Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


នៅពេលព្រះទតឃើញឈាម

WHEN GOD SEES THE BLOOD
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច សីហា ២៧ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 27, 2017

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ» (និក្ខមនំ ១២:១៣)។


សាសន៍ហេព្រើរបានចុះទៅស្រុកអេស៊ីព្ទអំឡុងពេលកើតមានអំណត់។ មុនដំបូងពួកគេត្រូវបានគេ គោរពដោយសារលោកយ៉ូសែប ជាកូនយ៉ាកុបដែលជាអ្នកគ្រប់គ្រងនៅក្រោមផារ៉ោន។ សាសន៍អ៊ីស្រាអែល បានកើនឡើងជាច្រើនសន្ធឹក តែពេលនោះផារ៉ោនថ្មីបានឡើងសោយរាជ្យដោយមិនស្គាល់យ៉ូសែប។ គាត់ ខ្លាចថា ពួកហើរព្រើនឹងកើនឡើងយ៉ាងលឿនហើយគេនឹងត្រួតត្រាលើស្រុកអេស៊ីព្ទ។ ដូច្នេះហើយគាត់បាន ឲ្យពួកគេធ្វើជាឈ្លើយ។ ពួកហេព្រើរបានអំពាវនាវដល់ព្រះ ហើយទ្រង់បានចាត់លោកម៉ូសេឲ្យរំដោះពួកគេ។ តែផារ៉ោនបានខឹងយ៉ាងសាហាវ។ គាត់មិនអនុញ្ញាត្ដឲ្យរាស្រ្ដរបស់ព្រះចេញទៅឡើយ។ ដូច្នេះហើយព្រះ បានចាត់ទុក្ខវេទនាទី៩មកលើស្រុកអេស៊ីព្ទ។ គ្រប់ពេលទុក្ខវេទនានីមួយៗកើតឡើងលើពួកគេ នោះម៉ូសេ បានទៅគាល់ផារ៉ោន ហើយនិយាយថា «ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅ»។ តែផារ៉ោនមិនព្រមស្ដាប់តាមឡើយ។ ចិត្ដរបស់គាត់ត្រូវបានរឹងរូស ឥឡូវនេះ ដល់ពេលដើម្បីឲ្យព្រះចាត់ទុក្ខវេទនាទី១០មក។

« ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អញនឹងនាំសេចក្តីវេទនា១ទៀតមកលើផារ៉ោន ហើយនឹងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ ...» (និក្ខមនំ ១១:១)។

រួចមកម៉ូសេបានទៅគាត់ផារ៉ោនម្ដងទៀត ហើយនិយាយថា

« ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់... ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា» (និក្ខមនំ ១១:៤-៥, ១២:១២)។

តែព្រះមិនចង់ឲ្យរាស្រ្ដរបស់ទ្រង់ត្រូវទទួលទណ្ឌកម្មឡើយ។ ទ្រង់មានបន្ទូលប្រាប់ម៉ូសេថា គ្រួសារ នីមួយៗត្រូវតែយកកូនចៀម ហើយសំឡាប់វា។

« រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង» (និក្ខមនំ ១២:៧)។

ឥឡូវនេះសូមក្រោកឡើង ហើយអាននិក្ខមនំ ១២:១២-១៣ឲ្យខ្លាំងៗ។

«ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្តីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ» (និក្ខមនំ ១២:១២-១៣)។

សម្រាប់រយៈពេលជិត១៥០០ឆ្នាំ សាសន៍យូដាបានធ្វើបុណ្យរំលង។ គេបរិភោគម្ហូបពិសេសៗពី កូនចៀម និងនំប៉ុងឥតដំបែរ ថែមទាំងអានបទគម្ពីរនេះនៅរដូវបុណ្យរំលង ដើម្បីនឹកចាំពីការរំដោះចេញពី ភាពទាសកររបស់គេនៅស្រុកអេស៊ីព្ទ។ ឈ្មោះ «បុណ្យរំលង»ចេញពីអត្ថបទរបស់យើង

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលង ផុតពីឯងរាល់គ្នាទៅ» (និក្ខមនំ ១២:១៣)។

ខ្ញុំចង់ឲ្យអ្នកគិតអំពីអត្ថបទនេះជាបីផ្លូវ។ ទីមួយ អត្ថន័យនៃព្រះលោហិត ទីពីរ ប្រសិទ្ធិភាពនៃព្រះ លោហិត និងទី៣ ការអនុវត្ដន៍នៃព្រះលោហិត។

១. ទីមួយ អត្ថន័យនៃព្រះលោហិត។

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»

តើខគម្ពីរនោះមានអ្វីខ្លះនៅក្នុងវាសម្រាប់យើងសព្វថ្ងៃនេះ? បាទ វាពេញដោយអត្ថន័យ ដ្បិតឈាមដែលត្រូវបានបង្ហូរនៅថ្ងៃបុណ្យរំលងមុនដំបូងនោះចង្អុលបង្ហាញពីព្រះលោហិត ដែលព្រះយេស៊ូវនឹង បង្ហូរ (បុណ្យរំលង)។ អូ បាទ វាជាបុណ្យរំលងដែលព្រះយេស៊ូវត្រូវបានគេឆ្កាង។

«នោះពួកសិស្សទូលទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា» (ម៉ាកុស ១៤:១៣)។

ពួកគេបានទៅបន្ទប់ខាងលើដើម្បីបរិភោគម្ហូបអាហារ ហើយអានខគម្ពីរនេះ និក្ខមនំ ១២:១៣

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

មុនដំបូងព្រះយេស៊ូវបានប្រទាននំប៉័ងឥតដំបែរដល់ពួកគេ។

«នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ទ្រង់មានព្រះបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន» (ម៉ាកុស ១៤:២៣-២៤)។

ព្រះគ្រិស្ដកំពុងបង្ហាញពួកគេថា ព្រះលោហិតនៅមាត់ទ្វារក្នុងនិក្ខមនំ ១២:១៣ជានិមិត្ដរូបពីព្រះលោហិតនៃ សេចក្ដីសញ្ញាថ្មី ដែលនឹងបង្ហូរលើឈើឆ្កាងនៅថ្ងៃខាងមុខ។

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

វាមិននិយាយពីឈាមផ្សេងៗឡើយ វានិយាយពីព្រះលោហិតរបស់

«កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។

ឈាមនៅមាត់ទ្វារជានិមិត្ដរូបពីព្រះលោហិត ដែលដោះមនុស្សមានបាបចេញពីការបំផ្លិចបំផ្លាញ ហើយដាំ ពួកគេឲ្យទៅក្នុង

«ពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ» (កិច្ចការ ២០:២៨)។

អ្នកអាចឆ្ងល់ពីមូលហេតុដែលព្រះលោហិតនេះមានអំណាចម្ល៉េះ។ លោកស្ពឺជិនប្រាប់ថា

បើព្រះគ្រិស្ដគ្រាន់តែជាមនុស្សធម្មតា នោះព្រះលោហិតទ្រង់គ្មានប្រិសិទ្ធិ ភាពដើម្បីជួយសង្រ្គោះឡើយ តែព្រះគ្រិស្ដ «ជាព្រះតែម្ដង» ព្រះលោហិត ដែលព្រះយេស៊ូវបានបង្ហូរគឺដូចជាព្រះលោហិតរបស់ព្រះអញ្ចឹង។ វាជាឈាម សរបស់មនុស្ស ដ្បិតទ្រង់ជាមនុស្សដូចយើងអញ្ចឹង តែភាពជាព្រះត្រូវបាន មានសម្ព័ន្ធមិត្ដជាមួយភាពជាមនុស្ស ដែលឈាមនោះមានប្រសិទ្ធិភាពចេញពីនោះមក វាជាចំងល់ដែលមិនអាចបញ្ឃប់បាននៅអស់កល្បជានិច្ច ដ្បិត ព្រះបានក្លាយជាមនុស្សដើម្បីសុគត។ អូ នៅពេលយើងគិតថា ព្រះគ្រិស្ដជា អ្នកដែលបង្កើតពិភពលោកនេះ ហើយស្មាទ្រង់ទ្រសកលោកទាំងមូល នោះ យើងមិនអាចឆ្ងល់ពីការសុគតរបស់ទ្រង់មានអំណាចដើម្បីប្រោសលោះបាន ឡើយ ដ្បិតព្រះលោហិតនោះលាងសំអាចបាបចេញ... ដោយសារទ្រង់ជា ព្រះ នោះទ្រង់ «អាចជួយសង្រ្គោះមនុស្សនៅចុងផែនដីបំផុតណាដែលមក រកព្រះដោយសារទ្រង់»។ ដោយហេតុនោះ ព្រះលោហិតទ្រង់គឺជាព្រះលោហិតដែលនាំឲ្យអ្នករួចផុតពីកំហឹង និងសេចក្ដីក្រោធរបស់ព្រះបាន (C. H. Spurgeon, “ព្រះលោហិត” The New Park Street Pulpit, Pilgrim Publications, 1981 reprint, volume V, pp. 27-28)។

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

ឈាមនៅលើមាត់ទ្វារនោះជានិមិត្ដរូបពីព្រះលោហិតរបស់មនុស្សដ៏ជាព្រះ (ព្រះគ្រិស្ដយេស៊ូវ)។

«ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ» (១កូរិនថូស ៥:៧)។

នោះហើយជាអត្ថន័យនៃព្រះលោហិត!

២. ទីពីរ ប្រសិទ្ធិភាពនៃព្រះលោហិត។

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

«អញនឹងរំលងផុតពីឯងរាល់គ្នា»។ អ្នកនឹងមិនត្រូវជំនុំជំរះឡើយ។ គ្មានបណ្ដាសាធ្លាក់លើអ្នកឡើយ បើអ្នក មានព្រះលោហិតនោះ។

«ពីព្រោះព្រះយេហូវ៉ា ទ្រង់នឹងយាងកាត់ស្រុក ដើម្បីវាយពួកសាសន៍អេស៊ីព្ទ កាលណាទ្រង់ទតឃើញឈាមប្រឡាក់នៅធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង នោះទ្រង់នឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលវាយក្នុងផ្ទះអ្នករាល់គ្នាទេ»  (និក្ខមនំ ១២:២៣)។

ការជំនុំជំរះពីព្រះនឹងមិនធ្លាក់លើមនុស្សប្រុសស្រីណាដែលមានព្រះលោហិតនោះ។

«រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ ...»  (និក្ខមនំ ១២:២២)។

ឈាមប្រឡាក់នឹងធ្នឹម។ ឈាមក្របទ្វារទាំងសងខាង។ ឈាមនៅក្នុងផើង លើកំពូល ឈាមនៅបាត នៅ សងខាង។ នោះតំណាងពីឈើឆ្កាងរបស់ព្រះគ្រិស្ដ!

ខ្ញុំឃើញព្រះសិរ ព្រះហស្ដ ព្រះបាទទ្រង់
   រងទុក្ខ និងក្ដីស្រឡាញ់ហូរចេញទៅក្រោម
ទ្រង់មានក្ដីស្រឡាញ់ និងការរងទុក្ខដូចនោះ
   បន្លារបានបំពាក់លើទ្រង់ដូចមកុដ
(«នៅពេលខ្ញុំឃើញឈើឆ្កាងដ៏អស្ចារ្យ»ដោយលោកអ៊ីសាក់ វ៉ាត់ ១៦៧៤-១៧៤៨)។

«ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម» (១ពេត្រុស ១: ១៨-១៩)។

លោកម៉ាទីន លូសើរសួរថា

ឥឡូវនេះជាសម្បត្ដិទ្រព្យដ៏អស្ចារ្យដែលយើងត្រូវបានលោះ! មិនមែនដោយ មាស ឬប្រាក់នោះទេ តែជាព្រះលោហិតដ៏វិសេសរបស់ព្រះគ្រិស្ដ ដ៏ជាព្រះ រាជបុត្រានៃព្រះ។ សម្បត្ដិទ្រព្យនេះមានតំលៃ និងថ្លៃថ្នូរណាស់ដែលគ្មាន មនុស្សណាអាចដឹង ហើយកាន់ក្ដាប់យកបាន រហូតដល់ត្រឹមតែ១ដំណក់ នៃឈាមដែលគ្មានទោសនឹងល្មមសម្រាប់បាបលោកីយទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ព្រះវរបិតាចង់ផ្ដល់ព្រះគុណទ្រង់មកលើយើងឲ្យហូរហៀរ ហើយផ្ដល់ការប្រោសលោះដល់យើង ដែលវាត្រូវធ្វើឲ្យទ្រង់ត្រូវលះបង់ជា ខ្លាំង ដ្បិតទ្រង់អនុញ្ញាត្ដឲ្យព្រះគ្រិស្ដ ដ៏ជាព្រះរាជបុត្រាទ្រង់បង្ហូរព្រះលោ ហិតទ្រង់សម្រាប់យើង ដូច្នេះទ្រង់បានប្រទានសម្បត្ដិទ្រព្យទាំងស្រុងមកលើ យើងរាល់គ្នា។ (លូសើរ ការអធិប្បាយតតាមខគម្ពីរមួយៗពី១ពេត្រុស ១: ១៨-១៩)។

ព្រះលោហិតរបស់ព្រះគ្រិស្ដធ្លាក់លើដីជាដំណក់ញើសនៅគេតសេម៉ាណី។ ព្រះលោហិតទ្រង់បាន ហូរដោយមានសេរីភាពនៅក្រោមការវាយនឹងរំពាត់ កាលទ្រង់ត្រូវបានវាយនៅសាលរបស់លោកពីឡាត់។ មកុដបន្លារបានចាក់លើថ្ងាសទ្រង់ ហើយឈាមបានហូរចូលព្រះនេត្ររបស់ទ្រង់។ ដែកគោលត្រូវបានដុំលើ ព្រះហស្ដ និងព្រះបាទរបស់ទ្រង់ ហើយព្រះលោហិតបានហូរដោយមានសេរីភាពពីឈើឆ្កាង។ បន្ទាប់មក ពួកទាហានបានចាក់ចំចំហៀងទ្រង់

« នោះក៏ចេញឈាម ហើយនិងទឹកមក» (យ៉ូហាន ១៩:៣៤)។

«{ព្រះ}បានអនុញ្ញាត្ដឲ្យព្រះគ្រិស្ដ ដ៏ជាព្រះរាជបុត្រាទ្រង់បង្ហូរព្រះលោហិតទ្រង់សម្រាប់យើង ដូច្នេះ ទ្រង់បានប្រទានសម្បត្ដិទ្រព្យទាំងស្រុងមកលើ យើងរាល់គ្នា» (លូសើរ ibid)។

ហើយ

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់» (១យ៉ូហាន ១:៧)។

អំពើបាបទាំងអស់ត្រូវបានសំអាតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ! អំពើបាបទាំងអស់! គ្មានអំពើ បាបណាធំពេកដែលព្រះលោហិតទ្រង់មិនអាចសំអាតបាននោះទេ។ គ្មានអំពើបាបណាដែលព្រះលោហិត មិនអាចសំអាតបាននោះទេ។ ព្រះលោហិតអាចបណ្ដេញអារក្ស៧កងចេញពីម៉ារាជាអ្នកស្រុកម៉ាដាឡាន់។ វាអាចរំដោះភាពឆ្កួតដោយសារអារក្ស។ វាអាចព្យាបាលរោគឃ្លង់ដែលមិនអាចនិយាយបាន។ គ្មានជំងឺខាង វិញ្ញាណណាដែលវាមិនអាចប្រោសឲ្យជាបាននោះទេ។ គ្មានករណីណាដែលពេកសម្រាប់ព្រះលោហិត មិន ថាតើអ្វីនោះគួរឲ្យខ្ពើម ឬអាក្រក់ប៉ុណ្ណាក៏ដោយ ព្រះលោហិតរបស់ព្រះគ្រិស្ដល្មមដើម្បីសំអាតគ្រប់ទាំងអស់ បាន។

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

ហើយនោះបង្ហាញពីប្រសិទ្ធិភាពនៃព្រះលោហិត!

៣. ទីបី ការអនុវត្ដន៍នៃព្រះលោហិត។

បើកូនចៀមត្រូវបានសំឡាប់ដោយចងក ឬត្រូវបំពុល នោះមេបំផ្លាញនឹងមកវាយកូនច្បងនៅផ្ទះ នោះក្នុងការជំនុំជំរះ។ បើកូនចៀមត្រូវបានសំឡាប់ ហើយរូបកាយវាបានចងភ្ជាប់នឹងមាត់ទ្វារ នោះមេបំ ផ្លាញនឹងវាយក្នុងការជំនុំជំរះ។ យើងអាចនិយាយពីដូចនេះថា យើងមិនគ្រាន់តែសំគាល់ពីឈាមនោះតែ ប៉ុណ្ណោះទេ។ វាមិនមែនជាការស្លាប់របស់កូនចៀមតែមួយគត់នោះទេ តែឈាមរបស់កូនចៀមដែលជួយ សង្រ្គោះ។ ពិតណាស់ កូនចៀមត្រូវតែស្លាប់ ដ្បិតព្រះមានបន្ទូលថា

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

តែឈាមដែលត្រូវបានទុកនៅក្នុងផើងមិនអាចរារាំងការជំនុំជំរះបានឡើយ។ វាត្រូវបានអនុវត្ដ។ រួចយកមែកហ៊ីសុប១កញ្ចុំ

«ជ្រលក់ចុះក្នុងឈាមក្នុងផើង... ហើយនឹងក្របទ្វារទាំងសងខាង» (និក្ខមនំ ១២:២២)។

ឈាមត្រូវតែត្រូវបានអនុវត្ដ ឬក៏វាគ្មានប្រសិទ្ធិភាព។ អូ មនុស្សមានបាបអើយ សូមយកព្រះលោហិតរបស់ ព្រះគ្រិស្ដ! សូមឲ្យត្រូវលាងសំអាតពីបាបដោយព្រះលោហិតរបស់ព្រះយេស៊ូវ!

« ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់» (រ៉ូម ៣:២៤-២៥)។

វាចម្លែកដែលគម្ពីរ NASV បកប្រែកន្លែងនេះខុស វាត្រូវបានហៅថាការបកប្រែដែលត្រឹមត្រូវ! តែគម្ពីរ NIV បកប្រែត្រឹមត្រូវវិញ «ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់»។ ខ្ញុំស្អប់ការទៅវិញទៅមក នោះជា មូលហេតុដែលខ្ញុំធ្វើតាមគម្ពីរខីងជេមស៍ចាស់ ដ្បិតវាបកប្រែត្រឹមត្រូវ ហើយអាចទុកចិត្ដបាន។

«ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»

គោលបំណងនៃជំនឿគឺជាព្រះលោហិតរបស់ព្រះគ្រិស្ដយេស៊ូវ។ នោះគឺជារបៀបដែលអ្នកធ្វើការទាក់ទង។ នោះជារបៀបដែលព្រះលោហិតត្រូវបានអនុវត្ដចំពោះអ្នក «ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់»

«អូ ទេ» ការផ្សាយដំណឹងល្អនៅសម័យនេះខ្លះអាចបង្រៀនថា «អ្នកមិនមែនបានសង្រ្គោះដោយ សារជំណឿនៅក្នុងព្រះលោហិតទ្រង់នោះទេ»។ បាទ ខ្ញុំចង់ដឹងពីរបៀបដែលអ្នកអាចបានសង្រ្គោះដោយ គ្មានព្រះលោហិត! «បាទ បើមនុស្សម្នាក់ទីពឹងលើព្រះលោហិត គាត់អាចវិនាស»។ មិនអាចឡើយ! វាមិន អាចទេ! ព្រះមិនស្មោះត្រង់ចំពោះរូបអង្គទ្រង់ឡើយ បើទ្រង់អនុញ្ញាត្ដឲ្យអ្នកវិនាសខណដែលអ្នកទីពឹងលើ ព្រះលោហិតរបស់ព្រះគ្រិស្ដ!

«ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប» (ម៉ាថាយ ២៦:២៨)។

មានមនុស្សជាច្រើនដែលមិនដឹងខ្លួនថា ព្រះលោហិតត្រូវបានអនុវត្ដ។ តែនោះមិនមែនជាសំខាន់ ឡើយ ដ្បិតអត្ថបទយើងមិនប្រាប់ថា អ្នកគឺជាម្នាក់ដែលត្រូវតែឃើញព្រះលោហិត។ មិនមែនឡើយ! វាប្រាប់ ថា

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

ព្រះគឺជាអ្នកដែលត្រូវតែទតឃើញឈាម។ ព្រះតែមួយគត់ដែលត្រូវតែទតឃើញ ឬដឹងថា ឈាមនោះអាច សំអាតអ្នកពីបាបទាំងអស់បាន។ វាមិនប្រាប់ថា «នៅពេលអ្នកឃើញឈាមនោះទេ»។ វាមិនប្រាប់ថា អ្នក ត្រូវតែយល់ពីរឿងទាំងអស់អំពីការសំអាតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដនោះទេ។ វាប្រាប់ថា «នៅ ពេលអញឃើញឈាម»។ ជំនឿរបស់អ្នកអាចមិនខ្លាំងនោះទេ តែបើអ្នកមករកព្រះយេស៊ូវ ហើយទុកចិត្ដលើ ព្រះលោហិតទ្រង់ នោះព្រះនឹងទតឃើញវា។ ទ្រង់តែមួយគត់ដែលរាប់ពីនោះ។ ហើយ

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

ពួកហេព្រើរមិនអាចឃើញឈាមឡើយ។ ពួកគេនៅខាងក្នុងផ្ទះរបស់គេ ពួកគេមិនអាចឃើញអ្វី ដែលនៅលើធ្នឹមឈើឆ្កាង និងនៅសងខាងទ្វារនោះទេ។ តែព្រះអាចឃើញឈាមនៅទីនោះ។ នោះគឺជាល័ក្ខ ខ័ណ្ឌតែមួយគត់ដែលសេចក្ដីសង្រ្គោះរបស់មនុស្សមានបាបពឹងលើ ព្រះទតឃើញឈាមដែលត្រូវបានអនុវត្ដ ចំពោះអ្នក មិនមែនអ្នកឃើញវានោះទេ។ បន្ទាប់មកសូមមករកព្រះក្នុងសេចក្ដីអធិស្ឋាន រួចនិយាយថា «ព្រះ អង្គអើយ សូមជួយសង្រ្គោះខ្ញុំដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។ ខ្ញុំមិនអាចឃើញវាដូចខ្ញុំគួរឃើញ តែ ព្រះអង្គអើយ ទ្រង់ទតឃើញវា ហើយទ្រង់បានមានបន្ទូលថា

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ»  (និក្ខមនំ ១២:១៣)

«ព្រះជាម្ចាស់អើយ ទ្រង់ទតឃើញឈាម។ ទ្រង់ទតឃើញថា ខ្ញុំបានទទួលជឿលើអំណាចជួយសង្រ្គោះ របស់វា។ សូមទ្រង់អត់ទោសឲ្យខ្ញុំ ហើយសំអាតខ្ញុំដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដតែ១គត់»។ សូម ឲ្យនោះក្លាយជាសេចក្ដីអធិស្ឋានចេញពីចិត្ដអ្នក និងក្លាយក្ដីប្រាថ្នារបស់អ្នក រួចមកអ្នកនឹងត្រូវបានសំអាត ដោយព្រះលោហិតរបស់ព្រះយេស៊ូវនៅពេលឆាប់ៗ!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយ៖ ម៉ាកុស ១៤:១២-២៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«នៅពេលទ្រង់ទតឃើញឈាម»(ដោយលោកយ៉ូហាន ហ្វូតថេ សតវត្សទី១៩)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

នៅពេលព្រះទតឃើញឈាម

WHEN GOD SEES THE BLOOD

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ» (និក្ខមនំ ១២:១៣)។

(និក្ខមនំ ១១:១, ៤-៥; ១២:១២, ៧)

១. អត្ថន័យនៃព្រះលោហិត ម៉ាកុស ១៤:១២, ២៣-២៤; យ៉ូហាន ១:២៩; កិច្ចការ ២០:២៨;
 ១កូរិនថូស ៥:៧។

២. ប្រសិទ្ធិភាពនៃព្រះលោហិត និក្ខមនំ ១២:២៣, ២២; ១ពេត្រុស ១:១៨-១៩;
យ៉ូហាន ១៩:៣៤; ១យ៉ូហាន ១:៧។

៣. ការអនុវត្ដន៍នៃព្រះលោហិត រ៉ូម ៣:២៤-២៥; ម៉ាថាយ ២៦:២៨។