Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


មនុស្សទាំងអស់គ្នាផ្សាយដំណឹងល្អ!

EVERY PERSON EVANGELIZING!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កញ្ញា ១៧ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 17, 2017

«លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា»(លូកា ១៧:១៤)។


កាលព្រះយេស៊ូវបានធ្វើដំណើរកាត់ស្រុកសាម៉ារី និងស្រុកកាលីឡេ នោះទ្រង់បានយាងមកឯទី ក្រុងតូចមួយ។ នៅជាយភូមិនោះមានមនុស្សឃ្លង់១០នាក់។ គេ «បានឈរឆ្ងាយ» ពីទ្រង់(១៧:១២)។ បើតាមក្រឹត្យវិន័យគម្ពីរសញ្ញាចាស់ មនុស្សឃ្លង់ទាំង១០នាក់នេះត្រូវបានទាមទារឲ្យនៅឆ្ងាយពីមនុស្សដើម្បី កុំឲ្យឆ្លងជំងឺដល់គេ។

«ឯមនុស្សណាដែលកើតឃ្លង់ ... ស្រែកថា ខ្ញុំស្មោកគ្រោកៗ អ្នកនោះនឹងនៅ... អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង»(លេវីវិន័យ ១៣:៤៥-៤៦)។

មនុស្សឃ្លង់ទាំង១០នាក់នេះបានលឺថា ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន។ ដូច្នេះគេស្រែកពី ឆ្ងាយថា «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»(លូកា ១៧:១៣)។ ព្រះយេស៊ូវមិន បានប្រោសជំងឺឃ្លង់របស់គេភ្លាមៗនោះឡើយ តែទ្រង់បានប្រាប់ឲ្យគេទៅបង្ហាញខ្លួនឲ្យពួកអាចារ្យក្នុងព្រះ វិហារនៅក្រុងយេរ៉ូសាឡិមឃើញវិញ។ ព្រះយេស៊ូវធ្វើដូចនោះដោយមានមូលហេតុ៤យ៉ាង៖ ដើម្បីបំពេញ សម្រេចក្រឹត្យវិន័យគម្ពីរសញ្ញាចាស់ ដែលប្រាប់ក្នុងលេវីវិន័យ ១៤:១-២០ថា ពួកអាចារ្យតែ១គត់ដែល សម្រេចថា នរណាម្នាក់ត្រូវបានប្រោសឲ្យជាពីជំងឺឃ្លង់ឬក៏អត់។ មូលហេតុទី១ជា «ស្មរបន្ទាល់ ទីបន្ទាល់ ទៅកាន់ពួកអាចារ្យ និងសាសន៍យូដាផ្សេងៗទៀតនៃអំណាចប្រោសឲ្យជាដែលទ្រង់មាន»(Thomas Hale, The Applied New Testament, Chariot Victor Publishing, 1996, p. 236)។

មនុស្សឃ្លង់ទាំង១០នាក់នោះបានស្ដាប់តាមព្រះគ្រិស្ដ ហើយបានចាប់ផ្ដើមឆ្ពោះទៅឯព្រះវិហារ ក្នុងក្រុងយេរ៉ូសាឡិម។ នេះបង្ហាញថា គេមានសេចក្ដីជំនឿពិតប្រាកដ ឬក៏គេមិនស្ដាប់តាមទ្រង់។ តែដូច យើងឃើញថា វាមិនមែនជាជំនឿដែលជួយសង្រ្គោះគេនោះទេ។ គេបានស្ដាប់តាមព្រះគ្រិស្ដតែខាងក្រៅ

«លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា»(លូកា ១៧:១៤)។

រោគឃ្លង់បានបាត់ពីរូបកាយរបស់គេ កាលគេបានធ្វើដំណើរទៅភាគខាងត្បូងពីតំបន់កាលីឡេ ចុះទៅព្រះ វិហារនៅក្រុងយេរ៉ូសាឡិម។

តែមានបុរសម្នាក់ដែលបានត្រលប់មកវិញ កាលគាត់ត្រូវបានជាស្អាត ហើយគាត់បានត្រលប់ទៅ កន្លែងដែលព្រះយេស៊ូវគង់នៅវិញ។

«មានម្នាក់ កាលឃើញថា ខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរដំកើងព្រះ ដោយសំឡេងជាខ្លាំង គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង... »(លូកា ១៧:១៥-១៦)។

«រួចទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ»(លូកា ១៧:១៩)។

ឥឡូវនេះចំពោះខ្ញុំ វាហាក់ដូចជាមានមេរៀនជាច្រើននៅក្នុងអត្ថបទនេះ។ ខ្ញុំនឹងមិនបង្រៀនទាំង អស់នោះទេ តែនេះជាចំណុច៣ដែលខ្ញុំឃើញ។

១. ទីមួយ ការមិនជាស្អាតទាំងស្រុងចេញមកពីការស្ដាប់បង្គាប់ព្រះគ្រិស្ដសំបកក្រៅ។

មនុស្សឃ្លង់ទាំង១០នាក់នោះត្រូវបានប្រោសឲ្យជាពីរោគឃ្លង់ខាងក្រៅ។ តែគេមិនត្រូវបានប្រោស ឲ្យជាទាំងអស់ភ្លាមៗកាលព្រះយេស៊ូវពាល់គេនោះទេ។ គេត្រូវបានប្រោសឲ្យជាទាំងស្រុងនៅតាមផ្លូវទៅឯព្រះវិហារក្នុងក្រុងយេរ៉ូសាឡិមនោះទេ។ តែព្រលឹងរបស់គេមិនទាន់ប្រោសឲ្យជានៅឡើយទេ។ ព្រះយេស៊ូវ មានបន្ទូលថា

«ទ្រង់ទតឃើញគេ ហើយក៏មានព្រះបន្ទូលថា ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា» »(លូកា ១៧:១៤)។

មនុស្សដែលស្ដាប់បង្គាប់ព្រះគ្រិស្ដខាងក្រៅត្រូវបានជាស្អាតពីរោគជាច្រើន ដែលជាបញ្ហាដល់អ្នក ណាដែលមិនស្ដាប់បង្គាប់ពេញលេញ។ អ្នកណាដែលមកក្រុមជំនុំ ហើយធ្វើតាមច្បាប់មូលដ្ឋានខាងគ្រិស្ដ សាសនាខាងក្រៅ នោះគេរកឃើញថា ជីវិតរបស់គេបានទៀងទាត់ ទំលាប់នៃការសិក្សារបស់គេនៅសាលា បង្កើតជាលទ្ធផលល្អប្រសើរ។ អារម្មណ៍របស់គេត្រូវបានចេះគ្រប់គ្រងជាងមុន។ ជាទូទៅ គេមានភាពជោគ ជ័យ និងមានផលក្នុងជីវិតរបស់គេជាជាងអ្នកណាដែល «ដូរខាងនេះដូរខាងនោះ»ដោយយល់ស្រឡំនៅ សង្គមបច្ចុប្បន្ននេះ(អេភេសូរ ៤:១៤)។

ជារឿយៗមនុស្សក្នុង «លោកីយ»គិតថា ការមកក្រុមជំនុំនឹងជាគ្រោះថ្នាក់ក្នុងជីវិតគេ ដោយសារ គេយកពេលច្រើនពេកពីការងារ ឬពីសាលារៀន។ ជារឿយ ឪពុកម្ដាយដែលមិនជឿព្រះគិតតាមផ្លូវនោះ។ គេមានអារម្មណ៍ថា ការមកក្រុមជំនុំនឹងយកពេលច្រើនពេកពីកូនរបស់គេ ដូច្នេះគេនឹងមិនធ្វើបានល្អឡើយ នៅកន្លែងធ្វើការ និងនៅសាលា។ តែយើងបានរកឃើញម្ដងហើយម្ដងទៀតថា ការពិតវាពិតនោះស្រឡះ។ នៅពេលមនុស្សវ័យក្មេងចូលរួមកម្មវិធីក្នុងក្រុមជំនុំ យើងបានឃើញថា ពិតប្រាកដណាស់គេបានក្លាយជា កូនសិស្សល្អឆ្ងាយជាងមុន និងក្លាយជានយោជក់ល្អឆ្ងាយជាងមុន បើគ្មានករណីយលើកលែង។ គេរៀន ដើម្បីសិក្សាទៀងទាត់ «លៃលកពេលវេលា»(អេភេសូរ ៥:១៦, កូឡ៉ូស ៤:៥)។ ដោយសារការកំឡាចិត្ដ របស់អ្នកដឹកនាំក្រុមជំនុំ និងគំរូសមាជិកក្រុមជំនុំ នោះគេរៀនពីសារសំខាន់នៃការឧស្សាហ៍នៅកន្លែងការងារ និងនៅសាលា។ ផ្ទុយពីអំពើ «ធ្វើល្ងីល្ងើ»ជាច្រើនដូចក្មេងលោកីយធ្វើ គេធ្វើការ ហើយខំរៀននៅអំឡុងពេល វេលាផ្ដល់ឲ្យគេ។

ខ្ញុំជឿថា យើងមានអាត្រាភាគរយខ្ពស់បំផុតមួយនៃនិស្សិតមហាវិទ្យាល័យដែលរៀនចប់ក្នុងក្រុមជំ នុំយើងនៅប្រទេសអាមេរិក។ ហើយខ្ញុំគិតថា នេះជាភស្ដុតាងមួយា ការស្ដាប់បង្គាប់ព្រះយេស៊ូវ «សំអាត» អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ពីបញ្ហាខាងក្រៅជាច្រើន ដែលត្រូវប្រឈមមុខដោយមនុស្សដែលមិនមកក្នុង ការប្រកបគ្នានៅក្រុមជំនុំតាមតំបន់ និងមិនចូលរួមក្នុងការប្រជុំគ្នានៅក្រុមជំនុំ។ ការសង្កេតជាច្រើនឆ្នាំបាន បញ្ជាក់ថា រឿងនេះពិតម្ដងហើយម្ដងទៀត។

២. ទីពីរ សេចក្ដីសង្រ្គោះពេញលេញត្រូវបានទទួលបទពិសោធន៍នៅពេលអ្នកមកឯព្រះគ្រិស្ដ។

បុសទាំង៩នាក់បានស្កប់ចិត្ដនៅពេលគេត្រូវបានប្រោសឲ្យជាប៉ែកខាងក្រៅ នៅពេលគេត្រូវបានជា ពីរោគឃ្លង់ខាងរូបកាយ។ តែមានម្នាក់គត់ដែលមិនស្កប់ចិត្ដជាមួយការស្ដាប់បង្គាប់ប៉ែកខាងក្រៅ។ ចិត្ដគាត់ បានលោតកញ្ជោងក្នុងការអរគុណដល់ព្រះ។ គាត់ត្រលប់ទៅឯកន្លែងដែលព្រះយេស៊ូវគង់នៅវិញ។ គាត់ បានក្រាបចុះនៅទាបព្រះបាទរបស់ព្រះយេស៊ូវ ទាំង «អរព្រះគុណដល់ទ្រង់»(លូកា ១៧:១៦)។ យើង អាចនិយាយថា បុរសនេះមករកព្រះគ្រិស្ដ! គាត់មករកព្រះគ្រិស្ដ ហើយឃើញថា គាត់មិនត្រឹមតែបានជា ខាងរូបកាយប៉ុណ្ណោះឡើយ តែសេចក្ដីសង្រ្គោះពេញលេញស្ថិតនៅក្នុងព្រះអង្គសង្រ្គោះត្រង់កន្លែងដែលគាត់ ក្រាបនៅទាបព្រះបាទរបស់ទ្រង់។

បើអ្នកបានចូលរួមក្រុមជំនុំយើង ហើយមកក្នុងការប្រជុំគ្នាយ៉ាងទៀងទាត់ នោះគឺល្អ។ វានឹងជួយ អ្នកនៅក្នុងជីវិត និងការងាររបស់អ្នក។ តែមានសាសនាគ្រិស្ដដែលពិតច្បាស់ជាងការជួយជីវិតអ្នកឲ្យមាន ភាពប្រសើរ! ចំពោះមនុស្សដែលរស់នៅក្នុងជីវិតជោគជ័យ ព្រះយេស៊ូវមានបន្ទូលថា

« កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ» (យ៉ូហាន ៣:៧)។

នោះជាអ្វីដែលកើតឡើងចំពោះមនុស្សឃ្លង់ដែលមករកព្រះគ្រិស្ដ។ បន្ទាប់ពីគាត់បានជាខាងរូប កាយដោយសារការស្ដាប់បង្គាប់ព្រះយេស៊ូវ នោះគាត់មករកព្រះយេស៊ូវនៅទាបព្រះបាទទ្រង់ ហើយវាជាការ ប្រែចិត្ដប៉ែកខាងក្នុង។ រួចព្រះគ្រិស្ដមានបន្ទូលទៅគាត់ថា

« សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ»(លូកា ១៧:១៩)។

ខ្ញុំយល់ស្របជាមួយគម្ពីរដឹ អាប់ផ្លាយសញ្ញាថ្មី ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា វាដក ស្រង់ចេញពីគម្ពីរខីងជេមស៍ដែលអាចទុកចិត្ដបាន ដ្បិតវាពន្យល់បានល្អពីអ្វីដែលកើតឡើងចំពោះមនុស្ស ឃ្លង់ជាស្អាតដែលមករកព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវមានបន្ទូលទៅគាត់ថា «សេចក្ដីជំនឿអ្នកបាន សង្រ្គោះអ្នកហើយ» ការអត្ថាធិប្បាយពន្យល់នោះប្រកាសថា «ព្រះយេស៊ូវមិនត្រឹមតែនិយាយសំដៅលើរូប កាយរបស់គាត់ដែលត្រូវបានជាស្អាតនោះទេ តែសំដៅលើវិញ្ញាណរបស់គាត់ដែលត្រូវបានជាស្អាតផងដែរ។ គាត់បានទទួលសេចក្ដីសង្រ្គោះ»(ibid., p. 341)។

អ្នកខ្លះបានបន្ដមកក្រុមជំនុំយូរហើយ។ វាជាព្រះពរដល់អ្នក ហើយជួយអ្នកឲ្យធ្វើដូចនោះ។ យើង អរគុណព្រះសម្រាប់ការនោះ។ តែឥឡូវយើងកំពុងសុំអ្នកឲ្យត្រលប់ទៅជំហាន១ទៀត និងការទទួល សេចក្ដីសង្រ្គោះពេញលេញ ការប្រែចិត្ដពេញលេញដោយសារការមករកព្រះយេស៊ូវដោយជំនឿ និងការ ក្រាបនៅមុខទ្រង់ ក្នុងការទទួលជឿលើទ្រង់ពេញលេញ។

សរុបមក ព្រះគ្រិស្ដមិនបានរងទុក្ខ ហើយសុគតលើឈើឆ្កាងដើម្បីឲ្យអ្នកមានជីវិតស្រួលនៅក្នុង លោកីយនេះឡើយ។ វាឆ្ងាយពីនោះ! ទ្រង់បានសុគតលើឈើឆ្កាងដើម្បីឲ្យបាបអ្នកត្រូវបានអត់ទោសឲ្យ និង ត្រូវបានសំអាតដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ទ្រង់រស់ពីសុគតឡើងវិញ ហើយឥឡូវទ្រង់គង់នៅ ខាងស្ដាំដៃព្រះវរបិតា ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក។ បើអ្នកមករកព្រះយេស៊ូវដោយសេចក្ដីជំ នឿ ដូចបុរសនេះបានធ្វើ នោះអ្នកក៏នឹងត្រូវប្រែចិត្ដ ឬកើតជាថ្មីសម្រាប់អស់កល្បជានិច្ចផងដែរ។ សូមឲ្យអ្នកមានការប្រែចិត្ដពិតប្រាកដនៅពេលឆាប់! តែខ្ញុំជឿថា មានមេរៀនទី៣នៅក្នុងអត្ថបទគម្ពីរនេះ គឺថា មនុស្សទាំងអស់គ្នាផ្សាយដំណឹងល្អ។

៣. ទីបី ការផ្សាយដំណឹងល្អគួរតែចាប់ផ្ដើមភ្លាមៗ សូម្បីតែមុនពេលអ្នកបានប្រែចិត្ដ។

សូមសំគាល់ថា ព្រះយេស៊ូវបានប្រាប់បុរសទាំង១០ដប់នាក់ដែលមិនទាន់បានស្អាត(មិនទាន់ប្រែចិត្ដ)ឲ្យ

« ទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា»(លូកា ១៧:១៤)។

ព្រះយេស៊ូវបានចាត់បញ្ជូនពួកគេឲ្យ «ធ្វើជាសាក្សី ទីបន្ទាល់ចំពោះពួកអាចារ្យ និងសាសន៍យូដាផ្សេងៗ» ដើម្បីប្រាប់ពួកគេអំពីព្រះយេស៊ូវ(The Applied New Testament, ibid., p. 236)។ ពួកគេត្រូវបានចាត់ បញ្ជូនឲ្យធ្វើជាសាក្សីមុនពេលពួកគេត្រូវបានជាស្អាត និងមុនពេលពួកគេខ្លះត្រូវបានប្រែចិត្ដ!

ឥឡូវ តើនោះមិនអស្ចារ្យទេឬអី? សព្វថ្ងៃនេះ អ្នកផ្សាយដំណឹងល្អភាគច្រើនគិតថា អ្នកត្រូវតែធ្វើ ជាគ្រីស្ទានដ៏រឹងមាំ ចាក់ឬសល្អក្នុងសេចក្ដីជំនឿ ថែមទាំងចេះព្រះគម្ពីរច្រើន មុនពេលអ្នកអាចចង់ចេញទៅ ផ្សាយដំណឹងល្អ។ ខ្ញុំសូមប្រាប់ថា នោះមិនសមហេតុផលទាំងស្រុង! វាឆ្កួតដូចជាការប្រាប់អ្នកខ្លះថា គេត្រូវតែធ្វើជាគ្រីស្ទានរឹងមាំម្នាក់មុនពេលគេចង់មកចូលរួមក្នុងការប្រជុំនៅក្រុមជំនុំ! តែខ្ញុំយល់ដឹងថា មានមនុស្ស ល្ងីល្ងើខ្លះដែលគិតដូចនោះដែរ! តែវាមិនមែនជាអ្វីដែលព្រះគម្ពីរបង្រៀននោះទេ។ ពួកសិស្សទាំង១២នាក់ ត្រូវបានព្រះយេស៊ូវបញ្ជូនឲ្យចេញទៅផ្សាយដំណឹងល្អភ្លាមៗ ។ យោងតាមកាលប្រវត្ដិសាស្រ្ដរបស់លោក អាសើរ ពួកសិស្សត្រូវបានបញ្ជូនឲ្យចេញទៅផ្សាយដំណឹងល្អនៅឆ្នាំតែមួយដែលព្រះយេស៊ូវត្រាស់ហៅពួក គេឲ្យដើរតាមទ្រង់។ ពួកគេបានធ្វើជាសិស្សរបស់ទ្រង់សម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះនៅពេលទ្រង់

«ចាត់ឲ្យគេទៅ២នាក់ៗ ... កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង»(ម៉ាកុស ៦:២)។

យ៉ាងតិចណាស់មានសិស្សម្នាក់{យូដាស}សូម្បីតែមិនទាន់ប្រែចិត្ដ។ តែពួកគេត្រូវបានចាត់បញ្ជូនឲ្យចេញ ទៅផ្សាយដំណឹងល្អភ្លាមៗ ប្រែចិត្ដ ឬមិនប្រែចិត្ដក៏ដោយ ជំនឿខ្លាំង ឬមិនខ្លាំងក៏ដោយ! ពួកគេចេញទៅ ផ្សាយដំណងល្អតាមការបញ្ជារបស់ព្រះគ្រិស្ដ!

ខ្ញុំគិតថា យើងអាចរៀនវិធីសាស្រ្ដដ៏ធំអស្ចារ្យមួយរបស់ព្រះគ្រិស្ដ។ ការចេញទៅផ្សាយដំណឹងល្អគឺ ជាបញ្ជារបស់ព្រះគ្រិស្ដ វាជាបញ្ហាដ៏ល្បីបំផុតមួយរបស់ទ្រង់ក្នុងចំណោមបញ្ហាផ្សេងទៀត៖

«ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍» (ម៉ាថាយ ២៨:១៩)។

តើយើងត្រូវតែរង់ចាំឲ្យត្រូវបង្ហាត់បង្រៀនសិនមុនពេលយើងអាចស្ដាប់បង្គាប់ទ្រង់ឬអី? បុរសឃ្លង់ ទាំង១០នាក់មិនទាន់ត្រូវបានបង្ហាត់បង្រៀនទេ មុនពេលគេបានចេញទៅផ្សាយដំណឹងល្អទៅពួកអាចារ្យ និងសាសន៍យូដាផ្សេងៗ។ គេសូម្បីតែមិនទាន់បានសង្រ្គោះនៅឡើយផង។ តែព្រះគ្រិស្ដប្រាប់ពួកគេឲ្យចេញ ទៅ ហើយស្ដាប់បង្គាប់ទ្រង់ដោយសារការផ្សាយដំណឹងល្អដល់ពួកអាចារ្យទាំងនោះភ្លាមៗ។ ពួកសិស្សបាន ចំណេះដឹងរាក់ គេត្រឹមតែជាអ្នកនេសាទត្រីល្ងង់ល្ងើ តែព្រះយេស៊ូវបានបញ្ជូនគេឲ្យចេញទៅផ្សាយដំណឹងល្អ២នាក់ៗភ្លាម២។

ខ្ញុំគិតថា យើងត្រូវតែដូចគ្នាដែរនៅសព្វថ្ងៃនេះ។ យើងត្រូវតែដើរតាមគំរូដែលព្រះយេស៊ូវទុកដំរាប់ ឲ្យយើង។ យើងត្រូវតែបង្ហាត់បង្រៀនព្រះគម្ពីរដល់មនុស្ស។ បាទ តែគេត្រូវតែចាប់ផ្ដើមចេញទៅផ្សាយដំ ណឹងល្អមុនពេលគេទទួលបានការបង្ហាត់បង្រៀនពេញលេញ។ គេត្រូវតែចេញទៅផ្សាយដំណឹងល្អមុនពេល គេលឺគ្រប់ទាំងលទ្ធិនៃបទគម្ពីរទាំងអស់!

អ្នកអាចបង្ហាត់បង្រៀនមនុស្សមិនចេះមិនចេះហើយ ហើយនៅតែមិនឃើញពួកគេនាំមនុស្សមក ក្រុមជំនុំដើម្បីស្ដាប់លឺដំណឹងល្អ។ អ្នកអាចបង្រៀនមេរៀនតាមខគម្ពីរមួយៗដ៏អស្ចារ្យក្នុងបទគម្ពីរ ទាំង ពន្យល់តាមខគម្ពីរមួយដល់ពួកគេ ដោយមិនឃើញពួកគេនាំព្រលឹងមនុស្សបាត់បង់ឲ្យមកស្ដាប់លឺសេចក្ដី អធិប្បាយពីដំណឹងល្អនៅក្នុងកម្មវធីរបស់អ្នក។

មនុស្សដែលចេះគិតមួយចំនួនដឹងថា នោះជារឿងពិត តែគេហាក់ដូចជាមិនដឹងពីអ្វីដើម្បីធ្វើអំពីវា សោះ។ តែព្រះយេស៊ូវប្រាប់យើងពីអ្វីដើម្បីធ្វើ គឺចាត់គេឲ្យទៅផ្សាយដំណឹងល្អភ្លាមៗបើអាចទៅរួច បានរៀន ឬមិនបានក៏ដោយ ប្រែចិត្ដ ឬមិនប្រែចិត្ដក៏ដោយ! ខ្ញុំជឿថា មនុស្សទាំងក្នុងក្រុមជំនុំគួរតែចេញទៅផ្សាយ ដំណឹងល្អ។ វាគួរតែជាផ្នែកធម្មតាមួយនៃការស្ដាប់បង្គាប់ព្រះគ្រិស្ដ ហើយខ្ញុំជឿថា វាគឺសម្រាប់មនុស្សទាំង អស់ដែលចូលក្នុងទ្វារក្រុមជំនុំយើងច្រើនជាងម្ដង ឬពីរដង។

គេមិនចាំបាច់ដឹងច្រើននោះទេ។ អ្វីទាំងអស់ដែលគេត្រូវនិយាយគឺជា «រឿងខ្លះដ៏អស្ចារ្យកំពុងកើត ឡើងនៅក្រុមជំនុំ ហើយអ្នកត្រូវតែនៅទីនោះ» វាសាមញ្ញដូចនោះ។ បន្ទាប់មកយកលេខទូរស័ព្ទគេ ហើយ អនុញ្ញាត្ដឲ្យអ្នកដឹកនាំក្រុមជំនុំទាក់ទងគេ។ យើងមានភ្ញៀវច្រើននាក់រាល់ថ្ងៃអាទិត្យដោយសារការប្រើតាម ផែនការណ៍នេះ។ ខ្ញុំអធិប្បាយពីដំណឹងល្អក្នុងកម្មវធីថ្វាយបង្គំព្រះរាល់ថ្ងៃអាទិត្យព្រឹក។ ការអធិប្បាយបែប ផ្សាយដំណឹងល្អត្រូវបានធ្វើជាចាំបាច់ដោយសារមានមនុស្សមិនទាន់បានសង្រ្គោះជាច្រើននាក់ក្នុងកម្មវិធី។

ខ្ញុំសូមណែនាំថា យើងត្រលប់ទៅវិធីសាមញ្ញដែលព្រះយេស៊ូវបានចាត់មនុស្សឲ្យចេញទៅផ្សាយ ដំណឹងល្អដល់លោកីយ។ សរុបមកវិញ វិធីផ្សេងៗមិនដំណើរការបានល្អជាពិត តើត្រូវអត់? តែខ្ញុំដឹងថា វិធី របស់ព្រះយេស៊ូវនឹងបំពេញមនុស្សជាច្រើនពីលោកីយឲ្យមកក្នុងក្រុមជំនុំណាដែលប្រើតាមវា។ ជារឿយៗលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍បានប្រសាសន៍ថា «មានតែការខំប្រឹងទាំងស្រុងប៉ុណ្ណោះដែលអាចឈ្នះ ការផ្សាយដំណឹងល្អនៅគ្រាសញ្ញាថ្មី»(John R. Rice, D.D., ហេតុអ្វីក្រុមជំនុំយើងមិនជួយមនុស្សឲ្យបានសង្រ្គោះ Sword of the Lord Publishers, 1966, p. 149)។ ខ្ញុំយល់ស្របជាមួយគាត់ទាំងស្រុងត្រង់ ចំណុចនោះ។

ហើយមានរឿងមួយទៀត មនុស្សរីកចំរើនក្នុងព្រះគ្រិស្ដនៅពេលគេត្រូវបានចាត់បញ្ជូនឲ្យចេញទៅ ផ្សាយដំណឹងល្អ។ មនុស្សអាចមិនរីកចំរើក បើគេមិនផ្សាយដំណឹងល្អ។ តែខ្ញុំដឹងដោយសារបទពិសោធន៍ គេក្លាយជាគ្រីស្ទានរឹងមាំយ៉ាងលឿន បើគេចេញទៅផ្សាយដំណឹងល្អរាល់អាទិត្យ។ គន្លឹះដើម្បីឲ្យគ្រីស្ទានរីក ចំរើនស្ថិតនៅក្នុងការស្ដាប់បង្គាប់មហាបេសកកម្ម!

« ទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា»(លូកា ១៧:១៤)។

ជីវិតអ្នកនឹងផ្លាស់ប្ដូរ កាលអ្នកផ្សាយដំណឹងល្អដល់មនុស្សនៅគ្រប់កន្លែងទាំងអស់! ហើយពិត ណាស់ អ្នកត្រូវតែកើតជាថ្មី! សូមព្រះប្រទានកំណើតថ្មីដល់បងប្អូនម្នាក់ៗ កាលអ្នកមករកព្រះគ្រិស្ដដោយ មានសេចក្ដីជំនឿ។ បន្ទាប់មក អ្នកនឹងរឹតតែមានភាពជោគជ័យជាងនេះទៀតក្នុងការផ្សាយដំណឹងល្អដល់ មនុស្សបាត់បង់។ សូមព្រះបណ្ដាលឲ្យអ្នកថ្វាយខ្លួនដើម្បីផ្សាយដំណឹងល្អ ហើយធ្វើវាឲ្យបានកាន់តែឆាប់កាន់តែល្អ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកបណ្ឌិត គ្រេនថូន អឹល ចាន់៖ លូកា ១៧:១១-១៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ពេលវេលាមានតិចណាស់»(ដោយលោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍ ១៨៩៥-១៩៨០)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

មនុស្សទាំងអស់គ្នាផ្សាយដំណឹងល្អ!

EVERY PERSON EVANGELIZING!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា»(លូកា ១៧:១៤)។

(លូកា ១៧:១២; លេវីវិន័យ ១៣:៤៥-៤៦; លូកា ១៧:១៣, ១៤, ១៥-១៦, ១៩)

១. ទីមួយ ការមិនជាស្អាតទាំងស្រុងចេញមកពីការស្ដាប់បង្គាប់ព្រះគ្រិស្ដសំបកក្រៅ។
លូកា ១៧:១៤; អេភេសូរ ៤:១៤; ៥:១៦; កូឡ៉ូស ៤:៥។

២. ទីពីរ សេចក្ដីសង្រ្គោះពេញលេញត្រូវបានទទួលបទពិសោធន៍នៅពេលអ្នកមកឯព្រះគ្រិស្ដ។
លូកា ១៧:១៦; យ៉ូហាន ៣:៧; លូកា ១៧:១៩

៣. ទីបី ការផ្សាយដំណឹងល្អគួរតែចាប់ផ្ដើមភ្លាមៗ សូម្បីតែមុនពេលអ្នកបានប្រែចិត្ដ។
លូកា ១៧:១៤; ម៉ាកុស ៦:៧, ១២; ម៉ាថាយ ២៨:១៩។