ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផងSHOW ME THY GLORY ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍ពេលល្ងាច សីហា ១២ ២០១៧ |
សូមបើកព្រះគម្ពីររបស់អ្នកទៅនិក្ខមនំជំពូក៣៣ជាមួយនឹងខ្ញុំ។ គម្ពីរស្កោហ្វៀលនៅទំព័រ១១៥។ ឥឡូវនេះសូមក្រោកឈរឡើង ហើយមើលទៅនិក្ខមនំ ៣៣:១៨។ នេះជាការអធិស្ឋានរបស់ម៉ូសេទៅកាន់ ព្រះជាម្ចាស់ «លោកទូលឆ្លើយថា សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង» (និក្ខមនំ ៣៣:១៨)។ សូមអង្គុយចុះ។ បើអ្នកចាំសេចក្ដីអធិប្បាយរបស់លោកយ៉ូហាន សាំយ៉ូអែល «របៀបរៀបរយ និងជម្លោះក្នុង សេចក្ដីអធិស្ឋាន» នោះអ្នកអាចរកឃើញសេចក្ដីអធិស្ឋានដូចនោះក្នុងនិក្ខមនំជំពូក៣២ និង៣៣។ លោក ម៉ូសេអធិស្ឋានទៅកាន់ព្រះ អ្វីដែលសំខាន់បំផុតគឺក្នុងខ១៥ និង១៨។ ក្នុងខ១៥ម៉ូសេទូលថា «បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ»។ ក្នុងខ១៨ ម៉ូសេទូលថា «សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង»។ ពាក្យ «សិរីល្អ»តាមភាសា ហេព្រើរជាពាក្យ ខេវោដ(kavōd) ដែលមានន័យច្បាស់ថា «ទំងន់របស់ព្រះ»។ ខ្ញុំផ្ទាល់ធ្លាប់ដឹងពី «ទំងន់» នោះពីរបីដងនៅក្នុងជីវិតរបស់ខ្ញុំ។ នៅពេលខ្ញុំបានដេកអស់កម្លាំងនៅលើស្មៅនៅទីកប់សពហ្វោរែស ឡោន កាលខ្ញុំមានអាយុ១៥ឆ្នាំ ខ្ញុំបានមានអារម្មណ៍ពីទំងន់ដ៏ស្រទន់របស់ព្រះបានសណ្ឌិតលើខ្ញុំដូចជាកំរាលគ្រែ ដ៏ភ្លឺមួយ។ នៅក្នុងការរស់ឡើងវិញ៣ដងដែលខ្ញុំធ្លាប់បានឃើញ នោះខ្ញុំមានអារម្មណ៍ថា ទំងន់របស់ព្រះបាន មានវត្ដមាននៅជុំវិញខ្ញុំ។ លោកប្រេន អេស៍ អេដវើនប្រសាសន៍ថា «”វត្ដមាន”របស់ព្រះបំពានលើការពន្យល់ របស់មនុស្សលោក តែវារៀបរាប់ប្រាប់ពីបទពិសោធន៍ប្លែកពីធម្មតានៃការរស់ឡើងវិញ» (ការរស់ឡើងវិញ មនុស្សបានជ្រួតជ្រាបជាមួយព្រះ ទំព័រ១៣៦)។ «អ័ដាម និងអេវ៉បានលាក់ខ្លួនពីវត្ដមានរបស់ព្រះ ហើយ កាអ៊ីន “បានចេញពីវត្ដមានរបស់ព្រះជាម្ចាស់”» (ibid., p. 135)។ នៅក្នុងការរស់ឡើងវិញ វត្ដមានរបស់ ព្រះក្លាយជាបទពិសោធន៍ពិតច្បាស់{ប៉ះពាល់បាន}»(ibid., p. 134)។ «នៅក្នុងការរស់ឡើងវិញ{វត្ដមាន របស់ព្រះ}បង្ហាញយ៉ាងជាក់ច្បាស់ ដែលនាំឲ្យវាលើសលប់»(ibid., p. 135)។ «នេះគឺជាគន្លឹះដើម្បីយល់ពីការរស់ឡើងវិញ។ បើមានទិដ្ឋភាពមួយនៃការថ្វាយបង្គំព្រះសព្វថ្ងៃ នេះ នោះកំពុងតែខ្វះខាត វាគឺជាការដឹងពីវត្ដមានរបស់ព្រះ នោះជាមូលហេតុដែលយើងអាចប្រព្រឹត្ដដោយ មិនខ្វាយខ្វល់ក្នុងការថ្វាយបង្គំព្រះ។ ការងារដ៏សំខាន់នៃព្រះវិញ្ញាក្នុងការរស់ឡើងវិញតែងតែត្រូវបានសំគាល់ សម្រាប់បទពិសោធន៍ដែលធ្វើឲ្យយើងដឹងច្បាស់ថា ព្រះមានវត្ដមាន...ការរស់ឡើងវិញមានភាពខុសពីក្នា។ ព្រះត្រូវបានស្គាល់នៅទីនោះ ហើយសូម្បីតែអ្នកមិនជឿក៏ត្រូវបានបង្ខំឲ្យសារភាពថា “ព្រះពិតជាគង់ក្នុង ចំណោមអ្នកមែណ” ១កូរិនថូស ១៤:២៥»(ibid., p. 134)។ «នៅពេលព្រះវិញ្ញាណនៃព្រះយាង{ចុះ}មក នោះទ្រង់ចាក់បំពេញការអធិស្ឋានរបស់ក្រុមជំនុំ ហើយបញ្ចូលជីវិតថ្មីទៅក្នុងពួកគេ» (ibid., p. 129)។ «នៅក្នុងការរស់ឡើងវិញ ការអធិស្ឋានក្លាយជាការសប្បាយ និងជាសេចក្ដីអំណរ»(ibid., p. 128) បន្ទាប់ពី ការលន់តួបាប វាបាននាំពួកគ្រីស្ទានទៅកាន់ការសំអាតជាថ្មីដោយព្រះលោហិតរបស់ព្រះគ្រិស្ដ។ នៅសាសូនី «ការដឹងពីវត្ដមានរបស់ព្រះគ្រិស្ដត្រូវបានផ្ដល់ឲ្យយើងទាំងអស់គ្នានៅពេលតែមួយ... ចាប់តាំងពីពេលនោះរហូតដល់រដូវរងារនៃឆ្នាំដដែលនោះ អ្វីដែលព្រះជាម្ចាស់បានធ្វើនៅ{ទីនោះ}មិនអាច ពិពណ៌នាបានឡើយ។ កន្លែងទាំងមូលបានលេចឃើញដូចជារោងឧបាសថរបស់ព្រះជាមួយមនុស្ស»(ibid., p. 135)។ ក្នុងប្រទេសកូរេ ឆ្នាំ១៩០៧ «{មនុស្ស}ម្នាក់ៗកាលគេបានចូលក្នុងក្រុមជំនុំ នោះគេបានមាន អារម្មណ៍ថា បន្ទប់ពេញដោយវត្ដមានរបស់ព្រះ...នៅយប់នោះការដឹងពីវត្ដមានរបស់ព្រះមិនអាចពិពណ៌នា បានឡើយ»(ibid., pp. 135, 136)។ ក្នុងខែវិច្ជិការនៅឆ្នាំ១៩៨០ មិត្ដសំឡាញ់ខ្ញុំម្នាក់ និងខ្ញុំបានទៅមើហ្រីប៉ូរូ រដ្ឋថែនណាស៊ីដើម្បីទៅ សំភាសលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍សម្រាប់កម្មវិធីទូរទស្សន៍ដែលយើងកំពុងធ្វើ។ លោកបណ្ឌិត រ៉ាយស៍មានវ័យចំណាស់ ហើយពិការដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ នៅវ័យ៨៥ឆ្នាំ គេបាននាំ គាត់ទៅជួបយើងដោយជិតលើរទះមានកង់។ កាលគេបានរុញគាត់ចូលមកក្នុង មិត្ដសំឡាញ់ខ្ញុំ និងខ្ញុំបាន ដឹងថា «ទំងន់»បានចុះមកដូចជាពន្លឺដ៏ធ្ងន់នៅនាអាកាស។ ខ្ញុំដឹងថា ព្រះបានយាងចុះមកដោយសារតែវា មានអារម្មណ៍ដូចគ្នាពិតប្រាកដ ចំពោះអ្វីដែលខ្ញុំបានឃើញការរស់ឡើងវិញពីបុរាណ៣ដង។ យើងបានជួលកាំមារ៉ា និងអ្នកថតនៅក្នុងទីក្រុងនោះ។ បុរសដែលកាន់កាំមារ៉ាមានប្រវត្ដិមកពី ពួកកាតូលិក តែគាត់បានចេញពីក្រុមជំនុំ។ កាលយើងបានសំភាសលោកបណ្ឌិត រ៉ាយស៍ បុរសដែលកាន់ កាំមារ៉ានោះបានស្រក់ទឹកភ្នែកលើថ្ពាល់គាត់ ដែលគាត់បន្ដជូតទឹកភ្នែក កាលលោករ៉ាយស៍បាននិយាយអំពី បទពិសោធន៍នៃកម្មវិធីផ្សាយដំណឹងល្អដ៏អស្ចារ្យដែលគាត់បានរៀបចំធ្វើ។ បន្ទាប់មក ការសំភាសបានចប់ ហើយគេបានរុញលោករ៉ាយស៍ចូលទៅក្នុងឡាន។ មិត្ដសំឡាញ់ខ្ញុំនិងខ្ញុំត្រូវបានគេទុកចោលនៅក្នុងបន្ទប់ជា មួយបុរសដែលកាន់កាំមារ៉ានោះ។ គាត់នៅតែយំ គាត់សួរខ្ញុំអំពីលោករ៉ាយស៍ ហើយខ្ញុំពន្យល់គាត់ថា គាត់ ជាមនុស្សអស្ចារ្យរបស់ព្រះ។ កាលខ្ញុំបាននិយាយ នោះខ្ញុំអាចដឹងពីវត្ដមានរបស់ព្រះរឹតតែច្បាស់ទៅៗ។ បុរសនោះបានយំ អ្វីទាំងអស់ដែលខ្ញុំនិយាយគឺថា «ព្រះយេស៊ូវស្រឡាញ់អ្នក សូមទទួលជឿលើទ្រង់ទៅ នោះទ្រង់នឹងសំអាតបាបរបស់អ្នក»។ ខ្ញុំមិនចាំបាច់ប្រាប់គាត់នោះទេ គាត់បានលុតជង្គង់ចុះ ហើយទទួល ជឿលើព្រះយេស៊ូវដោយហូរទឹកភ្នែក។ វាមានភាពងាយស្រួលដោយសារវត្ដមានរបស់ព្រះគង់នៅទីនោះ។ ខ្ញុំ បានគិតពីខគម្ពីរមួយ «ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ» (២កូរិនថូស ៣:១៧)។ ខ្ញុំបានដឹងពីរបៀបងាយស្រួលដើម្បីឲ្យភ្ញៀវបានសង្រ្គោះ សូម្បីតែភ្ញៀវលើកទីមួយ ក៏ដោយ បើសិនជាយើងមានអំណាចព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះដូចលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍មាន។ តែមានប្រយោជដ៏ធំ១ទៀតនៅក្នុងការមានវត្ដមានរបស់ព្រះជាម្ចាស់។ វាគឺជាភ្លក់ស្ថានសួគ៌មុន ខ្ញុំដឹងថា ស្ថានសួគ៌ហាក់ដូចជាមិនពិតចំពោះអ្នករាល់គ្នាជាច្រើនឥឡូវនេះ។ តែនៅពេល «ខេវោដ»របស់ ព្រះយាងចុះមកក្នុងក្រុមជំនុំយើង ហើយនៅពេលវាប៉ះពាល់អ្នក នោះអ្នកនឹងមានអារម្មណ៍ថា ការទៅស្ថានសួគ៌មានសភាពដូចម្ដេច។ វានឹងក្លាយជា «ការភ្លក់សិរីល្អរបស់ព្រះ»។ អ្នកនឹងឈប់គិតពីស្ថានសួគ៌ទុកជាគំនិតអរូបិយទៀត។ នៅពេលអ្នកចូលក្នុងក្រុមជំនុំយើង ហើយព្រះគង់នៅទីនេះ នោះអ្នកនឹង «ភ្លក់»សេចក្ដី ពិត និងសេចក្ដីអំណរនៃស្ថានសួគ៌។ បន្ទាប់មកអ្នកនឹងអាចច្រៀងបទចម្រៀងខ្លីជាមួយលោកយ៉ូហាន W ផីថើសាន់ដោយក្ដីអំណរបាន! ផ្ទៃមេឃចុះមក ហើយសិរីល្អចាក់បំពេញព្រលឹងខ្ញុំ ឥឡូវ ខ្ញុំមិនមែនកំពុងនិយាយអំពីលទ្ធិជឿស៊ប់អាក្រក់ៗគ្មានការគ្រប់គ្រងរបស់ពួកផែនថីខោស ឬ គំនិតខុសឆ្គងរបស់ពួកនិយាយភាសាដទៃមួយចំនួននោះទេ។ អត់ទេ ជារឿយៗគេព្យាយាមចង់បានព្រះ វិញ្ញាណរបស់ព្រះដោយសារការវាយស្គរ ឬការនិយាយភាសាដទៃនោះឡើយ។ គេចង់បានអ្វីដែលល្អ តែ នោះមិនមែនជារបៀបដែលព្រះយាងចុះមកក្នុងការប្រជុំ និងក្នុងមនុស្សដែលត្រូវបានស្ដារឡើងវិញមុនពេល នៃការចាប់ផ្ដើមរបស់លទ្ធិផែនថីខោសក្នុងឆ្នាំ១៩០៥នោះឡើយ។ យើងត្រូវតែត្រឡប់ទៅមើលវិធីពីបុរាណ វិញ ដោយសារតែវិធីពីបុរាណជាវិធីត្រឹមត្រូវ ហើយវានៅតែជាវិធីត្រឹមត្រូវ! យើងមិនត្រូវព្យាយាមចង់បានទំងន់របស់ព្រះយាងចុះមកឯយើង ដោយសារការដួលនៅលើកំរាល ឥដ្ឋនោះឡើយ ទោះបីជាយ៉ាងណាក៏ដោយមានអ្នកខ្លះអាចដួលលើកំរាលឥដ្ឋ នៅពេលព្រះយាងចុះមក។ តែយើងនឹងមិនអរសប្បាយខាងអារម្មណ៍ ឬការស្រែកនោះឡើយ។ អត់ទេ យើងនឹងអរសប្បាយនៅពេល គ្រីស្ទានដឹងខ្លួនថា បាបនោះបានជ្រាបចូលក្នុងជីវិតរបស់គេ បាបនោះនាំឲ្យគេខ្មាស់ តែបាបនោះត្រូវតែបាន លន់តួចំពោះព្រះ ហើយកំហុសនោះត្រូវតែបានលន់តួចំពោះគ្នាទៅវិញទៅមក នោះនាំឲ្យព្រះដ៏ជាព្រះវរបិតានៅស្ថានសួគ៌អាចប្រោសវិញ្ញាណយើងឲ្យជាបាន! សូមក្រោកឡើង ហើយច្រៀងបទលេខ១០លើក្រដាស ចម្រៀងរបស់អ្នក។ «ឱព្រះអង្គអើយ សូមពិនិត្យមើល កុំខ្លាចអី! ព្រះស្រលាញ់អ្នក។ ទ្រង់នឹងមិនវិនិច្ឆ័យអ្នកនៅពេលដែលអ្នកសារភាព។ កុំភ័យខ្លាច។ គ្មានបញ្ហា ថាតើអំពើបាបរបស់អ្នកធ្ងន់ធ្ងរប៉ុណ្ណានោះទេព្រះអាចប្រោសឱ្យជាបាន។ ព្រះអាចលាងសំអាត វាដោយព្រះ លោហិតរបស់ព្រះយេស៊ូវ។ ចុះមកទីនេះដោយវេទិកា។ ចាប់ដៃគ្នាហើយអធិស្ឋានសម្រាប់គ្នាពីរទៅពីរ។ សូមអធិស្ឋានសម្រាប់គ្នាទៅវិញទៅមកដើម្បីធ្វើឱ្យការសារភាពមួយនៅយប់នេះ។ ខ្ញុំស្រលាញ់អ្នក! សូមព្រះ ប្រទានពរដល់អ្នក!អ្នកត្រូវបានគេស្រឡាញ់យ៉ាងខ្លាំងនៅទីនេះថាមិនថាអ្នកនិយាយអ្វីនៅយប់នេះទេយើងនឹងមិនឈប់ស្រឡាញ់អ្នកទេ! ទុកចិត្តយើងហើយកុំខ្លាច។ សូមត្រឡប់មកព្រះយេស៊ូវវិញ ត្រឡប់មក វិញ ហើយសារភាពអំពើបាបរបស់អ្នក ដូច្នេះ អ្នកអាចត្រូវបានស្អាតដោយព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើង។ ហើយបន្ទាប់មកបើទោះបីជាអ្នកមិនមានវ័យក្មេងក៏ដោយក៏អ្នកអាចមកទីនេះដែរនៅល្ងាចនេះ។ ខ្ញុំនឹងមានកៅអីពីរនៅជិតតុអធិប្បាយ។ ប្រសិនបើអ្នកគិតថាការសារភាពរបស់អ្នកមិនត្រូវបានធ្វើឡើងជាសាធារណៈ។ សូមមកនៅទីនេះហើយប្រាប់ខ្ញុំអំពីវាហើយខ្ញុំនឹងអាចប្រាប់អ្នកថាអ្នកគួរតែធ្វើឬក៏អត់។ បងប្អូនរបស់យើងឈ្មោះជែក ណោនបានសរសេរពាក្យមកខ្ញុំនៅខួបកំណើតទី៧៦របស់ខ្ញុំ។ សូមគោរពជូនលោកបណ្ឌិត ហាយមើស៍ លោកជែក ណោនដឹងថា ខ្ញុំយកចិត្ដទុកជាខ្លាំងសម្រាប់ក្រុមជំនុំយើង ហើយសម្រាប់បងប្អូននី មួយៗ។ នោះជាមូលហេតុដែលខ្ញុំសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរស់ឡើងវិញ។ គ្មានអ្នកណាម្នាក់អាច មានជោគជ័យនៅក្នុងជីវិតជាគ្រីស្ទានដោយពឹងផ្អែកលើទីបន្ទាល់នៃការប្រែចិត្ដតែ១គត់របស់គេ។ អ្នកត្រូវតែ រីកចំរើនក្នុងព្រះគុន ហើយជារឿយៗវាអាចឈឺចាប់។ អ្នកត្រូវបានប្រឈមមុខដោយអំពើបាប និងកំហុស ដែលជ្រាបចូលក្នុងជីវិតរបស់អ្នក។ អ្នកមិនចូលចិត្ដគិតពីបទចម្រៀង «ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្ដទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងអស់នៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ...»។ តែអ្នកត្រូវតែគិតអំពីវា អ្នកត្រូវតែពិនិត្យមើលខ្លួនឯង សូម្បីតែវាឈឺ ចាប់។ អ្នកត្រូវតែលន់តួបាបរបស់អ្នក ហើយត្រូវលាងសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវម្ដងទៀត។ បន្ទាប់មកអ្នកនឹងមានបទពិសោធន៍ពីវត្ដមានរបស់ព្រះ (ខេវោដ) បទពិសោធន៍ដ៏គួរឲ្យរំភើបចិត្ដរបស់ព្រះ នៅក្នុងការរស់ឡើងវិញ! «សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង» សូមអធិស្ឋាន ហើយលន់តួបាប នោះព្រះឆ្លើយតបអ្នកដូចទ្រង់បានឆ្លើយតបនឹងលោកម៉ូសេ។
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកបណ្ឌិត ខ្រេថូន អិល ចានន់៖ អេសាយ ៦:១-៣។ |