ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការរស់ឡើងវិញមិនមែនជាការជ្រើសរើសតាមចិត្ដ!REVIVAL IS NO OPTION! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច តុលា ១ ២០១៧ «តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ»(វិវរណៈ ២:៤,៥)។ |
ក្រុមជំនុំនៅទីក្រុងអេភេសូរជាក្រុមជំនុំដ៏អស្ចារ្យ។ វាជាក្រុមជំនុំដ៏ល្អ វាជាក្រុមជំនុំដែលធ្វើតាម ច្បាប់បូរាណ គេស្អប់លទ្ធិខុសឆ្គង តែវាមានកំហុសមួយ។ ក្រុមជំនុំបានស្អប់ចិត្ដ អាគារត្រូវបានបង់រួច មនុស្សបានក្លាយជាអ្នកមាន ពួកគេមានលុយជាច្រើន ពួកគេមិនត្រូវការអ្វីសោះឡើយ។ តែព្រះគ្រិស្ដមាន បន្ទូលថា ទ្រង់មានរឿងមួយដែលទ្រង់ប្រកាន់ពួកគេ។ ពួកគេបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើម។ ទ្រង់បានត្រាស់ហៅឲ្យពួកគេប្រែចិត្ដឡើងវិញ។ ទ្រង់បានត្រាស់ហៅពួកគេឲ្យត្រលប់ទៅក្រោយវិញ ហើយ ស្វែងរកសេចក្ដីស្រឡាញ់ និងចិត្ដខ្នះខ្នែងដែលពួកគេបាត់បង់ជាច្រើនឆ្នាំ។ បើពួកគេបដិសេធ ព្រះគ្រិស្ដបាន ព្រមានពួកគេពីការជំនុំជំរះនៅខាងមុខ។ ក្រុមជំនុំបានក្លាយដូចជើងចង្កៀង។ វាបានផ្ដល់ពន្លឺក្នុងលោកីយដ៏ ងងឹត។ តែបើក្រុមជំនុំមិនប្រែចិត្ដ នោះព្រះគ្រិស្ដមានបន្ទូលថា « ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ»។ ក្រោយមកព្រះគ្រិស្ដមានបន្ទូលថា «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ»(វិវរណៈ ២:៧)។ តែក្រុមជំនុំមិនបានប្រែចិត្ដ ហើយវាមិនទទួលបានបទពិសោធន៍នូវការរស់ ឡើងវិញល្មដើម្បីសង្រ្គោះវាឡើយ។ មានពេលមួយក្រុមជំនុំដ៏អស្ចារ្យនេះត្រូវបានបំផ្លាញដោយពួកទាហាន រ៉ូម នៅក្រោមអធិរាជដូមីថៀនជិតចុងសតវត្សទី១។ អាគារក្រុមជំនុំ១ទៀតត្រូវបានសាងសង់ តែនៅចុង បញ្ចប់ទីក្រុងទាំងមូលត្រូវបានបំផ្លាញដោយពួកឥស្លាម។ តើខ្ញុំត្រូវតែអនុវត្ដការនោះចំពោះក្រុមជំនុំយើងឬអត់? នៅគ្រាដើមដំបូង ក្រុមជំនុំនៅអេភេសូរ ពេញដោយជីវិត និងសេចក្ដីស្រឡាញ់របស់គ្រីស្ទាន។ វាជាក្រុមជំនុំដែលមានក្ដីស្រឡាញ់ ហើយត្រូវបាន ស្ដារឡើងវិញ។ វាដូចជាក្រុមជំនុំយើងពីមុនអញ្ចឹង យើងមានការបាក់បែកក្រុមជំនុំ ប៉ុន្ដែវាជាការបាក់បែក ដែលបង្កើតជាការថ្វាយខ្លួន និងការប្ដេជ្ញាចិត្ដ។ អ្នកណាដែលចាកចេញរហូតគឺដោយសារតែគេមិនចង់ធ្វើជា គ្រីស្ទានម៉ឺងម៉ាត់។ គ្រប់ពេលដែលខ្ញុំព្យាយាមនាំឲ្យពួកគេឲ្យត្រលប់មកស្រឡាញ់ព្រះគ្រិស្ដវិញ នោះក្រុម ទាំងអស់បានចាកចេញទៅ។ ពួកគេមិនដែលចាកចេញទៅដោយសារតែខ្ញុំអធិប្បាយលទ្ធិខុសឆ្គងនោះទេ។ ពួកគេចាកចេញទៅដោយសារពួកគេមិនចង់បានការរស់ឡើងវិញ។ ពួកគេមិនចង់ធ្វើជាសិស្សរបស់ព្រះយេ ស៊ូវ។ លោករិឆាត អូលីវាសបង្ករឲ្យមានការបែកបាក់គ្នាដ៏អាក្រក់បំផុត។ គាត់ប្រាប់ថា មហាបេសកកម្មត្រឹម តែសម្រាប់ពួកសាវកប៉ុណ្ណោះ ថែមទាំងបានប្រាប់ថា គ្មានអ្នកណាផ្សេងទៀតត្រូវតែផ្សាយដំណឹងល្អឡើយ។ នោះជាការត្អូញត្អែរទីមួយរបស់គាត់។ គាត់ស្អប់ព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា «ចូរស្វែងរកនគរព្រះ និងសេចក្ដីសុចរិតនៃព្រះជាមុនសិន»(ម៉ាថាយ ៦:៣៣)។ គាត់ប្រាប់មនុស្សឲ្យស្វែងរកភាពជោគជ័យ និង ស្វែងរកលុយជាជាងនគរព្រះ។ ខ្ញុំបានបន្ដអធិប្បាយឲ្យមនុស្សពង្រីកជីវិតគេក្នុងការផ្សាយដំណឹងល្អ និងការ អធិស្ឋាន។ មនុស្សចំនួន៣រយនាក់បានដើរតាមគាត់ ត្រឹមតែ១៥នាក់ប៉ុណ្ណោះដែលបានចាកចេញ។ បងប្អូន យើងបន្ដដាក់ព្រះគ្រិស្ដជាទីមួយ ហើយទទួលបានជោគជ័យជាងអ្នកដែលនៅខាងគាត់។ ឆ្ងាយជាង! កូនៗ របស់យើងស្ទើរតែទាំងអស់បានរៀនចប់មហាវិទ្យាល័យ។ មនុស្សដែលនៅតាំងពីដើមភាគច្រើនក្នុងក្រុមជំនុំ យើងមានផ្ទះ ឬខុនដូផ្ទាល់ខ្លួន។ អ្នកដែលនៅខាងគាត់ត្រូវបានខ្ចាត់ខ្ចាយទៅបួនទិស។ យើងមានប្ដីប្រពន្ធ ដែលលះលែងគ្នាតិចតួចណាស់។ មនុស្សខាងគាត់មិនអាចរង់ចាំដើម្បីលះលែងគ្នាបានឡើយ! ដូច្នេះតើអ្នក ណាប្រសើរជាង? ពិតណាស់ យើងវេទនាដើម្បីសងថ្លៃអាគារនេះ តែវាធ្វើឲ្យយើងក្លាយជាសិស្សរបស់ព្រះ យេស៊ូវដែលរឹងមាំ។ ក្រុមកំប៉ុចកំប៉ុករបស់គាត់បានខ្សោយខាងឯការផ្សាយដំណឹងល្អយ៉ាងលឿន។ យើងរង ទុក្ខបន្ដិចបន្ដួចសម្រាប់ព្រះយេស៊ូវ ហើយយើងទទួលបានព្រះពរ។ ពួកគេដេញតាមលោកីយ លុយ ហើយ ត្រូវបានអារក្សបំផ្លាញ! ព្រះយេស៊ូវមានបន្ទូលថា «អ្នករាល់គ្នាមិនអាចបំរើព្រះ និងទ្រព្យសម្បត្ដិបានឡើយ» (ម៉ាថាយ ៦:២៤)។ ព្រះអង្គមានបន្ទូលត្រូវ តែពួកគេធ្វើខុស! សូមក្រោកឈរឡើង ហើយច្រៀងបទ «ខ្ញុំ បានសម្រេចចិត្ដដើរតាមព្រះយេស៊ូវ»! ខ្ញុំបានសម្រេចចិត្ដដើរតាមព្រះយេស៊ូវ អាម៉ែន! សូមអង្គុយចុះ។ តែមានរឿងអាក្រក់ខ្លះបានកើតឡើងចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរ។ ព្រះយេស៊ូវមានបន្ទូលទៅកាន់គេថា « តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ»(វិវរណៈ ២:៤)។ ទ្រង់មិនបានមានបន្ទូលថា គេ «បានធ្លាក់»ចេញពីសេចក្ដីស្រឡាញ់ដើមរបស់គេនោះទេ។ ទ្រង់មានបន្ទូល ថា គេ «បានបោះបង់ចោលសេចក្ដីស្រឡាញ់ដើម។ « តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ»(វិវរណៈ ២:៤)។ លោកបណ្ឌិត យ៉ូហាន អែហ្វ វាលវើដបានប្រាប់ពីមូលហេតុ។ គាត់ប្រសាសន៍ថា «ឥឡូវក្រុមជំនុំនៅទីក្រុងអេភេសូរស្ថិតនៅក្នុងជំនាន់ទីពីរនៃគ្រិស្ដបរិស័ទ»។ តើខ្ញុំត្រូវតែនិយាយថែមទៀតឬទេ? «ឥឡូវក្រុមជំនុំស្ថិតនៅក្នុងជំនាន់ទីពីរ»។ នោះប្រាប់អស់ហើយ! បន្ទាប់មកគាត់ប្រាប់ថា «សេចក្ដីស្រឡាញ់របស់ព្រះដែលចង្អុលបង្ហាញពីចរិកលក្ខណៈនៅជំនាន់ទីមួយត្រូវ បានខកខាន(John F. Walvoord, Th.D., ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រិស្ដ Moody Press, 1973, p. 56)។ មនុស្សវ័យក្មេងៗអើយ អ្នកគឺជាជំនាន់ទីពីរនៅក្រុមជំនុំ! អ្នកមិនចេញមកពីមនុស្ស «ចំនួន៣៩» នាក់ដែលបានសង្រ្គោះអាគារក្រុមជំនុំនេះឡើយ។ គេគឺជាជំនាន់ទីមួយ មិនមែនអ្នកឡើយ! លោកបណ្ឌិត ចាន់បានប្រាប់ពីរបៀបដែលជំនាន់ទីមួយ «មនុស្សទាំង៣៩នាក់»ដែលស្រឡាញ់ព្រះគ្រិស្ដ ហើយបម្រើ ទ្រង់។ គាត់បានចូលរួមក្រុមជំនុំយើងកាលគាត់ជាក្មេងជំទង់។ គាត់ប្រាប់ថា នៅពេលខ្ញុំបានទទួលជឿព្រះគ្រិស្ដ ជីវិតខ្ញុំបានផ្លាស់ប្ដូរជារៀងរហូត អំពើ បាបខ្ញុំត្រូវបានសំអាតដោយសារព្រះលោហិតទ្រង់ ហើយឥឡូវក្រុមជំនុំគឺជា ផ្ទះទីពីររបស់ខ្ញុំ! ភ្លាមៗខ្ញុំបានថ្វាយជីវិតដើម្បីបម្រើព្រះគ្រិស្ដ។ លោកហាយ មើស៍បានបន្ដអធិប្បាយពីការធ្វើជាសិស្សរបស់ព្រះគ្រិស្ដ ការដាក់{ព្រះគ្រិស្ដ} និងការដាក់ក្រុមជំនុំជាទីមួយ ការលះកាត់ចិត្ដខ្លួនឯង និងការផ្សាយដំណឹង ល្អ។ គាត់បានអធិប្បាយប្រឆាំងនឹង «លទ្ធិអែនថីណោមៀន»(ការក្លាយជា គ្រីស្ទានដែលមិនធ្វើតាមក្រឹត្យវិន័យ»។ ខ្ញុំដឹងថា អ្វីដែលគាត់អធិប្បាយសុទ្ធ តែត្រឹមត្រូវ។ នោះគឺសម្រាប់វា! យើងបានអធិស្ឋាន ហើយច្រៀនជាមួយគ្នា ខ្ញុំមានការនឹកចាំដ៏អស្ចារ្យនៅគ្រាទាំងនោះ។ យើងបានផ្សាយដំណឹងល្អជា ច្រើនដងក្នុងមួយអាទិត្យ។ យើងបានបំពេញមនុស្សពេញក្នុងសាលប្រជុំ។ ខ្ញុំបាននាំលោកជូដី ខាហ្គិក ម៉ែលីសា សែនដឺ និងវីណី យឹងដែលក្លាយជា ប្រពន្ធរបស់ខ្ញុំមកក្រុមជំនុំ។ ព្រះបានជួយខ្ញុំឲ្យនាំពួកគេមកក្រុមជំនុំចេញពី ការផ្សាយដំណឹងល្អនៅអាគារ UCLA ... អ្នកស្រីហាយមើស៍ {កាលជាក្មេង ជំទង់}បានថ្វាយជីវិតដើម្បីបម្រើព្រះក្នុងក្រុមជំនុំ ហើយគ្មានអ្វីដែលទាញនាំ នាងទៅក្រោយវិញ។ ខ្ញុំបានស្គាល់នាងកាលនាងបានមកក្រុមជំនុំមុនដំបូង យើងទាំងពីរនាក់សុទ្ធតែជាមនុស្សវ័យក្មេង។ បន្ទាប់មកនាងបន្ដមានសេចក្ដី ស្រឡាញ់ និងចំណង់ចិត្ដជាខ្លាំងដើម្បីផ្សាយដំណឹងល្អដល់មនុស្សបាត់បង់ នាងបន្ដធ្វើការបម្រើព្រះក្នុងចំណោមមនុស្ស២នាក់ក្នុងក្រុមជំនុំ សូម្បីតែ មុនពេលនាងបានរៀបចប់វិទ្យាល័យក៏ដោយ... ឥឡូវនាងត្រឹមតែធ្វើការជា មួយក្មេងស្រីជនជាតិចិនវ័យក្មេង និងក្មេងស្រីអាស៊ីផ្សេងៗ...នាងគឺជាបេស កជនឆ្លងវប្បធម៌ដ៏មានឥទ្ធិពលបំផុតដែលខ្ញុំបានស្គាល់ (មានសង្ឃឹមតិច តួចបំផុត)។ អេលីណាបានធ្លាក់ខ្លួនឈឺក្រោយមក តែនាងមិនដែលខានមកកម្មវិធីអធិស្ឋាន ឬការទូរស័ព្ទទៅ លេងគេនៅយប់ថ្ងៃពុធ និងថ្ងៃព្រហស្បត្ដិ៍ ដើម្បីនាំមនុស្សបាត់បង់ឲ្យមកលឺដំណឹងល្អ។ ស្រ្ដីដ៏អស្ចារ្យ១ម្នាក់ ទៀតឈ្មោះអ្នកស្រី សាឡាសា។ នាងគឺខ្លាំងដូចជាម្ដាយថែរេសា! នាងជាអ្នកបរិសុទ្ធខាងបាទីស្ទ! ក្មេងៗអើយ កុំឲ្យក្រុមជំនុំយើងធ្លាក់ចុះដូចជាជំនាន់ទីពីរដែលក្រុមជំនុំអេភេសូរបានធ្វើ។ អ្នកគឺជា អនាគតក្រុមជំនុំយើង! សូមកុំបោះបង់ចោលសេចក្ដីស្រឡាញ់ដើមរបស់អ្នកសម្រាប់ព្រះយេស៊ូវ! ឥឡូវនេះសូមមើលទៅវិវរណៈ ២:៣។ គម្ពីរស្កោហ្វៀលនៅទំព័រ១៣៣២។ «ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ » (វិវរណៈ ២:៣)។ ការបកប្រែសម័យនេះបកប្រែតាមរបៀបនេះ «អ្នកបានអត់ធន់ ហើយបានទ្រាំទ្រទុក្ខលំបាកដោយសារតែ ឈ្មោះអញ ហើយមិននឿយហត់»(NIV)។ សូមសំគាល់ថា នេះពណ៌នាពីអ្វីដែលគេធ្វើនៅអតីតកាល អ្នក បានអត់ធន់។ អ្នកបានទ្រាំទ្រទុក្ខលំបាក អ្នកមិនបាននឿយហត់។ វាជាការពិណ៌ពីរបៀបនៅអតីតកាល។ លោកបណ្ឌិត វាលវើដបានប្រសាសន៍ថា «ឥឡូវក្រុមជំនុំជាគ្រីស្ទានជំនាន់ទីពីរ...សេចក្ដីស្រឡាញ់ របស់ព្រះដែលចង្អុលបង្ហាញចរិកលក្ខណៈជំនាន់ទីមួយត្រូវបានខកខាន។ ការមានចិត្ដត្រជាក់ជាគ្រោះថា្នក់ ដល់អ្នករត់ជំនាន់មុននៃភាពខ្ពិលច្រអូសខាងវិញ្ញាណ ដែលលុបទីបន្ទាល់គ្រីស្ទានទាំងអស់ក្នុង{ក្រុមជំនុំ} ។ ដូចនេះប្រវត្ដិក្រុមជំនុំតែងតែស្ថិតក្នុងសភាពដូចនោះ៖ ការត្រជាក់នៃសេចក្ដីស្រឡាញ់ខាងវិញ្ញណមុនដំបូង បន្ទាប់មកការស្រឡាញ់ព្រះត្រូវបានជំនួសឲ្យការស្រឡាញ់របស់នៅក្នុងលោកីយនេះ។ នេះជាការដែលនាំឲ្យ មនុស្សចាកចេញពីសេចក្ដីជំនឿ ហើយបាត់បង់ទីបន្ទាល់ដ៏មានប្រសិទ្ធិភាព»(Walvoord, ibid.)។ ខ្ញុំជឿជាក់ថា បញ្ហានោះកំពុងកើតឡើងក្នុងក្រុមជំនុំយើង។ ជំនាន់ទីពីរក្នុងក្រុមជំនុំយើងបានត្រ ជាក់ទៅៗ ហើយខ្វះទឹកចិត្ដជាងជំនាន់ទីមួយ។ លោកបណ្ឌិត ចាន់ លោក ហ្គ្រីហ្វីត លោកបណ្ឌិត ជូដី ខាហ្គិន អ្នកស្រី ហាយមើស៍ ពួកគេទាំងអស់សុទ្ធតែជាមនុស្សដើមដំបូងដែលបានចូលក្នុងក្រុមជំនុំយើងក្នុង ឆ្នាំ១៩៧០។ ពួកគេនៅរស់ ពេញដោយចិត្ដខ្នះខ្នែង ពេញដោយសេចក្ដីស្រឡាញ់ និងមានការប្រកបគ្នាជា ខ្លាំង ថែមទាំងមានការប្ដេជ្ញាចិត្ដមុតមាំចំពោះព្រះគ្រិស្ដ។ យើងអាចនិយាយថា គេដូចជាគ្រីស្ទានជំនាន់ទី មួយនៅក្នុងក្រុមជំនុំនៅអេភេសូរ។ ប៉ុន្ដែការឆេះឆួល និងចិត្ដខ្នះខ្នែងមិនបានហុចតទៅកូនក្មេងនៅក្រុមជំនុំភាគច្រើន អ្នកណាដែល បានធំឡើងជាជំនាន់ទីពីរ។ ជំនាន់ទីពីរជាមនុស្សដែលរស់នៅទីនេះ។ គេបានធ្វើតាមអារម្មណ៍ គេបានមក ការប្រជុំគ្នាអធិស្ឋាន តែគេមិនអធិស្ឋាន ឬគេអធិស្ឋានដោយហួតហែងដោយមិនខ្នះខ្នែងសោះ។ «សេចក្ដី ស្រឡាញ់របស់ព្រះ ដែលបង្ហាញពីជំនាន់ទីមួយកំពុងខកខានក្នុងជីវិតរបស់គេភាគច្រើន»។ មានតែលោក យ៉ូហានខាហ្គិនមួយគត់ដែលល្អប្រសើរ ហើយមានភាពដូចជំនាន់ទីមួយ។ វាគឺដោយសារតែគាត់ការប្រែចិត្ដ ដែលផ្លាស់ប្ដូរជីវិត ដែលនាំឲ្យគាត់មានសេចក្ដីស្រឡាញ់ និងចិត្ដខ្នះខ្នែងដែលមនុស្សចាស់ៗមាន។ បើគាត់ មិនមែនជាអ្នករឹងមាំ និងជាអ្នកដឹកនាំតាមធម្មជាតិទេ នោះគាត់បានលាយឡំជាមួយក្មេងៗក្នុងក្រុមជំនុំ ផ្សេងៗដែលមានចិត្ដត្រជាក់បាត់ទៅហើយ។ អ្នកខ្លះដែលមានអាយុដូចគាត់បានចេញពីក្រុមជំនុំ អ្នកផ្សេង ទៀតបានត្រជាក់ ហើយគិតតែពីខ្លួនឯង។ មានតិចតួចណាស់ដែលនៅតែដូចនោះ។ សូម្បីតែជួនកាល លោកយ៉ូហានយល់ឆ្ងល់ពីមូលហេតុដែលជំនាន់របស់គាត់បានត្រជាក់ និងធ្វើតាមលោកីយ។ ត្រង់ចំណុចនេះខ្ញុំចាប់ផ្ដើមយល់ដឹងថា យើងត្រូវតែមានការរស់ឡើងវិញ។ ជំនាន់ទីពីរមិនអាច រក្សាក្រុមជំនុំយើងឲ្យពេញដោយមនុស្ស សេចក្ដីស្រឡាញ់ និងអំណាចបានឡើយ លុះត្រាតែពួកគេត្រូវបាន ផ្លាស់ប្ដូរដោយបទពិសោធន៍ពិតបា្រកដជាមួយនៅក្នុងការប្រែចិត្ដដ៏មានអំណាច។ តែជំនាន់ទីពីរភាគច្រើន បានបះបោរ ហើយចេញពីក្រុមជំនុំ ឬជាប់ក្នុងការគិតតែពីខ្លួនឯង។ អ្នកខ្លះបានបដិសេធព្រះគ្រិស្ដ។ ទោះបី ជាគេនៅក្នុងក្រុមជំនុំក៏ដោយ គេបានបដិសេធដើម្បីប្រែចិត្ដ។ អ្នកខ្លះសូម្បីតែគិតថា ការប្រែចិត្ដមិនពិតនោះ ទេ។ អ្នកផ្សេងទៀតទាមទារចង់បានការផ្លាស់ប្ដូរខាងក្នុងដើម្បីបញ្ជាក់ថា ព្រះគ្រិស្ដមានពិតប្រាកដ។ យើងបានប្រឈមមុខពួកគេម្ដងម្នាក់ៗ រហូតដល់ពួកគេប្រែចិត្ដពិតប្រាកដ ឬពួកគេចេញពីក្រុម ជំនុំ។ នៅចុងក្រោយ ពួកគេមួយចំនួនធំបានប្រែចិត្ដ ទោះបីជាពួកគេពិបាកជាខ្លាំងដើម្បីធ្វើដូចជំនាន់ទីមួយ ក៏ដោយ។ ដើម្បីធ្វើដូចនោះ ពួកគេត្រូវតែ «នឹកចាំពីអ្វីដែលគេបានធ្លាក់ចេញ»។ ពួកគេដូចជាលោកយ៉ូហាន ខាហ្គិនដែលត្រូវយល់ដឹងថា ជំនឿរបស់គេបានស្លាប់បាត់ហើយបើប្រៀបធៀបនឹងមនុស្សទាំង «៣៩»នាក់ នោះ (ឪពុកម្ដាយ និងជំនាន់មុន)។ ទីពីរ ពួកគេត្រូវតែ«ប្រែចិត្ដ ហើយធ្វើកិច្ចការមុនដំបូង»។ ពួកគេត្រូវតែ ផ្លាស់ប្ដូរចិត្ដគំនិត។ ពួកគេត្រូវតែត្រលប់ទៅក្រោយ ហយមានការប្រែចិត្ដពិតប្រាកដ(កិច្ចការមុនដំបូង)។ អរគុណព្រះ មានអ្នកខ្លះបានធ្វើ ដូចជាអេម៊ី អយ៉ាកូ ភីលីព ធីម៉ូថេ វែស្លេ ណូអេ និងអ្នកផ្សេងទៀត។ បន្ទាប់មកព្រះចាប់ផ្ដើមចាត់បញ្ជូនការរស់ឡើងវិញមកក្នុងចំណោមយើង! អរគុណព្រះ នៅចុង បញ្ចប់ទ្រង់អាចទុកចិត្ដយើងល្មម ដើម្បីចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងចុះមក។ ក្នុងរយៈពេលពីរបីខែចុង ក្រោយ យើងមានមនុស្សថ្មីប្រហែល២០នាក់បានមកក្នុងក្រុមជំនុំ ហើយបានសង្រ្គោះ។ ការប្រជុំទាំងនេះ បន្ដធ្វើដើម្បីចាក់ឬសដល់មនុស្សវ័យក្មេងទាំងនេះក្នុងសេចក្ដីជំនឿរបស់គេ! ឥឡូវលោកយ៉ូហាន ខាហ្គិនបង្រៀនថា «ការរស់ឡើងវិញគឺជាភាគបន្ទាប់នៃល្បែងតំរៀបជួរ»។ ក្រុមជំនុំយើងត្រូវតែសង្កត់ធ្ងន់លើការរស់ឡើងវិញម្ដងហើយម្ដងទៀត ឬយើងនឹងមិនអាចឃើញមនុស្សប្រែចិត្ដដែលខ្នះខ្នែងដូចសមាជិកដើមដំបូងនៅក្រុមជំនុំយើង។ ពួកគេត្រូវការវាក្នុងក្រុមជំនុំនៅអេភេសូរ ហើយ នៅក្រុមជំនុំយើងសព្វថ្ងៃនេះដែរ។ ខ្ញុំហៅវាថា «ការរស់ឡើងវិញសម្រាប់ការរួចជីវិត»។ បងប្អូនប្រុសស្រីអើយ យើងត្រូវតែលន់តួបាបរបស់យើងដដែល ហើយអធិស្ឋានសុំវត្ដមានរបស់ ព្រះឲ្យយាងចុះមកក្នុងចំណោមយើងយ៉ាងសកម្ម។ សូមធ្វើវា សូមធ្វើវា សូមធ្វើវា! សូមក្រោកឈរ ហើយ ច្រៀងបទលេខ១៥ «ខ្ញុំនឹងរស់សម្រាប់ទ្រង់»។ ខ្ញុំថ្វាយជីវិតស្ម័គ្រដល់ព្រះអង្គ ដែលទ្រង់សុគតជំនួសខ្ញុំផង ឥឡូវនេះសូមច្រៀងបទលេខ១៩ «នេះគឺជាសេចក្ដីស្រឡាញ់»។ នេះគឺជាសេចក្ដីស្រឡាញ់ធំដូសមុទ្រ ចិត្ដទន់សណ្ដោសដូចទឹកជំនន់ លោកបណ្ឌិត ចាន់ សូមដឹកនាំយើងក្នុងការអធិស្ឋាន និងព្រះគុណ។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |