ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចិត្ដស្រែកយំសម្រាប់ការរស់ឡើងវិញ!HEARTCRY FOR REVIVAL! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក កក្កដា ១៦ ២០១៧ «ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»(យេរេមា ៣៣:៣)។ |
យេរេមាបានជាប់គុក គាត់បានជាប់គុកសម្រាប់ការប្រកាសថា សាសន៍យូដានឹងត្រូវធ្វើជាឈ្លើយ។ យេរេមាមានអារម្មណ៍អស់សង្ឃឹម។ គាត់បានគិតថា ប្រជាជនរបស់គាត់ត្រូវបានព្រះបោះបង់ចោល។ គាត់ បានបាត់បង់ទីសង្ឃឹមទាំងអស់ ហើយគាត់ត្រូវចាក់សោរជាប់ក្នុងគុក។ ឥឡូវនេះព្រះយេហូវ៉ាមានបន្ទូលទៅ កាន់ចិត្ដរបស់គាត់។ ទ្រង់មានបន្ទូលទៅគាត់ថា «ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»(យេរេមា ៣៣:៣)។ កាលពីយប់ថ្ងៃអាទិត្យមុន ខ្ញុំបានអធិប្បាយមេរៀនមួយដែលមានចំណងជើងថា «ចម្បាំងនៃការ អធិស្ឋានក្នុងការរស់ឡើងវិញ!» ខ្ញុំបានបង្រៀនថា យើងរស់នៅក្រោមអារក្សដ៏ខ្លាំងដែលជាសំភារនិយម។ ខ្ញុំ បានប្រាប់ថា «ព្រះបានយាងទៅបាត់ហើយ! ទ្រង់បានចាកចេញពីក្រុមជំនុំយើង។ ទ្រង់បានចាកចេញពី ក្រុមជំនុំរបស់យើង...តែយើងមិនចង់ឲ្យព្រះយាងចុះមក។ ការដេកលក់បែបខ្ពិលច្រអូសរបស់យើងនឹងមាន ក្រុមជំនុំ ដោយគ្មានព្រះវិញ្ញាណបរិសុទ្ធ។ គ្រាន់តែឆ្លងកាត់ទំលាប់ ហេតុហេតុអ្វីជាការដាស់តឿន? ហេតុអ្វី រំខានយើង? សូមឲ្យយើងក្រោកចេញពីការលង់លក់របស់យើង។ យើងមិនចង់ត្រលប់ទៅរកការខំប្រឹងក្នុង សេចក្ដីអធិស្ឋាន និងការតមដើម្បីសុំព្រះវត្ដមាន និងអំណាចរបស់ព្រះ»។ យើងមានមនុស្ស១៧នាក់បាន សង្រ្គោះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍។ លោកបណ្ឌិត ចាន់ត្រូវបានស្ដារឡើងវិញ។ លោកយ៉ូហាន សាំយ៉ូ អែលបានថ្វាយខ្លួនដើម្បីប្រកាសដំណឹងល្អ។ លោកអ៊ឺរ៉ូន យ៉ែនសី និងជែក ណោនបានក្លាយជាបេក្ខជនក្នុង ការធ្វើជាគ្រួជំនួយ។ នាងគ្រីស្ទីន ណូយ៉េន និងអ្នកស្រីលីបានក្លាយជាអ្នកច្បាំងខាងសេចក្ដីអធិស្ឋាន។ យើងមាន «ការប៉ះពាល់»នៃការរស់ឡើងវិញ។ នៅថ្ងៃនោះ លោកបណ្ឌិត ខាហ្គិន និងខ្ញុំបានរៀន ថា នៅពេលណាដែលព្រះមានវត្ដមាន នោះមនុស្សត្រូវបានប្រែចិត្ដ តែនៅពេលណាដែលព្រះគ្មានវត្ដមាន នោះគ្មានអ្វីសោះកើតឡើង។ លោកអ៊ឺរ៉ុន និងជែក ណោនបានរៀនពីរឿងផ្សេងទៀត។ ពួកគេបានរៀនពី របៀបដើម្បីតយុទ្ធប្រឆាំងនឹងអំណាចរបស់អារក្សនៅក្នុងសេចក្ដីអធិស្ឋាន។ លោក ជែកប្រាប់ថា “យើងបានចាប់ផ្ដើមអធិស្ឋានសុំព្រះវត្ដមានរបស់ព្រះ។ នៅពេលខ្ញុំបានចាប់ ផ្ដើមអធិស្ឋានលើកទី២ នោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្រឡះខួរក្បាល និង មានអារម្មណ៍ឈប់ល្វើយ។ មានការលំបាកចំពោះសេចក្ដីអធិប្បាយដែល រៀបចំ។ យើងមានអារម្មណ៍ថា មានឧបស្គដ៏ធំរបស់អារក្ស ហើយខ្ញុំមិនអាច បន្ដបានឡើយ។ យើងបានលុតជង្គង់អធិស្ឋាន សុំព្រះឲ្យលើកវត្ដមានរបស់ អារក្សចោល ខណដែលអង្វរសម្រាប់ព្រះលោហិតរបស់ព្រះគ្រិស្ដ។ ខ្ញុំបាន ផ្កាប់មុខនៅលើកំរាលឥដ្ឋ។ យើងបានចាប់ផ្ដើមអធិស្ឋានលើកទី៣ដើម្បីសុំ រឿងដដែល ហើយយើងចាប់ផ្ដើមដឹងថា ព្រះបានបណ្ដេញសេចក្ដីងងឹត និង វត្ដមានរបស់អារក្សចេញ។ យើងដឹងថា {កម្មវិធីពេលល្ងាច}ជាអ្វីដែលសំខាន់ ការនេះបានកើតឡើងប្រហែលម៉ោង៤ល្ងាច”។ នៅក្នុងកម្មវិធីពេលល្ងាច២ម៉ោងក្រោយមក លោក វើហ្គែល និកខែលបានមកខាងមុខទាំងស្រក់ ទឹកភ្នែក ហើយលោកបណ្ឌិត ខាហ្គិនបានដឹកនាំគាត់ឲ្យបានសង្រ្គោះ។ បន្ទាប់មកយើងដឹងថាពីមូលហេតុ ដែលលោកអ៊ឺរ៉ុន និងជេកបានតស៊ូនឹងអារក្សក្នុងសេចក្ដីអធិស្ឋាន២ម៉ោងបន្ដិចមុននោះ! «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។ ចម្បាំងខាងវិញ្ញាណត្រូវបានឈ្នះតាមរយៈការអធិស្ឋាន! «ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»(យេរេមា ៣៣:៣)។ «អំណាចក្នុងការអធិប្បាយ» សូមក្រោកឡើង ហើយច្រៀងវា! ព្រះអង្គអើយ អំណាចក្នុងការអធិស្ឋាន អំណាចក្នុងការអធិស្ឋាន សូមអង្គុយចុះ សាតាំងបានឃាត់ឃាំងអ្នករាល់គ្នាជាច្រើនមិនឲ្យអធិស្ឋានសម្រាប់ការរស់ឡើងវិញ។ ខ្ញុំបានបោះ ឆ្នោតយប់ថ្ងៃព្រហស្បត្ដ៍មុន។ ខ្ញុំប្រាប់ថា «តើប៉ុន្មាននាក់គិតថា ខ្ញុំចង់បានមនុស្សថែមទៀតក្នុងក្រុមជំនុំ យើង នៅពេលខ្ញុំសុំឲ្យអ្នកអធិស្ឋានសម្រាប់ការរស់ឡើងវិញ?» បងប្អូនជិតពាក់កណ្ដាលបានលើកដៃរបស់ គេ។ បន្ទាប់មកខ្ញុំសួរថា «តើប៉ុន្មាននាក់គិតថា ខ្ញុំចង់ឲ្យអ្នកធ្វើការថែមទៀត នៅពេលដែលខ្ញុំសុំអ្នកឲ្យ អធិស្ឋានសម្រាប់ការរស់ឡើងវិញ?» ប្រហែលមនុស្ស៣ភាគរយបានលើកដៃ វាគួរឲ្យភ្ញាក់មែនទែន។ ខ្ញុំ បានប្រាប់អ្នកច្រើនដងហើយថា «វាមិនមែនសម្រាប់មនុស្សថែមទៀតនោះទេ!» ខ្ញុំបានប្រាប់អ្នកច្រើនដង ហើយថា «វាមិនមែនសម្រាប់ការងារថែមទៀតនោះទេ!» ខ្ញុំបានប្រាប់អ្នកច្រើនដងហើយថា «នឹងមាន ការងារតិចតួច នៅពេលការរស់ឡើងកើតឡើង!» អ្នកត្រូវតែយកឈ្មោះរាប់រយមកឲ្យយើងដើម្បីឲ្យមានភ្ញៀវម្នាក់ឥឡូវនេះ។ ហើយភ្ញៀវនោះមិនមក វិញឡើយ! នៅក្នុងការរស់ឡើងវិញ អ្នកអាចយកឈ្មោះតិចតួច និងមានភ្ញៀវតិចតួច តែភាគច្រើននៃភ្ញៀវ ទាំងនោះនឹងត្រលប់មកវិញ។ យើងសូម្បីតែអាចបិទកម្មវិធីផ្សាយដំណឹងល្អទាំងស្រុង ហើយមានមនុស្ស ច្រើនជាងមកក្រុមជំនុំ ថែមទាំងទទួលសេចក្ដីសង្រ្គោះ! នៅក្រុមជំនុំចិន គេអត់មានការផ្សាយដំណឹងល្អ នោះទេ។ គេមិនរៀបចំយាងជំនិះនោះទេ តែនៅតែមានមនុស្ស២ពាន់នាក់មកក្រុមជំនុំ ហើយគេនៅជាប់។ ហេតុអ្វី? ដោយសារតែគេមានការរស់ឡើងវិញ! នោះជាមូលហេតុ! ខ្ញុំបានប្រាប់រឿងនេះពីមុន តែអ្នកមិន ជឿខ្ញុំឡើយ។ អ្នកមិនជឿខ្ញុំដោយសារតែអ្នកមិនបានឃើញវា។ សូមស្ដាប់អត្ថបទយើងម្ដងទៀត។ «ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»(យេរេមា ៣៣:៣)។ «អញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»។ តើអ្នកអាច ជឿរឿងនោះដែរឬទេ? តើអ្នកអាចបន្ទាបខ្លួនល្មមដើម្បីជឿថា ព្រះអាចធ្វើរឿងរ៉ាវដែលអ្នកមិនដែលឃើញពី មុន? តើអ្នកអាចជឿថា ព្រះអាចធ្វើរឿងរ៉ាវដោយឆ្លើយតបសេចក្ដីអធិស្ឋាន «ដែលអ្នកមិនដឹង»? សូម ក្រោកឈរឡើង ហើយច្រៀងវា! ព្រះអង្គអើយ អំណាចក្នុងការអធិស្ឋាន អំណាចក្នុងការអធិស្ឋាន យើងខំប្រឹងអស់ពីចិត្ដដើម្បីចេញទៅនាំក្មេងបាត់បង់មកក្រុមជំនុំ។ តែគេមិនអាចមានអារម្មណ៍ពី ព្រះឡើយ នៅពេលគេមកដល់ទីនេះ។ ហេតុអ្វីអញ្ចឹង? ដោយសារតែទ្រង់មិនគង់នៅទីនេះដោយអំណាច ព្រះចេសា្ដ។ ព្រះបរិសុទ្ធទាំងស្រុង។ ទ្រង់ជ្រាបថា មានបងប្អូនជាច្រើនពិតជាមិនជឿថា ទ្រង់អាចធ្វើ «ការ យ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»។ អ្នកមិនជឿលើរឿងនោះឡើយ អ្នកគិតថា វាជារឿងនិទាន។ អ្នក គិតថា ខ្ញុំជាមនុស្សចាស់ម្នាក់ ដែលនិយាយប៉ប៉ិចប៉ប៉ោចអំពីការអស្ចារ្យ ការអស្ចារ្យដែលអ្នកមិនដែលឃើញ ដូច្នេះអ្នកមិនជឿឡើយ។ យើងបានឃើញការអស្ចារ្យជាច្រើន តែអ្នកនៅតែមិនជឿទៀត! យើងបានឃើញអព្ភូតហេតុជាច្រើនប៉ុន្តែអ្នកនៅតែមិនជឿវា! មនុស្ស៣៩ នាក់បានបង់ប្រាក់ ២ លានដុល្លារដើម្បីជួយសង្រ្គោះអាគារព្រះវិហារនេះ។ មិនមានគ្រូគង្វាលម្នាក់ដែលខ្ញុំបាននិយាយគិតថាវាអាចត្រូវបានធ្វើទេ។ ប៉ុន្តែវាត្រូវបានធ្វើរួច! វាជាអព្ភូតហេតុដ៏អស្ចារ្យ! ប៉ុន្តែអ្នកមិនបានឃើញវាទេ! អ្នកមិនជឿទេ! យើងមានមនុស្ស ១៧ នាក់បានសង្រ្គោះនៅប៉ុន្មានសប្ដាហ៍មុន។ ប៉ុន្តែអ្នកមិនបានឃើញវាទេ! អ្នកមិនជឿថាវាជាអព្ភូតហេតុមួយ! យើងបានទទួលលោក យ៉ូហាន ខាហ្គិន ជាគ្រូគង្វាលរបស់យើងជាគ្រូគង្វាលថ្មីថ្វីបើគាត់សង្កៀតធ្មេញរបស់គាត់ហើយនិយាយថា "ខ្ញុំនឹងមិនធ្វើវាទេ!" វាគឺជាអព្ភូតហេតុមួយ។ ប៉ុន្តែអ្នកមិនបានឃើញវាទេ! អ្នកមិនជឿទេ! យើងមានក្រសួងទូទាំងពិភពលោកចំនួន៣៥ ភាសា - ការបញ្ជូនសេចក្ដីអធិប្បាយទាំងនេះទៅកាន់ពិភពលោកទាំងមូល។ ប៉ុន្តែអ្នកមិនបានឃើញវាទេ! អ្នកមិនជឿទេ! អូ ខ្ញុំអធិស្ឋាន អ្នកនឹងភ្ញាក់ឡើង ហើយអធិស្ឋានសម្រាប់ការអស្ចារ្យនៃការរស់ឡើងវិញ! អូ ការ នោះនាំអ្នកមិនឲ្យដូចជាពួកផារ៉ាស៊ី ដែលនិយាយថា « ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ»(យ៉ូហាន ១២:៣៧)។ ហើយខ្ញុំដឹងថាសាសនារបស់អ្នកគ្មានសេចក្តីអំណរទេ ហើយជួនកាលបេះដូងខ្ញុំយំសំរាប់អ្នក។ អ្នកគ្មានសេចក្តីអំណរទេ។ អ្នកគ្មានសង្ឃឹមទេ។ អ្នកគ្រាន់តែបន្ដធ្វើជាជាទាសករនៅក្នុងផ្ទះពន្ធនាគារដូចជាសំពងសាំសុន។ បាទ! សម្រាប់អ្នកខ្លះក្នុងសាសនាចក្រនេះគឺជាផ្ទះពន្ធនាគារផ្ទះពន្ធនាគារមួយ ដែលអ្នកកិននៅតាមសេវាដែលអ្នកកិនតាមរយៈកិច្ចការទាសករនៃការផ្សាយដំណឹងល្អ។ អ្នកស្អប់វាណាស់! ប៉ុន្តែអ្នកមិនដឹងពីរបៀបគេចខ្លួនទេ! អ្នកត្រូវបានចងភ្ជាប់ជាមួយនឹងច្រវាក់ខាងវិញ្ញាណ ការកិនកំទេចកិនដោយគ្មានក្តីសង្ឃឹម។ ពេលខ្លះអ្នកគិតពីការចាកចេញ។ ខ្ញុំដឹងថាអ្នកខ្លះធ្វើវា។ តែអ្នកមិនអាចចាកចេញ។ មិត្ដភក្ដិតែ មួយគត់របស់អ្នកគឺនៅទីនេះ។ សាច់ញាត្ដតែមួយគត់របស់អ្នកគឺនៅទីនេះ! តើអ្នកអាចរត់គេពីការកិនមិន ឈប់ឈរ ការងារមិនសំខាន់ក៏គួរឲ្យស្អប់ និងការងាររបស់ក្រុមជំនុំដែលហាក់ដូចជាផ្ទះពន្ធនាគារចំពោះអ្នក យ៉ាងម៉េចបាន? ខ្ញុំចង់ជួយអ្នក! ព្រះជ្រាបថា ខ្ញុំធ្វើ! មានផ្លូវតែ១គត់ដើម្បីរត់គេច លោកគ្រូអើយ តើអ្នក អាចដឹងដូចម្ដេចបាន? ដោយសារតែខ្ញុំបានស្ថិតក្នុងកន្លែងដូចគ្នាដែលអ្នកនៅឥឡូវ! ខ្ញុំត្រូវបានជាប់ច្រវាក់ ក្នុងក្រុមជំនុំ កិន កិន ទាំងស្អប់វា តែខ្ញុំមិនអាចរកឃើញផ្លូវរត់គេចបានឡើយ! ផ្លូវរត់គេចមានតែ១គត់គឺជា ព្រះយេស៊ូវ! សូមលន់តួបាបអ្នក! ហេតុអ្វីមិនធ្វើ? បាបអ្នកត្រូវបានជាប់ច្រវាក់ដែលមិនអាចស្រាយបាន! សូមដោះវា សូមប្រែចិត្ដ ហើយឲ្យបានលាងសំអាតដោយព្រះលោហិតទៅ ដ្បិតមានតែព្រះយេស៊ូវតែ១គត់ ដែលអាចស្រាយច្រវាក់របស់អ្នក ហើយអាចដោះអ្នកឲ្យមានសេរីភាពម្ដងទៀត។ « ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ...»(យ៉ាកុប ៥:១៦)។ ចូរលន់តួការភ័យខ្លាច ការសង្ស័យ បាប កំហឹង ចិត្ដជូរល្វីង ការច្រណែនរបស់អ្នកចុះ។ «ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ...»(យ៉ាកុប ៥:១៦)។ មានស្រ្ដី ម្នាក់បានធ្វើ ហើយព្រះយេស៊ូវបានប្រោសនាងឲ្យជា។ មានបុរសម្នាក់បានធ្វើ ហើយព្រះយេស៊ូវបានប្រោស គាត់ឲ្យជា។ ឥឡូវនេះមានពន្លឺនៃសង្ឃឹម។ អ្នកគិតថា «តើវាអាចជារឿងពិតឬអី?» បាទ វាជារឿងពិត! សូមអធិស្ឋានឲ្យអ្នកខ្លះដើម្បីឲ្យគេលន់តួទោសរបស់គេ ហើយត្រូវប្រោសឲ្យជាដោយព្រះយេស៊ូវ។ «ព្រះគ្រិស្ដមានបន្ទូលថា “មានពរហើយអស់អ្នកណាដែលយំសោក”(ម៉ាថាយ ៥:៤) ដែលសំដៅ លើអ្នកណាដែលដឹងខ្លួនពីបាបខ្លួន ហើយយំសោកចំពោះវា។ អំពើបាបតែងតែជាបញ្ហាចំពោះគ្រីស្ទានដែល សង្ឃឹមចង់បានការរស់ឡើងវិញ ហើយការរស់ឡើងវិញតែងតែទាក់ទងនឹងការទាំងនោះដែលមិនល្អចំពោះអ្វី លោកីយមើលមិនឃើញ។ ការរស់ឡើងវិញបោះពន្លឺទៅក្នុងទីងងឹត ដើម្បីរៀបចំការរស់ឡើងវិញ លោកអីវែន រ៉ោប៊ឺតដាស់តឿនពួកគេថា ព្រះវិញ្ញាណ{បរិសុទ្ធ}នឹងមិនយាងមកឡើយ រហូតដល់មនុស្សបានត្រៀមខ្លួន៖ “យើងត្រូវតែលុបបំបាត់អារម្មណ៍អាក្រក់ទាំងអស់នៅ{ក្រុមជំនុំ} ពាក្យគំរក់ ឈ្នានីស ប្រកាន់ពូជសាសន៍ និង ការយល់ច្រលំ។ {កុំអធិស្ឋានឡើយ}លុះត្រាតែការអន់ចិត្ដទាំងអស់របស់អ្នកត្រូវបានអត់ទោសឲ្យ តែបើអ្នក មានអារម្មណ៍ថា អ្នកមិនអាចអត់ទោស សូមឲ្យវាក្លាយជាធូលីដី ហើយសុំវិញដែលចេះអត់ទោស។ អ្នកនឹង ទទួលបានវានៅពេលនោះ» ...មានតែគ្រីស្ទានដែលបរិសុទ្ធតែប៉ុណ្ណោះអាចរស់នៅជិតស្និតជាមួយព្រះបាន (Brian H. Edwards, Revival, Evangelical Press, 2004, p. 113)... ។ «មនុស្សទាំងអស់បានលើក លែងទោសមនុស្សទាំងអស់។ មនុស្សនីមួយៗជួបជាមួយព្រះ{កាលគេសារភាពបាបរបស់គេ}...{នេះគឺជា} ប្រភេទនៃការរស់ឡើងវិញទាំងអស់ដែលបានកត់ត្រាទុក។ គ្មានការរស់ឡើងវិញឡើយ បើគ្មានការប៉ះពាល់ ចិត្ដពីអំពើបាបខ្លាំង ពិបាក ហើយដោយបន្ទាបខ្លួន»(ibid., p. 116)។ «សព្វថ្ងៃនេះយើងមានក្រុមជំនុំមិន បរិសុទ្ធ ដោយសារគ្រីស្ទានមិនដឹងខ្លួនពីបាប ឬមិនភ័យពីវា..អ្នកណាដែលចង់បានការរស់ឡើងវិញគួរតែ ចាប់ផ្ដើមពិនិត្យមើលចិត្ដរបស់គេ និងជីវិតរបស់គេនៅមុខព្រះដ៏បរិសុទ្ធ។ បើយើងគ្របបាំងបាបយើង ហើយ មិនលន់តួវាឥឡូវនេះ នោះ{យើងនឹងមិនមានការរស់ឡើងវិញឡើយ}។ ព្រះដ៏បរិសុទ្ធដាស់គ្រីស្ទានឲ្យដឹង ខ្លួនពីបាបតូចបំផុត...អ្នកណាដែលដឹងខ្លួន ដើម្បីនៅក្នុងវត្ដមានរបស់ព្រះដ៏បរិសុទ្ធ គេតែងតែដឹងខ្លួនពីបាប ផ្ទាល់...ការងារប៉ះពាល់ចិត្ដដ៏ខ្លាំងតែងតែដឹកនាំសេរីភាព និងក្ដីអំណរនៅក្នុងបទពិសោធន៍រកឃើញថ្មីមួយ នៃការលើកលែងទោស។ “ការវាយចិត្ដ”ខាងក្រោមនេះផ្ទុះចេញមកពីសេចក្ដីអំណរនៃសេចក្ដីសង្រ្គោះ»(ibid., p. 120). ។ «តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យរាស្រ្ដរបស់ទ្រង់រីក រាយក្នុងទ្រង់ឬអី?(ទំនុកតម្កើង ៨៥:៦)។ យើងមិនអាចអរសប្បាយក្នុងចិត្ដយើងបានឡើយ ទាល់តែយើងលន់តួបាបយើងដោយទឹកភ្នែក! នោះកំពុង កើតឡើងនៅក្នុងប្រទេសចិន។ ហេតុអ្វីមិនកើតឡើងក្នុងក្រុមជំនុំយើង? យើងខ្លាចលនតួបបាបរបស់យើង ទៅគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យយើងបានជា។ ការភ័យខ្លាចអ្នកដទៃនឹង បញ្ឃប់យើងពីការលន់តួ។ លោកអេសាយប្រាប់ថា « តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ... ឯងបានទាំងភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក...»(អេសាយ ៥១:១២,១៣)។ សូមច្រៀងបទលេខ១០ «ឱព្រះអង្គអើយ សូមពិនិត្យមើល សូមច្រៀងបទលេខ១៧ សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ឲ្យចេញពីបាប អ្នកមិនទាន់លន់តួពីមុននៅឡើយទេ។ អ្នកដឹងថា អ្នកគួរតែធ្វើវា តែអ្នកខ្លាច។ ស្រ្ដីម្នាក់ប្រាប់ខ្ញុំថា នាងបានរាថយអាក្រក់ណាស់តាមទូរស័ព្ទ។ បន្ទាប់មកខ្ញុំបានមើលកាន់នាងនៅព្រឹកថ្ងៃអាទិត្យ ហើយនាង បានមើលមកកាន់ខ្ញុំ។ ខ្ញុំអាចដឹងថា នាងចង់មក ខ្ញុំបានចាប់ដៃនាង ហើយនិយាយថា «សូមមកចុះ»។ នាង បានមក នាងបានខ្លាចដើម្បីមក។ បន្ទាប់មក នាងបានក្លាយប្រពន្ធគ្រូជំនួយ! តើមនុស្សនឹងគិតអ្វីពីនាង បើ សិនជានាងលន់តួទោសរបស់នាង? សូមបំភ្លេចពីអ្វីដែលអ្នកដទៃគិតអំពីអ្នក! ខណដែលយើងឈរ ហើយ ច្រៀង សូមមកលុតជង្គង់នៅទីនេះ ហើយលន់តួទោសរបស់អ្នក។ ព្រះប៉ះពាល់ចិត្ដអ្នកពីអំពើបាប ហើយ បន្ទាប់មកព្រះលោហិតរបស់ព្រះគ្រិស្ដដែលបានបង្ហូរលើឈើឆ្កាងនឹងសំអាតអ្នកសារជាថ្មី។ សូមច្រៀងបទ លេខ១៧។ សូមទ្រង់បំពេញការជាក់ស្ដែរបស់ខ្ញុំ ឲ្យចេញពីបាប
(ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ ១យ៉ូហាន ១:៥-១០។ |