ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
បើមានព្រះលោហិត ឬក៏គ្មានព្រះលោហិតWITH OR WITHOUT BLOOD ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច មករា ២១ ២០១៨ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ |
មនុស្សដែលប្រែចិត្ដរបស់លោកស្ពឺជិនមួយចំនួនធំមិនមែនប្រែចិត្ដភ្លាមៗនោះទេ តែចាប់ផ្ដើមរយៈ ពេលពីរបីអាទិត្យ ឬសូម្បីតែច្រើនខែក្នុងការប៉ះពាល់ចិត្ដ និងទុក្ខសោកដ៏ឈឺចាប់ មុនពេលគាត់ទទួលជឿ ព្រះគ្រិស្ដតែ១គត់ ហើយរកឃើញសេចក្ដីអំណរ និងការធានាអះអាង។ នេះគឺជាទីបន្ទាល់២របស់ស្រ្ដីវ័យ ក្មេងដែលត្រូវបានសង្រ្គោះនៅក្រោមការអធិប្បាយរបស់លោកស្ពឺជិន។ ម៉ារី អេដវើនស៍ ចិត្ដរបស់នាងនៅតែរឹងរហូតដល់នាងបានលឺលោកស្ពឺជិនអធិប្បាយ។ នាងខ្លាចពីការជំនុំជំរះសម្រាប់បាបរបស់នាងខ្លាំងណាស់។ នាងបន្ដមកក្រុម ជំនុំ តែនៅតែស្ថិតក្នុងភាពអស់សង្ឃឹមច្រើនខែ។ បន្ទាប់មកនាងលឺលោក ស្ពឺជិនអធិប្បាយពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ។ នាងបានទទួលជឿ លើព្រះយេស៊ូវ និងព្រះលោហិតលាងបាបរបស់ទ្រង់ ហើយនាងមានសេច ក្ដីអំណរ។ នាងបានទទួលជឿព្រះយេស៊ូវតែ១គត់ ហើយបានសង្រ្គោះ។ នាងនៅតែមើលទៅកាន់ព្រះយេស៊ូវតែ១គត់។ ម៉ារី ជោនស៍ នាងបានមកស្ដាប់លោកស្ពឺជិនអធិប្បាយដោយព្រោះចង់ដឹង។ នាង បានចេញពីក្រុមជំនុំទាំងភ័យខ្លាច។ នាងនិយាយថា «ខ្ញុំសង្ឃឹមថា ខ្ញុំមិន ដែលទៅស្ដាប់គាត់អធិប្បាយម្ដងទៀតឡើយ។ ខ្ញុំបានប្ដេជ្ញាចិត្ដមិនទៅម្ដង ទៀត។ តែខ្ញុំវេទនាណាស់ បើខ្ញុំនៅឆ្ងាយ។ ខ្ញុំបានវេទនាបើខ្ញុំមកស្ដាប់គាត់ អធិប្បាយ ហើយខ្ញុំវេទនាបើខ្ញុំនៅឆ្ងាយ។ នៅចុងបញ្ចប់ខ្ញុំបានទទួលជឿ ព្រះគ្រិស្ដ ហើយនៅក្នុងទ្រង់ខ្ញុំបានរកឃើញសេចក្ដីសុខសាន្ដ និងការ កំសាន្ដចិត្ដ។ ខ្ញុំមិនរកឃើញព្រះគ្រិស្ដឡើយរហូតដល់ខ្ញុំបោះបង់ចោលការ ស្វែងរកសេចក្ដីសុខនៅកន្លែងផ្សេងៗទៀត តែរកក្នុងព្រះយេស៊ូវវិញ។ មុន ដំបូងខ្ញុំបានព្យាយាមអ្វីៗគ្រប់យ៉ាង តែគ្មានអ្វីមួយសោះដែលអាចឲ្យសេចក្ដី សុខដល់ខ្ញុំ រហូតដល់ខ្ញុំបានរកឃើញព្រះគ្រិស្ដ និងព្រះលោហិតដ៏ជួយ សង្រ្គោះរបស់ទ្រង់»។ មុនខ្ញុំមកអធិប្បាយ លោកហ្រ្គីហ្វីតនឹងមកច្រៀងចម្រៀងដែលត្រូវបានប្រើនៅក្នុងក្រុមជំនុំរបស់លោកស្ពឺជិន ដើម្បីជួយមនុស្សវ័យក្មេងជាច្រើនឲ្យទទួលជឿលើព្រះយេស៊ូវ។ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ ជារឿយៗលោកស្ពឺជិនត្រូវបានហៅថា «ស្ដេចអធិប្បាយ»។ ពិតណាស់ គ្មានគ្រូអធិប្បាយពីដំណឹងល្អណាដែលអស្ចារ្យជាងគាត់។ ផ្ទៃរឿងក្នុងព័ន្ធកិច្ចរបស់គាត់តែងតែជាសេចក្ដីសង្រ្គោះរបស់មនុស្សមានបាប តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ នោះហើយគឺជាផ្ទៃរឿងដែលគាត់តែងតែអធិប្បាយ សង្កត់ធ្ងន់លើព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ ដែលបានបង្ហូរនៅលើឈើឆ្កាងសម្រាប់ដោះបាប។ ដ្បិត លោកស្ពឺជិនអធិប្បាយ ហើយដកស្រង់ពីអត្ថបទរបស់យើងជារឿយៗ។ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ តែពាក្យ «រួចពីបាប»មិនល្បីឡើយចំពោះមនុស្សភាគច្រើននៅសម័យនេះ។ យើងត្រូវតែមើល ពាក្យតាមភាសាក្រេក «រួចពីបាប»ត្រូវបានបកប្រែឲ្យដឹងពីអត្ថន័យប្រសើរជាង។ ភាពស្របគ្នារបស់ស្ដ្រោង ប្រាប់យើងថា ពាក្យនេះតាមភាសាក្រេកជាពាក្យ «អេហ្រែសីស»។ វាមានន័យថា «សេរីភាព» «ការអត់ ទោស» «ការរំដោះ» «សេរីភាព» និង «ការលើកលែងទោស»។ អត្ថបទយើងអាចត្រូវយល់ច្បាស់ដោយ សារការបន្ថែមពាក្យទាំងនោះ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប គ្មានសេរីភាព ការ អត់ទោស គ្មានរំដោះ និងការលើងលែងទោស» កុំឆ្ងល់ឡើយហេតុអ្វីលោកស្ពឺជិនដកស្រង់ខគម្ពីរពីព្រះលោហិតជារឿយៗម្ល៉េះ។ នៅក្នុងសេចក្ដីអធិប្បាយដ៏ ល្បីមួយ លោកស្ពឺជិនបានបង្រៀនដូចនេះ «មានគ្រូអធិប្បាយខ្លះ ដែលមិនអធិប្បាយអំពីព្រះលោហិតរបស់ព្រះយេស៊ូវ គ្រិស្ដ ហើយខ្ញុំមានតែរឿង១គត់ដើម្បីនិយាយប្រាប់អ្នកទាក់ទងនឹងពួកគេ គឺថា កុំទៅស្ដាប់ពួកគេឡើយ! កុំទៅស្ដាប់ពួកគេឡើយ! ព័ន្ធកិច្ចមួយដែល គ្មានព្រះលោហិតគឺជាព័ន្ធកិច្ចគ្មានជីវិត ហើយព័ន្ធកិច្ចស្លាប់មិនល្អសម្រាប់ មនុស្សទាំងអស់»។ សារៈសំខាន់នៃព្រះលោហិតត្រូវបានប្រាប់ច្បាស់ដោយអត្ថបទគម្ពីររបស់យើង «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ ១. ទីមួយ សូមពិចារណាមើលអ្វីដែលនឹងកើតឡើងចំពោះអ្នក បើអ្នកគ្មានការបង្ហូរព្រះលោហិតរបស់ព្រះគ្រិស្ដ។ បើគ្មានការបង្ហូរព្រះលោហិតរបស់ព្រះគ្រិស្ដ នោះគ្មានសេរីភាពពីបាបឡើយ។ បើគ្មានការបង្ហូរ របស់ព្រះគ្រិស្ដ នោះគ្មានការអត់ទោសបាបឡើយ។ បើគ្មានការបង្ហូរព្រះលោហិតរបស់ព្រះគ្រិស្ដ នោះគ្មាន ការរំដោះបាប។ បើគ្មានការបង្ហូរព្រះលោហិតរបស់ព្រះគ្រិស្ដ នោះគ្មានសេរីភាពពីបាប។ បើគ្មានការបង្ហូរព្រះលោហិតរបស់ព្រះគ្រិស្ដ នោះគ្មានការលើកលែងទោសបាប។ អ្វី១គត់ដែលរង់ចាំអ្នកពេលអ្នកស្លាប់ទៅគឺជា ភ្លើងនៃឋាននរក។ ឋាននរកត្រូវបានអធិប្បាយនៅក្នុងការរស់ឡើងវិញដ៏ធំនៅខាបូស្លែង ប្រទេសស្កត់ឡែន។ «គ្រូ អធិប្បាយនៅទីនោះជឿលើឋាននរកពិតច្បាស់ ពីការទទួលទារុណកម្មរបសប់វា។ គេត្រង់ពេកដើម្បីមិនព្រ មានអ្នកស្ដាប់របស់គេពីឋាននរក។ គេត្រូវបានយល់ដោយមនុស្សជាច្រើន។ បុរសវ័យ២១ឆ្នាំ “បានគិតថា ខ្ញុំ បានឃើញឋាននរកពីចំងាយ ដូចជារណ្ដៅដែលកំពុងដុតព្រលឹងមនុស្សបាត់បង់ និងពួកអារក្សដែលនៅក្នុង ចំណោមគេ”។ ក្មេងប្រុសម្នាក់វ័យ១៥ឆ្នាំ មុនពេលគាត់សន្លប់ គាត់និយាយថា “ខ្ញុំបានអណ្ដាតភ្លើងឋាននរក កំពុងមកលើខ្ញុំ”។ ស្រ្ដីវ័យក្មេង១នាក់ពិបាកដកដង្ហើមដោយសារធំក្លិនភ្លើងស្ពាន់ធ័រ “ធំ្លកិ្លនបឹងភ្លើង និងភ្លើង ស្ពាន់ធ័រនៅក្នុងរណ្ដៅដែលគ្មានបាត”» (The Cambuslang Revival, The Banner of Truth, 1971, p. 154)។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនផ្ដោតជំនឿលើឋាននរកទៅលើបទពិសោធន៍របស់មនុស្សទាំង នេះឡើយ។ ខ្ញុំជឿថាមានឋាននរកដោយសារព្រះបានបង្រៀនក្នុងព្រះគម្ពីរ។ ព្រះយេស៊ូវបានបង្រៀនពីឋាន នរកច្រើនជាងមនុស្សទាំងអស់ក្នុងបទគម្ពីរ។ ទ្រង់មានបន្ទូលទៅកាន់អ្នកមិនជឿនៅសម័យទ្រង់ថា «ដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន»(ម៉ាថាយ ២៣:៣៣)។ ព្រះគ្រិស្ដព្រមានអ្នកមិនជឿថា គេ នឹងធ្លាក់ទៅ «ក្នុងឋាននរក ដែលមានភ្លើងមិនចេះរលត់»(ម៉ាកុស ៩:៤៣)។ ព្រះគ្រិស្ដមានបន្ទូលប្រាប់ពី អ្នកមានក្នុងឋាននរកដែលស្រែកថា «ខ្ញុំវេទនានៅក្នុងអណ្ដាតភ្លើងនេះ»(លូកា ១៦:២៤)។ ស្ពឺជិនប្រាប់ថា វីវរធំហើយ បើចំនាយពេល១ម៉ោងក្នុងឋាននរក! អូ អ្នកនឹងប្រាថ្នាពេលនោះ អ្នកបានស្វែងរកព្រះអង្គសង្រ្គោះ! តែពុទ្ធោអើយ ការនោះមិនអាចទៅរួច ឡើយក្នុងឋាននរក។ បើព្រលឹងបាត់បង់ម្ដង នោះអ្នកត្រូវបាត់បង់រៀងរហូត! លោកស្ពឺជិនប្រសាសន៍ម្ដងទៀតថា អ្នកកំពុងព្យួរលើច្រាំងឋាននរកដោយសារអំបុស១សរសៃ ហើយអំបុសនោះ កំពុងដាច់។ ត្រឹមតែដង្ហក់មួយដង្ហើម ត្រឹមតែចិត្ដអ្នកឈប់១ភ្លែត រួចអ្នកនឹង ស្ថិតនៅក្នុងលោកីយអស់កល្បជានិច្ច ដោយគ្មានព្រះ ដោយគ្មានសង្ឃឹម ដោយគ្មានការអត់ទោសបាប។ អូ តើអ្នកអាចប្រឈមមុខវាឬទេ? កាលណាអ្នកស្ថិតក្នុងឋាននរក នោះអ្នកនឹងយល់ដឹងថា យឺតពេលហើយ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ រឿងនោះនឹងកើតឡើងចំពោះអ្នកលុះត្រាតែបាបអ្នកត្រូវបានសំអាត ដោយព្រះលោហិតរបស់ព្រះយេស៊ូវ គ្រិស្ដ បន្ទាប់មក មានបាបដែលអ្នកនឹងប្រឈមមុខ ហើយកាត់ទោសអ្នកនៅការជំនុំជំរះ។ អ្នកគិតថា បាបអ្នកជារឿងសំងាត់។ អ្នកបានភ្លើងថា «ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ...»(សាស្ដា ១២:១៤)។ ប្រហែលមានអ្នកខ្លះនៅយប់នេះដែលគិតថា គេអាចលាក់បាបរបស់គេបាន ទាំងគិតថាគ្មានអ្នកណានឹងដឹង ពីវាឡើយ។ គេបានភ្លេចថា «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់...»(សុភាសិត ១៥:៣)។ មនុស្សជាច្រើនត្រូវបានបំផុលដោយសារបាបដែលគេបន្ដចងចាំ។ ពិតណាស់គេបានឈឺខាងរូបកាយដោយ សារបាបសំងាត់របស់គេ។ គេមានអារម្មណ៍ដូចដាវីឌ «បាបខ្ញុំនៅមុខទូលបង្គំជានិច្ច»(ទំនុកតម្កើង ៥១:៣) ខ្ញុំគិតថា ករណីជាច្រើននៃជំងឺបេះដូង និងជំងឺផ្សេងៗកើតចេញពីបាបដែលមិនលន់តួ និងបាបដែលមិន ទាន់អត់ទសោ។ អ្នកប្រាជ្ញខាងពួកបរិសុទ្ធដ៏ល្បីឈ្មោះលោកយ៉ូហាន អូវិនប្រាប់ថា «ដោយសារជំនឿយើង ទទួលបានសគុណដែលនាំឲ្យបរិសុទ្ធ និងឥទ្ធិពលនៃព្រះលោហិតរបស់ព្រះគ្រិស្ដ»។ តែអ្នកនឹងមិនដែលរក ឃើញសេចក្ដីសុខសាន្ដពិតប្រាកដឡើយ ដ្បិត «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ ដ្បិតមានអំពើបាបក្នុងចិត្ដមនុស្ស។ អ្នកអាចគិតថា គ្មានអ្នកណាឃើញបាបក្នុងចិត្ដអ្នក តែអ្នកគិតខុស។ ព្រះគម្ពីរប្រាប់ថា «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង ... អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ» (យេរេមា ១៧:៩,១០)។ គ្មានអ្នកណាដឹងពីបាបក្នុងចិត្ដក្នុងនោះទេ តែព្រះស្ទង់ចិត្ដអ្នក ហើយទ្រង់នឹងជំនុំជំរះបាបដែលអ្នកលាក់ ដោយសារតែ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ គ្មានសេរីភាពីបាប គ្មានការរំដោះពីបាប គ្មានការអត់ទោសបាប គ្មានសេរីភាពីបាប។ មិនអាចចេញពីវាបាន ឡើយ មិនអាចដោះវាបានឡើយ។ មិនអាចលើកលែងទោសបាប។ ស្ថានភាពអីក៏ពិបាកម្ល៉េះចំពោះអ្នក! «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ តែអរគុណព្រះដែលមានថែមទៀតក្នុងព្រះគម្ពីរ។ ២. ទីពីរ សូមពិចារណាមើលអ្វីដែលនឹងកើតឡើងចំពោះអ្នក បើអ្នកមានការបង្ហូរនៃព្រះលោហិតរបស់ព្រះគ្រិស្ដ។ ព្រះលោហិតរបស់ព្រះគ្រិស្ដបញ្រ្ចាស់ពីអត្ថបទយើង។ បើមានព្រះលោហិតរបស់ព្រះយេស៊ូវ នោះ បាបអ្នកត្រូវលុបជារៀងរហូត! បើមានព្រះលោហិតរបស់ព្រះយេស៊ូវ នោះមានការអត់ទោសបាប។ បើមាន ព្រះលោហិតរបស់ព្រះយេស៊ូវ នោះមានការរំដោះបាប។ ដោយមានព្រះលោហិតរបស់ព្រះយេស៊ូវ នោះមាន សេរីភាពពីបាប។ ដោយមានព្រះលោហិតរបស់ព្រះយេស៊ូវ នោះមានការអត់ទោសបាប។ ដោយមានព្រះ លោហិតរបស់ព្រះ សិរីល្អនៅស្ថានសួគ៌កំពុងរង់ចាំអ្នក! យើងត្រូវបានឲ្យឃើញស្ថានសួគ៌តិចៗនៅក្នុងគម្ពីរ វិរណៈជាមួយគ្រីស្ទានដែលច្រៀងថ្វាយព្រះយេស៊ូវនៅទីនោះ «ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ»(វិវរណៈ ៥:៩)។ យើងដែលត្រូវបានលោះដោយព្រះលោហិតរបស់ព្រះយេស៊ូវ នឹងច្រៀងពីព្រះលោហិតដ៏ជួយសង្រ្គោះរបស់ទ្រង់អស់កល្បជានិច្ច! ដូចលោកហ្រេណី ខ្រោសបីប្រាប់ក្នុងចម្រៀងដ៏អស្ចារ្យរបស់នាង ខ្ញុំបានលោះ ខ្ញុំចូលចិត្ដប្រកាសពីវាណាស់ សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំ! ខ្ញុំបានលោះ ខ្ញុំបានលោះ ខ្ញុំបានលោះដោយឈាមរបស់កូនចៀម ព្រះលោហិតដែលលោះយើងមិនមែនជាឈាមធម្មតានោះទេ។ ក្នុងកិច្ចការ ២០:២៨ យើងបាន រៀនពីរបៀបនៃព្រះឈាមរបស់ព្រះគ្រិស្ដអស្ចារ្យយ៉ាងណា។ ខ្ញុំនឹងប្រាប់ពីការបកប្រែថ្មីដើម្បីបញ្ជាក់៖ «ឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»(កិច្ចការ ២០:២៨)។ យើងឃើញយ៉ាងច្បាស់ថា យើងត្រូវបានទិញដោយ «ព្រះលោហិតរបស់ព្រះ»។ ព្រះគ្រិស្ដជាព្រះដែលមក ចាប់កំណើតជជាថ្មី «ព្រះលើសអស់ទាំងអស់» ព្រះដែលយកនិស្ស័យជាមនុស្ស។ ដូច្នេះវាត្រឹមត្រូវល្អបំផុត ដើម្បីហៅថា «ព្រះលោហិតរបស់ព្រះ»។ នោះជាមូលហេតុដែលស្ពឺជិនប្រាប់ថា «ដំណឹងល្អដែលគ្មានឈាម...គឺជាដំណឹងល្អរបស់អារក្ស»។ «យញ្ញបូជាឈាមនៅកាល់វ៉ារីគឺជាទីសង្ឃឹមតែ១គត់របស់មនុស្សមានបាប»។ សូមឲ្យគ្រូអធិប្បាយសម័យនេះប្រយ័ត្នដែលថា «ព្រះលោហិត» គឺជាពាក្យ១ទៀតសម្រាប់ការសុគតរបស់ ព្រះយេស៊ូវ សូមប្រយ័ត្ន! ដំណឹងល្អដែលគ្មានឈាមគឺជាដំណឹងល្អរបស់អារក្ស! ស្ពឺជិនបានប្រាប់ម្ដងទៀតថា «មានបាបខ្លះដែលយើងមិនអាចនិយាយបានតែគ្មានបាបណាដែលព្រះលោ ហិតរបស់ព្រះគ្រិស្ដមិនអាចសំអាតបាន» លោកឆោត វែស្លេបានប្រាប់យ៉ាងត្រឹមត្រូវថា ឱព្រះដ៏ផ្ដាច់អំណាចបាបផង សូមច្រៀងវា! ឱព្រះដ៏ផ្ដាច់អំណាចបាបផង សូមច្រៀង «ខ្ញុំបានលោះ ខ្ញុំចូលចិត្ដប្រកាសពីវាណាស់»។ ខ្ញុំបានលោះ ខ្ញុំចូលចិត្ដប្រកាសពីវាណាស់ សូមច្រៀង «មានចេស្ដានៅក្នុងឈាម»! មានចេស្ដាអស្ចារ្យ មានចេស្ដាអស្ចារ្យ សូមច្រៀងវាម្ដងទៀត! មានចេស្ដាអស្ចារ្យ មានចេស្ដាអស្ចារ្យ នៅពេលខ្ញុំបាននៅសាលាគម្ពីរនៅទិសខាងជើងនៃទីក្រុងសានប្រានសីស្កូ ខ្ញុំបានចូលរួមការសិក្សាព្រះគម្ពីរជាច្រើនជាមួយពួកក្មេងស្ទាវ។ វាជាពេលដែលមនុស្សប្រែចិត្ដនៅដើមឆ្នាំ១៩៧០។ មនុស្សវ័យ ក្មេងជាច្រើនប្រើថ្នាំញៀនដូចអេលអេសដី។ អ្នកខ្លះមានអារក្សចូលដោយសារបាបនោះ។ គេសាហាវ ដូច អ្នកមានអារក្សចូលនៅសួនច្បារ។ ខ្ញុំចាំថា ខ្ញុំឃើញបងប្អូនប្រុសខ្លះកំពុងព្យាយាមបណ្ដេញចេញពីក្មេងស្រី ស្ទាវវ័យក្មេងម្នាក់។ គេបានបង្គាប់ឲ្យអារក្សចេញ តែមិនបានការសោះ។ បន្ទាប់មកបងប្រុសម្នាក់ទៀតចាប់ ផ្ដើមច្រៀង មានចេស្ដាអស្ចារ្យ មានចេស្ដាអស្ចារ្យ ក្មេងស្រីនោះបានស្រែកខ្លាំងៗ។ គាត់បានច្រៀងវាម្ដងទៀតថា មានចេស្ដាអស្ចារ្យ មានចេស្ដាអស្ចារ្យ នាងបានស្រែកម្ដងទៀត ហើយបន្ទាប់មកអារក្សបានចេញពីមាត់នាង ដូចគេបានធ្វើកាលព្រះយេស៊ូវបាន គង់លើផែនដីនេះ។ រយៈខ្លីមក ក្មេងស្រីនោះបានមានសេរីភាព! នាងបានអង្គុយលើឥដ្ឋ ហើយបានផឹកទឹក មួយកែវ។ ខ្ញុំបានស្គាល់នាងរយៈពេលយូរបន្ទាប់ពីនោះ។ នាងជាគ្រីស្ទានរឹងមាំល្អម្នាក់។ ខ្ញុំប្រាប់គ្រូគង្វាលខ្ញុំ ឈ្មោះលោកបណ្ឌិត លីនអំពីវានៅក្រុមជំនុំបាទីស្ទចិន។ គាត់និយាយថា «បាទ ប៊ោប បើគ្រូអធិប្បាយ បាទីស្ទនៅក្នុងប្រទេសចិនមិនដឹងពីរបៀបដើម្បីបណ្ដេញអារក្សដោយអំណាចនៃព្រះលោហិតរបស់ព្រះគ្រិស្ដ នោះគ្មានអ្នកណាម្នាក់មកស្ដាប់គាត់អធិប្បាយឡើយ!» ខ្ញុំដឹងច្បាស់ថា ខ្ញុំធ្លាប់បានឃើញការបង្ហាញដុនដាប នៃអំណាចរបស់ព្រះលោហិតរបស់ព្រះគ្រិស្ដ! ខ្ញុំដឹងច្បាស់ថា ស្ពឺជិនផ្ទាល់ត្រូវបានបំពេញចិត្ដ! ព្រះលោហិត របស់ព្រះគ្រិស្ដមានអំណាចខ្លាំងជាងថ្នាំញៀន អឹងអែសដី ឬក៏ថ្នាំញៀនផ្សេងទៀតដែលសាតាំងប្រើដើម្បី បំផ្លាញមនុស្សវ័យក្មេង! ព្រះលោហិតរបស់ព្រះអាចសំអាតបាបក្នុងចិត្ដ ឬក្នុងជីវិតអ្នកទាំងអស់! ខ្ញុំកំពុងរកការថតចំលងនៃ «ការផ្សាយតាមវិទ្យុពីព្រះគុណដ៏ឥតគិតថ្លៃ»។ វាគឺជាកាសែតដែលកែ ប្រែជំនឿដោយមានសេចក្ដីអធិប្បាយល្បីៗជាច្រើនពីគ្រូអធិប្បាយពីអតីត ដូចលោកយ៉ូហាន ជីល ជេ សី រ៉ាល លោកអោថាវីស វីនស្លូ និងលោកស្ពឺជិន។ ការថតចម្លងដែលខ្ញុំកំពុងរកនោះមានសេចក្ដីអធិប្បាយ ដោយមនុស្សទាំងនោះដែលបង្រៀនពីអំណាចនៃព្រះលោហិតរបស់ព្រះគ្រិស្ដនៅក្នុងលាងបាប ដង្វាយធួន នឹងបាប និងការប្រោសលោះ។ គ្រូអធិប្បាយខាងពួកកាល់វិនដ៏ល្បីម្នាក់បង្រៀនដូចនេះ មានសារធាតុសំខាន់ដែលរស់នៅនៃភាពវិសេសវិសាលនៅក្នុងព្រះលោហិត របស់ព្រះគ្រិស្ដដ។ វាហូរចេញពីសរសៃឈាមក្រហម ដែលមិនប៉ះពាល់ ដោយវីរុសនៃអំពើបាប។ យញ្ញបូជាបរិសុទ្ធរបស់ព្រះអង្គសង្រ្គោះគឺសម្រាប់ មនុស្សមានបាបដែលមិនបរិសុទ្ធ។ ហេតុនេះហើយព្រះលោហិតរបស់ទ្រង់ វិសេសវិសាល។ ហើយឥឡូវនេះសូមឲ្យយើងអនុវត្ដការរួចពីបាបនេះ ការអត់ទោសបាបចំពោះអ្នកណាដែលមិន ទាន់ប្រែចិត្ដ។ ពួកម៉ូស្លីមមិនដែលមានការអត់ទោសបាបឡើយ គេមិននិយាយដូច្នោះឡើយ ដ្បិតគម្ពីរកូរ៉ាន មិនដែលប្រាប់គេពីរបៀបដើម្បីមានការអត់ទោសបាបឡើយ។ មនុស្សម្នាក់ដែលព្យាយាមចង់បានសង្រ្គោះ ដោយសារការធ្វើល្អ។ គាត់និយាយថា «ខ្ញុំសង្ឃឹមថា បាបខ្ញុំនឹងត្រូវបានអត់ទោស»។ ខ្ញុំជួបអ្នកមិនជឿថា មានព្រះម្នាក់ គេមិនដែលដឹងថា បាបរបស់គេត្រូវបានអត់ទោសឡើយ។ តើខ្ញុំមានបុរសឬស្រ្ដីបាត់បង់ ឬមនុស្សវ័យក្មេងនៅទីនេះល្ងាចនេះឬទេ? មនុស្សបាត់បង់! តើអ្នក មានអារម្មណ៍ថា អ្នកបាត់បង់ឬទេ? ខ្ញុំសប្បាយបើអ្នកមានអារម្មណ៍ដូចនោះ។ ដ្បិតមានការរួចពីបាប ការ អត់ទោសបាប ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រិស្ដ។ មនុស្សមានបាបអើយ សូមមើល តើអ្នក ឃើញព្រះយេស៊ូវកំពុងហូរញើសដូចដំណក់ឈាមសម្រាប់អ្នកឬទេ? តើអ្នកឃើញព្រះយេស៊ូវកំពុងព្យួរលើ ឈើឆ្កាងឬទេ? ទ្រង់ត្រូវបានគេដុំដែកគោលនៅទីនេះសម្រាប់អ្នក។ បើខ្ញុំត្រូវជាប់ឆ្កាងសម្រាប់អ្នកនៅល្ងាច នេះ នោះខ្ញុំដឹងពីអ្វីដែលអ្នកនឹងធ្វើ អ្នកនឹងក្រាបចុះ ហើយថើបជើងខ្ញុំ ទាំងយំហើយស្រែកឡើងថា ខ្ញុំស្លាប់ សម្រាប់អ្នក។ តែមនុស្សមានបាបបាត់បង់អើយ ព្រះយេស៊ូវសុគតសម្រាប់អ្នក សម្រាប់អ្នក! ដ្បិតទ្រង់បាន បង្ហូរឈាមសម្រាប់អ្នក អ្នកមិនអាចបាត់បង់ឡើយ បើអ្នកមករកទ្រង់ ហើយជឿជាក់លើទ្រង់។ តើអ្នកជា មនុស្សមានបាបឬទេ? តើអ្នកដឹងខ្លួនពីបាបដោយសារតែអ្នកមិនជឿលើព្រះគ្រិស្ដពេញទីឬទេ? ខ្ញុំមានសិទ្ធិ អធិប្បាយទៅអ្នក។ សូមទទួលជឿលើព្រះយេស៊ូវ រួចអ្នកមិនអាចបាត់បង់បានឡើយ! សូមទទួលជឿព្រះ យេស៊ូវដោយផ្ទាល់ មិនដោយសារទ្រង់បានសុគតសម្រាប់អ្នកនោះទេ។ តែសូមទទួលជឿលើព្រះយេស៊ូវគ្រិស្ដផ្ទាល់។ តើអ្នកនិយាយថា អ្នកមិនមែនជាមនុស្សមានបាបទេឬអី? តើអ្នកថា អ្នកគ្មានបាបដើម្បីឲ្យត្រូវអត់ ទោសទេឬអី? បន្ទាប់មកខ្ញុំគ្មានព្រះគ្រិស្ដដើម្បីអធិប្បាយទៅកាន់អ្នកឡើយ។ ទ្រង់មិនបានយាងមកដើម្បី សង្រ្គោះមនុស្សល្អនោះទេ ទ្រង់យាងមកដើម្បីសង្រ្គោះមនុស្សមានបាប។ តើអ្នកមានបាបឬទេ? តើអ្នកមាន អារម្មណ៍ថា អ្នកគ្មានបាបឬទេ? តើអ្នកបាត់បង់ឬទេ? តើអ្នកដឹងពីវាឬទេ? តើអ្នកមានបាបឬទេ? តើអ្នក នឹងសារភាពឬទេ? មនុស្សមានបាប! បើព្រះយេស៊ូវគង់នៅទីនេះយប់នេះ ទ្រង់នឹងលាតព្រះហស្ដដ៏ហូរ ឈាមរបស់ទ្រង់ទៅកាន់អ្នក ទាំងមានបន្ទូលថា «មនុស្សមានបាបអើយ ខ្ញុំបានស្លាប់សម្រាប់អ្នក តើអ្នកនឹង ជឿជាក់លើខ្ញុំឬទេ? ទ្រង់មិននៅទីនេះដោយផ្ទាល់នោះទេ តែទ្រង់បានចាត់ខ្ញុំឲ្យមកប្រាប់អ្នកពីការនេះ។ តើ អ្នកនឹងជឿលើទ្រង់ឬទេ? «អូ» តែអ្នកនិយាយថា «ខ្ញុំជាមនុស្សមានបាបអាក្រក់ណាស់» ព្រះយេស៊ូវឆ្លើយ តបថា «នោះជាមូលហេតុដែលខ្ញុំបានសុគតសម្រាប់អ្នក ដោយសារតែអ្នកមានបាប»។ «ប៉ុន្ដ» អ្នកនិយាយ ថា «ខ្ញុំបានធ្វើការអាក្រក់នេះ ហើយគិតពីការអាក្រក់នេះដ៏គួរខ្មាស់»។ ព្រះយេស៊ូវតបថា «អំពើបាបទាំង អស់នឹងត្រូវលាងសំអាតដោយព្រះលោហិតដែលហូរចេញពីព្រះហស្ដ ព្រះបាទ និងចំហៀងរបស់ទ្រង់។ គ្រាន់តែជឿតាម នោះជាអ្វីទាំងអស់ដែលខ្ញុំសុំ»។ សូមទទួលជឿលើព្រះយេស៊ូវដោយផ្ទាល់! តែមានអ្នកខ្លះនិយាយថា «ខ្ញុំមិនចង់បានព្រះអង្គសង្រ្គោះនោះទេ»។ បន្ទាប់មកខ្ញុំគ្មានអ្វីសោះ ដើម្បីប្រាប់អ្នកលើកលែងតែពីការនេះ «អ្នកនឹងជួបសេចក្ដីក្រោធ សេចក្ដីក្រោធ!» អ្នកនឹងជួបការជំនុំជរះ! តែតើអ្នកដឹងថា អ្នកជាប់មានទោសទេឬអី? តើអ្នកស្អប់បាបអ្នក ហើយតើអ្នកស្ម័គ្រចិត្ដដើម្បីបែរ ចេញពីបាបទាំងនោះ ហើយបែរទៅរកព្រះគ្រិស្ដឬទេ? បន្ទាប់មកខ្ញុំអាចប្រាប់អ្នកថា ព្រះគ្រិស្ដបានសុគត សម្រាប់អ្នក។ សូមជឿលើព្រះគ្រិស្ដទៅ! សូមទទួលជឿលើទ្រង់ទៅ! សូមទទួលជឿលើព្រះយេស៊ូវគ្រិស្ដ ដោយផ្ទាល់! ក្មេងប្រុសម្នាក់បាបសរសេរសំបុត្រឲ្យលោកស្ពឺជិន នៅពេលលោកស្ពឺជិននឹងទៅទីក្រុងមួយដើម្បី អធិប្បាយ។ គាត់សរសេរថា «លោក នៅពេលលោកមក សូមអធិប្បាយមេរៀនដែលត្រូវនឹងជីវិតខ្ញុំ។ ខ្ញុំធ្លាប់ លឺថា យើងត្រូវតែគិតថា យើងជាមនុស្សអាក្រក់ជាងគេបំផុតនៅលើផែនដីនេះ ឬយើងមិនអាចបានសង្រ្គោះ ខ្ញុំព្យាយាមគិតថា ខ្ញុំអាក្រក់ តែខ្ញុំមិនអាចធ្វើបានឡើយ។ ខ្ញុំចង់បានសង្រ្គោះ តែខ្ញុំមិនដឹងពីរបៀបដើម្បីប្រែ ចិត្ដល្មមនោះទេ»។ ស្ពឺជិនឆ្លើយថា «បើខ្ញុំទៅជួបគាត់ នៅពេលខ្ញុំទៅអធិប្បាយនៅទីនោះ ខ្ញុំនឹងប្រាប់គាត់ថា ព្រះមិនទាមទារឲ្យអ្នកគិតថា អ្នកជាមនុស្សអាក្រក់ជាងគេបំផុតនៅលើផែនដីនេះ ដោយសារជាក់ស្ដែងមាន មនុស្សអាក្រក់ជាងអ្នកទៅទៀត។ មានមនុស្សខ្លះមិនមានបាបច្រើនដូចអ្នកផ្សេងទៀត។ ក្មេងប្រុសនោះសួរថា តើព្រះទាមទារអ្វីទៅ “ខ្ញុំស្គាល់ខ្លួនឯងច្បាស់ជាងអ្នកដទៃ។ ខ្ញុំមិនស្គាល់ពួក គេច្រើននោះទេ។ តែអ្វីដែលខ្ញុំឃើញអំពីខ្លួនខ្ញុំ ជាពិសេសអំពីចិត្ដខ្ញុំ ខ្ញុំមិនគិតថា មនុស្សជាច្រើនអាក្រក់ជាង ខ្ញុំនោះទេ។ ប្រហែលគេធ្វើរឿងអាក្រក់ៗជាងខ្ញុំ តែខ្ញុំបានលឺសេចក្ដីអធិប្បាយ និងការព្រមានច្រើនជាង ដូច្នេះខ្ញុំជាប់មានទោសច្រើនជាងពួកគេ”។ ខ្ញុំចង់ឲ្យអ្នកមករកព្រះគ្រីស្ដដោយផ្ទាល់ ហើយនិយាយថា “ព្រះ អម្ចាស់អើយ ខ្ញុំបានធ្វើបាប”។ ការងារអ្នកគឺត្រូវមក ហើយនិយាយថា “ព្រះអម្ចាស់អើយ សូមប្រទានសេចក្ដី មេត្ដាករុណាដល់មនុស្សមានបាបដូចខ្ញុំផង”។ ធ្វើតែប៉ុណ្ណោះគត់! តើអ្នកមានអារម្មណ៍ថា អ្នកបាត់បង់ឬ? បន្ទាប់ខ្ញុំសូមប្រាប់ម្ដងទៀតថា “សូមមករកព្រះយេស៊ូវដោយផ្ទាល់។ ទ្រង់នឹងសំអាតបាបរបស់អ្នកដោយព្រះ លោហិតដ៏វិសេសរបស់ទ្រង់”»។ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ ដើម្បីបញ្ចប់សេចក្ដីអធិប្បាយនេះ ខ្ញុំនឹងនិយាយថា គ្មានមនុស្សមានបាបណានៅកន្លែងនេះដែល ដឹងថា គាត់ជាមនុស្សបាត់បង់ ដែលមិនអាចត្រូវអត់ទោសពីពាប ហើយ «អរសប្បាយនៅក្នុងទីសង្ឃឹម និង សិរីល្អនៃព្រះ»។ ទោះបីជាបាបអ្នកអាក្រក់ដូចឋាននរកក៏ដោយ អ្នកអាចសដូចស្ថានសួគ៌នៅយប់នេះ។ ភ្លាមៗដែលមនុស្សមានបាបជឿលើព្រះយេស៊ូវ នោះគេបានសង្រ្គោះដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ សូមឲ្យខនេះកើតឡើងពិតក្នុងចិត្ដ និងជីវិតអ្នក។ ខ្ញុំគ្រាន់តែជាមនុស្សធម្មតា ដោយគ្មានគេអង្វរ សូមអញ្ជើញមកជួរទាំង២ខាងមុខនេះ។ សូមលន់តួបាបរបស់អ្នកទៅព្រះ បន្ទាបមកសូមទទួលជឿលើព្រះ យេស៊ូវចុះ សូមមករកទ្រង់ ដើម្បីឲ្យបានលាងសំអាតពីបាបអ្នកដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះ យេស៊ូវ។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ បើមានព្រះលោហិត ឬក៏គ្មានព្រះលោហិត WITH OR WITHOUT BLOOD ដោយលោកបណ្ឌិត «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាប»(ហេព្រើរ ៩:២២)។ ១. ទីមួយ សូមពិចារណាមើលអ្វីដែលនឹងកើតឡើងចំពោះអ្នក បើអ្នកគ្មានការបង្ហូរព្រះលោហិតរបស់ព្រះគ្រិស្ដ។ ម៉ាថាយ ២៣:៣៣; ម៉ាកុស ៩:៤៣; លូកា ១៦:២៤; សាស្ដា ១២:១៤; សុភាសិត ១៥:៣; ទំនុកតម្កើង ៥១:៣; យេរេមា ១៧:៩, ១០។ ២. ទីពីរ សូមពិចារណាមើលអ្វីដែលនឹងកើតឡើងចំពោះអ្នក បើអ្នកមានការបង្ហូរនៃព្រះលោហិតរបស់ព្រះគ្រិស្ដ។ វិវរណៈ ៥:៩; កិច្ចការ ២០:២៨។ |