Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ចំណុចចំនួនប្រាំពីរសម្រាប់អ្នកទើបប្រែចិត្ដថ្មីៗ

SEVEN POINTS FOR NEW CONVERTS
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ល្ងាចថ្ងៃសៅរ៍ តុលា ៧ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, October 7, 2017

«ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤:២២)។


ការអត្ថាធិប្បាយពន្យល់ពីគម្ពីរសញ្ញាថ្មីពន្យល់ដូចនេះអំពីខគម្ពីរនោះ

វាមិនល្មមនោះទេដើម្បីប្រកាសដំណឹងល្អនៅកន្លែង១តែមួយម្ដងគត់។ វាចាំ បាច់ដើម្បីបង្រៀនអ្នកជឿព្រះ ហើយដើម្បីតាំងពួកគេឲ្យមាំមួននៅក្នុងជំនឿ របស់គេ។ នោះហើយជាអ្វីប៉ុលនិងបាណាបាសបានធ្វើ។ ពួកគេបានព្រមាន សិស្សថ្មីៗថា បើគេចង់ចូលក្នុងនគរនៃព្រះ នោះគេត្រូវតែទ្រាំទ្រទុក្ខលំបាក {សំពាធ ការរងទុក្ខ}។

សាវកប៉ុលប្រាប់ថា «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់»(២ធីម៉ូថេ ២:១២)។ នេះ មានន័យថា គ្រីស្ទានដែលប្ដេជ្ញាចិត្ដពិតប្រាកដត្រូវតែទ្រាំទ្រសំពាធនៅក្នុងជីវិតជាគ្រីស្ដបរិស័ទដើម្បីឲ្យបាន សោយរាជ្យជាមួយទ្រង់នៅក្នុងនគរដែលនឹងមកដល់ «ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ»(២ធីម៉ូថេ ២:៣)។

១. ទីមួយ អ្នកត្រូវតែទ្រាំរងទុក្ខវេទនា។

នោះជារឿងមុនដំបូងដែលអ្នកត្រូវតែដឹង។ អ្នកមិនគ្រាន់តែបានសង្រ្គោះដើម្បីឡើងទៅស្ថានសួគ៌ ប៉ុណ្ណោះឡើយ។ បន្ទាប់ពីអ្នកបានសង្រ្គោះ «ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ... បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់»(២ធីម៉ូថេ ២:៣,១២)។ គ្មានអ្នកណាគេបង្រៀនខ្ញុំពីការនេះឡើយមុនពេលខ្ញុំទៅក្រុមជំនុំចិន។ ខ្ញុំគិតថា អ្នកត្រឹមតែទទួលជឿព្រះ គ្រិស្ដ ហើយបន្ទាប់មកទៅស្ថានសួគ៌នោះទេ។ លោកបណ្ឌិត ធីម៉ូថេ លីនបានបង្រៀនខ្ញុំថា ខ្ញុំត្រូវតែធ្វើជា គ្រីស្ទានដ៏មានជ័យជំនះ ដើម្បីឲ្យបានសោយរាជ្យជាមួយព្រះគ្រិស្ដនៅក្នុងនគររបស់ទ្រង់ «ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ»(វិវរណៈ ២:២៦)។ គ្រីស្ទាននៅក្នុងប្រទេសអ៊ីស្លាម និងក្នុងប្រទេសចិនដឹងថា គេត្រូវតែឆ្លងកាត់ទុក្ខលំបាក ដើម្បីសោយរាជ្យជាមួយនឹងព្រះគ្រិស្ដនៅក្នុងនគររបស់ទ្រង់។ ដូចជាអត្ថបទបើកកម្មវិធីរបស់យើងប្រាប់ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។ សាវកប៉ូលបាន បង្រៀនគ្រីស្ទានថ្មីៗថា គេនឹងឆ្លងកាត់ទុក្ខលំបាក (សំពាធ) ដើម្បីសោយរាជ្យជាមួយនឹងព្រះគ្រិស្ដនៅក្នុង នគររបស់ទ្រង់ដែលនឹងមកដល់។ នោះហើយជាអ្វីដែលអ្នកត្រូវតែធ្វើ បើអ្នកបានប្រែចិត្ដនៅក្នុងការរស់ឡើង វិញនេះ។ បទចម្រៀងដ៏ល្បីរបស់លោកបណ្ឌិត វោតស៍បានបង្រៀនពីការនោះនៅក្នុងចម្រៀងគាត់សម្រាប់ រយៈពេលជិត៣រយឆ្នាំ!

ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤:២២)។

ខ្ញុំត្រូវតែលីទុក្ខលំបាកទៅកាន់មេឃដែលពេញដោយផ្កានៃទិសខាងកើត
ខណដែលអ្នកដទៃបានច្បាំងដើម្បីឈ្នះរង្វាន់ ហើយហូរឈាមដូចទឹកសមុទ្រ
ខ្ញុំត្រូវតែច្បាំងជាពិត បើខ្ញុំចង់សោយរាជ្យ ព្រះអង្គអើយសូមជួយឲ្យខ្ញុំមានចិត្ដក្លាហាន
ខ្ញុំនឹងទ្រាំទ្រចលាចល ទ្រាំការឈឺចាប់ ដោយមានព្រះបន្ទូលទ្រង់ជាជំនួយ។
   («ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិតអ៊ីសាក វ៉ោតស៍ ១៦៧៤-១១៧៤៨)។

២. ទីពីរ អ្នកត្រូវតែមានព្រះគម្ពីរ ហើយអានព្រះគម្ពីរ។

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ»(២ធីម៉ូ ថេ ៣:១៦,១៧)។

អ្នកត្រូវតែទិញគម្ពីរស្កោហ្វៀល ដើម្បីឲ្យអ្នកអាចតាមយើងទាន់កាលយើងប្រាប់អ្នកពីទំព័រ។ អ្នក ត្រូវតែយកសេចក្ដីអធិប្បាយសរសេរដោយដៃដែលផ្ដិចចេញទាំងនេះទៅផ្ទះ ហើយសិក្សាវាក្នុងអាទិត្យនេះ។ កុំស្ដាប់វិទ្យុ ឬគ្រូអធិប្បាយតាមទូរទស្សន៍ណាមួយ។ គេជាច្រើននាក់គឺជាគ្រូក្លែងក្លាយ។ កុំស្ដាប់ពួកគេណា មួយឡើយ លើកលែងតែលោកបណ្ឌិត ជេ វើណោន ម៉ាកជី។ អ្នកអាចស្ដាប់ការសិក្សាព្រះគម្ពីររបស់គាត់ រាល់ពេលយប់ឬពេលថ្ងៃតាមកំព្យូទ័ររបស់អ្នកតាមwww.ttb.org ឬក៏www.thrutheBible.org។ លោក បណ្ឌិត ម៉ាកជីជាគ្រូគង្វាលដ៏យូរនៅក្រុមជំនុំអូផិនដោរ នៅផ្លូវ៥៥០ សៅថ៍ ហូប ក្នុងទីក្រុងឡូសអង់ចា ឡែស។ រាល់ថ្ងៃខ្ញុំបានរៀនព្រះគម្ពីរដោយសារការស្ដាប់គាត់។ គាត់ស្ទើរតែចៀសវាងពីកំហុសឆ្គង និងលទ្ធិ ក្លែងក្លាយទាំងអស់នៅសព្វថ្ងៃនេះ។ គាត់គឺជាគ្រូបង្រៀនព្រះគម្ពីរតែ១គត់តាមវិទ្យុ ឬតាមទូរទស្សន៍ដែលខ្ញុំ ទុកចិត្ដ គាត់តែម្នាក់គត់។ យើងមានមនុស្សដែលបានយល់ច្រលំដោយសារស្ដាប់គ្រូអធិប្បាយដែលបង្រៀន មុនគាត់ ឬបន្ទាប់ពីលោកបណ្ឌិត ម៉ាកជី។ នោះជាមូលហេតុដែលល្អបំផុតដើម្បីស្ដាប់គាត់តាមកំព្យូទ័ររបស់ អ្នក (ការបកប្រែមិនមែនជាភាសាអង់គ្លេសទាំងអស់អាចត្រូវរកឃើញតាមwww.ttb.org/global-reach/regions-languages)។

សូមអានព្រះគម្ពីរាល់ថ្ងៃ «ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ដ ប្រយោជន៍កុំឲ្យ ធ្វើបាបនឹងទ្រង់»(ទំនុកតម្កើង ១១៩:១១)។

៣. កុំទៅក្រុមជំនុំផ្សេងលើកលែងតែនៅពេលដែលអ្នកទៅវិស្សមកាល។

យើងកំពុងតែរស់នៅក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះជាខ្លាំងនៅតាមក្រុមជំនុំ។ សូមថយ ចេញពីពួកគេ។

«ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ» (ម៉ាថាយ ២៤:១១,១២)។

យើងមិនអាចណែនាំពីក្រុមជំនុំផ្សេងៗឡើយ។ សូម្បីតែជារឿយៗក្រុមជំនុំបាទីស្ទប្រតិបត្ដិតាម «លទ្ធិសំរេច និយម» និងលទ្ធិក្លែងក្លាយផ្សេងៗទៀត។

៤. ទីបួន សូមចូលរួមក្រុមជំនុំនេះរាល់ថ្ងៃអាទិត្យព្រឹក និងថ្ងៃអាទិត្យល្ងាច។ សូមចូលរួម ការប្រជុំគ្នាអធិស្ឋាននៅយប់ថ្ងៃព្រហស្បត្ដិ៍ និងការផ្សាយដំណឹងល្អរាល់អាទិត្យផងដែរ។

៥. ទីប្រាំ សូមព្យាយាមស្គាល់គ្រូគង្វាល និងគ្រូជំនួយ។

អ្នកអាចទូរស័ព្ទទៅលោកបណ្ឌិត ហាយមើស៍ ហើយសួរសំណួរគាត់ពេលណាក៏បានដែរ ឬក៏ជួប គាត់នៅក្រុមជំនុំ។

«ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្តីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង»(ហេព្រើរ ១៣:៧)។

«ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ» (ហេព្រើរ ១៣:១៧)។

ពាក្យ «នាំមុខអ្នករាល់គ្នា»អាចបកប្រែថា «អ្នកដឹកនាំរបស់អ្នក»។ គម្ពីរកំណែទម្រង់ប្រាប់ចំពោះ ហេព្រើរ ១៣:១៧ដូចនេះ «អ្នកដឹកនាំក្រុមជំនុំដ៏ស្មោះត្រង់គឺជាអ្នកគង្វាលដ៏ស្មោះត្រង់...ការយកចិត្ដទុកដាក់របស់អ្នកអ្នកដឹកនាំ (គ្រូគង្វាល)គឺជ្រៅ ហើយពិតប្រាកដ ដោយសារតែពួកគេត្រូវបានចាក់ប្រេងតាំង ដោយព្រះ ហើយនឹងត្រូវរៀបរាប់ប្រាប់ទ្រង់។ មនុស្សទាំងអស់នឹងរងទុក្ខ បើព័ន្ធកិច្ចរបស់ពួកគេត្រូវបាន ទាស់ទទឹង»។ គ្រូគង្វាលគឺជាលោកបណ្ឌិត ហាយមើស៍។ អ្នកអាចទូរស័ព្ទទៅគាត់តាម(៨១៨)៣៥២-០៤ ៥២។ គ្រូជំនួយគឺជាលោកបណ្ឌិត ខាហ្គិន។ អ្នកអាចទូរស័ព្ទទៅគាត់តាម(៣២៣)៧៣៥-៣៣២០។

៦. ទីប្រាំមួយ សូមចាត់ទុកការផ្សាយដំណឹងល្អជាអាទិភាពចម្បងនៅក្នុងជីវិតអ្នក។

គ្មានអ្នកណាម្នាក់អាចធ្វើជាគ្រីស្ទានល្អដោយមិនខិតខំនាំមនុស្សឲ្យមកស្ដាប់លឺដំណឹងល្អ។ ព្រះ យេស៊ូវមានបន្ទូលថា «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។

៧. ប្រាំពីរ សូមចូលរួមក្នុងក្រុមអធិស្ឋានតូចៗណាមួយ។

សូមសួរអ្នកស្រីហាយមើស៍ ឬលោកបណ្ឌិត ខាហ្គិនដើម្បីជួយអ្នកឲ្យស្វែងរកក្រុមមួយណាដែលល្អ បំផុតចំពោះអ្នក។ សូមជួបជាមួយក្រុមអធិស្ឋានរបស់អ្នករាល់អាទិត្យ។

«ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»(ម៉ាថាយ ១៨:២០)។

បើអ្នកមិនទាន់បានសង្រ្គោះ យើងសូមជម្រុញអ្នកឲ្យប្រែចិត្ដពីអំពើបាប ហើយទទួលជឿ លើព្រះយេស៊ូវគ្រិស្ដ។ នៅពេលអ្នកប្រែចិត្ដ ហើយទទួលជឿទ្រង់ នោះព្រះលោហហិត ទ្រង់នឹងសំអាតបាបរបស់អ្នកទាំងអស់។

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:១៧)។

សូមជួបលោកបណ្ឌិត ខាហ្គិន ហើយអនុញ្ញាត្ដឲ្យគាត់លឺទីបន្ទាល់របស់អ្នក បើអ្នកគិតថា អ្នកបានសង្រ្គោះ។ លេខទូរស័ព្ទរបស់គាត់គឺ(៣២៣)៧៣៥-៣៣២០។

អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
(«ខ្ញុំជាទាហាននៃឈើឆ្កាង»ដោយលោកបណ្ឌិតអ៊ីសាក វ៉ោតស៍ ១៦៧៤-១១៧៤៨)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ចំណុចចំនួនប្រាំពីរសម្រាប់អ្នកប្រែចិត្ដថ្មីៗ

SEVEN POINTS FOR NEW CONVERTS

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤:២២)។

(២ ធីម៉ូថេ ២:១២, ៣)

១. ទីមួយ អ្នកត្រូវតែទ្រាំរងទុក្ខវេទនា។ ២ ធីម៉ូថេ ២:៣, ១២; វិវរណៈ ២:២៦។

២. ទីពីរ អ្នកត្រូវតែមានព្រះគម្ពីរ ហើយអានព្រះគម្ពីរ។ ២ ធីម៉ូថេ ៣:១៦, ១៧; ទំនុកតម្កើង ១១៩:១១។

៣. កុំទៅក្រុមជំនុំផ្សេងលើកលែងតែនៅពេលដែលអ្នកទៅវិស្សមកាល។ ម៉ាថាយ ២៤:១១, ១២។

៤. ទីបួន សូមចូលរួមក្រុមជំនុំនេះរាល់ថ្ងៃអាទិត្យព្រឹក និងថ្ងៃអាទិត្យល្ងាច។ សូមចូលរួមការប្រជុំគ្នាអធិស្ឋាននៅយប់ថ្ងៃព្រហស្បត្ដិ៍ និងការផ្សាយដំណឹងល្អរាល់អាទិត្យផងដែរ។

៥. ទីប្រាំ សូមព្យាយាមស្គាល់គ្រូគង្វាល និងគ្រូជំនួយ។ ហេព្រើរ ១៣:៧, ១៧។

៦. ទីប្រាំមួយ សូមចាត់ទុកការផ្សាយដំណឹងល្អជាអាទិភាពចម្បងនៅក្នុងជីវិតអ្នក។ លូកា ១៤:២៣។

៧. ប្រាំពីរ សូមចូលរួមក្នុងក្រុមអធិស្ឋានតូចៗណាមួយ។ម៉ាថាយ ១៨:២០; ១យ៉ូហាន ១:៧។