Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ហេរ៉ូឌ និងយ៉ូហាន

HEROD AND JOHN
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច វិច្ជិកា ១២ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 12, 2017

«ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ»(ម៉ាកុស ៦:២០)។


រឿងរបស់ស្ដេចហេរ៉ូឌ និងលោកយ៉ូហានបាទីស្ទគឺជាសោកនាដកម្មដ៏ធំមួយក្នុងព្រះគម្ពីរ និងក្នុង ប្រវត្ដិសាស្រ្ដ។ យ៉ូហានបាទីស្ទជាគ្រូអធិប្បាយវ័យក្មេងដែលមានកម្លាំងខ្លាំង។ គាត់បានបង្រៀនប្រឆាំងនឹង ស្ដេចហេរ៉ូឌ ដ៏ជាស្ដេចប្រែប្រយល ហើយទន់ខ្សោយ។ ស្ដេចចង់ស្ដាប់តាមលោកយ៉ូហាន គាត់ចង់មានមេត្រី ភាពជាមួយព្រះ តែភាពទន់ខ្សោយ និងការមិនសម្រេចចិត្ដរបស់គាត់បានបំផ្លាញជីវិតគាត់ ហើយគាត់បាន សំឡាប់លោកយ៉ូហានបាទីស្ទ ដ្បិតនៅចុងបញ្ចប់ហេរ៉ូឌបានកាត់ក្បាលលោកយ៉ូហាន!

នៅពេលខ្ញុំអានអំពីស្ដេចហេរ៉ូឌ នោះខ្ញុំតែងតែស្ដាយក្រោយសម្រាប់គាត់។ តែបន្ទាប់មកខ្ញុំខឹងគាត់ គាត់ជាមនុស្សល្ងីល្ងើដែលមានការស្ដាយក្រោយ។ គាត់ជិតនឹងបានសង្រ្គោះ តែគាត់មិនអាចបានសង្រ្គោះ ឡើយ។ គាត់ជិតនឹងប្រែចិត្ដ តែគាត់បានធ្លាក់ទៅឋាននរក។ នៅពេលខ្ញុំគិតពីហេរ៉ូឌ នោះបទចម្រៀងដែល លោកហ្រ្គីហ្វីតបានច្រៀងធ្វើឲ្យព្រលឹងខ្ញុំត្រជាក់

ឥឡូវនេះអ្នកហៀបនឹងជឿហើយ
អ្នកហៀបនឹងទទួលព្រះគ្រិស្ដហើយ
អ្នកហៀបនឹងមានប្រយោជន៍ តែអ្នកបរាជ័យ
គួរឲ្យទុក្ខសោក ដែលយំថ្ងូរ តែនៅតែបាត់បង់!
    («អ្នកហៀបនឹងត្រូវចិត្ដ»ដោយលោកភីលីព ផី ប្លីស ១៨៣៨-១៨៧៦)។

អ្នកហៀបនឹងត្រូវចិត្ដ គួរឲ្យទុក្ខសោក ដែលយំថ្ងូរ
តែនៅតែបាត់បង់!

រឿងដ៏វែងរបស់ហេរ៉ូឌ និងយ៉ូហានបាទីស្ទបង្ហាញយើងពីសេចក្ដីពិតអស្ចារ្យជាច្រើនរបស់គ្រីស្ដបរិស័ទ។

ទីមួយ សារនៃសេចក្ដីសង្រ្គោះតែងតែត្រាស់ហៅឲ្យអ្នកសម្រេចចិត្ដ។ ចំពោះយើងពាក្យ «សម្រេច ចិត្ដ» ហាក់ដូចជាមិនល្អ ដូចជាក្នុង «លទ្ធិសម្រេចនិយម»។ តែ «លទ្ធិសម្រេចនិយម»មិនល្អដោយសារតែ មនុស្សភាគច្រើនសម្រេចចិត្ដខុសឆ្គង! ហេរ៉ូឌអាចសម្រេចចិត្ដត្រឹមត្រូវ តែផ្ទុយទៅវិញគាត់ដូចរលកបក់ទៅ ខាងនេះបក់ទៅខាងនោះ គាត់មិនដែលឈរសម្រាប់សេចក្ដីពិតដែលយ៉ូហានបាទីស្ទបានអធិប្បាយទៅកាន់ គាត់។ រឿងដ៏ឆ្នើមភាគច្រើនអំពីការអធិប្បាយរបស់លោកយ៉ូហានបាទីស្ទគឺជាការដាស់តឿនឲ្យសម្រេចចិត្ដ។ គាត់បានប្រកាសពីការប្រែចិត្ដ ហើយទាមទារឲ្យអ្នកណាដែលស្ដាប់គាត់ធ្វើការសម្រេចចិត្ដ។ គាត់អធិប្បាយ ដោយពេញដោយអំណាច ដែលនាំឲ្យមនុស្សស្រែកឡើងថា «តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្ដេចវិញ?»(លូកា ៣: ១០)។ នៅពេលព្រះគ្រិស្ដយាងមក ទ្រង់បានអធិប្បាយរបៀបដូចគ្នា។ ទ្រង់ឲ្យមនុស្សជ្រើសរើសតែ២ផ្លូវគត់ វាជាស្ថានសួគ៌ ឬឋាននរក ផ្លូវធំដែលនាំទៅហិនវិនាស ឬផ្លូវចង្អៀតដែលនាំទៅឯជីវិត។ ផ្ទះសង់លើដីខ្សាច់ ឬផ្ទះសង់លើថ្មដា។ ព្រះ ឬទ្រព្យសម្បត្ដិ មនុស្សត្រូវតែរើសយកមួយ រើសយកព្រះគ្រិស្ដ ឬប្រឆាំងនឹងទ្រង់។ ការអធិប្បាយរបស់ព្រះគ្រិស្ដទាមទារឲ្យមនុស្សសម្រេចចិត្ដ ឬប្រឆាំងនឹងទ្រង់។ វាជាវិធីដូចគ្នាដែលពេត្រុស បានអធិប្បាយនៅថ្ងៃបុណ្យ៥០។ ពេត្រុសបានទាមទារឲ្យមនុស្សសម្រេចចិត្ដ រួចមកមនុស្សបានឆ្លើយតប «តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ?»(កិច្ចការ ២:៣៧)។ ក្នុងជំពូកចុងក្រោយនៃគម្ពីរកិច្ចការ ការអធិប្បាយរបស់ ប៉ុលបានបែងចែកមនុស្សជា២ក្រុម។ «អ្នកខ្លះក៏ទទួលជឿសេចក្តីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ»(កិច្ចការ ២៨:២៤)។ គេត្រូវតែសម្រេចចិត្ដ! នៅក្នុងប្រវត្ដិសាស្រ្ដនៃការរស់ឡើងវិញទាំងអស់ បុរស ដែលគោរពប្រតិបត្ដិដល់ព្រះអធិប្បាយដូចនោះ។ អ្នកណាដែលស្ដាប់លឺពួកគេត្រូវតែសម្រេចចិត្ដ!

សព្វថ្ងៃនេះយើងលឺការអធិប្បាយខុសពីនោះ។ គេមិនទាមទារឲ្យមនុស្សសម្រេចចិត្ដ គ្រូអធិប្បាយ ខ្លះហៅមនុស្សដោយស្រទន់ដើម្បីត្រូវបានប្រោសឲ្យជា។ គ្រូអធិប្បាយខ្លះនិយាយទៅកាន់គេដោយស្រទន់ ហើយនិយាយកំសាន្ដចិត្ដដោយប្រើរឿង។ គ្រូអធិប្បាយផ្សេងទៀតបង្រៀនតតាមខគម្ពីរមួយៗដ៏គួរឲ្យធុញ ដោយគ្មានការបង្រៀនពីការប្រោសលោះរបស់ព្រះលោហិត។ តើការឆេះឆួលនៅឯណា? តើការដាស់តឿន នៅឯណា? កុំឆ្ងល់ឡើយហេតុអ្វីមនុស្សវ័យក្មេងកំពុងចេញពីក្រុមជំនុំច្រើនម្ល៉េះ! សព្វថ្ងៃនេះការអធិប្បាយ ភាគច្រើនមិនមានតម្លៃស្មើនឹងការស្ដោះទឹកមាត់ក្ដៅៗដាក់ក្នុងធុងទឹកមួយ ដើម្បីដងស្រង់អនុប្រធានាតិបតីយ៉ូហាន ណាស៍ ហ្គាណើ(១៩៣៣-១៩៤១)វាស្ថិតក្នុងអត្ថបទ១ទៀត។ រឿងរបស់ហេរ៉ូឌ និងយ៉ូហាន បាទិស្ទបង្ហាញយើងពីភាពគ្មានតម្លៃទាំងអស់នៃការអធិប្បាយដូចនោះ។ វាដាស់តឿនយើងថា ព្រះគ្រិស្ដ ត្រាស់ហៅឲ្យធ្វើការសម្រេចចិត្ដ។ និយាយអញ្ចឹង តើអ្នកបានសម្រេចចិត្ដហើយឬនៅ? តើវាបានប៉ះពាល់ ដល់ជីវិតរបស់អ្នកឬទេ? តើវាបានផ្លាស់ប្ដូរអ្នកដែរឬទេ?

ហេរ៉ូឌ «បានស្ដាប់គាត់ដោយអំណរ»។ ហេរ៉ូឌចូលចិត្ដគ្រូអធិប្បាយ គាត់សូម្បីតែសប្បាយពេលលឺ យ៉ូហានអធិប្បាយ។ តែវាមិនជះឥទ្ធិពលលើគាត់សោះឡើយ។ ខ្ញុំមិនដែលចូលចិត្ដលឺមនុស្សប្រាប់ថា លោក គ្រូបានអធិប្បាយមេរៀនដ៏អស្ចារ្យខ្លាំងណាស់។ ខ្ញុំមិនមានអំណរសោះពេលលឺដូចនោះ។ ខ្ញុំត្រឹមតែមាន អំណរពេលខ្ញុំឃើញនរណាម្នាក់សម្រេចចិត្ដប្រែចិត្ដពីបាបរបស់គេ ហើយថ្វាយខ្លួនទៅឲ្យព្រះយេស៊ូវ។ រឿង តែមួយគត់ដែលផ្គាប់ចិត្ដខ្ញុំ គឺនៅពេលនរណាម្នាក់សម្រេចចិត្ដច្បាស់លាស់ ដើម្បីទទួលជឿលើព្រះយេស៊ូវក្នុងប្រែចិត្ដពិតប្រាកដ ទាំងមានការផ្លាស់ប្ដូរជីវិត។ នេះគឺជាការសាកល្បងដើម្បីឲ្យដឹងថា ការអធិប្បាយខ្ញុំត្រូវជាព្រះពរដល់គេដោយសារព្រះឬក៏អត់! វាមិនមែនអ្នកសប្បាយឬក៏អត់។ វាមិនមែនអ្នកសូម្បីតែត្រូវបាន រំខានអ្នកឬក៏អត់ ថែមទាំងវាមិនមែនសូម្បីតែអ្នកចូលចិត្ដខ្ញុំ ហើយគាប់ចិត្ដនឹងការអធិប្បាយរបស់ខ្ញុំឬក៏អត់។ ការសាកល្បងគឺនេះ តើវាបាននាំឲ្យអ្នកសម្រេចចិត្ដទទួលជឿព្រះគ្រិស្ដដោយអស់ពីចិត្ដអ្នក និងជីវិតទាំង ស្រុងរបស់អ្នកដោយច្បាស់លាស់ឬទេ? មនុស្សម្នាក់បាននិយាយថា «តើពួកគចង់បានអ្វីថែមទៀត?» ព្រះ គ្រិស្ដចង់បានជីវិតរបស់អ្នកទាំងស្រុង!

តែមានរឿងខ្លះគួរឲ្យទុក្ខសោកអំពីមនុស្សដូចហេរ៉ូឌ។ គាត់ស្ទើរតែនឹងសម្រេចចិត្ដ គាត់ស្ទើរតែនឹង ត្រូវបញ្ចុះបញ្ចូលឲ្យទទួលជឿលើព្រះគ្រិស្ដ ហើយក្លាយជាគ្រីស្ទានពិតប្រាកដ។ មនុស្សដូចហេរ៉ូឌគួរឲ្យទុក្ខ សោក និងគួរឲ្យអាណិតខ្លាំងណាស់។ អ្នកមកក្រុមជំនុំ អ្នកស្ដាប់លឺយើងអធិប្បាយ ហើយអ្នកត្រូវបានប៉ះ ពាល់ខាងអារម្មណ៍។ អ្នកមានអារម្មណ៍ថា អ្នកគួរតែទទួលជឿព្រះយេស៊ូវ។ អ្នកនិយាយថា អ្នកចង់ទទួល ជឿទ្រង់ តែអ្នកមិនដែលធ្វើឡើយ។ ផ្ទុយពីការទទួលជឿព្រះយេស៊ូវ នោះស្វែងរកអារម្មណ៍ដើម្បីបញ្ជាក់ថា អ្នកបានទទួលជឿលើទ្រង់។ វាមិនអាចកើតឡើងនោះទេ! មិនអាចឡើយ! មិនអាចឡើយ! ហេតុអ្វីមិន អាច? តើធ្វើយ៉ាងម៉េចទើបអ្នកអាចមាន «អារម្មណ៍»ដែលថា អ្នកបានទទួលជឿទ្រង់មុនពេលអ្នកទទួលជឿ ទ្រង់! វាមិនទំនងសោះ! ផ្លូវតែ១កត់ដែលអ្នកអាចទទួលជឿលើព្រះយេស៊ូវគឺដោយសារការទទួលជឿទ្រង់ ជំនួសឲ្យអារម្មណ៍មួយ។ អ្នកត្រឹមតែនៅមួយជំហានទៀតពីការទទួលជឿលើព្រះយេស៊ូវ តែអ្នកមិនដែលធ្វើ ឡើយ។ អ្នកអីក៏ជាមនុស្សចម្លែកខ្លាំងម្ល៉េះ! អ្នកមកក្រុមជំនុំពីថ្ងៃអាទិត្យទៅថ្ងៃអាទិត្យមួយ តែអ្នកបដិសេធ មិនទទួលជឿលើព្រះអង្គសង្រ្គោះ។ អ្នកសូម្បីតែមកជួបយើងបន្ទាប់ពីកម្មវិធី តែអ្នកមិនមានបំណងដើម្បីជឿ ជាក់លើទ្រង់ឡើយ។ ខ្ញុំសួរអ្នកថា «តើអ្នកបានទទួលជឿលើទ្រង់ហើយឬនៅ?» អ្នកឆ្លើយថា «អត់ទេ»។ អ្នកឆ្លើយ«អត់»ដោយខ្លាំងៗ ទោះបីជាអ្នកដឹងច្បាស់ណាស់ថា អ្នកមិនបានធ្វើក៏ដោយ។ ហេតុអ្វីអ្នកច្បាស់ ម្ល៉េះ? វាគឺដោយសារតែអ្នកកំពុងស្វែងរកអារម្មណ៍ ឬអ្វីផ្សេងទៀត! នោះត្រូវតែជាមូលហេតុ! តែសូមឲ្យ និយាយត្រង់ជាមួយអ្នកដោយគម្រោះគម្រើយ។ «អារម្មណ៍»ដែលអ្នកចង់បាននោះគឺជាអារក្ស! សាតាំង យោលអារក្សនោះនៅមុខគំនិតអ្នក។ «ខ្ញុំត្រូវតែមានអារម្មណ៍នោះ! ខ្ញុំចង់បានវាខ្លាំងណាស់! ខ្ញុំនឹងមិនអាច ស្កប់ចិត្ដដោយគ្មានអារម្មណ៍របស់អារក្សនោះបានឡើយ»។ នៅពេលអារក្សវាដាក់អ្នកនៅក្រោមមន្ដអាគម របស់វា នោះអ្នកត្រូវបានអារក្សចាប់ធ្វើជាឈ្លើយ! វានឹងឲ្យអារម្មណ៍មួយដល់អ្នក! បន្ទាប់មកអ្នកនឹងត្រូវ ស្នេហ៍នឹងវា ហើយអ្នកនឹងមិនដែលបានសង្រ្គោះឡើយ! «អារម្មណ៍»របស់អារក្សនោះនឹងក្លាយជាសង្សារ អ្វីដែលអ្នកស្រឡាញ់ និងជារូបព្រះរបស់អ្នក។ នៅពេលរឿងនោះកើតឡើង នោះអ្នកនឹងស្ថិតនៅក្រោមមន្ដ អាគមសណ្ដំដ៏ខ្លាំងដែលធ្វើឲ្យអ្នកមិនអាចទទួលជឿព្រះយេស៊ូវពិតប្រាកដបានឡើយ ដែលទ្រង់សុគតលើឈើឆ្កាងដើម្បីសង្រ្គោះអ្នក។ រួច«អារម្មណ៍»របស់អារក្សនោះនឹងទាញអ្នក ចាប់អ្នកធ្វើជាឈ្លើយនៅក្នុងឋាន នរកដ៏ឆ្ងាយបំផុត។ ខ្ញុំស្ទើរតែនឹងអាចលឺអារក្សកំពុងសើចដាក់អ្នកដោយប្រើ«អារម្មណ៍»នោះ! «ឥឡូវខ្ញុំចាប់ អ្នកបានហើយ! ឥឡូវខ្ញុំចាប់ អ្នកបានហើយ! ឥឡូវអ្នកជាទាសកររបស់អញជារៀងរហូតនៅឋាននរក!» កុំ ញញឹម! មនុស្សរាប់លានអ្នកគិតថា គេមានព្រះវិញ្ញាណបរិសុទ្ធ ដ្បិតពិតប្រាកដណាស់អ្វីដែលគេមានគឺជា អារក្ស។ ផ្ទុយពីការចាក់បំពេញដោយព្រះវិញ្ញាណ នោះគេត្រូវបានអារក្សចូល! ខ្ញុំសូមឲ្យអ្នកណាដែលកំពុង ស្វែងរកអារម្មណ៍ដើម្បីបញ្ជាក់ពីការដែលអ្នកបានសង្រ្គោះប្រុងប្រយ័ត្ន ខ្ញុំដាស់តឿនអ្នក! អ្នកកំពុងលេងជា មួយអំណាចខាងសេចក្ដីងងឹត! អ្នកំពុងតែលេងជាមួយភ្លើង! សូមបោះបង់ចោល«អារម្មណ៍»របស់អារក្ស ហើយថ្វាយខ្លួនទៅព្រះយេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រានៃព្រះដែលបានបង្ហូរព្រះលោហិត ហើយបានសុកត លើឈើឆ្កាងដើម្បីសង្រ្គោះអ្នក!

មានគ្រូអធិប្បាយដែលបានក្លាយជាប្រភពនៃការចាប់ធ្វើជាឈ្លើយដូចនោះ។ ខ្ញុំស្គាល់គ្រូអធិប្បាយ ដែលបានទាក់ទាញមនុស្សទៅគេ ហើយសន្យាសេចក្ដីសង្រ្គោះដល់ពួកគេ ខណដែលអ្វីដែលពួកគេកំពុងធ្វើ សុទ្ធតែជារបស់អារក្ស។ ពួកគេបានចងអ្នកដែលដើរតាមពួកគេជាជាងព្រះគ្រិស្ដ។ នៅក្រោមកាលទេសៈនេះ ខ្ញុំសូមដាក់លោកយ៉ូហានបាទីស្ទនៅក្នុងផ្នែកនោះ។

ហេរ៉ូឌបានចាប់យ៉ូហានដាក់គុក ដោយសារតែប្រពន្ធរបស់គាត់ហេរ៉ូដាសបានស្អប់យ៉ូហានដោយ សារយ៉ូហានប្រាប់នាងពីការកំផិតរបស់នាង។ ព្រះគម្ពីរប្រាប់ថា «ហេរ៉ូឌកោតខ្លាចយ៉ូហាន ដោយដឹងថា គាត់ជាមនុស្សសុចរិត ហើយបរិសុទ្ធ»។ គាត់ឃើញថា យ៉ូហានជាមនុស្សបរិសុទ្ធ ដូច្នេះហេរ៉ូឌបានទៅជួប យ៉ូហាននៅក្នុងគុកម្ដងទៀត។ បទគម្ពីរប្រាប់ថា គាត់បាន «សង្កេតមើលគាត់»។ នោះមានន័យថា ហេរ៉ូឌ «បានរក្សាគាត់ឲ្យមានសុវត្ថិភាព»។ ហេរ៉ូឌដឹងថា មានរឿងខ្លះដែលបរិសុទ្ធ និងខុសពីគេអំពីលោកយ៉ូហាន គាត់បាន «ស្ដាប់{យ៉ូហាន}ដោយអំណរ»។ គាត់គឺដូចជាមនុស្សជាច្រើនដែលថ្វាយបង្គំអ្នកបរិសុទ្ធ។ គេដឹង ថា អ្នកបរិសុទ្ធជាមនុស្សដែលគោរពប្រតិបត្ដិដល់ព្រះ ដូចលោកអែស្វថី អោហ្គាស្ទីន។ គេអាចអាន ហើយ សញ្ជឹងគិតពីពាក្យរបស់អ្នកបរិសុទ្ធ តែគេមិនដែលទទួលជឿព្រះគ្រិស្ដឡើយ ទោះបីជាមនុស្សដូចជាលោក អោហ្គាស្ទីនប្រាប់គេឲ្យធ្វើក៏ដោយ។ ខ្ញុំគិតថា ហេរ៉ូឌមើលកាន់លោកយ៉ូហានដូចជាពួកាតូលិកមើលកាន់អ្នក បរិសុទ្ធ។ «គាត់ស្ដាប់យ៉ូហានដោយអំណរ»។ តែវាមិនជួយគាត់នោះទេ។

ហេរ៉ូឌចូលទៅក្នុងគុកដើម្បីទៅលេងលោកយ៉ូហាន។ គាត់ដឹងថា ការនេះមិនគាប់ចិត្ដដល់ប្រពន្ធ របស់គាត់នោះទេ។ តែគាត់បន្ដទៅ គាត់មានអារម្មណ៍នឿយហត់នៅទីនោះ។ ជួនកាលគាត់មានអារម្មណ៍ នឿយហត់ដាក់នៅទីនោះ រឿងខ្លះដែលមិនអាចទ្រាំបាន។ នៅពេលគាត់បានទៅស្ដាប់យ៉ូហាន «គាត់បាន ស្ដាប់ដោយអំណរ»។ ព្រះវិញ្ញាណបរិសុទ្ធបានកំពុងទាញនាំគាត់ឲ្យស្ដាប់ហោរា។ មានមនុស្សជាច្រើនដែល មកក្រុមជំនុំសម្រាប់មូលហេតុដូចគ្នាដែរ។ គេចូលចិត្ដនៅក្នុងក្រុមជំនុំ ទោះបីជាសេចក្ដីអធិប្បាយដាក់ទោស លើគេក៏ដោយ។ តែគេមិនព្រមថ្វាយខ្លួនដល់ព្រះគ្រិស្ដនោះទេ។ ហេរ៉ូឌជិតនឹងប្រែចិត្ដ តែគាត់មិនដែលប្រែ ចិត្ដឡើយ។ ហេតុអ្វីហេរ៉ូឌបានកាត់ក្បាលយ៉ូហានបាទីស្ទនៅពេលក្រោយមក? តើយើងអាចយល់បុរសនេះ (ហេរ៉ូឌ) យ៉ាងដូចម្ដេចបាន?

នៅក្រោមការអធិប្បាយរបស់យ៉ូហាន នោះហេរ៉ូឌបានដឹងពីវត្ដមាន និងអំណាចរបស់ព្រះ។ គាត់ បានដឹងថា យ៉ូហានអធិប្បាយត្រឹមត្រូវ តែគាត់មិនព្រមថ្វាយខ្លួនដល់ព្រះគ្រិស្ដ។ គាត់យល់ពីអ្វីដែលយ៉ូហាន អធិប្បាយទៅកាន់គាត់ តែគាត់មិនព្រមទទួលជឿព្រះគ្រិស្ដ។ គាត់បន្ដរៀនហើយរៀនទៀត តែគាត់មិនដែល សម្រេចចិត្ដទទួលជឿលើព្រះយេស៊ូវនោះទេ។ គាត់មិនចង់ផ្លាស់ប្រែជីវិតគាត់នោះទេ។ គាត់ត្រូវតែញែក ចេញពីស្រ្ដីអាក្រក់នោះ (ហេរ៉ូឌាស)។ គាត់ត្រូវតែផ្លាស់ប្ដូររឿងរ៉ាវក្នុងជីវិត។ មានមនុស្សវ័យក្មេងជាច្រើន ដែលបានរៀនដូចនោះដែរ។ ឪពុកម្ដាយរបស់គេនាំគេមកក្រុមជំនុំយើង តែគេមិនយល់ស្របជាមួយអ្វីដែល យើងអធិប្បាយពេញទី។ គេគិតថា យើងតឹងរឹងពេក។ កូនៗរបស់គេមកក្រុមជំនុំរបស់យើង តែគេត្រូវបាន ទាញចេញ។ តើវាពិតអត់ចំពោះអ្នក? តើឪពុកម្ដាយរបស់អ្នកគិតថា យើងតឹងរឹងពេកឬទេ? គេឲ្យអ្នកមក តែគេរិះគន់យើងនៅពេលយើងនិយាយទៅកាន់អ្នក។ គេប្រាប់អ្នកកុំឲ្យចំណាយពេលច្រើននៅក្នុងក្រុមជំនុំ។ គេនិយាយរឿងដូចនេះ «តើកូនត្រូវតែនៅក្រុមជំនុំច្រើនដល់ថ្នាក់ណ្នឹងឬអី?» ដូច្នេះអ្នកពិបាកជ្រើសរើស ឪពុកម្ដាយរបស់អ្នក និងក្រុមជំនុំនេះ។ អ្នកដឹងថា យើងត្រឹមត្រូវ តែអ្នកចង់ផ្គាប់ចិត្ដឪពុកម្ដាយរបស់អ្នក។ អ្នកខ្លាចដើម្បីឈរជាមួយយើងជំទាស់នឹងឪពុកម្ដាយមិនស្គាល់របស់អ្នក។ គេភ្លេចពីអ្វីដែលព្រះយេស៊ូវមាន បន្ទូលប្រាប់ «អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ»(ម៉ាថាយ ១០:៣៧)។ ហេរ៉ូឌចង់ក្លាយជាគ្រីស្ទ បរិស័ទ តែគាត់ក៏ចង់ផ្គាប់ចិត្ដហេរ៉ូឌាសផងដែរ។ ព្រះគម្ពីរប្រាប់ថា «មនុស្សដែលមានចិត្ដ២ចេះតែសារ៉ាក្នុង គ្រប់ទាំងផ្លូវ»(យ៉ាកុប ១:៨)។ លោកបណ្ឌិត ឆោឡែស សី រាយរ៊ីបានប្រសាសន៍ថា «មនុស្សដែលមានចិត្ដ ២{គឺជា}មនុស្សដែលញែកដាច់ពីភក្ដីភាព»(ការសិក្សាគម្ពីររាយរ៊ី)។ តើនោះមិនមែនជាអ្វីដែលខុសចំពោះ ហេរ៉ូឌទេឬអី? គាត់ចង់ធ្វើជាគ្រីស្ទាន តែគាត់ចង់ផ្គាប់ចិត្ដហេរ៉ូឌាស។ គាត់មានចិត្ដ២ ដូច្នេះគាត់មិនអាចធ្វើ ជាគ្រីស្ទានពិតប្រាកដបានឡើយ។

ថ្មីនេះយើងមានក្មេងស្រីមានចិត្ដដូចម្នាក់។ នាងចង់ផ្គាប់ចិត្ដឪពុកម្ដាយមិនជឿព្រះរបស់នាង តែ នាងក៏ចង់ក្លាយជាគ្រីស្ទានផងដែរ។ នាងបានកើតទុក្ខជាខ្លាំងរហូតដល់នៅចុងបញ្ចប់នាងដឹងថា នាងត្រូវតែ មករកព្រះយេស៊ូវទាំងស្រុង។ នាងបានសម្រេចចិត្ដធ្វើប្រឆាំងនឹងឪពុកម្ដាយនាង ហើយមករកព្រះយេស៊ូវ ទាំងស្រុង។ ភ្លាមៗដែលនាងការនោះ នាងមើលទៅដូចបានប្រែចិត្ដ។ នាងសម្រេចចិត្ដដាក់ព្រះយេស៊ូវធ្វើជា ម្ចាស់នៅក្នុងជីវិតអ្នក។ ការយល់ប្រឡំទាំងអស់បានបាត់ទៅ ហើយឥឡូវនាងជាគ្រីស្ទានដ៏គួរឲ្យស្រឡាញ់១ រូប។ តែហេរ៉ូឌមិនសម្រេចចិត្ដរវាងយ៉ូហានបាទីស្ទ និងហេរ៉ូឌាស។ ដូច្នេះគេមិនអាចក្លាយជាគ្រីស្ទានពិត ប្រាកដបានឡើយ។ គាត់បានស្លាប់ ហើយធ្លាក់ទៅក្នុងឋាននរក។ ព្រះគម្ពីរប្រាប់ថា «ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ»(យ៉ូស្វេ ២៤:១៥)។ អ្នកត្រូវតែជ្រើសរើសឪពុកម្ដាយមិនជឿ ព្រះរបស់អ្នក និងព្រះគ្រីស្ដ។ អ្នកត្រូវតែជ្រើសរើសយកមិត្ដភក្ដិបាត់បង់របស់អ្នក និងព្រះគ្រិស្ដ។ គ្មានផ្លូវ ផ្សេងដើម្បីឲ្យបានសង្រ្គោះ និងមានទីបន្ទាល់ច្បាស់លាស់សម្រាប់ព្រះគ្រិស្ដ។ កុំមានចិត្ដវៀចវេរដូចហេរ៉ូឌ។ សូមរើសយកព្រះគ្រិស្ដ និងក្រុមជំនុំទៅ។ សូមសម្រេចចិត្ដឲ្យច្បាស់លាស់។ «ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ»។ «មនុស្សដែលមានចិត្ដពីរចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ»(យ៉ាកុប ១: ៨)។ ព្រះយេស៊ូវមានបន្ទូលថា «អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ»(ម៉ាថាយ ១០:៣៧)។

ហេរ៉ូឌបាននទៅស្ដាប់យ៉ូហានអធិប្បាយ ហើយ«នៅពេលគាត់ស្ដាប់លឺយ៉ូហាន នោះគាត់បានធ្វើ រឿងរ៉ាវជាច្រើន»។ បាទ គាត់បានធ្វើរឿងរ៉ាវជាច្រើន។ បាទ គាត់ធ្វើអ្វីៗទាំងអស់លើកលែងតែរឿងមួយដ៏ សំខាន់បំផុត។ កុំឆ្ងល់ឡើយហេតុអ្វីគាត់មិនបោះបង់ចោលអំពើបាប។ គាត់មិនដែលទទួលព្រះគ្រិស្ដ! តើ នោះមិនមែនជាមូលហេតុដែលអ្នកស្ទើរតែនឹងក្លាយជាគ្រីស្ទានឬទេ? ស្ទើរតែ តែនៅតែបាត់បង់! «រឿងជា ច្រើន»មិនគ្រប់គ្រាន់នោះទេ។ ស្រ្ដីវ័យក្មេង១នាក់បានប្រាប់ថា «តើពួកគេចង់បានអ្វីថែមទៀត?» នាងគួរ តែនិយាយថា «តើព្រះចង់បានអ្វីថែមទៀត?ៗ លោកបណ្ឌិត ម៉ាទីន ឡូដ ជោនស៍បានអធិប្បាយមេរៀន ដើមដំបូងនេះ ដែលខ្ញុំបានយកលំនាំតាម។ គាត់ប្រាប់ថា «តើអ្វីទៅដែលកំពុងទាញអ្នកទៅក្រោយវិញ? សូមពិនិត្យមើលខ្លួនរបស់អ្នក។ សូមមានប្រាជ្ញា ហើយប្រលែងវាឲ្យទៅ! “រឿងជាច្រើន”មិន{គ្រប់គ្រាន់}នោះទេ។ ព្រះចង់បានការចុះចូលទាំងអស់ស្រុងរបស់អ្នក មិន{គ្រាន់តែ}ការបោះបង់ចោលអំពើបាបនោះទេ តែ គោលបំណងទាំងស្រុងរបស់អ្នក» ជីវិតទាំងស្រុងរបស់អ្នកត្រូវតែថ្វាយដល់ព្រះគ្រិស្ដ! (D. Martyn Lloyd-Jones, M.D., «ការខកខានកន្លែង សំខាន់»)។

មានរឿងតែមួយគត់ទៀតដែលខ្ញុំចង់និយាយ។ ក្នុងខ២៤ ហេរ៉ូឌាសបានប្រាប់កូនស្រីនាងឲ្យសុំ ក្បាលយ៉ូហានបាទីស្ទ។ ហេរ៉ូឌពិបាកចិត្ដខ្លាំងណាស់ តែ «ដោយព្រោះពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ»(ម៉ាកុស ៦:២៦)។ អូ គាត់ព្រួយបារម្ភពីកេរ្ដិ៍គាត់ និងគំនិតល្អៗរបស់អ្នកដទៃ។ នៅក្នុងចិត្ដគាត់ គាត់ដឹងថា មនុស្សទាំងនេះធ្វើខុស។ ម្យ៉ាងទៀត គាត់គោរពលោកយ៉ូហាន ហើយដឹងថា គាត់ធ្វើត្រឹមត្រូវ។ តែគាត់យល់ស្របជាមួយមនុស្សមានបាប ហើយបដិសេធការអធិប្បាយរបស់យ៉ូហាន។ គាត់បោះបង់ចោល សេចក្ដីសង្រ្គោះដ៏នៅអស់កល្ប ហើយធ្លាក់ក្នុងឋាននរក ដោយសារតែគាត់ខ្លាចពីអ្វីដែលមនុស្សទាំងនេះគិត អំពីគាត់។ អូ អីក៏ឆ្កួតម្ល៉េះ! ទោះបីជាលោកីយទាំងមូលសើចចំអកដាក់អ្នក ទោះបីជាគ្រួសារទាំងមូលរបស់ អ្នកយលព្រមថា អ្នកជឿស៊ប់ខាងសាសនា ទោះបីជាមនុស្សទាំងអស់ហៅអ្នកថា មនុស្សល្ងីល្ងើ តើវាខុសអ្វី ទៅ ដរាបណាព្រះបានទទួលយកអ្នក? ដ្បិតទ្រង់ជាចៅក្រមតែមួយគត់!

សូមធ្វើតាមអ្វីដែលព្រះប្រាប់អ្នក សូមទុកចិត្ដព្រះយេស៊ូវដ៏ជាព្រះរាជបុត្រារបស់ទ្រង់។ ហើយសូម បង្ហាញគ្រួសារ និងមិត្ដភក្ដិរបស់អ្នក ថែមទាំងលោកីយទាំងមូលថា អ្នកបានបែរចេញពីលោកីយដ៏អាក្រក់ នេះ ថែមទាំងប្រាប់គេថា អ្នកបានថ្វាយជីវិតទាំងស្រុងដល់ព្រះយេស៊ូវគ្រិស្ដ!

សូម្បីតែអ្នកដឹងថា ព្រះគ្រិស្ដត្រឹមត្រូវពិតប្រាកដមែន នោះអ្នកនឹងមិនដែលមានសេចក្ដីសុខសាន្ដ ឡើយរហូតដល់អ្នកថ្វាយខ្លួនទាំងស្រុងដល់ទ្រង់។ ហេរ៉ូឌដ៏ក្រខ្សត់! ជីវិតគាត់វេទនាយ៉ាងណាទៅបន្ទាប់ពី គាត់បានកាត់ក្បាលលោកយ៉ូហាន! យ៉ូហានបានលង ហើយធ្វើទុក្ខជីវិតរបស់គាត់។ នៅពេលហេរ៉ូឌបានលឺ ពីព្រះយេស៊ូវ នោះគាត់គិតថា វាជាលោកយ៉ូហានដែលបានរស់ពីស្លាប់ឡើងវិញ។ យ៉ូហានបានលង ហើយ ធ្វើទុក្ខក្ដីសុបិនរបស់គាត់នៅពេលយប់! គាត់បានសុបិនឃើញថាសកំពុងតែឆ្ពោះមកឯគាត់ទាំងមានក្បាល លោកយ៉ូហានដាក់លើវា។ ទោះបីជាអ្នកបដិសេធសេចក្ដីពិតក៏ដោយ អ្នកមិនឆ្លងកាត់វាឡើយ។ វានឹងលង អ្នក ហើយធ្វើទុក្ខអ្នកជារៀងរហូត។ អ្នកនឹងមិនអាចសំរាក ហើយមានសេចក្ដីសុខបានឡើយ។ ហេរ៉ូឌបាន សុបិនអាក្រក់អំពីយ៉ូហាន «អូ យ៉ូហាន ហេតុអ្វីខ្ញុំមិនព្រមស្ដាប់អ្នក? អូ យ៉ូហាន ហេតុអ្វីខ្ញុំមិនថ្វាយព្រលឹង របស់ខ្ញុំ? អូ យ៉ូហាន ហេតុអ្វីខ្ញុំខ្លាចមនុស្សគិតអំពីខ្ញុំ? អូ យ៉ូហាន ខ្ញុំអីក៏ល្ងីល្ងើម្ល៉េះ»។

សូមស្រមៃគិតពីជីវិតរបស់ហេរ៉ូឌបន្ទាប់ពីគាត់បានកាត់ក្បាលលោកយ៉ូហាន។ នោះនឹងជាជីវិតអ្នក សូម្បីតែអាក្រក់ជាងនោះទៀត បើអ្នកមិនសម្រេចចិត្ដដើម្បីចេញពីលោកីយ ហើយទទួលជឿលើព្រះយេស៊ូវ គ្រិស្ដ ទាំងថ្វាយជីវិតដល់ទ្រង់។ ខ្ញុំមិនខ្លាចពីការព្យាយាមបំខ្លាចអ្នកឡើយ។ ខ្ញុំកំពុងតែបំភ័យអ្នកជាពិត។ បើសិនជាសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវគ្រិស្ដមិនទាក់ទាញអ្នក នោះអ្នកនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបំភ័យអ្នកពីការរន្ធត់ដ៏អស់កល្បដោយគ្មានព្រះគ្រិស្ដ។ ការជាប់ទោសដ៏អស់កល្ប ការរងទុក្ខដ៏ អស់កល្ប ទារុណកម្មដែលមិនអាចនិយាយបាន។ នោះជាអ្វីដែលរង់ចាំអ្នកទាំងអស់គ្នាដែលបដិសេធមិន បោះបង់ចោលអ្វីៗទាំងអស់ ហើយឱបរឹតយកព្រះគ្រិស្ដដោយអស់ពីចិត្ដ។ សូមឲ្យព្រះគ្រិស្ដសង្រ្គោះអ្នកពី អំពើបាបអ្នក ដ្បិតទ្រង់កំពុងរង់ចាំដើម្បីធ្វើដូចនោះ។ សូមមករកព្រះគ្រិស្ដដោយជំនឿ ហើយទុកចិត្ដទ្រង់ ទោះបីជាមានអ្វីកើតឡើងក៏ដោយ រួចអ្នកនឹងបានសង្រ្គោះ។ គ្មានផ្លូវណាផ្សេងទៀតឡើយ។ អាម៉ែន។ លោកយ៉ូហានខាហ្គិន សូមមកហើយដឹកនាំយើងអធិស្ឋាន ដើម្បីឲ្យមានអ្នកខ្លះថ្វាយជីវិតគេទាំងស្រុងទៅ ព្រះយេស៊ូវ។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«អ្នកហៀបនឹងត្រូវចិត្ដ»ដោយលោកភីលីព ផី ប្លីស ១៨៣៨-១៨៧៦)។