ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចូរលាង ហើយឲ្យបានជាស្អាតចុះ! ការតំណាងខាងឯការប្រែចិត្ដWASH AND BE CLEAN! – THE TYPOLOGY OF CONVERSION ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក តុលា ១៥ ២០១៧ «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»(២ពង្សាវតារក្សត្រ ៥:១០)។ |
វាគឺជារឿងសាមញ្ញ តែវាមានអត្ថន័យជ្រៅ។ បើអ្នកមិនទាន់បានសង្រ្គោះ នោះអ្នកត្រូវតែស្ដាប់ ដោយយកចិត្ដទុកដាក់។ អ្នកត្រូវតែមានសកម្មភាពពីវា វាបង្ហាញអ្នកពីផ្លូវតែ១គត់ដើម្បីបានសង្រ្គោះពិត ប្រាកដ។ វាគឺជារឿងសាមញ្ញ វាត្រូវបានប្រាប់ក្នុងព្រះគម្ពីរដើម្បីបង្ហាញអ្នកពីផ្លូវតែ១គត់ដើម្បីបានសង្រ្គោះ និងដើម្បីក្លាយជាកូនព្រះពិតប្រាកដ។ ណាម៉ាន់ជាបុរសខ្លាំងពូកែម្នាក់។ គាត់ជាមេបញ្ជាការរបស់ពួកទាហានស៊ីរី។ គាត់ជាទាហានក្លា ហាន។ គាត់ត្រូវបានស្ដេចគោរព ហើយមានមោទនភាពចំពោះ។ តែគាត់ត្រូវបានជំងឺឃ្លង់ដ៏សាហាវកំពុងតែ ស៊ីសាច់ទាំងរស់។ គាត់កំពុងស្លាប់ដោយសារជំងឺឃ្លង់ ហើយគាត់ដឹងពីវា។ គាត់បានព្យាយាមសាកល្បងការ គ្រប់យ៉ាង តែគ្មានអ្វីសោះអាចព្យាបាលជំងឺឃ្លង់របស់គាត់។ ក្មេងស្រីសាសន៍ហេព្រើរម្នាក់បានធ្វើការនៅក្នុង ផ្ទះរបស់ណាម៉ាន់។ នាងបានប្រាប់គាត់ថា មានហោរាម្នាក់ក្នុងប្រទេសអ៊ីស្រាអែលដែលអាចប្រោសជំងឺគាត់ ឲ្យជា។ គាត់បានព្យាយាមសាកល្បងការគ្រប់យ៉ាង តែគ្មានអ្វីសោះដែលអាចប្រោសជំងឺគាត់ឲ្យជា។ នៅចុង បញ្ចប់ ណាម៉ាន់បានគិតថា «ប្រហែលជាហោរានេះអាចប្រោសគាត់ឲ្យជាបាន»។ វាជាឱកាសចុងក្រោយ របស់គាត់ដើម្បីត្រូវបានប្រោសឲ្យជា ដូច្នេះគាត់បានទៅរកលោកអេលីសេ ដ៏ជាហោរារបស់ព្រះ។ ដ្បិតហោរាជាអ្នកសំណប់ដ៏ពិតរបស់ព្រះ។ បើគាត់បានចេញពីផ្ទះគាត់ ហើយអធិស្ឋានសម្រាប់ លោកណាម៉ាន នោះមនុស្សនឹងគិតថា ហោរានោះនឹងប្រោសគាត់ឲ្យបានជា។ ហោរាចង់ឲ្យណាម៉ាន់ដឹងថា ព្រះបានប្រោសគាត់ឲ្យជា មិនមែនជាហោរានោះទេ។ ដូច្នេះណាម៉ាន់បានចូលក្នុងរទះគាត់ទៅកាន់ទ្វារផ្ទះ របស់ហោរា តែហោរាមិនបានចេញទៅជួបគាត់នោះទេ ផ្ទុយទៅវិញគាត់បាននាំសារដល់ណាម៉ាន់ «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ» (២ពង្សាវតារក្សត្រ ៥:១០)។ រឿងនោះនាំឲ្យណាម៉ានខឹងមែនទែន។ «ហេតុអ្វីហោរានេះសូម្បីតែមិនចេញមកជួបខ្ញុំ! តើអ្នកឯងគិតថា អ្នកឯងជាអ្វី?» គាត់បានគិតថា ហោរានឹងចេញមកជួបគាត់ «ហើយបក់ដៃរបសបប់គាត់លើស្នាម ហើយព្យាយាមរោគឃ្លងន់របស់គាត់ឲ្យជា»។ គាត់បានគិតថា ហោរានឹងធ្វើដូចជាប៉ែននី ហីន។ ដ្បិតគាត់ ធ្វើការសំដែង ហើយឲ្យមនុស្សគិតថា គាត់ជាអ្នកប្រោសជំងឺដ៏អស្ចារ្យម្នាក់។ តែហោរានោះចង់ថ្វាយសិរីល្អ ទាំងអស់ទៅព្រះ។ គាត់បាននាំសារសាមញ្ញទៅកាន់លោកណាម៉ាន់ «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ» (២ពង្សាវតារក្សត្រ ៥:១០)។ ណាម៉ាន់បានខឹងជាខ្លាំង គាត់ចាប់ផ្ដើមចាកចេញដោយកំហឹង! ក្រោយមកអ្នកបំរើរបស់ណាម៉ានបាននិយាយទៅកាន់គាត់ថា «បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត?» បន្ទាប់មកណាម៉ាន់គិតថា «អត់អីទេ ខ្ញុំនឹងធ្វើតាមអ្វីដែលហោរាប្រាប់»។ គាត់ក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ «នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត»(២ពង្សាវតារក្សត្រ ៥:១៤)។ មានសេចក្ដីអធិប្បាយដ៏អស្ចារ្យជាច្រើនត្រូវបានអធិប្បាយពីអត្ថបទគកម្ពីរនេះ។ គ្រូអធិប្បាយដ៏ល្បី ទាំងនោះមានដូចជា លោកស្ពឺជិន ដែលបង្រៀនយ៉ាងត្រឹមត្រូវថា ការជាស្អាតពីរោគឃ្លងន់របស់ណាម៉ាន់ជា និមិត្ដរូបពីការជាស្អាតពីអំពើបាបរបស់អ្នក ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវដែលបង្ហូរនៅលើឈើ ឆ្កាង។ សូមស្ដាប់ នោះរឿងរបស់ណាម៉ាន់នឹងបង្ហាញអ្នកពីផ្លូវដើម្បីបានសង្រ្គោះ ហើយបានជាស្អាតពីអំពើ បាបរបស់អ្នកនៅព្រឹកនេះ! ១. ទីមួយ គាត់មានជំងឺឃ្លង់។ «គាត់មានជំងឺឃ្លង់»(២ពង្សាវតារក្សត្រង ៥:១)។ អ្នកក៏ដូចគ្នាដែរ។ អ្នកពេញដោយជំងឺឃ្លង់នៃអំពើបាប! ជំងឺឃ្លង់បានឆ្លងមកដល់អ្នកតាំងពីមនុស្ស មានបាបមុនដំបូង ដ៏ជាលោកអ័ដាម។ សាវកប៉ុលប្រាប់ថា « ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់{អ័ដាម} ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»(រ៉ូម ៥:១២)។ អីក៏ជាការពិពណ៌នាប្រាប់ដ៏អស្ចារ្យម្ល៉េះនៅព្រឹកនេះ! លោកបណ្ឌិត វ៉ាតស៍ប្រាប់ពីស្ថានភាពរបស់អ្នកនៅក្នុង បទចម្រៀងរបស់គាត់ ព្រះអង្គអើយ ខ្ញុំអាក្រក់ ខ្ញុំកើតមកក្នុងអំពើបាប រោគឃ្លង់នៃអំពើបាប «ស្ថិតក្នុងអ្នកដ៏ជ្រៅ»! នោះពិពណ៌នាប្រាប់ពីអ្នកនៅព្រឹកនេះ! «រោគឃ្លង់ ដែលស្ថិតក្នុងអ្នកដ៏ជ្រៅ»! ព្រះយេស៊ូវមានបន្ទូលថា «ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក... »(ម៉ាកុស ៧:២១-២៣)។ នោះជានិមិត្ដរូបពីចិត្ដរបស់អ្នក ចិត្ដអ្នកពេញដោយគំនិតអាក្រក់។ ចិត្ដអ្នកពេញដោយរោគឃ្លង់នៃអំពើបាប។ គ្មានការខាងក្រៅណាដែលអាចលាងខ្ញុំស្អាត តើពិតអត់? តើពិតអត់? អ្នកដឹងថា វាពិតមែន! ដ្បិត «គ្មានការខាងក្រៅណាដែលអាចលាងអ្នកស្អាតបាន ឡើយ! គ្មានការសម្រេចចិត្ដណា ឬការអធិស្ឋានណាដែលអាចលាងអ្នកស្អាតបានឡើយ! គ្មានអ្វីសោះដែល អ្នកអាចមានអារម្មណ៍ ឬរៀនដើម្បីអាចលាងស្អាត! ហើយអ្នកដឹងពីវា! «រោគឃ្លង់{នៃអំពើបាប}ស្ថិតក្នុងចិត្ដ អ្នកដ៏ជ្រៅ»! ហើយអ្នកដឹងពីវា តើពិតអត់? អ្នកដឹងថា វាពិតមែន។ អ្នកដឹងពីវា មុនពេលអ្នកប្រព្រឹត្ដអំពើបាបខាងក្រៅ។ អ្នកបានធ្វើវាដោយ បានគិតទុកជាមុន! ពិតប្រាកដណាស់អ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើ។ ហេតុអ្វីអ្នកធ្វើវា បើអ្នកដឹងថាវាខុស? នៅក្នុងសភាពមិនប្រែចិត្ដរបស់អ្នក អ្នកស្រឡាញ់សេចក្ដីងងឹត។ អ្នកសប្បាយនឹងអំពើបាប អ្នកសប្បាយនឹង ការធ្វើបាប។ អ្នកស្រឡាញ់រស់ជាតិរបស់វា អ្នកស្រឡាញ់វាទោះបីជាអ្នកដឹងថា វាខុសក៏ដោយ! នោះជាមូល ហេតុដែលអ្នកស្អប់សេចក្ដីពិតអំពីចិត្ដដ៏ពេញដោយបាបរបស់អ្នក! អ្នកស្អប់ខ្ញុំដោយព្រោះខ្ញុំប្រាប់សេចក្ដីពិត អំពីចិត្ដដ៏អាក្រក់របស់អ្នក តើពិតអត់? វាកាត់ទោសអ្នក ហើយធ្វើឲ្យអ្នកមានអារម្មណ៍វេទនាដើម្បីស្អាប់ សេចក្ដីពិត! រោគឃ្លង់ស្ថិតនៅក្នុងអ្នកដ៏ជ្រៅ! ចិត្ដអ្នកត្រូវបានខូច អ្នកសប្បាយនឹងបាបជាជាងអ្វីដែលល្អ ហើយត្រឹមត្រូវ។ រោគឃ្លង់ស្ថិតក្នុងចិត្ដនៃភាពជំនឿដ៏អាក្រក់របស់អ្នក! ខ្ញុំមិនបានបង្កើតរឿងនោះឡើងនោះ ទេ។ ខ្ញុំបកស្រាយតាមលោកបណ្ឌិត ម៉ាទីន ឡូដជោនស៍ ដ៏ជាគ្រូពេទ្យម្នាក់ដែលស្គាល់ទាំងអស់អំពីចិត្ដដ៏ ពេញដោយបាបដូចអ្នក! ២. ទីពីរ គាត់បានខឹងដោយសារតែហោរាប្រាប់គាត់ពីរបៀបដើម្បីឲ្យបានជាស្អាត។ នៅពេលហោរាប្រាប់គាត់ឲ្យ «ទៅ ហើយលាងខ្លួន» គាត់បានខឹង។ គាត់និយាយថា «ខ្ញុំគិតថា {ហោរានឹងអធិស្ឋានឲ្យខ្ញុំ}»។ «ខ្ញុំបានគិត» អ្នកគិតថា អ្នកដឹងពីអ្វីដែលត្រូវធ្វើដើម្បីបានសង្រ្គោះ។ «ខ្ញុំបាន គិត»។ សូមបោះបង់ចោលគំនិតក្លែងក្លាយរបស់អ្នកទៅ! សូមលុបបំបាត់គំនិតរបស់អ្នកអំពីអ្វីដែលគិត ចំពោះសេចក្ដីសង្រ្គោះ។ អ្នកមិនដឹងអ្វីសោះអំពីវា! លោកម៉ូដីបានប្រាប់ថា ណាម៉ាន់កើតមានជំងឺខាងអំណួត និងរោគឃ្លង់។ អំណួតចាំបាច់ត្រូវលាង សំអាតដូចជារោគឃ្លង់អញ្ចឹង។ ណាម៉ាន់ត្រូវតែចុះពីរទះនៃអំណួតរបស់ គាត់ បន្ទាប់មកចុះទៅលាងខ្លួនដូចគាត់ត្រូវបានបង្គាប់ឲ្យធ្វើ។ ហើយនោះជាអ្វីដែលត្រូវតែកើតឡើងចំពោះអ្នកនៅព្រឹកនេះ។ នេះគឺជាអ្វីដែលអ្នកត្រូវតែធ្វើ បើ អ្នកចង់បានសង្រ្គោះ។ សូមលុបបំបាត់អ្វីដែល «អ្នកគិត»។ សូមលុបបំបាត់អំណួត និងគំនិតផ្ទាល់ខ្លួនពីវិធី ដើម្បីសង្រ្គោះ។ អ្នកត្រូវតែត្រូវបានលាងឲ្យស្អាតដូចអ្នកត្រូវបានគេប្រាប់។ «សូមទៅមុជទឹក ហើយលាងឲ្យ ស្អាត់ចុះ»។ សូមមករកព្រះយេស៊ូវក្នុងនាមជាមនុស្សបាត់បង់ ហើយមានបាប។ សូមមករកព្រះយេស៊ូវ នោះ ទ្រង់នឹងសំអាតចិត្ដដ៏ពេញដោយបាបរបស់អ្នកដោយព្រះលោហិត ដែលទ្រង់បានបង្ហូរដើម្បីលាងសំអាតអ្នក នៅលើឈើឆ្កាង។ «ព្រះលោហិតរបស់ព្រះយេស៊ូវគ្រិស្ដដ៏ជាព្រះរាជបុត្រានៃព្រះសំអាតយើងពីគ្រប់បាបទាំង អស់»(១យ៉ូហាន ១:៧)។ «សូមមុជទឹក ហើយឲ្យបានជាស្អាតចុះ»។ នោះជាអ្វីដែលព្រះទ្រង់កំពុងប្រាប់ អ្នកឥឡូវនេះ! «សូមមុជទឹក ហើយឲ្យបានជាស្អាតចុះ»។ តែអ្នកមិនអាចត្រូវបានលាងសំអាតបានឡើយ លុះត្រាតែអ្នកយកឈ្នះលើអំណួតរបស់អ្នក។ ចិត្ដ របស់អ្នកត្រូវបានផ្លាស់ប្ដូរ។ អ្នកមិនអាចត្រូវលើកលែងទោសបានឡើយ លុះត្រាតែអ្នកប្រែចិត្ដ។ ចិត្ដរបស់ អ្នកត្រូវតែបានផ្លាស់ប្ដូរ។ អ្នកត្រូវតែដឹងខ្លួនពីភាពអាត្មានិយមរបស់អ្នក។ អ្នកចង់បានអារម្មណ៍ដើម្បីបាន សង្រ្គោះ អ្នកចង់បានការធានាអះអាងថា អ្នកបានសង្រ្គោះ។ តែអ្នកមិនចង់ផ្លាស់ប្ដូរពីភាពពិតរបស់អ្នក។ អ្នកចង់បានសង្រ្គោះដូច្នេះអ្នកអាចបន្ដរស់នៅក្នុងជីវិតអាត្មានិយម។ ការប្រែចិត្ដប្រាប់យើងពីការផ្លាស់ប្ដូរក្នុងចិត្ដពេញលេញ។ និស្ស័យរបស់អ្នកខុសឆ្គង ចិត្ដរបស់អ្នក ខុសឆ្គង។ និស្ស័យរបស់អ្នកត្រូវបានប្រព្រឹត្ដក្នុងភាពគ្មានសីលធម៌។ ការផ្លាស់ប្ដូរនៅខាងក្នុងអ្នកត្រូវតែជឿ ស៊ប់ ដែលនាំឲ្យអ្នកឆ្កាងខ្លួនេង ហើយបានកើតជាថ្មីចំពោះជីវិតថ្មីទាំងស្រុង ជីវិតដែលផ្គាប់ព្រះហឬទ័យ របស់ព្រះជាជាងផ្គាប់ចិត្ដខ្លួនឯង។ សូមបោះបង់ចោលអំពើបាបមួយចំនួនដែលនឹងមិនជួយអ្នកឡើយ។ សូមស្ដាប់លោកយ៉ូហាន ខាហ្គិននៅក្នុងបញ្ហារបស់គាត់ក្នុងការប្រែចិត្ដ។ «ខ្ញុំបាននឿយហត់គ្រប់ អ្វីៗទាំងអស់។ សូម្បីតែអំពើបាបរបស់ខ្ញុំបានប៉ះពាល់ចិត្ដខ្ញុំក៏ដោយ ខ្ញុំនៅតែមិនមានព្រះយេស៊ូវ។ ខ្ញុំបាន ព្យាយាមចង់បានសង្រ្គោះ។ ខ្ញុំបានព្យាយាមជឿជាក់លើព្រះគ្រិស្ដ ហើយខ្ញុំមិនអាចធ្វើបានឡើយ។ ខ្ញុំគ្រាន់ តែមិនអាច{សម្រេចចិត្ដ}ដើម្បីក្លាយជាកូនព្រះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍អស់សង្ឃឹម។ ខ្ញុំអាចដឹងថា អំពើ បាបខ្ញុំកំពុងរុញច្រានខ្ញុំទៅក្នុងឋាននរក តែខ្ញុំអាចដឹងខ្លួនថា ភាពរឹងរូសរបស់ខ្ញុំកំពុងបង្ខំខ្ញុំមិនឲ្យយំ។ ខ្ញុំត្រូវ បានជាប់គាំងក្នុងបញ្ហានេះ»។ តើអ្នកមានអារម្មណ៍ដូចនោះអត់នៅព្រឹកនេះ? បើមាន ហេតុអ្វីអ្នកមានដូចនោះ? វាគឺដោយសារ តែអ្នកចង់បានសង្រ្គោះដោយគ្មានការផ្លាស់ប្ដូរចិត្ដរបស់អ្នក។ អ្នកចង់ឲ្យយើងទទួលយកអ្នកដូចជាគ្រីស្ទាន ម្នាក់ដោយគ្មានការផ្លាស់ប្ដូរក្នុងចិត្ដរបស់អ្នក។ តែនោះមិនអាចទៅរួចឡើយ។ អ្នកត្រូវតែកើតជាថ្មី អ្នកត្រូវតែ មានចិត្ដថ្មីដែលចេះស្រឡាញ់ព្រះជាងជីវិតរបស់អ្នក។ អ្នកត្រូវតែប្រែចិត្ដ អ្នកត្រូវតែស្អប់សភាពពិតរបស់ អ្នក។ អ្នកត្រូវតែបោះបង់ចោលអំណួតរបស់អ្នក ឬក៏អ្នកនឹងស្លាប់ក្នុងអំពើបាប។ ចិត្ដរបស់អ្នកត្រូវបានគ្រប់ គ្រងដោយរោគឃ្លង់នៃអំពើបាប។ លោកជែក ណោនបានប្រាប់ថា «ព្រះត្រូវតែធ្វើឲ្យអ្នកស្អប់សភាពពិត របស់អ្នក»។ គ្មានការខាងក្រៅណាដែលអាចលាង{អ្នក}ស្អាត លោកម៉ូដីបានប្រសាសន៍ត្រឹមត្រូវ ណាម៉ាន់កើតមានជំងឺខាងអំណួត និងរោគឃ្លង់។ អំណួតចាំបាច់ត្រូវលាង សំអាតដូចជារោគឃ្លង់អញ្ចឹង។ ណាម៉ាន់ត្រូវតែចុះពីរទះនៃអំណួតរបស់ គាត់ បន្ទាប់មកចុះទៅលាងខ្លួនដូចគាត់ត្រូវបានបង្គាប់ឲ្យធ្វើ។ លោកយ៉ូហាន ខាហ្គិនបានប្រាប់ថា «ខ្ញុំមិនអាចទ្រាំដូចនោះតទៅទៀតបានឡើយ។ ខ្ញុំត្រូវតែមាន ព្រះយេស៊ូវ។ នៅភ្លាមៗនោះខ្ញុំឈប់ទាស់ទទឹងនឹងព្រះគ្រិស្ដ។ ខ្ញុំដឹងច្បាស់ថា អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើគឺជា ទទួលជឿលើទ្រង់ ខ្ញុំអាច{ចងចាំ}កាលខ្ញុំឈប់ពឹងខ្លួនឯង ហើយត្រូវការព្រះគ្រិស្ដតែមួយគត់...ខ្ញុំបានបែរ ចេញពីបាបរបស់ខ្ញុំ ហើយខ្ញុំបានមើលទៅកាន់ព្រះយេស៊ូវតែមួយគត់! ព្រះយេស៊ូវបានយក{បាបក្នុងចិត្ដខ្ញុំ ចេញ} ហើយទ្រង់ប្រទានសេចក្ដីស្រឡាញ់ដល់ខ្ញុំ...ព្រះយេស៊ូវបានសំអាតបាបខ្ញុំទាំងអស់។ ទ្រង់ប្រទាន ជីវិតថ្មីដល់ខ្ញុំ»។ ភ្លាមៗដែលអ្នកទទួលជឿលើព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រានៃព្រះ «ព្រះលោហិតរបស់ព្រះយេស៊ូវ គ្រិស្ដដ៏ជាព្រះរាជបុត្រានៃព្រះសំអាត{អ្នក}ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ អំពើបាបទាំង អស់! អំពើបាបទាំងអស់ សូម្បីតែបាបក្នុងចិត្ដរបស់អ្នកក៏ដោយ ឬបាបដែលអ្នកបានប្រព្រឹត្ដក៏ដោយ បាប ទាំងអស់ត្រូវបានលាងសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ ហើយមានតែព្រះលោហិតរបស់ព្រះយេ ស៊ូវ ដ៏ជាព្រះរាជបុត្រានៃព្រះតែ១គត់។ ទ្រង់បានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាងដើម្បីសំអាតអ្នក។ ហេតុអ្វីទ្រង់បានធ្វើដូចនោះ? ដោយសារតែទ្រង់ស្រឡាញ់អ្នក ទ្រង់ចង់សំអាតអ្នកដោយព្រះលោហិតរបស់ ទ្រង់។ តើមានអ្វីអាចលាងបាបផង? អ្នកបានបន្ដក្នុងអំពើបាបយូរល្មមហើយ។ អ្នកសង្ឃឹមថា អ្នកអាចបានសង្រ្គោះដូចលោកយ៉ូហាន ខាហ្គិន។ អ្នកប៉ង់ចង់ដូចគាត់ តែអ្នកបានគិតថា វាមិនអាចទៅរួចឡើយ។ អ្នកបានគិតថា អ្នកចម្លែកពេក។ អ្នកបានគិតថា អ្នកមានបាបច្រើនពេក។ អ្នកបានគិតថា អ្នកគ្មានសង្ឃឹមឡើយ។ តែអ្នកបានគិតខុសហើយ! ព្រះយេស៊ូវស្រឡាញ់អ្នក។ ទ្រង់ស្រឡាញ់អ្នកច្រើនជាងមនុស្សផ្សេងទៀតដែលអ្នកស្គាល់។ ពួកគេមិន ស្រឡាញ់អ្នកឡើយ បើពួកគេដឹងពីអំពើបាបក្នុងចិត្ដអ្នក។ តែព្រះយេស៊ូវនៅតែស្រឡាញ់អ្នក។ ព្រះយេស៊ូវ មានបន្ទូលថា «ចូរមករកខ្ញុំ ហើយឲ្យបានលាងសំអាតដោយព្រះលោហិតរបស់ខ្ញុំចុះ»។ ព្រះយេស៊ូវមាន បន្ទូលថា «ចូរមកលាងឲ្យបានស្អាតចុះ»។ អ្វីទាំងអស់ដែលទ្រង់សូមគឺថា អ្នកបែរចេញពីអំណួតរបស់អ្នក ហើយទទួលជឿលើទ្រង់។ បន្ទាប់មកនៅថ្ងៃមួយអ្នកនឹងច្រៀងនៅស្ថានសួគ៌។ « ព្រះអង្គដែលទ្រង់ស្រឡាញ់{ខ្ញុំ} ហើយបានលាង{ខ្ញុំ}ដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប{ខ្ញុំ}»(វិវរណៈ ១:៥)។ « ចូរលាង ហើយឲ្យបានស្អាតចុះ»។ លោកហ្រ្គីហ្វីត សូមមកកច្រៀងបាទ «បាទ ខ្ញុំដឹងហើយ» ម្ដងទៀត។ បើអ្នកចង់បានស្អាត សូមមកនៅកៅអ៊ីជួរខាងមុខទាំងនេះ រួចយើងនឹងនិយាយជាមួយអ្នកអំពីការ ទទួលជឿលើព្រះយេស៊ូវ។ លោកបណ្ឌិត ចាន់ សូមមក ហើយអធិស្ឋានសម្រាប់ពួកគេ បន្ទាប់មកសូមអរគុណព្រះសម្រាប់ ម្ហូបអាហារដែលយើងនឹងប្រកបគ្នា។ អាម៉ែន។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ចូរលាង ហើយឲ្យបានជាស្អាតចុះ! ការតំណាងនៃការប្រែចិត្ដ WASH AND BE CLEAN! – THE TYPOLOGY OF CONVERSION ដោយលោកបណ្ឌិត «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»(២ពង្សាវតារក្សត្រ ៥:១០)។ (២ពង្សាវតារក្សត្រ ៥:១៤) ១. ទីមួយ គាត់មានជំងឺឃ្លង់។ ២ពង្សាវតារក្សត្រ ៥:១; រ៉ូម ៥:១២; ម៉ាកុស ៧:២១-២៣។ ២. ទីពីរ គាត់បានខឹងដោយសារតែហោរាប្រាប់គាត់ពីរបៀបដើម្បីឲ្យបានជាស្អាត។ ១យ៉ូហាន ១:៧; វិវរណៈ១:៥។ |