ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការរស់ឡើងវិញសម្រាប់ការរួចជីវិតREVIVAL FOR SURVIVAL ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស នៅល្ងាចថ្ងៃព្រហស្បត្ដិ៍ សីហា ៣១ ២០១៧ |
សូមក្រោកឈរឡើង ហើយច្រៀងបទលេខ១៩លើក្រដាសចម្រៀងរបស់អ្នក «នេះគឺជាសេចក្ដី ស្រឡាញ់ធំដូចសមុទ្រ»។ នេះគឺជាសេចក្ដីស្រឡាញ់ធំដូសមុទ្រ ចិត្ដទន់សណ្ដោសដូចទឹកជំនន់ សូមអ្នកទាំងអស់គ្នាអធិស្ឋានសុំវត្ដមានរបស់ព្រះមកគង់ក្នុងចំណោមយើងនៅយប់នេះ(ពួកគេអធិស្ឋាន)។ ឥឡូវសូមច្រៀងបទលេខ ២២ «ឱ គូវិវាទអើយ»។ ហាលេលូយ៉ា ហាលេលូយ៉ា ហាលេលូយ៉ា សូមអ្នកទាំងអស់គ្នាអធិស្ឋានឲ្យព្រះយេស៊ូវគ្រិស្ដនឹងត្រូវតម្កើងនៅយប់នេះ(ពួកគេអធិស្ឋាន)។ ឥឡូវនេះ សូមច្រៀងលេខ ២៣ «ធ្វើដូចម្ដេចអាចទៅរួច?» ធ្វើដូចម្ដេចអាចទៅរួច ខ្ញុំគួរតែចាប់អារម្មណ៍ព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ? ទ្រង់មិនគិតគួរពីខ្លួនឯង តែទ្រង់ស្រឡាញ់ និងហូរឈាមសម្រាប់ពូជអ័ដាមដ៏គ្មានអ្នកណាជួយ ទាំងអស់សុទ្ធតែជជាមេត្ដាករុណា ដែលដោះឲ្យសេរីភាព ព្រះនៃខ្ញុំអើយ ទ្រង់រកខ្ញុំឃើញ ក្ដីស្រឡាញ់អស្ចារ្យ! ធ្វើដូចម្ដេចអាចទៅរួច ព្រះនៃខ្ញុំសុគតសម្រាប់ខ្ញុំ? សូមអង្គុយចុះ គ្រូជំនួយខាងមនុស្សចាស់របស់យើង ឈ្មោះលោក បែនហ្រ្គីហ្វីនឹងមកច្រៀងសម្រាប់យើង។ យើងមកទីនេះយប់នេះដើម្បីសរសើរតម្កើងព្រះអម្ចាស់យេស៊ូវគ្រិស្ដតែមួយគត់! ឥឡូវសូមបើក ព្រះគម្ពីរទៅសុភាសិតជំពូក១៤ ខ១៤។ គម្ពីរស្កោហ្វៀលនៅទំព័រ៦៨១។ សូមក្រោកឈរឡើងម្ដងទៀត កាលខ្ញុំអានបទគម្ពីរ។ « អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ ខ្លួន»(សុភាសិត ១៤:១៤)។ សូមសួរខ្លួនឯង «តើខ្ញុំបានឆ្អែតក្នុងផ្លូវរបស់ខ្លួនឬទេ? តើចិត្ដខ្ញុំបានត្រជាក់ឬទេ? ខ្ញុំព្យាយាម អធិស្ឋានកាលខ្ញុំនៅម្នាក់ឯង តែខ្ញុំមិនឃើញវត្ដមានរបស់ព្រះឡើយ»។ តើនោះជាអ្នកឬអត់? នៅពេលអ្នក ទៅផ្សាយដំណឹងល្អ តើអ្នកឆេះឆួលក្នុងចិត្ដដែលបង្ខំអ្នកឲ្យទៅរកព្រលឹងមនុស្សបាត់បង់ឬទេ? ឬតើអ្នក មានបាត់បង់ចិត្ដខ្នះខ្នែងក្នុងការផ្សាយដំណឹងល្អដូចអ្នកធ្លាប់មាន? នៅពេលអ្នកលឺនរណាម្នាក់អធិស្ឋាន ខ្លាំងៗ តើចិត្ដអ្នក និងបបូរមាត់អ្នកនិយាយថា «អាម៉ែន»ស្របគ្នាឬទេ? ឬក៏តើអ្នកគិតថា គេមិនល្អដូចអ្នក នៅពេលអ្នកចាប់ផ្ដើមអធិស្ឋាន? ឬក៏តើអ្នកគិតថា «ពួកគេនឹងរសាយបាត់ទៅនៅឆាប់ៗ»? តើអ្នកស្វែងរក កំហុសនៅក្នុងគ្រីស្ទានថ្មីឬទេ? តើអ្នកគិតថា គេមិនល្អដូចអ្នកឡើយនៅពេលអ្នកបានសង្រ្គោះលើកដំបូង? នៅពេលការអធិប្បាយធ្វើឲ្យអ្នកគិតពីកំហុសអ្នក តើអ្នកគិតថា «ខ្ញុំនឹងមិនដែលលន់តួកំហុសនោះឡើយ។ អ្នកនឹងមិនអាចធ្វើឲ្យខ្ញុំលន់តួបានឡើយ»? តើអ្នកសប្បាយអត់នៅពេលមនុស្សថ្មីត្រូវបានគេយកចិត្ដទុក ដាក់? ឬក៏តើអ្នកគិតថា គេមិនល្អដូចអ្នកឡើយនៅពេលអ្នកបានសង្រ្គោះលើកដំបូង? តើអ្នកជាគ្រីស្ទានល្អ ដូចពេលដែលអ្នកបានសង្រ្គោះលើកដំបូងឬទេ? ឬតើអ្នកមានចិត្ដត្រជាក់ ហើយទទេស្អាតឬទេ? « អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ ខ្លួន»(សុភាសិត ១៤:១៤)។ នៅពេលអ្នកបានសង្រ្គោះលើកដំបូង អ្នកធ្វើការខ្លះសម្រាប់ព្រះអម្ចាស់។ នៅពេលនោះ អ្នកបាន និយាយថា «ខ្ញុំស្រឡាញ់ការបម្រើព្រះយេស៊ូវ។ ខ្ញុំមិនដែលធ្វើច្រើនពេកសម្រាប់ទ្រង់បានឡើយ»។ តើអ្នក អាចនិយាយដូចនោះ ហើយធ្វើតាមឥឡូវនេះបានឬទេ? ឬតើអ្នកជាគ្រីស្ទានដែលរាថយ? ខ្ញុំមិនត្រឹមតែ កំពុងនិយាយទៅកាន់មនុស្សវ័យក្មេងតែប៉ុណ្ណោះឡើយ។ ខ្ញុំកំពុងនិយាយទៅកាន់ «មនុស្សចំនួនទាំង៣៩ នាក់» ខ្ញុំកំពុងនិយាយទៅកាន់មនុស្សចាស់ៗ ថែមទាំងក្មេងៗផងដែរ។ ខ្ញុំមិនមែនកំពុងនិយាយទៅកាន់ មនុស្សវ័យក្មេងដែលបាត់បង់នោះទេ។ ខ្ញុំកំពុងនិយាយទៅកាន់អ្នកដែលបានសង្រ្គោះយូរមកហើយ។ តើអ្នក បានបាត់បង់សេចក្ដីស្រឡាញ់ដើមមែនឬអី? តើអ្នកស្រឡាញ់ព្រះគ្រិស្ដខ្លាំងដូចអ្នកទើបបានសង្រ្គោះលើក ដំបូងឬទេ? ព្រះយេស៊ូវមានបន្ទូលទៅកាន់គ្រីស្ទាននៅទីក្រុងអេភេសូរថា « តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ »(វិវរណៈ ២:៤,៥)។ ខ្ញុំបានធ្វើជាគ្រូអធិប្បាយជិត៦០ឆ្នាំហើយ។ ចិត្ដខ្ញុំបានរាថយច្រើនដងក្នុងរយៈ៦០ឆ្នាំនោះ។ តើខ្ញុំ អាចចេញពីសភាពរាថយយ៉ាងម៉េចបាន? វាកើតឡើងតាមរបៀបនេះ។ មុនដំបូងខ្ញុំដឹងខ្លួនថា ចិត្ដខ្ញុំឆ្អែត ក្នុងផ្លូវរបស់ខ្លួនឯង។ ខ្ញុំមានអារម្មណ៍ស្ដាយសម្រាប់ខ្លួនឯង។ ខ្ញុំកើតទុក្ខ ខ្ញុំត្អូញត្អែរពីរឿងពិបាកៗ។ ទីពីរ ខ្ញុំចាប់ផ្ដើមយល់ដឹងថា ខ្ញុំបានបាត់បង់សេចក្ដីស្រឡាញ់ដើមសម្រាប់ព្រះយេស៊ូវ។ ទីបី ខ្ញុំនឹកចាំពីរបៀប ដែលខ្ញុំបានដួលឆ្ងាយប៉ុណ្ណា។ ខ្ញុំត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបដែលកើតឡើងរវាងខ្ញុំ និងព្រះយេស៊ូវ។ បន្ទាប់មកខ្ញុំនឹកចាំថា ព្រះយេស៊ូវជាប់លើឈើឆ្កាង ទាំងសុគតដើម្បីសងថ្លៃបាបរបស់ខ្ញុំ។ ខ្ញុំបានប្រែចិត្ដ ហើយបានទុកចិត្ដទ្រង់សារជាថ្មី។ វាស្ទើរតែដូចជាការប្រែចិត្ដជាលើកទីពីរ។ សូមច្រៀងបទ «សូមទ្រង់បំពេញការជាក់ស្ដែងរបស់ខ្ញុំ» សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ឲ្យចេញពីបាប ខ្ញុំនឹងមិនសុំអ្នកឲ្យធ្វើរឿងខ្លះដែលខ្ញុំមិនធ្វើនោះទេ។ ខ្ញុំបានផ្ដល់យោបល់ឲ្យលោកយ៉ូហាន ខាហ្គិន ថ្វាយខ្លួនដើម្បីបម្រើព្រះ។ ចុងក្រោយគាត់បានធ្វើមែន។ បន្ទាប់មកខ្ញុំបានឃើញថា គាត់អធិប្បាយល្អជាងខ្ញុំ ទៅទៀត។ គាត់មានកំលាំង ខណដែលខ្ញុំចាស់ ហើយបាត់បង់កំលាំង។ ខ្ញុំច្រណែកលោកយ៉ូហាន វាបាន ធ្វើទុក្ខខ្ញុំរហូតដល់យប់មួយខ្ញុំបានសារភាពទៅគាត់។ បន្ទាប់មកខ្ញុំសារភាពទៅបងប្អូន។ បន្ទាប់មកខ្ញុំត្រូវ បានប្រោសឲ្យជា ហើយខ្ញុំមានអំណរឡើងវិញ។ នៅយប់ខ្ញុំកំពុងសុំឲ្យអ្នកធ្វើអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំធ្លាប់មាន ចិត្ដរាថយដែលនាំឲ្យខ្ញុំខ្លាចថា អ្នកអាចមិនចង់ឲ្យខ្ញុំអធិប្បាយទៅអ្នកទៀត។ បន្ទាប់មកព្រះបានបញ្ជូនការ រស់ឡើងវិញមកក្រុមជំនុំយើង ហើយខ្ញុំបានប្រែចិត្ដ ថែមទាំងត្រលប់ទៅរកព្រះយេស៊ូវវិញដើម្បីឲ្យទ្រង់ សំអាតខ្ញុំម្ដងទៀតដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ តើវាហាក់ដូចជាចម្លែកចំពោះអ្នកឬអត់ដែល បុរសចាស់អាយុ៧៦ឆ្នាំដែលបានអធិប្បាយរយៈពេល៦០ឆ្នាំហើយត្រូវតែប្រែចិត្ដ? ទេ វាអត់ចម្លែកឡើយ វាត្រឹមតែជាផ្លូវដើម្បីកែជាថ្មី ហើយស្ដារក្នុងចិត្ដអ្នកឡើងវិញ។ «ប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ»(វិវរណៈ ២:៥)។ សូមប្រែចិត្ដម្ដងហើយម្ដងទៀត។ សូមត្រលប់មកឯព្រះយេស៊ូវវិញ ហើយឲ្យបានត្រូវ សំអាតដោយព្រះលោហិតទ្រង់ម្ដងហើយម្ដងទៀត! លោកលូសើរដ៏ជាអ្នកកែប្រែជំនឿដ៏ល្បីម្នាក់ប្រាប់ថា «ឆាកជីវិតរបស់យើងទាំងស្រុងត្រូវតែប្រែចិត្ដយ៉ាងខ្ជាប់ខ្ជួន ដោយឥតឈប់ឈរ»។ លោកលូសើរត្រូវតែប្រែ ចិត្ដដោយខ្ជាប់ខ្ជន ហើយត្រលប់មករកព្រះយេស៊ូវវិញសម្រាប់ការលាងសំអាត។ ដូច្នេះអ្នកនិងខ្ញុំក៏ត្រូវធ្វើ ដែរ។ ខ្ញុំជឿថា យ៉ាកុប ៥:១៦មានការអនុវត្ដន៍នៅក្នុងការរស់ឡើងវិញ។ វាប្រាប់ថា «ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ...»។ សូមកត់សំគាល់ ពាក្យ «ទោស»។ ភាសាក្រេកជាពាក្យ «ផ៉ារេបថូម៉ា»(paraptōma)។ លោកបណ្ឌិត ស្ដ្រោងប្រាប់ថា ន័យ ចម្បងនៃពាក្យនោះគឺជា «កំហុសឆ្គង ឬកំហុស និងអំពើបាបផ្សេងទៀត»។ អ្វីដែលយើងត្រូវបានសុំឲ្យលន់ តួមិនត្រឹមតែជាអំពើបាបធំៗនោះទេ តែយើងត្រូវបានប្រាប់ឲ្យលន់តួ «កំហុសឆ្គង»ឬ «ទោស»របស់យើង។ កំហឹងរបស់យើងចំពោះនរណាម្នាក់ ការមិនអត់ទោស ការច្រណែន ការខ្វាក់សេចក្ដីស្រឡាញ់ កំហុសផ្សេង ទៀតដែលកើតឡើងរវាងយើង និងព្រះ។ ជារឿយៗចិត្ដយើងត្រូវបានប្រោសឲ្យជាដោយសារការលន់តួទោសរបស់យើងទៅកាន់ព្រះតែមួយ គត់។ ខ្ញុំសំគាល់ថា មុខរបស់លោកខេ ផើងមានពន្លឺដោយក្ដីស្រឡាញ់ និងការបារម្ភ។ មុនពេលនោះ គាត់ មានចិត្ដជូរល្វីង ទាំងមើលដូចមានកំហឹង។ ខ្ញុំបានសួរគាត់ពីអ្វីដែលបានកើតឡើង។ គាត់ប្រាប់ខ្ញុំថា «ខ្ញុំបាន ឃើញពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការចំពោះអ្នកស្រីសើឡេ លី។ ខ្ញុំចង់មានសេចក្ដីសុខសាន្ដ និង អំណរដូចនាងមាន។ ខ្ញុំបានលន់តួទៅព្រះពីការដែលខ្ញុំបានខឹងជាមួយអ្នក លោកគ្រូគង្វាល។ បន្ទាប់មក កំហឹងខ្ញុំបានបាត់ទៅ ហើយខ្ញុំមានសេចក្ដីសុខសាន្ដ និងព្រួយបារម្ភសម្រាប់អ្នកដទៃ»។ អស្ចារ្យ! វានាំឲ្យខ្ញុំ មានអំណរជាខ្លាំងនៅពេលខ្ញុំលឺគាត់និយាយដូចនោះ! ខ្ញុំប្រាប់គាត់ថា ខ្ញុំស្រឡាញ់អ្នក។ ទាំងអស់នោះជា ការលន់តួ។ វាជាការអត់ទោសដល់អ្នកដទៃ ហើយមានសេចក្ដីសុខសាន្ដ និងអំណរសារជាថ្មីពីព្រះ! នោះជា អ្វីដែលការរស់ឡើងវិញធ្វើ អ្នកនឹងមានសេចក្ដីសុខសាន្ដ និងអំណរសារជាថ្មីនៅពេលអ្នកលន់តួទោសទៅ ព្រះ។ តែនៅពេលព្រះប៉ះពាល់អ្នក នោះអ្នកគួរតែលន់តួទោសអ្នកទៅកាន់បងប្អូនប្រុសស្រីដោយផ្ទាល់។ អ្នកគួរតែលន់តួទោសអ្នកទៅគ្នាទៅវិញទៅមក។ យ៉ាកុប ៥:១៦អាចបកប្រែដូចនេះថា «ចូរលន់តួទោស ចំពោះគ្នាទៅវិញទៅមក ហើយអនុវត្ដការអធិស្ឋានសម្រាប់គ្នាទៅវិញទៅមក”។ នេះមានន័យថា អ្នកមិនបាច់ ចាំរហូតដល់ជំងឺធ្លាក់លើអ្នកឡើយ មុនពេលអ្នកលន់តួ»(R. C. H. Lenski)។ ក្នុងប្រទេសចិន គេអនុវត្ដ ការលន់តួទោសរបស់គេទៅគ្នាទៅវិញទៅមក ហើយអនុវត្ដការអធិស្ឋានសម្រាប់គ្នាទៅវិញទៅមក។ នោះជា មូលហេតុដែលគេមានការរស់ឡើងវិញក្នុងប្រទេសចិនយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំបានប្រាប់បងប្អូនម្នាក់ដែលខ្ញុំអញ្ជើញអ្នកឲ្យមក ហើយអធិស្ឋានដូចខ្ញុំបានធ្វើ២ដងមុន។ ខ្ញុំសួរ គាត់ថា «តើអ្នកគិតថា អ្នកខ្លះនឹងមកឬអត់?» គាត់បានគិតមួយរយៈ រួចឆ្លើយថា «ទេ គ្មានអ្នកណាម្នាក់ នឹងមកឡើយ»។ ខ្ញុំសួរគាត់ពីមូលហេតុដែលអ្នកមិនព្រមមក។ គាត់ប្រាប់ថា អ្នកគិតថា ខ្ញុំចង់បានការរស់ ឡើងវិញដូច្នេះមានមនុស្សច្រើនថែមទៀតនឹងមកក្រុមជំនុំរបស់យើង។ តែនោះមិនមែនជាមូលហេតុនោះ ទេ។ សូមសួរខ្លួនឯងថា តើវាល្អអត់បើសិនជាមនុស្សច្រើនថែមទៀតមក? តើយើងអាចជួយគេតាមរបៀប ណា បើគេមក? យើងផ្ដល់មិត្ដភាព អំណរ និងការប្រកបគ្នាដ៏ល្អដល់ពួកគេ។ តែតើអ្នកមានការនោះ សម្រាប់ខ្លួនអ្នកឬទេ? តើមានអត់? ឬតើអ្នកត្រឹមតែមានភារៈកិច្ចខាងសាសនាដោយគ្មានក្ដីស្រឡាញ់? អ្នកមិនស្រឡាញ់ ហើយខ្វល់ខ្វាយពីគ្នាទៅវិញទៅមកឡើយ តើត្រូវអត់? អ្នកមិនមានមិត្ដភាពដ៏ល្អឡើយ តើត្រូវអត់? អ្នកគ្មានអំណរឡើយ តើត្រូវអត់? អ្នកគ្មានការប្រកបគ្នាដ៏ល្អឡើយ តើត្រូវអត់? ចិត្ដអ្នកមិន ស្រឡាញ់ខ្លាំងចំពោះមនុស្សថ្មីឡើយ តើត្រូវអត់? សូមប្រាប់ដោយស្មោះត្រង់ អ្នកគ្មានក្ដីស្រឡាញ់ខ្លាំង សម្រាប់ព្រះយេស៊ូវទៀតឡើយ តើត្រូវអត់? តើយើងអាចផ្ដល់ការទាំងនេះដល់អ្នកដទៃនៅពេលយើងមិន មានពួកវាយ៉ាងដូចម្ដេចបាន? នៅពេលខ្ញុំសុំឲ្យអ្នកលន់តួទោស និងបាបរបស់អ្នក នោះអ្នកគិតថា «វានឹងនាំឲ្យខ្ញុំខ្មាស់គេបើខ្ញុំ ធ្វើដូចនោះ»។ អ្នកកំពុងការបម្រើរួចមកហើយ ការបម្រើជាច្រើន! តើមិនមានការបម្រើច្រើនថែមទៀតដែល អ្នកត្រូវការទេឬអី។ វាគឺជាសេចក្ដីស្រឡាញ់ថែមទៀត។ សេចក្ដីស្រឡាញ់ថែមទៀតសម្រាប់ព្រះគ្រិស្ដ! សេចក្ដីស្រឡាញ់ថែមទៀតចំពោះគ្នាទៅវិញទៅមកអាចកើតមាន នៅពេលយើងមានសេចក្ដីស្រឡាញ់ថែម ទៀតសម្រាប់ទ្រង់! សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ឲ្យចេញពីបាប នៅយប់មុន ខ្ញុំបានគិតអំពីលោកសាំសុនដ៏ក្រខ្សត់។ ជំពូកចំនួន៤ទាំងមូលក្នុងព្រះគម្ពីរនិយាយ ពីលោកសាំសុន។ គាត់ត្រូវបានសរសេរទុកជាមនុស្សដែលបានសង្រ្គោះនៅក្នុងហេព្រើរ ១១:៣២។ តើនៅ ពេលណាដែលគាត់បានសង្រ្គោះ? ខ្ញុំជឿថា គាត់មិនទាន់បានសង្រ្គោះឡើយ រហូតដល់ប៉ុន្មាននាទីចុង ក្រោយមុនពេលគាត់ស្លាប់ កាលគាត់ស្រែកអំពាវនាវសុំឲ្យព្រះជួយ។ តែព្រះយេស៊ូវបានហៅគាត់ជាមនុស្ស បរិសុទ្ធ «ពួកន៉ាសារីតថ្វាយដល់ព្រះ» (ពួកចៅហ្វាយ ១៣:៥)។ «ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់» (ពួកចៅហ្វាយ ១៣:២៥)។ តែសាំសុនបរាជ័យក្នុងការស្រឡាញ់ដោយអស់ពីចិត្ដ។ ដ្បិត ជីវិតដ៏ខ្លះរបស់គាត់ភាគច្រើនមានភាពដូចអ្នកដែរ។ គាត់បានគិតថា គាត់អាចរស់នៅក្នុងជីវិតជាគ្រីស្ទាន ដោយអំណាចផ្ទាល់ខ្លួន និងកំលាំងផ្ទាល់។ តែគាត់មិនអាចធ្វើបានឡើយ។ គាត់បានបរាជ័យម្ដងហើយ ម្ដងទៀត ដូចអ្នកនិងខ្ញុំ។ នៅចុងក្រោយ បរិវាររបស់សាតាំងបានយកគាត់ ហើយចាក់ភ្នែកគាត់ឲ្យខ្វាក់ « រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក(ពួកចៅហ្វាយ ១៦:២១)។ អូ បងប្អូនប្រុសស្រីអើយ កុំឲ្យមានអ្នកខ្លះដូចសាំសុនដ៏ក្រខ្សត់នោះ? ព្រះយេស៊ូវបានត្រាស់ហៅ អ្នក។ នៅអតីតកាល ព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្ដអ្នកឲ្យធ្វើការធំសម្រាប់ព្រះ។ តែដោយសន្សឹមៗ អ្នកខឹង ហើយមានចិត្ដជូរល្វីង។ អ្នកមិនសប្បាយឡើយឥឡូវនេះ។ អ្នកគ្មានសេចក្ដីស្រឡាញ់ពិតប្រាកដ សម្រាប់ក្រុមជំនុំឡើយងឥឡូវនេះ។ អ្នកមកក្រុមជំនុំទាំងខ្វាក់ភ្នែក សាសនារបស់អ្នកជាការងារគួរឲ្យធុញ ហើយពិបាកដោយគ្មានអំណរ។ ការងារគួរឲ្យធុញ ការងារជាទាសករ! វាអស់ហើយ! អ្នកមកក្រុមជំនុំដូច ជាទាសករ។ វាជាការងារគួរឲ្យធុញជាពិត អ្នកមិនចូលចិត្ដនៅទីនេះទៀតទេ។ អ្នក «ត្រូវបង្វិលត្បាល់កិន ក្នុងគុក»ដូចលោកសាំសុនដ៏ក្រខ្សត់។ ខ្ញុំមិនដឹងពីរបៀបដែលអ្នកដទៃគិតពីគាត់នោះទេ តែខ្ញុំបានយំនៅ ពេលខ្ញុំអានអំពីគាត់ «ត្រូវត្បាល់កិននៅក្នុងគុក» ទាំងជាប់ច្រវាក់លង្ហិន រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក ដោយប្រឹងរូបយោលរោងម៉ាស៊ីនកិនស្រូវឲ្យរលំរាប់ម៉ោង។ ហើយខ្ញុំដឹងថា នោះជាសាសនារបស់អ្នកផងដែរ ជួនកាលចិត្ដខ្ញុំយំសំរាប់អ្នក។ អ្នកគ្មានអំណរ គ្មានសេចក្ដីស្រឡាញ់។ អ្នកត្រឹមតែបន្ដកិនដូចទាសករនៅក្នុងគុក។ បាទ អ្នកខ្លះក្នុងក្រុមជំនុំនេះស្ថិតក្នុង គុក គុកដែលអ្នកកិនតាមរយៈកម្មវិធីថ្វាយបង្គំព្រះ ជាកន្លែងដែលអ្នកកិនតាមរយៈការងារផ្សាយដំណឹងល្អ ដែលជាទាសករ។ អ្នកស្អប់វា តែអ្នកមិនដឹងពីរបៀបដើម្បីរត់គេច! អ្នកត្រូវបានចងជាប់ដោយច្រវ៉ាក់ ត្បាល់ កិន ត្បាល់កិន ត្បាល់កិនដោយគ្មានសង្ឃឹម។ ជួនកាលអ្នកគិតពីការចាកចេញ។ ខ្ញុំដឹងថា អ្នកខ្លះគិតដូច នោះ តែអ្នកមិនអាចចាកចេញ។ អ្នកត្រឹមតែមានមិត្ដភក្ដិនៅទីនេះ។ អ្នកត្រឹមតែមានសាច់ញាត្ដិនៅទីនេះ! តើអ្នកអាចរត់គេចពីការកិនឥតឈប់ឈរ ការងារដ៏គួរឲ្យធុញ និងការរបស់នៅក្រុមជំនុំដែលហាក់ដូចជា គុកចំពោះអ្នកយ៉ាងដូចម្ដេចបាន? ខ្ញុំចង់ជួយអ្នក! ព្រះជ្រាបថាខ្ញុំចង់ជួយ! មានផ្លូវតែ១គត់ដើម្បីរត់គេច។ លោកគ្រូ តើលោកគ្រូដឹងតាមរបៀបណា? ដោយសារតែខ្ញុំធ្លាប់ស្ថិតនៅកន្លែងដែលអ្នកនៅឥឡូវនេះ! ខ្ញុំ ត្រូវបានជាប់ច្រវ៉ាក់ក្នុងក្រុមជំនុំ ត្បាល់កិន ត្បាល់កិន ខ្ញុំស្អប់វា តែខ្ញុំរកផ្លូវរត់គេចបានឡើយ! ផ្លូវតែ១គត់ ដើម្បីរត់គេចគឺជាព្រះយេស៊ូវ! សូមលន់តួទោសរបស់អ្នក! ហេតុអ្វីមិនធ្វើ? ទោសអ្នកគឺជាច្រវ៉ាកដែលចង អ្នក! សូមដុះវាចេញ! សូមប្រែចិត្ដ ហើយឲ្យបានលាងសំអាតដោយព្រះលោហិត ដ្បិតមានតែព្រះយេស៊ូវ មួយគត់ដែលអាចស្រាយច្រវ៉ាករបស់អ្នក ហើយឲ្យអ្នកមានសេរីភាពបាន។ « ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ...»(យ៉ាកុប ៥:១៦)។ សូមលន់តួការភ័យខ្លាច ការសង្ស័យ អំពើបាប កំហឹង ចិត្ដជូរល្វីង ច្រណែនរបស់អ្នក។ «ចូរឲ្យអ្នករាល់គ្នា លន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ...»(យ៉ាកុប ៥:១៦)។ អ្នកស្រី លីបានធ្វើវា! ហើយព្រះយេស៊ូវបានប្រោសគាត់ឲ្យជា! លោកខាយ ផើងបានធ្វើវា រួចព្រះយេស៊ូវបានប្រោស គាត់ឲ្យជា។ ឥឡូវនេះមានពន្លឺនៃទីសង្ឃឹម។ អ្នកគិតថា «តើវាអាចពិតឬអត់?» បាទ! វាពិត! បងប្អូនទាំង អស់ សូមអធិស្ឋានឲ្យមានអ្នកខ្លះលន់តួទោសរបស់គេ ហើយឲ្យបានជាដោយសារព្រះយេស៊ូវ(គេអធិស្ឋាន) «ព្រះគ្រិស្ដមានបន្ទូលថា “មានពរហើយអ្នកណាដែលយំសោក”(ម៉ាថាយ ៥:៤) វាសំដៅលើអ្នក ណាដែលដឹងខ្លួនពីការរាថយរបស់គេ ហើយយំសោកចំពោះវា។ អំពើបាបតែងតែជាបញ្ហាចំពោះគ្រីស្ទាន ណាដែលចង់បានការរស់ឡើងវិញ ដ្បិតការរស់ឡើងវិញតែងតែដោះស្រាយបញ្ហាមិនល្អណាដែលលោកីយ មើលមិនឃើញ។ ការរស់ឡើងវិញផ្ដល់ពន្លឺទៅក្នុងទីងងឹត...ដើម្បីរៀបចំការរស់ឡើងវិញ លោកអេវែន រ៉ោប៊ឺតដាស់តឿនគេថា ព្រះវិញ្ញាណ{បរិសុទ្ធ}នឹងមិនយាងមកឡើយ លុះត្រាតែមនុស្សបានត្រៀមខ្លួន៖ “យើងត្រូវតែលុបបំបាត់អារម្មណ៍មិនល្អទាំងអស់{នៅក្រុមជំនុំ} សេចក្ដីគំរក់ ការច្រណែន ការប្រកាន់ពូជ និងការយល់ច្រឡំទាំងអស់។ {កុំអធិស្ឋាន}លុះត្រាតែការអន់ចិត្ដទាំងអស់ត្រូវបានអត់ទោស តែបើអ្នកមាន អារម្មណ៍ថា អ្នកមិនអាចអត់ទោស នោះបោះវាឲ្យត្រឡប់ជាធូលីដី ហើយសុំវិញ្ញាណដែលចេះអត់ទោស។ អ្នកនឹងទទួលបានវា”»... មានតែគ្រីស្ទានដែលបរិសុទ្ធប៉ុណ្ណោះអាចរស់នៅជិតស្និតជាមួយព្រះបាន (Brian H. Edwards, Revival, Evangelical Press, 2004, p. 113)។ «មនុស្សទាំងអស់ភ្លេចពីអ្នកដទៃ មនុស្សគ្រប់ៗរូបត្រូវប្រឈមមុខនឹងព្រះ{នៅពេលគេលន់តួបាបរបស់គេ}... {នេះជា}ការធម្មតាចំពោះការរស់ ឡើងវិញដែលត្រូវបានកត់ទុកស្ទើរតែទាំងអស់។ គ្មានការរស់ឡើងវិញឡើយ បើគ្មានការប៉ះពាល់ចិត្ដពីអំពើបាបជាខ្លាំង នាំឲ្យពិបាកនៅ ហើយបន្ទាបខ្លួន(ibid., p. 116)...។ «សព្វថ្ងៃនេះយើងមានក្រុមជំនុំមិន បរិសុទ្ធដោយសារតែគ្រីស្ទានមិនដឹងខ្លួនពីអំពើបាប ឬមិនខ្លាចវា...អ្នកណាដែលចង់បានការរស់ឡើងវិញ គេ គួរតែចាប់ផ្ដើមពិនិត្យមើលចិត្ដ និងជីវិតរបស់គេនៅចំពោះព្រះដ៏បរិសុទ្ធ។ បើយើងគ្រប់បាំងអំពើបាបយើង ហើយមិនលន់តួឥឡូវ {យើងនឹងមិនមានការរស់ឡើងវិញឡើយ}...ព្រះដ៏បរិសុទ្ធធ្វើឲ្យគ្រីស្ទានភ្ញាក់ខ្លួនសូម្បី តែពីអំពើបាបតូចបំផុត។ អ្នកណាដែលដឹងខ្លួនពីព្រះវត្ដមានរបស់នៃព្រះដ៏បរិសុទ្ធ គេតែងតែដឹងខ្លួនពីអំពើ បាបផ្ទាល់ខ្លួន។ ការងារប៉ះពាល់ចិត្ដដ៏ខ្លាំងតែងតែដឹកនាំឲ្យមានសេរីភាព និងអំណរនៅក្នុងបទពិសោធន៍ថ្មី ដែលត្រូវបានរកឃើញនៃការអត់ទោស។ “ការប៉ះពាល់ចិត្ដនៅខាងលើ”ចេញមកពីការផ្ទុះក្ដីអំណរនៃសេចក្ដី សង្រ្គោះ»(ibid., p. 120)។ សង្ឃឹមថា យើងមានមនុស្សវ័យក្មេងចំនួន១៧នាក់ដែលបានប្រែចិត្ដក្នុងការប្រជុំទាំងនោះ។ យើង ទទួលបទពិសោធន៍នៃការប៉ះពាល់ចិត្ដនៃការរស់ឡើងវិញក្នុងការប្រជុំទាំងនោះ។ យ៉ាងតិចណាស់ មនុស្ស វ័យក្មេងទាំងនោះត្រូវបានភ្ញាក់ដឹងខ្លួន។ គ្មានអ្នកណាម្នាក់រំពឹងថា គេត្រូវបានភ្ញាក់ដឹងខ្លួន ហើយទទួលសេច ក្ដីសង្រ្គោះ។ តែនៅពេលខ្ញុំប្រកាសឈ្មោះរបស់គេ គ្មានអ្នកណាម្នាក់សោះអរសប្បាយនៅក្នុងពួកជំនុំរបស់ យើង។ ហេតុអ្វីអ្នកមិនអរសប្បាយ? ក្នុងប្រទេសចិន គេបានយំទាំងមានអំណរ! ហេតុអ្វីទីនេះគ្មាន? សង្ឃឹមថា មនុស្សវ័យក្មេងចំនួន១៧នោះបានសង្រ្គោះ តែគ្មានទឹកភ្នែកដែលចេញពីអំណរសោះ គ្មានអំណរនៅក្នុងចំណោមយើងទាំងអស់គ្នា។ ហេតុអ្វី? ដោយសារតែ «អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន»(សុភាសិត ១៤:១៤)។ «តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី»(ទំនុកតម្កើង ៨៥:៦)។ យើងមិនអាចអរសប្បាយដោយទឹកភ្នែកឡើយលុះត្រាតែយើងលន់តួទោសរបស់យើងដោយទឹកភ្នែក។ នោះ ជាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន។ ហេតុអ្វីមិននៅក្នុងក្រុមជំនុំយើង? អ្នកខ្លាចដើម្បីលន់តួ ទោសរបស់អ្នកទៅគ្នាវិញទៅមក ហើយអធិស្ឋានសម្រាប់ការលន់តួនោះ។ អេសាយប្រាប់ថា «តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់... ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ...»(អេសាយ ៥១:១២,១៣)។ «ឱព្រះអង្គអើយ សូមពិនិត្យមើល អ្នកមិនបានមកខាងមុខឡើយ។ អ្នកដឹងថា អ្នកគួរតែមក តែអ្នកខ្លាច។ អ្នកស្រីចាន់ប្រាប់ខ្ញុំតាមទូរ ស័ព្ទថា នាងបានរាថយអាក្រក់ណាស់។ បន្ទាប់មកខ្ញុំបានមើលទៅកាន់នាងនៅថ្ងៃអាទិត្យព្រឹក ហើយអ្នក ស្រីបានមើលកាន់ខ្ញុំវិញ។ ខ្ញុំអាចដឹងថា នាងចង់មកខាងមុខ។ ខ្ញុំបានចាប់ដៃនាង ហើយប្រាប់នាងថា «សូម មកចុះ»។ នាងបានមក នាងបានខ្លាចដើម្បីមក។ ចុងបញ្ចប់នាងបានក្លាយជាប្រពន្ធរបស់លោកបណ្ឌិត ចាន់! តើមនុស្សនឹងគិតពីអ្វី បើនាងបានលន់តួទោសរបស់នាង? សូមភ្លេចពីអ្វីដែលអ្នកដទៃគិត។ ខណ ពេលដែលយើងឈរហើយច្រៀង សូមមកលុតជង្គង់នៅទីនេះ ហើយលន់តួទោសរបស់អ្នក។ ព្រះប៉ះពាល់ ចិត្ដអ្នក ហើយបន្ទាប់មកព្រះលោហិតរបស់ព្រះគ្រិស្ដដែលបានបង្ហូរលើឈើឆ្កាងនឹងសំអាតអ្នកជាថ្មី។ សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ឲ្យចេញពីបាប
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖ |