ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការឃើញ ឬការជឿ? SEEING OR BELIEVING? ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កុម្ភះ ៤ ២០១៨ «ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា ជាសេចក្តីសង្គ្រោះដល់ព្រលឹង»(១ពេត្រុស ១:៨,៩)។ |
ពេត្រុសនិយាយទៅកាន់មនុស្សណាដែលមិនដែលឃើញព្រះយេស៊ូវ។ ពួកគេមិនដែលឃើញទ្រង់ កាលទ្រង់គង់លើផែនដីនេះ។ តែពួកគេបានសង្រ្គោះដោយសារទ្រង់។ មនុស្សជាច្រើនផ្សេងទៀតបានឃើញ ព្រះយេស៊ូវកាលទ្រង់គង់លើផែនដីនេះ។ តែពួកគេមិនបានសង្រ្គោះឡើយ។ យើងអាចនិយាយយ៉ាងច្បាស់ពី អ្វីដែលលោកស្ពឺជិនបានប្រសាសន៍ថា «ការឃើញមិនមែនជាការជឿនោះទេ តែការជឿគឺជាការឃើញ»។ នោះជាចំណងជើងនៃសេចក្ដីអធិប្បាយរបស់លោកស្ពឺជិន។ វាក្ដោបសំខាន់លើអត្ថបទរបស់យើង។ ខ្ញុំនឹង ធ្វើឲ្យសេចក្ដីអធិប្បាយរបស់លោកស្ពឺជិនងាយស្រួលសម្រាប់អ្នករាល់គ្នា។ ១. ទីមួយ ការឃើញមិនមែនជាការជឿ។ អ្នកមិនចាំបាច់ចេះព្រះគម្ពីរច្រើនដើម្បីដឹងពីរឿងនោះ។ ក្នុងគម្ពីរដំណឹងល្អទាំង៤ មានមនុស្សជា ច្រើនដែលបានឃើញព្រះយេស៊ូវ។ ពួកគេបានឃើញទ្រង់ តែគេមិនបានជឿទ្រង់ឡើយ។ យូដាសអីស្ការី យ៉ូតជាម្នាក់ក្នុងចំណោមសិស្សរបស់ព្រះយេស៊ូវ។ តែយូដាសមិនជឿលើព្រះយេស៊ូវឡើយ។ យូដាសដើរ តាមព្រះយេស៊ូវអស់រយៈ៣ឆ្នាំ។ គាត់រស់នៅជាមួយព្រះយេស៊ូវ គាត់បរិភោគជាមួយទ្រង់ គាត់បានបណ្ដេញ អារក្សនៅក្នុងព្រះនាមព្រះយេស៊ូវ។ គាត់បានប្រកាសពីព្រះយេស៊ូវ។ គាត់បានស្គាល់ព្រះយេស៊ូវយ៉ាងជិត ស្និតណាស់។ ព្រះយេស៊ូវសូម្បីតែហៅយូដាសថាជាមិត្ដសំឡាញ់របស់ទ្រង់។ តែយូដាសមិនជឿលើព្រះយេ ស៊ូវនោះទេ។ នោះជាមូលហេតុដែលគាត់បានក្បត់ព្រះយេស៊ូវសម្រាប់ប្រាក់៣០ដួង។ នោះជាមូលហេតុ ដែលគាត់បានទៅចងកសំឡាប់ខ្លួន ហើយបានធ្លាក់ទៅឋាននរក។ សិស្សទ្រង់ផ្សេងទៀតមិនល្អជាងគាត់ ប៉ុន្មានឡើយ។ ពួកគេក៏មិនបានជឿលើព្រះយេស៊ូវផងដែរ។ គាត់ប្រាប់ពួកគេថា ទ្រង់នឹងយាងទៅក្រុងយេរ៉ូ សាឡឹមដើម្បីរងទុក្ខ ហើយសុគត។ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ... ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ ពួកគេមិនជឿទ្រង់ឡើយ រហូតដល់ទ្រង់ផ្លំលើពួកគេ(យ៉ូហាន ២០:២២)។ ថូម៉ាសសូម្បីតែមិនជឿទ្រង់ឡើយបន្ទាប់ពីនោះមក! ពួកគេបានរស់នៅជាមួយទ្រង់៣ឆ្នាំ។ តែ ពួកគេមិនជឿលើទ្រង់។ ស្ដេចហេរ៉ូឌបានឃើញទ្រង់ តែមិនជឿទ្រង់ឡើយ។ ពីឡាត់បានឃើញទ្រង់ តែមិន ជឿទ្រង់ឡើយ។ ពួកផារ៉ាស្សីបានឃើញទ្រង់ធ្វើការអស្ចារ្យ តែគេមិនជឿទ្រង់ឡើយ។ ពួកសាឌូសី និងពួក ហេរ៉ូដបាននិយាយជាមួយទ្រង់ តែមិនជឿលើទ្រង់ឡើយ។ ទ្រង់បានឲ្យអាហារដល់មនុស្សរាប់ហ្វូងធំៗ គេ បានឃើញទ្រង់ធ្វើការអស្ចារ្យ។ តែគេភាគច្រើនមិនជឿទ្រង់ឡើយ។ អ្នកដែលបានឃើញព្រះយេស៊ូវកាល ទ្រង់គង់លើផែនដីនេះ កម្រមានអ្នកជឿទ្រង់ណាស់។ កម្រមានណាស់! នោះជាហេតុការណ៍ដ៏គួរឲ្យភ្ញាក់ ផ្អើល! គួរឲ្យភ្ញាក់ផ្អើលណាស់ដែលសាវកយ៉ូហានបានសរសេរអំពីវា។ គាត់ប្រាប់ថា «ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ»(យ៉ូហាន ១:១១)។ ត្រឹមតែមានមនុស្សមួយ ចំនួនប៉ុណ្ណោះដែលបានឃើញព្រះយេស៊ូវនៅលើផែនដីនេះ ហើយជឿលើទ្រង់។ ដោយសារសេចក្ដីពិតនេះ យើងដឹងថា «ការឃើញមិនមែនជាការជឿនោះទេ»។ តែមានអ្នកខ្លះ នៅយប់គិតថា អ្នកព្រមជឿលើទ្រង់ បើអ្នកអាចឃើញទ្រង់។ អ្នកមិនព្រមសារភាពពីវា តែវាពិតប្រាកដ។ នោះជាមូលហេតុដែលអ្នកចង់ «មានអារម្មណ៍»ពីរឿងខ្លះដើម្បីបញ្ជាក់ថា ព្រះយេស៊ូវមានពិតប្រាកដមែន។ អ្នកស្វែងរក «អារម្មណ៍» ឬអ្នកស្វែងរកខគម្ពីរដោយមានសេចក្ដីសន្យា។ អ្នកអាចយល់ពីអារម្មណ៍ អ្នកអាច ឃើញពីសេចក្ដីសន្យាក្នុងព្រះគម្ពីរ។ តែអ្នកមិនអាចឃើញព្រះយេស៊ូវឡើយ។ នោះជាការដោះសារបស់អ្នក ចំពោះការមិនជឿលើទ្រង់។ នោះជាការដោះសាររបស់អ្នកដើម្បីមិនជឿជាក់លើទ្រង់។ នោះជាការដោះសារ របស់អ្នកដើម្បីមិនជឿលើទ្រង់។ នោះជាការដោះសាររបស់អ្នកសម្រាប់សេចក្ដីសង្រ្គោះ។ តែខ្ញុំសូមនិយាយ ទៅកាន់អ្នកថា «ការឃើញមិនមែនជាការជឿនោះទេ»។ ការមានអារម្មណ៍ពីអ្វីមួយមិនមែនជាការជឿនោះ ទេ។ ការសូត្រខគម្ពីរដដែលមិនមែនជាការជឿនោះទេ។ ការឃើញការអស្ចារ្យមិនមែនជាការជឿនោះទេ។ អ្នកមិនជឿទាំងអស់ដែលខ្ញុំបានប្រាប់ គេស្គាល់ខគម្ពីរ។ ពួកគេទាំងអស់បានឃើញទ្រង់ ហើយពួកគេភាគ ច្រើនបានស្លាប់ ហើយទៅឋាននរកដោយសារពួកគេមិនដែលជឿលើទ្រង់ ទោះបីជាពួកគេបានឃើញទ្រង់ ច្រើនដងក៏ដោយ! ហោរាអេសាយបានប្រាប់ពីព្រះយេស៊ូវ។ គាត់ប្រាប់ថា «ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល»(អេសាយ ៥៣:៣)។ កំណត់សំគាល់របស់លោកប៉ាដស៍ប្រាប់ថា ទ្រង់ត្រូវគេមើលងាយ...អ្នកប្រោសលោះជាគោលដៅនៃការមើលងាយ និង ការចំអកដោយពួកផារ៉ាស្សី ពួកសាឌូសី និងពួករ៉ូម។ នៅក្នុងព្រះជន្មរបស់ ទ្រង់លើផែនដីនេះ ការសុគតរបស់ទ្រង់ និងព្រះនាមរបស់ទ្រង់នៅតែជា គោលដៅនៃការមើលងាយយ៉ាងខ្លាំង។ ការអត្ថាធិប្បាយពន្យល់ប្រាប់ថា ទ្រង់ត្រូវគេមើលងាយ។ ការមើលងាយរបស់មនុស្សត្រូវបានបង្ហាញពីការ យកចិត្ដទុកដាក់តិចតួចចំពោះការបង្រៀនរបស់ទ្រង់ និងពីការធ្វើដាក់ទ្រង់ នៅពេលថ្ងៃ និងយប់មុនពេលទ្រង់ជាប់ឆ្កាង។ ទ្រង់ត្រូវបានមនុស្សបោះ បង់ចោល...ព្រះអម្ចាស់របស់យើងគ្មានពេលច្រើនជាមួយ «ហ្វូងចៀមតូច» មួយ។ សូម្បីតែពួកគេ “ជាច្រើនក៏បានត្រលប់ទៅក្រោយ ហើយមិនដើរ ជាមួយទ្រង់ឡើយ»។ អ្នកខ្លះត្រឹមតែមករកទ្រង់នៅពេលយប់។ «អ្នកដឹក នាំ» និងមនុស្សអស្ចារ្យទាំងអស់បានតាមទ្រង់ពីចំងាយ។ នៅចុងបញ្ចប់ ពួក សាវក «បានបោះបង់ចោលទ្រង់ ហើយរត់ចោលទ្រង់»។ មនុស្សស្ទើរតែទាំងអស់ដែលបានឃើញព្រះយេស៊ូវកាលទ្រង់គង់លើផែនដីនេះ គេបានមើលងាយទ្រង់ និងបោះបង់។ តើអ្នកខុសពីពួកគេឬទេ? បើអ្នកមិនព្រមប្រែចិត្ដ ពិតណាស់អ្នកដូចជាពួកគេដែរ! អ្នកមើល ងាយទ្រង់ ហើយបោះបង់ចោលទ្រង់។ អ្នកគេចមុខចេញពីទ្រង់។ ពិតណាស់អ្នកដូចពួកអ្នកដែលបានបោះ បង់ចោលទ្រង់កាលគេបានឃើញទ្រង់លើផែនដីនេះ! គេបានឃើញទ្រង់! គេបានស្ដាប់លឺសំលេងទ្រង់។ តែ គេមិនជឿលើទ្រង់ឡើយ។ ការឃើញមិនមែនជាការជឿ! ២. ទីពីរ ការជឿគឺជាការឃើញ! «ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង»(១ពេត្រុស ១:៨,៩)។ ក្នុងអត្ថបទយើង ពេត្រុសនិយាយទៅកាន់មនុស្សដែលមិនដែលឃើញព្រះយេស៊ូវ។ តែគេបានជឿ ជាក់លើទ្រង់ ហើយបានសង្រ្គោះដោយសារទ្រង់! ហេតុអ្វីគេជឿលើព្រះយេស៊ូវ ទោះបីជាគេមិនដែលឃើញ ទ្រង់ មិនដែលលឺសំលេងទ្រង់ ហើយមិនដែលប៉ះទ្រង់? លោកកាល់វិនដ៏ជាអ្នកកែប្រែជំនឿដ៏ល្បីបានផ្ដល់ពី ចម្លើយនោះ។ គាត់ប្រាប់ថា «តាមយោបល់ផ្ទាល់ខ្លួនរបស់មនុស្ស គ្មានអ្នកណាម្នាក់អាចយល់ពីទ្រង់បាន ឡើយ ទាល់តែព្រះអម្ចាស់កែតម្រង់{គេ} ហើយបង្កើតគេជាថ្មីដោយសារព្រះវិញ្ញាណរបស់ទ្រង់»។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធដដែលដែលអាចឲ្យអ្នកមានជំនឿលើព្រះយេស៊ូវ។ ទោះបីជាឥឡូវ អ្នកមិនអាចឃើញទ្រង់ផ្ទាល់ភ្នែកក៏ដោយ។ ព្រះវិញ្ញាណបរិសុទ្ធដដែលដែលអាចនាំឲ្យអ្នកមានទំនាក់ទំនង ជាមួយទ្រង់ ទោះបីជាអ្នកមិនដែលប៉ះរូបសាច់របស់ទ្រង់ក៏ដោយ។ ចំណុចទី១នៃការទាក់ទងជាមួយព្រះយេស៊ូវគឺជាសេចក្ដីស្រឡាញ់។ អត្ថបទយើងប្រាប់ថា «អ្នក រាល់គ្នាមិនបានឃើញទ្រង់ តែបានស្រឡាញ់ទ្រង់»។ ទោះបីជាអ្នកមិនបានឃើញទ្រង់ តែអ្នកស្រឡាញ់ ទ្រង់»។ ការស្រឡាញ់ព្រះយេស៊ូវកើតឡើងក្នុងរបៀបជាច្រើន។ នៅពេលខ្ញុំចាប់ផ្ដើមទៅក្រុមជំនុំ សាច់ញាត្ដិ ខ្ញុំសើចចំអកខ្ញុំ។ ហើយគេក៏ចំអកព្រះយេស៊ូវផងដែរ។ គេនិយាយថា «តើអ្នកអាចជឿលើទ្រង់តាមរបៀប ណា? តើទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នក?» តែច្រើនជាងនោះទៀត កាលណាគេសើចចំអកព្រះយេស៊ូវច្រើន ប៉ុណ្ណា នោះខ្ញុំរឹតតែស្រឡាញ់ទ្រង់ទៅទៀត។ មានក្មេងអាក្រក់ៗនៅក្នុងក្រុមជំនុំខ្ញុំផងដែរ។ គេនិយាយពាក្យ កំប្លែងស្មោកគ្រោកអំពីម្ដាយរបស់ទ្រង់ថា មិនមែនជាស្រ្ដីព្រហ្មចារី។ គេនិយាយថា ទ្រង់ជាកូនឥតខាន់ស្លា។ គេសើចចំអកដាក់ទ្រង់ តែកាលណាគេសើចចំអកទ្រង់រឹតតែខ្លាំង នោះខ្ញុំស្រឡាញ់ទ្រង់រឹតតែខ្លាំង។ កាលខ្ញុំបានគិតពីព្រះយេស៊ូវនៅថ្ងៃបុណ្យរំលឹកគុណដល់ការរស់ឡើងវិញរបស់ទ្រង់ ខ្ញុំស្រឡាញ់ ទ្រង់ខ្លាំងជាងមុន។ ខ្ញុំមិនចង់គិតពីដែកគោលដែលត្រូវបានដុំលើព្រះហស្ដ និងព្រះបាទរបស់ទ្រង់។ ខ្ញុំមិន ដឹងពីមូលហេតុដែលគេបានធ្វើដូចនោះដាក់ទ្រង់។ តែខ្ញុំមានចិត្ដអាណិត ហើយទុក្ខសោកសម្រាប់ទ្រង់។ ខ្ញុំជាក្មេងឯកោរ ខ្ញុំគ្មានម្ដាយឪពុកនៅជាមួយដើម្បីឲ្យខ្ញុំមានសុវត្ថិភាព និងសប្បាយ។ ខ្ញុំបានគិតពី ព្រះយេស៊ូវតែ១គត់ ទោះបីជាមិត្ដភ័ក្ដិខ្ញុំមិនកំសាន្ដចិត្ដដល់ទ្រង់ក៏ដោយ ខ្ញុំស្រឡាញ់ទ្រង់។ ខ្ញុំបានគិតថា «ទោះបីជាគ្មានអ្នកណាស្រឡាញ់ព្រះយេស៊ូវក៏ដោយ ទូលបង្គំនឹងស្រឡាញ់ទ្រង់!» ដ្បិតសេចក្ដីស្រឡាញ់ របស់ទ្រង់ដែលបានសង្រ្គោះព្រលឹងខ្ញុំ។ ថ្ងៃដែលខ្ញុំបានសង្រ្គោះ គេបានច្រៀនបទចម្រៀងរបស់លោកឆោត វែស្លេ។ គ្រប់ខនីមួយចប់ដោយពាក្យដែលនាំឲ្យចិត្ដខ្ញុំខ្ទេចខ្ទី។ «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ព្រះនៃខ្ញុំសុគត សម្រាប់ខ្ញុំយ៉ាងម៉េចបាន»។ «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ព្រះនៃខ្ញុំសុគត សម្រាប់ខ្ញុំយ៉ាងម៉េចបាន»។ ព្រះយេស៊ូវជាព្រះដែលមកចាប់កំណើតជាមនុស្ស។ គេបានដុំដែកគោលព្រះរបស់ខ្ញុំជាប់លើឈើ ឆ្កាងដ៏អាក្រក់។ «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ» វានាំឲ្យចិត្ដខ្ញុំខ្ទេចខ្ទី ខ្ញុំបានជឿជាក់លើទ្រង់។ ខ្ញុំមានទំនាក់ ទំនងជាមួយទ្រង់តាមរយៈសេចក្ដីស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំ ហើយតាមរយៈសេចក្ដីស្រឡាញ់របស់ខ្ញុំ សម្រាប់ទ្រង់។ ខ្ញុំមិនគិតថា បុរសផ្សេងៗនឹងហៅលោកយ៉ូហាន ខាហ្គិនថាជាមនុស្សខ្សោយនោះទេ។ អ្នកគោរព គាត់ដោយព្រោះកម្លាំងនៃអត្ដចរិតរបស់គាត់។ លោកយ៉ូហានទាស់ទទឹងនឹងព្រះគ្រិស្ដជាមួយនឹងអត្ដចរិតដ៏ រឹងរូសរបស់គាត់។ គ្មានអ្វីសោះ ដែលខ្ញុំនិយាយទៅកាន់គាត់ក្នុងបន្ទប់សួរសំនួរដែលនាំឲ្យប៉ះពាល់ចិត្ដគាត់។ គាត់ថា «គំនិតដែលថា ខ្ញុំនឹងបោះបង់ចោលព្រះយេស៊ូវនាំឲ្យខ្ញុំពិបាកចិត្ដណាស់ ហើយវាហាក់ដូចជានៅ ជាប់ជារៀងរហូត។ ព្រះយេស៊ូវបានលះបង់ព្រះជន្មទ្រង់សម្រាប់ខ្ញុំ។ ទ្រង់បានជាប់ឆ្កាងសំរាប់ខ្ញុំកាលខ្ញុំជា សត្រូវរបស់ទ្រង់ ហើយខ្ញុំនឹងមិនព្រមថ្វាយខ្លួនទៅទ្រង់ឡើយ។ គំនិតនោះនាំឲ្យខ្ញុំខ្ទេចខ្ទាំចិត្ដ ខ្ញុំមិនអាចបន្ដ រូបខ្ញុំក្នុងសភាពនោះទៀតបានឡើយ។ ខ្ញុំត្រូវតែមានព្រះយេស៊ូវ។ នៅភ្លាមៗនោះ ខ្ញុំបានថ្វាយខ្លួនដល់ទ្រង់ ហើយមករកទ្រង់ដោយជំនឿ។ ខ្ញុំមិនត្រូវការអារម្មណ៍ឡើយ ខ្ញុំមានព្រះគ្រិស្ដ! ទ្រង់បានស្រឡាញ់ដ៏អស្ចារ្យ ណាស់ហ្ន៎ ដែលទ្រង់បានអត់ទោសដល់មនុស្សមានបាបដែលមិនសមទទួលដូចខ្ញុំ។ ព្រះគ្រិស្ដបានលះបង់ព្រះជន្មទ្រង់សម្រាប់ខ្ញុំ ដោយហេតុនេះហើយខ្ញុំនឹងថ្វាយគ្រប់ទាំងអស់ដល់ទ្រង់វិញ។ ព្រះយេស៊ូវភាពសំអប់ និងកំហឹងរបស់ខ្ញុំ ហើយផ្ដល់សេចក្ដីស្រឡាញ់ដល់ខ្ញុំជំនួសវិញ»។ លោកស្ពឺជិនមិនដែលជួបលោកយ៉ូហាន ខាហ្គិននោះទេ។ តែគាត់បានសរសេរដូចជាគាត់ស្គាល់ យ៉ូហានអញ្ចឹង។ ស្ពឺជិនប្រាប់ថា «សរុបមកវាមិនមែនជាការឃើញ ដែលនៅជាប់អស់កល្បជានិច្ច វាជាការ គិតអំពីព្រះយេស៊ូវ ការយល់ដឹងដែលប៉ះពាល់ដោយវា នោះជាចំណុចពិតប្រាកដនៃទំនាក់ទំនង។ ដូច្នេះ សេចក្ដីស្រឡាញ់ចំពោះព្រះគ្រិស្ដក្លាយជាពិតប្រាកដដោយការជួបជុំគ្នា ចំណងដ៏មាំត្រូវបានចងភ្ជាប់ជាការ ប៉ះពាល់ សេចក្ដីស្រឡាញ់ធ្វើឲ្យព្រះអង្គសង្រ្គោះពិតប្រាកដនៅក្នុងចិត្ដ ដ្បិតទំនាក់ទំនងដែលស្រឡាញ់ធ្វើ រវាងព្រះគ្រិស្ដ និងព្រលឹងអ្នកពិតច្បាស់ជាងអ្នកអាចប៉ះ ឬមានអារម្មណ៍»។ «អ្នករាល់គ្នាមិនបានឃើញទ្រង់ ក៏ដោយ អ្នកបានស្រឡាញ់ទ្រង់»។ តែអត្ថបទប្រាប់យើងពីចំនុច១ទៀតអំពីទំនាក់ទំនងជាមួយព្រះយេស៊ូវ «ទោះបីជាអ្នករាល់គ្នាមិនបានឃើញទ្រង់ តែបានជឿ»។ «តែអ្នកបានជឿលើទ្រង់»។ យើងត្រូវបានរំលឹកម្ដងទៀតពីសេចក្ដីពិតដែល ថា អ្នកអាចជឿលើព្រះយេស៊ូវដោយមិនចាំបាច់មើលឃើញ។ «ទើបីជាអ្នកមិនឃើញទ្រង់ក៏ដោយ តែអ្នកជឿ លើទ្រង់ អ្នកអរសប្បាយ...»។ តែអ្នកជឿ តែអ្នកជឿ! ពេត្រុសនិយាយទៅកាន់មនុស្សដែលមិនដែលស្គាល់ ព្រះយេស៊ូវ។ គេមិនដែលមានអារម្មណ៍ពីព្រះយេស៊ូវ គេមិនដែលលឺសំលេងទ្រង់ តែគេបានស្គាល់ទ្រង់! «ទើបីជាអ្នកមិនឃើញទ្រង់ក៏ដោយ តែអ្នកជឿលើទ្រង់ អ្នកអរសប្បាយ» «ទើបីជាអ្នកមិនឃើញទ្រង់ក៏ដោយ តែអ្នកជឿលើទ្រង់»។ លោកហែឡឹន ខែលើរបានកើតមកខ្វាក់ ហើយថ្លង់ទាំងស្រុង។ ស្រ្ដីម្នាក់ឈ្មោះអាណ សាឡីវាន បានបង្រៀនហែឡឹន ខែលើរឲ្យនិយាយ។ វាគឺជារឿងដ៏អស្ចារ្យ នៅពេលខ្ញុំនៅក្មេង ខ្ញុំលឺហែឡឹន ខែលើរ និយាយតាមវិទ្យុ។ ទោះបីជានាងខ្វាក់ និងថ្លង់ពីកំនើតទាំងស្រុងក៏ដោយ គាត់បានជឿលើព្រះយេស៊ូវ! អ្នក ក៏អាចជឿលើព្រះយេស៊ូវបានដែរ ទោះបីជាអ្នកមិនអាចឃើញទ្រង់ ឬលឺពីទ្រង់ក៏ដោយ! ការជឿលើព្រះយេស៊ូវនាំអ្នកឲ្យមានទំនាក់ទំនងជាមួយទ្រង់។ ទាំងសេចក្ដីស្រឡាញ់ និងជំនឿគឺ គឺជាចំណុចនៃការទាក់ទងជាមួយទ្រង់។ សេចក្ដីស្រឡាញ់ និងជំនឿរួបរួមយើងទៅឯព្រះអង្គសង្រ្គោះ។ «ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់»។ «អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់»។ សូមស្ដាប់នាងអេមី សាប៉ាឡាហ្គា ជាអ្នកលេងព្យាណូក្នុងក្រុមជំនុំយើង។ នាងជាស្រ្ដីដែលមានចិត្ដ ទន់។ អ្នកអាចទុកចិត្ដនូវអ្វីដែលនាងនិយាយ។ ខ្ញុំនឹងមិនទទួលជឿលើព្រះគ្រិស្ដឡើយ។ «ព្រះយេសូវ» ត្រឹមតែជា ពាក្យមួយ លទ្ធិមួយ ឬនរណាម្នាក់ដែលខ្ញុំដឹងថា ធ្លាប់រស់នៅ តែនៅឆ្ងាយ ពេក។ ផ្ទុយពីការខំតស៊ូវសម្រាប់ព្រះគ្រិស្ដ នោះខ្ញុំស្វែងរកអារម្មណ៍ ឬបទ ពិសោធន៍ខ្លះ។ មិត្ដជាទីស្រឡាញ់អើយ ខ្លួនខ្ញុំផ្ទាល់មិនដែលស្គាល់អត្ថន័យនៃ «ក្ដីអំណរ»ឡើយ រហូតដលខ្ញុំបាន ស្គាល់ព្រះគ្រិស្ដ។ ខ្ញុំបានឆ្លងកាត់ទុក្ខលំបាកជាច្រើន។ ខ្ញុំបានខកចិត្ដពីមនុស្សដែលខ្ញុំទុកចិត្ដ។ ខ្ញុំបានឯកោរ ហើយមានបទពិសោធន៍ពីទុក្ខសោកជាខ្លាំង។ ខ្ញុំបានដើររាប់ម៉ោងនៅពេលយប់ រាល់យប់។ ខ្ញុំមានអារម្មណ៍ ពី «ការកើតទុក្ខដ៏ស្រទន់ ហើយឃោរឃៅ»នៃការនៅម្នាក់ឯងដោយគ្មានមិត្ដភក្ដិ។ ខ្ញុំស្គាល់រស់ជាតិនៅម្នាក់ ឯងនៅពេលយប់។ ដ្បិតព្រះយេស៊ូវតែងតែនាំខ្ញុំឲ្យឆ្លងកាត់គ្រាទុក្ខសោកទាំងនេះ។ សូម្បីតែកាលខ្ញុំបានមាន អារម្មណ៍ថា គ្មានអ្នកទទួលយកខ្ញុំទាល់តែសោះ ព្រះយេស៊ូវតែងតែទទួលខ្ញុំ។ «ខ្ញុំបានឃើញផ្លូវដោយសារ ជំនឿ/ របួសទ្រង់ហូរចេញមកបំពេញ/ ក្ដីស្រឡាញ់ដ៏ប្រោសលោះបានក្លាយជាសាច់រឿងខ្ញុំ/ រហូតដល់ថ្ងៃខ្ញុំ ស្លាប់/ រហូតដល់ថ្ងៃខ្ញុំស្លាប់/ រហូតដល់ថ្ងៃខ្ញុំស្លាប់/ ក្ដីស្រឡាញ់ដ៏ប្រោសលោះបានក្លាយជាសាច់រឿងខ្ញុំ/ រហូតដល់ថ្ងៃខ្ញុំស្លាប់/»។ បើអ្នកនៅតែបាតបង់ សូមស្ដាប់បទដ៏ពិរោះនេះដោយយកចិត្ដទុកដាក់។ ខ្ញុំបានសាកក្នុងផ្លូវរាប់ពាន់ដោយគ្មានប្រយោជន៍ អ្នកអាចនិយាយថា «ខ្ញុំមិនច្បាស់ អ្នកនិយាយពីសេចក្ដីស្រឡាញ់ និងសេចក្ដីជំនឿ»។ អ្នកថា «ខ្ញុំ មិនមានសេចក្ដីស្រឡាញ់សម្រាប់ព្រះគ្រិស្ដឡើយ»។ «ខ្ញុំមិនជឿលើទ្រង់ឡើយ។ ការឈ្លោះរបស់អ្នកមិនធ្វើ ឲ្យខ្ញុំទុកចិត្ដឡើយ»។ បន្ទាប់មកខ្ញុំត្រូវតែព្រមានអ្នក។ នឹងមានថ្ងៃមួយដែលអ្នកនឹងមិនលឺពាក្យពិរោះពីសេចក្ដីស្រឡាញ់ និងជំនឿ។ ត្រចៀកអ្នកនឹងត្រជាក់ និងស្លាប់ទៅ។ នឹងគ្មានពាក្យសេចក្ដីសុខសាន្ដ និងការអត់ទោសសម្រាប់ អ្នកឡើយ។ អ្វីទាំងអស់នឹងលេបយកអ្នកទៅក្នុងសេចក្ដីងងឹតក្នុងឋាននរកដ៏នៅអស់កល្បជានិច្ច។ សូមស្ដាប់ខ្ញុំឥឡូវនេះ! មុនពេលព្រះនិយាយទៅអ្នកក្នុងសេចក្ដីក្រោធ និងការជំនុំជំរះ។ ដ្បិតព្រះ មានបន្ទូលទៅអ្នកថា «ខ្ញុំបានហៅអ្នក តែអ្នកបានបដិសេធ»។ អ្វីទាំងអស់ដែលខ្ញុំអាចនិយាយទៅអ្នកគឺថា តើអ្នកនឹងទទួលជឿព្រះគ្រិស្ដឬទេ? តើអ្នកនឹងធ្វើ ឥឡូវនេះឬទេ? យប់នេះ? ខ្ញុំមិនអាចធ្វើច្រើនជាងនេះទៀតឡើយ។ ខ្ញុំមិនអាចនាំឲ្យអ្នកជឿលើព្រះយេស៊ូវ បានឡើយ។ ខ្ញុំត្រូវតែទុកវានឹងព្រះ ដោយសារអំណាចទ្រង់ ព្រះបានបើកចិត្ដមនុស្សជាច្រើនឲ្យជឿលើព្រះ យេស៊ូវ។ អ្នកកំពុងអង្គុយក្នុងចំនោមមនុស្សជាច្រើនដែលព្រះបានទាញនាំទៅរកព្រះយេស៊ូវ។ ព្រះជ្រើស រើសទាញនាំគេទៅឯព្រះយេស៊ូវ។ បើអ្នកមិនទាញនាំអ្នក នោះគ្មានអ្វីសោះដែលខ្ញុំអាចធ្វើ។ បើអ្នកមិនរើស អ្នកឲ្យបានសង្រ្គោះ គ្មានអ្វីសោះដែលខ្ញុំអាចធ្វើ។ បើអ្នកមិនមែនជាអ្នករើសតាំង នោះគ្មានអ្វីសោះដែលខ្ញុំ អាចធ្វើ។ តែបើព្រះបាននិយាយទៅកាន់ចិត្ដអ្នកយប់នេះ សូមទទួលព្រះគ្រិស្ដចុះ។ សូមទទួលទ្រង់ឥឡូវ។ អ្នកណាដែលត្រូវការព្រះយេស៊ូវបំផុត សូមមក ហើយទទួលទ្រង់ឥឡូវនេះ។ គ្រប់អ្វីដែលខ្ញុំបាននិយាយនឹង គ្មានអ្វីល្អសោះ លុះត្រាតែព្រះវិញ្ញាណធ្វើការក្នុងចិត្ដអ្នក។ យើងអធិស្ឋានថា អ្នកនឹងទទួលជឿព្រះយេស៊ូវ ឥឡូវដូចពួកអ្នកដែលពេត្រុសនិយាយក្នុងអត្ថបទគម្ពីរយើង។ យើងបានអធិស្ឋានសុំឲ្យព្រះធ្វើអ្វី ដែលទ្រង់ បានធ្វើជាមួយលោកយ៉ូហាន ខាហ្គិន និងអេមី សាប៉ាឡាហ្គា និងមនុស្សដែលនៅជុំវិញអ្នក។ សូមឲ្យព្រះ រើសអ្នកក្នុងចំនោមយើងយប់នេះ។ សូមឲ្យអ្នកមករកព្រះយេស៊ូវ ហើយទទួលជឿទ្រង់ដើម្បីឲ្យបានសង្រ្គោះ ដោយសារព្រះលោហិតលាងបាបរបស់ទ្រង់។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការឃើញ ឬការជឿ? SEEING OR BELIEVING? ដោយលោកបណ្ឌិត «ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា ជាសេចក្តីសង្គ្រោះដល់ព្រលឹង»(១ពេត្រុស ១:៨,៩)។ ១. ទីមួយ ការឃើញមិនមែនជាការជឿ។ លូកា ១៨:៣៤; យ៉ូហាន ២០:២២; ១:១១;
២. ទីពីរ ការជឿគឺជាការឃើញ។ បទចម្រៀងសាឡូម៉ូន ២:១០; ២កូរិនថូស ៩:១៥។ |