ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការថ្ងូររបស់ព្រះគ្រិស្ដក្នុងគែតសេម៉ានីCHRIST’S AGONY IN GETHSEMANE ដោយលោកបណ្ឌិត «នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ទ្រង់ក៏យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ»(ម៉ាកុស ១៤:៣២-៣៤)។។ |
ព្រះគ្រិស្ដបានសោយបុណ្យរំលងជាមួយសិស្សទ្រង់។ ពេលបាយយប់ចប់ ព្រះគ្រិស្ដប្រទាននំបុ័ង និងពេងដល់ពួកគេ ដែលយើងហៅថា «ពិធីលាងព្រះអម្ចាស់»។ ទ្រង់មានបន្ទូលប្រាប់គេថា នំបុ័ងសំដៅលើ ព្រះកាយទ្រង់ ដែលទ្រង់នឹងជាប់ឆ្កាងនៅព្រឹកស្អែក។ ទ្រង់ប្រាប់គេថា ពែងសំដៅលើព្រះលោហិតទ្រង់ ដែលទ្រង់នឹងបង្ហូរដើម្បីសំអាតយើងពីអំពើបាប។ បន្ទាប់មកព្រះយេស៊ូវ និងសិស្សទ្រង់បានច្រៀងចម្រៀង រួចបានចេញពីបន្ទប់ទៅកន្លែងដែលងងឹត។ ពួកគេបានដើរចុះតាមជីជម្រាលភាគខាងកើតនៃទីក្រុងយេរ៉ូសាឡឹម ហើយឆ្លងកាត់ស្ទឹងសីត្រូន។ បន្ទាប់មកពួកគេដើរឆ្ងាយបន្ដិច ទៅកាន់សួនច្បារគេតសេម៉ាណី។ ព្រះយេស៊ូវបានទុកសិស្ស៨នាក់នៅឯ សួនច្បារនោះ ហើយទ្រង់ប្រាប់គេឲ្យអធិស្ឋាន។ ក្រោយមកទ្រង់យាងចូលទៅជ្រៅក្នុងសួនច្បារនោះ រួចមក ទ្រង់ទុកពេត្រុស យ៉ាកុប និងយ៉ូហាននៅទីនោះ។ ព្រះយេស៊ូវយាងទៅក្នុងទីងងឹតយ៉ាងឆ្ងាយនៅក្រោមដើម អូលីវ។ នៅកន្លែងនោះហើយដែល ទ្រង់ «ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន»(ម៉ាកុស ១៤:៣៣,៣៥)។ លោកជេ ស៊ី រ៉ាល៍បានប្រសាសន៍ថា «ប្រវត្ដិនៃការថ្ងូររបស់ព្រះអម្ចាស់ក្នុងច្បារគេតសេម៉ាណីគឺជា អត្ថបទគម្ពីរដ៏ជ្រៅមួយ ហើយជាអាថ៌កំបាំង។ ដ្បិតវាមានសេចក្ដីពិតដ៏មានសារសំខាន់យ៉ាងច្បាស់លាស់ដ៏{អស្ចារ្យ}»(J. C. Ryle, Expository Remarks on Mark, The Banner of Truth Trust, 1994, p. 316; សំគាល់ម៉ាកុស ១៤:៣២-៤២)។ នៅល្ងាចនេះសូមចូលទៅគិតពីគេតសេម៉ាណី។ ម៉ាកុសប្រាប់យើងថា ទ្រង់បាន «មានព្រះហឬ ទ័យភាំងជាខ្លាំង»(ម៉ាកុស ១៤:៣៣)។ ភាសាក្រេកគឺពាក្យ «អេកថាមបេថាយ» ដែលមានន័យថា «ភ្ញាក់ ជាខ្លាំង ពិបាកចិត្ដខ្លាំង ព្រួយជាខ្លាំង។ «រួចទ្រង់បានទៅខាងមុខទៀត ហើយទំលាក់ព្រះអង្គទ្រង់ផ្កាប់មុខ» រួចទ្រង់មានបន្ទូលទៅគេថា «ចិត្ដខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់»(ម៉ាកុស ១៤:៣៤,៣៥)។ លោកជេ ស៊ី រាយល៍បានប្រាប់ថា «មានការពន្យល់ដែលសមហេតុផលតែ១គត់សម្រាប់ការ បង្ហាញនេះ។ វាមិនគ្រាន់តែជាការភ័យខ្លាចខាងរូបកាយប៉ុណ្ណោះឡើយ វាជាការដែលទ្រង់ជ្រាបពីទំងន់នៃ អំពើបាប ដែលបានចាប់ផ្ដើមសង្កត់លើទ្រង់នៅពេលនោះក្នុងរបៀបដ៏ពិសេសមួយ។ វាជាការដែលទ្រង់ ជ្រាបពីទំងន់នៃអំពើបាប និងអំពើរំលងមិនអាចថ្លែងដែលត្រូវបានផ្ទុកលើទ្រង់។ ទ្រង់បាន “ទទួលបណ្ដាសា សម្រាប់យើង”។ ទ្រង់បានផ្ទុកការព្រួយ និងភាពទុក្ខសោករបស់យើង។ ទ្រង់បានធ្វើជា “តួបាបសម្រាប់ យើងដ្បិតទ្រង់មិនដែលស្គាល់បានសោះ”។ និស្ស័យបរិសុទ្ធរបស់ទ្រង់បានដឹងពីបន្ទុក{ដ៏ធ្ងន់}ដែលផ្ទុកលើ ទ្រង់។ នេះជាមូលហេតុសម្រាប់ការទុក្ខសោកដ៏ប្លែកពីធម្មតា។ យើងគួរតែដឹងពីការថ្ងូររបស់ព្រះជាម្ចាស់ក្នុង គេតសេម៉ាណីពីភាពគ្មានបាបសោះ។ {សព្វថ្ងៃនេះគំនិតនៃការផ្សាយដំណឹងល្អ}ចេញឆ្ងាយពីអ្វីដែលពួកគេ គួរតែធ្វើទាក់ទងនឹងអំពើបាប»(Ryle, p. 317)។ សូមកុំឲ្យអ្នកគិតស្រាលពីអំពើបាបនៃការខានក្រុមជំនុំ ការព្រងើយកន្ដើយពីការអានព្រះគម្ពីរ ផ្ទុយ ទៅវិញគេមើលវីដីអូហ្គេម រឿងអាសអាភាស រាំ និងការស្រវឹង។ អំពើបាបរបស់អ្នកទាំងអស់ត្រូវបានផ្ទុកលើ ព្រះយេស៊ូវក្នុងគេតសេម៉ាណី។ តែមានច្រើនទៀត ច្រើនថែមទៀត។ អំពើបាបធំបំផុតដែលត្រូវបានផ្ទុកលើ ព្រះយេស៊ូវក្នុងច្បារគេតសេម៉ាណីគឺជាអំពើបាបដើមកំណើតរបស់យើង ភាពស្មោកគ្រោកទាំងស្រុង ដែល ចេញពីភាពមានបាបទាំងស្រុងរបស់យើង។ វាគឺជា «សេចក្តីពុករលួយនៅក្នុងលោកីយ៍នេះដែលកើតអំពីសេចក្តីប៉ងប្រាថ្នា»(២ពេត្រុស ១:៤)។ វាជាសេចក្ដីពិតដែលថា «យើងទាំងអស់បានត្រឡប់ជាមនុស្សមិន ស្អាត»(អេសាយ ៦៤:៦)។ វាជាភាពអាត្មានិយម ភាពលោភលន់ និងការបះបោរនៅក្នុងនិស្ស័យរបស់អ្នក ប្រឆាំងនឹងព្រះ។ វាគឺជា «គំនិតខាងសាច់ឈាមរបស់អ្នក{ដែល}ជាសត្រូវទាស់នឹងព្រះ» ដែលបះបោរប្រ ឆាំងនឹងព្រះ ហើយចង់រស់នៅដោយគ្មានទ្រង់(រ៉ូម ៨:៧)។ វាគឺជាចិត្ដដ៏អាក្រក់ គួរខ្ពើមដែលអ្នកមាន(រ៉ូម ៨:៧)។ វាជាចិត្ដដ៏ពេញដោយបាបដែលអ្នកមាន ដែលបានឆ្លងទៅអ្នកពីលោកអ័ដាម ដ៏ជាមនុស្សមានបាប មុនដំបូង។ វាចេញពីគាត់ឆ្លងទៅមេជីវិត ឈាម និងព្រលឹងរបស់អ្នក»(រ៉ូម ៥:១២) «ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា»(រ៉ូម ៥:១៩)។ សូមមើលពីរបៀបដែលទារកទើបនឹងកើតកើតមកក្នុងអំពើបាប។ លោកអេ W ផីងបានប្រាប់ថា «និស្ស័យដ៏ពុករលួយរបស់មនុស្សរកឃើញក្នុងកូនក្មេង វាជាថ្ងៃដើមដំបូងដែលចាប់ផ្ដើម! បើមានអ្វីល្អក្នុង មនុស្សដែល{បានឆ្លងមក} នោះវានឹងបង្ហាញយ៉ាងច្បាស់{នៅក្នុងទារកទើបនឹងកើត} មុនពេលទំលាប់ អាក្រក់បានបង្ហូរដោយសារលោកីយនេះ។ តែតើយើងរកឃើញ{ទារក}ល្អឬទេ? ឆ្ងាយជាងនោះទៀត លទ្ធ ផលមិនអាចប្រែប្រួលនៃការរីកចំរើនក្នុងមនុស្សគឺថា នៅពេលឆាប់ដែលគេចាស់ល្មម {គេជា}មនុស្សអាក្រក់ គេបង្ហាញចេញពីឆន្ទះផ្ទាល់ខ្លួន គំនុំ និងការសងសឹក។ គេស្រែក ហើយធ្វើឬកពាសម្រាប់អ្វីដែលមិនល្អ សម្រាប់គេ ហើយ{ខឹងជាមួយឪពុកម្ដាយរបស់គេ}នៅពេលឪពុកម្ដាយមិនឲ្យ ជារឿយៗគេចង់{ខាំឪពុក ម្ដាយ}។ អ្នកដែលកើតមក ហើយចាប់ផ្ដើមនិយាយពីភាពស្មោះត្រង់មានភាពជាប់មានទោសពី{ការលួច} មុនពេលគេធ្វើបន្ទាល់ពីអំពើចោរកម្ម។ {កំហុស}ទាំងនេះ និស្ស័យមនុស្សត្រូវបានឃើញថា{មានបាប}ចាប់ តាំងពីពេលមានជីវិតដើមដំបូង»(A. W. Pink, Gleanings from the Scriptures, Man’s Total Depravity, Moody Press, 1981, pp. 163, 164)។ អង្គការមីនែសូថា ក្រាម ខោមមីសសិនបង្ហាញពី របាយការណ៍១យ៉ាងច្បាស់ថា «ទារកទាំងអស់ចាប់ផ្ដើមជីវិតដោយសាហាវ។ វាអាត្មានិយាយទាំងស្រុង ហើយដាក់ខ្លួនឯងទីមួយ។ វាចង់បានអ្វីដែលវាចង់បាននៅពេលវាចង់បានវា ចង់បានការចាប់អារម្មណ៍ពី ម្ដាយរបស់វា ប្រដាប់ក្មេងលេងពីក្មេងផ្សេងទៀត នាឡិការពូរបស់វា។ សូមបដិសេធនឹងវាពី{របស់}ទាំងនេះ នោះវាស្រែកដោយខឹង ហើយឡូឡា ដែលជាគ្រោះថ្នាក់គ្មានការជួយ។ នេះមានន័យថា ក្មេងទាំងអស់មិន គ្រាន់តែជាក្មេងដែលកើតមកដោយប្រព្រឹត្ដមិនល្អប៉ុណ្ណោះទេ គេជាមនុស្សមានបាប»(ដកស្រង់ដោយលោក Haddon W. Robinson, Biblical Preaching, Baker Book House, 1980, pp. 144, 145)។ កាលណាយើងឃើញទារកដកដង្ហើមភ្លាមៗ ភ្លាមៗដែលទារកកើតមក វាស្រែកយំ។ សត្វវាមិនធ្វើដូចនោះឡើយ។ វានឹងត្រូវសំឡាប់ដោយសត្វផ្សេង ទៀតភ្លាមៗ បើវាឡូឡា ហើយស្រែកដូចទារកធ្វើ។ តែទារកស្រែកយំប្រឆាំងនឹងព្រះ អាជ្ញាធរ និងជីវិតខ្លួន ឯងបន្ទាប់ពីភ្លាមៗដែលគេកើតមក។ ហេតុអ្វី? ដោយសារអ្នកបានកើតមកក្នុងបាបដែលឆ្លងមកពីជីតាដើម កំណើតអ្នក ដែលឈ្មោះអ័ដាម។ នោះជាមូលហេតុ។ នោះជាមូលហេតុដែលអ្នកលំអៀងទៅរកការបះបោរ មិនយល់ស្របជាមួយអ្នកដឹកនាំខាងគ្រីស្ទបរិស័ទ ចង់ធ្វើតាមផ្លូវរបស់ខ្លួន ហើយបដិសេធដើម្បីធ្វើអ្វីដែល ត្រឹមត្រូវ។ នោះជាឬសដែលបណ្ដាលឲ្យលោកីយរងទុក្ខ ហើយជួបសេចក្ដីស្លាប់ វាជាអំពើបាបដើមដំបូង។ នោះជាមូលហេតុដែលអ្នកធ្វើបាប សូម្បីតែបន្ទាប់ពីអ្នកប្រែចិត្ដក៏ដោយ។ ឪពុកម្ដាយអ្នកអាចគិតថា អ្នកជា គ្រីស្ទានក្មេងម្នាក់ តែអ្នកជាមនុស្សមានបាបវ័យក្មេងដែលស្អប់ដើម្បីធ្វើតាមបំណងព្រះហឬទ័យព្រះជាពិត។ អំពើបាបដើមកំណើតទាំងអស់នេះនាំឲ្យមនុស្សធ្វើបាបក្នុងគំនិត ពាក្យសំដី និងកិរិយាប្រព្រឹត្ដ ហើយវាងាយស្រួលដើម្បីដឹងពីមូលហេតុដែលព្រះយេស៊ូវភ័យញ័រ។ ទ្រង់ត្រូវបានខ្ទេចខ្ទាំនៅពេលព្រះដាក់ អំពើបាបរបស់លោកីយទៅលើទ្រង់។ សូមបើកព្រះគម្ពីរអ្នកទៅលូកាដែលរៀបរាប់ពីការនេះ។ គម្ពីរស្កោហ្វៀលនៅទំព័រ១១០៨។ វាគឺជា លូកា ២២:៤៤។ សូមក្រោកឈរ ហើយអានវាឲ្យខ្លាំងៗ។ «ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ សូមអង្គុយចុះ លោកជេ ស៊ី រាយល៍ប្រាប់ថា «តើយើងអាច{ពន្យល់}ពីការថ្ងូរជាខ្លាំងដែលព្រះអម្ចាស់យើង បានទទួលរងក្នុងច្បារនោះយ៉ាងដូចម្ដេច? តើអ្វី{ជា}មូលហេតុសម្រាប់ការរងទុក្ខដ៏ខ្លាំង ទាំងគំនិត និងរូប កាយដែលទ្រង់បានទ្រាំទ្រ? មានចម្លើយតែ១គត់ដែលនាំឲ្យស្កប់ចិត្ដ។ វាជាបន្ទុកនៃអំពើបាបរបស់លោកីយ ដែលបានសង្កត់លើទ្រង់ពេលនោះ។ វាជាទំងន់នៃ{អំពើបាប}ដ៏ធ្ងន់ដែលនាំឲ្យទ្រង់ថ្ងូរ។ វាជាការដែលទ្រង់ ជ្រាបពីទោសរបស់លោកីយដែលសង្កត់លើទ្រង់ ហើយនាំឲ្យព្រះរាជបុត្រានៃព្រះដ៏នៅអស់កល្បបែកញើស ដូចជាដំណក់ឈាម»(J. C. Ryle, Luke, Volume 2, The Banner of Truth Trust, 2015 edition, pp. 314, 315; សំគាល់លូកា ២២:៤៤)។ «ដ្បិតឯ{ព្រះអង្គ} ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ»(២កូរិនថូស ៥:២១)។ «ព្រះអម្ចាស់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់ទៅលើទ្រង់» (អេសាយ ៥៣:៦)។ «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់» (១ពេត្រុស ២:២៤)។ លោកជេ ស៊ី រាយល៍ប្រាប់ថា «យើងត្រូវតែតោងឲ្យជាប់ពីគោលលទ្ធិបុរាណដែលថា ព្រះគ្រិស្ដ “ផ្ទុកបាប របស់យើង” ទាំងក្នុងច្បារ{គេតសេម៉ាណី} និងនៅលើឈើឆ្កាង។ គ្មានគោលលទ្ធិផ្សេងណាដែលអាចពន្យល់ ពី{ការបែកញើសដូចជាដំណក់ឈាមរបស់ព្រះគ្រិស្ដ} ឬការស្កប់ស្កល់នូវបញ្ញាចិត្ដនៃមនុស្សដែលជាប់មាន ទោស»(ibid)។ លោកយ៉ូសេប ហាតប្រាប់ថា មើលការរងទុក្ខនៃព្រះរាជបុត្រានៃព្រះ យ៉ូសែប ហាតបានប្រាប់ម្ដងទៀតថា ព្រះរាជបុត្រានៃព្រះបានផ្ទុកទោសខ្ញុំទាំងអស់ ហើយវីលៀម វីលៀមបានប្រាប់ថា ទំងន់នៃទោសរបស់មនុស្សដ៏ធ្ងន់ត្រូវបានផ្ទុកលើព្រះអង្គសង្រ្គោះ «ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ «ព្រះអម្ចាស់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់ទៅលើទ្រង់» (អេសាយ ៥៣:៦)។ នេះគឺជាការចាប់ផ្ដើមនៃការទទួលទណ្ឌកម្មជំនួសរបស់ព្រះគ្រិស្ដ។ «ជំនួស»មានន័យថា មនុស្ស ម្នាក់រងទុក្ខជំនួសមនុស្ស១ម្នាក់ទៀត។ ព្រះគ្រិស្ដរងទុក្ខជំនួសអ្នក សម្រាប់បាបអ្នក ដោយសារតែទ្រង់គ្មាន បាបសោះ។ ព្រះគ្រិស្ដបានផ្ទុកបាបរបស់យើងក្នុងគេតសេម៉ាណី នៅក្រោមដើមអូលីវចំពាក់កណ្ដាលយប់។ ព្រឹកស្អែកទ្រង់នឹងជាប់លើឈើឆ្កាង ហើយសងថ្លៃសម្រាប់បាបរបស់អ្នក។ តើអ្នកអាចបដិសេធសេចក្ដីស្រ ឡាញ់ដូចនោះយ៉ាងម៉េចបាន សេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវមានសម្រាប់អ្នក? តើអ្នកអាចតាំងចិត្ដរឹង រូស ហើយបដិសេធសេចក្ដីស្រឡាញ់ដូចនោះយ៉ាងម៉េចបាន? នោះគឺជាព្រះរាជបុត្រានៃព្រះដែលបានរង ទុក្ខជំនួសអ្នក ដើម្បីសងបាបរបស់អ្នក។ តើចិត្ដអ្នកត្រជាក់ ហើយរឹងពេកដែលសេចក្ដីស្រឡាញ់ទ្រង់មិន រំខានអ្នកទាល់តែសោះឬអី? ខ្ញុំសូមសួរអ្នកថា តើអ្នកមានចិត្ដត្រជាក់ ហើយរឹងពេកដែលនៅពេលអ្នកលឺថា ព្រះយេស៊ូវរងទុក្ខ សម្រាប់អ្នក នោះវាឈប់ប៉ះពាល់អ្នកទៀតឬអី? តើអ្នកបានចម្លែកណាស់ឬអីដែលខ្ញុំនិយាយពីការថ្ងូររបស់ ព្រះយេស៊ូវដើម្បីសងបាបរបស់អ្នក ហើយវាមិនប៉ះពាល់អ្នកសោះឡើយ? តើអ្នកមានចិត្ដក្រិនដូចទាហាន ដែលបានដុំដែកគោលព្រះយេស៊ូវជាប់លើឈើឆ្កាង ហើយបន្ទាប់មកយកព្រះពស្រ្ដទ្រង់មកចាប់ឆ្នោតកាល ទ្រង់ជិតសុគត? សូមកុំឲ្យមានដូច្នោះឡើយ! ខ្ញុំសូមអង្វរអ្នកនៅល្ងាចនេះឲ្យទទួលជឿលើព្រះអង្គសង្រ្គោះ ហើយឲ្យបានលាងសំអាតពីបាបអ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់! អ្នកនិយាយថា «មានរឿងច្រើនពេកដើម្បីបោះបង់ចោល»។ អូ សូមឲ្យអ្នកឈប់ស្ដាប់អារក្សទៅ! គ្មានអ្វីសោះក្នុងលោកីយនេះដែលសំខាន់ដូចនេះ! ព្រះអង្គអើយ តើព្រះអង្គសង្រ្គោះខ្ញុំបានបង្ហូរឈាម? តើព្រះដ៏សោយរាជ្យខ្ញុំសុគតឬ? តើអ្នកត្រៀមខ្លួនដើម្បីទទួលជឿព្រះយេស៊ូវហើយឬនៅ? តើអ្នកត្រៀមខ្លួនដើម្បីថ្វាយខ្លួនដល់ទ្រង់ ហើយឬនៅ? តើអ្នកត្រូវបានផ្លាស់ប្ដូរចិត្ដជាមួយសេចក្ដីស្រឡាញ់សម្រាប់ទ្រង់ដែរឬទេ? បើមិនដូច្នោះ សូម កុំទៅឡើយ។ តែបើអ្នកអញ្ចឹងមែន សូមមកអង្គុយនៅជួរទាំង២ខាងមុខនេះ។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |