Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


តើអ្នកបានមករកព្រះគ្រិស្ដឬអត់?

HAVE YOU COME TO CHRIST?
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច វិច្ជិការ ៩ ២០០៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 9, 2003

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ» (យ៉ូហាន ៥:៤០)។


នៅសម័យរបស់ព្រះគ្រិស្ដ អ្នកដឹកនាំដែលជឿស៊ប់ខាងសាសនាបានសិក្សាគម្ពីរសញ្ញាចាស់ដោយ ប្រុងប្រយ័ត្ន។ តែគេបានខកខានពីសេចក្ដីពិតដែលបទគម្ពីរបានប្រាប់អំពីព្រះគ្រិស្ដ ដូច្នេះហើយគេមិនសុខ ចិត្ដមកឯព្រះគ្រិស្ដ ហើយទទួលសេចក្ដីសង្រ្គោះដោយសារទ្រង់ឡើយ។ មានពាក្យធម្មតាមួយដែលគេបាន និយាយ «អ្នកណាដែលមាព្រះបន្ទូលនៃក្រឹត្យវិន័យ អ្នកនោះមានជីវិតអស់កល្បជានិច្ច»(ម៉ាថាយ ហែនរី សំគាល់ពីយ៉ូហាន ៥:៣៩)។ តែព្រះយេស៊ូវមានបន្ទូលថា បទគម្ពីរធ្វើបន្ទាល់ពីទ្រង់

«អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។

គេជឿជាក់លើពាក្យក្នុងបទគម្ពីរ តែគេមិនជឿជាក់លើព្រះគ្រិស្ដដែលត្រូវបាននិយាយនៅក្នុងបទគម្ពីរទាំង នោះ។ លោកបណ្ឌិត វេលវូដបានប្រាប់ថា «ស្រដៀងគ្នាដែរសព្វថ្ងៃនេះ មានមនុស្សជាច្រើនគិតថា ការសិក្សាព្រះគម្ពីរអាចបញ្ចប់បានគ្រប់យ៉ាង» (Walvoord and Zuck, The Bible Knowledge Commentary, Victor Books, 1984, volume II, p. 292)។

គេបានមកឯព្រះគម្ពីរ ហើយជឿជាក់លើពាក្យក្នុងព្រះគម្ពីរ តែគេមិនសុខចិត្ដមកឯព្រះគ្រិស្ដ និង ទទួលជឿលើទ្រង់។

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

មានភាពលំអៀងដ៏អាក្រក់មួយនៅក្នុងមនុស្សលោកដែលធ្លាក់ក្នុងអំពើបាបគឺ គេមកឯរបស់ណា មួយជាជាងព្រះគ្រិស្ដ គេជឿជាក់លើរបស់ណាមួយជាជាងព្រះគ្រិស្ដ។

«យើងជាមនុស្សគេចមុខពីទ្រង់»(អេសាយ ៥៣:៣)។

«ចិត្ដរបស់គេក៏ខ្ពើមខ្ញុំដែរ»(សាការី ១១:៨)។

«តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ» (យ៉ូហាន ១៩:១៥)។

នេះជារបៀបដែលមនុស្សលោកទាំងអស់ប្រព្រឹត្ដដាក់ព្រះគ្រិស្ដ។ ដោយសារគ្មានព្រះគុណរបស់ព្រះ នៅក្នុង ផ្លូវមួយ ឬផ្សេងទៀត វាអាចត្រូវនិយាយពីមនុស្សលោកទាំងអស់ថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

បើគ្មានព្រះគុណរបស់ព្រះទេ នោះគ្មានមនុស្សណាម្នាក់នឹងមកឯព្រះគ្រិស្ដឡើយ។ ព្រះយេស៊ូវប្រាប់ថា

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។

តើព្រះកំពុងទាញនាំអ្នកនៅល្ងាចនេះដែរឬទេ? តើអ្នកមានអារម្មណ៍ថា អ្នកត្រូវការព្រះគ្រិស្ដដែរ ឬទេ? តើអ្នកមានអារម្មណ៍ថា អ្នកបាត់បង់ដោយគ្មានទ្រង់ឬទេ? បើមានអារម្មណ៍ នោះព្រះកំពុងតែទាញ នាំអ្នកចេញពីគំនិតក្លែងក្លាយចំពោះព្រះគ្រិស្ដផ្ទាល់។ សូមស្ដាប់ដោយយកចិត្ដទុកដាក់ពីអ្វីដែលខ្ញុំនិយាយ សូមបោះបង់ចោលគំនិតក្លែងក្លាយរបស់អ្នក ហើយមកឯព្រះគ្រិស្ដចុះ។ រហូតមកដល់ឥឡូវនេះ អ្នកមិន សុខចិត្ដមកឯព្រះគ្រិស្ដឡើយ។ រហូតមកដល់ឥឡូវនេះ ព្រះគ្រិស្ដមានបន្ទូលទៅកាន់អ្នកថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

១. ទីមួយ អ្វីដែលមនុស្សធ្វើជំនួសឲ្យការមករកព្រះគ្រិស្ដ។

មនុស្សដែលមានប្រវត្ដិជាមួយពួកផែនថើខោស្ដោល ឬពួកនិយាយភាសាដទៃ ជារឿយៗគេគិតថា សេចក្ដីសង្រ្គោះកើតឡើងតាមរយៈបទពិសោធន៍ ឬអារម្មណ៍។ «ព្រះវិញ្ញាណបរិសុទ្ធ»ជារឿយៗជំនួសព្រះ គ្រិស្ដទុកជាអ្នកសង្រួបសង្រួមរវាងព្រះ និងមនុស្ស(១ធីម៉ូថេ ២:៥)។ តាមពិត ជារឿយៗព្រះគ្រិស្ដត្រូវបាន ជំនួសដោយ «ព្រះវិញ្ញាណបរិសុទ្ធ»។

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

មនុស្សដែលមានប្រវត្ដិខាងរ៉ូម៉ាំង់កាតូលិកលំអៀង ដើម្បីជំនួសព្រះគ្រិស្ដជាមួយសកម្មភាពនៃការ ស្ដាយក្រោយ ការភ្ញាក់ខ្លួន ការលន់តួ និងការប្រព្រឹត្ដល្អ។ គេព្យាយាមចង់បានសង្រ្គោះដោយសារការលន់តួ បាបរបស់គេទៅអ្នកឯទៀត ឬក៏ដោយសារការព្យាយាមដើរតាមព្រះគ្រិស្ដរាល់ថ្ងៃ។ កិច្ចការរបស់មនុស្សទាំង នេះជំនួសព្រះគ្រិស្ដ។

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

មនុស្សដែលមានប្រវត្ដិមកពីសាសនាផ្សេងៗដូចជាសាសនាពុទ្ធ សាសនាហិណ្ឌូ អ៊ីស្លាម សាសនា យូដា ។ល។ គេជឿថា សេចក្ដីសង្រ្គោះមិនពឹងផ្អែកលើព្រះគ្រិស្ដនោះទេ។ គេអាចនិយាយផ្ដល់តម្លៃដល់ព្រះ គ្រិស្ដដូជា «ហោរាដ៏អស្ចារ្យម្នាក់» តែគេមិនជឿថា ព្រះគ្រិស្ដតែមួយគត់ដែលអាចសង្រ្គោះគេបាន។ ជាទូទៅ គេពឹងផ្អែកលើការរស់នៅ «ក្នុងជីវិតដែលប្រព្រឹត្ដល្អ»សម្រាប់សេចក្ដីសង្រ្គោះ។

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

ពួកបាទីស្ទ និងពួកអ៊ីវ៉ែនជីលីខលក៏លំអៀង ដើម្បីទុកចិត្ដលើរឿងខ្លះជាជាងទុកចិត្ដលើព្រះគ្រិស្ដ ផងដែរ។ លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ប្រាប់ថា

សមាជិក្រុមជំនុំរាប់លាននាក់មិនទាន់ប្រែចិត្ដ គេគឺជាមនុស្សមានបាបដែល មិនទាន់បានប្រោសសំអាតជាថ្មី ដែលកំពុងរស់នៅក្រោមសេចក្ដីក្រោធរបស់ ព្រះ។ សព្វថ្ងៃនេះក្នុងឋាននរកមានមនុស្សរាប់លានរាប់មិនអស់ដែលមកពី ពួកបាទីស្ទដែលកាន់តាមក្រឹត្យវិន័យចាស់...គេបានធ្លាក់ទៅ{ឋាននរក} មិន ដែលបានសង្រ្គោះពិតប្រាកដឡើយ។ {គេ}ខកខានពីផ្លូវ គេមានសង្ឃឹមក្លែង ក្លាយ ហើយឥឡូវនេះកំពុងទទួលទារុណកម្ម (Dr. John R. Rice, Religious But Lost, Sword of the Lord, 1939, p. 8)។

បន្ទាប់មកលោកបណ្ឌិត រ៉ាយស៍ប្រាប់ថា

ដោយសារមានពេលច្រើនដង ការនេះត្រូវបានលើកឡើងក្នុងព្រះគម្ពីរ វាជា ភស្ដុតាងដែលថា មានគ្រោះថ្នាក់ពិតប្រាកដចំពោះមនុស្សម្នាក់ដែលត្រូវបាន បញ្ជោត ហើយពឹងផ្អែកលើទីសង្ឃឹមក្លែងក្លាយ ត្រឹមតែរកឃើញនៅចុង ក្រោយថា គេបាត់បង់នៅអស់កល្បជានិច្ច(ibid.)។

ជារឿយៗ ពួកបាទីស្ទ និងពួកអ៊ីវែនជីលិកខោលទុកចិត្ដលើ «ការអធិស្ឋានទទួលសេចក្ដីសង្រ្គោះ» ជាជាងព្រះគ្រិស្ដ។ គេនិយាយថា «ខ្ញុំបានសុំឲ្យទ្រង់សង្រ្គោះខ្ញុំ តើល្មមឬទេ?» ទេ មិនល្មមឡើយ! អ្នកត្រូវ តែមករកព្រះគ្រិស្ដដើម្បីបានសង្រ្គោះ! អ្នកមិនត្រូវទុកចិត្ដលើការអធិស្ឋាននោះទេ។ អ្នកត្រូវតែទទួលជឿលើ ព្រះរាជបុត្រានៃព្រះ! ព្រះគ្រិស្ដមិនបានប្រាប់ឲ្យសុំទ្រង់នោះទេ ទ្រង់ប្រាប់ឲ្យមករកទ្រង់។ ព្រះគ្រិស្ដបាន មានបន្ទូលថា

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។

អ្នកត្រូវបានបញ្ជោតដោយសារការសុំទ្រង់ ជាជាងការមករកទ្រង់!

អ្នកផ្សេងទៀតត្រូវបានបញ្ជោតដោយសារការជឿលើអ្វីដែលព្រះគម្ពីរប្រាប់ ជាជាងការមករកព្រះ គ្រិស្ដ។ គេដឹងពី «ផែនការនៃសេចក្ដីសង្រ្គោះ»នៅក្នុងព្រះគម្ពីរ។ គេដឹងថា ព្រះគ្រិស្ដបានសុគតសម្រាប់ បាបរបស់កេ។ គេដឹងថា ទ្រង់បានរស់ឡើងវិញ។ គេជឿលើសេចក្ដីពិតទាំងនោះក្នុងព្រះគម្ពីរ តែគេមិនដែល មករកព្រះយេស៊ូវឡើយ។ ដូចលោកបណ្ឌិត វោលវើដបានប្រាប់ថា «សព្វថ្ងៃនេះមនុស្សជាច្រើនគិតថា ការ សិក្សាព្រះគម្ពីរអាចបញ្ចប់បានការគ្រប់យ៉ាង»។

តើអ្នកខុសពីពួកផារ៉ាស៊ីទាំងនោះតាមរបៀបណា? ព្រះយេស៊ូវមានបន្ទូលទៅកាន់គេថា

«អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩-៤០)។

បន្ទាប់មក ទាំងនេះជារឿងខ្លះដែលមនុស្សធ្វើជំនួសឲ្យការមករកព្រះគ្រិស្ដ។ តើវាទៅរួចអត់ដែលអ្នកបានធ្វើ កំហុសដូចនោះ?

២. ទីពីរ មូលហេតុដែលវិធីផ្សេងៗដែលមិនមែនជាការមករកព្រះគ្រិស្ដនឹងមិនជួយសង្រ្គោះអ្នកឡើយ។

នៅពេលដែលអ្នកឈរនៅមុខបល្ល័ង្ករបស់ព្រះ នៅការជំនុំជំរះចុងក្រោយ នោះព្រះយេស៊ូវនឹងប្រាប់អ្នកថា

«អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»(ម៉ាថាយ ៧:២៣)។

ហេតុអ្វីទ្រង់នឹងប្រាប់អ្នកឲ្យថយចេញពីទ្រង់ទៅក្នុងភ្លើងឋាននរក? ដោយសារទ្រង់ «មិនដែលស្គាល់អ្នក»។ មូលហេតុដែលទ្រង់មិនដែលស្គាល់អ្នកគឺដោយសារតែអ្នកមិនដែលមករកទ្រង់! វាសាមញ្ញដូចនោះ!

អ្នកបានព្យាយាមចង់បានសង្រ្គោះដោយសារពាក្យក្នុងសេចក្ដីអធិស្ឋាន ឬក៏ការជឿលើរឿងខ្លះនៅ ក្នុងព្រះគម្ពីរ។ តែការទាំងនោះនឹងមិនសង្រ្គោះអ្នកបានឡើយ។ ព្រះកម្ពីរប្រាប់ថា

«ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក»(យ៉ូហាន ៦:២៨-២៩)។

«ការងារ»តែ១គត់ដែលត្រូវបានទទួលយកគឺការជឿលើព្រះយេស៊ូវ! «ការជឿលើព្រះយេស៊ូវ» យើងអាចនិយាយតាមរបៀប ទៀតថា «ការមករកព្រះយេស៊ូវ»។ «ការជឿលើព្រះយេស៊ូវ» និង «ការមករកទ្រង់» គឺខុសពីរបៀបនៃការនិយាយរឿងដូចគ្នា។ ព្រះយេស៊ូវប្រាប់ថា

« គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ នៅក្នុងគម្ពីរពួកហោរាមានសេចក្តីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច»(យ៉ូហាន ៦:៤៤-៤៧)។

យើងឃើញនៅក្នុងអត្ថបទគម្ពីរនេះថា ការមករកព្រះយេស៊ូវ និងការជឿលើព្រះយេស៊ូវមានភាព ខុសពីគ្នានៃការនិយាយរឿងដូចគ្នា។ ឥឡូវ សំណួរខ្ញុំទៅកាន់អ្នកគឺនេះ តើអ្នកបានមករកព្រះយេស៊ូវឬទេ? តើអ្នកបានជឿលើទ្រង់ឬទេ?

គ្មានអ្វីសោះដែលអាចជួយអ្នក តែការមករកព្រះយេស៊ូវ នោះនឹងទទួលបានសង្រ្គោះ ដោយសារតែ គ្មានអ្នកណាម្នាក់អាចជួយសង្រ្គោះអ្នកបានឡើយ មានតែព្រះយេស៊ូវតែ១គត់! គ្មានអ្នកណាម្នាក់ឡើយ តែព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បីសងទោសសម្រាប់បាបរបស់អ្នក។ គ្មានអ្នកណាម្នាក់ឡើយ តែ ព្រះយេស៊ូវបានរស់ឡើងវិញទាំងព្រះកាយដើម្បីប្រទានជីវិតដល់អ្នក។

«ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»(កិច្ចការ ៤:១២)។

អ្នកត្រូវតែមករកព្រះយេស៊ូវ ឬក៏អ្នកនឹងមិនបានសង្រ្គោះ។ គ្រប់វិធីសាស្រ្ដផ្សេងៗទាំងអស់ គ្រប់ផ្លូវផ្សេងៗ ទាំងអស់នឹងនាំមនុស្សទៅឋាននរក។ តែមកដល់ឥឡូវនេះ អ្នកមិនបានមករកទ្រង់ឡើយ មែនឬអី? អ្នក បានជឿអ្វីដែលព្រះគម្ពីរប្រាប់អំពីទ្រង់។ អ្នកសូម្បីតែសុំទ្រង់ឲ្យសង្រ្គោះអ្នក។ តែអ្នកនៅតែមិនព្រមមករក ទ្រង់ មែនឬអី?

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

៣. ទីបី របៀបដើម្បីដឹងថា បើអ្នកបានមករកព្រះគ្រិស្ដឬក៏អត់។

អ្នកអាចឆ្ងល់ថា «ខ្ញុំមិនដឹងថា ខ្ញុំបានមករកព្រះគ្រិស្ដ ឬក៏អត់។ តើខ្ញុំអាចប្រាប់តាមរបៀបនា?» វិធីដើម្បីប្រាប់ត្រូវបានផ្ដល់ឲ្យក្នុង២កូរិនថូស ១៣:៥)។ សាវកប៉ុលប្រាប់ថា

«ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ ...»(២កូរិនថូស ១៣:៥)។

ទាក់ទងនឹងខគម្ពីរនេះ លោកស្ពឺជិនមានប្រសាសន៍ថា

ចូរពិនិត្យមើលខ្លួនឯងដោយសារតែបើអ្នកមានកំហុស អ្នកអាចកែតម្រង់ ឬ ក៏អត់នៅក្នុងលោកីយនេះ...ខ្ញុំមិនអាចលៃលកឲ្យព្រលឹងខ្ញុំបោះទៅក្នុងឋាន ននរកបានឡើយ។ គ្រោះថ្នាក់ដ៏គួរឲ្យខ្លាចមែនទែនគឺថា អ្នក និងខ្ញុំកំពុងតែ រត់ចេញ បើយើងមិនពិនិត្យមើលខ្លួនឯង! វាគឺជាគ្រោះថា្នក់ដ៏អស់កល្បជា និច្ច វាគឺជាគ្រោះថ្នាក់នៃឋានសួគ៌ ឬឋាននរកចំពោះព្រះគុណដ៏អស់កល្ប របស់ព្រះ ឬក៏បណ្ដាសាដ៏អស់កល្បរបស់ទ្រង់។ បាទ សាវកប៉ុលប្រាប់ថា «ចូរពិនិត្យមើលខ្លួនឯង»(C. H. Spurgeon, “ការពិនិត្យមើលខ្លួនឯង,” The New Park Street Pulpit, Pilgrim Publications, 1981 reprint, volume IV, p. 429)។

លោកបណ្ឌិត ជេ វើណោនម៉ាកជីបានពន្យល់ដូចនេះពី២កូរិនថូស ១៣:៥

ប៉ុលប្រាប់ថា យើងគួរតែពិនិត្យមើលខ្លួនឯងដើម្បីឲ្យដឹងថា យើងស្ថិតក្នុងជំនឿ ឬក៏អត់។ យើងគួរតែស្ម័គ្រចិត្ដប្រឈមមុខនឹងបញ្ហា(J. Vernon McGee, Thru the Bible, Thomas Nelson, 1983, volume V, p. 145)។

លោកអាសើហែល ណេឡេថូនដ៏ជាគ្រូអធិប្បាយដ៏សំខាន់នៃការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី ពីរបានប្រសាសន៍ថា

នៅក្នុងពិនិត្យមើលខ្លួនេះ បុគ្គលគ្រប់ៗរូបត្រូវតែអង្គុយជំនុំជំរះខ្លួនេង។ ដោះ ស្រាយជាមួយព្រលឹងរបស់អ្នកដោយស្មោះត្រង់។ សង្ឃឹមក្លែងក្លាយអាក្រក់ ជាងគេ។ កំហុសនៅក្នុងការព្រួយបារម្ភដ៏សំខាន់គឺអាក្រក់។ សូមពិនិត្យ មើលមូលដ្ឋានគ្រឹះឲ្យបានល្អដែលមានសង្ឃឹមថាបានទៅស្ថានសួគ៌ ក្រែង លោកអ្នកយឺតពេលដើម្បីរកឃើញពីកំហុសរបស់អ្នក(Asahel Nettleton, Sermons From the Second Great Awakening, International Outreach, 1995 reprint, pp. 323, 333). ។

សូមត្រលប់ទៅវិញ ហើយគិតពីសេចក្ដីសង្រ្គោះរបស់អ្នកភ្លាមៗ។ តើអ្នកបានមករកព្រះគ្រិស្ដឬ អត់? ឬក៏តើអ្នកធ្វើរឿងផ្សេងទៀត? ដូចលោកបណ្ឌិត ណេឡូថូនបានប្រាប់ «សូមពិនិត្យមើលមូលដ្ឋានគ្រឹះឲ្យបានល្អដែលមានសង្ឃឹមថាបានទៅស្ថានសួគ៌»។ តើអ្នកមករកព្រះគ្រិស្ដពិតប្រាកដឬ? តើព្រះគ្រិស្ដ ជាមូលដ្ឋានគ្រឹះនៃទីសង្ឃឹមរបស់អ្នកឬអី? បើអ្នកមិនទាន់មករកព្រះគ្រិស្ដពិតប្រាកដ អ្នកគួរតែមករកទ្រង់ នៅយប់នេះ។ ព្រះយេស៊ូវមានបន្ទូលថា

« ខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។

ព្រះយេស៊ូវមានបន្ទូលថា

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។

ចិត្ដខ្ញុំសង្ឃឹមពឹងនឹងព្រះអង្គ និងព្រះលោហិតដែលលាងហ្មត់ហ្មង
ខ្ញុំមិនហ៊ានទុកចិត្ដនឹងខ្លួនឯង តែពឹងដល់ព្រះនាមឧត្ដម
តាំងលើព្រះគ្រិស្ដ ខ្ញុំបានខ្ជាប់ខ្ជួន ទីពឹងណាទៀតមិនដែលមាំមួន
ទីពឹងណាទៀតមិនដែលមាំមួន។
      («ចិត្ដខ្ញុំសង្ឃឹមពឹងលើព្រះអង្គ»ដោយលោក Edward Mote, 1797-1874)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនការអធិប្បាយដោយលោកបណ្ឌិត គ្រេកថូន អឹល ចាន់៖ យ៉ូហាន ៥:៣៩-៤៧
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ថ្មដ៏មាំ»(ដោយលោក Edward Mote, 1797-1874)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

តើអ្នកបានមករកព្រះគ្រិស្ដឬអត់?

HAVE YOU COME TO CHRIST?

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

(យ៉ូហាន ៥:៣៩; អេសាយ ៥៣:៣; សាការី ១១:៨; យ៉ូហាន ១៩:១៥; ៦:៤)

១. ទីមួយ អ្វីដែលមនុស្សធ្វើជំនួសឲ្យការមករកព្រះគ្រិស្ដ។១ធីម៉ូថេ ២:៥; ម៉ាថាយ ១១:២៨។

២. ទីពីរ មូលហេតុដែលវិធីផ្សេងៗដែលមិនមែនជាការមករកព្រះគ្រិស្ដនឹងមិនជួយសង្រ្គោះអ្នកឡើយ។ ម៉ាថាយ ៧:២៣; យ៉ូហាន ៦:២៨-២៩, ៤៤-៤៧; កិច្ចការ ៤:១២។

៣. ទីបី របៀបដើម្បីដឹងថា បើអ្នកបានមករកព្រះគ្រិស្ដឬក៏អត់។ ២កូរិនថូស ១៣:៥; យ៉ូហាន ៦:៣៧។