ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចូរមានចិត្ដក្លាហានដើម្បីធ្វើជាគ្រីស្ដបរិស័ទដែលច្បាំងDARE TO BE A FIGHTING CHRISTIAN! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ធ្នូ ១០ ២០១៧ |
ថ្មីៗនេះ ខ្ញុំបានអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងទស្សវត្ដីវើដ។ វាប្រាប់អំពីនិស្សិតជនជាតិចិន ដែលបានក្លាយជាគ្រូផ្សាយដំណឹងល្អ ខណដែលគាត់កំពុងរៀនក្នុងប្រទេសអាមេរិក និងពីរបៀបដែលពួក គេភាគច្រើនមិនអាចចូលរួមក្នុងក្រុមជំនុំតាមផ្ទះបានឡើយ នៅពេលគេត្រលប់ទៅប្រទេសចិនវិញ។ ក្មេង ស្រីម្នាក់ដែលបានក្លាយជាគ្រូផ្សាយដំណឹងល្អ នាងបានត្រលប់ទៅប្រទេសចិនវិញហើយបានពន្យល់ពីបញ្ហា ដែលពួកគេមាន។ នាងប្រាប់ថា «ខ្ញុំបានទៅលេងក្រុមជំនុំតាមផ្ទះ តែវាពិបាកណាស់ដើម្បីចែកចាយបទពិ សោធន៍របស់ខ្ញុំជាមួយពួកគេ។ វាមិនស៊ីគ្នាឡើយ ខ្ញុំមានអារម្មណ៍ឯកោរ ហើយអន់ចិត្ដណាស់»។ អត្ថបទ បានប្រាប់ថា បទពិសោធន៍នាងគឺធម្មតា។ មនុស្សជាច្រើនក្នុងប្រទេសអាមេរិកដែលបានក្លាយជាអ្នកផ្សាយ ដំណឹងល្អមិនត្រៀមខ្លួនសម្រាប់អ្វីដែលគេរកឃើញក្នុងក្រុមជំនុំតាមផ្ទះនៅទីនេះ សំពាធគ្រួសារ កាលវិភាគ ធ្វើការ និងវប្បធម៌ក្រុមជំនុំខុសៗគ្នាដែលស៊ប់។ «បន្ទាប់ពីរយៈពេល២ឆ្នាំមក និស្សិតប្រហែល៨០%ដែល បានក្លាយជាអ្នកផ្សាយដំនឹងល្អឈប់ចូលរួមក្រុមជំនុំទៀត»(ទស្សវត្ដីវើដ កញ្ញា ៣០ ២០១៧ ទំព័រ៤៨។ «បទពិសោធន៍របស់គេត្រូវបានខ្ទេចខ្ទីនៅពេលគេឈានជើងចូលទៅក្នុងក្រុមជំនុំនានានៅប្រទេសចិន ក្រុម ជំនុំខ្លះគ្មានម៉ាស៊ីនត្រជាក់ ឬគ្មានអាគារក្រុមជំនុំ ដ្បិតគ្មានអ្នកណាជួយបំពេញតម្រូវការរបស់គេ»។ នៅពេលដដែលគ្រូគង្វាលក្នុងប្រទេសចិនបានឃើញថា មនុស្សវ័យក្មេងដែលបានត្រលប់ទៅស្រុក កំណើតវិញបានត្អូញត្អែរ ហើយឈ្លោះជាមួយអាជ្ញាធរក្រុមជំនុំ។ គេចង់ឲ្យក្រុមជំនុំតាមផ្ទះរបស់ជនជាតិចិន ក្លាយដូចជាក្រុមជំនុំនានាដែលគេបានចូលរួមក្នុងប្រទេសអាមេរិក។ ខ្ញុំបានឃើញរឿងដ៏គួរឲ្យចាប់អារម្មណ៍នេះដោយសារតែក្នុងក្រុមជំនុំ យើងឲ្យតម្លៃយ៉ាងខ្ពស់ចំពោះ ក្រុមជំនុំតាមផ្ទះរបស់ជនជាតិចិន។ ជនជាតិចិនដែលជាគ្រីស្ទានទាំងនេះបានរួចជីវិតពីការបៀតបៀនដោយ ពួកគំម្មុយនីស្ដសម្រាប់រយៈពេលច្រើនឆ្នាំ។ ជាងនោះទៅទៀត ការរស់ឡើងវិញពិតប្រាកដកើតឡើងនៅក្នុង ក្រុមជំនុំតាមផ្ទះរបស់ជនជាតិជាច្រើន។ យើងហាក់ដូចជា ក្នុងក្រុមជំនុំយើង ក្មេងក្រុមជំនុំដែលជាជនជាតិ អាមេរិកគួរតែស្រឡាញ់គំនិតម៉ឺងម៉ាត់ និងមានគំនិតដូចក្មេងៗជនជាតិចិនដែលចង់បានការរស់ឡើងវិញនៅ ក្នុងក្រុមជំនុំតាមផ្ទះ។ តែអ្នកផ្សាយដំណឹងល្អជនជាតិអាមេរិក «ត្រឹមតែមិនអាចស៊ីគ្នា» ជាមួយក្មេងៗជនជាតិចិនក្នុងក្រុមជំនុំតាមផ្ទះដែលដើរខាងព្រលឹងវិញ្ញាណដ៏ខ្លាំងខ្លា។ «បន្ទាប់ពីរយៈពេល២ឆ្នាំមក គ្រូផ្សាយ ដំណឹងល្អជនជាតិអាមេរិកប្រហែល៨០%ឈប់ចូលរួមក្នុងក្រុមជំនុំទៀត!» ហេតុអ្វី? គ្មានម៉ាស៊ីនត្រជាក់! ទារកដ៏ក្រខ្សត់អើយ! គ្មានអាគារក្រុមជំនុំស្អាត! ទារកដ៏ក្រខ្សត់អើយ! គ្មានអ្នកណាជួយបំពេញតម្រូវការរបស់បគេ! ទារកដ៏ក្រខ្សត់អើយ! យើងចង់មានអ្វីៗទាំងអស់ដើម្បី ផ្ដល់ដល់យើង ដូចអ្នកផ្សាយដំណឹងល្អក្នុងប្រទេសអាមេរិក! យើងត្អូញត្អែរ! យើងឈ្លោះជាមួយអាជ្ញាធរ ក្រុមជំនុំ ដូចជាអ្នកផ្សាយដំណឹងល្អជនជាតិអាមេរិកដែលត្រូវបានទំរើស! យើងមិនចាប់អារម្មណ៍ក្នុងការប្រ ជុំគ្នាអធិស្ឋាន! ហេតុអ្វីបានជាគេត្រូវតែអធិស្ឋានច្រើន ហើយលឺៗម្ល៉េះ! ហេតុអ្វីបានជាគេត្រូវតែអធិប្បាយ ខ្លាំងៗ ហើយលឺៗម្ល៉េះ? ហេតុអ្វីបានជាគេមិនអាចផ្ដល់ការសិក្សាព្រះគម្ពីរដ៏ផ្អែមល្វែមតិចតួចដល់យើង ដូច គេមានក្នុងប្រទេសអាមេរិក? តើអ្នកផ្សាយដំណឹងល្អជនជាតិចិនដែលទទួលបានការបង្ហាត់បង្រៀន ក្នុងប្រទេសអាមេរិកកើតមា នបញ្ហាអ្វីទៅ? នេះជាអ្វីដែលទស្សវត្ដីវើដបានប្រាប់ វាជាកំហុសរបស់អ្នកផ្សាយដំណឹងល្អជនជាតិអាមេរិក ពួកគេចំនួន៨នាក់ក្នុង១០នាក់មិនអាចយល់ច្បាស់ពីដំណឹងល្អ! ៨នាក់ក្នុង១០នាក់មិនស្គាល់ដំណឹងល្អ! គេមិនបានប្រែចិត្ដនៅក្នុងក្រុមជំនុំនៅក្នុងប្រទេសអាមេរិក! នោះគឺជារឿងចម្បងដែលខុសឆ្គងជាមួយអ្នក ផ្សាយដំណឹងល្អជនជាតិអាមេរិក។ ៨នាក់ក្នុង១០នាក់មិនមែនជាគ្រីស្ទានពិតប្រាកដ! កុំឆ្ងល់ឡើយហេតុអ្វី គេមិនចូលចិត្ដគ្រីស្ទានពិតប្រាកដនៅក្នុងក្រុមជំនុំតាមផ្ទះរបស់ជនជាតិចិន! ទីពីរ គេមិនមានទំនាក់ទំនង ដោយផ្ទាល់ជាមួយព្រះ ត្រឹមតែជាមួយសមាជិកក្រុមជំនុំផ្សេងៗ។ បើមូលហេតុតែ១គត់ដែលអ្នកទៅក្រុមជំ នុំសម្រាប់មិត្ដភាព នោះអ្នកនៅមិនយូរឡើយ! បើអ្នកមិនមានទំនាក់ទំនងពិតប្រាកដជាមួយព្រះយេស៊ូវ គ្រិស្ដ នោះអ្នកនឹងចេញពីក្រុមជំនុំមិនយូរមិនឆាប់! ទីបីរ គេមិនត្រូវបានបង្រៀនឲ្យបំរើព្រះក្នុងក្រុមជំនុំ។ គេ ចង់ទទួលការយកចិត្ដទុកដាក់ដោយមិនដែលបំរើអ្នកដទៃ ហើយនាំគេឲ្យស្គាល់ព្រះគ្រិស្ដ! ការទាំងអស់នេះបង្ហាញពីវត្ថុបំណងដែលបរាជ៧យ ស្ទើរតែបរាជ័យទាំងស្រុង អ្នកផ្សាយដំណឹង ល្អជនជាតិអាមេរិកត្រូវតែឲ្យមនុស្សវ័យក្មេងប្រែចិត្ដពិតប្រាកដ ហើយស្រឡាញ់កិច្ចការសម្រាប់ព្រះគ្រិស្ដ! យើងបានដឹងរួចហើយ តើពិតអត់? អ្នកផ្សាយដំណឹងល្អជនជាតិអាមេរិកប្រាប់ថា «ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ...ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(វិវរណៈ ៣:១៧,១៦)។ ព្រះគ្រិស្ដមានបន្ទូលទៅកាន់ពួកមាន អំណួរទាំងនេះ (និស្សិតជនជាតិអាមេរិក)ថា «ខ្ញុំនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(ច្បាស់)។ ចំនុចនោះ នាំយើងឲ្យមើលមិត្ដសំឡាញ់វ័យក្មេងទាំង៤នាក់របស់យើងក្នុងគម្ពីរដានីយ៉ែល។ ដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោដែលនៅឆ្ងាយពីផ្ទះជិត២ពាន់គីឡូម៉ែត្រ។ គេត្រឹមតែជាក្មេងជំទង់ដែលនៅឆ្ងាយពី ផ្ទះ ស្ថិតក្នុងទីក្រុងបាប៊ឺឡូនដែលមិនជឿព្រះ។ តើគេមានភាពដូចជាអ្នកផ្សាយដំណឹងល្អសម័យនេះដ៏ទន់ ខ្សោយដែលត្រលប់ទៅប្រទេសចិនវិញនោះឬទេ? មនុស្សវ័យក្មេងទាំង៤នាក់នេះមិនត្រឹមតែជាក្មេងសាសន៍ហេព្រើរដែលត្រូវបានចាប់ធ្វើជាឈ្លើយទី នោះប៉ុណ្ណោះទេ។ សូមបើកទៅដានីយ៉ែល ១:៣។ គម្ពីរស្កោហ្វៀលនៅទំព័រ៨៩៩៨។ សូមក្រោកឈរឡើង កាលយើងអានខគម្ពីរនោះឲ្យខ្លាំងៗ។ «ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ដល់អាសផ្នាស ជានាយលើពួកកំរៀវរបស់ទ្រង់ ឲ្យនាំពូជស្តេច និងពួកមានត្រកូលខ្ពស់ ក្នុងពួកកូនចៅអ៊ីស្រាអែលចូលមក»(ដានីយ៉ែល ១:៣)។ ឥឡូវនេះសូមមើលខ៦។ «រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ និងអ័សារា១»(ដានីយ៉ែល ១:៦)។ សូមអង្គុយចុះ។ ខគម្ពីរទាំងនោះបង្ហាញថា មានក្មេងជំទង់ជាច្រើនមកពីប្រទេសអ៊ីស្រាអែលដែលត្រូវបាន គេចាប់ធ្វើជាឈ្លើយនៅទីនោះ។ តែក្មេងជំទង់ទាំងនេះជាក្មេងជំទង់ដែលល្អបំផុត។ គេបានរៀនរយៈពេល៣ ឆ្នាំដើម្បីធ្វើជាអ្នកប្រាជ្ញ និងអ្នកប្រឹក្សាដល់ស្ដេចនេប៉ូនេស្នានៅទីក្រុងបាប៊ឺឡូន។ ដានីយ៉ែលជាម្នាក់នៅក្នុងចំ ណោមទាំង៣នាក់នោះ។ គេទាំងអស់សុទ្ធតែវៀងវៃ ហើយមានចំណេះជ្រៅជ្រះក្នុងវិទ្យាសាស្រ្ដ និងខាងភា សាផ្សេងៗ។ តែមានរឿងខ្លះអំពីក្មេងប្រុសទាំង៤នាក់នោះដែលខុសពីគេ។ គេមិនចង់ញាំអាហារ ឬផឹកស្រា របស់ស្ដេចឡើយ។ គេសុំថា គេអាចកាន់តាមច្បាប់លោកម៉ូសេទាក់ទងនឹងអាហារ និងភេសជ្ជះ។ គេអាច ត្រូវសំឡាប់ គេឈរសម្រាប់ព្រះយ៉ាងពិបាកនៅក្នុងតុលាការរបស់ពួកមិនជឿព្រះ។ សូមមើលខ៨ វាប្រាប់ថា «ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ»។ ក្មេងប្រុស៣នាក់ទៀតបានធ្វើដូចគ្នាដែរ។ គេបានឈរសំរាប់ ព្រះយ៉ាងពិបាក។ អ្នកឃើញទេ វាមិនត្រឹមតែជាអ្នកបម្រើរបស់ស្ដេចដែលបានបង្ហាត់បង្រៀនគេប៉ុណ្ណោះ។ ព្រះទ្រង់កំពុងបង្ហាត់បង្រៀនគេឲ្យឈរសម្រាប់ទ្រង់ ហើយដើម្បីកុំឲ្យខ្មាស់ពីទ្រង់ឡើយ។ តើអ្នកក្រាបចុះ និងអរគុណព្រះសម្រាប់អាហារគ្រប់ពេលអ្នកញាំដែរឬ? តើអ្នកបន្ដធ្វើដូចនោះសូម្បីតែនៅជាមួយមនុស្សដែលមិនមែនជាគ្រីស្ទានឬទេ? តើអ្នកបន្ដធ្វើវានៅពេលអ្នកនៅជាមួយហ្វូងមនុស្សក្នុងភោជនីយដ្ឋានឬទេ? តើអ្នកនឹងនៅក្នុងក្រុមជំនុំនៅថ្ងៃទី២៤មុនថ្ងៃណូអែល១ថ្ងៃដែរទេ ថ្ងៃជប់លៀង? ឬក៏តើអ្នកនឹងខាកក្រុមជំ នុំនៅថ្ងៃនោះដើម្បីធ្វើបាបជំនួសវិញ? តើអ្នកនឹងនៅជាមួយយើងនៅថ្ងៃចូលឆ្នាំសកលឬទេ? ឬតើអ្នកនឹង នៅឯពិធីជប់លៀងរបស់ពួកមិនជឿព្រះ? វាត្រូវការសេចក្ដីជំនឿ និងភាពក្លាហានដើម្បីឈរដូចក្មេងប្រុស ទាំងនោះ! វាខ្ញុំបានប្ដូរពាក្យមួយក្នុងបទចម្រៀងនោះ។ ចូរមានចិត្ដក្លាហាន សូមអញ្ជើញក្រោកឈរ ហើយច្រៀងវា! ចូរមានចិត្ដក្លាហាន សូមអង្គុយចុះ។ ក្មេងប្រុស៤នាក់ទាំងនោះមិនមែនដូចក្មេងៗជនជាតិចិនរៀននៅអាមេរិកដែលចង់បានក្រុមជំនុំល្អ ក្នុងប្រទេសចិនដើម្បីមានភាពងាយស្រួល ហើយសម្របសម្រួលដូចអ្នកផ្សាយដំណឹងល្អជនជាតិអាមេរិកាំង នោះទេ។ មិនមែនឡើយ មិនមែនឡើយ! ក្មេងប្រុសទាំងនោះបន្ដស្ដាប់បង្គាប់ព្រះសូម្បីតែគ្នាអ្នកណាចូល ចិត្ដឬក៏អត់! នោះជាប្រភេទក្មេងៗដែលព្រះសរសើរ! ទ្រង់សរសើរគេ ហើយទ្រង់នឹងសរសើរអ្នកបើអ្នកម៉ឺង ម៉ាត់ដូចក្មេងប្រុសទាំងនោះ! ឥឡូងក្មេងប្រុសទាំងនេះត្រូវបានសាកល្បង១ទៀត។ គេឆ្លងកាត់ការសាកល្បងទីមួយដោយមិន ញាំអាហារដែលនាំឲ្យខ្លួនសៅហ្មង។ ដូច្នេះឥឡូវវព្រះល្បងលគេម្ដងទៀត ការល្បងលពីសេចក្ដីអធិស្ឋាន។ ស្ដេចសុបិន ហើយគាត់ចង់ដឹងពីអត្ថន័យសុបិននោះ។ តែគាត់មិនប្រាប់អ្នកប្រាជ្ញរបស់គាត់ពីក្នុងសុបិននោះ ទេ។ គាត់តម្រូវថា គេត្រូវតែប្រាប់គាត់ពីសុបិននោះ មុនពេលគេពន្យល់ពីអត្ថន័យ។ បើគេមិនអាចធ្វើបាន នោះគេនឹងត្រូវកាប់ជាដុំៗ។ ស្ដេចបានប្រាប់ថា «ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ»(២:៦)។ អ្នកប្រាជ្ញបានប្រាប់ថា គ្មានមនុស្សណាអាចធ្វើអ្វីដែលគាត់សុំឲ្យធ្វើនោះបាននោះ ទេ។ ការនេះនាំឲ្យស្ដេចខឹង ហើយគាត់បញ្ជាថា អ្នកប្រាជ្ញទាំងអស់ក្នុងទីក្រុងបាប៊ឺឡូនត្រូវសំឡាប់ចោល។ រាជ្យបញ្ជារបស់ស្ដេចបានប្រកាស ហើយកេបានទៅរកដានីយ៉ែល និងមិត្ដភក្ដិទាំង៣របស់គាត់ដើម្បីឲ្យស្លាប់ ជាមួយអ្នកប្រាជ្ញផ្សេងទៀត។ ដានីយ៉ែលបានទៅជួបស្ដេច ហើយបានសុំពេលថែមទៀត ហើយគាត់នឹងផ្ដល់ ចម្លើយ។ តើដានីយ៉ែលបានធ្វើអ្វី? គាត់បានទៅជួបសាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ ហើយក្មេងប្រុស ទាំង៤នាក់បានប្រជុំគ្នាអធិស្ឋាន។ គេរំលឹកខ្ញុំពីលោកយ៉ូហាន ជែក ណូអេ និងអ៊ឺរ៉ូន និងបុរសវ័យក្មេង៤នាក់ ទៀតដែលបានជួបជុំគ្នាអធិស្ឋានជាមួយខ្ញុំ។ គេទូលសូមសេចក្ដីមេត្ដាករុណាពីព្រះនៃស្ថានសួគ៌។ គេបាន អធិស្ឋានដើម្បីឲ្យព្រះប្រាប់ពួកគេពីរឿងសំងាត់។ សូមមើលដានីយ៉អែល ២:១៩ «ដូច្នេះ សេចក្តីអាថ៌កំបាំងនោះ បានសំដែងមក ឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌»។ សូមមើលដានីយ៉ែល ២:២៣។ ដានីយ៉ែលប្រាប់ថា «ឱព្រះនៃពួកឰយុកោទូលបង្គំអើយ ទូលបង្គំអរព្រះគុណ ហើយក៏សរសើរដល់ទ្រង់ ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងអំណាច ហើយឥឡូវនេះទ្រង់បានសំដែងឲ្យទូលបង្គំដឹងសេចក្តី ដែលយើងខ្ញុំបានសូមពីទ្រង់ដ្បិតទ្រង់បានសំដែង ឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្តេច»។ សូមស្រាវជ្រាវ ស្ដេចបានប្រាប់ថា «តើឯងអាចប្រាប់ខ្ញុំពីសុបិន និងអត្ថន័យវាបានឬទេ?» ដានីយ៉ែលប្រាប់ថា «រឿងអាថ៌កំបាំងដែលស្ដេចបញ្ជាឲ្យធ្វើ ពួកអ្នកប្រាជ្ញ មិនអាចធ្វើបានឡើយ។ “តែព្រះនៃស្ថានសួគ៌បានសំដែងឲ្យទូលបង្គដឹង”...នេះជាសុបិនដែលអ្នកមាន និង នេះជាអត្ថន័យរបស់វា»។ បន្ទាប់មកដានីយ៉ែល និងមិត្ដភក្ដិទាំង៣របស់គាត់បានប្រាប់ស្ដេចពីរឿងអាថ៌កំ បាំង និងអត្ថន័យរបស់វា។ ឥឡូវសូមមើលខ៤៧ «ស្តេចទ្រង់មានព្រះបន្ទូលនឹងដានីយ៉ែលថា ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្តីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែង ឲ្យយល់សេចក្តីអាថ៌កំបាំងនេះបាន»។ ឥឡូវនេះ សូមតាមដានមើល បន្ទាប់មកស្ដេចបានឲ្យដានីយ៉ែលធ្វើជាមនុស្សអស្ចារ្យម្នាក់ គឺឲ្យគាត់គ្រប់គ្រងលើខេត្ដ បាប៊ឺឡូនតែម្ដង គាត់ឲ្យដានីយ៉ែលទទួលខុសត្រូវលើពួកអ្នកប្រាជ្ញទាំងអស់ក្នុងទីក្រុងបាប៊ឺឡូន។ សាដ្រាក់ មែសាក់ និងអ័ប័រនេកោក៏ទទួលបានតំណែងខ្ពស់ផងដែរ តែដានីយ៉ែលបានធ្វើជានាយករដ្ឋមន្រ្ដីនៅលើនគរ បាប៊ឺឡូនទាំងមូល។ ក្មេងៗទាំងនេះបានឈ្នះការល្បងលទីមួយ ដែលព្រះបានសាកល្បងគេដោយបដិសេធឲ្យខ្លួនសៅ ហ្មងដោយអាហារ និងស្រារបស់ស្ដេច។ គេបានដាក់ព្រះជាទីមួយ ហើយបានឈ្នះការល្បងលដោយជោគ ជ័យ។ ឥឡូវក្មេងប្រុសទាំងនេះបានឆ្លងកាត់ការល្បងលទីពីរ។ គេបាននៅជាមួយគ្នាដើម្បីអធិស្ឋានសុំព្រះ ឲ្យបើកសំដែងសុបិនរបស់ស្ដេច។ គេទីពឹងលើព្រះក្នុងសេចក្ដីអធិស្ឋាន ហើយបានឈ្នះការល្បងលទីពីរ ដោយជោគជ័យ! ខ្ញុំបានចំណាយពេលបង្ហាញអ្នកពីរឿងនេះ ដោយសារតែវាសំខាន់ណាស់។ ជួនកាលយើងគិតថា អ្នកអាចផ្លោះទៅក្នុងអំណាចដ៏អស្ចារ្យក្នុងនាមជាគ្រីស្ទាន។ តែអ្នកមិន «ផ្លោះ»ទៅក្នុងអំណាចដ៏អស្ចារ្យជា មួយព្រះ។ អ្នកក្លាយជាធំល្មម អ្នកបានសង្រ្គោះ ហើយបន្ទាប់មកអ្នករីកចំរើន! ព្រះយេស៊ូវបានប្រាប់ថា «អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ»(លូកា ១៦:១០)។ បើអ្នកស្មោះត្រង់នឹងការតូចដូចជាការស្ថិតក្នុងក្រុមជំនុំនៅថ្ងៃទី២៤មុនថ្ងៃណូអែល និងថ្ងៃចូលឆ្នាំសកល នោះអ្នកនឹងស្មោះត្រង់ជាមួយការធំដែរ! ក្មេងប្រុសទាំងនេះបានស្មោះត្រង់នឹងអ្វីដែលគេញាំ។ គេបានឆ្លងកាត់ការល្បងល គេក៏បានស្មោះ ត្រង់ក្នុងការអធិស្ឋានដែរ។ គេបានឆ្លងកាត់ការល្បងលនោះផងដែរ។ ក្រោយមកគេមានការល្បងលធំជាងនោះទៀត។ តើគេក្រាបចុះថ្វាយបង្គំរូបព្រះធ្វើពីមាសរបស់ស្ដេច ឬគេសុខចិត្ដប្រថុយជីវិតឲ្យគេដុតទាំងរស់ក្នុងគុកភ្លើងដោយមិនព្រមក្រាបចុះ? គេបានឆ្លងកាត់ការ ល្បងលតូចៗ ដូច្នេះក្រោយមកគេអាចនិយាយដោយក្លាហានថា «បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ»(ដានី យ៉ែល ៣:១៧)។ គេបានរៀនឆ្លងកាត់ការល្បងលតូចៗដូច្នេះព្រះនឹងរំដោះគេចេញពីការល្បងលដ៏ធំនៅក្នុងគុកភ្លើង! ដោយសារការអធិស្ឋានផងដែរ គេបានរួចជីវិតពីការសំឡាប់របស់ស្ដេច។ ក្រោយមកនៅពេល ស្ដេចគំរាមបោះដានីយ៉ែលទៅក្នុងរូងតោ នោះដានីយ៉ែលបន្ដមានសុវត្ថិភាពដោយសារព្រះចាត់ទេវតាឲ្យទៅ បិទមាត់តោ! ព្រះយេស៊ូវគង់នៅក្នុងគុកភ្លើង ហើយសង្រ្គោះគេ។ ទេវតានោះជាព្រះយេស៊ូវ។ ព្រះយេស៊ូវគង់ នៅក្នុងរូងតោនៅពេលដានីយ៉ែលត្រូវបានបោះទៅក្នុងវា។ គាត់មានជំនឿដើម្បីឈរប្រឆាំងនឹងអារក្ស។ ព្រះ គម្ពីរប្រាប់ថា «ចូរត្រៀមខ្លួនដើម្បីជួបព្រះរបស់អ្នក»។ បើអ្នកមិនត្រៀមខ្លួន នោះអ្នកចុះចាញ់អារក្ស ហើយ បដិសេធព្រះជាម្ចាស់! ឥឡូវនេះអ្នកត្រូវតែបង្ហាត់បង្រៀនឲ្យឈរមាំទោះបីជាពិបាកក៏ដោយ។ ដានីយ៉ែលបានធ្វើ ដូច្នេះ អ្នកត្រូវធ្វើដែរ បើអ្នកចង់រួចផុតពីភ្លើង! នោះជាមូលហេតុដែលអ្នកត្រូវចាប់ផ្ដើមបង្ហាត់បង្រៀនឥឡូវ! មិនមែនពេលក្រោយនោះទេ ឥឡូវ! អ្នកមិនក្លាយជាមនុស្សដែលមានជំនឿខ្លាំងភ្លាមៗនោះទេ! អត់ទេ! វាត្រូវការការអនុវត្ដ! សូមស្ដាប់ពីអ្វីដែល លោកបណ្ឌិន ចាន់បានប្រាប់អំពីប្រពន្ធរបស់ខ្ញុំ។ គាត់ប្រាប់ថា «អ្នកស្រីហាយមើស៍មិនក្លាយជាគ្រីស្ទានដ៏ អស្ចារ្យ១យប់នោះទេ។ នាងបានពេញវ័យតាមរយៈការស្មោះត្រង់នឹងការបំរើព្រះជាម្ចាស់រយៈពេលច្រើនឆ្នាំ! ក្នុងនាមជាក្មេងស្រីម្នាក់ នាងបានថ្វាយខ្លួនបំរើក្នុងព័ន្ធកិច្ចក្រុមជំនុំ ហើយមិនដែលថយក្រោយឡើយ។ ព្រះ បានប្រើនាងយ៉ាងអស្ចារ្យដោយសារការនេះ»។ នាងចាប់ផ្ដើមបំរើព្រះល្អបំផុតសម្រាប់ក្រុមជំនុំនៅពេលនាង មានអាយុ១៦ឆ្នាំ។ ឥឡូវច្រើនឆ្នាំហើយ នាងជាមនុស្សដែលមានជំនឿខ្លាំងខ្លា។ បើមិនទាន់ម៉ឺងម៉ាត ហើយ ស្មោះត្រង់ជាមួយការងារអ្នកមានឥឡូវនេះ នោះអ្នកនឹងមិនក្លាយជាអ្នកផ្សាយដំណឹងល្អដ៏អស្ចារ្យភ្លាមៗ និង ក្លាយជាអ្នកចម្បាំងខាងសេចក្ដីអធិស្ឋាននៅអនាគតនោះទេ។ គ្មានផ្លូវកាត់សម្រាប់ដានីយ៉ែល និងមិត្ដភក្ដិទាំង៣របស់គាត់ ហើយគ្មានផ្លូវកាត់សម្រាប់អ្នក។ សូម ចាប់ផ្ដើមឥឡូវដោយម៉ឺងម៉ាត់ និងខំប្រឹងយ៉ាងខ្នះខ្នែងដើម្បីចូលក្នុងព្រះគ្រិស្ដ។ បើអ្នកខ្ពិលនៅពេលចាប់ ផ្ដើម នោះអ្នកនឹងមិនដែលក្លាយជាគ្រីស្តានដ៏អស្ចារ្យនៅពេលខាងមុខបានឡើយ។ សូមខំប្រឹងឲ្យអស់ពី កំលាំងរបស់អ្នកដើម្បីចូលទៅក្នុងព្រះគ្រិស្ដឥឡូវ។ នរណាម្នាក់បានប្រាប់ថា «ការចាប់ផ្ដើមល្អគឺបានធ្វើ ហើយពាក់កណ្ដាល»។ អ្នកស្រីហាយមើស៍បានបែរចេញពីអំពើបាប ហើយជឿជាក់លើព្រះយេស៊ូវនៅពេល មុនដំបូងបំផុតដែលនាងបានលឺខ្ញុំអធិប្បាយដំណឹងល្អ! លោកបណ្ឌិ ជូដីត ខាហ្គិនក៏ដូចគ្នាដែរ។ លោក បណ្ឌិត គ្រេកថូន ចាន់ដូចគ្នាដែរ។ អ្នកស្រី មែលីសា សែនដើស៍ដូចគ្នាដែរ។ លោក បែន គ្រីហ្វីតដូចគ្នាដែរ! កុំឆ្ងល់ឡើយគេជាគ្រីស្ទានរឹងមាំឥឡូវ! ស្រ្ដីម្នាក់បានមើលកាន់ខ្ញុំដោយឆ្ងល់ជាខ្លាំងថា គេបានសង្រ្គោះលឿន ម៉្លេះ?» នាងសួរ។ គេម៉ឺងម៉ាត់ ហើយអ្នកមិនម៉ឺងម៉ាត់។ នោះជារបៀប! បើអ្នកបញ្ជោតគេ ហើយមិនខំប្រឹង ចូលក្នុងនគរនៅពេលចាប់ផ្ដើម នោះអ្នកនឹងជាអ្នកផ្សាយដំណឹងល្អទន់ខ្សោយ ដូចក្មេងៗជនជាតិចិនដែល ត្រូវបានបំផ្លាញដោយសារការចូលរួមក្រុមជំនុំផ្សាយដំណឹងល្អបែបថ្មីដ៏ទន់ខ្សោយ។ព្រះគម្ពីរប្រាប់ថា «ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ»(២ធីម៉ូថេ ២:៣)។ ចូរមាន ចិត្ដក្លាហានដូចដានីយ៉ែល! សូមច្រៀងវា! ចូរមានចិត្ដក្លាហាន «ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់»(១ធីម៉ូថេ ៦:១២)។ អ្នកផ្សាយដំណឹងល្អបែបថ្មីដ៏ខ្ពិលច្រអូសមិនដែលបង្កើតឲ្យមានសមាជិកក្រុមជំនុំល្អឡើយ! គេនឹងមិនជឿ ថា ការផ្សាយដំណឹងល្អបែបថ្មីដ៏ទន់ខ្សោយរបស់គេខុសឆ្គងនោះទេ! នោះគឺជាមូលហេតុដែលការផ្សាយដំ ណឹងល្អបែបថ្មីកម្រសង្រ្គោះមនុស្ស។ ហើយគេមិនដែលបានសង្រ្គោះនៅពេលមុនដំបូងដែលគេលឺដំណឹងល្អ នោះទេ។ អ្នកត្រូវតែតស៊ូជាមួយគេច្រើនឆ្នាំមុនពេលគេសារភាពថា សាសនារបស់គេខុសឆ្គង។ នោះជាមូល ហេតុដែលគេមិនដែលបង្កើតសមាជិកក្រុមជំនុំល្អៗឡើយ! មិនដែល មិនដែល មិនដែល! បើអ្នកខ្ពិលពេក ដើម្បីតស៊ូក្នុងផ្លូវរបស់អ្នកទៅឯព្រះគ្រិស្ដ នោះអ្នកនឹងមិនដែលអាចតស៊ូក្នុងអ្វីដែលមានតម្លៃនៅក្នុងជីវិតជា គ្រីស្ទានបានឡើយ។ តើខ្ញុំកំពុងនិយាយទៅកាន់អ្នកដោយសារការធ្វើល្អឬអី? ទេមិនមែនឡើយ។ ខ្ញុំកំពុង និយាយអំពីសេចក្ដីសង្រ្គោះដោយសារព្រះគុណដែលទាញនាំអ្នកឲ្យតស៊ូវក្នុងផ្លូវរបស់អ្នកឆ្លងកាត់ការមន្ទិល សង្ស័យ និងការភ័យខ្លាច។ ខ្ញុំកំពុងនិយាយអំពីសេចក្ដីជំនឿដែលតស៊ូទៅឯព្រះគ្រិស្ដ ហើយបន្ទាប់មកបន្ដ តស៊ូសម្រាប់ការល្អនៅក្រុមជំនុំរបស់ព្រះគ្រិស្ដ។ លោកបណ្ឌិត អោ អេ ថូរេមានសេចក្ដីអធិប្បាយមួយដែល មានចំណងជើងថា «គ្រីស្ទានដែលចង់ច្បាំង!» សូមក្លាយជាមនុស្សម្នាក់នោះពេលចាប់ផ្ដើមមុនដំបូង! បើ អ្នកខ្ពិលអំពីការក្លាយជាគ្រីស្ទាន នោះអ្នកនឹងខ្ពិលគ្រប់មួយជីវិតរបស់អ្នក។ «គ្រីស្ទានដែលចង់ច្បាំង!» នោះ ជាប្រភេទតែ១គត់ដែលយើងមាននៅក្នុងក្រុមជំនុំថាបាណាខលនេះ។ បើអ្នកចង់បានគ្រីស្ទានសាសនាដ៏ ខ្ពិល សូមទៅក្រុមជំនុំផ្សេង! មានក្រុមជំនុំបែបថ្មីដ៏ទន់ខ្សោយជាច្រើន! សូមទៅរកគេចុះ សូមទៅរកគេចុះ! ហើយចេញទៅរកមួយចុះ! តែសូមរង់ចាំ ខ្ញុំមិនឆ្លងកាត់ ខ្ញុំពិតជាមិនចង់ឲ្យអ្នកទៅឡើយ។ ខ្ញុំចង់ឲ្យអ្នកនៅទីនេះ ហើយបាន សង្រ្គោះ! ឥឡូវនេះសូមស្ដាប់ដោយយកចិត្ដទុកដាក់ឲ្យមែនទែន។ នេះគឺជាផ្នែគដ៏សំខាន់បំផុតនៃសេចក្ដីអធិប្បាយ បើអ្នកមិនទាន់បានសង្រ្គោះ។ សូមផ្ដោតចិត្ដទៅលើអ្វីដែលខ្ញុំ កំពុងនិយាយទៅកាន់អ្នកឥឡូវនេះ។ សូមស្ដាប់រឿងនេះដូចជាអ្នកមិនដែលបានលឺពីមុន! ស្ដេចបានបោះក្មេងប្រុសទាំង៣នាក់នោះទៅក្នុងគុកភ្លើងដែលកំពុងឆេះ។ គេឈប់មានសង្ឃឹម ទាល់តែសោះ។ តើនោះមិនមែនជារបៀបដែលអ្នកមានអារម្មណ៍ឥឡូវនេះឬទេ? អ្នកស្ថិតក្នុងស្ថានភាពដ៏ គ្មានសង្ឃឹម។ អ្នកមិនអាចសង្រ្គោះខ្លួនឯងបានឡើយ។ ការពិត អ្នកគ្មានសង្ឃឹមថាបានសង្រ្គោះទាល់តែ សោះ។ «ខ្ញុំមិនអាចដូចជាលោកបណ្ឌិត ចាន់ ឬលោកគ្រីហ្វីត ឬជូនដី ខាហ្គិន ឬអ្នកស្រីហាយមើស៍បាន ឡើយ»។ អ្នកគ្មានសង្ឃឹម អ្នកដឹងថា អ្នកនឹងធ្លាក់ទៅក្នុងឋាននរក ហើយអ្នកមិនអាចធ្វើអ្វីបានសោះដើម្បីសង្រ្គោះអ្នក! តែសូមរង់ចាំសិន! នៅពេលស្ដេចមើលទៅក្នុងអណ្ដាតភ្លើងនៃគុកនោះ គាត់មិនត្រឹមតែឃើញ ក្មេងប្រុសទាំង៣នោះប៉ុណ្ណោះឡើយ។ គាត់បានឃើញមនុស្ស៤នាក់នៅក្នុងគុកភ្លើងនោះ «យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ» (ដានីយ៉ែល ៣:២៥)។ លោកស្ជឺជិនបានថាត្រឹមត្រូវ។ បុរសទាំង៤នោះជាព្រះយេស៊ូវ ជាព្រះរាជបុត្រានៃ ព្រះដែលមកចាប់កំណើតជាមនុស្ស។ ព្រះយេស៊ូវគង់នៅក្នុងភ្លើងជាមួយគេ។ ព្រះយេស៊ូវគត់នៅទីនោះ ដើម្បីសង្រ្គោះក្មេងប្រុសទាំងនោះពីអណ្ដាតភ្លើង! ព្រះគម្ពីរប្រាប់ថា «ភ្លើងគ្មានអំណាចលើខ្លួនគេសោះ» ដើម្បីដុតគេ(ដានីយ៉ែល ៣:២៧)។ ព្រះយេស៊ូវបានគង់ជាមួយគេ ហើយព្រះយេស៊ូវបានសង្រ្គោះគេចេញពី ភ្លើង និងពីឋាននរក។ មិត្ដភក្ដីជាទីស្រឡាញ់អើយ ព្រះយេស៊ូវក៏នឹងសង្រ្គោះអ្នកផងដែរ។ ទ្រង់មានព្រះទ័យក្ដួលអាណិត ដល់អ្នក។ ទ្រង់ស្រឡាញ់អ្នក មិនថាតើអ្នកមានជំនឿតិចតួចនោះទេ ព្រះយេស៊ូវពេញដោយព្រះចេស្ដា។ ដ្បិតទ្រង់គង់នៅខាងអ្នក! ព្រះគម្ពីរប្រាប់ដូចនោះ! ព្រះគម្ពីរប្រាប់ថា «ព្រះគ្រិស្ដយេស៊ូវបានយាងមកក្នុង លោកីយនេះដើម្បីសង្រ្គោះមនុស្សមានបាប»(១ធីម៉ូថេ ១:១៥)។ ខ្ញុំមិនខ្វល់ថាអ្នកមានអារម្មណ៍អស់សង្ឃឹមយ៉ាងណានោះទេឥឡូវនេះ។ ការពិត កាលណាអ្នករឹត តែអស់សង្ឃឹម នោះអ្នកមានអារម្មណ៍គ្រាន់បើ! ហេតុអ្វី? ដោយសារថា នោះមានន័យថា អ្នកអាចត្រៀម ខ្លួនជាស្រេចដើម្បីឲ្យព្រះយេស៊ូវគ្រប់ការទាំងអស់ឲ្យសង្រ្គោះអ្នក។ អ្នកមិនអាចសង្រ្គោះខ្លួនឯងបានឡើយ។ អ្នកដឹងថា អ្នកមិនអាចធ្វើ។ អ្នកដឹងថា អ្នកមិនល្អល្មម ឬខ្លាំងល្មមនោះទេ។ ល្អ! ឥឡូវសូមឲ្យព្រះយេស៊ូវជា មនុស្សទី៤នៅក្នុងគុកភ្លើងរបស់អ្នក។ សូមឲ្យទ្រង់សង្រ្គោះអ្នកទៅ។ អ្នកឆ្ងល់ថា «ខ្ញុំមិនមានជំនឿល្មមនោះទេ» ខ្ញុំដឹង។ តែព្រះយេស៊ូវនឹងសង្រ្គោះអ្នកទោះបីជាយ៉ាង ណាក៏ដោយ។ ទ្រង់បានសង្រ្គោះខ្ញុំពេលខ្ញុំគ្មានទីសង្ឃឹមទាល់តែសោះ។ ទ្រង់បានមករកខ្ញុំ ហើយសង្រ្គោះខ្ញុំ ពីគុកភ្លើងនៃការសង្ស័យ និងការភ័យខ្លាច។ ទ្រង់បានសុគតលើឈើឆ្កាងដើម្បីសង្រ្គោះអ្នក។ ទ្រង់បានរស់ពី សុគតឡើងវិញដើម្បីសង្រ្គោះអ្នក។ ទ្រង់គង់នៅទីនេះសម្រាប់អ្នកនៅយប់នេះ។ ទ្រង់នឹងយាងចុះមកឯអ្នក នៅក្នុងគុកភ្លើងនៃការសង្ស័យ និងការភ័យខ្លាចរបស់អ្នក។ ទ្រង់នឹងប្រទានក្ដីសុខសាន្ដ និងទីសង្ឃឹមដល់ អ្នក។ ខ្ញុំដឹងថា អ្នកមិនជឿវា តែសូមឈោងទៅឯទ្រង់ ដ្បិតទ្រង់គង់នៅទីនេះសម្រាប់អ្នក។ កុំមើលកាន់ខ្លួន ឯង។ សូមមើលទៅកាន់ទ្រង់។ សូមជឿជាក់លើទ្រង់ដោយមានជំនឿតិចតួច។ វាមិនត្រូវការជំនឿខ្លាំងនោះ ទេ! គ្រាន់តែជឿលើទ្រង់ ទ្រង់គង់នៅក្នុងគុកភ្លើងជាមួយអ្នក។ សូមគ្រាន់តែជឿលើទ្រង់ នោះគ្រប់ទាំងអស់ នឹងល្អប្រសើរ។ អ្នកសូម្បីតែមិនត្រូវជឿវាឡើយ។ គ្រាន់តែជឿខ្ញុំ ខ្ញុំដឹងថា ទ្រង់នឹងសង្រ្គោះអ្នក។ សូមឲ្យ ជំនឿរបស់ខ្ញុំជួយអ្នក។ សូមឲ្យខ្ញុំជួយអ្នកឲ្យជឿជាក់លើព្រះយេស៊ូវ នោះគ្រប់ទាំងអស់នឹងល្អប្រសើរ។ «លោកបណ្ឌិត ហាយមើស៍ជឿថា ព្រះយេស៊ូវនឹងសង្រ្គោះខ្ញុំ ដូច្នេះខ្ញុំនឹងជឿជាក់លើគ្រូគង្វាល និងជឿជាក់ លើព្រះយេស៊ូវផងដែរ!» «គ្រាន់តែជឿតាម គ្រាន់តែជឿតាម ចូរអ្នកជឿឥឡូវ ទ្រង់នឹងអត់ទោស ទ្រង់នឹង អត់ទោស»។ «តែ» អ្នកថា «ទ្រង់មិនបានសង្រ្គោះខ្ញុំពីមុនឡើយ»។ វាអាចដូចនោះមែន តែទ្រង់នឹង សង្រ្គោះខ្ញុំឥឡូវ។ អញ្ជើញអ្នកមកអស់អ្នកមានបាប ព្រះអង្គអាណិតមេត្ដា សូមបែរចេញពីសាសនាដែលផ្សាយដំណឹងល្អបែបថ្មីដ៏ទន់ខ្សោយ។ សូមបែរចេញពីវាឥឡូវនេះ! ហើយសូមទទួលជឿព្រះយេស៊ូវ នោះទ្រង់នឹងសង្រ្គោះអំពើបាបរបស់អ្នកដោយសារព្រះលោហិតដែលទ្រង់ បានបង្ហូរសម្រាប់អ្នកនៅលើឈើឆ្កាង!
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោកបែនយ៉ាមីនខីនខេងហ្គ្រីហ្វីត៖ |