុំដឹងថា អ្នកមិនខ្លាចមិនច្បាស់ឡើង តែដោយសារព្រះគុណ របស់ព្រះគុណ នោះនៅថ្ងៃណាមួយអ្នកនឹងដឹងច្បាស់ពីវា។ សូមក្រោកឡើងហើយច្រៀងម្ដងទៀត!

នៅលើឈើឆ្កាង នៅលើឈើឆ្កាង
   សូមឲ្យទ្រង់ទទួលសិរីល្អ
ទាល់តែទ្រង់បានលើកព្រលឹងខ្ញុំឡើង
   ឲ្យរួចចេញពីទន្លេឆ្មើង

សូមអង្គុយចុះ។ បាទ ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដើម្បីទុកគំរូដល់យើង ដើម្បីបង្ហាញយើងថា យើង ត្រូវតែដើរតាមទ្រង់ទោះបីជាមានបញ្ហាអ្វីក៏ដោយ!

«កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។

៣. ទីបី ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដើម្បីទទួលទោសជំនួសបាបរបស់យើង។

ព្រះយេស៊ូវបានប្រាប់យ៉ាកុប និងយ៉ូហានថា

«ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ»(លូកា ៩:៥៦)។

ព្រះយេស៊ូវបានប្រាប់លោកសាខេថា

«ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់»(លូកា ១៩:១០)។

ដោយសារការសុគតរបស់ទ្រង់លើឈើឆ្កាង ព្រះយេស៊ូវអាចសង្រ្គោះអ្នកពីការជំនុំជំរះ អំពើបាប និងសេចក្ដី ក្រោធរបស់ព្រះ។ ព្រះយេស៊ូវអាចសង្រ្គោះអ្នកដោយសារការសុគតជំនួសអ្នក ដើម្បីសងបាបអ្នកនៅលើ ឈើឆ្កាង។ ទ្រង់បាន «ដំរង់ព្រះភក្រ្ដយាងឆ្ពោះទៅក្រុងយេរូសាឡិម» ហើយសុគតលើឈើឆ្កាងដើម្បីទទួល ទៅសជំនួសបាបអ្នក។ ហោរាអេសាយប្រាប់ថា

«ព្រះយេហូវ៉ាបានទំលាក់អំពើបាបទុច្ចរិតរបស់យើងទាំងអស់ទៅលើទ្រង់» (អេសាយ ៥៣:៦)។

«ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»(អេសាយ ៥៣:១១)។

ព្រះគ្រិស្ដបានយាងទៅក្រុងយេរូសាឡិមដើម្បីសុគតជំនួសអ្នក ដើម្បីសងបាបអ្នកទុកជាការសុគតជំនួស។ នោះត្រូវបានហៅថា «ការទទួលទោសជំនួស»។ លោកបណ្ឌិត ឆោឡែស ហោដប្រាប់ថា

ការរងទុក្ខជំនួសគឺជាការងទុក្ខដែលបានទ្រាំទ្រដោយមនុស្សម្នាក់ជំនួសមនុស្សម្នាក់ផ្សេងទៀត(Charles Hodge, Ph.D., Systematic Theology, Eerdmans, 1946 reprint, p. 475)។

ព្រះយេស៊ូវគ្រិស្ដដ៏ជាព្រះរាជបុត្រានៃព្រះបានសុគតជំនួសអ្នក ទុកជាដង្វាយធួននឹងបាប។ ព្រះយេស៊ូវបាន សងថ្លៃបាបទាំងអស់របស់អ្នកនៅពេលទ្រង់សុគតជំនួសអ្នកនៅលើឈើឆ្កាង។ សូមទទួលជឿទ្រង់ នោះអ្នក នឹងបានសង្រ្គោះ! ដូចអេសាយប្រាប់ថា

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ»(អេសាយ ៥៣:៥)។

ហើយសាវកប៉ុលប្រាប់ថា

«ព្រះគ្រិស្ដបានសុគតសម្រាប់បាបយើងរាល់គ្នាតាមបទគម្ពីរ» (១កូរិនថូស ១៥:៣)។

ការសុគតលើឈើឆ្កាងរបស់ព្រះគ្រិស្ដធ្វើឲ្យភាពយុត្ដិធម៌របស់ព្រះវរបិតាបានស្កប់ចិត្ដ។ ការសុគតរបស់ព្រះ គ្រិស្ដធ្វើឲ្យក្រឹត្យវិន័យរបស់ព្រះវរបិតាស្កប់ចិត្ដ។ ការសុគតរបស់ព្រះគ្រិស្ដធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះស្ងប់ ទៅ។ ដ្បិតការសុគតរបស់ព្រះគ្រិស្ដផ្សះផ្សាព្រះនឹងមនុស្សមានបាបដូចយើង។ ការសុគតរបស់ព្រះគ្រិស្ដធ្វើ ឲ្យយើងមានសេរីភាពពីអំណាចអាក្រក់។ នោះគឺជាមូលហេតុដែលព្រះយេស៊ូវយាងចុះពីស្ថានសួគ៌។ នេះគឺ ជាមូលហេតុដែលព្រះយេស៊ូវ «ដំរង់ព្រះភក្រ្ដឆ្ពោះទៅក្រុងយេរូសាឡិម»ដើម្បីសុគតលើឈើឆ្កាង(លូកា ៩:៥១)។ ការសុគតរបស់ទ្រង់លើឈើឆ្កាងនឹងទទួលទោសសម្រាប់បាបអ្នក ហើយអ្នកនឹងបានសង្រ្គោះជា រៀងរហូតដល់អស់កល្បជានិច្ច។ យើងអធិស្ឋានថា ព្រះនឹងទាញនាំអ្នកទៅឯព្រះយេស៊ូវ! សូមក្រោកឡើង ហើយច្រៀងបទលេខ១លើក្រដាសចម្រៀងអ្នក។

ទ្រង់រងរបួសជំនួសយើង ក្ដីស្រឡាញ់របស់ព្រះយេស៊ូវបានបង្ហាញច្បាស់
របួសទាំងនោះចេញឈាមហូរលោះងមនុស្សមានបាបដូចខ្ញំ
ឈាមទ្រង់ហូរដើម្បីលោះបាប

តើមកុដបន្លារហូរចេញឈាមរបស់ព្រះគ្រិស្ដអាចលាងស្អាតឧត្ដមយ៉ាងណាទៅ
តើព្រះហស្ដ និងព្រះបាទជាប់ដែកគោលដោយសារការចាក់រងទុក្ខយ៉ាងណា
ការចាក់ដោយមានទារុណកម្មយ៉ាងខ្លាំងខ្លា!

ឱ មនុស្សមានបាបអើយ សូមមកលាងបាបឲ្យស្អាតចុះ
សូមមកលាងបាបដោយព្រះលោហិតទ្រង់ នោះអ្នកនឹងបានស្អាតថ្លា
នោះអ្នកនឹងបានស្អាតថ្លា។
   («ព្រះយេស៊ូវរងរបួស»ដោយអេដវើន ខាសវែល ១៨៤៩, លំនាំបទ «ព្រះអម្ចាស់ដ៏ធំគង់លើ បល័្លង្ក»)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
   («ព្រះយេស៊ូវរងរបួស»ដោយអេដវើន ខាសវែល ១៨៤៩, លំនាំបទ «ព្រះអម្ចាស់ដ៏ធំគង់លើបល័្លង្ក»)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ចូរប្ដេជ្ញាចិត្ដដើម្បីរងទុក្ខវេទនា

DETERMINED TO SUFFER

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។

១. ទីមួយ ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដោយចេតនា។លូកា ៩:២២, ៤៤-៤៥; ១៨:៣១-៣៤;
លូកា ២៤:៤៥-៤៦; ១កូរិនថូស ១៥:១-៤; យ៉ូហាន ២០:២២, ២៤-២៨; យ៉ូហាន ១៨:៤;
ហេព្រើរ ១២:២។

២. ទីពីរ ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដើម្បីទុកគំរូដល់យើង ១ពេត្រុស ២:២១;
លូកា ៩:២៣; អេភេសូរ ២:៩; ភីលីព ២:១៣; កិច្ចការ ១៤:២២; ទំនុកតម្កើង ១១០:៣;
រ៉ូម ៥:៣-៥។

៣. ទីបី ព្រះគ្រិស្ដបានយាងទៅឯឈើឆ្កាងដើម្បីទទួលទោសជំនួសបាបរបស់យើង។លូកា ៩:៥៦; ១៩:១០; អេសាយ ៥៣:៦, ១, ៥; ១កូរិនថូស ១៥:៣។