Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការក្បត់ និងការចាប់ខ្លួនរបស់ព្រះគ្រិស្ដ

THE BETRAYAL AND ARREST OF CHRIST
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កុម្ភះ ២៥ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, February 25, 2018

«តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី»(ម៉ាថាយ ២៦:៥៣)។


នៅពេលព្រះយេស៊ូវបានអធិស្ឋានលើកទី៣ក្នុងសួនច្បារគេតសេម៉ាណី នោះទ្រង់បានយាងមក ពួកសិស្សទ្រង់ដែលកំពុងដេកលក់ រួចទ្រង់មានបន្ទូលថា

« ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ»(ម៉ាថាយ ២៦:៤៦)។

បន្ទាប់មកនៅក្នុងពេលងងឹតនោះ មានហ្វូងទាហានច្រើនជាង៣រយនាក់បានមកដល់

«... ពួកទាហាន និងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ និងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង»(យ៉ូហាន ១៨:៣)។

យូដាសបានដឹកនាំពួកគេទៅទីនោះដោយសារតែគាត់

«ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវ និងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ»(យ៉ូហាន ១៨:២)។

យូដាសបានមកឯព្រះយេស៊ូវ ហើយបានថើបទ្រង់ ដើម្បីបង្ហាញពួកទាហានថា តើអ្នកណាជាព្រះយេស៊ូវ។ គាត់បានក្បត់ព្រះគ្រិស្ដជាមួយស្នាមថើប។

ព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកទាហានថា «តើអ្នករាល់គ្នារកអ្នកណា?» គេឆ្លើយថា «ព្រះយេ ស៊ូវពីស្រុកណាសារ៉ែត»។ ទ្រង់ឆ្លើយថា «ខ្ញុំជាព្រះយេស៊ូវ»។ គេបានផ្ងារ «ហើយដួលលើដី» កាលទ្រង់មាន បន្ទូលដូចនេះ។ នោះបង្ហាញពីអំណាចរបស់ទ្រង់ក្នុងនាមជាព្រះរាជបុត្រានៃព្រះ។ បន្ទាប់មកទ្រង់បានមាន បន្ទូលថា «ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ»(យ៉ូហាន ១៨:៨)។

ភ្លាមៗនោះពេត្រុសបានក្រោកឡើង រួចទាញដាវរបស់គាត់មក ហើយបានធ្វើសកម្មភាព។ ដោយ សារការមិនទប់ទល់ដាវរបស់នៅកន្លែងដ៏ងងឹតនោះ គាត់បានកាប់ដាច់ស្លឹកត្រចៀកអ្នកបំរើសម្ដេចសង្ឃម្នាក់ ព្រះយេស៊ូវ «ពាល់ត្រចៀករបស់គាត់ឲ្យជា»(លូកា ២២:៥១)។ បន្ទាប់មកទ្រង់មានបន្ទូលទៅពេត្រុសថា។

«តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី»(ម៉ាថាយ ២៦:៥២-៥៣)។

ខ្ញុំបានទាញយកមេរៀនដ៏សាមញ្ញ២ចេញពីអត្ថបគម្ពីរនេះ

១. ទីមួយ ព្រះគ្រិស្ដអាចហៅពួកទេវតារាប់ពាន់ដើម្បីជួយសង្រ្គោះទ្រង់។

១កងរបស់ទាហានត្រូវមានទាហាន៦ពាន់នាក់។ ព្រះយេស៊ូវមានបន្ទូលថា ទ្រង់អាចស្រែកហៅ ព្រះវរបិតា ហើយឲ្យទ្រង់ចាត់ទេវតា១២កងមកភ្លាមៗក៏បានដែរ។ បើសិនជាទ្រង់ចង់ជួយសង្រ្គោះខ្លួនទ្រង់ពីកណ្ដាប់នៃពួកទាហាន ទ្រង់អាចហៅព្រះ ហើយអាចមានទេវតា៧ម៉ឺន២ពាន់នាក់។ លោកបណ្ឌិតយ៉ូហាន ជីលបានពន្យល់ថា «ទេវតា១បានសំឡាប់មនុស្ស១សែន៨ម៉ឺន៥ពាន់នាក់ ២ពង្សាវតាក្សត្រ ១៩:៣៥។ ដោយហេតុនោះបានជាព្រះគ្រិស្ដទទួលបានការគោរពដើម្បីត្រូវបានសង្រ្គោះពីគ្រោះថ្នាក់បច្ចុប្បន្ននេះ ទ្រង់ មិនឈរនៅក្នុងដាវរបស់ពេត្រុសឡើយ»(Dr. John Gill, An Exposition of the New Testament, The Baptist Standard Bearer, 1989 reprint, volume I, p. 340)។

ព្រះបន្ទូល និងសកម្មភាពរបស់ព្រះគ្រិស្ដបង្ហាញថា ទ្រង់គ្រប់គ្រងលើស្ថានភាពទាំងស្រុង។ នៅ ពេលទ្រង់មានបន្ទូលថា «ខ្ញុំនៅឯនេះ» នោះពួកទាហានដួលផ្ងារទៅក្រោយដោយសារអំណាចរបស់ព្រះ។ នៅពេលពេត្រុសកាប់ស្លឹកត្រចៀកម៉ាគៀសដ៏ជាអ្នកបំរើសម្ដេចសង្ឃ នោះព្រះគ្រិស្ដបានពាល់របួសគាត៊និង ប្រោសគាត់ឲ្យជា។ ឥឡូវនេះព្រះគ្រិស្ដប្រាប់ពេត្រុសដោយស្ងៀមស្ងាត់ថា ព្រះអាចរំដោះទ្រង់ដោយអំណាច ទេវតាដ៏ខ្លាំងរាប់ម៉ឺននាក់ក៏បានដែរ បើទ្រង់អធិស្ឋានសម្រាប់ការរំដោះនោះ។ តែទ្រង់មិនបានអធិស្ឋានដើម្បី ឲ្យត្រូវបានជួយសង្រ្គោះឡើយ។

គេបានចងព្រះហស្ដព្រះយេស៊ូវក្នុងច្បារដែលទ្រង់បានអធិស្ឋាន
គេដឹកនាំទ្រង់តាមដងផ្លូវដោយគួរខ្មាស់
គេបានស្ដោះទឹកមាត់ដាក់ព្រះអង្គសង្រ្គោះដ៏បរិសុទ្ធ និងគ្មានបាប
គេនិយាយថា «ចូរឆ្កាងទ្រង់ ទ្រង់ត្រូវតែបន្ទោស»
ទ្រង់អាចហៅទេវតា១ម៉ឺននាក់
ដើម្បីបំផ្លាញលោកីយ ហើយដោះទ្រង់ឲ្យរួច
ទ្រង់អាចហៅទេវតា១ម៉ឺន
តែទ្រង់បានសុគតសម្រាប់អ្នក ហើយនិងខ្ញុំ
   («ទេវតា១ម៉ឺន»ដោយលោករេ អូវើហូល ១៩៥៩)។

២. ទីពីរ ព្រះគ្រិស្ដបានយាងទៅកាន់ឈើឆ្កាងដោយស្ម័គ្រព្រះទ័យ។

យើងមិនត្រូវគិតថា ព្រះគ្រិស្ដត្រូវបានគេចាប់ខ្លួនក្នុងសួនច្បារដោយភ្ញាក់ផ្អើល។ ទ្រង់ជ្រាបពីអ្វី ដែលនឹងកើតឡើងយូរហើយមុនពេលទ្រង់ត្រូវបានចាប់ខ្លួននៅយប់នេះ។

ច្រើនថ្ងៃមុនពេលទ្រង់យកពួកសិស្សទៅក្រុងយេរ៉ូសាឡឹម នោះទ្រង់មានបន្ទូលប្រាប់គេពីអ្វីដែល នឹងកើតឡើង។ កណ្ឌលូកាកត់ពីអ្វីដែលព្រះយេស៊ូវមានបន្ទូលប្រាប់នៅពេលនោះ ច្រើនថ្ងៃមុនទ្រង់ត្រូវបាន ចាប់ខ្លួន

«ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ»(លូកា ១៨:៣១-៣៣)។

នេះបង្ហាញថា ពិតណាស់ទ្រង់ជ្រាបពីអ្វីដែលនឹងកើតឡើងចំពោះទ្រង់នៅពេលគេទៅដល់ក្រុងយេ រ៉ូសាឡឹម តែទ្រង់នៅតែយាងទៅទីនោះ។ ទ្រង់បានយាងទៅឲ្យត្រូវជាប់ឆ្កាង ហើយរងទុក្ខវេទនាដោយមាន គោលបំណង ដ្បិតទ្រង់ស្ម័គ្រព្រះទ័យ។

ព្រះយេស៊ូវមានបន្ទូលប្រាប់២ដងថា ទ្រង់បានយាងមកសម្រាប់គោលបំណងនេះ។ ទ្រង់ប្រាប់ពួក សិស្សថា

«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ»(យ៉ូហាន ១២:២៧)។

ម្ដងទៀត កាលទ្រង់ឈរនៅមុខចៅហ្វាយខេត្ដ ឈ្មោះលោកពីឡាត់ ទ្រង់មានបន្ទូលថា « នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង»(យ៉ូហាន ១៨:៣៧)។

ព្រះគ្រិស្ដបានយាងទៅជាមួយពួកទាហានទៅកាន់ឈើឆ្កាងដោយស្ម័គ្រព្រះទ័យដោយសារតែទ្រង់ ជ្រាបថា ទ្រង់បានកើតមកសម្រាប់គោលបំណងនោះឯង ដើម្បីសុគតលើឈើឆ្កាងដើម្បីសងទោសសម្រាប់ អំពើបាបមនុស្សលោក។ ការចាប់ខ្លួនរបស់ទ្រង់មិនមែនជាការចៃដន្យ ឬជាកំហុសនោះទេ។ ទ្រង់ជ្រាបថា វានឹងកើតឡើងចំពោះព្រះជន្មរបស់ទ្រង់។ «ដោយហេតុនោះបានជាទូលបង្គំមកដល់ពេលនេះ» (យ៉ូហាន ១២:២៧)។ «នោះត្រូវហើយ ខ្ញុំបានកើតមក»(យ៉ូហាន ១៨:៣៧)។

ព្រះគ្រិស្ដបានទៅជាមួយពួកទាហានដោយស្ម័គ្រព្រះទ័យ ដើម្បីជួបការវាយនឹងរំពាត់ និងការជាប់ ឆ្កាង ដែលជាការស្ដាប់បង្គាប់តាមផែនការណ៍របស់ព្រះសម្រាប់ព្រះជន្មរបស់ទ្រង់។ ព្រះគ្រិស្ដ

«គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង»(ភីលីព ២:៧-៨)។

«ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់»(ហេព្រើរ ៥: ៨-៩)។

នៅពេលពួកទាហានបានចាប់ទ្រង់ក្នុងច្បារគេតសេម៉ាណី នោះទ្រង់បានយាងទៅជាមួយពួកគេដោយស្ងាត់ ស្ងៀមដោយគ្មានការតវ៉ា ដោយសារទ្រង់ស្ដាប់បង្គាប់តាមព្រះវរបិតា។

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»(អេសាយ ៥៣:៧)។

គេបានដាក់មកុដបន្លារលើព្រះសិរដ៏វិសេសរបស់ទ្រង់
គេសើច ហើយនិយាយថា «សូមមើលស្ដេច»
គេបានវាយទ្រង់ ហើយគេបានបណ្ដាសាទ្រង់
ហើយបានចំអកព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់
ទ្រង់បានរងទុក្ខវេទនាគ្រប់យ៉ាងទាំងអស់
ទ្រង់អាចហៅទេវតា១ម៉ឺនចុះមក
ដើម្បីបំផ្លាញលោកីយ ហើយដុះទ្រង់ឲ្យរួច
ទ្រង់អាចហៅទេវតា១ម៉ឺនចុះមក
តែទ្រង់បានសុគតសម្រាប់អ្នក និងខ្ញុំ។

ព្រះគ្រិស្ដបានឆ្លងកាត់ការថ្ងូរលើឈើឆ្កាងដោយស្ម័គ្រព្រះទ័យ ដោយសារទ្រង់បានស្ដាប់បង្គាប់ព្រះវរបិតា។ «ទ្រង់ដូចជាកូនចៀមដែលគេដឹកទៅសំឡាប់»(អេសាយ ៥៣:៧)។

សូមគិតពីអ្វីដែលនឹងកើតឡើងចំពោះយើង បើសិនព្រះគ្រិស្ដមិនបានយាងទៅជាមួយពួកទាហាន «ដូចជាកូនចៀមដឹកទៅសំឡាប់» នៅយប់នោះ។ បើសិនទ្រង់បានហៅពួកទេវតាទាំងនោះចុះមក ហើយ ជួយសង្រ្គោះទ្រង់ពីឈើឆ្កាង តើអ្វីនឹងកើតឡើងចំពោះអ្នក និងខ្ញុំ?

ទីមួយ យើងនឹងគ្មានអ្នកណាសងថ្លៃជំនួសសម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាងឡើយ។ យើងនឹងគ្មានការរងទុក្ខជំនួស គ្មានអ្នកណាស្លាប់ជំនួសបាបរបស់យើង។ ការនោះនឹងនាំឲ្យយើងស្ថិតក្នុង ស្ថានភាពដ៏អាក្រក់ជាពិត។ យើងនឹងត្រូវតែសងបាបផ្ទាល់ខ្លួនរបស់យើងនៅក្នុងឋាននរកសម្រាប់អស់កល្ប ជានិច្ច។

ទីពីរ បើព្រះគ្រិស្ដមិនបានយាងទៅជាមួយពួកទាហាន «ដូចជាកូនចៀមដឹកទៅសំឡាប់» នោះ យើងនឹងគ្មានអ្នកសង្រួបសង្រួមរវាងយើងនឹងព្រះដ៏បរិសុទ្ធ ហើយសុចរិត។ យើងនឹងប្រឈមមុខជាមួយព្រះ នៅការជំនុំជំរះចុងក្រោយដោយគ្មានអ្នកណាអង្វរព្រះជំនួសយើងនោះទេ។

«ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(១ធីម៉ូថេ ២:៥)។

បើព្រះគ្រិស្ដមិនបានយាងទៅជាមួយពួកទាហានទៅកាន់ឈើឆ្កាង កាលគេចាប់ខ្លួនទ្រង់ នោះយើងនឹងគ្មាន អ្នកសង្រួបសង្រួមឡើយ។ ការនេះសំដៅលើនរណាម្នាក់ដែលអន្ដរាគមន៍រវាងគណបក្ស២ដើម្បីដោះស្រាយ ជំលាស់។ ព្រះយេស៊ូវគ្រិស្ដគឺជាអ្នកសង្រួបសង្រួមតែ១គត់ដែលអាចស្ដារមេត្រីភាពរវាងព្រះនឹងមនុស្សមាន បាបឡើងវិញ។ មានតែព្រះរាជបុត្រាតែ១គត់អាចនាំព្រះវរបិតានិងមនុស្សមានបាបជាមួយគ្នាបាន។ បើសិន ព្រះយេស៊ូវមិនបានយាងទៅជាមួយពួកទាហានដើម្បីជាប់ឆ្កាងទេ នោះយើងគ្មានអ្នកណាម្នាក់នាំយើងទៅ កាន់ទំនាក់ទំនងដ៏ជាមេត្រីភាពជាមួយព្រះដ៏បរិសុទ្ធឡើយ។

ទីបី បើព្រះគ្រិស្ដមិនបានយាងទៅជាមួយពួកទាហាន «ដូចជាកូនចៀមដឹកទៅសំឡាប់»ទេ នោះ យើងនឹងមិនអាចមានជីវិតអស់កល្បជានិច្ចបានឡើយ។ ខគម្ពីរដ៏ល្បីបំផុតក្នុងព្រះគម្ពីរប្រាប់ថា

«ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»(យ៉ូហាន ៣:១៦)។

បើព្រះគ្រិស្ដមិនបានយាងទៅជាមួយពួកទាហានកាលគេចាប់ខ្លួនទ្រង់ យ៉ូហាន ៣:១៦នឹងមិនពិតឡើយ ហើយអ្នកនឹងគ្មានសង្ឃឹមពីអ្វីក៏ដោយដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។

ទី៤ បើព្រះគ្រិស្ដមិនបានយាងទៅជាមួយពួកទាហានទាំងនោះ «ដូចជាកូនចៀមដឹកទៅសំលាប់» បើគ្មានព្រះលោហិតដែលទ្រង់បានបង្ហូរលើឈើឆ្កាងនៅថ្ងៃបន្ទាប់ នោះអ្នកនឹងមិនគ្មានសង្ឃឹម ដើម្បីសំអាតបាបរបស់អ្នក។ បើទ្រង់មិនស្ដាប់បង្គាប់ព្រះ ហើយរត់គេចពីឈើឆ្កាង នោះអ្នកគ្មានព្រះលោហិតជាប់ឆ្កាង ដើម្បីសំអាតបាបរបស់អ្នកឡើយ។ តែព្រះគ្រិស្ដបានយាងទៅជាមួយពួកគេនៅយប់នោះ ដើម្បីជាប់ឆ្កាង សម្រាប់បាបរបស់អ្នក។ ហើយឥឡូវនេះសាវកប៉ុលអាចនិយាយដោយក្លាហានថា

«ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ៣:២៤-២៥)។

មានឈាមវិសេសហូរមកលោះបាប
   ចេញពីរបួសព្រះអង្គ
ឯមនុស្សមានបាប បើចូលទៅក្រាប
   នោះទ្រង់លាងឲ្យហ្មត់ហ្មង
(«មានឈាមវិសេស»ដោយលោកវីលៀម ខៅវផើរ ១៧៣១-១៨០០)។

តើអ្នកនឹងមក ហើយទទួលជឿព្រះគ្រិស្ដឬទេ? ទ្រង់នឹងសងថ្លៃលោះបាបរបស់អ្នក។ ទ្រង់នឹង ក្លាយជាអ្នកសង្រួបសង្រួមរបស់អ្នក ហើយនាំអ្នកឲ្យមានមេត្រីភាពជាមួយព្រះ។ អ្នកនឹងមានជីវិតអស់កល្ប ជានិច្ច។ បាបរបស់អ្នកនឹងត្រូវលុបចេញពីបញ្ជីរបស់ព្រះ ទាំងបានលាងសំអាតដោយព្រះលោហិតដ៏វិសេស របស់ព្រះគ្រិស្ដអស់កល្បជានិច្ច។

ខ្ញុំសប្បាយណាស់ដែលព្រះយេស៊ូវបានស្ដាប់បង្គាប់ព្រះវរបិតា ហើយបានយាងទៅជាមួយពួកទា ហាននៅយប់ដែលគេបានចាប់ខ្លួនទ្រង់ក្នុងសួនច្បារនោះ។ បើទ្រង់មិនបានយាងទៅជាមួយពួកគេដោយ បន្ទាបខ្លួននោះទេ ខ្ញុំមិនអាចផ្ដល់នូវការរងទុក្ខរបស់ទ្រង់ និងឈើឆ្កាងដ៏វិសេសទាំងអស់ដល់អ្នកឡើយ។

ទ្រង់ប្រគល់ខ្លួនដល់មនុស្សឥតសណ្នាប់ធ្នាប់ ទ្រង់មិនបានសុំក្ដីមេត្ដាឡើយ
ទ្រង់បានទទួលយកឈើឆ្កាងនៃការអាម្មាស់
នៅពេលទ្រង់ស្រែកថា «ការស្រេចហើយ»
ទ្រង់បានប្រគល់រូបអង្គទ្រង់ឲ្យសុគត
ផែនការដ៏អស្ចារ្យនៃសេចក្ដីសង្រ្គោះត្រូវបានសម្រេច
ទ្រង់អាចហៅទេវតា១ម៉ឺនចុះមក
ដើម្បីបំផ្លាញលោកីយ ហើយដុះទ្រង់ឲ្យរួច
ទ្រង់អាចហៅទេវតា១ម៉ឺនចុះមក
តែទ្រង់បានសុគតសម្រាប់អ្នក និងខ្ញុំ។

ហើយឥឡូវនេះខ្ញុំសួរអ្នកថា តើអ្នកនឹងទទួលជឿកូនចៀមនៃព្រះដែលដោះបាបលោកីយឬទេ? អ្នកបានទាស់ទទឹងនឹងទ្រង់យូរពេកហើយ។ អ្នកបានតាំងចិត្ដរឹងរូសជំទាស់នឹងព្រះអង្គសង្រ្គោះជាច្រើនដង ហើយ។ នៅយប់នេះ តើអ្នកនឹងថ្វាយខ្លួនដល់ទ្រង់ឬទេ?

អូ កុំធ្វើដូចពួកទាហានដ៏ឃោរឃៅដែលបានចំអកទ្រង់! កុំធ្វើដូចជាសម្ដេចសង្ឃដែលអួតអាង ហើយតាំងចិត្ដរឹងរូសដែលបានបដិសេធទ្រង់ ថែមទាំងពួកផារ៉ាស្សីដែលបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដ និង បានបដិសេធមិនទទួលជឿទ្រង់! ខ្ញុំសូមអង្វរឲ្យអ្នកកុំធ្វើដូចពួកគេទាំងនោះ! អ្នកបានធ្វើដូចគេយូរហើយ យូរមកហើយ! សូមថ្វាយចិត្ដរបស់អ្នកទៅព្រះយេស៊ូវដោយមានជំនឿយ៉ាងសាមញ្ញ។ តើអ្នកនឹងទទួលជឿ ព្រះយេស៊ូវ «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»ដែរឬទេ?(យ៉ូហាន ១:២៩)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
»ទេវតា១ម៉ឺន»(ដោយលោករេ អូវើហោល ១៩៥៩)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការក្បត់ និងការចាប់ខ្លួនរបស់ព្រះគ្រិស្ដ

THE BETRAYAL AND ARREST OF CHRIST

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី»(ម៉ាថាយ ២៦:៥៣)។

(ម៉ាថាយ ២៦:៤៦; យ៉ូហាន ១៨:៣, ២, ៨; លូកា ២២:៥១)

១. ទីមួយ ព្រះគ្រិស្ដអាចហៅពួកទេវតារាប់ពាន់ដើម្បីជួយសង្រ្គោះទ្រង់។
២ពង្សាវតាក្សត្រ ១៩:៣៥។

២. ទីពីរ ព្រះគ្រិស្ដបានយាងទៅកាន់ឈើឆ្កាងដោយស្ម័គ្រព្រះទ័យ។ លូកា ១៨:៣១-៣;
យ៉ូហាន ១២:២៧; ១៨:៣៧; ភីលីព ២:៧-៨; ហេព្រើរ ៥:៨-៩;
អេសាយ ៥៣:៧; ១ធីម៉ូថេ ២:៥; យ៉ូហាន ៣:១៦; រ៉ូម ៣:២៤-២៥;
យ៉ូហាន ១:២៩។