Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ដោយសារព្រះលោហិតរបស់ទ្រង់ យើងត្រូវបានស្អាត!

BY HIS BLOOD WE ARE CLEANSED!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច មករា ២៨ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 28, 2018

«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។


កាលពីយប់ថ្ងៃអាទិត្យមុន ខ្ញុំបានអធិប្បាយមេរៀនពីតម្រូវការសម្រាប់ព្រះលោហិតរបស់ព្រះគ្រិស្ដ («ដោយមានព្រះលោហិត ឬក៏គ្មាន»)។ សេចក្ដីអធិប្បាយនោះមានចំណុច២។ ទីមួយ តើនឹងមានអ្វីកើត ឡើងចំពោះអ្នកបើគ្មានព្រះលោហិតរបស់ព្រះគ្រិស្ដ។ ទីពីរ តើអ្វីនឹងកើតឡើងចំពោះអ្នកបើអ្នកមានព្រះលោ ហិតរបស់ព្រះគ្រិស្ដ។

នៅពេលចាប់ផ្ដើមចំណុចទីមួយ ខ្ញុំត្រឹមតែពន្យល់សង្ខេបពីឋាននរកជាកថាខ័ណ្ឌចំនួន២។ បន្ទាប់ មកខ្ញុំចំនាយពេលនិយាយពីអំពើបាប។ ខ្ញុំបានបង្រៀនថា ដោយគ្មានព្រះលោហិតរបស់ព្រះយេស៊ូវទេ នោះ «អ្នកគ្មានសេរីភាពពីអំពើបាបរបស់អ្នកឡើយ។ គ្មានការរំដោះពីអំពើបាបរបស់អ្នកឡើយ។ គ្មានសេរីភាពពី អំពើបាបរបស់អ្នក។ គ្មានការអត់ទោសអំពើបាបរបស់អ្នក»។ បន្ទាប់មកខ្ញុំចូលទៅចំណុចទីពីរ «តើអ្វី នឹងកើតឡើងចំពោះអ្នកបើអ្នកមានព្រះលោហិតរបស់ព្រះគ្រិស្ដ»។ ខ្ញុំចំណាយ៤ទំព័រពេញៗដើម្បីប្រកាសពី អំណាចដ៏អស្ចារ្យនៃព្រះលោហិតរបស់ព្រះគ្រិស្ដ «ដើម្បលុបលាងបាបអ្នក» «ដើម្បីអត់ទោសបាបអ្នក »ដើម្បីរំដោះបាបអ្នក» «ដើម្បីដោះឲ្យអ្នកមានសេរីភាព» «ដើម្បីអត់ទោសបាបអ្នក» និង «ដើម្បីយកអ្នក ទៅស្ថានសួគ៌»។ ខ្ញុំបានប្រាប់ថា អស់អ្នកណាដែលនៅស្ថានសួគ៌នឹងច្រៀងថា គេ «ត្រូវបានលោះដោយ សារព្រះលោហិតរបស់ព្រះគ្រិស្ដ»។ ខ្ញុំបានដកស្រង់បទចម្រៀងរបស់លោកហ្វីនី ខ្រោស «ខ្ញុំបានលោះ ដោយសារឈាមរបស់កូនចៀម»។ ខ្ញុំបានដកស្រង់ពាក្យសំដីលោកស្ពឺជិន «ដំណឹងល្អដែលគ្មានឈាមគឺជា ដំណឹងល្អរបស់ពួកអារក្ស»។ ខ្ញុំបានដកស្រង់បទចម្រៀងរបស់លោកឆាល វែស្លេដែលប្រាប់ថា

ព្រះលោហិតក៏ជំរះឲ្យស្អាត
ឲ្យបានជាបល្ល័ង្កនៃព្រះ
   («ឱ ខ្ញុំចង់បានអណ្ដាត១ពាន់»ដោយឆោត វែស្លេ ១៩០៧-១៧៨៨)។

ខ្ញុំបានឲ្យអ្នកច្រៀងបទនោះ។ បន្ទាប់មកខ្ញុំឲ្យអ្នកច្រៀងបទ «មានអំណាច អំណាចដែលកំពុងធ្វើការនៅក្នុង ព្រះលោហិតដ៏វិសេសរបស់កូនចៀម»(ដោយឡែវីស អី ជោនស៍ ១៨៦៥-១៩៣៦)។ ការពិត ខ្ញុំបានឲ្យ អ្នកច្រៀង៣ដង! បន្ទាប់មកខ្ញុំបានដកស្រង់កថាខ័ណ្ឌពីលោកអោសថាវីស វីនស្លោវ ដ៏ជាគ្រូអធិប្បាយល្បី នៅសតវត្សទី១៩ ដែលប្រាប់ថា «លុតជង្គង់នៅមុខព្រះគ្រិស្ដ ហើយឲ្យបញ្ញាចិត្ដអ្នកបានស្អាតដោយសារ ឈាមនោះ ដែលអត់ទោស គ្របបាំង ហើយលុបលាងទោសរបស់អ្នកទាំងអស់»។ បន្ទាប់មកខ្ញុំបានដក ស្រង់ពាក្យសំដីលោកស្ពឺជិននិយាយទៅកាន់មនុស្សវ័យក្មេង «សូមមករកព្រះយេស៊ូវ ទ្រង់នឹងលាងសំអាត បាបអ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់»។ បន្ទាប់មកខ្ញុំដកស្រង់បទចម្រៀង «ខ្ញុំគ្រាន់តែជា» ដែល ប្រាប់ថា ព្រះលោហិតរបស់ព្រះយេស៊ូវ “ត្រូវបានបង្ហូរសម្រាប់ខ្ញុំ»។ បន្ទាប់មកខ្ញុំបញ្ចប់សេចក្ដីអធិប្បាយនោះ ដោយនិយាយថា «សូមជឿជាក់លើព្រះយេស៊ូវ សូមមករកព្រះយេស៊ូវ ដើម្បីឲ្យបានលាងស្អាតពីបាបរបស់ អ្នកដោយព្រះលោហិតដ៏វិសេសរបស់ព្រះយេស៊ូវ»។ ខ្ញុំមិនដឹងពីរបៀបដើម្បីពន្យល់ឲ្យច្បាស់ជាងនោះទៀត ឡើយ!

ក្នុងសេចក្ដីអធិប្បាយព្រឹកថ្ងៃអាទិត្យ លោកយ៉ូហាន សាំយ៉ូអែល ខាហ្គិនបានអធិប្បាយពី «ការ ដាក់ព្រះគ្រិស្ដសំខាន់ជាងគេបង្អស់»។ លោកខាហ្គិនបានបញ្ចប់សេចក្ដីអធិប្បាយដោយសូត្រគម្បីរកូឡ៉ូស ១:១៤

«យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់»។

បន្ទាប់មកលោកខាហ្គិនប្រសាសន៍ថា «ព្រះលោហិតទ្រង់នឹងផ្ដាច់បាបរបស់ង្នក។ សូមថ្វាយខ្លួនអ្នកទៅព្រះ ដើម្បីទទួលបាបសេចក្ដីមេត្ដាករុណពីទ្រង់។ ទ្រង់តែមួយគត់ដែលអាចលោះអ្នកពីបាបដោយព្រះលោហិត របស់ទ្រង់។ ខ្ញុំអធិស្ឋានថា អ្នកនឹងជឿជាក់ព្រះយេស៊ូវថ្ងៃនេះ»។ សេចក្ដីអធិប្បាយរបស់លោកខាហ្គិនត្រូវ បានផ្ដល់ឲ្យបន្ទាប់ពីលោកហ្គ្រីហ្វីច្រៀងបទ «ព្រះសិរដ៏អស្ចារ្យអើយ ឥឡូវបានរបួស»ដែលសរសើរពីយញ្ញ បូជាមានឈាមរបស់ព្រះគ្រិស្ដសម្រាប់បាបរបស់យើង។ លោកហ្រ្គីហ្វីតច្រៀងបទ «មានឈាមវិសេសហូរមកលោះបាប»មុនសេចក្ដីអធិប្បាយរបស់ខ្ញុំនៅយប់ថ្ងៃអាទិត្យ វាប្រាប់ថា

មានឈាមវិសេសហូរមកលោះបាប
   ចេញពីរបួសព្រះអង្គ
ហើយមនុស្សមានបាបក៏ចូលក្រប
   នោះទ្រង់លាងឲ្យហ្មត់ហ្មង។

តែការអធិប្បាយ និងបទចម្រៀងទាំងអស់ដែលប្រាប់អំពីព្រះលោហិតរបស់ព្រះយេស៊ូវដែលលាង បាបមិននាំឲ្យមនុស្សបាតបង់ជាច្រើននាក់ចាប់អារម្មណ៍ទាល់តែសោះ! គ្មានសោះ! បន្ទាប់ពីចប់សេចក្ដីអធិ ប្បាយពេលល្ងាច មានក្មេងស្រីម្នាក់បានមកជួបខ្ញុំ។ ខ្ញុំបានប្រាប់នាងថា «សូមលុតជង្គង់ ហើយទទួលជឿ លើព្រះយេស៊ូវទៅ»។ នាងមើលកាន់ខ្ញុំទាំងកំហឹង ហើយនិយាយថា «អត់ទេ!» ខ្ញុំពិបាកជឿណាស់! ហេតុ អ្វីនាងមករកខ្ញុំ? តើនាងគិតថា ការមកជួបខ្ញុំនឹងសង្រ្គោះនាងឬអី? ខ្ញុំបានភ្ញាក់ណាស់! បន្ទាប់មកបុរស វ័យក្មេងម្នាក់បានមកជួបខ្ញុំ។ គាត់បានយំ ដូច្នេះខ្ញុំបានគិតថា គាត់ប្រហែលស្ថិតនៅក្រោមការចាក់ចុចចិត្ដពី អំពើបាប តែមិនមែនឡើយ។ គាត់ត្រឹមតែខ្លាចធ្លាក់ទៅឋាននក ដែលខ្ញុំបានពន្យល់ខ្លាំងៗក្នុងមេរៀនរបស់ ខ្ញុំ! គាត់ខ្លាចធ្លាក់ទៅឋាននក! នោះជាអ្វីទាំងអស់! គាត់មិនបង្ហាញប្រាប់អំពីបាបរបស់គាត់ណាមួយឡើយ! ហើយគាត់មិនបាននិយាយមួយពាក្យសោះ មិននិយាយមួយពាក្យសោះ អំពីព្រះលោហិតរបស់ព្រះយេស៊ូវ និងអំណាចនៃព្រះលោហិតដើម្បីសំអាតបាបរបស់គាត់! គ្មានមួយពាក្យសោះ ទោះបីជាគាត់បានលឺអំពីការ អំណាចពីការលាងសំអាតនៃព្រះលោហិតរបស់ព្រះយេស៊ូវពេញ១ថ្ងៃក៏ដោយ តាំងពីសេចក្ដីអធិប្បាយរបស់ លោកយ៉ូហានខាហ្គិននៅព្រឹកថ្ងៃអាទិត្យ រហូតដល់សេចក្ដីអធិប្បាយរបស់ខ្ញុំនៅយប់ថ្ងៃអាទិត្យ។ សូម្បីតែបទ ចម្រៀងពីព្រះលោហិតរបស់ព្រះដើម្បីលាងបាបទាំងអស់នោះក៏មិនត្រូវបានបង្ហាញប្រាប់ផងដែរ។ វាដូចជា គាត់មិនបានលឺពាក្យសោះអំពីអំណាចសំអាតបាបនៃព្រះលោហិតរបស់ព្រះយេស៊ូវពេញ១ថ្ងៃ គ្មានពាក្យ សោះដែលគាត់បានចងចាំ!

ហេតុអ្វីក្មេងស្រីនោះមកដោយមានមុខខឹង ទាំងមិនគិត១នាទីសោះអំពីក្ដីស្រឡាញ់ និងយញ្ញបូជា ចេញឈាមរបស់ព្រះយេស៊ូវសម្រាប់អំពើបាប? ហេតុអ្វីបុរសវ័យក្មេងនោះមកទាំងយំដោយខ្លាចឋាននរក ដោយគ្មានពាក្យ១សោះអំពីព្រះលោហិតលាងបាបរបស់ព្រះយេស៊ូវ? ចម្លើយស្ថិតនៅក្នុងអត្ថបទរបស់យើង មុនដំបូង

«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។

មិត្ដជាទីស្រឡាញ់អើយ វាត្រូវការការអស្ចារ្យនៃព្រះគុណ ដើម្បីនាំឲ្យមនុស្សមានបាបឈប់ចំអក និងឈប់បដិសេធប្រះយេស៊ូវ។ វាត្រូវការឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមនុស្សមានបាបភ្ញាក់ដឹងខ្លួនដើម្បីឈប់ គេចមុខចេញពីព្រះយេស៊ូវ ហើយរាប់អានយញ្ញបូជាឈាមរបស់ទ្រង់សម្រាប់ការសំអាតអំពើបាប។

អត្ថបទទី២របស់យើងប្រាប់អ្នកពីអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីសង្រ្គោះអ្នក ទោះបីជារហូតដល់ ឥឡូវអ្នកបានចំអក ហើយបដិសេធទ្រង់ និងព្រះលោហិតដែលជួយសង្រ្គោះអ្នក។ ទោះបីជាអ្នកបដិសេធ ទ្រង់ និងព្រះលោហិតរបស់ទ្រង់ក៏ដោយ

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ... ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៥)។

មុនពេលខ្ញុំអធិប្បាយយប់ថ្ងៃអាទិត្យមុន ខ្ញុំអានទីបន្ទាល់របស់ស្ដ្រីវ័យក្មេង២នាក់ ដែលបានចូលរួមក្រុមជំនុំរបស់លោកស្ពឺជិន។ គេបាននិយាយពីស្រ្ដីទីមួយដូចនេះ

ចិត្ដរបស់នាងនៅតែរឹងរហូតដល់នាងលឺលោកស្ពឺជិនអធិប្បាយ។ នាងបាន ខ្លាចពីការជំនុំជំរះសម្រាប់បាបរបស់នាង។ នាងបានបន្ដមកក្រុមជំនុំ ប៉ុន្ដែ នៅតែគ្មានសង្ឃឹមសម្រាប់រយៈពេលច្រើនខែ។ បន្ទាប់មកនាងលឺលោកស្ពឺ ជិនអធិប្បាយ {ហើយ}នាងបានទទួលជឿព្រះយេស៊ូវ និងព្រះលោហិត លាងបាបរបស់ទ្រង់ រួចនាងអរសប្បាយណាស់។ នាងបានទទួលជឿលើ ព្រះយេស៊ូវតែ១គត់ រួចនាងបានសង្រ្គោះ។

គេបាននិយាយពីស្រ្ដីទី២ដូចនេះ

នាងបានមកស្ដាប់លោកស្ពឺជិនអធិប្បាយនដោយងើយឆ្ងល់។ នាងបាន ចេញពីក្រុមជំនុំក្នុងភាពភ័យខ្លាច។ នាងប្រាប់ថា «ខ្ញុំសង្ឃឹមថា ខ្ញុំមិនដែល ទៅស្ដាប់គាត់អធិប្បាយទៀតឡើយ។ ខ្ញុំបានប្ដេជ្ញាចិត្ដមិនទៅវិញម្ដងទៀត ឡើយ។ តែខ្ញុំមានអារម្មណ៍រងទុក្ខវេទនា បើខ្ញុំនៅឆ្ងាយ។ ខ្ញុំរងទុក្ខវេទនា បើខ្ញុំមកស្ដាប់គាត់អធិប្បាយ ហើយខ្ញុំរងទុក្ខវេទនាបើខ្ញុំនៅឆ្ងាយ។ នៅចុង បំផុតខ្ញុំបានទទួលជឿព្រះយេស៊ូវ ហើយខ្ញុំបានរកឃើញសេចក្ដីសុខសាន្ដ និងការកំឡាចិត្ដនៅក្នុងទ្រង់។ ខ្ញុំមិនបានរកឃើញព្រះគ្រិស្ដឡើយលុះត្រាតែ ខ្ញុំឈប់ស្វែងរកសេចក្ដីសុខសាន្ដនៅក្នុងអ្វីៗផ្សេងទៀត តែរកក្នុងទ្រង់វិញ។ មុនដំបូងខ្ញុំបានព្យាយាមរឿងគ្រប់យ៉ាង តែគ្មានអ្វីសោះដែលឲ្យសេចក្ដីសុខ សាន្ដដល់ខ្ញុំ រហូតដល់ខ្ញុំបានរកឃើញព្រះគ្រិស្ដ និងព្រះលោហិតដែលអាច ជួយសង្រ្គោះរបស់ទ្រង់»។

ខ្ញុំត្រូវបានប្រោសលោះ! សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំ!

ខ្ញុំបានលោះ ខ្ញុំបានលោះ ខ្ញុំបានលោះដោយឈាមរបស់កូនចៀម
ខ្ញុំបានលោះ ខ្ញុំបានលោះ ខ្ញុំជាកូនទ្រង់ជារៀងរហូត។
   («ខ្ញុំបានលោះ»ដោយហ្វីណេ ជេ ក្រោសបី ១៨២០-១៩១៥)។

សូមច្រៀងម្ដងទៀត!

ខ្ញុំបានលោះ ខ្ញុំបានលោះ ខ្ញុំបានលោះដោយឈាមរបស់កូនចៀម
ខ្ញុំបានលោះ ខ្ញុំបានលោះ ខ្ញុំជាកូនទ្រង់ជារៀងរហូត។

ព្រះលោហិតរបស់ព្រះយេស៊ូវដែលប្រោសលោះយើងមិនមែនជាឈាមធម្មតានោះទេ។ ក្នុងកិច្ចការ ២០:២៨ យើងរៀនពីរបៀបដ៏អស្ចារ្យនៃព្រះលោហិតរបស់ព្រះយេស៊ូវ។ ប៉ុលប្រាប់ចាស់ទុំក្នុងក្រុមជំនុំនៅទី ក្រុងអេភេសូរថា

« ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»

តើអ្នកគិតថា គម្ពីរខីងជេមស៍បកប្រែខុសឬអី? អញ្ចឹងសូមស្ដាប់ការបកប្រែតាមសម័យនេះ

« ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»

ប្រហែលអ្នកនៅតែមិនទាន់ច្បាស់។ ដូច្នេះខ្ញុំនឹងប្រាប់ពីការបកប្រែតាមស្ដង់ដារថ្មីរបស់អាមេរិកថាំ

« ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»

យើងឃើញយ៉ាងច្បាស់ថា ព្រះលោហិតរបស់ព្រះយេស៊ូវដែលអាចសំអាតបាបរបស់អ្នកមិនមែនជាឈាម ធម្មតានោះទេ។ យើងត្រូវបានប្រោសលោះពីបាបដោយសារ «ព្រះលោហិតរបស់ព្រះ»។ ព្រះយេស៊ូវគឺជា បុគ្គលទីពីរនៅក្នុងព្រះត្រីឯក ព្រះរាជបុត្រានៃព្រះ។ ព្រះដែលមកចាប់កំណើតជាមនុស្ស។ ព្រះដែលយក សាច់ឈាមជាមនុស្ស។ ដូច្នេះវាល្អមែនទែនដើម្បីព្រះលោហិតរបស់ទ្រង់ថា «ព្រះលោហិតរបស់ព្រះ»។ នោះគឺជាមូលហេតុលោកស្ពឺជិនបានប្រាប់ថា «គ្មានបាបណាមួយដែលព្រះលោហិតរបស់ព្រះគ្រិស្ដមិនអាច សំអាតបានឡើយ»។ លោកឆោតឡែស វែស្លេបានប្រាប់ត្រឹមត្រូវថា

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ។
(«ឱ ខ្ញុំចង់បានអណ្ដាត១ពាន់»ដោយឆោត វែស្លេ ១៧០៧-១៨៨៨ លំនាំបទ «សូមទ្រង់
បើកមកលើខ្ញុំ»)។

សូមច្រៀងវា!

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ។

តើអ្នកគិតថា អ្នកគ្មានបាបឬអី? ខ្ញុំសង្ស័យថា អ្នកស្អាតដូចលោកឆោតឡែស វែ្លសេមុនពេលគាត់ បានសង្រ្គោះ។ គាត់បានតមម្ហូបច្រើនដងក្នុង១អាទិត្យ។ តើអ្នកធ្វើអត់? គាត់បានអធិស្ឋានច្រើនម៉ោង? តើ អ្នកធ្វើអត់? គាត់បានទៅធ្វើជាបេសកជនទៅជនជាតិឥណ្ឌាដែលមានសញ្ញាត្ដិអាមេរិក។ តើអ្នកធ្វើអត់? នៅក្នុងចិត្ដរបស់គាត់ គាត់មិនព្រមសារភាពថា គាត់ជាមនុស្សមានបាប។ គាត់ដូចជាក្មេងស្រីនៅក្នុងក្រុមជំ នុំរបស់លោកស្ពឺជិនដែលប្រាប់ថា

មុនដំបូងខ្ញុំបានព្យាយាមរឿងគ្រប់យ៉ាង តែគ្មានអ្វីសោះដែលឲ្យសេចក្ដីសុខ សាន្ដដល់ខ្ញុំ រហូតដល់ខ្ញុំបានរកឃើញព្រះគ្រិស្ដ និងព្រះលោហិតដែលអាច ជួយសង្រ្គោះរបស់ទ្រង់។

តើអ្នកមិនបានធ្វើការនោះទេឬអី? អ្នកបានព្យាយាមរឿងគ្រប់យ៉ាង តែវាមិនផ្ដល់សេចក្ដីសុខសាន្ដ ឲ្យអ្នកសោះ តើពិតអី? តើពិតអត់? ពិតប្រាកដណាស់! អ្នកនឹងមិនដែលមានសេចក្ដីសុខសាន្ដឡើយ។ មិនដែលមានសេចក្ដីសុខសាន្ដឡើយ! មិនដែលមានសេចក្ដីសុខសាន្ដឡើយ! អ្នកនឹងមិនដែលមានសេចក្ដី សុខសាន្ដឡើយ ទាល់តែអ្នកឈប់ធ្វើអ្វីៗគ្រប់យ៉ាង និងសារភារទៅព្រះយេស៊ូវថា អ្នកត្រូវការព្រះលោហិត ដែលអាចជួយសង្រ្គោះរបស់ទ្រង់!

គេបានប្រាប់ពីស្រ្ដីម្នាក់ទៀតថា

នាងបានបន្ដមកក្រុមជំនុំ ប៉ុន្ដែ នៅតែគ្មានសង្ឃឹមសម្រាប់រយៈពេលច្រើនខែ។ បន្ទាប់មកនាងលឺលោកស្ពឺ ជិនអធិប្បាយ {ហើយ}នាងបានទទួលជឿព្រះយេស៊ូវ និងព្រះលោហិតលាងបាបរបស់ទ្រង់ រួចនាងអរសប្បាយណាស់។ នាងបានទទួលជឿលើ ព្រះយេស៊ូវតែ១គត់ រួចនាងបានសង្រ្គោះ។

ខ្ញុំមិនបានរកឃើញព្រះគ្រិស្ដឡើយ ទាល់តែខ្ញុំឈប់ស្វែងរកសេចក្ដីសុខសាន្ដនៅក្នុងអ្វីៗផ្សេងទៀត តែរកក្នុងព្រះយេស៊ូវ។មុនដំបូងខ្ញុំបានព្យាយាមរឿងគ្រប់យ៉ាង តែគ្មានអ្វីសោះដែលឲ្យសេចក្ដីសុខសាន្ដដល់ខ្ញុំ រហូតដល់ខ្ញុំបានរកឃើញព្រះគ្រិស្ដ និងព្រះលោហិតដែលអាចជួយសង្រ្គោះរបស់ទ្រង់។

ព្រះគម្ពីរប្រាប់ថា

«ដែលអ្នករាល់គ្នាបានលោះដោយសារព្រះលោហិត ព្រមទាំងការអត់ទោសបាប»។

បន្ទាប់មកលោកយ៉ូហាន សាំយ៉ូអែលខាហ្គិនបានបង្រៀនថា «ព្រះលោហិតទ្រង់នឹងដោះបាបរបស់អ្នក។ សូមថ្វាយខ្លួនអ្នកដើម្បីឲ្យទ្រង់ផ្ដល់មេត្ដាករុណា។ ទ្រង់តែ១គាត់អាចលោះបាបអ្នកដោយសារព្រះលោហិតរបស់ទ្រង់។ ខ្ញុំអធិស្ឋានថា អ្នកនឹងទទួលជឿព្រះយេស៊ូវនៅថ្ងៃនេះ»។

«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ... ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ... តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ... ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៣,៥)។

«បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ តែអរគុណព្រះ «ព្រះលោ ហិតរបស់ព្រះយេស៊ូវគ្រិស្ដដ៏ជាព្រះរាជបុត្រារបស់ទ្រង់បានសំអាតបាបរបស់យើងទាំងអស់»(១យ៉ូហាន ១: ៧)។ អូ នៅយប់នេះ សូមឲ្យពាក្យរបស់ឆាតឡោត អេលីអត់(១៧៨៩-១៨៧១)ជាពាក្យរបស់អ្នក។ នាង ប្រាប់ថា

ខ្ញុំគ្រាន់តែជាមនុស្សធម្មតា ដោយគ្មានគេអង្វរ
   តែព្រះលោហិតទ្រង់បានបង្ហូរសម្រាប់ខ្ញុំ
ដ្បិតទ្រង់បានយាងមករកខ្ញុំដោយដេញតាមខ្ញុំ
   ឱកូនចៀមនៃព្រះអើយ ខ្ញុំមករកទ្រង់ ខ្ញុំមករកទ្រង់!

ក្នុងវ័យ១៥ឆ្នាំ លោកយ៉ូហាន សាំយ៉ូអែលខាហ្គិនបានប្រាប់ថា

ខ្ញុំមិនអាចរកឃើញសេចក្ដីសុខសាន្ដបន្ដិចសោះ ខ្ញុំមិនអាចឈប់មានអារម្ម ណ៍រងទុក្ខវេទនា ខ្ញុំបានអស់ចិត្ដដើម្បីតស៊ូ ខ្ញុំបានអស់ចិត្ដនឹងអ្វីៗទាំងអស់ ខ្ញុំចង់ជួយសង្រ្គោះខ្លួនឯង។ ខ្ញុំបានព្យាយាមជឿជាក់លើព្រះគ្រិស្ដ តែខ្ញុំមិន អាចធ្វើបានឡើយ។ ខ្ញុំមិនអាចថ្វាយខ្លួនខ្ញុំទៅព្រះគ្រិស្ដបានឡើយ។ ខ្ញុំមិន អាចសម្រេចដើម្បីក្លាយជាគ្រីស្ទាន ហើយវាធ្វើឲ្យខ្ញុំអស់សង្ឃឹម ព្រះយេស៊ូវ បានលះបង់ព្រះជន្មទ្រង់សម្រាប់ខ្ញុំ។ ព្រះយេស៊ូវបានឆ្កាងសម្រាប់ខ្ញុំ គំនិត នេះបានធ្វើឲ្យខ្ទេចខ្ទាំ។ ខ្ញុំត្រូវតែឲ្យអ្វីទាំងអស់បាត់ទៅ ខ្ញុំត្រូវតែមានព្រះ យេស៊ូវ។ នៅភ្លាមៗនោះ ខ្ញុំបានថ្វាយខ្លួនដល់ទ្រង់ ហើយបានមករកទ្រង់ ដោយជំនឿ ជាមួយចិត្ដខ្ញុំ ជាមួយការសំរាកដ៏សាមញ្ញនៅក្នុងព្រះគ្រិស្ដ ទ្រង់ បានសង្រ្គោះខ្ញុំ! ទ្រង់បានសំអាតបាបខ្ញុំដោយព្រះលោហិតរបស់ទ្រង់! ខ្ញុំ មិនត្រូវការអារម្មណ៍ណាមួយឡើយ។ ខ្ញុំមានព្រះគ្រិស្ដហើយ! ដ្បិតនៅក្នុង ការជឿជាក់លើព្រះគ្រិស្ដ វាហាក់ដូចជា អំពើបាបរបស់ខ្ញុំត្រូវបានលើកចេញ ពីព្រលឹងរបស់ខ្ញុំ។ ខ្ញុំបានបែរចេញពីបាបខ្ញុំ ហើយខ្ញុំមើលទៅព្រះយេស៊ូវតែ ១គត់! ព្រះយេស៊ូវបានសង្រ្គោះខ្ញុំ ជំនឿខ្ញុំស្ថិតក្នុងព្រះយេស៊ូវ ដ្បិតទ្រង់បាន ផ្លាស់ប្ដូរខ្ញុំ។ ទ្រង់បានប្រទានជីវិត និងសេចក្ដីសុខសាន្ដដល់ខ្ញុំ។ ព្រះគ្រិស្ដ បានមករកខ្ញុំ ហើយដោយសារនេះហើយ ខ្ញុំនឹងមិនចាកចេញពីទ្រង់ឡើយ។ ទ្រង់បានសំអាតបាបខ្ញុំដោយព្រះលោហិតរបស់ទ្រង់។

ខ្ញុំគ្រាន់តែជាមនុស្សធម្មតា ដោយគ្មានគេអង្វរ
   តែព្រះលោហិតទ្រង់បានបង្ហូរសម្រាប់ខ្ញុំ
ដ្បិតទ្រង់បានយាងមករកខ្ញុំដោយដេញតាមខ្ញុំ
   ឱកូនចៀមនៃព្រះអើយ ខ្ញុំមករកទ្រង់ ខ្ញុំមករកទ្រង់!

ខ្ញុំត្រឹមតែជាមនុស្សដែលមិនរង់ចាំ
   ដើម្បីដោះព្រលឹងខ្ញុំពីងងឹតសូន្យ
ដោយសារឈាមទ្រង់ដែលសំអាតស្នាមប្រលាក់
   ឱកូនចៀមនៃព្រះអើយ ខ្ញុំមករកទ្រង់ ខ្ញុំមករកទ្រង់!

ខ្ញុំគ្រាន់តែជាមនុស្សធម្មតា តើទ្រង់នឹងទទួលអត់
   តើទ្រង់ស្វាគមន៍ អត់ទោស សំអាតឬទេ
ដោយសារក្ដីសន្យាទ្រង់ខ្ញុំជឿហើយ
   ឱកូនចៀមនៃព្រះអើយ ខ្ញុំមករកទ្រង់ ខ្ញុំមករកទ្រង់!

ដោយសារឈាមទ្រង់ដែលសំអាតស្នាមប្រលាក់
   ឱកូនចៀមនៃព្រះអើយ ខ្ញុំមករកទ្រង់ ខ្ញុំមករកទ្រង់!

តើអ្នកនឹងមករកព្រះយេស៊ូវដើម្បីឲ្យបានលាងសំអាតពីអំពើបាបរបស់អ្នកទាំងអស់ដោយសារព្រះលោហិតដ៏ វិសេសរបស់ទ្រង់ឬទេ? បើអ្នកនឹងមករកព្រះយេស៊ូវ យើងកំពុងរង់ចាំអធិស្ឋានឲ្យអ្នក។ នៅពេលអ្នកផ្សេង ទៀតទៅជាន់លើដើម្បីញាំអាហារពេលល្ងាច សូមមកអង្គុយជួរ២ខាងមុខនេះ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ខ្ញុំបានសង្រ្គោះដោយសារឈាមទ្រង់ដែលជាប់ឆ្កាង»(ដោយលោកអេស ជេ ហែនដើសាន់ ១៩០២)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

OUTLINE