ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
«តែបើមិនជួយទេ» មនុស្សរបស់ព្រះនៅក្នុងទីក្រុងបាប៊ឺឡូន “BUT IF NOT” – GOD’S MEN IN BABYLON ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ធ្នូ ៣ ២០១៧ «តែសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ»(ដានីយ៉ែល ៣:១៦-១៨)។ |
វាមានចំងាយជិត២ពាន់គីឡូម៉ែត្រពីផ្ទះរបស់គេ ហើយគេត្រឹមតែជាក្មេងជំទង់ប៉ុណ្ណោះ។ ទីក្រុង ពេញដោយសាសនាក្លែងក្លាយ គ្រឿងស្រវឹង និងអំពើបាប។ គេអាចធ្វើអ្វីក៏បានដោយគ្មានឪពុកម្ដាយដឹង។ តែគេដឹងថា ព្រះកំពុងទតមើល។ ពួកគេត្រូវបានចាប់យកពីផ្ទះរបស់គេនៅពេលនេប៉ូក្នេសាបានវាយលុកទីក្រុងយេរ៉ូសាឡឹម។ គេ មានគ្នា៤នាក់។ គេមិនដូចជាក្មេងប្រុសផ្សេងៗឡើយ។ គេខ្លាំងជាង ហើយឆ្លាតជាង គេជាមនុស្សដែលល្អ លេខ១។ គេអ្នកអ្នកអត្ដពលកម្ម តែគេក៏ជាសិស្សរៀនបានលេខ១ផងដែរ។ ស្ដេចបានជ្រើសរើសគេឲ្យត្រូវ បានបង្ហាត់បង្រៀនដូចជាមនុស្សមានប្រាជ្ញា។ នៅពេលគេរៀនចប់ នោះគេនឹងក្លាយជាអ្នកផ្ដល់ប្រឹក្សាដ៏ ពិសេសដល់ស្ដេច។ គេមានវ័យក្មេងណាស់។ ពួកអ្នកប្រាជ្ញទាយថា ពួកគេទាំង៤នាក់ជាក្មេងជំទង់ ម្នាក់ៗមានអាយុ ប្រហែល១៧ ឬ១៨ឆ្នាំ។ ក្នុងទឹកដីពួកមិនស្គាល់ព្រះនោះ ពួកគេជាសកលវិទ្យាល័យរបស់ស្ដេច ប្រហែល ជិត២ពាន់គីឡូម៉ែត្រពីផ្ទះរបស់គេ។ សព្វថ្ងៃនេះ មនុស្សវ័យក្មេងដែលមានតំណែងដូចនោះនឹងបំផ្លាញជីវិតគេ។ គេនឹងផឹកស្រាស្រវឹង គេនឹងចូលរួមក្នុងការជប់លៀងអាក្រក់ៗ។ គេនឹងយកអ្វីដែលគេរៀននៅសកលវិទ្យាល័យនោះ ហើយប្រើវា ជាការដោះសារដើម្បីបដិសេធពីការដែលថាមានព្រះ។ គេបានមានការជប់លៀងដូចមនុស្សនៅសម័យរបស់ លោកឡុត គេបានបោះបង់ចោលព្រះចេញពីជីវិតកេ ដូចឡុតបានធ្វើនៅពេលគាត់រើទៅកន្លែងដែលពេញ ដោយការជប់លៀងក្នុងទីក្រុងសូដុំ។ គេបានខ្ជះខ្ជាយជីវិតរបស់គេ «ជាមួយការរស់នៅដោយខិលខូច» ដូច កូនប្រុសខ្ជះខ្ជាយបានធ្វើ។ គេបានរាប់អានមិត្ដភក្ដិមិនជឿព្រះ ហើយរស់នៅឆ្កួតនឹងសំភារនិយមម ហើយ វង្វេងផ្លូវ ដូចអាប្រាហាំបានធ្វើនៅស្រុកខាល់ដេ។ គេអាចបែរឆ្វេង ហើយបាត់បង់ព្រលឹងរបស់គេ ដូចមិត្ដ ភក្ដិរបស់ប៉ុលឈ្មោះដេម៉ាសបានធ្វើ «ដេម៉ាសបានចោលខ្ញុំហើយ ដោយព្រោះតែគាត់ស្រឡាញ់លោកីយ នេះ»(២ធីម៉ូថេ ៤:១០)។ តែក្មេងប្រុសសាសន៍យូដាទាំងនេះនៅឆ្ងាយពីផ្ទះ នៅក្នុងសកលវិទ្យាល័យពួកបាប៊ីឡូន គេមិន ដែលធ្វើឲ្យមានកំហុស ឬបរាជ័យឡើយ! គេស្ថិតនៅក្រោមសេចក្ដីសញ្ញារបស់ម៉ូសេ ដូច្នេះគេធ្វើតាមច្បាប់ ក្រឹត្យវិន័យ។ គេមិនព្រមធ្វើឲ្យខ្លួនគេស្មោកគ្រោកដោយម្ហូប និងស្រារបស់ស្ដេចនោះទេ។ គេនៅតែស្មោះ ត្រង់ជាមួយព្រះ ហើយធ្វើតាមការបង្រៀនរបស់សាសនាដែលគេបានរៀននៅឯផ្ទះ។ គេដូចជាក្មេងមកពី ប្រទេសចិនដែលទើបចេញពីទូកស្រស់ ឪពុកម្ដាយគេបញ្ជូនគេឲ្យទៅឆ្ងាយពីផ្ទះរបស់គេក្នុងប្រទេសចិន។ អរគុណព្រះដែលពួកគេខ្លះបានមកក្រុមជំនុំ ហើយបានសង្រ្គោះ។ ក្រោយមកអ្នកនឹងក្លាយដូចជាក្មេងប្រុស សាសន៍យូដាទាំងអស់ដែលត្រូវបានគេចាប់ធ្វើជាឈ្លើយក្នុងទីក្រុងបាប៊ីឡូន។ ដានីយ៉ែលជាអ្នកដឹកនាំលើក្មេងប្រុសទាំងនេះ។ គាត់ប្រហែលជាក្មេងជាងអ្នកទាំង៣នាក់ តែគាត់ ជាអ្នកដឹកនាំតាមធម្មជាតិ។ គាត់បានដឹកនាំអ្នកទាំង៣នាក់នោះ គាត់មានសមត្ថភាពដឹកនាំដូចជាលោក យ៉ូហានខាហ្គិន។ នោះជាមូលហេតុដែលខ្ញុំដឹងថា លោកយ៉ូហានអាចក្លាយជាគ្រូគង្វាល។ មនុស្សប្រុស ដែលចាស់ជាងលោកយ៉ូហាននឹងដើរតាមគាត់ ដោយសារតែគាត់ជាអ្នកដឹកនាំ។ ដានីយ៉ែលជាមនុស្សដែល ពូកែអធិស្ឋាន។ ដានីយ៉ែលជាមនុស្សវ័យក្មេងដែលមានគោលបំណង ហើយមានសេចក្ដីជំនឿលើព្រះ។ ដានីយ៉ែលជាហោរា គាត់បានអធិប្បាយដល់ស្ដេចនេប៉ូក្នេសា ហើយបានធ្វើបន្ទាល់ទៅកាន់អស់អ្នកណា ដែលនៅក្នុងវាំងស្ដេច។ ស្ដេចមានទំនុកចិត្ដជាខ្លាំងចំពោះដានីយ៉ែល។ គាត់បានតាំងដានីយ៉ែលជាមនុស្ស អស្ចារ្យម្នាក់ នៅពេលគាត់ត្រឹមតែមានអាយុប្រហែល២០ឆ្នាំគត់។ តែដានីយ៉ែលមិនបានភ្លេចមិត្ដភក្ដិទាំង៣ របស់គាត់នោះទេ។ ឈ្មោះរបស់គេគឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ។ ដានីយ៉ែលបានស្នើរសុំឲ្យមិត្ដ ភក្ដិទាំង៣របស់គាត់ឲ្យមានតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាលបាប៊ីឡូន។ ក្មេងប្រុសទាំង៣នាក់នេះបានជាប់ក្នុងការល្បងលពីភាពស្មោះត្រង់ចំពោះព្រះ។ ហើយឥឡូវនេះ គេត្រូវបានទទួលរង្វាន់ដោយមានតំណែងខ្ពស់ដោយសារភាពស្មោះត្រង់របស់គេ។ នៅពេលព្រះជ្រាបថា អ្នកដាក់ទ្រង់ជាទី១ នោះព្រះនឹងប្រទានការងារសំខាន់ថែមទៀតឲ្យអ្នកធ្វើ។ ពួកគេដាស់តឿនខ្ញុំពីលោកណូអេ ជែក និងអ៊ឺរ៉ុន។ គេនៅក្មេង តែគេត្រូវបានចាត់តាំងឲ្យធ្វើជាគ្រូជំនួយដោយសារតែយើងដឹងថា គេ អាចដោះស្រាយការងាររបស់ព្រះបាន។ ហើយព្រះជ្រាបថា ទ្រង់អាចទុកចិត្ដពួកគេឲ្យឆ្លងកាត់ការល្បងល ដែលពិបាកៗ។ ស្ដេចនេប៉ូក្នេសាមានអំណាចរឹតតែខ្លាំងឡើង ហើយចាត់ទុកខ្លួនឯងថា គាត់ប្រសើរជាងគេ។ នៅ ក្នុងអំណួតរបស់គាត់ នោះគាត់បានធ្វើរូបចំលាក់ដ៏ធំមួយពីរូបរបស់គាត់។ វាមានកំពស់ប្រហែល៦ហស្ថ ហើយត្រូវបានធ្វើពីមាស ឬស្រោបដោយមាស។ នេប៉ូក្នេសាបានសង់រូបចំលាក់ដ៏ធំសំបើបនេះនៅ «វាលឌូរ៉ា»(ដានីយ៉ែល ៣:១)។ ឥឡូវនេះសូមស្ដាប់គម្ពីរដានីយ៉ែល ៣:៤-៦។ «រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាអើយ មានសេចក្តីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង»(ដានីយ៉ែល ៣:៤-៦)។ ការកាត់ស្រាយដ៏ចម្បងនៃបទពិសោធន៍នេះគឺថា ព្រះនឹងថែរក្សាសាសន៍អ៊ីស្រាអែលដ៏ជាសេចក្ដី សន្យារបស់ទ្រង់ នៅអំឡុងគ្រាដែលពួកគេត្រូវបានចាប់ធ្វើជាឈ្លើយដោយពួកបាប៊ីឡូន។ នោះគឺជាការ កាត់ស្រាយ ហើយជាការអនុវត្ដន៍ដ៏ចម្បង។ តែមានការអនុវត្ដន៍១ទៀតផងដែរ។ ២ធីម៉ូថេ ៣:១៦-១៧ ប្រាប់យើងថា «គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍» ចំពោះគ្រីស្ទានសព្វថ្ងៃនេះ។ តើអត្ថបទក្នុងដានីយ៉ែលនេះប្រាប់យើងពីអ្វីដើម្បីអនុវត្ដក្នុងនាមជាគ្រីស្ទាន? សាសន៍ហេព្រើរវ័យក្មេងទាំង៣នាក់ត្រូវបានគេប្រាប់ឲ្យថ្វាយបង្គំរូបព្រះ ដែលធ្វើពីមាសជាមួយមនុស្សទាំង អស់ដែលក្នុងទីក្រុងបាប៊ីឡូន។ ពួកគេត្រូវបានទទួលសំពាធដើម្បីត្រាប់តាម ហើយចុះសម្រុងជាមួយហ្វូង មនុស្សដើម្បី «ក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ»(ដានីយ៉ែល ៣:៥)។ នៅទីនេះ ស្ដេចនេប៊ូក្នេសាតំណាង ឬជាឧទាហរណ៍ពីអារក្សសាតាំង។ គម្ពីរសញ្ញាថ្មីហៅសាតាំង ថា «ព្រះរបស់លោកីយនេះ»(២កូរិនថូស ៤:៤)។ សាតាំងហៅយើងឲ្យក្រាបចុះ ហើយថ្វាយបង្គំវា។ តែ ព្រះគ្រិស្ដត្រាស់ហៅយើងខុសពីនោះ។ ព្រះគ្រិស្ដមានបន្ទូលថា «គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ... អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ»(ម៉ាថាយ ៦:២៤)។ អ្នកត្រូវតែជ្រើសរើស។ សាតាំងហៅអ្នកឲ្យក្រាបចុះចំពោះសំភារនិយម។ ព្រះត្រាស់ហៅអ្នកឲ្យក្រាបចុះនៅ ចំពោះទ្រង់តែមួយគត់។ ព្រះមានបន្ទូលថា «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ»(និក្ខមនំ ២០:៣)។ នោះជាក្រឹត្យវិន័យមួយក្នុងចំណោមក្រឹត្យវិន័យ១០។ សាសន៍ហេព្រើរវ័យក្មេងទាំង៣នាក់នេះត្រូវតែជ្រើសរើស។ តើគេក្រាបចុះនៅមុខរូបព្រះដែលធ្វើពី មាស? ឬគេនឹងបដិសេធដើម្បីក្រាបចុះនៅមុខរូបព្រះនោះ? បុរសវ័យក្មេងទាំងនេះមានពេលផ្លាស់ប្ដូរច្រើន ដង។ គេអាចនិយាយថា «ក្នុងនាមយើងជាពលរដ្ឋ វាជាតួនាទីយើងដើម្បីក្រាបចុះ ហើយគោរពស្ដេច»។ ឬក៏គេអាចនិយាយថា «វាត្រឹមតែជារូបសំខាន់មួយ ព្រះជ្រាបថា ក្នុងចិត្ដយើង នោះយើងស្រឡាញ់ទ្រង់ ទោះបីជាយើងក្រាបចុះនៅមុខរូបព្រះក៏ដោយ»។ គេអាចក្រាបចុះ ហើយមិនមានបញ្ហាឡើយ។ ព្រះគម្ពីរ ប្រាប់ថា « ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ»(យ៉ូស្វេ ២៤:១៥)។ កាលណាយើងឈាងជិតដល់អ្វីដែលលោកីយហៅថា «ថ្ងៃឈប់សម្រាក» នោះបងប្អូនទាំងអស់ គ្នានឹងត្រូវធ្វើការជ្រើសរើស។ តើអ្នកនឹងក្រាបចុះនៅចំពោះសាតាំង ឬក៏អ្នកនឹងស្មោះត្រង់ជាមួយព្រះ? តើ អ្នកនឹងនៅក្នុងក្រុមជំនុំនៅថ្ងៃណូអែល ឬអ្នកនឹងរត់ទៅលេងទីក្រុងឡាសវីហ្គាស? តើអ្នកនឹងនៅក្នុងក្រុម ជំនុំមុនថ្ងៃណូអែលមួយថ្ងៃ ឬអ្នកនឹងចូលរួមក្នុងពិធីជប់លៀង? តើអ្នកនឹងក្រាបចុះចំពោះរូបព្រះដែលធ្វើ មាសនៃសំភារនិយមរបស់ជនជាតិអាមេរិក ឬអ្នកនឹងនៅក្នុងក្រុមជំនុំជាមួយកូនរបស់ព្រះ? អ្នកផ្សាយដំ ណឹងល្អថ្មីៗដ៏ខ្សោយបានរិះគន់ខ្ញុំជាខ្លាំងដោយសារតែខ្ញុំនិយាយពាក្យទាំងនោះ។ គេនិយាយថា ខ្ញុំតឹងរឹង ពេក។ គេនិយាយថា វាក្រឹត្យក្រមតាមច្បាប់ពេកដើម្បីជ្រើសរើសព្រះ និងទ្រព្យសម្បត្ដិ។ តែគេភ្លេចថា ខ្ញុំមិន បានបែងចែកគំនិតផ្ទុយគ្នាមួយនោះឡើយ ខ្ញុំមិនបានបង្កើតការញែកដាច់ពីគ្នាឡើយ។ ព្រះគ្រិស្ដបានធ្វើវា! វាជាព្រះអម្ចាស់យេស៊ូវគ្រិស្ដដែលមានបន្ទូលថា «គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ»។ វាជា គ្រិស្ដដែលមានបន្ទូលថា «អ្នកមិនអាចបំរើព្រះ និងទ្រព្យសម្បត្ដិបានឡើយ»(ម៉ាថាយ ៦:២៤)។ វាជាព្រះ គ្រិស្ដដែលមានបន្ទូលប្រាប់យើងថា «ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន»(ម៉ាថាយ ៦:៣៣)។ ការសិក្សាព្រះគម្ពីររែស្ដហ្វោមេសិនពន្យល់ពីម៉ាថាយ ៦:៣៣ថា «យើងត្រូវតែឲ្យព្រះគ្រប់គ្រងលើជីវិតយើង ហើយមានទំនាក់ទំនងត្រឹមត្រូវជាមួយទ្រង់ដោយដាក់ទ្រង់ជាអាទិភាពខ្ពស់បំផុតក្នុងជីវិតយើង... ព្រះនឹង បំពេញគ្រប់ទាំងតម្រូវការចំពោះអស់អ្នកណាដែលប្រថុយគ្រប់ទាំងអស់សម្រាប់ទ្រង់»(កត់សំគាល់ទៅលើ ម៉ាថាយ ៦:៣៣)។ គ្រួសារ និងមិត្ដភក្ដិបាត់បង់របស់អ្នកនឹងធ្វើយ៉ាងណាក៏ដោយដើម្បីទាញអ្នកចេញពីក្រុមជំនុំនៅថ្ងៃ ណូអែល និង១ថ្ងៃមុនណូអែល។ គេនឹងហៅអ្នកថា «អ្នកចម្លែក» ឬ «ជឿស៊ប់» បើអ្នកនៅក្នុងក្រុមជំនុំនៅ ថ្ងៃទាំងនោះ ផ្ទុយពីការរត់ទៅរកទីក្រុងឡាសវីហ្គាស ក្នុងរដ្ឋសានហ្រានស៊ីស្កូ ឬក៏កន្លែងផ្សេងទៀត! អ្នកនឹង ត្រូវសម្រេចចិត្ដដើម្បីក្រាបចុះចំពោះរូបព្រះរបស់គេ ឬក៏នឹងបំរើព្រះនៅក្រុមជំនុំនេះ! អ្នកនឹងត្រូវសំរេចចិត្ដ! ឪពុកខ្ញុំផ្ទាល់បានខឹង ហើយស្រែកដាក់ខ្ញុំនៅពេលខ្ញុំជ្រើសរើសដើម្បីចំណាយពេលជាមួយបងប្អូន ប្រុសស្រីនៅក្រុមជំនុំចិនក្នុងថ្ងៃ២៤មុនថ្ងៃណូអែល១ថ្ងៃ។ គេស្រែកដាក់ខ្ញុំថា «ហេតុអ្វីអ្នកចង់ចំនាយពេល ជាមួយជនជាតិចិនទាំងនោះជាជាងគ្រួសាររបស់អ្នកនៅថ្ងៃទី២៤មុនថ្ងៃណូអែល១ថ្ងៃ?» ខ្ញុំមិនឈ្លោះជា មួយគាត់នោះទេ។ ខ្ញុំត្រឹមតែបន្ដនៅក្នុងក្រុមជំនុំនៅថ្ងៃណូអែល និងថ្ងៃ២៤មុនណូអែល១ថ្ងៃ។ ខ្ញុំបានបបួល គាត់ទៅក្រុមជំនុំជាមួយខ្ញុំ។ នៅពេលគាត់បដិសេធ នោះខ្ញុំនិយាយដាក់ខ្លួនឯងថា «ប៉ាជាអ្នកដែលបំបែក គ្រួសារ! ប៉ាជាអ្នកដែលបដិសេធដើម្បីមកក្រុមជំនុំជាមួយខ្ញុំ!» អ្នកឃើញទេ វាជាឥរិយាបថដែលធ្វើឲ្យមានការខុសពីគ្នារវាងគ្រីស្ទានមានតែឈ្មោះ និងគ្រីស្ទាន ពិតបា្រកដ! បើអ្នកមានការទាក់ទងជាមួយអ្នកផ្សាយដំណឹងល្អសម័យនេះដែលទន់ខ្សោយ នោះអ្នកនឹង ឃើញថា សាសនារបស់គេគឺជាសម្រុះសម្រួល ការសម្រុះសម្រួលជាមួយអារក្ស។ វាពិតជាមិនអាចទៅរួច ឡើយដើម្បីឲ្យអ្នករៀបការជាមួយអ្នកណាដែលមិនមែនជាគ្រីស្ទានរឹងមាំ។ គេត្រូវតែសម្រុះសម្រួល ហើយ បោះបង់ចោលភាពម៉ឺងម៉ាត់របស់គេ ឬក៏អ្នកត្រូវតែបោះបង់ចោលការសម្រុះសម្រួលរបស់អ្នក ហើយក្លាយ ជាគ្រីស្ទានពិតប្រាកដ ផ្ទុយពីគ្រីស្ទានដែលមានតែឈ្មោះ! យើងនឹងសម្រុះសម្រួលឡើយ! ដូច្នេះអ្នកនឹង ធ្លាប់ល្អប្រសើរពីវា ឬក៏អ្នកនឹងទៅក្រុមជំនុំ១ទៀត! លោកស៊ី អែស ឡែវីសបានប្រាប់យ៉ាងល្អថា «ខ្ញុំជាអ្នក មិនជឿព្រះដែលត្រូវបានប្រែចិត្ដ ដែលរស់នៅក្នុងចំណោមពួកបរិសុទ្ធដែលបោះបង់ចោលព្រះ»។ ដូចលោក ខីផលីងប្រាប់ថា «ទិសខាងកើតគឺខាងកើត ហើយទិសខាងលិចគឺខាងលិច មិនដែលមានទិសពីរជួបគ្នា ឡើយ»។ ការផ្សាយដំណឹងល្អជាការផ្សាយដំណឹងល្អ ហើយការធ្វើតាមច្បាប់បុរាណជាការធ្វើតាមច្បាប់បុ រាណ មិនដែលមានពីរជួបគ្នាឡើយ។ សូមមកជាមួយយើង ហើយក្លាយជាគ្រីស្ទានពិតប្រាកដ! សូមបោះ បង់ចោលសាសនាស្លាប់ដ៏គ្មានតម្លៃរបស់អ្នកនៃការផ្សាយដំណឹងល្អសម័យនេះ! សូមបោះបង់ចោលវា! សូម មកជាមួយយើង ហើយក្លាយជាគ្រីស្ទានពិតប្រាកដ។ អ្នកដឹងថា វាមិនចាំបាច់មានការទាក់ទងច្រើនជាមួយការផ្សាយដំណឹងល្អបែបថ្មីៗដើម្បីបំផ្លាញ មនុស្សម្នាក់នោះឡើយ។ គ្រាន់តែទៅជាមួយគេពីរបីខែប៉ុណ្ណោះ ទៅសាលាគេ ឬក្រុមជំនុំគេ ហើយវានឹងជា ការអស្ចារ្យរបស់ព្រះដើម្បីមួយជាមួយយើង! វាជាការអស្ចារ្យនៃការប្រែចិត្ដសម្រាប់អ្នកដើម្បីគិតដូចយើង! លោកជោច បើណាដ សោវបានប្រាប់ថា មនុស្សដែលត្រូវបានឆ្លងរោគជាមួយសាសនាគ្រីស្ដកំរិតតូចតាចគឺ ដូចជាកូនក្មេងដែលកម្រមានរឿងពិតប្រាកដ។ លោកបណ្ឌិត ខើថីស ហាត់សាន់បាននិពន្ធសៀវភៅមួយ ដែលមានចំណងជើងថា «ការផ្សាយដំណឹងល្អបែបថ្មីជាសត្រូវរបស់លទ្ធិដែលធ្វើតាមច្បាប់បុរាណ»។ គាត់បានប្រសាសន៍ត្រឹមត្រូវ។ គេជាសត្រូវរបស់យើង។ យើងអាចល្អដូចយើងអាចធ្វើចំពោះគេ តែគេនឹងវាយ ប្រហារយើងរហូត! ហេតុអ្វី? ដោយសារតែគេមិនចូលចិត្ដសាសនាគ្រីស្ទពិតប្រាកដ នោះជាមូលហេតុ! ខ្ញុំ ជាអ្នកមិនជឿព្រះដែលត្រូវបានប្រែចិត្ដ ដែលរស់នៅក្នុងចំណោមអ្នកផ្សាយដំណឹងល្អបែបថ្មីដែលបោះបង់ ចោលព្រះ! ខ្ញុំដឹងច្រើនឆ្នាំហើយដើម្បីឲ្យគេមិនចូលចិត្ដជំនឿរបស់ខ្ញុំ ហើយនិយាយប្រឆាំងនឹងខ្ញុំ! អ្នកត្រូវ តែរៀនពីនោះដែរ បើអ្នកចង់មានបទពិសោធន៍ពីការប្រែចិត្ដពិតប្រាកដ ហើយក្លាយជាគ្រីស្ទានពិតប្រាកដ! អ្នកឃើញទេ ការផ្សាយដំណឹងល្អបែបថ្មីមិនជឿលើព្រះគម្ពីរជាពិត។ គេមិនជឿថា ចិត្ដរបស់គេ «ពូកែបញ្ជោត ហើយអាក្រក់លើសជាងអ្វីទាំងអស់» ដែលមានន័យថា គេមិនជឿលើយេរេមា ១៧:៩។ គេគិតថា គេមិនអាក្រក់ដូចអ្នកមនុស្សផ្សេង ដូច្នោះគេនឹងទៅស្ថានសួគ៌ដោយសារតែគេមិនអាក្រក់ដូចមនុស្ស ផ្សេង។ នេះមានន័យថា គេមិនជឿលើព្រះគម្ពីរដែលថា «ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ»(លូកា ១៨:១៤)។ « ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះសូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ(ទំនុកតម្កើង ១៣៩:២៣,២៤)។ ការផ្សាយដំណឹងល្អបែបថ្មីមិនមានការប៉ះពាល់ចិត្ដពីអំពើបាបឡើយ ដោយសារតែគេ មិនចាត់ទុកព្រះគម្ពីរសំខាន់។ គេដោះសារខ្លួន ដូច្នោះគេមិនអាចប្រែចិត្ដបានឡើយ។ គេត្រឹមតែអាចក្លាយ ជាពួកបរិសុទ្ធដែលបោះបង់ចោលព្រះ។ លោកបណ្ឌិត អេ ថូសើរប្រសាសន៍ថា «សៀវភៅដែលប្រាកដវិជ្ជា បំផុតនៅក្នុងលោកនេះគឺជាព្រះគម្ពីរ។ ព្រះមានពិតប្រាកដ ដូច្នេះអំពើបាបក៏មានដែរ ឋាននរក និងសេចក្ដី ស្លាប់ក៏មានដែរ ដោយសារអំពើបាបដឹកនាំដោយមិនអាចជៀសរួចឡើយ»(កើតបន្ទាប់ពីយប់អាធ្រាត្រ)។ បុរសវ័យក្មេងទាំងនេះមិនមែនជាអ្នកផ្សាយដំណឹងល្អបែបថ្មីនោះទេ។ គេមិនត្រូវបានបំពុលដោយ ការដឹងពីព្រះក្លែងក្លាយ មិនពិត និងពីការជំនុំជំរះសម្រាប់អំពើបាបនោះទេ។ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោជាអ្នកដែលកាន់ច្បាប់បុរាណជឿតាមព្រះគម្ពីរ។ គេកោតខ្លាចព្រះដោយញាប់ញ័រ។ គេកោតខ្លាចខ្លាំង ដល់ម្ល៉េះបានជាគេស្ម័គ្រចិត្ដឲ្យគេដុតទាំងរស់ជាជាងមិនស្ដាប់បង្គាប់ព្រះ ហើយក្រាបចុះចំពោះរូបព្រះរបស់ ស្ដេច។ ព្រះគម្ពីរប្រាប់ថា «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃតំរិះ»(សុភាសិត ១:៧)។ តែ អ្នកផ្សាយដំណឹងសម័យនេះមិនកោតខ្លាចព្រះឡើយ។ ព្រះគម្ពីរប្រាប់ថា «ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»(រ៉ូម ៣:១៨)។ សូមសាកល្បងខ្លួនឯង តើអ្នកកោតខ្លាចព្រះដូចបុរសវ័យក្មេងទាំង នេះដែរឬទេ? ឬតើ «គ្មានការកោតខ្លាចព្រះនៅភ្នែករបស់អ្នកឡើយ»? បើគ្មានការកោតខ្លាចព្រះទេ នោះ អ្នកជាគ្រូផ្សាយដំណឹងល្អបែបសម័យនេះ។ អ្នកត្រូវតែកោតខ្លាចព្រះ! អ្នកត្រូវបានព្រះគម្ពីរប្រាប់ថា អ្នកជា មនុស្សបាត់បង់! តើវារំខានអ្នកឬទេ? តើវាបន្ដឲ្យអ្នកភ្ញាក់នៅពេលយប់ ដោយសារខ្លាចឋាននរឬទេ? បើ អ្នកមិនត្រូវបានបំពុលដោយអ្នកផ្សាយដំណឹងល្អបែបសម័យនេះ នោះអ្នកត្រូវបានសម្ដែងចេញ។ វាគឺជាថ្នាំ ពុល! វាជាថ្នាំពុល វាជាថ្នាំពុល! អ្នកត្រូវតែខ្លាចពីសេចក្ដីក្រោធរបស់ព្រះ! ស្ដេចបាននិយាយទៅកាន់គេថា « តែបើមិនថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្ន?»(ដានីយ៉ែល ៣:១៥)។ បុរសវ័យក្មេងទាំង៣នាក់នេះត្រូវបានប្រែចិត្ដ។ គេបានកោតខ្លាចព្រះជាម្ចាស់ គេបានទុកចិត្ដព្រះ ជាម្ចាស់។ គេបានរៀនច្រើនឆ្នាំពីមុន ដើម្បីកុំឲ្យត្រាប់តាមអំពើបាបរបស់ពួកបាប៊ឺឡូន។ គេបានរៀនដើម្បី ឈរនៅម្នាក់ឯងនៅមុខព្រះ! ចូរមានចិត្ដក្លាហាន សូមអញ្ជើញក្រោកឈរ ហើយច្រៀងវា! ចូរមានចិត្ដក្លាហាន ខ្ញុំគ្រាន់តែជាមនុស្សវ័យក្មេងម្នាក់ ខ្ញុំនៅម្នាក់ឯង ខ្ញុំគ្មានលុយ ខ្ញុំគ្មានអ្នកណាម្នាក់ជួយផ្គត់ផ្គង់! លោកបណ្ឌិត គ្រីនបានមើលកាន់ខ្ញុំ ហើយនិយាយថា «បើអ្នកមិនឈប់ឆ្លើយសំណួររបស់សាស្រ្ដាចារ្យដែល បដិសេធព្រះគម្ពីរ នោះអ្នកនឹងមិនអាចធ្វើជាគ្រូគង្វាលនៅក្រុមជំនុំសៅថើនបាទីស្ទបានឡើយ!» ខ្ញុំបាន រៀនឈរម្នាក់ឯងសម្រាប់ព្រះ។ ខ្ញុំបានធ្វើការពេលខ្ញុំរៀនមហាវិទ្យាល័យ។ ខ្ញុំបានធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុង១សប្ដាហ៍ ដើម្បីបង់ថ្លៃមហាវិទ្យាល័យ និងសាលាព្រះគម្ពីរ។ ខ្ញុំបានរៀនដើម្បីកោតខ្លាចព្រះជាជាង ខ្លាចមនុស្ស។ លោកបណ្ឌិត គ្រីនប្រាប់ថា «បើអ្នកមិនឈប់ឆ្លើយសំណួររបស់សាស្រ្ដាចារ្យដែល បដិសេធព្រះគម្ពីរ នោះអ្នកនឹងមិនអាចធ្វើជាគ្រូគង្វាលនៅក្រុមជំនុំសៅថើនបាទីស្ទបានឡើយ!» ខ្ញុំបានមើលកាន់គាត់ភ្លាមៗហើយនិយាយថា «បើនោះជាអ្វីដែលវាទាមទារ នោះខ្ញុំមិនចង់បាន ឡើយ!» ខ្ញុំមិនចង់បានឡើយ បើនោះជាអ្វីដែលទាមទារ! ខ្ញុំមិនចង់បានមួយឡើយ! ចូរមានចិត្ដក្លាហាន ខ្ញុំគ្មានអ្នកណាជួយសោះ! ខ្ញុំបានគិតថា វាជាចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំបានខ្ជះខ្ជាយ ពេល៤ឆ្នាំនៅមហាវិទ្យាល័យ និង៣ឆ្នាំនៅសាលាគម្ពីរ។ តែខ្ញុំឈប់ខ្វល់ទៀតហើយ ខ្ញុំត្រូវតែឈរការពារព្រះ គម្ពីរ! ខ្ញុំត្រូវតែធ្វើ សូម្បីតែខ្ញុំនឹងមិនអាចមានក្រុមជំនុំមួយដើម្បីធ្វើជាគ្រូគង្វាលក៏ដោយ! សូម្បិតែគេបោះខ្ញុំ ទៅក្នុងគុកភ្លើងក៏ដោយ! សូម្បីតែខ្ញុំមិនអាចមានក្រុមជំនុំមួយក៏ដោយ! បើនោះជាអ្វីដែលវាទាមទារ នោះខ្ញុំមិនចង់បានឡើយ!» តើខ្ញុំបានខ្លាចឬទេ? ពិតណាស់ខ្ញុំខ្លាច! តែខ្ញុំបានសរសេរបង្ហើយពីរឿងក្នុងឆាកជីវិតរបស់ខ្ញុំកាលពីសប្ដាហ៍មុន។ នេះគឺជាចំណងជើងនៃសៀវភៅ របស់ខ្ញុំ។ ប្រឆាំងនឹងការភ័យខ្លាចទាំងអស់! គ្រូអធិប្បាយល្បីៗជាច្រើនបានគាំទ្រសៀវភៅរបស់ខ្ញុំ។ ប្រយោគរបស់គេនៅ លើគ្របសៀវភៅ! លោកបណ្ឌិត ប៊ីល ម៉ូរោជាអតីតប្រធានសមាគមន៍ព្រះ គម្ពីរហ្វែឡូសីបបាទីស្ទបានប្រសាសន៍ថា «លោកហាយមើស៍ជាដានីយ៉ែល សម័យនេះនៅក្នុងទីក្រុងបាប៊ីឡូនសម័យនេះ នៅក្រុងឡូសអង់ចាឡែស។ សូមអានរឿងរបស់គាត់ ហើយទទួលបានព្រះពរដូចខ្ញុំបានទទួល!» លោកបណ្ឌិត នីល វៀវើជាប្រធាននៅសាកលវិទ្យាល័យឡូអីសសាណា បាទិស្ទបានសរសសេរថា លោកហាយមើស៍ «មិនខ្លាចដើម្បីច្បាំងនឹងការ ប៉ះពាល់ចិត្ដ{របស់គាត់}ប្រឆាំងនឹងគ្រប់បញ្ហាទាំងអស់។ បុរសនោះជាមិត្ដ ភក្ដិដ៏ល្អរបស់ខ្ញុំ លោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ»។ លោកបណ្ឌិត ហើបឺតអឹម រោឡីន ជាកូនលោកបណ្ឌិតយ៉ូហាន រោឡីន និង ជាប្រធានការិយាល័យនៅរោឡីនហ្វោដេសិន បានប្រាប់ថា លោកហាយ មើស៍គឺជា «ជនជាតិអាមេរិកដើម! អ្នកដែលមានចក្ខុវិស័យពីអនាគត! ជីវិត របស់គាត់បង្ហាញពីចំណង់របស់គាត់ដើម្បីជម្រុញអ្នកដទៃសម្រាប់បុព្វហេតុ របស់ព្រះគ្រិស្ដ»។ លោកបណ្ឌិត ដែន ដាវីឌសាន់ ជាគ្រូគង្វាលក្នុងសែនថា អែនណា រដ្ឋកាលី ហ្វក់ញ្ញាបានប្រាប់ថា «ឧបសគ្គដែលបានរាលបាយក្នុងផ្លូវរបស់លោកហាយ មើស៍នឹងរារាំងមនុស្សប្រុសភាគច្រើនពីព័ន្ធកិច្ច តែលោកបណ្ឌិតហាយ មើស៍ បានយកឈ្នះលើវាទាំងអស់!» លោករេវ រោជើ ហោ្វមែនបានសរសេរថា «ខ្ញុំសូមណែនាំសៀវភៅនេះដោយ ខ្ពង់ខ្ពស់។ សូម្បីតែអ្នកជាគ្រូអធិប្បាយ ឬក៏អត់ក៏ដោយ វានឹងជំរុញអ្នក ហើយឲ្យជំនឿងរបស់អ្នកកើនឡើង»។ លោកបណ្ឌិត រ៉ោប៊ឺត អឹល សាំមើសបានប្រាប់ថា «ខ្ញុំគោរបុរសម្នាក់ដែល ស្ម័គ្រចិត្ដឈរសម្រាប់សេចក្ដីពិត សូម្បីតែមានបញ្ហាគ្រប់យ៉ាងប្រឆាំងនឹង គាត់ក៏ដោយ។ លោករ៉ោប៊ឺត ឡែលី ហាយមើស៍ ជេអោគឺជាគ្រីស្ទានប្រភេទ នោះហើយ»។ លោកបណ្ឌិត ផេហ្គ ផាថើសាន់ ដ៏ជាប្រធានដ៏មានតំណែងខ្ពស់ហើយល្បី នៅសាលាគម្ពីរសៅថើនបាទីស្ទស៊ីអោឡូជីខលបានសរសេរថា «ប្រឆាំងនឹង ការភ័យខ្លាចទាំងអស់គឺជារឿងមិនគួរឲ្យជឿ ហើយអស្ចារ្យនៃជីវិតរ៉ោបប៊ឺត អេល ហាយមើស៍ ជេអោ ដ៏ជាគ្រូអធិប្បាយស្មោះត្រង់នៃដំណឹងល្អ។ សូម អានសៀវភៅនេះ នោះអ្នកនឹងទទួលបានព្រះពរ»។ លោកបណ្ឌិត ប៊ោប ជោនស៍ III ជាអធិការបតីនៅសាកលវិទ្យាល័យប៊ោប ជោនស៍បានសរសេរថា «ជីវប្រវត្ដិរបស់គាត់សំដែងពីគាត់ដូចជាហោរានៅ គម្ពីរសញ្ញាចាស់...ខ្ញុំ និងឪពុកខ្ញុំមានមោទនភាពដើម្បីហៅលោកបណ្ឌិត អោអេល ហាយមើស៍ជាមិត្ដសំឡាញ់របស់យើង»។ លោកបណ្ឌិត ខ្រេថូន អឹល ចាន់បានសរសេរថា «សូមអានសៀវភៅរបស់ គាត់ នោះការភ័យខ្លាចនៃការបរាជ័យរបស់អ្នកនឹងហោះចេញទៅខាងក្រៅ បង្អួច! អ្នកនឹងមានកម្លាំងពីជីវិតរបស់លោកបណ្ឌិត ហាយមើស៍។ សូមអាន សៀវភៅនេះ! វានឹងជួយជម្រុញអ្នក»។ លោកបណ្ឌិត អេដី ផើវ៉ាថូនៅប្រទេសឥណ្ឌូនេសីបានសរសេរថា «នៅពេល ព្រះគង់ជាមួយមនុស្សម្នាក់ នោះគាត់មិនអាចចាញ់បានឡើយ។ លោក បណ្ឌិត ហាយមើស៍គឺជាវិរៈបុរសដែលបានរួចជីវិតពីសង្រ្គាមដែលត្រូវស្លាប់ ជាច្រើនដង»។ ខ្ញុំអាចបន្ដអានថែមទៀត តែនោះគឺល្មមហើយ។ ខ្ញុំមិនចាត់ទុកខ្លួនឯងជាវវិរៈបុរសនោះទេ។ ខ្ញុំគ្រាន់តែជា មនុស្សធម្មតា គ្រាន់តែជាមនុស្សធម្មតាដូចបុរសវ័យក្មេងទាំង៣នោះ។ គ្រាន់តែជាមនុស្សដែលកោតខ្លាចព្រះល្មម ដើម្បីមិនក្រាបចុះចំពោះពួកសេរីនិយមដែលបដិសេធព្រះគម្ពីរ មិនក្រាបចុះចំពោះកុនហូលីហ្វូដ នៅពេលវាបានវាយប្រហារព្រះយេស៊ូវ គ្រាន់តែមនុស្សដែលមិនព្រមក្រាបចុះចំពោះរិតខាត អូលីវាស ឬការសែតឡូសអង់ចាឡែសថាមស៍ ឬកម្មវិធិតាមទូរទស្សន៍ទាំងអស់ក្នុងប្រទេសអាមេរិក។ គ្រាន់តែជាមនុស្សម្នាក់ដូចជាមនុស្សវ័យក្មេងទាំង៣នាក់នោះ! យើងមិនប្រុងប្រយ័ត្នដើម្បីឆ្លើយតបនឹងរឿងរ៉ាវនេះ។ បើអញ្ចឹងមែន ព្រះរបស់យើងដែលយើងបំរើអាចរំដោះយើងពីគុកភ្លើង ហើយទ្រង់នឹងរំដោះយើងចេញពីកណ្ដាប់ដៃអ្នក ស្ដេចអើយ។ «តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន»។ លោក មែនយូអែល មែនខីអាបានឲ្យបន្ទះ ដែលខ្ញុំដាក់លើតុរបស់ខ្ញុំក្នុងការិយាល័យខ្ញូំនៅក្រុមជំនុំនេះ។ នៅលើបន្ទះនោះ លោកមែនសីអាបានសរសេរ ពាក្យទាំងនោះពីវិរៈបុរសរបស់យើងនៅទីក្រុងបាប៊ឺឡុន តែបើមិន! ព្រះអាចរំដោះយើងបាន តែបើមិន សូម្បីតែយើងត្រូវដុតដល់ស្លាប់ក៏ដោយ «យើងនឹងមិនបំរើព្រះរបស់អ្នក ថែមទាំងរូបព្រះធ្វើពីមាសដែលអ្នក បានសង់ឡើងនោះទេ»។ មិត្ដភក្ដិវ័យក្មេងជាទីស្រឡាញ់អើយ អ្នកបានលឺខ្ញុំអធិប្បាយច្រើនដង។ ខ្ញុំមានមោទនភាពចំពោះ អ្នកណាស់! ខ្ញុំសូមសរសើរអ្នកណាដែលបានសង្រ្គោះ តែមានអ្នកខ្លះមិនទាន់បានសង្រ្គោះនៅឡើយទេ។ អ្នកតែដោះច្រវ៉ាកនៃការផ្សាយដំណឹងល្អបែបសម័យនេះ! អ្នកត្រូវតែមករកព្រះយេស៊ូវ។ អ្នកត្រូវតែថ្វាយខ្លួន របស់អ្នកដល់ព្រះអង្គសង្រ្គោះដែលបានសុគតសម្រាប់អ្នក។ សូមថ្វាយខ្លួនអ្នកទៅព្រះយេស៊ូវទៅ ទ្រង់អាច សង្រ្គោះអ្នកបាន។ ទ្រង់អាចអត់ទោសបាបអ្នក ហើយប្រទានជីវិតអស់កល្បជានិច្ចឲ្យអ្នកបាន។ អ្នកនិយាយ ថា «ប្រហែលទ្រង់មិនអាចសង្រ្គោះខ្ញុំបានឡើយ»។ ខ្ញុំសូមឆ្លើយតបជាមួយពាក្យដែលសាសន៍ហេព្រើរដ៏ជា វិរៈបុរសរបស់យើងថា «តែបើមិន សូមដឹងសាតាំងថា យើងនឹងមិនបំរើព្រះរបស់អ្នក ថែមទាំងមិនថ្វាយបង្គំ រូបព្រះធ្វើតាមនៃសំភារនិយម ដែលអ្នកបានសង់ដើម្បីល្បួងយើងនោះទេ!» តើគេអាចមានទំនុកចិត្ដដូច្នោះយ៉ាងដូចម្ដេចបាន? បើគេបានទុកចិត្ដខ្លួនឯង នោះអារក្សនឹងរំលឹក គេថា គេខ្សោយណាស់។ តែគេមិនបានទុកចិត្ដកំលាំងផ្ទាល់ខ្លួន ឬសមត្ថភាពផ្ទាល់ខ្លួនរបស់គេនោះទេ។ គេ ទុកចិត្ដព្រះគ្រិស្ដ (ដ្បិតទ្រង់គង់ក្នុងគុកជាមួយគេ)។ «សូមទុកចិត្ដព្រះគ្រិស្ដទៅ» អ្នកនិយាយថា «តើនោះ ជាអ្វីទាំងអស់ដែលខ្ញុំត្រូវការឬទេ» បាទ នោះជាអ្វីទាំងអស់ដែលអ្នកត្រូវការ។ ខ្ញុំដឹងថា មានពេលច្រើនដង ដែលខ្ញុំគ្មានអ្វីផ្សេងទៀតសោះដើម្បីទុកចិត្ដ! ខ្ញុំមានអារម្មណ៍ខ្សោយ ហើយគ្មានអ្នកណាអាចជួយសោះ។ តែ ព្រះគ្រិស្ដតែងតែសង្រ្គោះខ្ញុំ សូម្បីតែពេលខ្ញុំខ្សោយក៏ដោយ។ ដ្បិតភាពខ្សោយទាំងអស់ និងសេចក្ដីល្បួងព្រះគ្រិស្ដបានការពារខ្ញុំឲ្យមានសុវត្ថិភាព។ លោកស្ពឺជិនដ៏ល្បីបានប្រាប់ថា «បើអ្នកទុកចិត្ដព្រះគ្រិស្ដ ហើយ វិនាស នោះខ្ញុំនឹងវិនាសជាមួយអ្នក។ ដ្បិតទីសង្ឃឹមតែមួយគត់របស់ខ្ញុំនៃសេចក្ដីសង្រ្គោះស្ថិតនៅក្នុងព្រះ គ្រិស្ដ។ ខ្ញុំទុកចិត្ដព្រះយេស៊ូវ ហើយទ្រង់គឺជាកម្លាំង និងសេចក្ដីសង្រ្គោះរបស់ខ្ញុំ»។ អ្នកនិយាយថា «ប្រហែលទ្រង់មិនអាចសង្រ្គោះខ្ញុំបានឡើយ»។ នោះគឺជាអារក្ស កុំស្ដាប់តាមវាឡើយ! ព្រះយេស៊ូវវមិនដែល ឲ្យព្រលឹងមួយដែលទុកចិត្ដដល់ទ្រង់ត្រូវបាត់បង់ឡើយ។ គ្មានមួយសោះត្រូវបាត់បង់ដែលបានទុកចិត្ដដល់ ព្រះយេស៊ូវ! ដ្បិតទ្រង់មិនដែលឡើយ។ តើការទុកចិត្ដទ្រង់មានន័យដូចម្ដេច? វាគឺដូចជាការចូលលើគ្រែនៅពេលយប់។ ខ្ញុំទុកចិត្ដគ្រែ ដើម្បីទប់ខ្ញុំ។ ខ្ញុំដេកលើវា ហើយសម្រាក។ នោះជារបៀបដើម្បីទុកចិត្ដព្រះយេស៊ូវ។ សូមទំលាក់ខ្លួនលើព្រះ គ្រិស្ដ។ សូមទុកចិត្ដទ្រង់ «ក្នុងគ្រប់ទាំងខ្យល់ព្យុះធំៗទាំងអស់»។ សូមទុកចិត្ដទ្រង់នៅពេល «ព្រលឹងអ្នក ឈបប់អនុញ្ញាត្ដ»។ «ខ្ញុំមិនហ៊ានទុកចិត្ដលើគម្រោងដ៏ល្អបំផុតនោះទេ តែពឹងលើព្រះនាមព្រះយេស៊ូវពេញ ទី»។ សូមពឹងលើព្រះយេស៊ូវ សូមថ្វាយខ្លួនដល់ទ្រង់ ដូចអ្នកទំលាក់ខ្លួនទៅលើគ្រែនៅពេលយប់។ គ្រែនឹង មិននាំឲ្យអ្នកធ្លាក់ឡើយ។ ព្រះយេស៊ូវនឹងមិនឲ្យអ្នកបរាជ័យឡើយ។ សូមទុកចិត្ដទ្រង់ដូចអ្នកទុកចិត្ដគ្រែ របស់អ្នកនៅពេលយប់។ ទ្រង់នឹងគាំទ្រង់អ្នក សូម្បីតែនៅក្នុងពេលវេលាអាក្រក់បំផុតក៏ដោយ។ ខ្ញុំដឹងដោយ សារមានបទពិសោធន៍។ «ស្ដេចអើយ តែបើមិន យើងនឹងមិនបំរើព្រះរបស់អ្នក ថែមទាំងរូបព្រះធ្វើពីមាសដែលអ្នកបានសង់ឡើងនោះទេ»។ សូមទុកចិត្ដលើព្រះគ្រិស្ដ សូមទុកចិត្ដលើព្រះគ្រិស្ដ! ទ្រង់បានរងទុក្ខ ហើយបានសុគតជំនួសអ្នកដើម្បីសង្រ្គោះ។ សូមទុកចិត្ដទ្រង់ នោះទ្រង់នឹងផ្គត់ផ្គង់អ្នក «នៅក្នុងគ្រប់ទាំង ខ្យល់ព្យុះធំៗទាំងអស់»នៃឆាកជីវិតអ្នក! នៅក្នុងការភ័យខ្លាច និងសេចក្ដីល្បួងទាំងអស់។ ក្នុងកាលទេសៈ ទាំងអស់ សូម្បីតែនៅក្នុងសេចក្ដីស្លាប់ក៏ដោយ ព្រះយេស៊ូវនឹងមិនឲ្យអ្នកបរាជ័យនោះទេ។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ «ចូរមានចិត្ដក្លាហានដូចពួកដានីយ៉ែល»(ដោយលោកភីលីព ផី ប្លីស ១៨៣៨-៨៧៦)។ |