Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការរស់ឡើងវិញព្យាបាលការបដិសេធមិនទទួល

REVIVAL CURES REJECTION
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ល្ងាចថ្ងៃពុធ សីហា ៩ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Wednesday Evening, August 9, 2017

«គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ ពីព្រោះសេចក្តីភ័យខ្លាចតែងជាប់មានសេចក្តីវេទនា ហើយអ្នកណាដែលមានសេចក្តីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្តីស្រឡាញ់នៅឡើយទេ»(១យ៉ូហាន ៤:១៨)។


គ្រូចិត្ដវិជ្ជាដ៏ល្បីម្នាក់បាននិពន្ធសៀវភៅមួយដែលសរសេរពីការភ័យខ្លាចចំនួន២៨៨ ការភ័យខ្លាចដែលមនុស្សមានបទពិសោធន៍នៅក្នុងជីវិតដែលមានចំនួន២៨៨។ សេចក្ដីភ័យខ្លាចធម្មតាបំផុតចំនួន៦គឺជាការភ័យខ្លាចពីការបដិសេធ ការភ័យខ្លាចពីសេចក្ដីស្លាប់ ការភ័យខ្លាចពីអាយុចាស់ ការភ័យខ្លាចពីភាពក្រី ក្រ ការភ័យខ្លាចពីការធ្លាក់ខ្លួនឈឺ និងការភ័យខ្លាចនៃការរិះគន់។ បន្ទាប់មកគ្រូចិត្ដវិជ្ជានោះបានប្រាប់ថា «ការភ័យខ្លាចពីការបដិសេធគឺធំជាងការភ័យខ្លាចទាំងអស់។ ការភ័យខ្លាចពីការបដិសេធខ្លាំងជាងការភ័យខ្លាចពីសេចក្ដីស្លាប់!» សូមគិតពីវា! មនុស្សសុខចិត្ដស្លាប់ជាជាងមិនឲ្យគេបដិសេធ!

លោកបណ្ឌិត គ្រីស្ដោបផ្វឺ ខាហ្គិនប្រហែលជាស្គាល់ខ្ញុំច្រើនជាងមនុស្សផ្សេងទៀត។ គាត់ប្រាប់ថា «លោកបណ្ឌិត ហាយមើស៍មិនបានធំឡើងនៅក្នុងក្រុមគ្រួសារប្រក្រតីនោះទេ។ បើគាត់ទទួលបានការរាក់ ទាក់ និងការចំណាយពេលជាមួយច្រើនជាង នោះការផ្លាស់ប្ដូរទាំងអស់ និងការបដិសេធបាននាំគាត់ឲ្យ ក្លាយជាមនុស្សដែលមើលខាងក្នុងចិត្ដវិញ។ អ្នកអាចមិនគិតថា គាត់ជាមនុស្សដែលមើលខាងក្នុងចិត្ដដោយ សារតែគាត់អធិប្បាយល្អ។ តែខាងក្នុង គាត់ជាមនុស្សដែលមានចិត្ដទន់ គាត់ដឹងខ្លួនពីចំណុចខ្សោយរបស់ យើង»។ លោកបណ្ឌិត ខាហ្គិនបានប្រសាសន៍ត្រឹមត្រូវមែន។ ខ្ញុំអាចស្ថិតនៅក្នុងហ្វូងមនុស្សដែលសប្បាយ រីករាយ មនុស្សដែលសប្បាយនឹងការរាប់អានគ្នា តែភ្លាមៗនោះអារម្មណ៍ខ្ញុំផ្លាស់ប្ដូរ ហើយខ្ញុំមានអារម្មណ៍ មួមៅនៅខាងក្នុង ហើយឈឺចាប់ពីភាពឯកោរ ការបដិសេធ និងការក្រៀមក្រំចិត្ដ។ ពេលតែមួយគត់ដែលខ្ញុំ មិនមានអារម្មណ៍ពីភាពឯកោរជាពេលដែលខ្ញុំនៅតែម្នាក់ឯង ឬជាពេលដែលខ្ញុំដឹងខ្លួនពីវត្ដមានរបស់ព្រះ។

គ្រាដែលខ្ញុំមានអារម្មណ៍ថាក្រុមជំនុំដូចជាផ្ទះជាគ្រានៃការរស់ឡើងវិញ នៅពេលព្រះគង់នៅជិតខ្ញុំ ដែលទ្រង់មិនឲ្យខ្ញុំមានអារម្មណ៍ពីការបដិសេធ និងភាពឯកោររបស់ខ្ញុំ។

នោះជាមូលហេតុដែលខ្ញុំយល់ច្បាស់ពីរបៀបដែលមនុស្សវ័យក្មេងមានអារម្មណ៍ នៅពេលគេមក ក្រុមជំនុំ។ យើងផ្ដល់ការទទួលយក និងសេចក្ដីស្រឡាញ់ដល់ពួកគេ។ តែបន្ទាប់មកគេមកពីរបីដង នោះ យើងគិតថា គេស្ថិត «នៅក្នុង»ហើយ។ យើងគិតថា ឥឡូវគេមិនអីនោះទេ។ ឆាប់ៗក្រោយមកគេមានអារ ម្មណ៍ដូចជាគេមិនសំខាន់ ហើយត្រូវបានគេបដិសេធដូចជាគេបានមានមុនពេលគេបានមក។ មានតែអស់ អ្នកណាដែលគ្មានការទទួលយកតែប៉ុណ្ណោះ ដែលគេនៅក្រុមជំនុំ។ គេនៅដូចជាខ្ញុំនៅអញ្ចឹង ទោះបីជាខ្ញុំមានអារម្មណ៍ថាគេបដិសេធខ្ញុំក្ដៅ ខ្ញុំបាននៅក្នុងក្រុមជំនុំដោយសារខ្ញុំគ្មានកន្លែងផ្សេងទៀតដើម្បីទៅឡើយ ខ្ញុំជាមនុស្សឯកោរ តែយ៉ាងហោចណាស់មានមនុស្សជាច្រើននៅក្នុងក្រុមជំនុំ។ ដូច្នេះខ្ញុំធ្វើពុតដូចខ្ញុំមានការ ទទួលយក ទោះបីជាខ្ញុំឈឺនៅខាងក្នុង ហើយមានអារម្មណ៍ថាគេបដិសេធខ្ញុំក៍ដោយ។ នៅយប់ថ្ងៃអាទិត្យ កាលខ្ញុំបានត្រលប់ទៅផ្ទះវិញ អារម្មណ៍នៃការបដិសេធស្ទើរតែគ្របសង្កត់លើខ្ញុំ។ ពាក្យនៃបទចម្រៀងដ៏ ពេញនិយមមួយបានចូលក្នុងខួរក្បាលខ្ញុំ កាលខ្ញុំបើកឡានទៅផ្ទះវិញ «ឯកោរម្ដងទៀត តាមធម្មតា»។

មនុស្សវ័យក្មេងក្នុងក្រុមជំនុំកំពុងស្វែងរកការទទួលយក និងសេចក្ដីស្រឡាញ់ តែគេត្រឹមតែរក ឃើញភាពត្រជាក់ និងការបដិសេធ។ មនុស្សវ័យក្មេងសឹងតែទាំងអស់ដែលចេញពីក្រុមជំនុំគឺដោយសារតែ ក្រុមជំនុំបានបរាជ័យដើម្បីផ្ដល់នូវអ្វីដែលក្រុមជំនុំបានសន្យា។ យើងច្រៀង

សូមចេញពីផ្ទះមកក្រុមជំនុំ ហើយបរិភោគ
យើងជុំគ្នាក្នុងការប្រកបដ៏ផ្អែម
វានឹងជាការធ្វើដាក់គ្នាដ៏សមសួន
នៅពេលយើងអង្គុយចុះដើម្បីបរិភោគ។

គេលឺយើងច្រៀងបទនោះ ហើយគេមានអារម្មណ៍មិនគម្បី។ គេអភិវឌ្ឃឥរិយាបថបែបចំអកចំពោះក្រុមជំនុំ។ គេមានស្នាមញញ្ញឹមមិនគម្បីនៅលើមុខគេ ដោយសារតែគេដឹងថា យើងកំពុងកុហកអំពីការ «ប្រកបដ៏ផ្អែម ល្ហែម»។ គេមិនអារម្មណ៍ពី «ការប្រកបផ្អែមល្ហែមនៅពេលយើងអង្គុយចុះដើម្បីបរិភោគឡើយ»។ គេគិតថា «មនុស្សទាំងនេះនិយាយអំពី “ការប្រកបផ្អែមល្ហែម” តែគេមិនអារម្មណ៍ពីវាសោះឡើយ។ សូម្បីតែលោក បណ្ឌិត ហាយមើស៍ក៏មិនមានអារម្មណ៍ពីវាផងដែរ»។ ដូច្នេះគេចេញទៅក្នុងលោកីយវិញ។ គេត្រលប់ទៅ លោកីយវិញដោយសារវាមិនអារម្មណ៍អាក្រក់ជាងក្រុមជំនុំ។ យ៉ាងហោចណាស់លោកីយមិនកុហកពី «ការ ប្រកបផ្អែមល្ហែម»។ យ៉ាងហោចណាស់ក្នុងលោកីយ អ្នកអាចរកឃើញមិត្ដភក្ដិដែលទទួលអ្នក។ រឿងខ្លះ ដែលអ្នកមិនដែលរកឃើញក្នុងក្រុមជំនុំ។ អ្វីទាំងអស់ដែលអ្នកបានរកឃើញនៅទីនេះគឺជាភាពមានពុត និង ភាពត្រជាក់ ថែមទាំងការបដិសេធ។

តើអ្វីទៅដែលរារាំងយើងមិនឲ្យមានក្ដីស្រឡាញ់បែបគ្រិស្ដបរិស័ទនៅក្នុងក្រុមជំនុំ? វាជាការភ័យខ្លាចដែលប្លន់យើងពីក្ដីស្រឡាញ់ពិតប្រាកដរបស់គ្រិស្ដបរិស័ទ។ តើគេនឹងអ្វីចំពោះខ្ញុំ? តើគេនឹងនិយាយអ្វី អំពី? បើសិនជាគេពិតជាស្គាល់ខ្ញុំមែន? បើសិនជាគេពិតជាដឹងពីអ្វីដែលខ្ញុំគិតថា ឬរបៀបដែលខ្ញុំបានមាន អារម្មណ៍? គេនឹងបដិសេធខ្ញុំ នោះជាអ្វីដែលគេនឹងធ្វើ! ហើយការភ័យខ្លាចនៃការបដិសេធគឺធំជាងអ្វីទាំង អស់ ធំជាងការភ័យខ្លាចចំពោះសេចក្ដីស្លាប់! ធំជាងការភ័យខ្លាចចំពោះជំងឺ ធំជាងការភ័យខ្លាចណាទាំង អស់នៅក្នុងលោកីយទាំងមូល!

កវីនិពន្ធឈ្មោះ រ៉ោប៊ឺត ហ្វោសថ៍បានបង្ហាញពីការនោះយ៉ាងល្អឥតខ្ចោះ។ កំណាព្យរបស់គាត់ត្រូវ បានហៅថា «ការបើកសំដែង»។

យើងលលេងខ្លួនរបស់យើង
នៅក្រោយព្រះបន្ទូលដ៏ជាពន្លឺដោយចំអក
តែសូមឲ្យចិត្ដបានរំភើប
ទាល់តែនរណាម្នាក់រកឃើញយើងជាពិត។

ទាល់តែការអាណិតត្រូវបានទាមទារ
(ឬដូចយើងប្រាប់)ថាវាចុងបញ្ចប់
យើងនិយាយត្រង់ៗដើម្បីលើកទឹកចិត្ដ
មិត្ដភក្តិឲ្យស្វែងយល់ដឹង

តែដោយសារទាំងអស់នោះ ចាប់ពីក្មេងដែល
លាក់ ហើយស្វែងរកព្រះពីឆ្ងាយ
ដូច្នេះអ្នកទាំងអស់ដែលលាក់បានល្អ
ត្រូវនិយាយ ហើយប្រាប់យើងពីកន្លែងដែលគេនៅ
   («ការបើកសំដែង»ដោយរ៉ោប៊ឺត ហ្រោសថ៍ ១៨៧៤-១៩៦៣)។

ហើយចំនុចនោះនាំយើងទៅឯអត្ថបទរបស់យើង។

«គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ ពីព្រោះសេចក្តីភ័យខ្លាចតែងជាប់មានសេចក្តីវេទនា ហើយអ្នកណាដែលមានសេចក្តីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្តីស្រឡាញ់នៅឡើយទេ»(១យ៉ូហាន ៤:១៨)។

តើយើងយកឈ្នះលើការភ័យខ្លាចនៃការបដិសេធយ៉ាងដូចម្ដេច? ដោយសារសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ! តែតើយើងអាចមានសេចក្ដីស្រឡាញ់ដ៏«ឥតខ្ចោះ»យ៉ាងដូចម្ដេច? មិនមែនដោយសារនិយាយថា «ខ្ញុំស្រ ឡាញ់អ្នក ខ្ញុំស្រឡាញ់អ្នក!» សូមមើលទៅ១យ៉ូហាន ៣:១៨ «ពួកកូនតូចៗ អើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ»។ តើយើងធ្វើដូច នោះយ៉ាងដូចម្ដេចទៅ? វាមិនស្រួលឡើយ យើងខ្លាចដើម្បីធ្វើវា។ យើងអាចត្រូវបដិសេធ!!! តែយើងត្រូវ តែធ្វើវា បើយើងពិតជាចង់បានការរស់ឡើងវិញពិតប្រាកដ។ យើងត្រូវតែបង្ខំខ្លួនឯងដើម្បីធ្វើវា។ «យើង និយាយត្រង់ៗដើម្បីលើកទឹកចិត្ដមិត្ដភក្ដិឲ្យយល់»។ «ដូច្នេះអ្នកទាំងអស់ដែលលាក់{ខ្លួនគេ}បានល្អត្រូវតែ និយាយ ហើយប្រាប់យើងពីកន្លែងដែលគេនៅ»។ នោះជាការការបើកសំដែងដែលយើងត្រូវតែមាន បើយើង ចង់បានការរស់ឡើងវិញពិតប្រាកដ។ សូមបើក១យ៉ូហាន ១:៩ និងខ១០។ សូមក្រោកឡើងនៅពេលខ្ញុំ អានវា។

«បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»(១យ៉ូហាន ១:៩,១០)។

សូមអង្គុយចុះ ការលន់តួបាបរបស់យើងគឺជាគន្លឹះដើម្បីមានការរស់ឡើងវិញ។ បើយើងបានធ្វើបាបប្រឆាំង នឹងព្រះ វាល្មមដើម្បីលន់តួបាបរបស់យើងទៅទ្រង់ដោយទឹកភ្នែក។ មិនគ្រាន់តែពាក្យសំដីនោះទេ តែដោយ ទឹកភ្នែក ដូចគេធ្វើក្នុងប្រទេសចិន ដូចគេធ្វើក្នុងការរស់ឡើងវិញពិតប្រាកដទាំងអស់។ លោកប្រេដ អេវើដ បានប្រសាសន៍ត្រឹមត្រូវ «បើគ្មានការយំនៃការប៉ះពាល់ចិត្ដទេ នោះគ្មានការរស់ឡើងវិញដូចនោះឡើយ» (ការរស់ឡើងវិញ ទំព័រ ១១៥)។ គាត់ប្រាប់ម្ដងទៀតថា «បើគ្មានការប៉ះពាល់ចិត្ដដ៏ខ្លាំង មិនស្រួលចិត្ដ និង បន្ទាបខ្លួនទេ នោះគ្មានការរស់ឡើងវិញឡើយ»(ទំព័រ ១១៦)។ «មូលហេតុដើម្បីឲ្យមានការប៉ះពាល់ចិត្ដដ៏ ខ្លាំង ដូច្នេះទើបមនុស្សនឹងដឹងខ្លួនពីអំពើបាបរបស់គេ ហើយស្អប់វា»(ទំព័រ១២២)។ ការប៉ះពាល់ចិត្ដពីអំពើ បាបគឺជាគន្លឹះសម្រាប់ការរស់ឡើងវិញ! បើយើងបានធ្វើបាបប្រឆាំងនឹងព្រះ នោះយើងអាចលន់តួបបាបទៅ ព្រះដោយទឹកភ្នែក រួចទ្រង់នឹង «សំអាតយើងពីអំពើបាបទុច្ចរិតទាំងអស់»។ សូមក្រោកឡើង ហើយច្រៀង បទ «សូមទ្រង់ពិនិត្យមើលទូលបង្គំ»។

«ឱព្រះអង្គអើយ សូមពិនិត្យមើល
ឲ្យបានស្គាល់ចិត្ដទូលបង្គំផង
សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ
ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។
(«ទំនុកតម្កើង ១៣៩:២៣,២៤»)។

សូមអង្គុយចុះ យើងមិនដែលមានការរស់ឡើងវិញពេញលេញមួយ ដោយសារតែយើងតែងតែ «លលេងជា មួយព្រះបន្ទូលដ៏ជាពន្លឺ ហើយចំអកឡកឡើយ (ចំអក មើលងាយ សើចដាក់ និយាយលេងអំពី»។

តែ ទីពីរ យើងត្រូវតែធ្វើច្រើនជាងនោះ។ សូមបើកយ៉ាកុប ៥:១៦។ សូមក្រោកឈរ កាលខ្ញុំអានវា

«ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ »(យ៉ាកុប ៥:១៦)។

សូមអង្គុយចុះ លោកម៉ាថាយ ហែនរីប្រាប់ថា

ការលន់តួបាបរបស់គ្រីស្ទានត្រូវទាមទារឲ្យធ្វើចំពោះគ្នាទៅវិញទៅមក... ការ លន់តួបាបសំខាន់ចំពោះការផ្សះផ្សារបស់យើង ចំពោះការមិនយល់ស្របគ្នា របស់យើង ដែលវាអាចជួយអ្នកដទៃដោយសារការអធិស្ឋានរបស់គេដើម្បីឲ្យ អំពើបាបរបស់គេបានលើកលែងទោស និងអំណាចដែលប្រឆាំងនឹងគេ។ អ្នកណាដែលលន់តួពីទោសរបស់គេទៅអ្នកឯទៀត គេគួរអធិស្ឋានជាមួយអ្នកនោះ ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក។

ការអនុវត្ដន៍នៃការអត្ថាធិប្បាយពន្យល់នៅគម្ពីរសញ្ញាថ្មីផ្ដល់នូវគំនិតចំពោះយ៉ាកុប ៥:១៦

ដើម្បីមានការប្រកបពិតប្រាកដមានន័យថា យើងលន់តួបាបរបស់យើងទៅ អ្នកដទៃ។ នៅពេលយើងធ្វើដូចនេះ នោះយើងនឹងទទួលបានការប្រោស ខាងព្រលឹងវិញ្ញាណ។ យើងមិនត្រូវលាក់រឿងណាមួយពីគ្នាឡើយ។

គ្រីស្ទានទាំងអស់មានកំហុសចំពោះអ្នកដទៃ។ ដោយសារតែភាពអាត្មានិយដែលជាប់មានជាមួយ របស់យើង នោះដោយសន្សឹមៗយើងទាំងអស់គ្នារាថយក្នុងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ អ្នក ខ្លះក្នុងក្រុមជំនុំនិយាយពាក្យសំដីមិនល្អទៅកាន់អ្នក ឬអំពីអ្នក។ អ្នកខ្លះហាក់ដូចជាមិនខ្វាយខ្វល់ពីអ្នក។ អ្នកខ្លះមិនសរសើរការងារដែលអ្នកធ្វើសម្រាប់ព្រះជាម្ចាស់។ អ្នកខ្លះបានធ្វើរឿងខ្លះដែលនាំឲ្យអ្នកខឹង។ អ្នក ខ្លះបញ្ឃឺអារម្មណ៍របស់អ្នក។ យើងមិនត្រូវលាក់កំហុសរបស់យើងពីគ្នាទៅវិញទៅមកឡើយ។ ការមានវត្ដ មានរបស់ព្រះគឺជារឿងដ៏វិសេសណាស់។ ការទប់ការឈឺចាប់ និងការឈឺចិត្ដរបស់យើងបញ្ឃប់យើងពីការ ស្រឡាញ់គ្នាទៅវិញទៅមក។ «ជាញឹកញាប់ ការប៉ះពាល់ចិត្ដពីបាបដ៏ខ្លាំងនេះដឹកនាំឲ្យមានការលន់តួបាប ដោយបើកចំហ និងនៅសាធារណៈ...ដ្បិតទំនាក់ទំនងខុសឆ្គង{ត្រូវបាន}ត្រឹមត្រូវឡើងវិញ...នៅមុខសិរីល្អ និងអំណរ ការប៉ះពាល់ចិត្ដនោះចាប់ផ្ដើមជាមួយកូនរបស់ព្រះ។ មានការយំ និងការកើតទុក្ខព្រួយបែបគាប់ ព្រះហឬទ័យដល់ព្រះ។ មានកំហុសដើម្បីធ្វើឲ្យត្រឹមត្រូវវិញ មានការសំងាត់ដែលភ្នែកមនុស្សមើលមិនឃើញ ដើម្បីលុបបំបាត់ចោល ហើយទំនាក់ទំនងអាក្រក់ត្រូវបានជុសជុលដោយបើកចំហ។ បើយើងមិនបានរៀបចំ {ដើម្បីធ្វើ}ការនេះ នោះយើងមិនប្រសើរឡើងដើម្បីអធិស្ឋានសម្រាប់ការរស់ឡើងវិញឡើយ។ ការរស់ឡើង វិញមិនជាបំណងសម្រាប់ការសប្បាយនៃក្រុមជំនុំឡើយ តែសម្រាប់ការលាងសំអាតវិញ។ យើងមានក្រុម ជំនុំដែលមិនបរិសុទ្ធសព្វថ្ងៃនេះ ដោយសារតែគ្រីស្ទានមិនដឹងខ្លួនពីអំពើបាប ហើយមិន{លន់តួបាបទៅគ្នាទៅវិញមកដោយទឹកភ្នែក}»(Edwards, Revival, pp. 119, 120) ។

យើងមិនអាចអរសប្បាយក្នុងចិត្ដរបស់យើងឡើយ លុះត្រាតែយើងលន់តួបាបរបស់យើងទៅគ្នា ទៅវិញទៅមកដោយទឹកភ្នែក។ ការនេះកើតឡើងដដែលៗនៅក្នុងប្រទេសចិន។ ហេតុអ្វីមិនមែនៅក្នុងក្រុម ជំនុំយើង? យើងអួតពេកដើម្បីលន់តួកំហុសរបស់យើង។ អារក្សដឹងថា វាអាចឃាត់ឃាំងយើងពីអំណរនៃ ការរស់ឡើងវិញដោយសារការធ្វើឲ្យយើងខ្លាចពីអ្វីដែលអ្នកដទៃនឹងនិយាយអំពីយើង។ អារក្សដឹងថា ការ ខ្លាចនេះនឹងរារាំងក្រុមជំនុំក្នុងភាពខ្សោយ ហើយគ្មានប្រយោជន៍។ ការភ័យខ្លាចពីអ្វីដែលអ្នកដទៃគិត វា បញ្ឃប់យើងពីការលន់តួបាប និងការប្រោសព្រលឹងយើងឲ្យជា។ អេសាយប្រាប់ថា « តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់... ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក» (អេសាយ ៥១:១២,១៣)។ សូមក្រោកឡើង ហើយអានសុភាសិត ២៨:១៣។ គម្ពីរស្កោហ្វៀលនៅទំព័រ៦៩២ សូមអានទាំងអស់គ្នាឲ្យខ្លាំងៗ!

«អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ»(សុភាសិត ២៨:១៣)។

សូមច្រៀងបទ «ឱព្រះអង្គអើយ សូមពិនិត្យមើលទូលបង្គំ»

«ឱព្រះអង្គអើយ សូមពិនិត្យមើល
ឲ្យបានស្គាល់ចិត្ដទូលបង្គំផង
សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ
ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។
(«ទំនុកតម្កើង ១៣៩:២៣,២៤»)។

សូមច្រៀងបទ «ព្រះវិញ្ញាណនៃព្រះដ៏រស់អើយ»

ព្រះវិញ្ញាណនៃព្រះដ៏រស់អើយ យើងអធិស្ឋានសូមយាងចុះមក
ព្រះវិញ្ញាណនៃព្រះដ៏រស់អើយ យើងអធិស្ឋានសូមយាងចុះមក
សូមសូនខ្ញុំ ពត់ខ្ញុំ បំបាក់ខ្ញុំ ហើយកែខ្ញុំចុះ
ព្រះវិញ្ញាណនៃព្រះដ៏រស់អើយ យើងអធិស្ឋានសូមយាងចុះមក
   («ព្រះវិញ្ញានៃព្រះដ៏រស់អើយ»ដោយលោក Daniel Iverson, 1899-1977; ប្ដូរដោយគ្រូគង្វាល)។

សូមអង្គុយចុះ

ព្រះគ្រិស្ដមានបន្ទូលថា «មានពរហើយអស់អ្នកណាដែលយំសោក»។ នោះសំដៅលើអស់អ្នកណា ដែលលន់តួបាបរបស់គេ ហើយយំសោកពីវា។ បាបគឺជាបញ្ហាដ៏ធំមួយចំពោះអស់អ្នកណាដែលចង់បានការ រស់ឡើងវិញ។ ការរស់ឡើងវិញតែងតែនាំឲ្យយើងគិងពីបាបខាងក្នុងដែលលោកីយមិនឃើញ។ ការរស់ឡើង វិញបញ្ចាំងពន្លឺចំពោះអំពើបាបខាងក្នុងចិត្ដរបស់យើង។ នៅពេលគាត់បានលើកទឹកចិត្ដពួកជំនុំរបស់គាត់ឲ្យ ត្រៀមខ្លួនសម្រាប់ការរស់ឡើងវិញ នោះលោក អ៊ីវែន រ៉ោប៊ឺតប្រាប់ពួកគេថា ព្រះវិញ្ញាណបរិសុទ្ធនឹងមិនយាង ចុះមកឡើយ លុះត្រាតែមនុស្សបានត្រៀមខ្លួន។ គាត់ប្រាប់ថា «យើងត្រូវតែលុបបំបាត់អារម្មណ៍អាក្រក់ៗ ទាំងអស់ចោល» ចិត្ដជូរល្វីងទាំងអស់ ការមិនយល់ស្របទាំងអស់ កំហឹងទាំងអស់។ បើអ្នកដឹងខ្លួនថា អ្នក មិនអាចលើកលែងទោសឲ្យនរណាម្នាក់ នោះសូមអោនក្បាលចុះ ហើយអធិស្ឋានសុំវិញ្ញាណដែលចេះលើក លែងទោសឲ្យគេ សូមស្ម័គ្រចិត្ដទៅរកនរណាម្នាក់ ហើយសុំឲ្យគេអត់ទោសឲ្យ មានតែធ្វើដូចនោះប៉ុណ្ណោះ ទើបអ្នកនឹងដឹងខ្លួនពីវត្ដមានដ៏ផ្អែមរបស់ព្រះ។ មានតែគ្រីស្ទានដែលបរិសុទ្ធប៉ុណ្ណោះអាចដឹងខ្លួនពីសេចក្ដី ស្រឡាញ់ និងវត្ដមានដ៏បរិសុទ្ធរបស់ព្រះបាន។ អំណរនៃការរស់ឡើងវិញមិនអាចមកលើក្រុមជំនុំមិនបរិសុទ្ធ ដូចក្រុមជំនុំយើងបានឡើយ លុះត្រាតែយើងសារភាពពីបាបរបស់យើង ហើយលន់តួវាដោយទឹកភ្នែក។ មានតែធ្វើដូចនោះប៉ុណ្ណោះ ទើបយើងនឹងដឹងខ្លួនពីអំណរនៃវត្ដមានរបស់ព្រះ។ បងប្អូនស្រីៗរបស់យើងនឹង លេងបទ «សូមទ្រង់បំពេញការជាក់ស្ដែងខ្ញុំ» កាលយើងផ្ដល់ឱកាសឲ្យអ្នកអធិស្ឋានសម្រាប់ការលន់តួបាប នៅយប់ថ្ងៃអាទិត្យ។ សូមអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធបង្ហាញអ្នក និងអ្នកដទៃពីអំពើបាបដែលត្រូវតែ លន់តួបនៅយប់ថ្ងៃអាទិត្យ។ សូមទៅរកគ្នាទៅវិញទៅមក ពីរៗនាក់ ឬបីៗនាក់ ហើយសូមខំប្រឹងអធិស្ឋាន សម្រាប់ការលន់តួបាបនៅយប់ថ្ងៃអាទិត្យ។ ឥឡូវសូមក្រោកឡើង ហើយច្រៀងបទ «សូមទ្រង់បំពេញការជាក់ស្ដែងខ្ញុំ»។ វានៅលេខ១៧។

សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ឲ្យចេញពីបាប
   ស្រមោលនៃពន្លឺកំពុងចែងចាំងនៅក្នុង
សូមឲ្យខ្ញុំឃើញតែព្រះភក្រ្ដដ៏ំមានពររបស់ទ្រង់តែ១គត់
   សូមឲ្យព្រលឹងខ្ញុំមើលឃើញព្រះគុណដ៏ឥតគណនាទ្រង់
ព្រះអង្គសង្រ្គោះអើយ សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ
   រហូតដល់ដោយសិរីល្អទ្រង់ វិញ្ញាណខ្ញុំនឹងភ្លឺឡើង
សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំឃើញទាំងអស់
   ឃើញរូបអង្គដ៏បរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ។

សូមទ្រង់បំពេញការជាក់ស្ដែខ្ញុំ គ្រប់ប្រាថ្នាទាំងអស់
   ឲ្យរក្សាសិរីល្អទ្រង់ ឲ្យដាស់ព្រលឹងខ្ញុំ
ដោយភាពឥតខ្ជោះរបស់ទ្រង់ ក្ដីស្រឡាញ់ដ៏បរិសុទ្ធទ្រង់
   ដែលហូរចេញពីពន្លឺមកពីខាងលើ
ព្រះអង្គសង្រ្គោះអើយ សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ
   រហូតដល់ដោយសិរីល្អទ្រង់ វិញ្ញាណខ្ញុំនឹងភ្លឺឡើង
សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំឃើញទាំងអស់
   ឃើញរូបអង្គដ៏បរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ។
(«សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ» ដោយលោក Avis Burgeson Christiansen, 1895-1985)។

ឥឡូវនេះសូមច្រៀងបទ «ខ្ញុំចង់ហុចវាត»។ វានៅទំព័រ១៨លើក្រដាសចម្រៀងអ្នក។

វាត្រឹមតែមានចេញពន្លឺដើម្បីបន្ដមានភ្លើង
ភ្លាមទានទាំងអស់នោះនឹងមានកំដៅទៅតាមភ្លើងនោះ
នោះបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលអ្នកបានជួប
អ្នកប្រាប់ក្ដីស្រឡាញទ្រង់ទៅមនុស្សទាំងអស់ អ្នកចង់ហុចវាត

ពេលដ៏អស្ចារ្យម្ល៉េះជារដូវផ្ការរីក កាលដើមឈើទាំងអស់កំពុងចេញពន្លក
បក្សីចាប់ផ្ដើមច្រៀង ផ្ការចាប់ផ្ដើមចេញពន្លករបស់វា
នោះបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលអ្នកបានជួប
អ្នកចង់ច្រៀង វាស្រស់ដូចរដូវផ្ការរីក អ្នកចង់ហុចវាត

មិត្ដអើយ ខ្ញុំសង្ឃឹមសម្រាប់អ្នក ដើម្បីឲ្យអ្នកមានអំណរដែលខ្ញុំរកឃើញ
អ្នកអាចពឹងលើទ្រង់បាន មិនថាតើអ្នកជាប់ចំណងក៏ដោយ
ខ្ញុំនឹងស្រែកពីកំពូលភ្នំមក ខ្ញុំចង់ឲ្យលោកីយរបស់ខ្ញុំដឹង
ពីក្ដីស្រឡាញ់របស់ព្រះគ្រិស្ដចំពោះខ្ញុំ ខ្ញុំចង់ហុចវាត។
   («ហុចវាត»ដោយលោក Kurt Kaiser, 1969 ប្ដូរដោយគ្រូគង្វាល)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«សូមស្ដារយើងម្ដងទៀត»(ដោយលោក William P. Mackay, 1839-1885)។